Home Blog Page 988

អាល្លឺម៉ង់ជួយឧបត្ថម្ភប្រាក់ពលរដ្ឋដំឡើងបន្ទះសូឡា ខណៈជប៉ុនចាត់វិធានការដំឡើងបន្ទះសូឡាឱ្យបានគ្រប់ផ្ទះ

0

តម្លៃអគ្គិសនីកើនឡើងខ្ពស់បានក្លាយជាបញ្ហាមួយដែលប្រទេសនានាលើពិភពលោកកំពុងតែប្រឈម ហើយមេដឹកនាំប្រទេសទាំងនេះព្យាយាមជំរុញឱ្យពលរដ្ឋរបស់ខ្លួនដំឡើងបន្ទះសូឡាឱ្យបានច្រើននៅតាមផ្ទះ ដោយការលើកទឹកចិត្ត និងជួយឧបត្ថម្ភប្រាក់ ។ ការប្រើប្រាស់ថាមពលអគ្គិសនីពីបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ អាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីមានតម្លៃខ្ពស់ និងជាការប្រើប្រាស់ថាមពលស្អាតជួយដល់បរិស្ថានផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUO-OlpLFt4hFe4IoHU4JYGNtzQ0Rew-mA23iLta1yG27bKYWJx4wEnUJaewbJcRNhoY6oleA2Rq4GYGU7rAsRGLqbHOwRml2ByA4MzNfWh7hUS7-sTpx_YNBZXg3buK6WwtbvcwjvSTQaCHPSozfpnbKxiwdWgQpI12BQ6_W4BP-Y-0P99koLDnxusqg/s1280/photo_2024-07-08_08-29-09%20(2).jpg
បច្ចុប្បន្ន លំនៅឋានរបស់ពលរដ្ឋអាល្លឺម៉ង់កាន់តែច្រើនសុទ្ធតែដំឡើងបន្ទះសូឡា ដោយសាររដ្ឋាភិបាលអាល្លឺម៉ង់បានជំរុញឱ្យពលរដ្ឋដំឡើងបន្ទះសូឡា តាមរយៈការជួយឧបត្ថម្ភប្រាក់ដល់ពលរដ្ឋ ។ អាល្លឺម៉ង់ត្រូវបានគេចាត់ទុកថា គឺជាប្រទេសដំបូងលើពិភពលោក ដែលបានចំណាយប្រាក់យ៉ាងច្រើនដើម្បីដំឡើងបន្ទះសូឡា ហើយពេលនេះ អាល្លឺម៉ង់អាចផលិតអគ្គិសនីពីបន្ទះសូឡាបានច្រើនបំផុតនៅអឺរ៉ុប ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUmf0ceAtLBIcGPAhN4akK_eKjTLtUC8f0j617o0ZhapPUrXqSy5Eg0u1a9-Ju9e9wjjcZzKq0Hx-D0o79rkm4drsjDXPhyphenhyphenwpp0dqLl7uDMjow0OdU_8Rle1E1ngeurYXnzJyaIJTrCBYSWvIABD86o3dYxWoLS9nivKMS7pqUi9q-5e1aMUCLpLKw8SA/s1170/photo_2024-07-08_08-29-09%20(3).jpg

កាលពីឆ្នាំ២០០០ រដ្ឋាភិបាលអាល្លឺម៉ង់បានព្យាយាមជំរុញឱ្យពលរដ្ឋមានចំណែករួម ក្នុងការដំឡើងបន្ទះសូឡានៅលើដំបូលផ្ទះ ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានបង្កើតវិធានការផ្សេងៗដើម្បីលើកទឹកចិត្តពលរដ្ឋផងដែរ ដូចជា ៖ វិធានការទទួលទិញអគ្គិសនីពីថាមពលកកើតឡើងវិញ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនវិនិយោគផ្នែកអគ្គិសនី ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភដល់ថ្នាក់តំបន់ឱ្យដំឡើងបន្ទះសូឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgadJ6YJA5FYr2VYGAr0ZJBccCodcR8bPj_6G_R3VWgzIzVq1fOmgA7jkBERumRweAnhn2beiPK5LT7cQBXiJ_b6OdZIyw6HDc1KklbBKklRchgrrmsWtg6GJj-XKCT1kZiyVCPUAFFPyVs-O5xZ7OBitB3saosThtr-Zm22k9Rk1zVv5fyW_B3-GlxPHo/s1025/photo_2024-07-08_08-29-09%20(4).jpg

នៅឆ្នាំ២០២៤ ពលរដ្ឋអាល្លឺម៉ង់រស់នៅរដ្ឋណុសរ៉ាយវេសហ្វាលៀរ បានដំឡើងបន្ទះសូឡាក្នុងផ្ទះ រហូតដល់៨ម៉ឺនគ្រឿង បន្ទាប់មក គឺពលរដ្ឋរស់នៅរដ្ឋប័រវឺរៀ បានដំឡើងបន្ទះសូឡា ស្មើនឹង៦ម៉ឺនគ្រឿង ។ រីឯសហភាពអឺរ៉ុបក៏បានប្រកាសថា ប្រទេសជាសមាជិកគួរតែជួយពលរដ្ឋដំឡើងបន្ទះសូឡាឱ្យបានច្រើនដូចអាល្លឺម៉ង់ដែរ ។ ប៉ុន្តែវាពុំមែនជាវិធានការច្បាស់លាស់ ទើបប្រទេសទាំងនេះគ្មានវិធានការដំឡើងបន្ទះសូឡាដូចអាល្លឺម៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP_LCy_5LSdyfDZW7Dabh5gIovZ4VgmhLLdK4GD_Tl4u9-ShyphenhyphenKHbnCawinu0yx7HzAV4FyksWW7VBN7STFxjGHHseOjdQqE-06FUgirAZc4NwrUu0elCetqhN31kYd-IShXF5Ls6zb_tsDVnWsSDQspSQkELTxhSfJz4UIfMzde717GCXWyvClaQSlZp8/s1280/photo_2024-07-08_08-29-09.jpg

ទោះយ៉ាងណា ការដំឡើងបន្ទះសូឡានៅអឺរ៉ុបពេលនេះ ពុំត្រឹមតែបានជួយកាត់បន្ថយតម្លៃអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីការព្យាយាមផ្លាស់ប្តូរពីការប្រើប្រាស់អគ្គិសនីដូចពីមុន ឈានទៅរកការប្រើប្រាស់ថាមពលស្អាត ។ នៅអឺរ៉ុបបានដំឡើងបន្ទះសូឡានៅតាមកន្លែងជាច្រើន ដូចជា ៖ ចំណតរថយន្ត, ដំបូលរថយន្ត និងសូម្បីតែទីបញ្ចុះសព ក៏មានដំឡើងបន្ទះសូឡាដែរ ដើម្បីទាញយកប្រយោជន៍ឱ្យបានច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxC3KV931jcGbYwHfNm-2UtZ1Kor-WEYEl0LNtQtAlPCXhSrRsq2Pz88a8Xd_p4DBASwAx-wHSp8M-HTGbszXdhCgqTJwmqxWb6_ZefG9YX9v5dbTTSzpAwXbsxe-Rs24DBkn5q0zE3Y48etMn6PRj10mMjGI3hrLzqyUCfetdvQ9hRMnAvi8MaZ-J0ns/s1200/solar.png

ដោយឡែក កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរក្រុងតូក្យូ ប្រទេសជប៉ុន បានប្រកាសឱ្យក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន៥០ ដែលប្រកបអាជីវកម្មសាងសង់ផ្ទះ ត្រូវតែដំឡើងបន្ទះសូឡាគ្រប់ផ្ទះពលរដ្ឋទាំងអស់ គិតចាប់ពីឆ្នាំ២០២៥ តទៅ ដើម្បីឱ្យផ្ទះនីមួយៗជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ះពាល់បរិស្ថាន ។ ការប្រើប្រាស់អគ្គិសនីពីបន្ទះសូឡាជួយឱ្យពលរដ្ឋជប៉ុនអាចសន្សំសំចៃថវិកា ពីព្រោះបើតាមសេចក្តីរាយការណ៍នៅខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា តម្លៃអគ្គិសនីជប៉ុនបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល១០ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPzAVbybnkyLFddF5s4HaB4XJI_Ut_44cVEoAtf6U4vZKgdTQBhw6KEZQt9vCRnRR21SbmCXXaidfoSXGC2Tue5yFkgo728qHA-XyJ_Cn5WSgYrwMxzBYuYFCOdAnUB_4tiY9ImrVgKf_XkTPF3BjJQKnIe27LWFxU0GlKHn9qEuzGn_tWm52JJjphi-w/s2000/np_file_63908.jpeg

