Home Blog Page 960

តើទឹកដីកម្ពុជាក្រោម បាត់បង់ទៅដោយរបៀបណា?

0

កម្ពុជាក្រោមគឺជាទឹកដីរបស់អាណាចក្រខ្មែរ ដែលកាលពីដើមឡើយគឺមានឈ្មោះថា កម្ពុជាទឹកលិច ហើយក្រោយមកទៀតក៏ហៅតាមបារាំងថាជា ទឹកដីកូសាំងស៊ីន។

ទឹកដីកម្ពុជាក្រោមគឺត្រូវបានបារាំងប្រគល់ឲ្យវៀតណាមក្រោមសន្ធិសញ្ញានាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ (ក្នុងសម័យអាណាព្យាបាលបារាំង)។ ប៉ុន្តែការប្រគល់ឲ្យនេះ គឺគ្រាន់តែជាច្បាប់មួយដែលបារាំងត្រូវតែប្រគល់ទឹកដីនេះទៅឲ្យវៀតណាមប៉ុណ្ណោះ ដោយហេតុថាទឹកដីកម្ពុជាក្រោមត្រូវបានបាត់បង់ពីកម្ពុជា តាំងពីរាប់រយឆ្នាំមុនទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ftJ7u1gj4Q6QwCdIrncqCJn3aq-FiBjy4N2MsLNRxxL967SwyzeHBtIhk7fcTtkzfCDhcF0pR5L-FkLPHAJaaZA4MJ7cYRUYVdA6jIA7zGuThFCpuDyocqSvrqOMfbEvM6P6zudDPtX5RbmUIexD4G77s3vqLxmhMmVL02yRjy93v2yG04fMuKu7bH5p/s832/IMG_2672.JPG

នៅក្នុងរាជរបស់ព្រះជ័យជេដ្ឋាទី២ ឡើងសោយរាជ្យនៅក្រុងឧដ្តុងចន្លោះឆ្នាំ ១៦១៨ ដល់ ១៦២៨ ដែលកាលគ្រានោះទ្រង់គឺមានមហេសីជាកូនស្រីរបស់ស្តេចអាណ្ណាម ហើយបានអនុញ្ញាតិឲ្យជនជាតិអាណ្ណាម មកតាំងទីលំនៅនៅលើដែនដីព្រៃនគរដំបូងគេ។ យ៉ាងណាមិញ ដោយសារតែការគាបសង្កត់ពីសៀមផង អាណ្ណាមផង វិបត្តិរាជបល្ល័ង្គរវាងខ្សែរាជវង្សផង ទើបបណ្តាលឲ្យនគរខ្មែរកាលគ្រានោះចុះខ្សោយបន្តិចម្តងៗ ដែលហេតុនាំឲ្យព្រៃនគរ ត្រូវបានកាន់កាប់ដោយអាណ្ណាមស្ទើរតែទាំងស្រុងតាំងពីពេលនោះមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCxvq2ghNcYYh24OgnZzuO_JG6GzCl3UaVoXeyrye1phrvpjwp1XznrcKTezTMaF8GowGTiOVXvdUwKI7J7LhOvHnBIl48J7h1paJIntoS_Judk6tP_3zGgoZgxqQ4erqRAKu3ygf1OzBkvRRb9Y0xjzX_KH0ucPV8uPI8bOUrG4G1z607xS705U9aWSYV/s700/IMG_2673.JPG
លុះដល់រាជព្រះបាទអង្គឌួង ដែលឡើងគ្រងរាជក្នុងឆ្នាំ ១៨៤៥ ខ្មែរទាំងមូលស្ទើរតែបាត់បង់ទៅហើយ ដោយសៀមនិងអាណ្ណាមរុករកគ្រប់មធ្យោបាយ បង្ខំឲ្យទ្រង់ចុះកិច្ចព្រមព្រៀងកាត់ខេត្តភាគពាយ័ពទៅឲ្យសៀម និងទទួលស្គាល់ឲ្យអាណ្ណាមបន្តកាន់កាប់ទឹកដីកម្ពុជាក្រោមទៀត។ បន្ទាប់ពីនោះមក បើនិយាយតែចំពោះទឹកដីកម្ពុជាក្រោម អាជ្ញាធរអាណ្ណាមបានធ្វើទុកបុកម្នេញយ៉ាងខ្លាំង ទើបប្រជាជនខ្មែរក្រោមខ្លះបាននាំគ្នាភៀសខ្លួនមកនៅខ្មែរកណ្តាលវិញ។ អាណ្ណាមព្យាយាមកែប្រែផ្លាស់ប្តូរទំនៀមទម្លាប់ប្រពៃណី សាសនា ប្តូរឈ្មោះភូមិស្រុក ភាសា របស់អ្នកស្រុកកម្ពុជាក្រោម ទៅតាមអាណ្ណាមទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_CCSZz_15teVZF7almliJX6kV6pfNz9JzKFdcUeKaF_kq8ZOnq4R3YRux_0XmBORqo6BCi5ozqENh5lEYyIQ4T2Lr2htz8hzj8isU76sL5vzWJoP02CfXORwL3uASt3D1kbi_F3h54o7iPA6v8FTlupPwWX-xqBeWGux-CRDn3plFZYaR9vLsukZoiH5d/s741/IMG_2670.JPG

