Home ព័ត៌មានអន្តរជាតិ សន្សំសំចៃប្រាក់ទុក មិនហ៊ានបរិភោគមាត់ខ្លួនឯង ដោយសារតែចង់ធ្វើរឿងនេះសោះ

សន្សំសំចៃប្រាក់ទុក មិនហ៊ានបរិភោគមាត់ខ្លួនឯង ដោយសារតែចង់ធ្វើរឿងនេះសោះ

54
0

ប្រទេសជប៉ុន ៖ នៅខែកក្កដា ឆ្នាំ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសជប៉ុនបានចែកចាយរូបភាពរបស់បុរសជប៉ុនម្នាក់ អាយុ៤៥ឆ្នាំ ដែលបរិភោគចំណីអាហារយ៉ាងសន្សំសំចៃបំផុត អស់រយៈពេល២១ឆ្នាំ ។ រូបភាពទាំងនេះ គឺបុរសជប៉ុនធ្លាប់បានបង្ហោះក្នុងបណ្តាញសង្គមកាលពីឆ្នាំ២០២៣ និងសរសេរថា លោកបរិភោគបែបនេះ ដោយសារបន្លែបង្ការ និងសាច់សត្វមានតម្លៃថ្លៃ ហើយលោកចង់ចូលនិវត្តន៍មុនពេលកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUnK_6HEJY9nSaUTVKk2ruXCZih9eL1I1gayAgTFlKwMTbtTNxbkrDrG1X8w3AjKG91XaPbhTMxAEEZkCMleKZpMmC7Balbib4A7iN0AEYid2zfL0gKo3SM6v8YKRS9Ox3jvXc0xoVrjlSxvKPyy-2mkY35qkP_ImhB8BOibFfajZRz0Adg2Fc4u_qbJl9/s800/photo_2024-07-19_14-31-16%20(2).jpg

បុរសរូបនេះបានចែកចាយរូបភាពអាហារពេលល្ងាចរបស់ខ្លួនក្នុងបណ្តាញសង្គមរហូតដល់ល្បីល្បាញ និងធ្វើឱ្យមហាជនលើកយកមកជជែកគ្នាយ៉ាងច្រើន ដោយសារអាហារល្ងាចរបស់លោក គ្មានសាច់សត្វ ឬត្រីទេ គឺមានត្រឹមតែបាយស, ស៊ុតចៀន១ដុំ និងតៅហ៊ូ១ដុំ ប៉ុណ្ណោះ ។ លើសពីនេះ អាហារដែលលោកបរិភោគរាល់ថ្ងៃ គឺមិនខុសគ្នាពីនេះទេ ហើយលោកពុំបរិភោគបន្លែញឹកញាប់ឡើយ ពីព្រោះវាមានតម្លៃថ្លៃ ។ ពេលខ្លះ លោកបរិភោគតៅហ៊ូជំនួសស៊ុតចៀន ព្រោះស៊ុតមានតម្លៃថ្លៃជាងតៅហ៊ូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCENYC8iNTtVvYzb8n4wIjBv0aBMfhlCiwpXeLqvvFP3-trCoTjlMdiFbiO1n9PtJbEdkedIvOjJaH1TlISho8ckFGxtMiEKCn0vcGgZ6y6Prn-7CoYnh8NHgzWnSKEnmaAJ0qNysKcKGDOOblPIgN1UpKHKbXdpRODsmKo_-ZNKa03b7V2T-FdP5NCIFz/s800/photo_2024-07-19_14-31-16.jpg
ចំណែកមូលហេតុធ្វើឱ្យលោកសន្សំសំចៃប្រាក់លើថ្លៃអាហារបែបនេះ ដោយសារលោកគិតថា ការបរិភោគអាហារឆ្ងាញ់ៗធ្វើឱ្យខ្ជះខ្ជាយថវិកាឥតប្រយោជន៍ ដែលលោកព្យាយាមស្វែងរកវាយ៉ាងលំបាក ។ ម្យ៉ាងទៀត ក្រុមហ៊ុនដែលលោកធ្វើការនោះមានគំនិតចង្អៀតចង្អល់ និងទទួលផលប្រយោជន៍ពីបុគ្គលិក ទើបលោកត្រូវភ្ញាក់ពីសម្រាកនៅវេលាម៉ោង៦ព្រឹក ជារៀងរាល់ថ្ងៃ ។

