Home Blog Page 960

សាលាដំបូងរាជធានីភ្នំពេញ រឹបអូសទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណីជូនជនរងគ្រោះ

0

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់ពាក្យស្នើសុំឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណី ជូនជនរងគ្រោះ ក្រោយតុលាការសម្រេចសេចក្តីបានចូលជាស្ថាពរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1PwtcEV-ym3w6kaq_hFdEXN9YVC8zjNQzocVN1CL2ktAftA_NJFI2t0nRuIrK1w-PKRJPTpr9XckpLmbLY0GgM86pfLz37EACe_LNc4xseORfGXdw5s97Z0ZjGixuXPDI68OgLXvDCT1H6_8Sr6XtFElXieOdsLlDpbxTeMS8E04mCZJTCnSEsPmfQQI_/s850/448840478_913703707460627_2809233250942986330_n.jpg

ទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជនស្រី ស៊ីណា ត្រូវបានតុលាការចេញដីការរឹបអូសជាបណ្តោះអាសន្ន ដោយក្នុងនោះ មានដូចជា៖

  •  រថយន្តម៉ាក SSAMYONG REXTON ផ្លាកលេខ ភ្នំពេញ 2BL-9923
  • ដីក្បាលដីលេខ ១២០៧១២០៣-១០០៩ មានទីតាំងស្ថិតនៅភូមិ ខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
  • ដីក្បាលដីលេខ ០៨០៨០៩២៤-១០២ មានទីតាំងស្ថិតនៅភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
  • ដីចំការស្ថិតនៅភូមិបាសិត សង្កាត់ពខ្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
  • ផ្ទះលេខ២៤ ផ្លូវP10F បុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
  • ផ្សារបឹងសាឡាងថ្មី ផ្លូវ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD0ENaTRe2W9OFCVdMLh3I0JVVLTVWOFQHmFWsPrhj9Lai7zQRG8beCsqheJcYUakUgrak2ee5rnUFpSqRVaVaGm0rN8m7DhpwPTgWBCjCutL4EGWA5zs2RpikgoX16ucJcLjRx9bcS5G7FttGaGU2g-uT5IERAZzG64nXizS5fs4bZ62KWr9GO6zvz6-e/s1440/448349615_793242046232175_3087262873351386474_n.jpg

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក្រោមការចោទប្រកាន់សរុបចំនួន៤បទល្មើស ដែលបណ្តាលឱ្យមនុស្ស២នាក់បានបាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4GRyIl6vbJxPQaUnSAumPjP4ZdLKm8KpUfa_ru0qvfCud-bcm3na_adRN2rKw0MALM58ds2VXGGyh88cb4Zt2gKeePyM65QH1lVXnv1bs23ugaJlOqmUtfo3BBvo6cVIBrZYtXyRWImlKiMVFAfLKCU5M63nrUbGjpR1huautCyqfD21v6apEz7MPNPKo/s1280/449002104_888676139963390_6671002674637248883_n.jpg

 

អ្នកគាំទ្រព្រួយបារម្ភ Karina និងរិះគន់ផលិតកម្ម SM មិនយកចិត្តទុកដាក់សំលៀកបំពាក់សិល្បករ

0

Karina មេក្រុមរបស់ aespa តែងតែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍រាល់ពេលបង្ហាញខ្លួនម្តងៗដោយសារតែភាពស្រស់ស្អាតទឹកមុខមានមន្តស្នេហ៍របស់នាង។ ទោះជាយ៉ាងណាក៏ដោយ Karina ក៏បានធ្វើឱ្យអ្នកគាំទ្រ «ថប់ដង្ហើម» ជាច្រើនដងផងដែរដោយសារតែសំលៀកបំពាក់របស់នាងជួបប្រទះបញ្ហាញឹកញាប់ជាងគេក្នុងក្រុមខណៈថ្មីៗនេះបានជួបប្រទះបញ្ហាម្តងទៀតដែលនាំឱ្យអ្នកគាំទ្ររិះគន់ផលិតកម្ម SM យ៉ាងចាស់ដៃនិងស្នើឱ្យប្តូរក្រុមអ្នកច្នៃម៉ូតរៀបចំសំលៀកបំពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeFacLmxCehPtRc9505F_6pxV3MMJiZvBvbNcMmM2N5vwtsfVzlMYMXv6OmGpnD2ioeDDn94rFLs5al-HEnTZCHT17xhSem7zc06qN3tlzmlqcdV4biysTX7D0hD88acdS0CIM4CE2jE3WbXDC4DvaadQpnDmLB7IXICBYKWuf8kC9ocmdktZKOCvzDjlX/s1567/image_2024-07-18_16-32-20.png

ក្នុងអំឡុងពេលការប្រគំតន្ត្រីនៅប្រទេសជប៉ុនសម្លៀកបំពាក់របស់ Karina បានរហែកពេលកំពុងសម្តែងបទ «Trick or Treat» ។ តារាស្រីរូបនេះព្យាយាមកាន់អាវរបស់ខ្លួនការពារកុំឱ្យរបូតខណៈនៅបន្តការរាំ។រូបភាពនៃរ៉ូបរហែករបស់ Karina នៅប្រទេសជប៉ុនបានល្បីពេញបណ្ដាញសង្គមអាស៊ី។ គ្រប់គ្នាបានបង្ហាញការអាណិត Karina ដែលត្រូវសម្ដែងក្នុងស្ថានភាពអាម៉ាស់ និងតានតឹងបែបនេះដោយសារការស្លៀកពាក់របស់នាង។ នេះមិនមែនជាលើកទីមួយទេ ដែល Karina ជួបប្រទះបញ្ហាសំលៀកបំពាក់ហើយនាងស្ទើរតែប្រឈមមុខនឹងរបូតខែអាវក្នុងដោយសារតែសម្លៀកបំពាក់មិនមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8RtfnUVHmOw1onAHaKVj2IGaTLzn6_H5a4MZQa116zuZ9cumOUZKY_JmxL90RBEXGnl4KiwNcX-we0fC2TXSciXP5I898yA48xU8ySm8xEYZmGgWZPlapPAtElkRpjmvnjzEepPnvgDWQheJcqonDipR62AqJOOffn-iRLn97IusoITu77wnqkYHPtW4P/s660/image_2024-07-18_16-32-19%20(2).png