យូរីកុ ខូអ៊ីកិ អភិបាលក្រុងតូក្យូ និយាយថា នៅឆ្នាំ២០២២ ផ្ទះពលរដ្ឋជប៉ុនបានដំឡើងបន្ទះសូឡាតិចតួចបំផុត ឬស្មើត្រឹមតែ៤% ប៉ុណ្ណោះ ។ ហេតុនេះ អភិបាលក្រុងតូក្យូ ស្នើឱ្យពលរដ្ឋដំឡើងបន្ទះសូឡាឱ្យបានច្រើនជាងនេះ ដើម្បីជួយសន្សំសំចៃថវិកាលើការចំណាយបង់ថ្លៃអគ្គិសនី ។ ម្យ៉ាងទៀត ការប្រើប្រាស់សូឡាអាចជួយការពារបរិស្ថាន និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីព្រោះជប៉ុនជាប្រទេសបំភាយកាបូនឌីអុកស៊ីតច្រើនបំផុត ស្ថិតក្នុងលំដាប់ទី៥ លើពិភពលោក ៕

ថ្ងៃនេះ៧ឆ្នាំមុន កម្ពុជាដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0

នាថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៧ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងKrakow ប្រទេសប៉ូឡូញ ដែលគិតមកទល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ។

ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី សម្ងែងសោភ័ណភាពទាក់ចិត្តទេសចរ

​ប្រាសាទ​សំបូរ​ព្រៃ​គុក មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ស្ទឹង​សែន និង​មាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ គឺ​ជា​អតីត​រាជ​ធានី​ឦសានបុរៈ​របស់​កម្ពុជា​នៅមុន​សម័យ​អង្គរ នៅ​ចន្លោះ​សតវត្សរ៍​ទី​៦ ដល់​សតវត្សរ៍​ទី៧។

ព្រៃ​គុកជា​រាជធានី​នៃ​អាណាចក្រ​ចេនឡា​មាន​លក្ខណៈ​ពិសេស​ជាច្រើន ដែល​ខុស​ប្លែ​ក​ពី​ប្រាសាទ​នា​នា។​ តួ​ប្រាសាទ​របស់​ប្រាសាទ​នេះ ភាគ​ច្រើន​កសាង​អំពី​ឥដ្ឋ និង​មាន​តួ​រហូត​ទៅ​ដល់ ៨ ជ្រុង ដែល​មិន​មាន​ទេ​ក្នុង​សិល្បៈ​ខ្មែរ​សម័យ​ក្រោយ និង​នៅ​តាម​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​សម័យ​កាល​នោះ​។តំបន់ប្រាសាទសំបូរព្រៃគុក ជារមណីយដ្ឋានទេសចរណ៍ដ៏សាកសមបំផុតសម្រាប់ភ្ញៀវទេសចរ ដែលឆ្លងកាត់ផ្លូវជាតិលេខ៦ និង៦២ ក្នុងឱកាសបុណ្យភ្ជុំ ...

បើ​និយាយ​ពី​ចម្លាក់​វិញ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវ​ជ្រាវ អះអាង​ថា មាន​លក្ខណៈ​ខ្មែរ​ច្រើន​ជាង​ឥណ្ឌា បើទោះ​ជា​កាល​ពី​សម័យ​មុន​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ក៏​ដោយ។ ចំណែក​គំរូ​ស្ថាបត្យកម្ម ចម្លាក់​តុប​តែង​លម្អ​លើ​ជញ្ជាំង និង​ផ្តែរ​ទ្វារ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំបូរ​បែប​ពី​គំនិត និង​ជំនឿ​នៃ​ការ​ប្រណិប័តន៍​បត្តិសាសនា​នា​សម័យ​ចេន​ឡា​។ប្រាសាទសំបូរព្រៃគុក – ព្រះរាជាណាចក្រកម្ពុជា

​អ្នក​សិក្សា​ស្រាវជ្រាវ បាន​ចុះ​បញ្ជី​ប្រាសាទ និង​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ​ចំនួន​ជិត​៣០០ ក្នុង​តំបន់រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក។ ដែល​មាន​បួន​ក្រុម​ធំ​គឺ ប្រាសាទ​របង​រមាស ប្រាសាទ​រណប កំពែង​ក្រុង និង​ក្រុម​ប្រាសាទ​សំខាន់​ បី​ទៀត គឺ​ប្រាសាទ​សំបូរ យាយ​ព័ន្ធ និង​ប្រាសាទ​តោ។ ក្រុម​ប្រាសាទ​ទាំងនោះ​ សាង​សង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​៕មិនមែនមួយ​ ក៏មិនមែនពីរ​! ទៅលេង​ ប្រាសាទសំបូរព្រៃគុក​ អ្នកនឹងស្គាល់ប្រាសាទជាច្រេីន​ ស្អាតអស្ចារ្យ​ផ្សេងៗគ្នា - Nearytop

 

ជិះគោយន្តមកទទួលយករថយន្តភីកអាប់មួយគ្រឿងពីស្រាបៀរគ្រុឌ

0

អីយ៉ាសពិតជាឡូយមែនពូយើងធ្វើចឹងបានទៀត! ជិះគោយន្តមកទទួលយករថយន្តភីកអាប់ឆ្នាំ២០២៤ មួយគ្រឿងពីស្រាបៀរគ្រុឌ តើនណាមិនស្ងើចសសើរថាពូចេះរកនឹកឃើញ។
លោកពូ ហឺន ម៉ាន់ មានទីលំនៅនៅខេត្តព្រះវិហារ គឺជាអតិថិជនដែលមានសំណាងឈ្នះបានរថយន្តថ្មី១គ្រឿងពីក្រុមហ៊ុនស្រាបៀគ្រុឌ ហើយក៏ជាមនុស្សដំបូងគេដែលធ្វើអោយមហាជនសើចផងសសើរផង ហួសចិត្តផង ថាពូយើងចេះរកនឹកឃើញមធ្យោបាយប្លែក តែជាការពិតតាមលទ្ធភាពគាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga6D_gEDBMkc07dLby3DoZBBE71XWW33YTLQUePNfiW8VhEf_OK_zFkS3TVn8noNDCW7OwGp-jzKAvF2xZrRqPWLouo0ydmaMFjO_H6HD1XK7ypQCdVEN8dOgGA0WlnzRQMUFUVuul0gTtCcsoyhbh_JZCS_MVoNLmA_aiYvNS5XD-55tW3hhU3CW6gR0/s1280/photo_2024-07-05_16-00-32.jpg
អ្វីដែលក្រុមការងារ ក៏ដូចជាមហាជនយើងមិននឹកស្មានដល់គឺលោកពូ ហឺន ម៉ាន់ បែរជាជ្រើសរើសមធ្យបាយដោយជឹះគោយន្តរបស់គាត់មកទទួលរថយន្តភីកអាប់ថ្មីសន្លាង១គ្រឿងពីស្រាបៀគ្រុឌទៅវិញ។
បើសិនជាអ្នកក្លាយជាអ្នកមានសំណាងបានឈ្នះឡានថ្មី១គ្រឿងដូចគាត់វិញ តើមាននណាខ្លះនឹកឃើញដូចគាត់? គឺប្រាកដជារកមធ្យោបាយផ្សេងមកទទួលរង្វាន់ អាចជាការជឹះម៉ូតូ រឺក៏ឡានមកទទួលឡានថ្មីជាក់មិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9sKCIy0RJ07kEhrEC_zFXuIEAeI7MPaup9xolYwOZp28o8uphs-1FOBQje9BNbjP_XFOe7-kKiBCbpFg44NCF2W1gJsIf6HsYh53qNMc5cyTkQ6E2c9rMZCVvJRmDRqkT-QS37J2M3eqQRdCtUs4QwIeowj25IqA-HDQ3OCP8fjO0IRS2X8DEFOHN3ac/s1280/photo_2024-07-05_16-00-34.jpg
លោកពូ ហឺន ម៉ាន់ និងក្រុមគ្រួសារបាននិយាយប្រាប់ក្រុមការងារ ស្រាបៀគ្រុឌថា លោកនិងក្រុមគ្រួសារពិតជាសប្បាយរីករាយបំផុត ព្រោះមិនធ្លាប់សូប្បីតែគិតថានឹងអាចមានរថយន្តថ្មីជិះនឹងគេសោះឡើយ ព្រោះតែជីវិភាពរស់នៅបច្ចុប្បន្នរបស់គាត់មិនធូរធារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnFxI8aeRwJDv3faPHi65_zuqnUS6WsLQhObtZRIvrV4vOtD80w9JUVUuB3dH_ZjGwryTPcCgfiR7ccm8PVclA1LQiRi0Q-q8_feA_eLnl6TtmH0GtVJUo0crJ2qmFHx-GTSC30y4eIQJrxyqYqr5a6CElGdLprBMsBNASeGnFLUEO2X0ZZ2MXJnbTs98/s1280/photo_2024-07-05_16-00-37.jpg
អតិថិជនគ្រុឌរូបនេះបានទិញស្រាបៀរគ្រុឌ១យួរ យកមកពិសាពេលបាយល្ងាច ស្រាប់តែគាស់ក្រវិលកំប៉ុងលឺសូរតែផាច់ ហើយមើលឃើញរូបឡាន ក៏នាំគ្នាស្រែកហ៊ោ រំភើបស្ទើរហោះ ព្រលឹងចុងសក់ ស្រែកផ្អើលពេញភូមិតែម្តង។ ចឹងបានថាសំណាងមនុស្សយើងមើលមិនឃើញមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicaH9Mf9ADkpxsTLFt5mv-qysnsO5DejpvSb1huMCuuXFA5sMtVJCqnN5FEMA85szKInSj0nrvt1dI30EUGyctPsKkEyh1an-c6vpjYGsdqgx3b9Hd-7MN_beheonDzCHJl9zLYYGn7hkvXuZKlsrI9Dv-nOKXcGLS2SigpvQ4C-OIx2JHAWJ-JrXh2kY/s1280/photo_2024-07-05_16-00-41.jpg
លោកពូ ហឺន ម៉ាន់ បានជ្រើសរើស ស្រាបៀគ្រុឌមកពិសារពេលជួបជុំក្រុមគ្រួសារ ដោយសារតែគ្រុឌ ស្រួលផឹក មានរង្វាន់ច្រើន ផឹកច្រើនមិនឈឺក្បាល មិនធេងធោង។
គាស់ស្រាបៀរគ្រុឌ កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងទាំងអស់គ្នា ព្រោះរង្វាន់ច្រើនពិតៗ ហើយចែកជូនពិតៗ។IMG_2093

