Home Blog Page 961

Cycling green wonderland

0

ក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ ២០២៤ នេះ គឹកម្មវិធី CYCLING GREEN WONDERLAND ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ និង ២៤ ខែសីហា ខាងមុខនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLaUD2ftj2h3XiOuhLAXJRJu6I6HyQ5xT6xdZzJL66DofiXosoIfCYg6wYNX7ZZV6xecuqlMR5y-icwZpiM7U71NRRp2JqT7Sgc3GEcGxstW_SDSPLwzURAzrBJWCTbaWpY7fYi939oFWZiATck0uGApCQ7ha0xB6qhhpkYvKZE-SHIhPQmY3rl9yx2Og/s2000/Cycling_Green-FB-Post-3.jpgនេះជាកម្មវិធីដ៏ធំមួយដែលនឹងរៀបចំឡើងនៅក្នុងខេត្តសៀមរាប ដែលរួមមានសកម្មភាពដាំដើមកូនដើម្បីជួយដល់បរិស្ថាន ប្រណាំងកង់ជាលក្ខណៈកំសាន្តដើម្បីស្វែងរកមូលនិធិសម្រាប់ជួយដល់មន្ទីពេទ្យកុមារអង្គរ និងរត់ប្រណាំងដោយបំពាក់ភ្លើងពណ៌ក្នុងពេលរាត្រីនាបរិវេនប្រាសាទអង្គរវត្ត។ នេះលើកទីមួយហើយដែលកម្មវិធីសប្បាយៗក្នុងពេលរាត្រីបែបនេះនឹងលេចចេញជារូបរាងឡើងនាទឹកដីអង្គររបស់យើងនៅក្នុងខែសីហាខាងមុខនេះ។ កម្មវិធីនេះមានការគាំទ្រដោយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីពេទ្យកុមារអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit0qvr3-9sazVM36cCGX925gZ8LUX6qCqsU_zk6W8wefTt4lSX3-tLhufpeomAO9fKu632YLvmlub5cAsnd02liuXkoLAecUAV3CbHMa2LLuIQi9E7WCJI_ySl23L2eYu1no8u7M_eBuu7elzQ1rAb-3hmiK21W0S2ckc4McMU5jOpxsUtwnpbWEChyphenhyphen84/s2000/Cycling_Green-FB-Post-4.jpg
ការធ្វើឲ្យបរិស្ថាន និងទេសចរណ៍មានសក្តានុពលល្អឡើងគឺចាប់ផ្តើមពីយើងទាំងអស់គ្នាចូលរួមសហការ។ កម្មវិធីនេះសង្ឃឹមថានឹងមានអ្នកចូលយ៉ាងហោចណាស់ចន្លោះពី ៧០០ ទៅ ១៥០០ នាក់។ កម្មវិធីនេះចែកចេញជា ៣ ផ្នែកសំខាន់ៗដូចជា
 ការដាំកូនឈើ
 ការប្រណាំងកង់ដោលរបស់កុមារ និងកង់យឺតរបស់យុវវ័យ
 ការរត់កំសាន្តបំពាក់ភ្លើងចំរុះពណ៌នាពេលរាត្រី ជុំវិញបរិវេនប្រាសាទអង្គរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghm5R1m-90OS9D4FmIakfOmVKEeYha7p-o9sobTfzK0mUhCQReKj8m4894hBC9oZU0_Mqn1dm1J-qbXyJC3k1gStF2yhpiSPxNAolK7utg2y6EUFzLFU689d39Kjt9UUApgJpa1iyjczGV-DsCbkh9VmHuDxPFO4bBNRUwLGDuB6ftyWfmYhCUHy2spOU/s4000/Cycling_Green-FB-Post-6.jpg
នេះជាការរួមចំណែកយ៉ាងសំខាន់មួយរបស់ក្រុមហ៊ុនឯកជនក្នុងគោលបំណងជួយកៀងគររកថវិកាដើម្បីទ្រទ្រង់ដល់មន្ទីពេទ្យកុមារអង្គរ និងជួយលើកកំពស់កំណើនទេសចរណ៍សម្រាប់ខេត្តសៀមរាបផងដែរ។ ការចូលរួមកម្មវិធីរបស់លោកអ្នកនាពេលនោះ មានន័យថាលោកអ្នកកំពុងតែជួយដល់សង្គមជាតិយើងផងដែរ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាផ្សេងៗមួយចំនួនទៀតផងដែរនៅក្នុងឆ្នាំនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0DZYs6t8B0hLEgZeJuLoSsNPiL91l9yDqPBhKvr9wrZl4Sfsr-GxUKXhi_94nqZ3rErK620DctGWINB2I940sS7VlplW-l9L54VdiKoGBqvnkPffFPKpTfNdFsFWuoS6SLfosxh895XPloninKt9F1pDjysVvoqRcYvn8Uc8vni0YhduSWkWg1OMH_7w/s4000/Cycling_Green-FB-Post-7.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbvekJBQMbRbWjBVCYl7TO_T9aqTPOwloUlX3_v3j4JLxYLu8wBrq8RbhBmstOmhhOjJry-VTOiD0orxO4X04iB2diZLg-lnBtSpnQZAu3ZvxU_RHZdU1MQtg6OrNx7VyIr-qtYkA-HVLmxlbd0xM1sPcUVXSqaFQwzqQAR1Nt-0d3QvTkBxYntnNIlFk/s4000/Cycling_Green-FB-Post-9.jpg

ពងក្រពើភ្នំនៅកម្ពុជា រំជួលចិត្តដល់ក្រៅបរទេស ខណៈសារព័ត៌អន្តរជាតិធំៗចុះផ្សាយព្រោងព្រាត!

0

សេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការរកឃើញសម្បុកក្រពើភ្នំ សរុបចំនួន៥ នៅឯឧទ្យានជាតិជួរភ្នំក្រវាញ ហើយក៏បានភ្ញាស់ពងដោយជោគជ័យចំនួន ៦០ ពងកាលពីពេលថ្មីនេះ ក៏ទទួលបានការចាប់អាម្មណ៍ព្រោងព្រាតពីសំណាក់មហាជន ល្បីរន្ទឺដល់ក្រៅប្រទេស មានសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយជាហូរហែរ ក្នុងនោះគឺរួមមានសារព័ត៌មាន CNN, BBC, 1New, Xinhua ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AjWD92khXolKb4CmMwiAbvWfgC5N_4m-UY-4jvulrexROjidOxB9yzFMX2KLKASTakkWBUT4fYluhKwWCF_BmeUFKz6pZDLbnavd7c2x_jcKoqar9s-tshMKe4FbeB5hLAZM_iB-P_ksyS28yod6ajTgo6UPKmwO8UvtZOX3-fOYd4Lx-pPHRLr-JdoC/s2048/451609392_924278123078155_693899092030596581_n.jpg

