Home ព័ត៌មានជាតិ រដ្ឋ ចំណាយ២០០លានដុល្លារ សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

រដ្ឋ ចំណាយ២០០លានដុល្លារ សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

101
0

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីដីឥដ្ឋ តភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ស្ថិតក្នុងដំណាក់កាលសាងសង់ផែបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFc0sRoG_bgy9zGTjP5zCWCkenMPKw2D78VdBVZzM8TtorcNAX25rFYEFcl1C60xfuTc4-dhB8M4kz58kxsBVxWCVr7KuXb90RAyHZx3yUIlXiumBLzI_yYykE7M-IDyVWrmULBCYb7oH56gJRNX9-FlwFYXEGQnkKUXiW0TW5Vc6WUgyQaDUd4-dmVmU/s843/82c0370b-40ef-495e-8441-3013794396f5.jpg

ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុងដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ, តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ ដោយប្រើប្រាស់ថវិការជាតិអស់២០០លានដុល្លារ និងចំណាយពេល៤៨ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGTD_tlcZuPL3dyLQOTFJzyCBnvJCo9bULvhKozFNuNCBmN7BgSdy_OdzIaad5v2Ez0naA2-UVI2PvnktycLaGQ0EiBY9F1Z_nhZQztSNJhmRIj73NkKlfz1wPZc0QurHS9IFnTzonErhpWBgRH6fWVXi2wFjPFSnXfjCNkiZlWsQov1OaLvFoZJLPhVo/s843/34b28104-9810-427f-86dd-2314d1e2248a.jpg

បើតាមឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងថា៖”ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងនៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ល្វាឯម ខេត្ដកណ្ដាល ដែលក្បែរនឹងផ្លូវក្រវាត់ ក្រុងទី៣។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxEpYHaya7Wgzk5JRUF86jBwiB0dBxl2p5bDsbktgpAwwCPL0r5PqfqPpwN6tVwMZbGOqEJ9vJvwrOdf8utweUmYgqUB23MtRMhQCXXVBuw3J8V0aCjOS3i957AB4ARWz-Wl7gPidhy62QtjhC9X9JJkwleP0e8dnbkBW2PsyiySWF5V75N9Vdi9JCiW4/s1280/121059.jpg

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ជាថវិកាផ្នែកឯកជនគ្រោងចំណាយអស់ប្រហែល ១៤០០លានដុល្លារ ដោយឡែកស្ពានតភ្ជាប់ផ្លូវល្បឿនលឿនជាថវិការរដ្ឋគ្រោងចំណាយប្រហែល ២០០លានដុល្លារ ក្រោយការសាងសង់ ពលរដ្ឋធ្វើដំណើរដោយមិនចាំបាច់បង់ប្រាក់នោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzqLnEa-xkroKEoMXwELIcki1X7Y-ecvh7dDB-WWNh_Hnnl_0zDuDQEI-KX0Ceiwkw_hPbU1B3osGx7WR-Q2O78AikLl1d6MNCIE5VTzCyXsvGTR128fKx85wdljVd_MGhudSCLJAxsTnJ1_5Mfm-pEA2R5FQIgm2t2Iya6g5GOSs0U_nyaAMmFHrEShs/s1024/bridge-news-1024x682.jpg