មិនត្រឹមតែប៉ុណ្ណឹងទេ Karina ត្រូវសម្ដែងក្នុងសម្លៀកបំពាក់រឹងរឹបខ្លាំងពេក ដែលបណ្ដាលឱ្យមានរបួសស្បែក។ ដោយសារចលនាដៃយ៉ាងខ្លាំងក្នុងក្បាច់រាំ ខ្សែដៃអាវខាងក្នុងបណ្តាលឱ្យមានស្នាមរបួសលើស្បែក។ ថ្វីដ្បិតតែនាងមិនបានបង្ហាញអារម្មណ៍ឈឺចាប់ក៏ដោយ ប៉ុន្តែស្នាមរបួសដែលអាចមើលឃើញនៅលើឆាកគឺគ្រប់គ្រាន់ធ្វើឱ្យអ្នកគាំទ្រខូចចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeFacLmxCehPtRc9505F_6pxV3MMJiZvBvbNcMmM2N5vwtsfVzlMYMXv6OmGpnD2ioeDDn94rFLs5al-HEnTZCHT17xhSem7zc06qN3tlzmlqcdV4biysTX7D0hD88acdS0CIM4CE2jE3WbXDC4DvaadQpnDmLB7IXICBYKWuf8kC9ocmdktZKOCvzDjlX/s1567/image_2024-07-18_16-32-20.png

គួរឱ្យកត់សម្គាល់ថា មានករណីមួយដែលគេប្រទះឃើញម្ជុលជាប់អាវពេលសម្ដែងរបស់នាង។ ក្នុងអំឡុងពេលរាំ Karina មិនអាចជៀសវាងហានិភ័យនៃការចាក់ម្ជុលទេ។ លើសពីនេះ Karina ធ្លាប់បានសម្តែងជាមួយស្បែកជើងដែលហើបជ័រកាវម្ខាង។ ការសម្តែងជាញឹកញាប់របស់ Karina នៅក្នុងសម្លៀកបំពាក់ដែលមានបញ្ហាគំរាមកំហែងដល់សុវត្ថិភាពរបស់នាងនៅលើឆាក។ រាល់ពេលដែលមានបញ្ហាកើតឡើងរូបនាងដោះស្រាយវាប្រកបដោយវិជ្ជាជីវៈ ជៀសវាងស្ថានភាពអកុសល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyQgMhU7FaBZv6LFSWNVSxtmweMTbbXsQda93nTyjQb_DFQKK97u4yIWMPpTKkCM7ZsRPzQhMPWVXsFwhJMeTYOudc6fvmY2eXcxMo7StpJCTTpWlMZE7BOVajYxS0MKDzRFLoygenZ8FQ4hDC3T_C7PEfCmXaRHbTo4ArYFpDYoWdoKpXfHkKVWKbkYdy/s728/image_2024-07-18_16-32-21%20(2).png

ការពិតដែលថា Karina បានប្រឈមមុខនឹងបញ្ហាបិះរបូតខ្សែអាវម្តងហើយម្តងទៀតបានធ្វើឱ្យអ្នកគាំទ្រខឹងសម្បារ ធ្វើឱ្យក្រុម stylist របស់ SM ប្រឈមមុខនឹងការខឹងសម្បារយ៉ាងខ្លាំងពីអ្នកគាំទ្រ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគាំទ្រកំពុងមាននិន្នាការទាមទារឱ្យ SM យកចិត្តទុកដាក់ចំពោះសិល្បកររបស់ពួកគេ និងជាពិសេសដើម្បីកែប្រែក្រុមអ្នករចនាម៉ូតឡើងវិញ៕

ស្ងាត់ៗ! អាល់ប៊ុមទោលដំបូងរបស់ Jisoo បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូង

0

អាល់ប៊ុមទោលដំបូងរបស់ Jisoo មានចំណងជើងថា «ME» បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងដោយបានក្លាយជាអាល់ប៊ុមតារាចម្រៀងស្រីកូរ៉េម្នាក់ដែលមានការចាក់ស្តាប់លើស១ពាន់លានដងលើ YouTube Music ។ កំណត់ត្រាថ្មីនឹងពង្រឹង Jisoo ជាតារាចម្រៀងដ៏មានថាមពលនៅក្នុង K-pop ។ អាល់ប៊ុមនេះមានចំនួនពីរបទគឺ Flower និង All Eyes On Me ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqw_uG_rtBh-S4ZaYBV9Pv6t1Xn3oRpe-UzuuyfgCzekMNVKURuWaqtISNqvTgRYZmH5GnHz7EuqvWm07JWcPTeGYAlsbd2-GvhLADxmNlPOw0ISiIIPvKiRAnxiMdLb8fg7bUlNG7BwgRYMnGLuvx_tylmC1BbiwJMlISwAg9AF9z0g1smQupWKPjWy7_/s1200/image_2024-07-19_14-29-12.png
អាល់ប៊ុមទោលដំបូងរបស់ JISOO មានចំណងជើងថា «ME» កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឧស្សាហកម្មតន្ត្រីជាមួយនឹងការទទួលស្វាគមន៍ដ៏អស្ចារ្យពីអ្នកគាំទ្រទូទាំងពិភពលោក។ អាល់ប៊ុមនេះមិនត្រឹមតែបានទាក់ទាញបេះដូងរបស់អ្នកស្តាប់ ប៉ុន្តែបានបង្កើតកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក ខណៈអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារ ដើម្បីមើលថាតើនាងនឹងធ្វើអ្វីសម្រេចបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw2w3WttbXbOt4EqSow2de4buvgc_0itfi9-lCnfGa6pvKmE2JKpGYK_bAaccTPVK1eddV6ds8anYmlSZNeIbgTioNW-N9_crCtudLijvucNk_oe62bJZpFeIJCSLTZz4fhQ5EpIz92mZ-adpKxQAnrKXpKO4manJAQR-PjFL_ZO7r5M8Tz9_aM_xluUuh/s2048/image_2024-07-19_14-29-16.png