លោកបានធ្វើដំណើរមកដល់ក្រុមហ៊ុន នៅវេលាម៉ោង៧និង៣០នាទីព្រឹក ហើយលោកក៏ចាប់ផ្តើមធ្វើការ រីឯពេលវេលាសម្រាករបស់ក្រុមហ៊ុន គឺនៅម៉ោង៥ល្ងាច ។ ប៉ុន្តែក្រុមហ៊ុនបានបង្ខំឱ្យបុគ្គលិកគ្រប់រូបត្រូវតែធ្វើការឱ្យលើសម៉ោង (OT) និងហាមមិនឱ្យបុគ្គលិកណាម្នាក់ចេញទៅផ្ទះលឿនពេកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiveFxAbGTZtNNHVa65iYfppWlwMPrVwT5Vea_owWOi0g6Xq0bb9LSsqlPheXSPFh0iTIyX2jWJHel0zw5OFNJWbX8v-0D_mgLumz_ZLnBq-m6sIfvHoVcP1DtDElTetLLjrvqGOw-9N8FlvWQ5pBdD9K3FaSD6ceFMkSCXucmVKMnb-jNqt-2kpx69cwMh/s800/photo_2024-07-19_14-31-17%20(2).jpg

ហេតុនេះ លោកត្រូវធ្វើការងាររហូតដល់លើសម៉ោងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យលោកមានអារម្មណ៍ឈឺចាប់ និងតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែលោកពុំអាចដាក់ពាក្យលាឈប់ពីការងារបានទេ ដោយសារពិបាកស្វែងរកការងារថ្មីធ្វើ ។ ម្យ៉ាងទៀត លោកត្រូវធ្វើការងាររហូតដល់១៥ម៉ោងក្នុង១ថ្ងៃ ទើបគ្មានពេលវេលាស្វែងរកការងារថ្មី ។

វិធីមួយដែលអាចជួយលោកបាន គឺការសន្សំសំចៃប្រាក់ទាំងអស់ និងកាត់បន្ថយការចំណាយឱ្យបានច្រើនបំផុត ដើម្បីឱ្យលោកអាចចូលនិវត្តន៍មុនអាយុ៥០ឆ្នាំ ព្រមទាំងមានប្រាក់សន្សំចំនួន១០០លានយ៉េន (ឬស្មើជាង៦៣ម៉ឺនដុល្លារអាមេរិក)។ លោកប្រាប់ថា ៖ «ខ្ញុំបានសន្សំសំចៃថវិកាបែបនេះអស់រយៈពេលជាង២១ឆ្នាំហើយ ហើយខ្ញុំបរិភោគអាហារទាំងនេះ ប៉ុន្តែរាងកាយរបស់ខ្ញុំនៅតែមានសុខភាពល្អ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhweXtwOIMX0pxZ-7MZwc0G5jEY3d-jzHeciUvXuVDotz78n2Ue2zMYoSuwflQXZfpnHvujXUA4fgDZOMuLuekGkS9-KBBME4BAXocVzsiHgnQWdk1eX64yPG84EGTDFYZ2aTwCTvhalnR5TKb97GyjqmSDaAVkQLxhyX6_eYDgwusNNLKw_-D6hRn0_en-/s800/photo_2024-07-19_14-31-17.jpg
លោកបានហៅខ្លួនឯងថា គឺជាសមាជិកម្នាក់របស់គ្រួសារ «FIRE» ដែលមកពីពាក្យពេញ «Financial Independence Retire Early» មានន័យថា «សេរីភាពផ្នែកហិរញ្ញវត្ថុ ពេលចូលនិវត្តន៍មុនកំណត់» ដែលពាក្យនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីយុវជនជប៉ុន ក្រោយឆ្នាំ២០១០ ។ បច្ចុប្បន្ន លោកមានប្រាក់សន្សំច្រើនគួរសមហើយ ប៉ុន្តែដោយសារប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ទើបលោកត្រូវព្យាយាមសន្សំប្រាក់បន្តមួយរយៈទៀត ។

ប៉ុន្តែការសន្សំសំចៃប្រាក់លើថ្លៃអាហាររបស់បុរសជប៉ុន បានធ្វើឱ្យមហាជនលើកឡើងថា ការសន្សំសំចៃថវិកាជារឿងល្អប្រសើរមួយ ប៉ុន្តែគួរតែបារម្ភពីសុខភាពរាងកាយផងដែរ ពីព្រោះបើកើតជំងឺធ្ងន់ធ្ងរឡើងមក ប្រាក់ទាំងនេះពុំអាចរួចថ្លៃព្យាបាលនៅមន្ទីរពេទ្យឡើយ ៕