ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាស្គាល់បណ្ឌិតច្នៃម៉ូត ឯម រៀម មិនខាតព្រោះតែការច្នៃម៉ូតរបស់លោកខុសប្លែកពីអ្នកដទៃនិងទទួលរងនូវការរិះគន់ផ្អើលប្រទេសរហូតមានការអន្តរាគមន៍ពីសមាគមសិល្បករសម្របសម្រួលចំពោះបញ្ហានេះ។ ទោះជាយ៉ាងណា យោងទៅតាមបទសម្ភាសន៍ថ្មីៗនេះលោកថាការច្នៃម៉ូតរបស់ខ្លួនមិនខុសឡើយមិនបានបំផ្លាញវប្បធម៌ខ្មែរ ប៉ុន្តែប្រជាជនខ្មែរមួយចំនួននៅមានកម្រិតខណៈលោកដើរលឿនខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicCy3uJ7ygF2_dUIYjY6o_BNgaVtQHpt70L9OOlAJ90NBra51bNHnvMJCnGNIItGkUUJIeji7-FPtcGee7dzuNi87xNM59KrjB41ynEAwF1lifNP9W0z89gpP-NRpmM79VFP1q43wV2PXUsObITzB9azqR_84Wog9DupV5yPmJK8AleY7lzTyXRO0v3nXg/s960/image_2024-05-29_09-25-03%20(2).png

នៅក្នុងបទសម្ភាសន៍ សខ្មៅ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី១៨ កក្កដា លោក ឯម រៀម ដែលជាច្នៃម៉ូតទទួលបានអាហារូបករណ៍សិក្សានៅប្រទេសបារាំងបានចូលរួមផ្តល់បទសម្ភាសន៍ទាក់ទិននឹងការច្នៃម៉ូតរបស់ខ្លួនដែលត្រូវបានមហាជនប្រតិកម្មខ្លាំងកាលពីចូលរួមសម្ពោធ MV ទេវរាជ របស់ ទេព បូព្រឹក្ស កាលពីកន្លងមកនេះ។ មុននឹងឈានដល់សំណួរយ៉ាងក្តៅគគុកពីកម្មវិធីលោក ឯម រៀម ក៏បានរៀបរាប់ពីប្រវត្តិរូបរបស់ខ្លួនត្រួសៗផងដែរ ខណៈទទួលបានអាហារូបករណ៍សិក្សានៅប្រទេសបារាំងរយៈពេល៧ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMLUZNJfVhCZ2C77v_RjMaO4MnTSnGlDc209TbVo2X3aBxZuqQzunuR02ybzxj2J8BRDssk_8w7jmXztkCAlnnbj8NKkc7VbryTcNXQqJ3HWTKUfwUDYL_Dk9Dlf2esaBY-lV2F3aBBCIZgL_RNN8rVeunH2xLCGXjvtnFZ568-VVvfp0Xh18whhkMdhMo/s960/image_2024-05-29_09-25-03%20(3).png

លោក ឯម រៀម បានបង្ហាញថាលោកមិនបានសប្បាយចិត្តទេនៅពេលគេជេរនោះទេហើយក៏មិនបានយកការរិះគន់នេះមកធ្វើជាភាពល្បីល្បាញឡើយ ប៉ុន្តែគ្រាន់តែឆ្ងល់ថាលោកមិនបានធ្វើខុសអ្វីឡើយហេតុអ្វីត្រូវរងនូវមតិរិះគន់សរុបទាំង៣ផេកមានជាង១២K។ អ្នកច្នៃម៉ូតរូបនេះបានលើកឡើងទៀតថា នៅពេលមានមតិរិះគន់ពីមហាជនហើយលោកបន្តសកម្មភាពរបស់ខ្លួនមិនមែនជាការផ្គើននោះទេ ប៉ុន្តែគ្រាន់តែញោះមហាជនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu-xTE2taHc09RrMrEUS3YgQ5Bd1BIqEWs3dfXDmdNF3Kafmfy71e3MKNEGuJO19C9z0a9dBS9Uiq4kGfk8wokqG3TSQHObqnRGtag7u8_xqlQwnM5iDxGE3RA1KnvGiqPdbt2yQlhO2KS72awFNxYJajTidh1iYyn7q5JA1-j4dDsBuwRKAeZz-nEmvvs/s2048/image_2024-05-29_09-25-05.png

បណ្ឌិតច្នៃម៉ូត ឯម រៀម ថាខ្លួនលោកមិនខុសនោះទេនៅក្នុងការស្លៀកពាក់ពេលចូលរួមកម្មវិធីសម្ពោធ MV ទេវរាជ ដោយគិតត្រលប់ទៅវិញប្រជាជនទទួលយកមិនបាន លោកដើរលឿនពេក។ លោកបានបង្ហើបទៀតថា ថ្នាក់ដឹកនាំនិយាយថា ឯម រៀម មិនខុសនោះទេ អត់មានបំផ្លាញវប្បធម៌ខ្មែរ អត់មានបំពុលសង្គមអ្វីនោះទេ។ ឯម រៀម ថាប្រជាជនយើងនៅមានកម្រិតលោកដើរលឿនពេករហូតយកអេតចាយមកស្លៀក វាជាឈុតមួយក្នុងន័យអប់រំដែលចង់បង្ហាញក្នុងកម្មវិធីធំៗដើម្បីឱ្យកាន់តែមានចំណាប់អារម្មណ៍មានអ្នកដឹងច្រើន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVz90rknY6XWDrEbwNPL2BoHC6I7m9fww4Vlt0NacMxWgxhUvzU2T2lGGiqVevl-P6yLvdHtDgN6n05c1ZMrSZebvfINK3rs6RoNwfi2LJoGqbzZSLiJAPZmtDDF3Smk8804QgW7x_X2IlAfUyxvR1L3-cahNyP6YIYg8sx8EwYERSbEyeHK_Kvj7LSPvt/s1854/image_2024-05-29_09-25-09.png

មួយវគ្គនេះលោកទទួលរងនូវការរិះគន់ច្រើនរហូតដល់អង្គុយឆ្ងល់ខ្លួនឯងថា ខ្លួនមិនបានធ្វើខុសទេប្រជាជននៅតែអត់ទទួលយករហូតមានក្រសួងវប្បធម៌ សមាគមសិល្បៈឱ្យមានការសម្របសម្រួលលើកក្រោយកុំឱ្យលោកដើរលឿនពេក។ ជាមួយគ្នាដែរ លោក ឯម រៀម ស្នើឱ្យមហាជនសិក្សាស្វែងយល់ពីខ្លួនព្រោះការច្នៃម៉ូតរបស់ខ្លួនមួយៗសុទ្ធតែមានការស្រាវជ្រាវច្បាស់លាស់ពីសម័យណា សម័យណា ណាមួយលោកក៏ជាគ្រូបង្រៀនច្នៃម៉ូតម្នាក់ដែលបានចែករំលែកចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយនិងបានចូលរួមជួយកម្មវិធីជាតិមួយចំនួនផងដែរ៕