មកដល់កម្ពុជាឆាប់ៗនេះ៖ HEINEKEN® 0.0 រសជាតិដ៏អស្ចារ្យ គ្មានជាតិអាល់កុល

0

ភ្នំពេញ ថ្ងៃទី ៨ ខែកក្កដា – ស្រាបៀរ Heineken® 0.0 ដែលជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោកនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដែលស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់។
ស្រាបៀរ Heineken® 0.0 នឹងក្លាយជាស្រាបៀរគ្មានជាតិអាល់កុលដំបូងគេនៅចំណោមម៉ាកយីហោរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការចាប់ផ្តើមនៃការបង្កើតថ្មីនេះ ស្របពេលជាមួយនឹងខួបលើកទី ៣០ របស់ក្រុមហ៊ុនដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកន្លងមក ហើយជាព្រឹត្តិការណ៍មួយដែលបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនចំពោះមហិច្ឆតា « រួមគ្នាដើម្បីកម្ពុជាកាន់តែប្រសើរ» របស់ខ្លួន។
មុនពេលការសម្ពោធជាផ្លូវការនៃស្រាបៀរ Heineken® 0.0 នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញជាពិសេសឱ្យមកទស្សនកិច្ចនៅរោងចក្រស្រាបៀរក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលរួមមានការសង្ខេបអំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទស្សនកិច្ចរោងចក្រស្រាបៀរ បទបង្ហាញពីផលិតផល និងការភ្លក់ផលិតផលថ្មី។
ក្នុងនាមជាអ្នកនាំមុខគេលើពិភពលោកក្នុងប្រភេទស្រាបៀរមិនមានជាតិអាល់កុល ក្រុមហ៊ុន ហ៊ិននីគែន បានប្តេជ្ញាចិត្តក្នុងការផលិតប្រកបដោយការទទួលខុសត្រូវ និងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាទទួលទានប្រកបដោយទំនួលខុសត្រូវ ក្នុងគោលបំណងផ្តល់សិទ្ធិដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសភេសជ្ជៈសមស្របសម្រាប់ឱកាសដ៏ត្រឹមត្រូវ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោកស្រី Anne De Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកផលិតស្រាបៀរដែលមានទំនួលខុសត្រូវនិងឈានមុខមួយ យើងបានប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងផលិតស្រាបៀរដែលមានគុណភាព ក៏ដូចជាការតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ យើងមានមោទកភាពក្នុងការនាំយក ស្រាបៀរ Heineken® 0.0 មកប្រទេសកម្ពុជាដោយផ្តល់ជូននូវជម្រើសគាំទ្រវប្បធម៌នៃការទទួលទានក្នុងកម្រិតសមស្រប ឬពេលខ្លះមិនប្រើប្រាស់គ្រឿងស្រវឹងទាល់តែសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgrhS3rLfXWTIrq50bfKBwh2-un_qtMaSJGXqYEeLTvPHZ6QJuSKypkeKGB5cTvYT04CldL8Iw8i4JUfTMQgW8HCcmO-iQJjt-A9xtwvZSpW20a6eYnsJFyRTXW1J7-SQ1QgjHiQCgglWMeoFmpy44Fikguf7rCQmImH6jOnKxTpNU5kENUE4DY5b4fcA/s5975/image00001.jpeg
លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន យើងជឿថា ការទទួលទានក្នុងកម្រិតសមល្មមគឺជាវិធីសាស្រ្តល្អបំផុតដើម្បីបង្កើតមានឱ្យបទពិសោធន៍ដ៏រីករាយរួមគ្នាពិត។ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» គឺជាយុទ្ធនាការដ៏ល្បីរបស់យើងដែលផ្សព្វផ្សាយសារប្រឆាំងការបើកបរពេលស្រវឹង។ ជារៀងរាល់ឆ្នាំ យើងវិនិយោគប្រមាណ ១០ ភាគរយនៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន Heineken® ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ នៅក្នុងប្រទេសកម្ពុជា យើងក៏បានដឹកនាំសម្ព័ន្ធឧស្សាហកម្មមួយដើម្បីដាក់ឱ្យដំណើរការនូវក្រមគ្រប់គ្រងដោយខ្លួនឯងស្តីពីការធ្វើទីផ្សារ និងការប្រាស្រ័យទាក់ទងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង»។
ស្រាបៀរ Heineken® 0.0 គឺជាស្រាដែលមិនមានជាតិអាល់កុលដែលផ្សំឡើងដោយរូបមន្តតែមួយគត់សម្រាប់រសជាតិដែលថ្មីមួយ ឥឡូវនេះអ្នកអាចទទួលទានបានយ៉ាងរីករាយជាមួយស្រាបៀរ Heineken® នៅពេលណាក៏បាន។ ក្រុមហ៊ុន HEINEKEN បានជម្រុញ អ្នកជំនាញផលិតស្រាបៀររបស់ខ្លួនដើម្បីអនុវត្តជំនាញរបស់ពួកគេទាំងអស់ដើម្បីផលិតស្រាបៀរដែលមិនមានជាតិអាល់កុលល្អបំផុត។ លទ្ធផលគឺទទួលបានស្រាបៀរមិនមានជាតិអាល់កុលផលិតសម្រាប់អ្នកចូលចិត្តស្រាបៀរដោយអ្នកស្រលាញ់ស្រាបៀរ។
ស្រាបៀរ Heineken® 0.0 ត្រូវធ្វើការស្ងោរពីរដងជាមួយនឹងគ្រឿងផ្សំធម្មជាតិដែលមានដូចជា ទឹក, ស្រូវសាលី, សារធាតុចេញពីផ្កាហប់, និង មេស្រាកម្រិត A របស់ក្រុមហ៊ុន Heineken® ខណៈដែលជាតិអាល់កុលត្រូវបានយកចេញដោយយកចិត្តទុកដាក់តាមរយៈម៉ាស៊ីនចម្រាញ់ និងលាយជាមួយនឹងរសជាតិធម្មជាតិបង្កើតឱ្យមានរសជាតិសមតុល្យយ៉ាងល្អឥតខ្ចោះជាមួយនឹងរសជាតិផ្លែឈើ និងស្រូវសាលីដ៏ស្រទន់។ ស្រាបៀរ Heineken 0.0 ត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៧មក ហើយប្រទេសកម្ពុជានឹងក្លាយជាទីផ្សារទី ១១៥ ដែលនាំយកស្រាបៀរ Heineken 0.0មកដាក់លក់។ ក្រុមហ៊ុន HEINEKEN® គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងប្រភេទភេសជ្ជៈគ្មានជាតិអាល់កុលក្នុងចំណោមភេសជ្ជៈដែលគ្មានជាតិអាល់កុលផ្សេងទៀតប្រមាណជាង ២៤៥ នៅក្នុងម៉ាកយីហោរបស់ខ្លួន នៅជាង ១១៥ ប្រទេស។
វត្តមានរបស់ផលិតផល៖ អ្នកអាចរកទិញស្រាបៀរ Heineken® 0.0 ចាប់ពីថ្ងៃទី ២២ ខែកក្កដានេះទេ។ ដើម្បីផ្តល់ជូននូវភាពងាយស្រួលសម្រាប់អ្នកដែលស្វែងរកស្រាបៀរដែលមិនមានជាតិអាល់កុល ស្រាបៀរ Heineken® 0.0 នឹងដាក់លក់នៅ ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបអ៊ីអន ព្រមទាំងម៉ាត 7-eleven។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDSIQ90F-XLLsUj9OS2l22fL40rT4tnITpW3jWA9ahYlnJ7gog1K8OSrhyphenhyphenh653lTIvvDikwd1uSHKuCkA1-U7NYeWvQlBNpnyukS0uImxSk0LVWmzb4QqJlunls-xm32LmSEXPoHJ_i_kCKegBAgjpmPdU6P6TyXJ6B-tPRXS6U1m2TwwB3qWlHH5OKO4/s4353/image00002.jpeg
END
***

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០* នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០ – ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល

អ្នកច្នៃម៉ូត ឯម រៀម ធ្វើឱ្យមានមតិរិះគ.ន់ជាថ្មីនិងល្បីដល់ថៃក្រោយច្នៃម៉ូតមានលក្ខណៈស្រដៀងក្រណាត់ជូតជើង