ដោយមើលឃើញស្ថានការណ៍ប្រទេសខ្មែរកាន់តែអាក្រក់ទៅៗ ទើបព្រះបាទអង្គឌួងបានស្វះស្វែងរកជំនួយពីបារាំង ដើម្បីទប់ទល់នឹងឥទ្ធិពលសៀមនិងអាណ្ណាមដោយជោគជ័យ។ យ៉ាងណាមិញ បារាំងក៏បានដាក់អាណាព្យាបាលមកលើប្រទេសទាំង៣ គឺ កម្ពុជា វៀតណាម និងឡាវ បង្កើតបានជាសហភាពឥណ្ឌូចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAM3bkeKTZx4eCaUsOLuFGxWXQlDMtUtI1Mgu93R8-1ekCe7EVV0JqdExSeBtEQvvNwP_Emf_pw7_ldG0iANVzpqMuHv40SYYx0Ka7TIpnT3wV-7QMH0VqNStc5tGtTS3dlWFjtK1uzTXJpYb00WEb2H4ztljeNwz1w3C-NU_4pdmoTxfxeA-3ik0i1nGV/s800/IMG_2669.JPG

ឯទឹកដីកម្ពុជាក្រោម ឬកូសាំងស៊ីននេះ បារាំងក៏បានច្បាំងយកពីអាណ្ណាមក្នុងឆ្នាំ១៨៦២ ប៉ុន្តែបារាំងបានយកជាកម្មសិទ្ធផ្តាច់មុខ និងមិនដាក់បញ្ជូលជាទឹកដីរបស់កម្ពុជានោះទេ។ លុះមកដល់អំឡុងឆ្នាំ ១៩៤៩ បារាំងក៏បានសម្រេចប្រគល់ទឹកដីកម្ពុជាក្រោមនេះទៅឲ្យរៀតណាមវិញ មិនមែនជាការកាត់ដីឲ្យទេ ប៉ុន្តែជាការប្រគល់ទឹកដីដែលបារាំងច្បាំងបានកាលពីឆ្នាំ ១៨៦២ នោះទៅកាន់អាណ្ណាមវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL7ZBWsSu5_LgJSrve5LQjWki7t-RRgnindmaTQkuGDaVb-mJJXI8pfxZRFiYkarFN28PL0g4JmDDABr42WuXiezD6VqbU3aswkqWpBHN-nnrXEa6j1H9sFmc1SevjNroflc-mHUph3nVdzhxxAANCdUe3JovR3-_d8OBICFEcrfQt2VQTNPVR5E7EtpGQ/s960/IMG_2668.JPG

ទុរេន “យក្ស” កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម

0

វៀតណាម៖ ទុរេនមួយផ្លែដែលមានទំហំធំមហិមារកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមនៅក្នុងប្រទេសវៀតណាម ខណៈមានមនុស្សជាច្រើនចោតសួរថា “តើនេះជាទុរេនពូជអ្វី ហេតុអ្វីបានជាធំយ៉ាងនេះ”?
យោងតាមការបង្ហោះវីដេអូឃ្លីបផ្លែទុរេនយក្ស ដែលម្ចាស់គណនី @cuugia.review បង្ហោះលើបណ្ដាញសង្គម TikTok បានបង្កឱ្យអ្នកនិយមអ្នកលេងអ៊ីនធឺណិតវៀតណាមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះផ្លែទុរេនយក្សនេះ ដែលឃ្លីបទាំងនេះទទួលបានការចូលមើលរាប់លានដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMy6FHEx3E1VFNiqHPBTMl4-t6_QjngGrPlPwUZ2jIqjiR5cHO8uPhURKCIEBhl9_vIaDHCjqUaIwQAW135OXru1YPE1byLTq2LAW2j-VswPTdqBSYPNx8rL-ji0XeNBTi0eEx12Nhbt5BUD2Z7Vugd2_LhcShpMpk5jU0Naqvff5MZs8WKbumav5yphjM/s868/Screenshot%202024-07-25%20131316.png

នៅក្នុងឃ្លីបវីដេអូនោះបានបង្ហាញឱ្យឃើញថា បុរសដែលជាម្ចាស់គណនី @cuugia.review កំពុងរុញរទេះដឹកទុរេនយក្សដោយនិយាយថា៖ «អ្នកទិញទុរេនហូបត្រូវតែទិញទុរេនធំបែបនេះ»។ វីដេអូរយៈពេល ១១ វិនាទី ធ្វើឱ្យអ្នកទស្សនាសឹងមិនជឿផ្ទាល់នឹងភ្នែក ដោយឆ្ងល់ថា តើទុរេនយក្សបែបនេះពិតជាមានមែនឬ? នៅពេលឃ្លីបនេះមានអ្នកចូលមើលជាង ២០ លានដង ក៏មានអ្នកបញ្ចេញមតិជាង ២ ម៉ឺនដែលកំពុងជជែកវែកញែកយ៉ាងក្តៅកកុកពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqqELSn87Ya1jdFJ6a9TpKJsX4LTxPOj1tsQsGOhDVZaPI_NJviw7xePDuzBSMRrr6oRg6d1D7Q5g9B_94BDxVFxBqxy9zVFfKW1XFDB-6MDWWZ7bbUuk6JEA_36MkFqsoqlSaLpQTxDYW7PLUwYZT6qZUjZvirvbUCeFJlbvj3qH2BCrggRX6_a08w8p9/s871/Screenshot%202024-07-25%20131338.png