សារព័ត៌មានដ៏ល្បីមួយរបស់សហរដ្ឋអាមេរិកគឺ CNN បានចុះផ្សាយថា ពងក្រពើភ្នំចំនួន ៦០ ពង បានភ្ញាស់នៅជួរភ្នំក្រវាញនៃប្រទេសកម្ពុជា ជាក្តីសង្ឃឹមនាពេលអនាគតកាលចំពោះសត្វដែលជិតផុតពូជប្រភេទនេះ ខណៈវាក៏ជាព្រឹត្តិការណ៍បង្កាត់ពូជដ៏ធំបំផុតដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្រ្តក្នុងសតវត្សនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivs7z3UcnXwpxex_a7ZUIhnlfFCneWjtzE73ostIX5G2JcQPTDDwV8wd7JA-TShv7ZZwTAl6nbD7wzShH0Qj7CjRajT9PKdjDHpeVVpCU1Jt8ZncCkouQdEmKz2Oa70EYWMpwAu_HrTTXPPViTJ2oqo_SLzHwg-8EBIZ3fvK6FrPA_F7vYNRQgrllSl-Jg/s2048/451812036_924278293078138_1722215578161723350_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅនេះ ពងក្រពើភ្នំ ចំនួន ៥ សំបុក មានពងសរុបចំនួន ១០៦គ្រាប់ ត្រូវាបានគេរកឃើញនៅឯឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រាប់។ សំបុកទាំងនោះត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រក ដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុងធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdb4PcFYsWNTnayhN-63QlYkgPyok-RLNxwSSKzH-DbxUjBHEqTvvb7l3bGJNdLoTjBuFF_p1czsYM_J7zwNqj42Hj3dEd6AAwkKMROk67p_0juyltgZJlylNzNxYDiYgXiXUIRKirf9qg5eNx3wDhDdKRDCYj-Z-gAkFc0HPiPH6N84hiVIONlYei_-QQ/s1944/Untitled-1.png

យ៉ាងណាមិញ សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgvtfIw4biRvo3BVz9lldv9mgpjjN-tzxwyxuvkj0MrmeuySch9aGiLfpR3feuAg35BdMEm5e9Rc2zspwri5CYWo-lcOmsZccc2ATzSuBZ2FweBzf9F5ZDReBJidiABolHAmU0xCXzPbgAUv6fhbd_-cPq0pMdiyJLceL6HBklHejjptB3TRy3sbMVwng/s2154/Untitled-12.png

តើរថយន្តពណ៌ណាខ្លះ ដែលមិនអាចទាក់ទាញចិត្តបក្សីកុំបន្ទោរបង់ដាក់លើរថយន្តលោកអ្នក?

0

ពណ៌នៃរថយន្តគឺជារឿងមួយដ៏សំខាន់ ព្រោះវាក៏អាចទាក់ទាញចិត្តបក្សីឱ្យមកបន្ទោបង់នៅលើរថយន្តយើងផងដែរ។ លាមកបក្សី ទោះបីជាបញ្ហាតូចមួយក៏ដោយ ក៏វាអាចបង្កឱ្យមានភាពតានតឹង និងរំខានដល់ម្ចាស់រថយន្ត ព្រោះក្រៅពីធ្វើឱ្យរថយន្តមើលទៅកខ្វក់ ក៏អាចបណ្តាលឱ្យខូចខាតដល់ថ្នាំលាបរថយន្តផងដែរ។ ហេតុនេះប្រសិនបើអ្នកមិនចង់ឱ្យរថយន្តប្រឡាក់លាមកបក្សីញឹកញាប់ សូមកុំទិញឡានពណ៌ទាំងនេះឱ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKHtjEy9eSxoRq-BlV8S5dIX2sMDIKF3S0086yQzWAbXDU5HBV8l3Llyr9MQpL-bhVXYVnY2NK9TZb40Ucp8KrU-bwMY_DaWIOEPzkJ366rb13NPFwDpLhnq2xs7jzqIvBVoIuc9uRTMVaU6fbNgztgSrOV58qQkPHs6K06Sa44Kz2sAV-F1tRnzpaDYk/s1280/photo_2024-07-19_15-11-42.jpg

បើយោងតាម Hal fords ដែលជាអ្នកចែកចាយគ្រឿងបរិក្ខាររថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស បានបង្ហាញពីលទ្ធផលនៃការស្ទង់មតិលើអ្នកប្រើប្រាស់រថយន្តចំនួន ១,១៤០ នាក់ បានរកឃើញថា រថយន្តពណ៌ “ក្រហម” ភាគច្រើនគឺមានឱកាសខ្ពស់បំផុតក្នុងការបន្សល់ទុកនូវស្នាមប្រឡាក់ពីលាមកសត្វ និងពិបាកក្នុងការលាងសម្អាតណាស់។ បន្ទាប់មកគឺរថយន្ត “ពណ៌ខៀវ” និង “ពណ៌ខ្មៅ” ស្ថិតនៅលំដាប់ទី ២ ទី ៣ រៀងគ្នា ដោយវាមានឱកាសខ្ពស់បំផុតនៃការប្រឡាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil1Em6a5AFVfCuMXHZIJOsdy5nDbQeTF-vgTG3jHnlBJLzwzhdrgpdxMkNbMh0ogbSt5A23lGpiFD92rl-2oHkUD_fiD2V5U-3dpzqFHwrcvTGpNN9stiqb-GYX_ngIwAPJ26loTWGALIaueHLAm8ODP2ycB1VJmnKRfHVhJPSGPPwbIa52FvL9rE2NwFb/s1024/photo_2024-07-19_15-11-56.jpg

ជាការពិតណាស់ បក្សីនឹងជ្រើសរើសបន្ទោបង់លើឡានដែលទើបតែលាងថ្មីៗ នេះគឺដោយសារតែពួកវាអាចមើលឃើញពីពន្លឺដ៏ភ្លឺចែងចាំងរបស់រថយន្ត។ ដូច្នេះស្រមោលងងឹតនៃពណ៌រថយន្តដូចជា ខ្មៅ ក្រហម ខៀវ គឺជាពណ៌បង្កើនការឆ្លុះបញ្ចាំង និងធ្វើឱ្យក្រុមបក្សីមើលឃើញកាន់តែច្បាស់ ជាជាងឡានពណ៌ស។ ហេតុនេះវាមានឱកាសច្រើនដើម្បីទម្លាក់លាមកមកលើឡានពណ៌ទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ រថយន្តមិនមែនស្ថិតតែលើពណ៌តែមួយប៉ុណ្ណោះទេ វាក៏ទាក់ទងអំពីទីតាំងដែលម្ចាស់រថយន្តចតផងដែរ ជាពិសេសនៅក្រោមដើមឈើ ដំបូល ឬបន្ទះឈើជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihOijb79CWA-W2lVmr0YPaZuU3xE2qDz4IrdfzJIK9sy3T6oN0s9MO1p4oJSMfWDFLXvGJO3laDM_qNKq912eEVdcJiRNuwkOtEu0NTBpn-vcLJUzKxR2jDrv9SjFWloKzgO_dojUXbC_pqykAHOSkZDejoovOAOuNtrf7AtaaiwNLEXSA-bIZTCM2pzNB/s1200/photo_2024-07-19_15-12-10.jpg