0

បណ្ឌិតច្នៃម៉ូត ឯម រៀម ត្រូវបានអ្នកលេងបណ្តាញសង្គមជជែកវែកញែកនិងរិះគន់ជាថ្មី បន្ទាប់ពីច្នៃម៉ូតដែលមានលក្ខណៈស្រដៀងទៅនឹងក្រណាត់ជូតជើងពាក់នៅលើដងខ្លួន។ មិនត្រឹមតែធ្វើឱ្យអ្នកនៅក្នុងស្រុកចាប់អារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែក៏បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមថៃដូចគ្នា។ ទន្ទឹមនឹងមានការរិះគន់នេះលោកថារក្សាភាពស្ងៀមស្ងាត់មិនតបតមហាជនគឺជាជម្រើសល្អសម្រាប់ខ្លួន នឹងបន្តធ្វើអ្វីដែលជាអាជីពផ្អែកលើមូលដ្ឋានគ្រឹះសិក្សានៅប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhherOCOz0hO4pOH-bHK65-HvbRHXT4NRW5fivjvKQIeuheWbAjfJrPxvD9Vlnn7KS-5iIxJqZYKsa13OlOOKiVUy38QB17cWSKw5TnXOhp2U9boe29UBX4dS2ipS-E5eFAn11F8b8fAt8FbLRMyQ3Ka9b-rcfmvdzJh-MtX-qmYkpDHPU-EgsHgp7Tt2c/s1426/image_2024-07-05_10-31-25.png

កាលពីថ្ងៃទី២ កក្កដា លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតទទួលបានមតិរិះគន់ពីសាធារណជនជារឿយៗនោះបានបង្ហោះរូបភាព២សន្លឹកដែលសំលៀកបំពាក់នៅលើដងខ្លួនលោកប្លែកភ្នែកទៀតហើយជាមួយរូបរាងដែលមានលក្ខណៈស្រដៀងទៅនឹងក្រណាត់ជូតជើង។ រូបភាពនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិជេរលោកកប់ៗមាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMpa3ySqWULfgVSG7f28xTHmnD-93Ra1n7GYU39L2fdtNeVsOJc5nsamJ73bibiCNLRRDSKIJyRoKsYUlMHnpIM7THz7kf2IBPFO75CwzdMbj0uRNgX6bPMP6ruAGMuDjP4ngRd7bdnRnUrK-6FXKB3-zi5bf4_A4TN5fMgXJoOQioVa6nk23Ku7TF9U/s901/image_2024-07-05_10-31-27%20(2).png

អ្នកប្រើបណ្តាញសង្គមបានខម្មិនលើការបង្ហោះរបស់លោក ឯម រៀម ថា «សូម ចែ ឈប់ ចេញ ម៉ូត បែបឆ្កួត ឡប់ ឱ្យប្រទេសជិតខាងជេរ ប្រមាថ មើលងាយ ទៀត ទៅ សូមអង្វរ ,,, ចែឯង មើលទៅ យកក្រណាត់ជូតជើង ទៅស្លៀក តើជាមនុស្សធម្មតាធ្វើកើតទេ?,កុំច្នៃម៉ូត ណាដែរគេ មិនចូលចិត្ត ..ស្រុកយើងមិនបានទេជេរតគ្នាដូចខ្ចងក្តក់ចឹង»។ គណនីផ្សេងទៀតបានបញ្ចេញមតិដែរថា «ហត់នឹងលោកឯងណាស់ មុនធ្វើអីគិតឱ្យច្បាស់សិនអ្វីសមអ្វីមិនសម ឥឡូវ ពួកសៀមវាមើលងាយហើយ, ល្មមៗបានហើយប៉ិអើយហត់នឿយហើយ គិតអីមានប្រយោជន៍ផងកុំឱ្យគេជេរ»។
ក្រោយពីមានមតិរិះគន់ជជែកវែកញែកមកលើខ្លួនជាថ្មីនេះអ្នកច្នៃម៉ូត ឯម រៀម ក៏បានបង្ហោះសំណេរមួយថាការរក្សាភាពស្ងៀមស្ងាត់មិនតបជាមួយមហាជនគឺជាជម្រើសល្អសម្រាប់លោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyy0e4XvfkdL2sChGIJUNTpDLgQRHpl7bnVyBMnlf44efef9F7ZwWtscQXNNYkMdVuNvunXTCflXlp_pPqHpUVV2kmTwwfI-T0NVV7Ppnurm9G9mgGOAXPXqUy8htKFcySqecQrPss4wrDFpqGW2eTihN-gFIBj-QXqLkvwafQ5iCXgPGfxc0Q0i_MG8s/s825/image_2024-07-05_10-29-03.png

អ្នកច្នៃម៉ូត ឯម រៀម បានបង្ហោះនៅព្រឹកថ្ងៃទី៥ កក្កដា ថា «រក្សាភាពស្ងប់ស្ងាត់មិនតបតនឹងមហាជន ដោយគឺជាជម្រើសល្អសម្រាប់ ឯម រៀម នឹងបន្តធ្វើអ្វីដែលជាអាជីព ដោយផ្អែកលើមូលដ្ឋានគ្រឹះដែលបានសិក្សាពីលោកគ្រូ អ្នកគ្រូទាំងនៅក្នុងស្រុក និងនៅប្រទេសបារាំង។ ហើយនឹងសូមអរគុណច្រើនទៅដល់បងប្អូនដែលស្រឡាញ់និងចូលចិត្តស្នាដៃសិល្បៈ ឯម រៀម។ ចូលសិល្បៈអាជីពតាំងពីឆ្នាំ១៩៩៦ ស្គាល់ចិត្តមហាជនខ្មែរច្បាស់ណាស់ ចេះគ្រប់រឿង ដឹងគ្រប់រឿង ចង់ប្រាប់ថា សូម្បីតែព្រះទិត្យពេលខ្លះក្តៅខ្លាំង ឆាប់ងងឹតម្ល៉េះ ចុះទម្រាំ ឯម រៀម មានបេះដូងតែមួយធ្វើមិចដឹងពីតម្រូវចិត្តមហាជនបាន រៀនគិតវិជ្ជមានខ្លះផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpDC4KyFpsPH_wQ1wvMBKQfb_QwG_3Z3f13nJcpBMsa0qkOhoa8ZdAr2a6UxlggkL-I_DPMgj-8gTVJp7UbnuROByqgExDwFz2f2U1KSifWLVWjbNm4-KM914dQ-iFrZjf_Dskbv1SJ5wVKw61ThgWMzh5mie7Gqy3w8VyTjFU-P8qJCuciDpwKgyovWk/s2048/image_2024-07-05_11-11-54.png

គួរបញ្ជាក់ថានៅរសៀលថ្ងៃទី១២ មិថុនា អ្នកជំនាញច្នៃម៉ូតលោក ឯម រៀម បានចូលជួបជាមួយថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដោយបានទទួលស្គាល់ពីការរិះគន់របស់មហាជន និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ លោកនៅតែបន្តច្នៃម៉ូតទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។ បណ្ឌិតច្នៃម៉ូតរូបនេះបានស្នើដល់មហាជនមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកនិងកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងឮក្នុងរឿងនេះ៕

បន្ទាប់ពី ជី ដេវីត ខេម ប្រកាសឧបត្ថម្ភក្មេងប្រុសកម្សត់ម្នាក់ពេញ១ឆ្នាំក្នុងមួយខែ១០០ដុល្លារ

0

ក្មេងប្រុសដ៏កម្សត់ម្នាក់ដែលត្រូវឪពុករត់ចោលតាំងពីតូចរស់នៅជាមួយជីដូនដើរសុំទាននិងម្តាយដើរលាងចានដើម្បីចិញ្ចឹមក្រពះធ្វើឱ្យមហាជនអាណិតអាសូរជាពន់ពេក។ បន្ទាប់ពីវីដេអូបានសាយភាយកុមារ ញ៉ ឆានីត ត្រូវបានសប្បុរសជនចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ ខណៈបន្ទាប់ពីតារាចម្រៀង ជី ដេវីត ប្រកាសឧបត្ថម្ភ២០០ដុល្លារក្នុងមួយខែរយៈពេលពេញមួយឆ្នាំពេលនេះកុមាររូបនេះទទួលបានក្តីសន្តោសពីតារាចម្រៀង ខេម ដូចគ្នាប្រកាសឧបត្ថម្ភពេញ១ឆ្នាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8dULVkPWt28D1XNSW2r6LA120GY32FSnLuUOEgjAeHvB4crJNpCVHEUoE7JVA-OHjzfdncBhMzTsJx-DH24PEC66OAHtE3m7TnkEkddKMCJQjzZgaPFkHgT6xOLZagcIvOYNnvASPGI8k3yEmMbvvhNMNUjlV5Fu9YmLso8bixBshZT5r97CK9fP5a3o/s1440/449853584_1075365970619393_3589349466682766561_n.jpg