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនឆ្ងល់ថា ជាធម្មតាទុរេនធំបំផុតគឺមានទម្ងន់ត្រឹមតែ ២០ គីឡូក្រាមប៉ុណ្ណោះ ហេតុអ្វីបានជាទុរេនក្នុងឃ្លីបនេះធំខ្លាំងមិនគួរឱ្យជឿបែបនេះ? អ្នកខ្លះក៏និយាយថា តើនេះជាទុរេនពូជអ្វី? ហើយមកពីប្រទេសណា? តើទុរេននេះជ័រ ឬក៏ពិត? អ្នកខ្លះទៀតក៏ថា បើផ្លែទុរេនធំយ៉ាងនេះ តើដើមរបស់វាត្រូវធំប៉ុនណាទៅ? អ្នកខ្លះទៀតក៏ខំមិនថា បើមានផ្លែទុរេនធំដូចនេះ ត្រូវបន្តពូជឱ្យប្រជាពលរដ្ឋដាំដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ការដាំផ្លែទុរេនក្នុងមួយឆ្នាំក៏មិនសូវពិបាកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtTmNY7Bbc7-nt9zzunzWYEGo7g09Cmx5wiosqFY1Hce_DSWDM8oC6CIxm8eO7sRw1YSe2AkeohFMQpZtzZJN84qx1lG0JlnrQxzYAD0R7Z4mhfpmo_tZmLPqVRrJlAhq02OLfKNE3_VPkSjPiZWDIknLsCaVuVjIUVMrMrlFjxU5a995Rkc6Wn1fbrvC/s824/Screenshot%202024-07-25%20131247.png

ទោះជាយ៉ាងណាជុំវិញចម្ងល់ខាងលើ ម្ចាស់គណនី @cuugia.review ក៏បានបកស្រាយថា តាមពិតទៅទុរេនយក្សនេះគឺជាទុរេន AI ទេ។ ទោះបីជាត្រូវបាន “បោកប្រាស់” ដោយបច្ចេកវិទ្យាក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើននៅតែសប្បាយចិត្ត ហើយចាត់ទុកថា វីដេអូឃ្លីបផ្លែទុរេនយក្សនេះគឺគួរឱ្យចាប់អារម្មណ៍បំផុត។ ខណៈដែលកាលពីពេលថ្មីៗនេះ វីដេអូឃ្លីបរបស់ផ្លែទុរេនដ៏ធំសម្បើមមួយប្រភេទនេះ នៅតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ធ្វើឱ្យអ្នកទស្សនាជាច្រើនទទួលបានវីដេអូប្លែកៗជារៀងរាល់ថ្ងៃ៕

ឥទ្ធិពលព្យុះទីហ្វុងបានបណ្តាលឱ្យរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនលិចយ៉ាងធ្ងន់ធ្ងរ!

0

បរទេស៖ ព្យុះទីហ្វុង Gaemi បាននឹងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។
យោងតាម CNN ឥទ្ធិពលនៃព្យុះទីហ្វុងបណ្តាលឱ្យមានទឹកជំនន់នៅកន្លែងជាច្រើនក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន ហើយក៏បានសម្លា.ប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ផងដែរ។ រដ្ឋធានីម៉ានីលលាតសន្ធឹងលើទីក្រុងចំនួន ១៦ និងមានប្រជាជនប្រមាណ ១៣ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAEYQFMFbluF_T-X7cHH4cX-IfYHhyphenhyphenQt_dIsB1NzhXwLpfw8Xig7qx7Rqso954faoIFBU2_D4Zj0TiFmuvtCwPt0zT3PPdjM2VpWeWGZ9SiyMam-6EBZ1LQC1fFyy8Xjq0g6AjNfO0QsTgM4IMGvogVzrVlIsAB5OhjTq-XHfnQm1V7QRt88ebBUpeiB3b/s2560/image_2024-07-25_10-01-09.png

បើយោងទៅតាមវីដេអូគេបានឃើញថា នៅតាមដងផ្លូវ ផ្ទះ សាលារៀន និងមន្ទីរពេទ្យនៃរដ្ឋធានីនេះគឺមានការលិចទឹកយ៉ាងខ្លាំង ដោយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានបង្ហាញពីទឹកជំនន់គ្របដណ្តប់លើផ្លូវសំខាន់ៗ និងផ្លូវតូចៗនៅទូទាំងរដ្ឋធានីម៉ានីលតែម្តង។ ខណៈមនុស្សជាច្រើនបានកាន់ឆ័ត្រ ដើរកាត់ផ្លូវលិចទឹក ព្រោះមិនអាចធ្វើដំណើរដោយរថយន្តបានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRaucrojpVX2BQibQmvivAy7kgNtsAsQLEnYnMeFbmCwnB2D-QQIyZ_q1AHs0sGd2A-himYDQWwYuUnin8grMSE90TDtirCoqocWgp3Pph_SpmwTz1APwPLG1XWduOylJo3CJ4-nfmqW9l3RxcLU1JLDPcfHbFZV9jPEV5wDk0mbXwk4LGoX5XpGaQXEFJ/s1240/image_2024-07-25_10-01-22.png