ការស្ទាបស្ទង់មតិក៏បានរៀបរាប់ពីវិធីសម្អាតកាកសំណល់សត្វស្លាបនៅលើតួរថយន្តដែរ ដោយមានតែ ១៧% បាននិយាយថា ពួកគេបានលាងរថយន្តចេញ នៅពេលឃើញកាកសំណល់របស់សត្វស្លាបភ្លាមៗ ហើយ ២០% បាននិយាយថាពួកគេនឹងលាងចេញក្នុងរយៈពេល ២-៣ ថ្ងៃ។ Autoglym ដែលជាម៉ាកយីហោដ៏ល្បីមួយរបស់ក្រុមហ៊ុនផលិតប៉ូលារថយន្តបានបញ្ជាក់ថា មូលហេតុដែលថ្នាំលាបរថយន្តនឹងត្រូវខូចខាតដោយសារលាមកបក្សី គឺដោយសារតែដំណក់ទឹករបស់បក្សីមានសារធាតុគីមីខ្ពស់ ដែលធ្វើឱ្យទឹកថ្នាំលាបរថយន្តចុះខ្សោយ ហេតុនេះអ្នកគួរទុកដាក់រថយន្តឱ្យមានរបៀប និងទិញរថយន្តត្រូវមើលពណ៌ផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhttJEl5heylxdzKTalpqAuv-hzjuC5carbOPx3YGaXoRCOhffAChgKy7Dd1OE8Uwp2q2h0z6ylOrHXW7nkZETlg-t9ljcFkVbz2JvFZE82g3d9bL_C8w7wXUDbUv5wr3yV_2Ca3jSwD5S-8QyPhwZFFCspRUzJpo8GjhisHX3B_HpwUWipc4tgkIdtPan1/s2560/the-best-way-to-clean-bird-poop-off-your-car-scaled.webp

ឯម រៀម ថាការច្នៃម៉ូតរបស់ខ្លួនមិនខុសមិនបានបំផ្លាញវប្បធម៌ខ្មែរឡើយប៉ុន្តែប្រជាជនខ្មែរនៅមានកម្រិត

0

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាស្គាល់បណ្ឌិតច្នៃម៉ូត ឯម រៀម មិនខាតព្រោះតែការច្នៃម៉ូតរបស់លោកខុសប្លែកពីអ្នកដទៃនិងទទួលរងនូវការរិះគន់ផ្អើលប្រទេសរហូតមានការអន្តរាគមន៍ពីសមាគមសិល្បករសម្របសម្រួលចំពោះបញ្ហានេះ។ ទោះជាយ៉ាងណា យោងទៅតាមបទសម្ភាសន៍ថ្មីៗនេះលោកថាការច្នៃម៉ូតរបស់ខ្លួនមិនខុសឡើយមិនបានបំផ្លាញវប្បធម៌ខ្មែរ ប៉ុន្តែប្រជាជនខ្មែរមួយចំនួននៅមានកម្រិតខណៈលោកដើរលឿនខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicCy3uJ7ygF2_dUIYjY6o_BNgaVtQHpt70L9OOlAJ90NBra51bNHnvMJCnGNIItGkUUJIeji7-FPtcGee7dzuNi87xNM59KrjB41ynEAwF1lifNP9W0z89gpP-NRpmM79VFP1q43wV2PXUsObITzB9azqR_84Wog9DupV5yPmJK8AleY7lzTyXRO0v3nXg/s960/image_2024-05-29_09-25-03%20(2).png

នៅក្នុងបទសម្ភាសន៍ សខ្មៅ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី១៨ កក្កដា លោក ឯម រៀម ដែលជាច្នៃម៉ូតទទួលបានអាហារូបករណ៍សិក្សានៅប្រទេសបារាំងបានចូលរួមផ្តល់បទសម្ភាសន៍ទាក់ទិននឹងការច្នៃម៉ូតរបស់ខ្លួនដែលត្រូវបានមហាជនប្រតិកម្មខ្លាំងកាលពីចូលរួមសម្ពោធ MV ទេវរាជ របស់ ទេព បូព្រឹក្ស កាលពីកន្លងមកនេះ។ មុននឹងឈានដល់សំណួរយ៉ាងក្តៅគគុកពីកម្មវិធីលោក ឯម រៀម ក៏បានរៀបរាប់ពីប្រវត្តិរូបរបស់ខ្លួនត្រួសៗផងដែរ ខណៈទទួលបានអាហារូបករណ៍សិក្សានៅប្រទេសបារាំងរយៈពេល៧ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMLUZNJfVhCZ2C77v_RjMaO4MnTSnGlDc209TbVo2X3aBxZuqQzunuR02ybzxj2J8BRDssk_8w7jmXztkCAlnnbj8NKkc7VbryTcNXQqJ3HWTKUfwUDYL_Dk9Dlf2esaBY-lV2F3aBBCIZgL_RNN8rVeunH2xLCGXjvtnFZ568-VVvfp0Xh18whhkMdhMo/s960/image_2024-05-29_09-25-03%20(3).png

លោក ឯម រៀម បានបង្ហាញថាលោកមិនបានសប្បាយចិត្តទេនៅពេលគេជេរនោះទេហើយក៏មិនបានយកការរិះគន់នេះមកធ្វើជាភាពល្បីល្បាញឡើយ ប៉ុន្តែគ្រាន់តែឆ្ងល់ថាលោកមិនបានធ្វើខុសអ្វីឡើយហេតុអ្វីត្រូវរងនូវមតិរិះគន់សរុបទាំង៣ផេកមានជាង១២K។ អ្នកច្នៃម៉ូតរូបនេះបានលើកឡើងទៀតថា នៅពេលមានមតិរិះគន់ពីមហាជនហើយលោកបន្តសកម្មភាពរបស់ខ្លួនមិនមែនជាការផ្គើននោះទេ ប៉ុន្តែគ្រាន់តែញោះមហាជនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu-xTE2taHc09RrMrEUS3YgQ5Bd1BIqEWs3dfXDmdNF3Kafmfy71e3MKNEGuJO19C9z0a9dBS9Uiq4kGfk8wokqG3TSQHObqnRGtag7u8_xqlQwnM5iDxGE3RA1KnvGiqPdbt2yQlhO2KS72awFNxYJajTidh1iYyn7q5JA1-j4dDsBuwRKAeZz-nEmvvs/s2048/image_2024-05-29_09-25-05.png

បណ្ឌិតច្នៃម៉ូត ឯម រៀម ថាខ្លួនលោកមិនខុសនោះទេនៅក្នុងការស្លៀកពាក់ពេលចូលរួមកម្មវិធីសម្ពោធ MV ទេវរាជ ដោយគិតត្រលប់ទៅវិញប្រជាជនទទួលយកមិនបាន លោកដើរលឿនពេក។ លោកបានបង្ហើបទៀតថា ថ្នាក់ដឹកនាំនិយាយថា ឯម រៀម មិនខុសនោះទេ អត់មានបំផ្លាញវប្បធម៌ខ្មែរ អត់មានបំពុលសង្គមអ្វីនោះទេ។ ឯម រៀម ថាប្រជាជនយើងនៅមានកម្រិតលោកដើរលឿនពេករហូតយកអេតចាយមកស្លៀក វាជាឈុតមួយក្នុងន័យអប់រំដែលចង់បង្ហាញក្នុងកម្មវិធីធំៗដើម្បីឱ្យកាន់តែមានចំណាប់អារម្មណ៍មានអ្នកដឹងច្រើន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVz90rknY6XWDrEbwNPL2BoHC6I7m9fww4Vlt0NacMxWgxhUvzU2T2lGGiqVevl-P6yLvdHtDgN6n05c1ZMrSZebvfINK3rs6RoNwfi2LJoGqbzZSLiJAPZmtDDF3Smk8804QgW7x_X2IlAfUyxvR1L3-cahNyP6YIYg8sx8EwYERSbEyeHK_Kvj7LSPvt/s1854/image_2024-05-29_09-25-09.png

