Home ព័ត៌មានជាតិ ផ្ទុះការចាប់អារម្មណ៍! ស្តតពាណិជ្ជកម្មសម្លៀកបំពាក់ពីប្រេនល្បីឈ្មោះប្រចាំអ៊ីតាលី បង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា

ផ្ទុះការចាប់អារម្មណ៍! ស្តតពាណិជ្ជកម្មសម្លៀកបំពាក់ពីប្រេនល្បីឈ្មោះប្រចាំអ៊ីតាលី បង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា

76
0

Stefano Ricci ជាយីហោប្រេនល្បីឈ្មោះមួយរបស់អ៊ីតាលី ទៅលើម៉ូតសម្លៀកបំពាក់បុរសដ៏ប្រណិត ដែលមានសាខានៅជុំវិញពិភពលោក ខណៈនៅកម្ពុជា ហាងប្រេនមួយនេះកំពុងតែលេចវត្តមាននៅឯអគារវឌ្ឍនៈ ចំកណ្តាលទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ថ្មីៗនេះ ស្តតពាណិជ្ជកម្មប្រម៉ូតពីសម្លៀកបំពាក់របស់ក្រុមហ៊ុននេះ បានប្រព្រឹត្តិទៅនៅលើទឹកដីនៃប្រទេសកម្ពុជា ដែលបង្ហាញពីសម្បត្តិវប្បធម៌អរិយធម៌ដ៏ចំណាស់និងធនធានធម្មជាតិដ៏សម្បូរបែប ក៏ទទួលបាននូវការចាប់អារម្មណ៍ជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgREgL51ogbC4grRhzzMozRUvftGo6O9KInR4QAtnKnXhPeAZMw5qKRA8L5M0ly0M-ei3O4loEt-3-nAhpfU96FUlHaXId2VFa_wOrqcz2Ix1CqDPDI8KlRl6z5S1Wy7iPHA8WQx6PyhpXoEk3bDwNrkzSzYo2mSbebU_lqT8aEg0hY_lDSoUSYZu4E3xLD/s1680/CAMBODIA-slideshow_2.jpg

កាលពីថ្ងៃទី១២ ខែមិថុនា យោងតាមការបង្ហោះនៅលើគេទំព័រផ្លូវការរបស់ក្រុមហ៊ុន Stefano Ricci បានបញ្ចេញនូវវីដេអូស្តតពាណិជ្ជកម្មរបស់ខ្លួន ដែលមានរយៈពេលប្រមាណនឹង ១នាទី ក្រៅតែពីបានបង្ហាញម៉ូតសម្លៀកបំពាក់ប្រណិតខ្លួនលើទឹកដីអច្ឆរិយៈមួយនេះហើយ ក៏បានជួយប្រម៉ូតពីគោលដៅទេសចរណ៍ល្បីៗ ក្នុងប្រទេសកម្ពុជាផងដែរ។

តាមរយៈវីដេអូខ្លី តែបង្កប់នូវអត្ថន័យជ្រាលជ្រៅ បានបង្ហាញវត្តមានរបស់លោក FilLippo Ricci ជានាយកច្នៃប្រឌិតរបស់ហាង Stefano Ricci ស្ថិតនៅលើទឹកដីនៃប្រទេសកម្ពុជាដោយផ្ទាល់។ ស្តតពាណិជ្ជកម្មនោះ បានសង្កត់ធ្ងន់ទៅលើ ២ ចំណុច គឺទាំងសម្លៀកបំពាក់បុរសដ៏ប្រណិត និងប្រទេសកម្ពុជាដែលជាដែនដីអច្ឆរិយៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNbN1cfTWmriotMyH5K1-y1k7e76ZaDq7iRBmu93w_iVSdc1vtOqfG7Rj4XBERGuBQOOqjepiA0ZWQ0B9WiTyrP0au_5C0eQZHLfmHtOk8RBrBKPq4k8hLqs9_3QQ7Wkqg_Xv-zgtvukXJqCNd65s0lx0g0SXueI7Pni8XY5bYdD-fKerVCqVgjW6c4fqt/s1680/CAMBODIA-slideshow_3.jpg