នេះបើតាមរបាយការណ៍ក៏បានឱ្យដឹងដែរថា ទន្លេ និងព្រែកជាច្រើនត្រូវបានបាក់ ដោយបង្ខំឱ្យអ្នករស់នៅជុំវិញនោះឡើងទៅលើជាន់ទីពីរ ឬឡើងលើដំបូលផ្ទះរបស់ពួកគេ។ អ្នកស្រី Jeanie Sandoval អភិបាលក្រុង Malabon ក្នុងទីក្រុង Metro Manila បាននិយាយថា ទឹកជំនន់បានលិចចូលទីក្រុងជាច្រើនក្នុងរដ្ឋធានីម៉ានីល។ អ្នកស្រីបានបន្តទៀតថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានបាត់បង់ជីវិតក្នុងនោះស្ត្រីមានផ្ទៃពោះ ១ នាក់ និងកុមារ ៣ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះនៅក្នុងប្រទេសហ្វីលីពីនកើនឡើងដល់ ១២ ករណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVNBI6ZdxtE3DEAlBUHC6LGZxG8ksWPKw3rikZ6zCXXTVipTn0XrdAup6f58KZRe_XnDgLMevc8uswvZV9jMdTgIgeRRKIl7CbF2exiH4MQdoplmxBHDRGj8Co00S91wJz7P7QgZzI__4H9QOG5c9GVy4Lv02Gizc0yTlDQfG8UGGwpWaV2CJuDsDPeUS8/s860/image_2024-07-25_10-01-52.png

ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ក៏បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ ផ្តល់ជំនួយភ្លាមៗ ដល់អ្នកដែលរងផលប៉ះពាល់ទាំងអស់។ រដ្ឋាភិបាលហ្វីលីពីនក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នសម្រាប់តំបន់ទីប្រជុំជនដ៏ធំនៃរដ្ឋធានីម៉ានីលផងដែរ។ ការលិចលង់យ៉ាងទូលំទូលាយនៅក្នុងតំបន់ទីប្រជុំជនទីក្រុងម៉ានីលនេះ គឺជាការរំឮកដល់គ្រោះមហន្តរាយដ៏ធំមួយដែលបានកើតឡើងបន្ទាប់ពីព្យុះទីហ្វុង Ketsana ក្នុងខែកញ្ញា ឆ្នាំ ២០០៩ ដែលបានសម្លាប់មនុស្សចំនួន ៤៦៤ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLHvkN47RWpfHEDaJzGoGVavNu-UMv95Zf_OOEuAWTFryWU_Fr-EgV4Vj51X-tx_2qgqj4GXOo2d3o4DnUkpgfq0I6rYS1d9-OIq0-2Y3QttEIPkzMiZ9RKDgfbJ3KutrUM52Pn2rjin2tNp-4-2eYtzrnFDP_t5LIRpTXF2vTLAdx_WtBx5piWEo3JWcr/s2560/image_2024-07-25_10-02-06.png

ខេត្តទី៨ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

0

នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់អ្នកខេត្តកំពង់ចាម ក្រោយខេត្តនេះទទួលបានជ័យលាភី ជាខេត្តទី៨បញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល ដោយពិធីនេះប្រកាសនេះ ធ្វើឡើងនៅលើបរិវេណ មុខសាលាខេត្តកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifeuefhMKP1WCrEJPBObpKk7GXCDTTLVYYLPEr5VNLaBC55V0b5M_HckVhdLfivFoyisIyHxvhEgGkSORpJgaHO3e3mPmiOSW1zFaSwc6nMRdIWO9ysA08diN4qfjXLeYPEG-650kEgSggrB7sr9CRI7GVJCw_WUz9PAaWYghsElbjrjxbKawKKKY2heJD/s960/452911887_1039548507536780_6488950728892888776_n.jpg

ក្រុមការងារចុះផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តកំពង់ចាម មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះ ផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញថា នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅមាត់ទន្លេ មាត់បឹង ក៏គ្មានភស្តុតាងបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixvDl6WEBtLtkeBWiqbzijYoPO7g2RSSrvLQoxbTl9VzyinUhEyiEn4DHllVcICQN1WO6AUbDwIvx9njSAC1iQeEjdXxxikJCPmNEpA8yX2y2CvGw89qJhlXqmSQ47ZwJGAZNVmNz4Zgf1lzL3qB6Db35aWig3GAXrxIq4Zj5IZUGDGyFo6fyT1Ns3b6ST/s1280/452915073_1039549394203358_2919627721049248645_n.jpg

បច្ចុប្បន្ន តំបន់សង្ស័យទាំងនោះ ប្រែក្លាយទៅជាលំនៅឋានស្អេកស្កះ មានរបៀបរៀបរយ មានទេសភាព សោភ័ណ្ឌភាព អនាម័យ និងបរិស្ថានល្អប្រសើរ ដែលទាំងនេះបង្ហាញឱ្យឃើញថា ខេត្តកំពង់ចាម ស័ក្តសមទទួលបានពានជ័យលាភី ជាខេត្ត ODF យ៉ាងពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxxJFckD23Bab7VSpm6tcQSidXINhBhNU-aj6trha9ubJ7PMRs-GvASl_aWE1gOGefriXHmKoOstjbqtmJso9RBC2dS9R6klgQ83zFATmYCegFlhKHS-Z9aJkeCEMaf2ZnE21VRg45MLlxZM8y0HYIkC96GVhNNAPBb7j6kDBtZagLAFd69tpjW1aQjq6b/s1280/452922140_1039549337536697_3220553142997078125_n.jpg