មួយវគ្គនេះលោកទទួលរងនូវការរិះគន់ច្រើនរហូតដល់អង្គុយឆ្ងល់ខ្លួនឯងថា ខ្លួនមិនបានធ្វើខុសទេប្រជាជននៅតែអត់ទទួលយករហូតមានក្រសួងវប្បធម៌ សមាគមសិល្បៈឱ្យមានការសម្របសម្រួលលើកក្រោយកុំឱ្យលោកដើរលឿនពេក។ ជាមួយគ្នាដែរ លោក ឯម រៀម ស្នើឱ្យមហាជនសិក្សាស្វែងយល់ពីខ្លួនព្រោះការច្នៃម៉ូតរបស់ខ្លួនមួយៗសុទ្ធតែមានការស្រាវជ្រាវច្បាស់លាស់ពីសម័យណា សម័យណា ណាមួយលោកក៏ជាគ្រូបង្រៀនច្នៃម៉ូតម្នាក់ដែលបានចែករំលែកចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយនិងបានចូលរួមជួយកម្មវិធីជាតិមួយចំនួនផងដែរ៕

មុនទម្លាក់បទ «អយុត្តិធម៌» Vanno បង្ហោះសារមួយយ៉ាងចា.ក់ដោតថា «ស៊ូធ្លាក់ដោយសមត្ថភាព»

0

Vanno អ្នករ៉េបជំនាន់ថ្មីជាអតីតបេក្ខភាពក្នុងកម្មវិធី The Rapper Cambodia បានទម្លាក់ចម្រៀងមួយបទមានចំណងជើងថា «Unfair» ឬចំណងជើងជាភាសាខ្មែរ «អយុត្តិធម៌» ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមស្តាប់បទចម្រៀងរ៉េប។ មុននឹងទម្លាក់បទនិយាយពីជីវិតផ្ទាល់ខ្លួននេះ Vanno បានបង្ហោះសារចាក់ដោតមួយ ខណៈអ្នកលេងបណ្តាញសង្គមថាការទម្លាក់បទនេះគឺកំពុង Diss Track ដែលសង្គ្រាម Rapper ជំនាន់ថ្មីទំនងកំពុងកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnm_j09IVXCUyovpRUgJo_qxcKZSb3TZ_FElDs1Cq9nFVJtuNOCEzTWvshyphenhyphenPniZnNZm8ajR2ArVAxyy-w_C9BVzLVsYstTGYna3kkZxbtkmm9Uo7f8Z_cW6spMvuGdq6cFB1WqgyLCRKAzmK_uQPLaHGp3Y9qMAJNGc95m_iM7BJhq9bCPtmem3MCB_JC/s2048/image_2024-07-19_09-33-34.png

វាបានក្លាយទៅជាប្រធានបទជជែកវែកញែកនៅលើបណ្តាញសង្គមនិងក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោមអ្នកតាមដានវិស័យរ៉េបបន្ទាប់ពីអតីតបេក្ខជនកម្មវិធី The Rapper Cambodia Vanno កូនក្រុមរបស់ គ្រូបង្វឹក នរិទ្ធ បានទម្លាក់បទ «Unfair»កាលពីថ្ងៃទី១៤ កក្កដា ដោយអ្នកមួយចំនួនថាបទនេះគឺជាបទ Diss Track ។ អ្នកលេងបណ្តាញសង្គមមួយចំនួនថា Vanno ចង់ Diss ទៅកាន់ដៃគូរបស់ខ្លួនដែលធ្លាប់ចាប់ដៃប្រកួតជាមួយគ្នាគឺ Emi និង Kan ដោយសារតែមានឃ្លានិយាយពី ពួកម៉ាកទាំង៣ នៅក្នុងបទ Unfair នេះ ។ ចំណែកឯអ្នកខ្លះប៉ាន់ស្មានដោយទាំងគ្រូបង្វឹក នរិទ្ធ រួមជាមួយម្ចាស់ពានមកជាមួយគ្នាទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEWMMXvVSfu-5-fkZqjCShHlyvyaMM_x1ymkzNtEsgfgtZe4Gh2AbrRWjJyK_reI75VlF5yBDkHYGVl-YasbZA_uTyB0SP-ZltC2TV7JWa8fzfmjsrSlkzHsmwM9u_qzmBxzEy6UZfE8iNMgqbIxGjR1T2gRPAKlvj2SNecneKNmHIEiJT0iEflRA9zGsK/s2048/image_2024-07-19_09-33-35.png

នៅក្នុងបទ «អយុត្តិធម៌» នេះ Vanno មានប៉ារ៉ូលចុកៗថាឪពុកម្តាយខំបង្កើតតែបែរលូនក្រាបឱ្យគេជិះ មិនប្រលងសងខ្លាចឈឺចាប់ម្តងទៀត ពេលខ្លួនធ្លាក់ឯណាអ្នកណាជួយជ្រោមជ្រែង អ្វីដែលខំសាងមកត្រូវយកទៅបោះចោល គេជួយគ្នាទេ គេមានខ្នងមានខ្សែ ប្រើល្បិចថោកទាបទាំងគ្មានសមត្ថភាព រឿងអយុត្តិធម៌កើតមានមិនចេះអស់មិនចេះចប់។ បារ៉ូល Vanno បានលើកឡើងទៀតថា ខ្លួនមានសមត្ថភាពតែអត់ខ្សែថាខ្លួនច្រណែនក៏បាន រ៉េបមិនកើតផងគ្រងរ៉េបដែរសម័យថ្មីជាសម័យអេបអប ច្រៀងបានតែនៅស្ទូឌីយោ ច្រៀងនៅក្រៅឱ្យ Zero ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgksB2F-zi_vCN1AQIUzHgQ8JzcgN2M616t2lMORjNtJPW2TwD85GO9VW2-MSRSxlWzKSInj9YXagdyk8O7LZSkbRZMn5fJ_h-wiI9rfragsnSaeFtjx0WH_TrCgr_JLVn8F3yhFAieJEYVmeLlCikogopTv5WiH91KQfALNWqWex-BVsKdCER36Hz9c2t9/s2048/image_2024-07-19_09-33-38.png

ការរៀបរាប់នៅក្នុងបទចម្រៀងនេះ Vanno បានបញ្ជាក់ថារៀបរាប់ពីជីវិតខ្លួនប៉ុណ្ណោះ ខណៈអ្នកលេងបណ្តាញសង្គមបានលើកឡើងថាគឺជាបទ Diss គ្នាដោយអ្នកខ្លះក៏ថាចង់ diss ទៅកាន់ Emi kan ដែលអ្នកទាំងបីធ្លាប់បានបង្ហាញសមត្ថភាពប្រកួតជាមួយគ្នាទៅលើបទ «កំលោះទាំង៣»។ អ្នកខ្លះក៏ប៉ាន់ស្មានថា Vanno ចង់ Diss ទៅគ្រូបង្វឹក នរិទ្ធ និងយូហៃ ជាម្ចាស់ជ័យលាភី។ ទោះជាយ៉ាងណាក៏ដោយការលើកឡើងថាជាអ្នកនេះជាអ្នកនោះគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះពុំមានភស្តុតាងថាជានរណាម្នាក់ដែល Vanno ចង់សម្តៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8KrT9PQjPCZtlrPt9K8nG7lEuC5DIDsYjVJJjfA7DJ2caQckp6mmcf41aurB9FE5KPw7tpRl-Nz_ijKEfCiHO886BelfdlOs6RkSwMtSruWOXxBZz8iaYtg50jx5DCX5sizrGPV8Rfx1JFjTeaoj0rnYa0NiKhjLX_63AjypOg6ovwx5p_WdkL2BhKMHR/s2048/image_2024-07-19_09-33-43.png

អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមទៀត មុនទម្លាក់បទ អយុត្តិធម៌ នេះ Vanno បានបង្ហោះសំណេរយ៉ាងចាក់ដោតមួយថា «ធ្លាក់ដោយសម្ថភាព មិនចង់ជាប់ព្រោះខ្សែ»។

គួរបញ្ជាក់ថា Vanno បានបរាជ័យនៅក្នុងការប្រលង The Rapper Cambodia ប៉ុន្តែលោកនិង Emi Kan បានឈ្នះពានរង្វាន់ Best Collaboration ពីការសហការគ្នាទៅលើបទ «កំលោះទាំង៣» ៕

YG កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុដោយសារក្រុម BLACKPINK ផ្អាកសកម្មភាព

0

ថ្មីៗនេះ YG Entertainment បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រទូទាំងពិភពលោកនៅពេលដែលពួកគេបានបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ២ឆ្នាំ ២០២៤។ ជាពិសេស ប្រាក់ចំណេញរបស់ YG ចាប់ពីខែមេសាដល់ខែមិថុនាគឺត្រឹមតែ ៣០០លានវ៉ុនប្រមាណជាង២១ម៉ឺនដុល្លារដែលបណ្តាលឱ្យមានការរំពឹងទុកផ្សេងៗគ្នាអំពីដំណើរការរបស់ទីភ្នាក់ងារនេះ ខណៈអ្នកខ្លះថា YG អាចប្រឈមនឹងការក្ស័យធនដែរឬទេ?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrMI8n1IqFsN2IkAJ3NU9LY-WCqqAFnu59-Ct57_JEuIVm-gdY0NNiRayeBGJ1ybQ0oqzLlBFmHUky8EWGvS5m80vwwiQydcxA5Z5ELz9SmhyphenhyphenTtMH4i_GGED9AJM3wiIbwemikZDjrU5vKa_rGgSE5N4bOSC4XQzez3MfpF93dBNewMsd0geN_xWBXaIu8/s1200/image_2024-07-18_13-52-57%20(2).png

នៅពេលនេះ BABYMONSTER, TREASURE និង AKMU គឺជាសិល្បករសកម្មបំផុតនៅក្រោម YG ។ Seunghoon សមាជិកក្រុម WINNER ទើបតែបានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមទោល «My Type» ហើយ WINNER ក៏ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញក្នុងនាមជាក្រុមពេញលេញនៅពេលដែល Mino បំពេញកាតព្វកិច្ចយោធារួចរាល់។ទោះបីជាសិល្បករ YG កំពុងធ្វើសកម្មភាពច្រើនក៏ដោយ ប៉ុន្តែប្រាក់ចំណេញដែលពួកគេរកបានក្នុងត្រីមាសទី ២ ត្រូវបានគេចាត់ទុកថាទាបបើធៀបនឹងភ្នាក់ងារធំៗផ្សេងទៀតដូចជា SM, JYP និង HYBE ។ ដូច្នេះហើយ ទើបអ្នកគាំទ្របារម្ភថា YG កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuKsoIU0ly72R2Uuti0LR76YSyML6OsWPbCvx5pg7mugZanSK6ob0jCTvXdwROBhRbhy_7fyxR89W9G9FFmhKiCaW5fXjIGTAuEm1Ah4dVcRQT45Gygmx9hBZTi7AClHO05tS7NKGtPwOnu9qL-5UTv3kBbfv1guPHJzJpi0hnIvojyZdm9MGa1yWSkwb8/s660/image_2024-07-18_13-52-58%20(2).png

បើតាមអ្នកជំនាញ YG កំពុងបាត់បង់កម្ដៅដោយសារការផ្អាកក្រុម BLACKPINK។ ដោយសារសមាជិក BLACKPINK កំពុងផ្តោតលើការផ្សព្វផ្សាយទោលរបស់ពួកគេ អ្នកគាំទ្រប្រហែលជាត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៥ ដើម្បីឃើញក្រុមរបស់ពួកគេត្រឡប់មកវិញ។ លើសពីនេះ ការចាកចេញរបស់ G-Dragon ពី YG កាលពីចុងឆ្នាំ២០២៣ ក៏បានប៉ះពាល់ដល់ទីភ្នាក់ងារនេះយ៉ាងខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLF09f_l2NFrPfJkcDqdMLHF-z5IhkeKxuj9g0PONGayBRoYXcZ1ITofQunNkTFvgxioNlpPUv0sp2fR33iSQU5nuoIKgJu_IN7BcdKZjMLEpixWUMDNjbyr973iBHkV1Xn3Z7qQCS_JAbHHxYcVMTDRw0i8v1LPuUcqKGr7TZmvhIEEotcOFPHT3es2nz/s1440/image_2024-07-18_13-52-58%20(3).png

ជាការឆ្លើយតប អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា «និយាយឱ្យត្រង់ទៅ Yang Hyun-suk មិនបានបង្កើត YG ទេអ្នកបង្កើត YG គឺជា Teddy និង BIGBANG, បើគ្មាន BLACKPINK YG គ្រាន់តែជាក្រុមហ៊ុនខ្នាតមធ្យមមួយ, Yang Hyun-suk បានបំផ្លាញអ្វីៗទាំងអស់, YG នឹងតស៊ូដូចនេះមួយរយៈទៀត, BABYMONSTER នៅតែជាក្រុមថ្មីថ្មោង។ TREASURE, AKMU និង WINNER មិនរកលុយបានច្រើនទេ, ខ្ញុំគិតថា YG ត្រូវការក្រុមចម្រៀងប្រុសថ្មី, YG នឹងក្ស័យធនទេ? រួមទាំងមតិយោបល់ជាច្រើនទៀត»។

ផ្ទុះការចាប់អារម្មណ៍! ស្តតពាណិជ្ជកម្មសម្លៀកបំពាក់ពីប្រេនល្បីឈ្មោះប្រចាំអ៊ីតាលី បង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា

0

Stefano Ricci ជាយីហោប្រេនល្បីឈ្មោះមួយរបស់អ៊ីតាលី ទៅលើម៉ូតសម្លៀកបំពាក់បុរសដ៏ប្រណិត ដែលមានសាខានៅជុំវិញពិភពលោក ខណៈនៅកម្ពុជា ហាងប្រេនមួយនេះកំពុងតែលេចវត្តមាននៅឯអគារវឌ្ឍនៈ ចំកណ្តាលទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ថ្មីៗនេះ ស្តតពាណិជ្ជកម្មប្រម៉ូតពីសម្លៀកបំពាក់របស់ក្រុមហ៊ុននេះ បានប្រព្រឹត្តិទៅនៅលើទឹកដីនៃប្រទេសកម្ពុជា ដែលបង្ហាញពីសម្បត្តិវប្បធម៌អរិយធម៌ដ៏ចំណាស់និងធនធានធម្មជាតិដ៏សម្បូរបែប ក៏ទទួលបាននូវការចាប់អារម្មណ៍ជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgREgL51ogbC4grRhzzMozRUvftGo6O9KInR4QAtnKnXhPeAZMw5qKRA8L5M0ly0M-ei3O4loEt-3-nAhpfU96FUlHaXId2VFa_wOrqcz2Ix1CqDPDI8KlRl6z5S1Wy7iPHA8WQx6PyhpXoEk3bDwNrkzSzYo2mSbebU_lqT8aEg0hY_lDSoUSYZu4E3xLD/s1680/CAMBODIA-slideshow_2.jpg