ព្រឹកថ្ងៃទី៥ កក្កដា តារាចម្រៀង ខេម បានបង្ហោះរូបកុមារ ញ៉ ឆានីត ដោយបានប្រកាសថា «ឃើញការលំបាកក្មួយពូនឹកឃើញអតីតកាលពូដែរ ខ្ញុំមានការអាណិតក្មួយណាស់ ពូនឹងឧបត្ថម្ភក្មួយសម្រាប់ការរៀនសូត្រនិងជីវភាព ១០០$មួយខែ ក្នុងរយៈពេលមួយឆ្នាំ សូមក្មួយទំនាក់ទំនងមកផេកផ្លូវការដែលបងបានបង្ហោះនេះបាន»។ ក្រៅពីទឹកចិត្តរបស់ ខេម ក៏មានសប្បុរសជននានាប្រកាសជួយកុមារកម្សត់ ញ៉ ឆានីត ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfh9AbwQ27KwCM5F255Ai-Fz4iudTjURTKk_2fktgNr5QPoqIVbFa5eyklB5ulNbbwJTVOKp3PM8pwhCegeziWzW9_eO2DLoz7Flk0jkIJh8ujKCgyVWaEwJjUegYlTUoXUzpuLaz-rnhXe6YW-tvGUjMwYx3Rpf6-7zim_rU0sH532rtCGzPOWterlmU/s2048/image_2024-07-03_09-10-37.png

មុនការប្រកាសរបស់តារាចម្រៀងសំឡេងស្អក ខេម ជួយឧបត្ថម្ភកុមារ ញ៉ ឆានីត ចំនួន១០០ដុល្លារក្នុងមួយខែរយៈពេលពេញមួយឆ្នាំ តារាចម្រៀងរ៉េប ជី ដេវីត ក៏បានប្រកាសជួយឧបត្ថម្ភនូវទឹកប្រាក់២០០ដុល្លារក្នុងមួយខែរយៈពេលពេញមួយឆ្នាំ ខណៈឧបត្ថម្ភខែដំបូងរបស់ ជី ដេវីត ត្រូវបានឧបត្ថម្ភរួចរាល់តាមរយៈកុងធនាគាររបស់អ្នកគ្រូ ធីតា ដែលជាគ្រូទទួលបន្ទុកថ្នាក់ក្មេងប្រុសរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwp9GcR_bGCO4pv8_54UVEbJs8-wat0w_O6sGnxIfdXj29x3jvyaquwqcRSQD8GYbZaRyRZrUCKmI0a8W1QGl8we-CcQTD-hSkyJ6_ZvBtbFSFOFEhJqdXChfxPXeC0OChSfrG7F7xZsIjoGBrKEEaMDqbEFhNG0i5mc3_PPrJesO3ISBNPzRJRk57kU/s2048/image_2024-07-03_09-10-38.png

គួរបញ្ជាក់ថា តាមរយៈវីដេអូនោះដែលបង្ហោះដោយអ្នកគ្រូ ធីតា ក្មេងប្រុសនោះបាននិយាយថារស់នៅក្នុងជីវភាពខ្វះខាតត្រូវឪពុករត់ចោលតាំងពីតូចរស់នៅជាមួយជីដូនគាត់ដើរសុំទានគេ និងម្តាយដើរលាងចានឱ្យគេហើយក្មេងប្រុសនេះដើរតាមលោកសង្ឃ។ ក្មេងប្រុសរូបនេះនិយាយប្រាប់អ្នកគ្រូដោយទឹកភ្នែករលីញរលោងព្រោះតែឃើញម្តាយមានជីវភាពលំបាក ពេលខ្លះហូបបាយជាមួយតាសក់ចាវដែលគេឱ្យ ខណៈរស់នៅផ្ទះជួលក្នុងមួយខែ៨០០០០រៀល។ តាមការបង្ហោះរបស់អ្នកគ្រូ ធីតា កុមារ ញ៉ ឆានីត រស់នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWgMYIOrapWRYsIKUyVQLGzZEI35c-mZZ-u8iY3pU_HXITobXeejjv71VoUGIWmUVqnyS08l-B1vSgxZXZ_uhIaTHjD1-G9-tu3FYX9O9d8Kjy70dAxWiPHWEPlBhrR7GwL5KSK8bWiGla51X-hwEz4vE_Vr9l8SB1_z4wGvJNARmzMS_Trnyg_zB1JpI/s816/image_2024-07-05_10-32-19.png

ក្រោយពីមហាជនបានទស្សនាវីដេអូរបស់ក្មេងប្រុសរូបនេះហើយធ្វើឱ្យមហាជនរំជួលចិត្តអាណិតក្មេងប្រុសរូបនេះយ៉ាងខ្លាំង ខណៈក៏មានសប្បុរសជនចង់ជួយឧបត្ថម្ភដល់ក្មេងប្រុសរូបនេះជាបន្តបន្ទាប់ដើម្បីជួយសម្រួលជីវភាពការរស់នៅរបស់ក្មេងប្រុសរូបនេះផងដែរ៕

អ្នកគាំទ្រ Lisa បកស្រាយឃ្លាចម្រៀង Rockstar ដោយទាំង Jennie និង YG មកជាមួយ

0

បន្ទាប់ពីតារាចម្រៀង Lisa សមាជិកក្រុម BLACKPINK បានចេញបទចម្រៀងទោល «Rockstar” កាលពីថ្ងៃទី២៨ ខែមិថុនា ក្រោមក្រុមហ៊ុនផ្ទាល់ខ្លួនវាគឺជាឱកាស ហើយក៏ជាបញ្ហាប្រឈមសម្រាប់ Lisa ក្នុងការបង្ហាញពីឯករាជ្យភាពរបស់នាងបន្ទាប់ពីចាកចេញពី YG ។ទោះជាយ៉ាងណាក៏ដោយ បទចម្រៀងនេះបានក្លាយទៅជារឿងចម្រូងចម្រាសយ៉ាងធ្ងន់ធ្ងរពីមួយទៅមួយមិនទាន់ចប់ចំពោះតារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4AiBMsGZ2JxbMDAdjIpF5GkyC31Q-YBOj6Ivbv1Yg8iKwVsz2k3A8XzSvt0jmiFAtgxwTN2ziZZMAuDXQhT13fObOgOFYarrFWJKZcqtlutIJV2P0lKl6D-QD9mzn9CBkby2k4FyOCz0KxQiK2_3l89frO8m5AA-8DQRo1O7CC1QYQHGXrFeslwJgBuU/s1024/image_2024-07-04_14-23-31%20(3).png

ក្នុងចំណោមរឿងចម្រូងចម្រាសជុំវិញ Lisa និងបទភ្លេងថ្មីរបស់នាង ភាពលេចធ្លោជាងគេគឺបញ្ហាទំនុកច្រៀង។ ការព្យាយាមនិពន្ធបទចម្រៀងជាលើកដំបូង ជាមួយនឹងអត្ថបទចម្រៀងភាគច្រើនជាភាសាអង់គ្លេស Lisa បានបរាជ័យក្នុងការធ្វើឱ្យអ្នកគាំទ្រតន្ត្រីដែលស្គាល់ច្បាស់។ «Rockstar» ត្រូវបានគេរិះគន់ចំពោះបទចម្រៀងគ្មានន័យរបស់វា ដែលវិលជុំវិញប្រធានបទ «បត់បែនខ្លួនឯង» ប៉ុន្តែខ្វះការទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBvfvcVZwZxul24NWBcaOnO8XhgWq6_Xt87AyM2-vrtkNY0C_0XyR_EnuxH3BwEwwxUk9rc0MeSIniPf5fPGFCMw7aQ-S_wfNpFU_JDW56gjgCGDMFe3LMxJXAG-eE3ZHI9ZiwbIOV7x84IL55AfoJQDdtlf7yIUAEy52-eFn3sswvbaQALjzcPFz3ls/s1000/1719541116-lisa.jpeg

នៅលើវេទិកាមួយចំនួន អ្នកគាំទ្រតន្ត្រីមួយចំនួនបានបញ្ចេញមតិអវិជ្ជមានអំពីបទចម្រៀងថ្មីរបស់ Lisa ដោយអះអាងថារូបនាងគ្រាន់តែរ៉េបម្ដងហើយម្ដងទៀតនូវline សាមញ្ញៗ ដោយបញ្ចូលធាតុវប្បធម៌ចូលទៅក្នុងការរ៉េប។ជាការឆ្លើយតបទៅនឹងការរិះគន់ដែលសំដៅទៅលើ idol របស់ពួកគេ Lilies អ្នកគាំទ្រផ្ទាល់ខ្លួនរបស់ Lisa បានការពារនាង។ ដើម្បីប្រឆាំងនឹងការរិះគន់ដែលថា «Rockstar» គឺទទេនិងគ្មានន័យ អ្នកគាំទ្របានចាប់ផ្តើមវិភាគអត្ថន័យលាក់កំបាំង Lisa ដែលបានបង្កប់នៅក្នុងការរ៉េបរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd1CUHRo_T8726aiEFQHt3ZOliUVpzGmXAZp8ljws3NFiRYsV_KSV5FnLpAlHpBMsbQHqgHKFYlCOna5ND1BkF3A5NYm9LTG6fBlHTXAOiXeuGTb75Y8_1LskP7uT19rrkwt_uA87p5Is1nwmZ3iTE85lqE9Ghnk7jL5GywfM3vc4NDFr8nnlvrs4iLKc/s500/1642517898_lisa-1-2_202407.jpg