គួរបញ្ជាក់ផងដែរថា នាបំណាច់ឆ្នាំខាងមុខនេះ សៀមរាប នឹងក្លាយជាខេត្តទី៩ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCcAES3Qrm37p3v-Kp-7VKylzGnL7wdzBCQTY7GVnCbC-TAxrGpXZgY2jGmg45X7BPoKlPhQmUXq6X5RU43Igs-3wV59pbOLojVLdTu0vAZPsdnmlE1Jxs3O7SyBKYWNSpWCzHwb_sDVim_BkrxNpyuSzN2w4Gn7a_4WEjoVgU7-Q_Azmk_SNpv0WIzH03/s1280/452922652_1039549417536689_4349816135886391923_n.jpg

 

ភ្ញៀវទេសចរភ្ញាក់ផ្អើលនឹងទឹកក្តៅនៅឧទ្យានជាតិ Yellow Stone ផ្ទុះខ្លាំងដូចភាពយន្ត

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្ញៀវទេសចរមកកម្សាន្តនៅឧទ្យានជាតិ Yellow Stone សហរដ្ឋអាមេរិកស្ទើរតែក្លាយជាជនរងគ្រោះ ពេលទឹកក្តៅក្នុងឧទ្យានជាតិនេះផ្ទុះខ្លាំងដូចភាពយន្ត សំណាងល្អ គ្មានភ្ញៀវទេសចរណាម្នាក់មានគ្រោះថ្នា.ក់ ទេ ។ កាលពីមុន វាជាតំបន់ភ្នំភ្លើងដ៏ធំ ប៉ុន្តែអ្នកជំនាញថា វាមានឱកាសផ្ទុះតិចណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGsqidCOrB3syVINaMGrGO-9JII2UnMnZYtZy36jWCqZQKFY0w4aTKUY5LJF9gzBrbUrpiKOmXoqEFPQZ_AO5ibLbCIHjjQuY3QKPelKsfhLCZihn7JT9YgqWFrGgoqw6tc-2SIgdulXXI62uHrsXZ0puaRPqy88QIjhYfXM0CaUOhxHuoe_qSad0gtJjt/s997/photo_2024-07-25_09-15-37.jpg

សារព័ត៌មានបរទេសរាយការណ៍ថា នៅពេលភ្ញៀវទេសចរមកកម្សាន្តនៅឧទ្យានជាតិ Yellow Stone ស្រាប់តែទឹកក្តៅក្នុងឧទ្យានជាតិនេះផ្ទុះឡើងយ៉ាងខ្លាំង និងបណ្តាលឱ្យចេញផ្សែងខ្មៅ និងកំទេចកំទីថ្មយ៉ាងច្រើន ។

តាមវីដេអូរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលបានបង្ហោះក្នុងបណ្តាញសង្គម គេឃើញភ្ញៀវទេសចរជាច្រើននាក់រត់ចេញពីកន្លែងកើតហេតុ ព្រមទាំងស្រែកដោយការភ័យខ្លាច ខណៈភ្ញៀវទេសចរខ្លះទៀតឈរមើលនៅក្បែរទឹកក្តៅផ្ទុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6VvjWGXYjqTasGJEFqgPtOhYilE10TwB-WeSosmc4dYvESref9co3vgnXpfADnMntRjb-KhLRGXhRQ6WZrF6ODcnRIR3QTPP7Kj0tk7FzhXbNYEPGYAv5F2yk3SRvxSMD4_ZBEsUQl7HX-1SjVuhH7hmzbpfEYJHpDCAb7QKw_utn1V4KBdIAWoqL0m6q/s1280/photo_2024-07-25_09-15-38.jpg

ជំហានដំបូង មន្ត្រីភ្នាក់ងារធរណីវិទ្យាជាតិអាមេរិកបានចុះត្រួតពិនិត្យនៅតំបន់កើតហេតុ និងបិទបរិវេណជុំវិញដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ។ រីឯខាងឧទ្យានជាតិ Yellow Stone ដែលជាឧទ្យានជាតិធំបំផុតរបស់សហរដ្ឋអាមេរិកឱ្យដឹងថា គ្មានភ្ញៀវទេសចរណាម្នាក់រងរបួស ឬស្លាប់ឡើយ ហើយឧទ្យានជាតិនឹងសហការជាមួយភ្នាក់ងារធរណីវិទ្យាជាតិ ដើម្បីស្វែងរកមូលហេតុនៃការផ្ទុះទឹកក្តៅនេះ និងប្រកាសជាផ្លូវការឱ្យសាធារណជនបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfe7qBel6NzIq1YO20S2jz-ODvrsUT0huoZFY2a__GSFPwiH0Tix02-jedL19t_bgtiqsWEyCk_DCMwXU4yN2HTCrQa7qS2Afvrixy-it5pUMxw7SZBfXzUnVGVuHyfJENP-JPVn70zFfRUE1cFVB8LMJgmzhSmwyRSBH7TQpbhy0TI1k_W5_rD7K-sAb_/s1280/photo_2024-07-25_09-15-38%20(2).jpg

