Vanno អ្នករ៉េបជំនាន់ថ្មីជាអតីតបេក្ខភាពក្នុងកម្មវិធី The Rapper Cambodia បានទម្លាក់ចម្រៀងមួយបទមានចំណងជើងថា «Unfair» ឬចំណងជើងជាភាសាខ្មែរ «អយុត្តិធម៌» ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមស្តាប់បទចម្រៀងរ៉េប។ មុននឹងទម្លាក់បទនិយាយពីជីវិតផ្ទាល់ខ្លួននេះ Vanno បានបង្ហោះសារចាក់ដោតមួយ ខណៈអ្នកលេងបណ្តាញសង្គមថាការទម្លាក់បទនេះគឺកំពុង Diss Track ដែលសង្គ្រាម Rapper ជំនាន់ថ្មីទំនងកំពុងកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnm_j09IVXCUyovpRUgJo_qxcKZSb3TZ_FElDs1Cq9nFVJtuNOCEzTWvshyphenhyphenPniZnNZm8ajR2ArVAxyy-w_C9BVzLVsYstTGYna3kkZxbtkmm9Uo7f8Z_cW6spMvuGdq6cFB1WqgyLCRKAzmK_uQPLaHGp3Y9qMAJNGc95m_iM7BJhq9bCPtmem3MCB_JC/s2048/image_2024-07-19_09-33-34.png

វាបានក្លាយទៅជាប្រធានបទជជែកវែកញែកនៅលើបណ្តាញសង្គមនិងក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោមអ្នកតាមដានវិស័យរ៉េបបន្ទាប់ពីអតីតបេក្ខជនកម្មវិធី The Rapper Cambodia Vanno កូនក្រុមរបស់ គ្រូបង្វឹក នរិទ្ធ បានទម្លាក់បទ «Unfair»កាលពីថ្ងៃទី១៤ កក្កដា ដោយអ្នកមួយចំនួនថាបទនេះគឺជាបទ Diss Track ។ អ្នកលេងបណ្តាញសង្គមមួយចំនួនថា Vanno ចង់ Diss ទៅកាន់ដៃគូរបស់ខ្លួនដែលធ្លាប់ចាប់ដៃប្រកួតជាមួយគ្នាគឺ Emi និង Kan ដោយសារតែមានឃ្លានិយាយពី ពួកម៉ាកទាំង៣ នៅក្នុងបទ Unfair នេះ ។ ចំណែកឯអ្នកខ្លះប៉ាន់ស្មានដោយទាំងគ្រូបង្វឹក នរិទ្ធ រួមជាមួយម្ចាស់ពានមកជាមួយគ្នាទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEWMMXvVSfu-5-fkZqjCShHlyvyaMM_x1ymkzNtEsgfgtZe4Gh2AbrRWjJyK_reI75VlF5yBDkHYGVl-YasbZA_uTyB0SP-ZltC2TV7JWa8fzfmjsrSlkzHsmwM9u_qzmBxzEy6UZfE8iNMgqbIxGjR1T2gRPAKlvj2SNecneKNmHIEiJT0iEflRA9zGsK/s2048/image_2024-07-19_09-33-35.png

នៅក្នុងបទ «អយុត្តិធម៌» នេះ Vanno មានប៉ារ៉ូលចុកៗថាឪពុកម្តាយខំបង្កើតតែបែរលូនក្រាបឱ្យគេជិះ មិនប្រលងសងខ្លាចឈឺចាប់ម្តងទៀត ពេលខ្លួនធ្លាក់ឯណាអ្នកណាជួយជ្រោមជ្រែង អ្វីដែលខំសាងមកត្រូវយកទៅបោះចោល គេជួយគ្នាទេ គេមានខ្នងមានខ្សែ ប្រើល្បិចថោកទាបទាំងគ្មានសមត្ថភាព រឿងអយុត្តិធម៌កើតមានមិនចេះអស់មិនចេះចប់។ បារ៉ូល Vanno បានលើកឡើងទៀតថា ខ្លួនមានសមត្ថភាពតែអត់ខ្សែថាខ្លួនច្រណែនក៏បាន រ៉េបមិនកើតផងគ្រងរ៉េបដែរសម័យថ្មីជាសម័យអេបអប ច្រៀងបានតែនៅស្ទូឌីយោ ច្រៀងនៅក្រៅឱ្យ Zero ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgksB2F-zi_vCN1AQIUzHgQ8JzcgN2M616t2lMORjNtJPW2TwD85GO9VW2-MSRSxlWzKSInj9YXagdyk8O7LZSkbRZMn5fJ_h-wiI9rfragsnSaeFtjx0WH_TrCgr_JLVn8F3yhFAieJEYVmeLlCikogopTv5WiH91KQfALNWqWex-BVsKdCER36Hz9c2t9/s2048/image_2024-07-19_09-33-38.png

ការរៀបរាប់នៅក្នុងបទចម្រៀងនេះ Vanno បានបញ្ជាក់ថារៀបរាប់ពីជីវិតខ្លួនប៉ុណ្ណោះ ខណៈអ្នកលេងបណ្តាញសង្គមបានលើកឡើងថាគឺជាបទ Diss គ្នាដោយអ្នកខ្លះក៏ថាចង់ diss ទៅកាន់ Emi kan ដែលអ្នកទាំងបីធ្លាប់បានបង្ហាញសមត្ថភាពប្រកួតជាមួយគ្នាទៅលើបទ «កំលោះទាំង៣»។ អ្នកខ្លះក៏ប៉ាន់ស្មានថា Vanno ចង់ Diss ទៅគ្រូបង្វឹក នរិទ្ធ និងយូហៃ ជាម្ចាស់ជ័យលាភី។ ទោះជាយ៉ាងណាក៏ដោយការលើកឡើងថាជាអ្នកនេះជាអ្នកនោះគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះពុំមានភស្តុតាងថាជានរណាម្នាក់ដែល Vanno ចង់សម្តៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8KrT9PQjPCZtlrPt9K8nG7lEuC5DIDsYjVJJjfA7DJ2caQckp6mmcf41aurB9FE5KPw7tpRl-Nz_ijKEfCiHO886BelfdlOs6RkSwMtSruWOXxBZz8iaYtg50jx5DCX5sizrGPV8Rfx1JFjTeaoj0rnYa0NiKhjLX_63AjypOg6ovwx5p_WdkL2BhKMHR/s2048/image_2024-07-19_09-33-43.png

អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមទៀត មុនទម្លាក់បទ អយុត្តិធម៌ នេះ Vanno បានបង្ហោះសំណេរយ៉ាងចាក់ដោតមួយថា «ធ្លាក់ដោយសម្ថភាព មិនចង់ជាប់ព្រោះខ្សែ»។

គួរបញ្ជាក់ថា Vanno បានបរាជ័យនៅក្នុងការប្រលង The Rapper Cambodia ប៉ុន្តែលោកនិង Emi Kan បានឈ្នះពានរង្វាន់ Best Collaboration ពីការសហការគ្នាទៅលើបទ «កំលោះទាំង៣» ៕