កាលពីថ្ងៃទី១២ ខែមិថុនា យោងតាមការបង្ហោះនៅលើគេទំព័រផ្លូវការរបស់ក្រុមហ៊ុន Stefano Ricci បានបញ្ចេញនូវវីដេអូស្តតពាណិជ្ជកម្មរបស់ខ្លួន ដែលមានរយៈពេលប្រមាណនឹង ១នាទី ក្រៅតែពីបានបង្ហាញម៉ូតសម្លៀកបំពាក់ប្រណិតខ្លួនលើទឹកដីអច្ឆរិយៈមួយនេះហើយ ក៏បានជួយប្រម៉ូតពីគោលដៅទេសចរណ៍ល្បីៗ ក្នុងប្រទេសកម្ពុជាផងដែរ។

តាមរយៈវីដេអូខ្លី តែបង្កប់នូវអត្ថន័យជ្រាលជ្រៅ បានបង្ហាញវត្តមានរបស់លោក FilLippo Ricci ជានាយកច្នៃប្រឌិតរបស់ហាង Stefano Ricci ស្ថិតនៅលើទឹកដីនៃប្រទេសកម្ពុជាដោយផ្ទាល់។ ស្តតពាណិជ្ជកម្មនោះ បានសង្កត់ធ្ងន់ទៅលើ ២ ចំណុច គឺទាំងសម្លៀកបំពាក់បុរសដ៏ប្រណិត និងប្រទេសកម្ពុជាដែលជាដែនដីអច្ឆរិយៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNbN1cfTWmriotMyH5K1-y1k7e76ZaDq7iRBmu93w_iVSdc1vtOqfG7Rj4XBERGuBQOOqjepiA0ZWQ0B9WiTyrP0au_5C0eQZHLfmHtOk8RBrBKPq4k8hLqs9_3QQ7Wkqg_Xv-zgtvukXJqCNd65s0lx0g0SXueI7Pni8XY5bYdD-fKerVCqVgjW6c4fqt/s1680/CAMBODIA-slideshow_3.jpg

គាត់បានរៀបរាប់ថា «កម្ពុជាគឺជាទឹកដីនៃដំណើរផ្សងព្រេងដ៏អស្ចារ្យ ជាទឹកដីដ៏ចំណាស់ មានសម្បត្តិវប្បធម៌និងអរិយធម៌ដ៏សម្បូរបែប។ នៅកម្ពុជា ទឹកគឺជាប្រភពដ៏សំខាន់សម្រាប់គ្រប់ជីវិតទាំងមនុស្ស សត្វនិងរុក្ខជាតិ តួយ៉ាងគឺទន្លេសាបនិងទន្លេមេគង្គ។ ស្ថាបត្យកម្មប្រាសាទថ្មដ៏រឹងមាំ គង់វង់និងយូរអង្វែង ដូចជាប្រាសាទបាយ័ន ប្រាសាទព្រះខាន់ ប្រាសាទតាព្រហ្មជាដើម ដែលបានឆ្លុះបញ្ចាំងពីបុព្វបុរសខ្មែរជំនាន់ដើមដ៏មានកិត្យានុភាព»។

«កម្ពុជាជាប្រភពនៃធនធានធម្មជាតិនិងសត្វព្រៃ ៖ កន្លែងដែលគាត់បានប្រទះឃើញសំណង់បុរាណទាំងនោះ ភាគច្រើនជាដែនជម្រកនៃសត្វព្រៃ ព្រមជាមួយនឹងទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់ផងដែរ ដូចជាឧទ្យានជាតិភ្នំគូលែនជាដើម។ ម៉្យាងវិញទៀត នៅកម្ពុជា ជីវិតនៃការរស់របស់ប្រជាពលរដ្ឋគឺ ឆ្លុះបញ្ចាំងពីវប្បធម៌ និងទំនៀមទម្លាប់សាសនា ខណៈព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ក៏ដូចជាបន្សល់ទុកនូវព្រលឹងជាតិខ្មែរ ដូចជារបាំអប្សរាជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5rhUibP677xtPUn613U-wgGFfGtVBgBQbLhJNaCsh2LFD6DmPHKrLMSNhDnCo9vmXLomON08aWV3MEPdag3VOCwRfaHBPvRiwU6fzaB9ZWlB9sLaSsnvnJZV-zQnc-CKuDzjzXHGLTKbr3ZYRq8pjKE2fteSh5fVvK-a4VeJfmK_YLwACGkFdLq4WTGBL/s2500/f7b30bda33887f468b14adeb21696c4ef1dfa967-2500x1664.webp

តាមរយៈវីដេអូនេះ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិថ្លែងអរគុណព្រោងព្រាត ក៏ដូចជាជនបរទេសមកពីបណ្តាប្រទេសផ្សេងៗបានធ្វើកោតសរសើរ ស្ងប់ស្ងែងពីភាពអស្ចារ្យរបស់កម្ពុជា និងចង់មកទស្សនាប្រទេសនេះដោយផ្ទាល់ទៀតផង។

គួរបញ្ជាក់ដែរថា Stefano Ricci គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយគ្រួសារឯកជនមួយនៃប្រទេសអ៊ីតាលី តាំងពីឆ្នាំ ១៩៧២ និងទទួលបាននូវភាពល្បីល្បាញរបស់មកដល់បច្ចុប្បន្ន។ ម៉ាកយីហោមួយនេះ គឺផ្តោតសំខាន់ទៅលើសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រណិតៗរបស់បុរស រួមមាន ខោ អាវ ខ្សែក ខ្សែក្រវ៉ាក់ ទឹកអប់ នាឡិកាជាដើមផងដែរ៕

 

មិនធម្មតាមែន! ផលិតកម្មភាពយន្តឥណ្ឌូណេស៊ី ដណ្តើមគ្នាចង់បាន ល្អហួស ទៅសម្តែងក្នុងខ្សែភាពយន្ត

0

យុវតីជូរី ល្អហួស ម្ចាស់ជ័យលាភី Miss Pre-Teen International 2024 បានសាងនូវកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញរបស់ខ្លួនជាបន្តបន្ទាប់។ បច្ចុប្បន្ន នាងកំពុងតែត្រៀមថតខ្សែភាពយន្តខ្មែរខ្នាតធំមួយឲ្យក្រុមហ៊ុន Mediaload ស្របពេលដែលមានផលិតកម្មឥណ្ឌូណេស៊ីដទៃទៀតក៏ចង់បានរូបនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnZrgnp9mji4PDaX4OW4-9FZHwq27Mwh2kuG48pwBsHM_sfaWJm8H8nz1UcXRAMWnjqshSeQlqsRzt5_FWi-uv-87V7cF9u65mAlnmgjmx4wzhMOdI9TTIrTT-jO-rVtjniyvS5vP0LYncqu-4DKAr9IelrbzNXFYrBqhzWUVNGjAxE5xsVbNpLhi_Fqa4/s1280/photo_2024-07-19_14-36-17%20(2).jpg