អាល់ប៊ុមនេះក៏បានក្លាយជាអាល់ប៊ុមដែលមានអ្នកចូលស្តាប់ច្រើនបំផុតដោយតារាចម្រៀងស្រីកូរ៉េនិងបានយកឈ្នះតារាចម្រៀង IU លើតារាង YouTube Music ដែលបានជំនួស Google Play Music ក្នុងឆ្នាំ ២០១៨ ដែលជាសេវាកម្មស្ទ្រីមតន្ត្រីចម្រុះដែលផ្តល់ឱ្យអ្នកប្រើចូលប្រើបទចម្រៀងផ្លូវការ អាល់ប៊ុម វីដេអូតន្ត្រី និងការហាត់រាំ និងលក្ខណៈទូលំទូលាយរបស់វាជាច្រើនទៀតដែលបានធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiw3buYR_sD5cCSd4cnPjjtTqoSRNmWH1vws2mGB1Ers_zf6XBMsXfnr-PEYK0O6BwL9NVBbSZ4UR28fa0I43sZgVacOQ680TbNgSH7JZZmhLXAYmWXsT1eBlKmSSsMf4DEZf7zY5eDuMzmc_JD-7Ib46TjUe_soOc_1VAKmvOVT4KiPZgKLBAmU8E0nwW/s2047/image_2024-07-19_14-29-17.png

ជាមួយគ្នានេះផងដែរគម្រោងទោលនាពេលខាងមុខ ជាពិសេសនៅពេលនាងចាប់ផ្តើមការងារដំណាក់កាលថ្មីក្នុងអាជីពរបស់នាងដោយគ្មាន YG អ្នកគាំទ្រក៏រង់ចាំតាមដានដូចគ្នាតើ Jisoo នឹងមានអ្វីដែលថ្មីសម្រាប់អ្នកគាំទ្របន្ទាប់ពីបង្ហាញដំរួចអាចនឹងចេញបទចម្រៀងក្នុងឆ្នាំនេះក្រោយពីការសម្តែងរឿង។
Jisoo បានចេញអាល់ប៊ុមទោលដំបូងក្រោមផលិតកម្ម YG កាលពីខែមីនា ឆ្នាំ២០២៣។
អាល់ប៊ុម Me របស់នាងបានឡើងដល់កំពូលនៃតារាងអាល់ប៊ុម Circle ដោយលក់បានជាង១លានបន្ទះក្នុងរយៈពេលពីរថ្ងៃ។ សមិទ្ធិផលនេះបានសម្គាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដូចជាអាល់ប៊ុមលក់ដាច់បំផុតដោយតារាចម្រៀងស្រីនៅកូរ៉េខាងត្បូងការលក់លើសពីមួយលាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsxCNl9ZPh8GAD5XWlEsTXR67msT4raZEs19th9K4DlVJoQI8I-Y6JKf0Imj7CjqRzmG-dQXsvRBMGCAZLwN76sdXJblcpS55LH7F6_gyDfLJDSfJ1aFqSqkW7W7RpqT870WzbtxrPCcgDLrMayh4WvpFwGaU8piVCQOgEMlFtg2XpslBkDZOUWno_yW4l/s954/image_2024-07-19_14-29-20.png

បទនាំមុខនៃអាល់ប៊ុមគឺ Flower បានឈានចូលតារាងធំៗ និងបានបង្កើតកំណត់ត្រាជាបទចម្រៀងដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតដោយតារាចម្រៀងស្រី K-pop នៅប្រទេសកាណាដា និងចូលតារាងជាច្រើនទៀត។ នៅខែកុម្ភៈ ឆ្នាំ២០២៤ Jisoo បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា Blissoo សម្រាប់សកម្មភាពទោលរបស់នាង៕

តារាសម្ដែងចិន Qiao Xin ត្រូវគេរាយការណ៍ថាបានរៀបការដោយសម្ងាត់ជាមួយអ្នកស្នងមរតកមហាសេដ្ឋីអចលនទ្រព្យ

0

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាតារាសម្តែងស្រី Qiao Xin បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយកូនប្រុសរបស់មហាសេដ្ឋីអចលនទ្រព្យមកពីទីក្រុង Shenzhen ភាគអាគ្នេយ៍នៃប្រទេសចិន។ តារាស្រីរូបនេះកាលពីមុនមានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹង YangYang។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD1yTZGlrK_5rcZNgdSjwxIiDyxT8dZh9__N_Nm0FfMKQsqDCj2oQDWZlxa6iDA4yvDmfiyJ7-3T1wKsZXPrdh7FthorH3L9CY85tr_LcTqNle0xbNOaA6ThfVibxh_k0RiV0pBzgisYaRToMwflqFBOqL7k8rSXiKJz9pmEBWxiQWAGuHvVXXdMiJth_0/s646/image_2024-07-19_13-47-21%20(2).png

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា តារាសម្តែង Qiao Xin និងអ្នកស្នងមរតកមហាសេដ្ឋីនេះត្រូវបានគេឃើញជាមួយគ្នានៅប្រាសាទ Kiyomizudera ក្នុងទីក្រុង Kyoto ដែលត្រូវបានគេជឿថាជាផ្នែកមួយនៃដំណើរកម្សាន្តរបស់ពួកគេទៅកាន់ប្រទេសជប៉ុន។ គូស្នេហ៍មួយគូនេះ ត្រូវបានគេចាត់ទុកថា ជាគូដ៏ល្អមួយ ទាក់ទងនឹងរូបរាង និងប្រវត្តិគ្រួសារ ព្រោះថាតារាសម្តែងស្រីរូបនេះត្រូវបានគេនិយាយថាមកពីគ្រួសារមានធនធានមានឪពុកម្តាយទាំងពីរ ជាសហគ្រិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT35FeA2o0CpQiyNNnptGeHvZ4CT-psXllAMMiPlxcFtIna2BAq9ayVsQVG2KElC55Ln_aV8cXgYYo9iYmfAwLg0biPSOHQ02-ynCnvBuFa690aPkJn6-PFcEDSf1W7dXDEZcw9v-qMY3wIIrjuqnS0F5Y7GvPfShWzrsCuAFBKWd9Uj_OfbAok52WL96r/s960/image_2024-07-19_13-47-21%20(3).png