ជាពិសេស ឃ្លាមួយអ្នកគាំទ្រ Lisa បកស្រាយបទចម្រៀងរ៉េបរបស់ Lisa បានរីករាលដាលនៅលើវេទិកា X (Twitter)។ យោងតាមអ្នកគាំទ្រម្នាក់នេះ Lisa មិនមានភាពស្រើបស្រាលទេនៅពេលសរសេរ «Rockstar» ហើយអ្នកស្តាប់ត្រូវតែយល់ច្បាស់ដើម្បីយល់ពីសារ។ ឃ្លារ៉េបដែលគួរឱ្យកត់សម្គាល់រួមមាន « Gold teeth sittin’ on the dash, she a “Rockstar”; Make your favorite singer wanna rap, baby, lala»។ ឃ្លានេះអ្នកគាំទ្ររបស់ Lisa បានពន្យល់ថា តារាចម្រៀងរូបនេះ កំពុងនិយាយអំពីការរិះគន់មកនាង ដែលបានចោទនាងថាលួច Line រ៉េបរបស់ Jennie នៅក្នុងបទចម្រៀងរបស់ BLACKPIN»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9kNmKLcLKW-3cX7Td11BC3fJNvjA8f10wJyoVzuTnM7XlwW1F95Tz04_Vbv0Wzha14veqmjL1Hs4bFiO739wtcaDzU_8Gs7m4wIaThAQTcwXV0klI2iBZ1PyNtKWONMKBEivzq2oUQD8oO6ouXh4Dvdy9jzvB7IoKT6fJS6K5u8Y1BiYX0RCWMdaKrE0/s894/image_2024-07-04_14-23-32.png

ជាងនេះទៅទៀត អ្នកគាំទ្រម្នាក់របស់ Lisa បានបកស្រាយឃ្លាបទចម្រៀង “Rockstar” ដែលនិយាយពី BLACKPINK។ ជាពិសេសនៅក្នុងឃ្លា “Been MIA, BKK so pretty; Every city that I go is my city» ពួកគេបានផ្តល់យោបល់ថា Lisa ឆ្លើយតបនឹងការរិះគន់អំពីភាពខ្ជិលច្រអូសរបស់នាង និងការធ្វើដំណើរញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjSuGic8u2BCS-E_VzOwL6Ct2pamDygDAC_tL6BW-1bAmBNXVh4cHEupBulBOUvKkmq5XjW5nhcZgw3CgrfJLRmDmp0L9md3ZCgJBErVmM8AE_MpkzogOF-ZvpMtLaBP0XIHy_W7ALsxhJeP53S8TsaWO6s9FsSiKwL_y9ZRJg3Kwo6SbP3sVj7Fs4BZw/s1333/image_2024-07-04_14-23-32%20(2).png

យោងទៅតាមការបកស្រាយនេះ មិនដូចការចោទប្រកាន់ថា Lisa តែងតែវិស្សមកាលពេលសមាជិកផ្សេងទៀតធ្វើការ Lisa ធ្វើការងារជាច្រើនក្នុងភាពស្ងៀមស្ងាត់សម្រាប់ BLACKPINK ។ លើសពីនេះ តារាស្រីរូបនេះនៅតែត្រូវបានគេប្រាប់ឱ្យចាកចេញពីក្រុមរបស់នាង ហើយត្រលប់មកប្រទេសរបស់នាងវិញ ប៉ុន្តែនាងនឹងនៅគ្រប់ទីកន្លែងដូចជាបទ «BLACKPINK in your area» ហើយថែមទាំងក្លាយជាសមាជិកដ៏ខ្លាំងបំផុតក្នុងចំណោមសមាជិកទាំង ៤ ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj51bPGFzw8GwwIjIYwitAMYoOY63_j4Fb9WN2NvJ6HnS3H7v8EfCBuBLcNyy_vqGzZz4RlQ4hHj1CdJ25r6_s_Rljf9LU8ZE0cyCE-Qn0paq5764duOF-o9O8kSdrQoz4JLtK4b1rWWbkb45B7GnWo9HkQL5EcTD5EtySV56WBYAhzUMEM1q5w8hhrOow/s480/hqdefault-10-2.jpg

លើសពីនេះ ឃ្លាចម្រៀង «Been on a mission, boy, they call me catch-and-kill» ត្រូវបានគេយល់ថាជា “diss” ឆ្ពោះទៅកាន់ YG ។ ជាលទ្ធផល អ្នកគាំទ្ររបស់ Lisa បានប៉ាន់ស្មានថា idol ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយ មុនពេលចាកចេញពី YG ដូច្នេះមានការសោកស្ដាយជាច្រើន ប៉ុន្តែមិនអាចនិយាយចេញបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-72YRTvUXC7mYUa_VpXGTtsFh2Q7zmSKH04l096JXXF9Bklvt7l2PdCRcTDwi8TtDzqjuWxrxfL-1DZZH_gwOVtMXNJI-EBnhovaa1jTLWBlA5vGEK6yiWnXMm8ZT76kkhWYndF_Mk6mPt544GIpLoJ-Ohh23nQqAgon7U1oALZ9fPgH9Xgk9r01N1M/s1528/406204905_837121978420208_5779820641588396778_n-1528x900.webp

ការបកស្រាយបទចម្រៀងនេះទទួលបានការគាំទ្រពីអ្នកគាំទ្រ «ទោល» ជាច្រើនរបស់ Lisa ។ ទោះយ៉ាងណាក៏ដោយ អ្នកខ្លះជឿថា អ្នកគាំទ្ររបស់ Lisa វាយតំលៃខ្ពស់លើអាយដលរបស់ពួកគេ ហើយកំពុងធ្វើការសន្មត់ដោយគ្មានមូលដ្ឋាន។ ទីបំផុត បទចម្រៀង «Rockstar» គួរតែត្រូវបានគេយកតម្លៃជាមុខមាត់ ហើយការពន្យល់ដែលមិនបានបញ្ជាក់ជាបន្តរបស់អ្នកគាំទ្រគ្រាន់តែបន្ថែមភាពចម្រូងចម្រាស ជាពិសេសនៅពេលដែលអ្នកគាំទ្រមួយចំនួនរបស់ Lisa មានចេតនាធ្វើឱ្យខូច និងធ្វើបាបសមាជិកផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6kbC89gwiLIgsSBQXoPsGhyphenhyphen7JF64hoTeFEfikBYHOqCfPHS8Ph9WIn1VoH_-vma9D7CR9rrRXHYpENPz4vU0c7O-ijx5I_CAzX74eKR9vinMp-fTgPSC7bMZ1UusE6hyphenhyphendn5iRtcwpqigZmV8W-E6QvyIr5x5FRcszi1pfuarWEneTQ0HcEYxnyFG3sew/s891/image_2024-07-04_14-22-04.png

កាលពីមុន Lisa ត្រូវបានគេរិះគន់ចំពោះការមិនថ្លែងអំណរគុណដល់សហគមន៍ BLINK នៅក្នុងការបង្ហោះរបស់នាងអំពី «Rockstar» ។ វាហាក់បីដូចជាមុនពេលជម្លោះនេះត្រូវបានដោះស្រាយ រឿងអាស្រូវមួយទៀតបានកើតឡើង៕

អាជីពរបស់តារាសម្ដែងចិន Angelababy ប្រឈ.មនឹងការធ្លាក់ចុះ

0

ដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា Angelababy បានធ្វើការផ្សាយផ្ទាល់ដើម្បីលក់ផលិតផលសម្រាប់ Red Dragonfly ដែលជាម៉ាកស្បែកជើងដែលនាងគាំទ្រកាលពីថ្ងៃទី ២៩ ខែមិថុនា។ ទង្វើនេះបាននាំឱ្យមានការចំអក និងការរិះគន់ ដោយអ្នកខ្លះថានាងកំពុងមើលងាយខ្លួនឯង ខណៈពេលដែលអ្នកផ្សេងទៀតមានអារម្មណ៍ថានាងបាត់បង់ស្ថានភាពតារារបស់នាងក្នុងបញ្ជីA និងកំពុងធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgim2mqpol7TBk77pjfIGwDPNvMmZkswiGIh1pRMuWdUDN0VVLR3eAUp1OatTBZxnSC3xya8vkrmE1mfBTgwUM4BCueY1opq16vDHrQHdccah-cFAGXpIfzuSIG0HeHP0zcLh1sjU2XJxFbBhvDuAVrW4bu-VtE_CPPu-JNOfZl0z2tKXmGH9_uAwoK_Xg/s936/001n98c6ly1hg5rgcqalij62ft31q1-4467-1430-1696232985.jpg