កាលពីពេលកន្លងទៅនេះ លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload បានគូសបញ្ជាក់ថា លោកកំពុងតែត្រៀមផលិតខ្សែភាពយន្តខ្នាតធំ ដែលមានរួមសម្តែងពីតួឯកស្រីទាំង៣រូបគឺ ល្អ ហួស, លី មួយលាង និង Shaquila Keisha (បវរកញ្ញាឥណ្ឌូណេស៊ី Miss Teen Icon 2024)។ ក្រោយពីដឹងដំណឹងនេះហើយ មហាជនជាច្រើនទាំងនៅកម្ពុជានិងឥណ្ឌូនេស៊ី បានសម្តែងនូវការសប្បាយរីករាយជាខ្លាំង និងទន្ទឹងរងចាំមើលថា តើនៅពេលដែលបវរកញ្ញាវ័យទាំងក្មេងទាំង៣រូបនេះ បានប៉ះគ្នាក្នុងខ្សែភាពយន្តតែមួយ នឹងល្បីរន្ទឺដល់កម្រិតណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzv2u9P0Iqb6QSDyqEE78skgbpbdtEZy1YPDz9kRAy35FAYGrnaT3giTM_cXLDc6oCuTqo9GndX_qEjHqIjDB3AF-0febkOFnKFbxPCWLsuvew7vviohk9AMIswFhyphenhyphennNgJD-A3jeEq5chc88dQeTzVbdpVLCBRftksoJRCMTLM5CLn940XBmpqlHzfyaKl/s1280/photo_2024-07-19_14-36-17%20(4).jpg

បន្ទាប់ពីខ្សែភាពយន្តខ្មែរខ្នាតធំមួយនេះបាននឹងកំពុងរៀបចំដំណើរការហើយ យ៉ាងណាមិញ ថ្មីៗនេះ លោកអ៊ិន វិចិត្រ បានចេញមុខមកគូសបញ្ជាក់ម្តងទៀតថា«ផលិតកម្មភាពយន្តឥណ្ឌូណេស៊ីមួយចំនួនបានដាក់ពាក្យស្នើសុំមកក្រុមហ៊ុន Mediaload ដើម្បីយកល្អហួស សម្តែងក្នុងភាពយន្តឥណ្ឌូណេស៊ី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlMBh6HzImgsF1JZ8kNXR5W2ZfPdnB9mMXcyuZy4PoSu3pvlga2qIkVsiiwlw6lM6s5nMb18X32dAFQyXwrjRuJZC3CBXbzwJkDbKE-zxf0uNT3dTAp3OKzSsYjx2kBx1ulkpw0qvBPwKWUVsT8YK0GzRI7b34RZsMxJB0USdV1rNZhe2dIqpG73hxjU50/s1280/photo_2024-07-19_14-36-17%20(3).jpg

បើក្រឡេកមកមើលគ្រាប់កម្ពុជាទាំង២ រូបនេះ គឺ ល្អ ហួស ម្ចាស់ជ័យលាភី Miss Preteen 2024 និង លី មួយលាង ម្ចាស់ជ័យលាភី Miss Teen 2024 ដែលពួកគេទាំង២នាក់នៅក្មេងៗសោះ ប៉ុន្តែពិតជាមានទេពកោសល្យនិងសមត្ថភាពខ្ពស់មិនធម្មតា ដោយតាមរយៈកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក បានលះបង់ទាំងកម្លាំងកាយ ចិត្ត និងថវិកា រហូតទទួលជ័យលាភីមកជូនជាតិមាតុភូមិ ក៏ដូចជាបានលើកតម្កើនមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងជាគំរូល្អដល់ក្មេងៗដទៃគួរតែយកតម្រាប់តាមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyFXhZXiJNznKWsDyFSVecyP8XIhkFfsB91MbyD_muno2RHUXcPGlnHt7XU4gwYSGxJp5PYos7Hpqsv1-Knmw2wzOWk1MJFtWk9IGST2Cc7hSY8BVL8_hNin37pD_EOy9ios3HvBTabpabFU9X9GfBnjuBbC4bo6crVaus5M3NOGsJsMM4PmLM0b-Zu4XF/s1280/photo_2024-07-19_13-38-34.jpg

សន្សំសំចៃប្រាក់ទុក មិនហ៊ានបរិភោគមាត់ខ្លួនឯង ដោយសារតែចង់ធ្វើរឿងនេះសោះ

0

ប្រទេសជប៉ុន ៖ នៅខែកក្កដា ឆ្នាំ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសជប៉ុនបានចែកចាយរូបភាពរបស់បុរសជប៉ុនម្នាក់ អាយុ៤៥ឆ្នាំ ដែលបរិភោគចំណីអាហារយ៉ាងសន្សំសំចៃបំផុត អស់រយៈពេល២១ឆ្នាំ ។ រូបភាពទាំងនេះ គឺបុរសជប៉ុនធ្លាប់បានបង្ហោះក្នុងបណ្តាញសង្គមកាលពីឆ្នាំ២០២៣ និងសរសេរថា លោកបរិភោគបែបនេះ ដោយសារបន្លែបង្ការ និងសាច់សត្វមានតម្លៃថ្លៃ ហើយលោកចង់ចូលនិវត្តន៍មុនពេលកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUnK_6HEJY9nSaUTVKk2ruXCZih9eL1I1gayAgTFlKwMTbtTNxbkrDrG1X8w3AjKG91XaPbhTMxAEEZkCMleKZpMmC7Balbib4A7iN0AEYid2zfL0gKo3SM6v8YKRS9Ox3jvXc0xoVrjlSxvKPyy-2mkY35qkP_ImhB8BOibFfajZRz0Adg2Fc4u_qbJl9/s800/photo_2024-07-19_14-31-16%20(2).jpg

បុរសរូបនេះបានចែកចាយរូបភាពអាហារពេលល្ងាចរបស់ខ្លួនក្នុងបណ្តាញសង្គមរហូតដល់ល្បីល្បាញ និងធ្វើឱ្យមហាជនលើកយកមកជជែកគ្នាយ៉ាងច្រើន ដោយសារអាហារល្ងាចរបស់លោក គ្មានសាច់សត្វ ឬត្រីទេ គឺមានត្រឹមតែបាយស, ស៊ុតចៀន១ដុំ និងតៅហ៊ូ១ដុំ ប៉ុណ្ណោះ ។ លើសពីនេះ អាហារដែលលោកបរិភោគរាល់ថ្ងៃ គឺមិនខុសគ្នាពីនេះទេ ហើយលោកពុំបរិភោគបន្លែញឹកញាប់ឡើយ ពីព្រោះវាមានតម្លៃថ្លៃ ។ ពេលខ្លះ លោកបរិភោគតៅហ៊ូជំនួសស៊ុតចៀន ព្រោះស៊ុតមានតម្លៃថ្លៃជាងតៅហ៊ូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCENYC8iNTtVvYzb8n4wIjBv0aBMfhlCiwpXeLqvvFP3-trCoTjlMdiFbiO1n9PtJbEdkedIvOjJaH1TlISho8ckFGxtMiEKCn0vcGgZ6y6Prn-7CoYnh8NHgzWnSKEnmaAJ0qNysKcKGDOOblPIgN1UpKHKbXdpRODsmKo_-ZNKa03b7V2T-FdP5NCIFz/s800/photo_2024-07-19_14-31-16.jpg
ចំណែកមូលហេតុធ្វើឱ្យលោកសន្សំសំចៃប្រាក់លើថ្លៃអាហារបែបនេះ ដោយសារលោកគិតថា ការបរិភោគអាហារឆ្ងាញ់ៗធ្វើឱ្យខ្ជះខ្ជាយថវិកាឥតប្រយោជន៍ ដែលលោកព្យាយាមស្វែងរកវាយ៉ាងលំបាក ។ ម្យ៉ាងទៀត ក្រុមហ៊ុនដែលលោកធ្វើការនោះមានគំនិតចង្អៀតចង្អល់ និងទទួលផលប្រយោជន៍ពីបុគ្គលិក ទើបលោកត្រូវភ្ញាក់ពីសម្រាកនៅវេលាម៉ោង៦ព្រឹក ជារៀងរាល់ថ្ងៃ ។