ការលើកឡើងថានាងជាកូនស្រីអ្នកធូរធាព្រោះកន្លងមកគេបានប្រទះឃើញនាងទៅសាលារៀនដោយជិះរថយន្តទំនើប ហើយរស់នៅក្នុងវីឡាដ៏ប្រណីតមួយក្នុងទីក្រុងសៀងហៃ។ លើសពីនេះ តារាស្រីរូបនេះត្រូវបានគេរាយការណ៍ថាជាម្ចាស់វីឡាតម្លៃរាប់លានដុល្លារនៅប្រទេសកាណាដា និងរថយន្តទំនើបៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTfQRQWjHK8LKG-aBNwYSdzCiuHhr-Kn5GSr4XU2pCu4gULGhSg4bKEh5cgUiYD_Ll5hvC8ayhinE4HZvsmqVfmMW4yQPDhS0kduubZ_W_P2JM-yKlN_RjY0E37F1m5kXsIgTVJWzCWgV_DLOiHhkSqg3gQv6Kk_n8Do-lAZRlszH-4bwB5aprGRu-v6p-/s688/image_2024-07-19_13-47-21%20(4).png

ទន្ទឹមនឹងនេះដែរ គូស្នេហ៍របស់តារាសម្តែង Qiao Xin ត្រូវបានគេរៀបរាប់ថាមានរូបរាងសង្ហា និងកម្ពស់សមល្មម។ លោកត្រូវបានគេរាយការណ៍ថាបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យអន្តរជាតិដ៏ល្បីមួយ ហើយចូលចិត្តធ្វើខ្លួនសាមញ្ញៗ។ រហូតមកដល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីទំនាក់ទំនងថ្មីរបស់ Qiao Xin ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីនាងផ្ទាល់ ឬស្ទូឌីយ៉ូនោះទេថានាងមានទំនាក់ទំនងស្នេហាឬបានរៀបការរួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOQA1f-rRbslwxoy_grAWSplQ3klPmwA_y3ZB7FVksByGdGgGs3HqtVfI9HP_yIU99CwDO_pTUyA9m4EcSviGk4qeeo1mmh52M9dDXTYXcia6kTwCn01TSryx15jhoZ8lNpAYvWLm5neRJ7NRcDJzBWSOD-yzxJtu5GVgLEQrekT0dPFwo_fl76Gtjh0b3/s753/image_2024-07-19_13-47-21%20(5).png

គួរបញ្ជាក់ថា តារាសម្តែង Qiao Xin មានអាយុ ៣១ ឆ្នាំគឺជាអតីតនិស្សិតនៃនាយកដ្ឋានសម្ដែង Central Academy of Drama ដ៏ល្បីល្បាញរបស់ប្រទេសចិន។ នាងទទួលបានការទទួលស្គាល់សម្រាប់តួនាទីក្នុងរឿងភាគទូរទស្សន៍មានចំណងជើងថា «Nirvana in Fire» ក្នុងឆ្នាំ ២០១៥៕

ប្រុងប្រយ័ត្ន! ទឹកស្ទឹងសែន ជិតដល់កម្រិតប្រកាសអាសន្ន

0

ដោយមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យទឹកស្ទឹងសែន ឡើងដល់កម្ពស់ ១២,៩៣ម៉ែត្រ ខណៈកម្រិតទឹកដែលត្រូវប្រកាស អាសន្នស្ថិតនៅកម្ពស់ ១៣,៥០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLipf-iaQVGvHxDMz6s3iYcTSFuRArHmfxkBW_P8oPF0U-B9oAbsntDPkmIRDUfK8j7a7CDZJIhPTvyAgRMNJ6Ch1riAEuKkTIsinbEk4vFczcWW9aJDGaUlZHIxTrOLMAwaOQeGG_Beb8Xd6qOK5c5DbNFJkKbuIUgnWlVkSi5Vb2MrKSAds-U6J67kKG/s1000/E9145967_62AF_4667_AA0F_990C6E44.jpeg

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវឱ្យបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែល រស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfcIX7gAESE9_XW9RwPMYWLVs_PT7ZREs-UIreHwfSBj6QK6rvXCUbaowht2dWtlwtMUJHIDGNJD1sEyErpjEU6sqNiNGmqSiMhyphenhyphenZP7GLA6Z_8_P6ZJAS5-s7fr1U-oheOjpyecC1Tg5IYLiazYWT0Tf9WIu_IdZmOzQPTcnxDl63foSPEmoVZPa4prF4/s2048/451654599_7920380161364502_5492903164116925145_n.jpg

ទន្ទឹមគ្នានេះដែរ រដ្ឋបាលខេត្ត ក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេល ដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2neFsjvnPMwl24G0UEt2yZclnsTOoqaX1hh8h47cX1cWuF_MN34RvNak875lWBAjhHmd3_ppFBf1mMEZlSJfE3Yu7L5CIB7SJzJQf4QtZxDJj6hjfjjr4qcnd89i_CsjhF0A-970xUvlr579-pPSi5G7yCXb1nZp_nqX-OR74_qksN9Ol9NAUizjsuFBE/s1280/452118522_791813776461194_2757027540823932554_n.jpg

 

ឧទ្យានជាតិ Zhangjiajie ជាដែនដីដ៏ស្រស់បំព្រងបែបធម្មជាតិនៅជ្រលងភ្នំ Avatar

0

ប្រទេសចិន ៖ តំបន់ឧទ្យានជាតិចាងជៀជៀ (Zhangjiajie National Park) ដ៏ស្រស់ស្អាតអស្ចារ្យនៅលើជ្រលងភ្នំ Avatar ខេត្តហ៊ូណាន ប្រទេសចិន បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ពេញនិយមយ៉ាងខ្លាំងរបស់ពលរដ្ឋចិន និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGwTCUpGH4BqL52lmxBIYOZaKhxzoBYylK1mzqkepgJnZS1ey1mV9N1OAaRGSEVu1pzPVdJsSISRR8Ip2GdO7_1WyynmofKKX0QDNbkMFmeregGkes0A-1Yzz0qBROflZKlQwzauwiW6-LOk5Yp3KbYHDOtPnjvBLLMsOL5CwRrjaPpsNTB3geIsaSKlA3/s1000/photo_2024-07-19_16-52-12%20(2).jpg