ឧទ្យានជាតិ Yellow Stone ធ្លាប់កើតហេតុការណ៍បែបនេះកាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០០៩ រហូតដល់មានសំណួរថា តើភ្នំភ្លើងនៅក្រោមឧទ្យានជាតិនឹងផ្ទុះនាពេលឆាប់ៗដែរឬទេ? បើតាមការស្ទង់មតិរបស់អង្គការ NASA នាពេលកន្លងមកឱ្យដឹងថា ឧទ្យានជាតិ Yellow Stone គឺជាតំបន់ភ្នំភ្លើងដ៏ធំ ហើយបើភ្នំភ្លើងផ្ទុះនោះ វានឹងបណ្តាលឱ្យប៉ះពាល់ដល់ទ្វីបអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisZ8_YUWDD5xs-bttZ_KLp_dz_AS-iP1ZucMp_iRQq9L6Ila1TGd-fWU43mBNNxkA8NLMMmX7Wjm6317nGJMO1svvQKFFHcB3WropaNmVVr8ojpQ8uQ0rV3HW3AspAFygK81CKFCQ8dgIUO4jm7_DTmwJKTvApG-04K7H6cWnYUOAGQXgFAE6SQOMGv2BF/s1280/photo_2024-07-25_09-15-38%20(3).jpg

ភ្នាក់ងារធរណីវិទ្យាជាតិអាមេរិកបញ្ជាក់ថា ភ្នំភ្លើងនៅក្រោមឧទ្យានជាតិ Yellow Stone មានឱកាសផ្ទុះត្រឹមតែ០.០០០១៤% ប៉ុណ្ណោះ ហើយវាមានឱកាសផ្ទុះតិចជាងអាចម៍ផ្កាយបុកផែនដី ។ ការផ្ទុះទឹកក្តៅនៅក្រោមដីពុំងាយកើតឡើងទេ គឺជាមធ្យម វាផ្ទុះចាប់ពី២០០ឆ្នាំ ទៅ៣០០ឆ្នាំម្តង ។ ប៉ុន្តែអ្នកជំនាញនិយាយថា គ្មានអ្វីអាចបញ្ជាក់ថា ហេតុការណ៍បែបនេះនឹងពុំកើតឡើងឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi9ZP1d9iQyujzwTGs5ckc10HVE6uwtEppkJf_v9VGrhYzqNKdL8ErXJ591McfwhrJMrKarIVpX6oq_h6bSXTRveFEfnXVtmxVqW3XUpoS0XSsQjnVOLxDAwjwWr2KJucJXh0YG7dgLYjABReKg1pwRw9Rj6mHgyZKUbNx1sKRRxk0rFw8A6eNbgcnCiio/s1200/photo_2024-07-25_09-15-38%20(4).jpg

មកដឹងពីប្រវត្តិខ្លោងទ្វារទាំង៥ ក្នុងវង់អង្គរធំ គ្រាន់តែឮក៏ព្រឺសម្បុរនាជំនាន់មុន!

0

រាជធានីអង្គរធំ ឬយសោធៈបុរៈ ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ ១១៨១ ដល់ ១២១៨ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ។ វង់អង្គរធំនេះ ហ៊ុព័ទ្ធទៅដោយគូទឹក និងមានខ្លោងទ្វារចំនួន ៥ សម្រាប់ចេញចូល ខណៈកាលពីបុរាណកាល ខ្លោងទ្វារទាំងនោះសុទ្ធតែមានមុខងារ ប្រើនៅក្នុងកាលៈទេសៈខុសៗគ្នាទាំងអស់។

១ ខ្លោងទ្វារទន្លេអុំ៖ ជាខ្លោងទ្វារដ៏មមាលញឹកជាងគេមួយ ស្ថិតនៅភាគខាងត្បូង។ មនុស្សគ្រប់គ្នា អាចធ្វើដំណើរឆ្លងកាត់បានគ្រប់ស្រទាប់វណ្ណៈទាំងអស់ និងអាចចេញចូលបានដោយសេរី នៅក្នុងគោលបំណងប្រើប្រាស់ខ្លោងទ្វារនេះធ្វើកិច្ចការដ្ឋបាល សាសនា និងរកស៊ីជួញដូរ។ ម៉្យាងវិញទៀតខ្លោងទ្វារនេះ ក៏ត្រូវបានគេប្រារព្ធពិធីបុណ្យអ៊ុទូក ដើម្បីរំលឹកដល់ការធ្វើចម្បាំងជើងទឹកដោយបានយកឈ្នះទៅលើកងទ័ពចាម ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizx-vEMYf7hmssS7qrgBDe_1J8CIlDCdY9-GnZ9iL61sck8BoKRt-yxnWmpMSUcvuhoi_czhn9xVHC9VidIultRTDtwYHXsMKWmIwkv3FOwBsS6EOCuBk3LJOLD4Yms38qXlo7IaJzITEhyphenhyphenNSRGh5jkY-BeWj3yY7qdIymF1UbUP8BiOJ0k2CuEil5incE/s1280/1.png

