Home ព័ត៌មានជាតិ រមណីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស បានក្លាយជាគោលដៅទេសចរកីឡាឡើងជញ្ជាំងភ្នំដ៏ទាក់ទាញបំផុត!

រមណីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស បានក្លាយជាគោលដៅទេសចរកីឡាឡើងជញ្ជាំងភ្នំដ៏ទាក់ទាញបំផុត!

91
0

រមនីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស ត្រូវបានគេស្គាល់ថាជា ភ្នំក្បាលរមាស ឬភ្នំនាងសេដាឱន ដែលមានទីតាំងស្ថិតនៅក្នុងភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីរង្វង់មូលធូរេន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGvFQ_PQ5aXpLKO85Y09znxMMBKuD2LJ2pr-64hEHvU7RK7QnpGNBgnxZlvA4UjUUvpxAloi_A2YvqSsj8_JIn8EhR2O4B2MwY3Ekcw-_g1AX3-PgJe65qcDBWEaaNxVSePRIl5RCqQDd_reAJquftrRnLa7jrJ0MYvB_FAuRsGTrqqkvo437H_rNby9A/s1142/449334700_455938120701815_2087573553993174594_n.jpg

ភ្នំក្បាលរមាស មានអាយុកាលប្រហែលមុនគ្រឹស្កសករាជ ៥០០០ ឆ្នាំមកហើយ និងជាភ្នំដែលមានប្រវត្តិដ៏យូរលង់មួយ យោងទៅតាមការសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណដែលនៅទីនោះ។ ផ្អែកតាមគំនូសស្នាមបានបង្ហាញថាប្រាសាទនេះត្រូវបានកសាងក្នុងរូងភ្នំ ហើយប្រជាជនមានជំនឿថាវាជាកន្លែងដ៏សក្ត័សិទ្ធមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif91SyotD_GNroy9gJPyNv-sjAWyEUDEj8NVRXN7Nnqk1T1wk5qZZWoru_d7NQQ7pSXcvTAG3nOvDSBKrfIeoian6RBxg-DsNbOvKbCuSoTHRX-Pb-zCXqR5UnWEVxJNdZVU0XGRE0hgaVAqDFgG-6UU0VhIe0FsaGtNSznHPQ1DYtAozBGsA2N3uBSFo/s1280/449455090_455938204035140_1514865133968794446_n.jpg

នៅទីនោះ ភ្ញៀវទេសចរក៏អាចរីករាយជាមួយនឹងសកម្មភាពជាច្រើនដូចជា ទស្សនារូងភ្នំ ប្រាង្គ ប្រាសាទបាក់បែក ថ្មផូស៊ីល ការឡើងដើរឆ្លងតាមជ្រលងភ្នំដោយខ្សែកាបសុវត្ថិភាព ការសម្រូតខ្លួនចុះពីកំពូលភ្នំ ការឡើងជញ្ជាំងថ្មជាដើម។ បន្ថែមពីនេះ នៅលើកំពូលភ្នំ អ្នកក៏អាច គយគន់ទេសភាពនានាដូចជា ចម្ការម្រេច ភ្នំបូកគោ និងទេសភាពខេត្តកែបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdb-slxgMVuzMy89tIvyqgz20c443z0vTKTUTNdr-ZmSWJyuNX7JBqrSpIZFre-RjQ3kPyX7q6VcCrF7ybjhoHpt8wHqbfLj-uy6CZJeoRkBbghDaoc5OPeHcLoJA68czjrsbrScNQ0fcX8gQ7sDfQHWI1kSEroz0D9rWMpZzmrjC4dNa5kAE-fwGtURo/s2048/449464715_455938247368469_4203270610202646628_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ននេះ រមនីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស កំពុងតែទទួលបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងឡើងបន្ថែមទៀត បន្ទាប់ពីកីឡា ទេសចរណ៍ឡើងជញ្ជាំងភ្នំត្រូវបានបង្កើតឡើង។ ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមភ្ញៀវទេសចរទាំងជាតិនិងអន្តជាតិ ដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេងនិងចង់ទទួលបានបទពិសោធន៍ថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR4Xqx0xIYQmUJeXkt7IPOXuvO89-u8bzeZQuDcUPZcqI_jbaMtZSupVuWAv7Jhfz5Nyr_c7jYWOIufMnoGME97ql_80dP8HKK0e9EHkVsUTb7LAMGD58Oj2-WKIdMq_4UB0Q1gQZUQVsH_0iMHUt50HqYdDJor01t7eK__n6V7l_WWQvOTovPpp388rI/s970/5f8fb984370d2_1603254660_medium.png

បើយោងតាមការបញ្ជាក់ពីលោកអ៊ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ ខេត្តកំពត កាលពីពេលថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្ន ផ្លូវទៅកាន់ភ្នំនេះ កំពុងស្ថាបនាជាផ្លូវបេតុង កៀកនឹងរួចរាល់នៅចុងឆ្នាំនេះហើយ ដែលនឹងបង្កនូវភាពងាយស្រួលដល់បងប្អូនដែលមានបំណងចង់ទៅកម្សាន្តនៅរមនីយដ្ឋាននេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGkOJ1fpWTzKBB5T3VciDLYU8WR_Z_levpZAJAUYIc09rBC8z78EiExuV9YtNfZE6iQz86cPxLDZX6gQbDLmmOdCAYzVeQxUcvY9tWYh-gul2MNx6AYm0ZKAdDZalTuyR8ghMkY0zP2T7tW6WtNJT-vZR4DCEEs1CwpretPEjp5BL7OiLyeEPd3za4HA/s2048/5cce9894eee27.jpg