មូលហេតុដែលធ្វើឱ្យមនុស្សភាគច្រើនហៅជ្រលងភ្នំនេះថា Avatar ពីព្រោះជ្រលងភ្នំនេះ ធ្លាប់ត្រូវបានគេប្រើប្រាស់សម្រាប់ថតភាពយន្តដ៏ល្បីល្បាញលើពិភពលោក គឺរឿង Avatar ។ ដូច្នេះ ក្រោយការចាក់បញ្ចាំងភាពយន្តនេះ ក៏បានធ្វើឱ្យមនុស្សម្នាជាច្រើននាក់ស្គាល់ និងចាប់អារម្មណ៍ទីនេះ ។

ឧទ្យានជាតិចាងជៀជៀ ឬឧទ្យានជាតិអ៊ូលីងយួន គឺជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងស្រស់ស្អាតបំផុតនៅប្រទេសចិន និងលើពិភពលោក ផងដែរ ។ វាជាតំបន់ទេសចរណ៍កម្រិត 5A របស់ចិន ព្រមទាំងជាតំបន់ឧទ្យានជាតិដំបូងគេរបស់ចិនផងដែរ ។ គួរបញ្ជាក់ថា តំបន់ទេសចរណ៍នៅចិន ត្រូវបានបែងចែកជា៥កម្រិត គឺចាប់ពីកម្រិត 1 ទៅ 5A ហើយ 5A គឺសំដៅដល់តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH9Up9e2UAzM5xT8nGImNSftolTojSIbQX6eE_4tdhGMiWURVA-EqFEzrm50-LqMbBKWadYD3rANInAPVFbLIHrenMQdmflLXCMj8wMV1JpQxM17tUZVWdWxiRtB6u01OTbAPPZhqonn5kxcDk1UcWtm7HayrFa85R8l_WxguCEXqm-STu_aZPyMom5zy5/s1000/photo_2024-07-19_16-52-12%20(3).jpg

លើសពីនេះ ឧទ្យានជាតិចាងជៀជៀ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ។ ឧទ្យានជាតិនេះមានផ្ទៃដីធំល្វឹងល្ហើយ និងពោរពេញទៅដោយភ្នំថ្មស្រួចខ្ពស់ៗផុតពីដី តម្រៀបគ្នាយ៉ាងច្រើន ។ ភ្នំភាគច្រើនមានកម្ពស់ខ្ពស់រហូតដល់លើអាកាស និងធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ មើលឃើញពពកទៀតផង ។

ភ្នំទាំងនេះសុទ្ធតែកើតឡើងដោយខ្លួនឯងតាមធម្មជាតិទាំងអស់ ប៉ុន្តែកាលពីអតីតកាល បរិវេណឧទ្យានជាតិនេះ គឺជាទឹកសមុទ្រ ។ នៅតាមផ្លូវធ្វើដំណើរមកកាន់ឧទ្យានជាតិនេះ ភ្ញៀវទេសចរនឹងបានឃើញសត្វស្វាជាច្រើនក្បាលចេញមកស្វាគមន៍ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirt9bpRS4aOSVOup-JfDLthw6VsvIi7fzU_O5zRkSQ58TGk3IsDI9nhfh4PtfKG3uQLjr2mGGtSiErrQ_cUELAqe_owNTxHSU6Y1eYamPon6Iuyxc2w9lW1aE_SXk-2SnhHASFoLfvidxF-pN8BYsAzvR2wmYg2bruG3PRehxSJmhu5im3bDCyy6RPAr5j/s1280/photo_2024-07-19_16-52-12%20(4).jpg

ចំណែកការធ្វើដំណើរពីផ្នែកខាងក្រោម គឺភ្ញៀវទេសចរត្រូវជិះរថយន្តរបស់ឧទ្យានជាតិឡើងលើភ្នំ ។ បន្ទាប់មក ពួកគេត្រូវប្រើប្រាស់ជណ្តើរយន្តកញ្ចក់ មានកម្ពស់៣២៦ម៉ែត្រ ឡើងទៅលើកំពូលភ្នំ ដែលវាជាជណ្តើរយន្តកញ្ចក់ដំបូងគេក្នុងតំបន់អាស៊ី ។ ពេលចុះពីជណ្តើរយន្តកញ្ចក់នេះ ភ្ញៀវទេសចរនឹងបន្តដំណើរទៅផ្នែកខាងមុខទៀតតាមការណែនាំរបស់ភ្នាក់ងារប្រចាំការនៅទីនេះ ។

Guinness World Records បានកត់ត្រាថា វាជាជណ្តើរយន្តកញ្ចក់ប្រភេទ Outdoor ខ្ពស់បំផុតលើពិភពលោក (World’s tallest full-exposure outdoor elevator) និងលឿនបំផុតលើពិភពលោក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyKjD2jiWnDNZzCDrr_l9sSCifWaoRpQ1UNZn1TaIsyAA0n1ASxNnRY3lloKqCGapNy6iYdISLdOsDNIawOKaCcfRHKTevnL5gP29reQJF-MX0uE1oFjmsXndsIJ06iTP1fs2NnM1ZHqIlNSrWivg1XATg7U9RmWNBCxl2NvFCOgTJ1y6_3Jhc08q6R5hn/s820/photo_2024-07-19_16-52-12.jpg