លើសពីនេះទៅទៀត Angelababy បានសហការជាមួយ Xinba ដែលត្រូវបានគេស្គាល់ថាជា «Livestream King» នៅក្នុងប្រទេសចិនក្នុងអំឡុងពេលវគ្គផ្សាយផ្ទាល់។ Xinba ត្រូវបានគេធ្វើពហិកាដោយសារការអួតពីទ្រព្យសម្បត្តិរបស់ខ្លួន និងត្រូវបានផាកពិន័យសម្រាប់ការលក់ផលិតផលទឹកត្រចៀកកាំក្លែងក្លាយ។ ដូច្នេះការសហការនេះ ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាការសម្រេចចិត្តមិនល្អរបស់ Angelababy ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioT18XqFjsQk10VidFNkjOZRxRw1a57N-WrF5pHRfSTx50c5yru9_QPRYtcxCxkyxSKYVeXOkZz8d-vwle7bzeCPHfbDdNhHvjXoOPRBuUnAaghwyCGhsAg0FcrlzDzTBfiD5Z9X3KvfKdJahrbF0BroUEUojN3vAGtwIDe2sEsQroaX39cnOPqWX3-Vo/s1350/1-3757-1707818043.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeCDw7w312VymXzG59AITQzmyBEe6iSpj_4ES2mX28Zv7uYgskecTx9_pfUfJ9sbORDSDDSGT3HeheeGdp-LPvv3qDNRCJTkifVk_gRGK-BtVx_F4MfJeiXwUwPnPczQbVKE4OO7njCR-lo-B3bN7wnbFrCpNogMbueUZ9Vl8rJxlpuxfntUn0zopRJkQ/s956/57ebe41b388d4217acc9da72a9e03ba8~tplv-obj_956_820.webp

អ្នកទស្សនាមួយចំនួនបានកត់សម្គាល់ថា filters ដែលប្រើក្នុងអំឡុងពេលផ្សាយផ្ទាល់បានធ្វើឱ្យមុខរបស់ Angelababy មើលទៅរឹង ដោយភ្នែក និងបបូរមាត់របស់នាងមើលទៅខុសពីធម្មជាតិ។

ថ្មីៗនេះ ទូរទស្សន៍ Zhejiang TV របស់ចិនបានចាក់ផ្សាយឡើងវិញនូវវគ្គនៃកម្មវិធី «Keep Running» ដែលមាន Angelababy ប៉ុន្តែមុខរបស់នាងត្រូវបានគេដាក់ព្រិលខណៈដែលសមាជិកតួផ្សេងទៀតត្រូវបានបង្ហាញជាធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdh3Yo2LKO1BAH_LtCFKua_7Ia-_ogUV-lbBKA7uXfDHnHrdJUMQxBAAKGPe9pQym4qcdaLgUgZDUyqEjBuFJbVzGfCfEFp-mQPexep7Is3ZYInzIAcr0L9WMEnKPfJo9SFuJtvjFJFYeIeMBbZRQf4njCAm5JJUHBciM4PGLQ5MWM52MJD-PHo0Etl_k/s835/bkn-20240630000134102-0630_00862_001_04p.jpg

លើសពីនេះ រឿងភាគទូរទស្សន៍ «Everlasting Longing» ដែលសម្តែងដោយនាងបានបញ្ចប់ការថត ប៉ុន្តែត្រូវបានអវត្តមានពីព្រឹត្តិការណ៍ផ្សព្វផ្សាយថ្មីៗដោយផលិតករ Tencent Video ។ ប្រការអស់ទាំងនេះហើយបង្ហាញថា តារាស្រីរូបនេះអាចប្រឈមនឹងការលំបាកក្នុងការវិលត្រលប់មកវិញក្នុងវិស័យសម្តែង។

Angelababy បានប្រឈមមុខនឹងការហាមប្រាមក្នុងការបង្ហោះលើគណនី Weibo របស់នាងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ សម្រាប់ «ការរំលោភលើច្បាប់និងបទប្បញ្ញត្តិវេទិកា» ដែលត្រូវបានចោទប្រកាន់ដោយសារតែការចូលរួមទស្សនាក្នុងការសម្តែងរបស់ Lisa សមាជិក BLACKPINK នៅទីក្រុងប៉ារីស។ នៅក្នុងប្រទេសចិន ការរាំស្រាតត្រូវបានចាត់ថ្នាក់ជា «សកម្មភាពទាក់ទងនឹងផ្លូវភេទ» ហើយអ្នកដែលនៅក្នុងឧស្សាហកម្មកម្សាន្តត្រូវបានហាមឃាត់មិនឱ្យរៀបចំ ចូលរួម ឬផ្សព្វផ្សាយសកម្មភាពបែបនេះ តាមច្បាប់របស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeCDw7w312VymXzG59AITQzmyBEe6iSpj_4ES2mX28Zv7uYgskecTx9_pfUfJ9sbORDSDDSGT3HeheeGdp-LPvv3qDNRCJTkifVk_gRGK-BtVx_F4MfJeiXwUwPnPczQbVKE4OO7njCR-lo-B3bN7wnbFrCpNogMbueUZ9Vl8rJxlpuxfntUn0zopRJkQ/s956/57ebe41b388d4217acc9da72a9e03ba8~tplv-obj_956_820.webp

Angelababy បច្ចុប្បន្នអាយុ ៣៥ ឆ្នាំ គឺជាតារាសម្តែង តារាបង្ហាញម៉ូត ស្ត្រីជំនួញ អ្នកវិនិយោគ និងជាតារាចម្រៀង។ នាងបានចាប់ផ្តើមអាជីពនៅក្នុងឧស្សាហកម្មកម្សាន្តក្នុងឆ្នាំ ២០០៧ហើយបានលេចមុខជាតារាសម្តែងដ៏លេចធ្លោម្នាក់របស់ប្រទេសចិន។ គណនី Weibo របស់នាងមានអ្នក Follow ជាង ១០៥លាននាក់ ដែលធ្វើអោយនាងក្លាយជាតារាដែលមានអ្នកតាមដានច្រើនជាងគេបំផុតនៅក្នុងប្រទេសចិន៕

 

 

ទីក្រុងតូចបំផុតលើពិភពលោកមួយនេះមានផ្លូវតែ២ខ្សែប៉ុណ្ណោះ

0

ប្រទេសក្រូអាស៊ី ៖ Hum គឺជាទីក្រុងនៅលើកំពូលភ្នំដ៏ស្រស់ស្អាតរបស់ប្រទេសក្រូអាស៊ី (Croatia) និងបានជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចបំផុតលើពិភពលោក ដោយសារទីក្រុងនេះមានលំនៅឋានតិចតួច និងមានផ្លូវតែ២ខ្សែប៉ុណ្ណោះ ។ អ្វីគួរឱ្យចាប់អារម្មណ៍ គឺពលរដ្ឋរស់នៅទីនេះពុំបានសាងសង់ផ្ទះថ្មីបន្ថែមទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9yXE8KgnzvrIXTH2UJUcHBn_c6UZ-yD6q_QXbTzevZv1FjIiv4boJfFAZxdta1JoedMDv28kRYrf9qj-RLKVjMT8kVPK7jAuRNZd9zxfsGnhJn5cJvrVS0DH3cg7hYQYTxVmtQR66WZWBjFc_f6bEu4cdPPeO9R70Z4haUvq3HlJ_LTp6EvioPrjTYP0/s1200/photo_2024-07-05_15-13-35%20(2).jpg

Hum គឺជាទីក្រុងចាស់បុរាណមួយ ហើយបើធ្វើដំណើរពីទីក្រុងសាគ្រីត មកកាន់ទីក្រុងនេះ គឺចំណាយពេលប្រមាណ២ម៉ោងកន្លះ ។ រីឯពលរដ្ឋរស់នៅទីក្រុង គឺមានត្រឹមតែពី២០នាក់ ទៅ៣០នាក់ប៉ុណ្ណោះ ។

ចំណែកប្រវត្តិរបស់ទីក្រុងនេះ គឺពោរពេញទៅដោយភាពអាថ៌កំបាំងបំផុត ។ គេបានឃើញការសរសេរពីប្រវត្តិរបស់ទីក្រុងក្នុងឯកសារឆ្នាំ១១០២ ពេលនោះ ទីក្រុងនេះមានឈ្មោះថា «ទីក្រុងឆម» រីឯនាឡិកាតំណាងទីក្រុងនេះ បានបង្កើតឡើងកាលពីឆ្នាំ១៥៥២ ។ ចាប់ពីពេលនោះមក កងទ័ព និងក្រុមគ្រួសារ ក៏ចាប់ផ្តើមចូលមករស់នៅក្នុងទីក្រុងជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlylcoXOJS9khKctIZjlQxPkFr-HExUkU9i7tAYy2foi6eSsEg_miuol1urIHYtoFcZ0nEEEXw_nKpdOKSXUa01ZlJAkwcbOeQS_UIwhcTZwMacQzZ7l1KfwUy9wjkhs9GbXJ_KRc2OY2YYneR-hhZO-lYpDNfRqGAF0UbqjvU3uOfpF3ww9qImj6cv64/s850/photo_2024-07-05_15-13-35%20(3).jpg