គាត់បានរៀបរាប់ថា «កម្ពុជាគឺជាទឹកដីនៃដំណើរផ្សងព្រេងដ៏អស្ចារ្យ ជាទឹកដីដ៏ចំណាស់ មានសម្បត្តិវប្បធម៌និងអរិយធម៌ដ៏សម្បូរបែប។ នៅកម្ពុជា ទឹកគឺជាប្រភពដ៏សំខាន់សម្រាប់គ្រប់ជីវិតទាំងមនុស្ស សត្វនិងរុក្ខជាតិ តួយ៉ាងគឺទន្លេសាបនិងទន្លេមេគង្គ។ ស្ថាបត្យកម្មប្រាសាទថ្មដ៏រឹងមាំ គង់វង់និងយូរអង្វែង ដូចជាប្រាសាទបាយ័ន ប្រាសាទព្រះខាន់ ប្រាសាទតាព្រហ្មជាដើម ដែលបានឆ្លុះបញ្ចាំងពីបុព្វបុរសខ្មែរជំនាន់ដើមដ៏មានកិត្យានុភាព»។

«កម្ពុជាជាប្រភពនៃធនធានធម្មជាតិនិងសត្វព្រៃ ៖ កន្លែងដែលគាត់បានប្រទះឃើញសំណង់បុរាណទាំងនោះ ភាគច្រើនជាដែនជម្រកនៃសត្វព្រៃ ព្រមជាមួយនឹងទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់ផងដែរ ដូចជាឧទ្យានជាតិភ្នំគូលែនជាដើម។ ម៉្យាងវិញទៀត នៅកម្ពុជា ជីវិតនៃការរស់របស់ប្រជាពលរដ្ឋគឺ ឆ្លុះបញ្ចាំងពីវប្បធម៌ និងទំនៀមទម្លាប់សាសនា ខណៈព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ក៏ដូចជាបន្សល់ទុកនូវព្រលឹងជាតិខ្មែរ ដូចជារបាំអប្សរាជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5rhUibP677xtPUn613U-wgGFfGtVBgBQbLhJNaCsh2LFD6DmPHKrLMSNhDnCo9vmXLomON08aWV3MEPdag3VOCwRfaHBPvRiwU6fzaB9ZWlB9sLaSsnvnJZV-zQnc-CKuDzjzXHGLTKbr3ZYRq8pjKE2fteSh5fVvK-a4VeJfmK_YLwACGkFdLq4WTGBL/s2500/f7b30bda33887f468b14adeb21696c4ef1dfa967-2500x1664.webp

តាមរយៈវីដេអូនេះ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិថ្លែងអរគុណព្រោងព្រាត ក៏ដូចជាជនបរទេសមកពីបណ្តាប្រទេសផ្សេងៗបានធ្វើកោតសរសើរ ស្ងប់ស្ងែងពីភាពអស្ចារ្យរបស់កម្ពុជា និងចង់មកទស្សនាប្រទេសនេះដោយផ្ទាល់ទៀតផង។

គួរបញ្ជាក់ដែរថា Stefano Ricci គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយគ្រួសារឯកជនមួយនៃប្រទេសអ៊ីតាលី តាំងពីឆ្នាំ ១៩៧២ និងទទួលបាននូវភាពល្បីល្បាញរបស់មកដល់បច្ចុប្បន្ន។ ម៉ាកយីហោមួយនេះ គឺផ្តោតសំខាន់ទៅលើសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រណិតៗរបស់បុរស រួមមាន ខោ អាវ ខ្សែក ខ្សែក្រវ៉ាក់ ទឹកអប់ នាឡិកាជាដើមផងដែរ៕