ធនាគារ និងព្រលានយន្តហោះ មានភាពរអាក់រអួល ក្រោយ Microsoft 365 រងការវាយប្រហារ

0

នៅថ្ងៃទី១៩ ធនាគារ និងព្រលានយន្តហោះ ហាក់មានភាពមិនប្រក្រតី ក្រោយពីមានការដាច់ប្រព័ន្ធ IT នៅក្រុមហ៊ុនបចេ្ចកវិទ្យាយក្ស Microsoft។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis3Lwu5xj1uICS6vOy91GE2RcqsbpbkCKYzYuqbor7PriL668ego6sbQBDHEmK50dxan8VEsxxCyFfrLI-LhDQehemyFyHvWpmT-MyIC0rXaqeWnkt_zr0ODIs_ECkXtaSKGSOvE2gZ-xmYGwhJbIDx6ObaYp4q0HdV4Wu8a7jGjLjudGmysD-nW8kV2rh/s593/452226555_886457603510627_2031787395800900930_n.jpg

បើតាមការសែត Sky News របស់អង់គ្លេសបានចេញផ្សាយថា៖”ក្រុមហ៊ុនភាគច្រើននៅលើពិភពលោក កំពុងជួបការរំខានសេវាកម្ម មិនថានៅអាកាសយានដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ និងធនាគារនោះទេ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sABgrme58A8pmqk79oowxC6gDWq1mXUp1QmRTBwwP2hlZ3xgWG7iZ0sBYiO6NlfQSQuE7qCtJhRSMvIqcULaAVCKs8aPgheq_Y1hP4rD6AidPtEAwo2T8R-kjr_HVrc55_ivon4ONZSXLvpKBgY9e0-DyHyow3baTNrZ202E9zRuEJ7oJrF0ajsm-UIX/s800/microsoft-down-globally-0.png

ជុំវិញបញ្ហានេះ Microsoft ក៏កំពុងបើកការស៊ើបអង្កេត លើអ្នកប្រើប្រាស់កម្មវិធី និងសេវាកម្ម Microsoft 365។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Mw01eZG71oEbKvUKnXi6ucAdUQlm0pWIGMxzdn677tklcX3zijA3l8yIgs4Q8FXGzgU6nYkJemDOgGnj5HELtCmJR0eyjbQBywZeMxAPiqgoLZJkkiWyxl8QS-0vYORip_qzV0eZntEAM7vStVUChwuTO9sV3e-fsPsMHcGsDd7h63C4r_a3JsP9BvW0/s549/MICROSOFT-TAX--0_1703184589834_1721378711661.jpg

បើតាម ក្រុមហ៊ុន Microsoft ការដាច់នេះ អាចបណ្តាលមកពីការរំខានសេវាកម្មពីក្រុមហ៊ុនផ្តល់សេវាសន្តិសុខតាមអ៊ីនធឺណិត Crowdstrike៕

 

Cycling green wonderland

0

ក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ ២០២៤ នេះ គឹកម្មវិធី CYCLING GREEN WONDERLAND ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ និង ២៤ ខែសីហា ខាងមុខនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLaUD2ftj2h3XiOuhLAXJRJu6I6HyQ5xT6xdZzJL66DofiXosoIfCYg6wYNX7ZZV6xecuqlMR5y-icwZpiM7U71NRRp2JqT7Sgc3GEcGxstW_SDSPLwzURAzrBJWCTbaWpY7fYi939oFWZiATck0uGApCQ7ha0xB6qhhpkYvKZE-SHIhPQmY3rl9yx2Og/s2000/Cycling_Green-FB-Post-3.jpgនេះជាកម្មវិធីដ៏ធំមួយដែលនឹងរៀបចំឡើងនៅក្នុងខេត្តសៀមរាប ដែលរួមមានសកម្មភាពដាំដើមកូនដើម្បីជួយដល់បរិស្ថាន ប្រណាំងកង់ជាលក្ខណៈកំសាន្តដើម្បីស្វែងរកមូលនិធិសម្រាប់ជួយដល់មន្ទីពេទ្យកុមារអង្គរ និងរត់ប្រណាំងដោយបំពាក់ភ្លើងពណ៌ក្នុងពេលរាត្រីនាបរិវេនប្រាសាទអង្គរវត្ត។ នេះលើកទីមួយហើយដែលកម្មវិធីសប្បាយៗក្នុងពេលរាត្រីបែបនេះនឹងលេចចេញជារូបរាងឡើងនាទឹកដីអង្គររបស់យើងនៅក្នុងខែសីហាខាងមុខនេះ។ កម្មវិធីនេះមានការគាំទ្រដោយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីពេទ្យកុមារអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit0qvr3-9sazVM36cCGX925gZ8LUX6qCqsU_zk6W8wefTt4lSX3-tLhufpeomAO9fKu632YLvmlub5cAsnd02liuXkoLAecUAV3CbHMa2LLuIQi9E7WCJI_ySl23L2eYu1no8u7M_eBuu7elzQ1rAb-3hmiK21W0S2ckc4McMU5jOpxsUtwnpbWEChyphenhyphen84/s2000/Cycling_Green-FB-Post-4.jpg
ការធ្វើឲ្យបរិស្ថាន និងទេសចរណ៍មានសក្តានុពលល្អឡើងគឺចាប់ផ្តើមពីយើងទាំងអស់គ្នាចូលរួមសហការ។ កម្មវិធីនេះសង្ឃឹមថានឹងមានអ្នកចូលយ៉ាងហោចណាស់ចន្លោះពី ៧០០ ទៅ ១៥០០ នាក់។ កម្មវិធីនេះចែកចេញជា ៣ ផ្នែកសំខាន់ៗដូចជា
 ការដាំកូនឈើ
 ការប្រណាំងកង់ដោលរបស់កុមារ និងកង់យឺតរបស់យុវវ័យ
 ការរត់កំសាន្តបំពាក់ភ្លើងចំរុះពណ៌នាពេលរាត្រី ជុំវិញបរិវេនប្រាសាទអង្គរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghm5R1m-90OS9D4FmIakfOmVKEeYha7p-o9sobTfzK0mUhCQReKj8m4894hBC9oZU0_Mqn1dm1J-qbXyJC3k1gStF2yhpiSPxNAolK7utg2y6EUFzLFU689d39Kjt9UUApgJpa1iyjczGV-DsCbkh9VmHuDxPFO4bBNRUwLGDuB6ftyWfmYhCUHy2spOU/s4000/Cycling_Green-FB-Post-6.jpg
នេះជាការរួមចំណែកយ៉ាងសំខាន់មួយរបស់ក្រុមហ៊ុនឯកជនក្នុងគោលបំណងជួយកៀងគររកថវិកាដើម្បីទ្រទ្រង់ដល់មន្ទីពេទ្យកុមារអង្គរ និងជួយលើកកំពស់កំណើនទេសចរណ៍សម្រាប់ខេត្តសៀមរាបផងដែរ។ ការចូលរួមកម្មវិធីរបស់លោកអ្នកនាពេលនោះ មានន័យថាលោកអ្នកកំពុងតែជួយដល់សង្គមជាតិយើងផងដែរ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាផ្សេងៗមួយចំនួនទៀតផងដែរនៅក្នុងឆ្នាំនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0DZYs6t8B0hLEgZeJuLoSsNPiL91l9yDqPBhKvr9wrZl4Sfsr-GxUKXhi_94nqZ3rErK620DctGWINB2I940sS7VlplW-l9L54VdiKoGBqvnkPffFPKpTfNdFsFWuoS6SLfosxh895XPloninKt9F1pDjysVvoqRcYvn8Uc8vni0YhduSWkWg1OMH_7w/s4000/Cycling_Green-FB-Post-7.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbvekJBQMbRbWjBVCYl7TO_T9aqTPOwloUlX3_v3j4JLxYLu8wBrq8RbhBmstOmhhOjJry-VTOiD0orxO4X04iB2diZLg-lnBtSpnQZAu3ZvxU_RHZdU1MQtg6OrNx7VyIr-qtYkA-HVLmxlbd0xM1sPcUVXSqaFQwzqQAR1Nt-0d3QvTkBxYntnNIlFk/s4000/Cycling_Green-FB-Post-9.jpg

