ថ្មីៗនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានយល់ព្រមតាមសំណើររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសុំលេីកលែងទោស និងដោះលែងពលរដ្ឋខ្មែរចំនួន០២នាក់ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម ឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
យោងតាមជំនួប និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ភាគីវៀតណាមបានយល់ព្រម លេីកលែងទោស និងបានដោះលែងប្រជាពលដ្ឋខ្មែរ ២រូបខាងលេីបានបញ្ជូនវិលត្រឡប់មកប្រទេសវិញ នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះហេីយតាម ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ០២រូប ខាងលេីត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម៕