រយៈពេលរាប់រយឆ្នាំកន្លងមក ទីក្រុងនេះពុំត្រូវបានអភិវឌ្ឍន៍ ឬពង្រីកបន្ថែមឡើយ ។ បច្ចុប្បន្ន ទីក្រុងនេះមានតែផ្ទះចាស់បុរាណ និងមានផ្លូវតែ២ខ្សែប៉ុណ្ណោះ ហើយផ្លូវនីមួយៗមានប្រវែងត្រឹមតែ១០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ ។ ដូច្នេះ វាពុំមែនជាការចម្លែកទេ ដែល Hum ក្លាយជាទីក្រុងតូចបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4qi2JVhQEfvFrXtgfQksHFkI9uGP8Dp06VKn4eOftKPLBuwVs4pWXlyWQuttLjQHW0M8UcjMCKRz3Y7n4W3Fv2XH5G0uqAtv8ZrXV52Pq6bhdoMa0pnj8GsrmBg6RPeWx9JJm33HSUhGj_x1hRmBJDXzIH74lv8kpQ7DYFAWcWp8mAshgPm5bWAcJNOc/s1280/photo_2024-07-05_15-13-35%20(4).jpg

ចំណុចមួយពុំច្បាស់លាស់ និងគ្មានការបកស្រាយ គឺហេតុអ្វីគេហៅវាថា «ទីក្រុង» ហេតុអ្វីគេពុំហៅថា «ភូមិ» ? ដោយសារមានផ្ទះតិចតួច និងមានភូមិតូចៗជាច្រើនស្ថិតនៅតំបន់ទីនេះ ។ ប៉ុន្តែដោយសារវាមានឈ្មោះថា «ទីក្រុងតូចបំផុតលើពិភពលោក» ទើបធ្វើឱ្យពលរដ្ឋរស់នៅក្នុងទីក្រុងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ រួមផ្សំនឹងការប្រកបមុខរបរកសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUeWhUUk_hle-4Oo5ibYQaXGid5JPkt90APezRm1JpxSMNtZd4CIn4Jh3Ur1WoxxZwnnUGgKRPoNxULEGWAcqha7rm5YKSS3jkgZadd_OPIsl2dfITcG7_zbVKtRksMNwu4CSvTieUAqfCh7zJXXmKT_agBjpdTbNFTvefhJsDiZQNIe_xoWx_dsjdAI/s1024/photo_2024-07-05_15-13-35.jpg

បើទោះជាទីក្រុង Hum គ្មានអ្វីច្រើនសម្រាប់ឱ្យភ្ញៀវទេសចរទស្សនាក្តី ប៉ុន្តែពលរដ្ឋរស់នៅក្នុងទីក្រុងបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងល្អ ។ ភ្ញៀវទេសចរអាចដើរនៅតាមផ្លូវក្រាលដោយកម្រាលថ្មចាស់បុរាណ ដើម្បីទស្សនាស្ថាបត្យកម្មបុរាណ និងជាមន្តស្នេហ៍របស់ទីក្រុងផងដែរ ។ អ្វីគួរឱ្យចាប់អារម្មណ៍ គឺពលរដ្ឋរស់នៅទីក្រុង គ្មានអ្នកណាម្នាក់សាងសង់ផ្ទះថ្មីទេ ដើម្បីរក្សាកេរ្តិ៍ឈ្មោះទីនេះថា ជាទីក្រុងតូចបំផុតលើពិភពលោក ៕

កូនខ្មែរត្រូវដឹង! ព្រះមហាស្វេតច្ឆត្រ ជាគ្រឿងបាំងជាន់ខ្ពស់សម្រាប់ការពារព្រះមហាក្សត្រ

0

«ស្វេតច្ឆត្រ» គឺមកអំពីពាក្យសំស្ក្រឹត២ពាក្យផ្សំគ្នា គឺពាក្យស្វេតដែលមានន័យថាពណ៌ស, ច្ឆត្រ ដែលមានន័យជាគ្រឿងបាំងពាសសំពត់។ ដូចនេះពាក្យ«ស្វេតច្ឆត្រ»គឺសំដៅលើឆត្រដែលមានពាសសំពត់ពណ៌ស ជាគ្រឿងបាំងជាន់ខ្ពស់សម្រាប់ព្រះរាជា ឬអ្នកអភិជនទាំងពួង នេះបើយោងតាមប្រភពបុរាណាចារ្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtanobSS0_AVZWxQkqdcGbUGGssaxmLuZKfqZu5HQ2DlrKFW64Qs9UsYiMi3coc6XsoBmxQ51-NtQmMExEDctOx8rqCabyVnfq2WPGGr8N-0MO6tICva7NoK7QLhk7ZP1FScq2yGffS7x_iCSxvRSrsc2xXgKqo1EC6rSUmeBEDxC0Gu6dLTaXBYexUaQ/s960/photo_2024-07-05_14-52-38.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា ព្រះមហាស្វេតច្ឆត្រ គឺតំណាងនៃអំណាចរបស់ព្រះមហាក្សត្រ ជានិមិត្តរូបបង្ហាញពីវិសាលភាពនៃព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់គ្រប់គ្រងរាជសម្បត្តិប្រកបដោយទសពិធរាជធម៌ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រទាំងអស់ផងដែរ។ ខណៈបច្ចុប្បន្ន នៅកម្ពុជាយើង ព្រះមហាស្វេតច្ឆត្រ គឺជាឆត្រពណ៌សត្រួតលើគ្នាចំនួន៩ជាន់ ពីធំទៅតូចមានសណ្ឋានស្រួចឡើងទៅលើជាលក្ខណៈកំពូលវិមាន ជាន់នីមួយៗមានរំភាយ ៣ជាន់ ហើយនៅផ្នែកខាងចុងរំភាយមានជរសំពត់ពណ៌មាស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5AnQfQW5NBO0rtBCYMXOSLozsgNJVdwgQw6Ei_NpK0rKoJjTecGWdqiQviSRG3Wp1nlJ-XOyVNr3LQxxLcmtjX93nxN33XT9RUZFsNv9J2Qf_J72ebrEXONAznpQ-12ANbSSCSeupLfA0JXCka1y_B8ryL6e8h-M6Kk3W69lpYNAD58ceWnRVvg6PXPo/s1246/photo_2024-07-05_14-52-40.jpg

ក្រៅអំពីព្រះមហាស្វេតច្ឆត្រ៩ជាន់នេះ ព្រះរាជាណាចក្រកម្ពុជាយើងពីបុរាណក៏មានប្រើប្រាស់នូវប្រភេទស្វេតច្ឆត្រផ្សេងៗផងដែរ ដូចជា ស្វេតច្ឆត្រ៧ជាន់ ៥ជាន់ និង៣ជាន់ តាមស្ថានភាព កាលៈទេសៈផ្សេងៗពីគ្នា។ ស្វេតច្ឆត្រ ៧ជាន់ ព្រះបរមស្វេតច្ឆត្រ ជាទូទៅមានប្រើប្រាស់សម្រាប់ព្រះមហាក្សត្រដែលពុំទាន់ទទួលព្រះរាជពិធីបរមរាជាភិសេកផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic8u8esqbE9WNd9RNZ4iNpPQy4G_c6G-W7OE9su-CujFaIswqYZVfmeehw7KD2ADWs4AE3vj7wjExHVVCz7guP-xowGBoQvBfZxIe0p9BJ-fYOOfb15LE8RjvvU2YvjrYsbNl81ph36cmsjRBXWp-5gU_A_OXADKYY58YsS69NKmOvBV81nO6JrAzJnU4/s1180/photo_2024-07-05_14-52-43.jpg

ប្រភពបុរាណាចារ្យបានឲ្យដឹងទៀតថា សម័យបុរាណ កាលពីព្រះមហាក្សត្រយាងគ្រងរាជពុំបានប្រារព្ធព្រះរាជពិធីបរមរាជាភិសេក ពេញបរិបូណ៌ទេ ក៏នឹងប្រើតែស្វេតច្ឆត្រ ៧ជាន់នេះតែប៉ុណ្ណោះ រីឯកាលបើសម័យណាដែលនគរកម្ពុជាយើងធ្លាក់ជាចំណុះប្រទេសជិតខាងវិញ ក៏តម្រូវអោយព្រះមហាក្សត្រនគរយើងទម្លាក់ចំនួនជាន់នៃព្រះមហាស្វេតច្ឆ័ត្រចុះមកនៅត្រឹម ៧ជាន់វិញ ដើម្បីមិនឱ្យមានឋានៈស្មើនគរជាធំនោះ។ ស្វេតច្ឆត្រ ៥ជាន់ ប្រើប្រាស់បានសម្រាប់សម្តេចព្រះមហាឧបរាជនៃក្រុងកម្ពុជាធិបតី ដែលជាអ្នកនឹងឡើងសោយរាជ្យបន្តពីព្រះមហាក្សត្រ ឬសង្កេតឃើញថាមានចងលើព្រះទីន័ងគជសារសឹក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZY1HTL8BABMOszojclE8zwC35N5ZHoZbsCzw2hg9dhFJ0I4hjWAROc-0Z_mVdBtTY0qObkdpyANpj5ZlkNKfQdDG0hMWVy0p9iTRmdYX9iN1HMHNNImfIOuw4vd2kvwjCaP6tq4rza7qB_igY9u-a8HvW0Uus9OICjiWoheP8hAkpYakUzkhOCJ7_yVA/s960/photo_2024-07-05_14-52-47.jpg