ពងក្រពើភ្នំនៅកម្ពុជា រំជួលចិត្តដល់ក្រៅបរទេស ខណៈសារព័ត៌អន្តរជាតិធំៗចុះផ្សាយព្រោងព្រាត!

0

សេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការរកឃើញសម្បុកក្រពើភ្នំ សរុបចំនួន៥ នៅឯឧទ្យានជាតិជួរភ្នំក្រវាញ ហើយក៏បានភ្ញាស់ពងដោយជោគជ័យចំនួន ៦០ ពងកាលពីពេលថ្មីនេះ ក៏ទទួលបានការចាប់អាម្មណ៍ព្រោងព្រាតពីសំណាក់មហាជន ល្បីរន្ទឺដល់ក្រៅប្រទេស មានសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយជាហូរហែរ ក្នុងនោះគឺរួមមានសារព័ត៌មាន CNN, BBC, 1New, Xinhua ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AjWD92khXolKb4CmMwiAbvWfgC5N_4m-UY-4jvulrexROjidOxB9yzFMX2KLKASTakkWBUT4fYluhKwWCF_BmeUFKz6pZDLbnavd7c2x_jcKoqar9s-tshMKe4FbeB5hLAZM_iB-P_ksyS28yod6ajTgo6UPKmwO8UvtZOX3-fOYd4Lx-pPHRLr-JdoC/s2048/451609392_924278123078155_693899092030596581_n.jpg

សារព័ត៌មានដ៏ល្បីមួយរបស់សហរដ្ឋអាមេរិកគឺ CNN បានចុះផ្សាយថា ពងក្រពើភ្នំចំនួន ៦០ ពង បានភ្ញាស់នៅជួរភ្នំក្រវាញនៃប្រទេសកម្ពុជា ជាក្តីសង្ឃឹមនាពេលអនាគតកាលចំពោះសត្វដែលជិតផុតពូជប្រភេទនេះ ខណៈវាក៏ជាព្រឹត្តិការណ៍បង្កាត់ពូជដ៏ធំបំផុតដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្រ្តក្នុងសតវត្សនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivs7z3UcnXwpxex_a7ZUIhnlfFCneWjtzE73ostIX5G2JcQPTDDwV8wd7JA-TShv7ZZwTAl6nbD7wzShH0Qj7CjRajT9PKdjDHpeVVpCU1Jt8ZncCkouQdEmKz2Oa70EYWMpwAu_HrTTXPPViTJ2oqo_SLzHwg-8EBIZ3fvK6FrPA_F7vYNRQgrllSl-Jg/s2048/451812036_924278293078138_1722215578161723350_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅនេះ ពងក្រពើភ្នំ ចំនួន ៥ សំបុក មានពងសរុបចំនួន ១០៦គ្រាប់ ត្រូវាបានគេរកឃើញនៅឯឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រាប់។ សំបុកទាំងនោះត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រក ដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុងធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdb4PcFYsWNTnayhN-63QlYkgPyok-RLNxwSSKzH-DbxUjBHEqTvvb7l3bGJNdLoTjBuFF_p1czsYM_J7zwNqj42Hj3dEd6AAwkKMROk67p_0juyltgZJlylNzNxYDiYgXiXUIRKirf9qg5eNx3wDhDdKRDCYj-Z-gAkFc0HPiPH6N84hiVIONlYei_-QQ/s1944/Untitled-1.png

យ៉ាងណាមិញ សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgvtfIw4biRvo3BVz9lldv9mgpjjN-tzxwyxuvkj0MrmeuySch9aGiLfpR3feuAg35BdMEm5e9Rc2zspwri5CYWo-lcOmsZccc2ATzSuBZ2FweBzf9F5ZDReBJidiABolHAmU0xCXzPbgAUv6fhbd_-cPq0pMdiyJLceL6HBklHejjptB3TRy3sbMVwng/s2154/Untitled-12.png

តើរថយន្តពណ៌ណាខ្លះ ដែលមិនអាចទាក់ទាញចិត្តបក្សីកុំបន្ទោរបង់ដាក់លើរថយន្តលោកអ្នក?

