យុវតីជូរី ល្អហួស ម្ចាស់ជ័យលាភី Miss Pre-Teen International 2024 បានសាងនូវកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញរបស់ខ្លួនជាបន្តបន្ទាប់។ បច្ចុប្បន្ន នាងកំពុងតែត្រៀមថតខ្សែភាពយន្តខ្មែរខ្នាតធំមួយឲ្យក្រុមហ៊ុន Mediaload ស្របពេលដែលមានផលិតកម្មឥណ្ឌូណេស៊ីដទៃទៀតក៏ចង់បានរូបនាងផងដែរ។.jpg)
កាលពីពេលកន្លងទៅនេះ លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload បានគូសបញ្ជាក់ថា លោកកំពុងតែត្រៀមផលិតខ្សែភាពយន្តខ្នាតធំ ដែលមានរួមសម្តែងពីតួឯកស្រីទាំង៣រូបគឺ ល្អ ហួស, លី មួយលាង និង Shaquila Keisha (បវរកញ្ញាឥណ្ឌូណេស៊ី Miss Teen Icon 2024)។ ក្រោយពីដឹងដំណឹងនេះហើយ មហាជនជាច្រើនទាំងនៅកម្ពុជានិងឥណ្ឌូនេស៊ី បានសម្តែងនូវការសប្បាយរីករាយជាខ្លាំង និងទន្ទឹងរងចាំមើលថា តើនៅពេលដែលបវរកញ្ញាវ័យទាំងក្មេងទាំង៣រូបនេះ បានប៉ះគ្នាក្នុងខ្សែភាពយន្តតែមួយ នឹងល្បីរន្ទឺដល់កម្រិតណា?.jpg)
បន្ទាប់ពីខ្សែភាពយន្តខ្មែរខ្នាតធំមួយនេះបាននឹងកំពុងរៀបចំដំណើរការហើយ យ៉ាងណាមិញ ថ្មីៗនេះ លោកអ៊ិន វិចិត្រ បានចេញមុខមកគូសបញ្ជាក់ម្តងទៀតថា«ផលិតកម្មភាពយន្តឥណ្ឌូណេស៊ីមួយចំនួនបានដាក់ពាក្យស្នើសុំមកក្រុមហ៊ុន Mediaload ដើម្បីយកល្អហួស សម្តែងក្នុងភាពយន្តឥណ្ឌូណេស៊ី»។.jpg)
បើក្រឡេកមកមើលគ្រាប់កម្ពុជាទាំង២ រូបនេះ គឺ ល្អ ហួស ម្ចាស់ជ័យលាភី Miss Preteen 2024 និង លី មួយលាង ម្ចាស់ជ័យលាភី Miss Teen 2024 ដែលពួកគេទាំង២នាក់នៅក្មេងៗសោះ ប៉ុន្តែពិតជាមានទេពកោសល្យនិងសមត្ថភាពខ្ពស់មិនធម្មតា ដោយតាមរយៈកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក បានលះបង់ទាំងកម្លាំងកាយ ចិត្ត និងថវិកា រហូតទទួលជ័យលាភីមកជូនជាតិមាតុភូមិ ក៏ដូចជាបានលើកតម្កើនមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងជាគំរូល្អដល់ក្មេងៗដទៃគួរតែយកតម្រាប់តាមផងដែរ៕