២ ខ្លោងទ្វារខ្មោច ៖ ខ្លោងទ្វារនៅទិសខាងកើត ស្ថិតនៅចំពីមុខប្រាសាទបាយ័ន។ ខ្លោងទ្វារនេះមានមុខងារដើម្បីដឹកឬដង្ហែរសាកសព អ្នកដែលរស់នៅក្នុងបរិវេណប្រាសាទអង្គរធំដើម្បីយកទៅបូជា ឬបោះចោលទៅក្នុងទឹកដែលនៅខាងក្រៅនៃបរិវេណក្រុង។ តាមជំនឿចាស់ៗបុរាណ គេជឿថាខ្លោងទ្វារនេះគ្មានបញ្ចុះនូវមន្តអាគមគាថ៌ាដូចខ្លោងទ្វារដទៃទេ ព្រោះគេកប់ខ្មោចនៅទីនោះ និងដោយខ្លាចពួកគេមិនបានចាប់ជាតិ ហើយក៏មានបម្រាមថាត្រូវកប់ឲ្យបានមុនថ្ងៃលិចនិងហាមដើរងាកក្រោយផងដែរដែលអាចនាំឲ្យព្រលឹងខ្មោចដើរតាមចូលទៅក្នុងភូមិស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghIujbBES2CC1R9L5xtMOczRQgxBgh6Fa6GzsmcSlaVoa0LyTKB05Nxv_oT3gQ3sUSI5ONHrgqRZOZb6AA4AmrOpIwtzmnBk1cpHNAn9xljJI5dN3buL8FG9n5XQS7XXoIs0tjIpb3uRR9qNqMH4w4zOIBDLO263iIABcgUmzBn2hHHu9T8Uz-s_GtaDkn/s960/2.png

៣ ខ្លោងទ្វារជ័យ៖ ខ្លោងទ្វារស្ថិតនៅទិសខាងកើត ស្ថិតនៅចំខាងមុខព្រះទីលានជល់ដំរី អាចធ្វើដំណើរឆ្លងកាត់សម្រាប់តែព្រះមហាក្សត្រនិងកងទ័ពប៉ុណ្ណោះ និងបន្ទាប់ពីបានទទួលនូវជ័យជំនះលើខ្មាំងសត្រូវ។ ដូច្នេះ គេក៏បានប្រសិទ្ធនាមខ្លោងទ្វារនោះថាខ្លោងទ្វារជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_zW5l0U3gN8IIyf6meRuADbAHDM9uJe2BWTyIqejxdA0KdrzYhJ87V7sgWnW4kUqN0LON5PHESGuMu1vhyphenhyphenNlHDC88sK-I77N0U9YzL9tM-oyXxkyglu_wWX2KoIL9tNLFQv3kLzBwo1c99zhxJwRNxtpF3JsP7QuZdWyOCyDDjNmo7MSQoKhh5WfFq2wT/s1280/3.png

៤ ខ្លោងទ្វារតាកៅ ៖ គឺជាខ្លោងទ្វារខាងលិច ត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត នៅពេលដែលជនណាម្នាក់មានទោសធ្ងន់ធ្ងរ ដែលមិនអាចលើកលែងទោសបាន នោះត្រូវបានគេយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារ ហើយធ្វើការជីករណ្តៅកប់ឬយកដីនិងថ្មកប់ពីលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGX6494trn0PDoYziMXV1MaUc_KZOZL2MnQm342TIj5Pe-NOqzQGjqHxIzJc1B5IGNnrTrEWMvtVphivmCntcO9tD8nHk-nwKkZtNnr-KlOJY1UFP0PBcZfneE6XZTXoQPcXOVE1kw88lkCgs0HYILnMWDE4_C4os0MDN-EO29hN2vkQYOCIXlIMa3nUZ7/s899/4.png

៥ ខ្វោងទ្វារដីឆ្នាំង ស្ថិតនៅទិសខាងជើង ត្រូវបានគេប្រើប្រាស់សម្រាប់ក្រុមបុព្វជិតមកពីទីជិតឆ្ងាយដង្ហែក្បួនព្យុហយាត្រាចូលមកទីក្រុង ដើម្បីចូលគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសុំនូវសេចក្តីព្រះរាជទានទោសប្រោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណទីក្រុង ដើម្បីនាំយកពួកគេទៅអប់រំសាជាថ្មីឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAsp2rFMybW1w2I9x5wJvZcoc0lHjqhjzVdvhVFjOPVmdvdxuBIBzHqr209PpS_sO2iHOFnQnZN5nXY7sIdQvwTQhyphenhyphen2a9uEdPQ5qhFt5kfiBm1zMxWK7XMfONb8ALmIg55K91fTv08hF2bWUhcgOCQfZ8Kg6ShGm8VX393QSkm6RITSVfcXLE6Fa1zHgVA/s1000/5.png

ដំណឹងល្អសម្រាប់អ្នកខេត្តកំពង់ធំ អាចទៅពិនិត្យ ព្យាបាលជម្ងឺទាំងនេះ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃពេញ!

0

ប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងខេត្តកំពង់ធំផ្ទាល់ គឺអាចទៅទទួលសេវាពិនិត្យសុខភាព និងព្យាបាលជម្ងឺជាច្រើនមុខដូចជាជំងឺមាត់ធ្មេញ ពិនិត្យឈាម ថតឆ្លុះក្រពះពោះវៀន ជម្ងឺរោគស្ត្រី ជំងឺកុមារជាដើម ដោយឥតគិតថ្លៃ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែកក្កដានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisVB23GFrLQdifxOXNyEqxPj9axvOateXLFQf6U_-fmExAW0S5DqAmmR9zouDUVEnWgbJrgn1s7QM-ag_YXw3oQNkmBGsJmYJ98TxbtTR9H8kPzI-Q2r4MtmTycHdPBWPBWh-6VGN8Utsc9J0_JAZzeOo-fvWZ8_MeRvt0dHSB1wNRAhiScRYqpPjKoZr5/s1200/IMG_2651.JPG