0

ពណ៌នៃរថយន្តគឺជារឿងមួយដ៏សំខាន់ ព្រោះវាក៏អាចទាក់ទាញចិត្តបក្សីឱ្យមកបន្ទោបង់នៅលើរថយន្តយើងផងដែរ។ លាមកបក្សី ទោះបីជាបញ្ហាតូចមួយក៏ដោយ ក៏វាអាចបង្កឱ្យមានភាពតានតឹង និងរំខានដល់ម្ចាស់រថយន្ត ព្រោះក្រៅពីធ្វើឱ្យរថយន្តមើលទៅកខ្វក់ ក៏អាចបណ្តាលឱ្យខូចខាតដល់ថ្នាំលាបរថយន្តផងដែរ។ ហេតុនេះប្រសិនបើអ្នកមិនចង់ឱ្យរថយន្តប្រឡាក់លាមកបក្សីញឹកញាប់ សូមកុំទិញឡានពណ៌ទាំងនេះឱ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKHtjEy9eSxoRq-BlV8S5dIX2sMDIKF3S0086yQzWAbXDU5HBV8l3Llyr9MQpL-bhVXYVnY2NK9TZb40Ucp8KrU-bwMY_DaWIOEPzkJ366rb13NPFwDpLhnq2xs7jzqIvBVoIuc9uRTMVaU6fbNgztgSrOV58qQkPHs6K06Sa44Kz2sAV-F1tRnzpaDYk/s1280/photo_2024-07-19_15-11-42.jpg

បើយោងតាម Hal fords ដែលជាអ្នកចែកចាយគ្រឿងបរិក្ខាររថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស បានបង្ហាញពីលទ្ធផលនៃការស្ទង់មតិលើអ្នកប្រើប្រាស់រថយន្តចំនួន ១,១៤០ នាក់ បានរកឃើញថា រថយន្តពណ៌ “ក្រហម” ភាគច្រើនគឺមានឱកាសខ្ពស់បំផុតក្នុងការបន្សល់ទុកនូវស្នាមប្រឡាក់ពីលាមកសត្វ និងពិបាកក្នុងការលាងសម្អាតណាស់។ បន្ទាប់មកគឺរថយន្ត “ពណ៌ខៀវ” និង “ពណ៌ខ្មៅ” ស្ថិតនៅលំដាប់ទី ២ ទី ៣ រៀងគ្នា ដោយវាមានឱកាសខ្ពស់បំផុតនៃការប្រឡាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil1Em6a5AFVfCuMXHZIJOsdy5nDbQeTF-vgTG3jHnlBJLzwzhdrgpdxMkNbMh0ogbSt5A23lGpiFD92rl-2oHkUD_fiD2V5U-3dpzqFHwrcvTGpNN9stiqb-GYX_ngIwAPJ26loTWGALIaueHLAm8ODP2ycB1VJmnKRfHVhJPSGPPwbIa52FvL9rE2NwFb/s1024/photo_2024-07-19_15-11-56.jpg

ជាការពិតណាស់ បក្សីនឹងជ្រើសរើសបន្ទោបង់លើឡានដែលទើបតែលាងថ្មីៗ នេះគឺដោយសារតែពួកវាអាចមើលឃើញពីពន្លឺដ៏ភ្លឺចែងចាំងរបស់រថយន្ត។ ដូច្នេះស្រមោលងងឹតនៃពណ៌រថយន្តដូចជា ខ្មៅ ក្រហម ខៀវ គឺជាពណ៌បង្កើនការឆ្លុះបញ្ចាំង និងធ្វើឱ្យក្រុមបក្សីមើលឃើញកាន់តែច្បាស់ ជាជាងឡានពណ៌ស។ ហេតុនេះវាមានឱកាសច្រើនដើម្បីទម្លាក់លាមកមកលើឡានពណ៌ទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ រថយន្តមិនមែនស្ថិតតែលើពណ៌តែមួយប៉ុណ្ណោះទេ វាក៏ទាក់ទងអំពីទីតាំងដែលម្ចាស់រថយន្តចតផងដែរ ជាពិសេសនៅក្រោមដើមឈើ ដំបូល ឬបន្ទះឈើជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihOijb79CWA-W2lVmr0YPaZuU3xE2qDz4IrdfzJIK9sy3T6oN0s9MO1p4oJSMfWDFLXvGJO3laDM_qNKq912eEVdcJiRNuwkOtEu0NTBpn-vcLJUzKxR2jDrv9SjFWloKzgO_dojUXbC_pqykAHOSkZDejoovOAOuNtrf7AtaaiwNLEXSA-bIZTCM2pzNB/s1200/photo_2024-07-19_15-12-10.jpg

ការស្ទាបស្ទង់មតិក៏បានរៀបរាប់ពីវិធីសម្អាតកាកសំណល់សត្វស្លាបនៅលើតួរថយន្តដែរ ដោយមានតែ ១៧% បាននិយាយថា ពួកគេបានលាងរថយន្តចេញ នៅពេលឃើញកាកសំណល់របស់សត្វស្លាបភ្លាមៗ ហើយ ២០% បាននិយាយថាពួកគេនឹងលាងចេញក្នុងរយៈពេល ២-៣ ថ្ងៃ។ Autoglym ដែលជាម៉ាកយីហោដ៏ល្បីមួយរបស់ក្រុមហ៊ុនផលិតប៉ូលារថយន្តបានបញ្ជាក់ថា មូលហេតុដែលថ្នាំលាបរថយន្តនឹងត្រូវខូចខាតដោយសារលាមកបក្សី គឺដោយសារតែដំណក់ទឹករបស់បក្សីមានសារធាតុគីមីខ្ពស់ ដែលធ្វើឱ្យទឹកថ្នាំលាបរថយន្តចុះខ្សោយ ហេតុនេះអ្នកគួរទុកដាក់រថយន្តឱ្យមានរបៀប និងទិញរថយន្តត្រូវមើលពណ៌ផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhttJEl5heylxdzKTalpqAuv-hzjuC5carbOPx3YGaXoRCOhffAChgKy7Dd1OE8Uwp2q2h0z6ylOrHXW7nkZETlg-t9ljcFkVbz2JvFZE82g3d9bL_C8w7wXUDbUv5wr3yV_2Ca3jSwD5S-8QyPhwZFFCspRUzJpo8GjhisHX3B_HpwUWipc4tgkIdtPan1/s2560/the-best-way-to-clean-bird-poop-off-your-car-scaled.webp