លោកបានធ្វើដំណើរមកដល់ក្រុមហ៊ុន នៅវេលាម៉ោង៧និង៣០នាទីព្រឹក ហើយលោកក៏ចាប់ផ្តើមធ្វើការ រីឯពេលវេលាសម្រាករបស់ក្រុមហ៊ុន គឺនៅម៉ោង៥ល្ងាច ។ ប៉ុន្តែក្រុមហ៊ុនបានបង្ខំឱ្យបុគ្គលិកគ្រប់រូបត្រូវតែធ្វើការឱ្យលើសម៉ោង (OT) និងហាមមិនឱ្យបុគ្គលិកណាម្នាក់ចេញទៅផ្ទះលឿនពេកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiveFxAbGTZtNNHVa65iYfppWlwMPrVwT5Vea_owWOi0g6Xq0bb9LSsqlPheXSPFh0iTIyX2jWJHel0zw5OFNJWbX8v-0D_mgLumz_ZLnBq-m6sIfvHoVcP1DtDElTetLLjrvqGOw-9N8FlvWQ5pBdD9K3FaSD6ceFMkSCXucmVKMnb-jNqt-2kpx69cwMh/s800/photo_2024-07-19_14-31-17%20(2).jpg

ហេតុនេះ លោកត្រូវធ្វើការងាររហូតដល់លើសម៉ោងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យលោកមានអារម្មណ៍ឈឺចាប់ និងតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែលោកពុំអាចដាក់ពាក្យលាឈប់ពីការងារបានទេ ដោយសារពិបាកស្វែងរកការងារថ្មីធ្វើ ។ ម្យ៉ាងទៀត លោកត្រូវធ្វើការងាររហូតដល់១៥ម៉ោងក្នុង១ថ្ងៃ ទើបគ្មានពេលវេលាស្វែងរកការងារថ្មី ។

វិធីមួយដែលអាចជួយលោកបាន គឺការសន្សំសំចៃប្រាក់ទាំងអស់ និងកាត់បន្ថយការចំណាយឱ្យបានច្រើនបំផុត ដើម្បីឱ្យលោកអាចចូលនិវត្តន៍មុនអាយុ៥០ឆ្នាំ ព្រមទាំងមានប្រាក់សន្សំចំនួន១០០លានយ៉េន (ឬស្មើជាង៦៣ម៉ឺនដុល្លារអាមេរិក)។ លោកប្រាប់ថា ៖ «ខ្ញុំបានសន្សំសំចៃថវិកាបែបនេះអស់រយៈពេលជាង២១ឆ្នាំហើយ ហើយខ្ញុំបរិភោគអាហារទាំងនេះ ប៉ុន្តែរាងកាយរបស់ខ្ញុំនៅតែមានសុខភាពល្អ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhweXtwOIMX0pxZ-7MZwc0G5jEY3d-jzHeciUvXuVDotz78n2Ue2zMYoSuwflQXZfpnHvujXUA4fgDZOMuLuekGkS9-KBBME4BAXocVzsiHgnQWdk1eX64yPG84EGTDFYZ2aTwCTvhalnR5TKb97GyjqmSDaAVkQLxhyX6_eYDgwusNNLKw_-D6hRn0_en-/s800/photo_2024-07-19_14-31-17.jpg
លោកបានហៅខ្លួនឯងថា គឺជាសមាជិកម្នាក់របស់គ្រួសារ «FIRE» ដែលមកពីពាក្យពេញ «Financial Independence Retire Early» មានន័យថា «សេរីភាពផ្នែកហិរញ្ញវត្ថុ ពេលចូលនិវត្តន៍មុនកំណត់» ដែលពាក្យនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីយុវជនជប៉ុន ក្រោយឆ្នាំ២០១០ ។ បច្ចុប្បន្ន លោកមានប្រាក់សន្សំច្រើនគួរសមហើយ ប៉ុន្តែដោយសារប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ទើបលោកត្រូវព្យាយាមសន្សំប្រាក់បន្តមួយរយៈទៀត ។

ប៉ុន្តែការសន្សំសំចៃប្រាក់លើថ្លៃអាហាររបស់បុរសជប៉ុន បានធ្វើឱ្យមហាជនលើកឡើងថា ការសន្សំសំចៃថវិកាជារឿងល្អប្រសើរមួយ ប៉ុន្តែគួរតែបារម្ភពីសុខភាពរាងកាយផងដែរ ពីព្រោះបើកើតជំងឺធ្ងន់ធ្ងរឡើងមក ប្រាក់ទាំងនេះពុំអាចរួចថ្លៃព្យាបាលនៅមន្ទីរពេទ្យឡើយ ៕

វៀតណាម ដោះលែងពលរដ្ឋខ្មែរ២នាក់ ក្រោយបើកទូកទេសចរណ៍ស្ទូចត្រីឆ្លងចូលដែនសមុទ្រវៀតណាម

0

ថ្មីៗនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានយល់ព្រមតាមសំណើររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសុំលេីកលែងទោស និងដោះលែងពលរដ្ឋខ្មែរចំនួន០២នាក់ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម ឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_s8IpZUoGG1-YPVYlkIlag8VcQBNLiiO0_kiWzX2CT5WxS6_JxOT9NjgEdubafsd2rNGSGYNNFYfIsR0CeIPCMBxsE8OBhIrUXzCywn0mWf3bHs5dgXBOxmigZI_Vwf8glLxBTbvgTwAhKUseRBbwHTSw4zQXEYIp2aceFQEenUfsBSDu9MEE2JMu1SYn/s1920/451714242_873651058123563_8980882334061490260_n.jpg

យោងតាមជំនួប និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ភាគីវៀតណាមបានយល់ព្រម លេីកលែងទោស និងបានដោះលែងប្រជាពលដ្ឋខ្មែរ ២រូបខាងលេីបានបញ្ជូនវិលត្រឡប់មកប្រទេសវិញ នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះហេីយតាម ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLR1fiqZDi1FAwP_1vFnkiGpgOH7YDLGNtZOAjJMCluD7c1GnLk56o1gRZARz6DRqPrEUvB2ZUu3KLIGEyuy8DedTxAISGshpENdajVlnqFG-izFGDc-HZHr8FZ5ooGWfBccEeEb2_TNA3wQd5GEGHk3pKbZmG5DXBtzMKGUQrWxOjI3ycMIz67D78hek/s1920/452143496_873651201456882_2747611554612834202_n.jpg

គួរបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ០២រូប ខាងលេីត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKoOEHFDznsn7cB3ojLyFdtzTwRDZ_1O2_VHDX6BX3yOWS45EvX-lFZAzET571P19fc3v9TzQG4KF-O6617IO-kv-FKcaZVru7a0kTJm3-ZHXLodfMDYgRqVHcsmbRpZlYkaVpTdaBmi22hBNyBcc-1zwiw5ZM2_NuSaEz06h4vf2LVM5jkxRDoX1ff3c2/s1920/451760149_873651081456894_8606825845607587461_n.jpg