កាលពីថ្ងៃទី២៣ ខែកក្កដានេះ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមគោរពជម្រាប និងជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំ ឱ្យបានជ្រាបថា៖ មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាមជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYn6VuyMJ9PNVwSOtcSj31lO7L-DQoMkMQhkdsWBILmBWHF4LyDNqB8W2x6HqdOr9hR8ltvzKxF8p1-hk-QQldrAuJhLzh3lKoT0MzqNNz0THBjwKJEPwOGlbTgfslcXKUMF_XQCk-KOpy2WVy7TkgAJFuUjVqosCCH_wek2SgHrW_0pfPnR7uO_58pWuo/s1200/IMG_2653.JPG

កម្មវិធីពិនិត្យព្យាបាលនេះធ្វើឡើងរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំតាមកម្មវិធីដូចខាងក្រោម៖

-ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ធ្វើការពិនិត្យ ព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijapVxBrZJ_ABUcJizKB9LY3Df44n_J8agsX4n75C5p78Vnu9yX4u7t6zMCkC7eyVFnXrUqfPObauSeNbhUMtMLjdR3X26LperzoSZ0Vx4srlFlG_to4PA9PWD8-Z79h8949du-V5LGQhB8CfnHkGSaRT7EcufZsIS0w25zSOU-WgiF6sNlrQf5oJgkyDM/s1200/IMG_2655.JPG

-ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbfNvnM5CFPyPGYY9tQ2zpzJWBzFGY7vJXQcgdUTset_9hCxLRXE1MPH1X8AwZMh0jhzXlQTS4Y4oY2D-ZkRPd48f1hx4tGMh4rr5EGSz-ShW4shvfGV5-63AEEeMlUAZ_-47ox4N9BqYzFWnG4LZUiY0FYzBbWgTZnGjwV8kPbF3GSX_FUx0Lh9BlHfAS/s1280/IMG_2656.JPG

-ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ ធ្វើការ ពិនិត្យព្យាបាលជំងឺជូនបងប្អូនដែលជាមន្ត្រីរាជការ និងកងកម្លាំងព្រមទាំងក្រុមគ្រួសារ ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ មេត្តារួសរាន់អញ្ជើញមកទទួលសេវាពិនិត្យព្យាបាលនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOUgfyt4KgPE4FweHZ9Q-aE4jpRl2JJaX9gzckWUyw0uDFYjS5riurkeCy4C2zcNv2VaYFVoKN1dDTL8jMluPFPgd0shlPwKOS3OUMQZWtNS4E613SXMp4c3w6v929xtMNaU9_mZEcAOX5gevF8CoAKkeihDN_lk402TO2RxXrcyAtI9Ruy6IRcXcnFTXH/s1280/IMG_2614.JPG

មនុស្ស៤នាក់ ត្រូវតុលាការឃុំខ្លួន ជុំវិញសំណុំរឿង​ញុះញង់បង្កអសន្តិសុខសង្គម

0

សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន យុវជន៤នាក់ លើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ជនត្រូវចោទចំនួន ៤នាក់ រួមមាន៖

១.ឈ្មោះ ស៊្រុន ស៊្រុន ភេទប្រុស
២.ឈ្មោះ ភីង សោភា ភេទស្រី
៣.ឈ្មោះ ចក់ បានមុន្នី ភេទប្រុស
៤.ឈ្មោះ សាន សិទ្ធ ភេទប្រុស និងគូកន

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនត្រូវចោទទាំង ៤នាក់ និងបក្ខពួក បានផ្សាយផ្ទាល់ (LIVE) វីដេអូនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក Srun Srorn ព្រមទាំងបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធទៅនឹង “គម្រោងអភិវឌ្ឍ តំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម (CLV-DTA)” និងបានធ្វើការអត្ថាធិប្បាយដែលមានចរិក លក្ខណៈមូលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យ ប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះ បានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ-POpK9qt87LSwx6FmuhzHMTzUdO_igti3zDL4U4uuB5QdBJYk7UVUU5wdUb1SkaW-qFNciRqH1xnXroDUV3jmXbAirWFGakb8OL7PL5GfHFS_To4apnQrxeBObfZphUmi1WdvwOfGQHr5STdP7WrwGDBx6B4JaI6ZiMqfT3Tp3ww7-IidGi3KcFBl77s/s1280/452710310_906362438194760_4714975151985772107_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggifkGX8Wj5M8m_jpAH076KM5dLstC5uekonXJTSfqt7Oaxo_PpF7K-NGu6PxKqOIe4vM1ZktWwvTrLgVXpp7_aAHPnpVJvF7zD0TZrsgQNCZv42mreTiuJ-_BjLkjseq7I4RBepnJyDnYlGhtRdrl3-l2q9v3s4TpGX-jpD7W0K_BhNVJisICmayoRzVB/s1280/cbe8e001ed1a1f62259d5f9f2b2225d0.jpg

 

បេក្ខភាព TOP3 របស់ Miss Grand កំពង់ឆ្នាំងដឹកនាំដោយ ខាត់ ស្រីច័ន្ទ សុទ្ធតែខ្លាំងៗ

0

កញ្ញា ខាត់ ស្រីច័ន្ទ ហៅ ខេត អតីត PD Miss Grand កំពង់ឆ្នាំងពិតជាមានធនធានខ្លាំងពូកែពិតមែនដោយបេក្ខភាព TOP3 នៅក្នុងការប្រកួតកំពុងសាងប្រជាប្រិយភាពនិងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន។ អ្នកទាំងបីរួមមាន ប៊ី សុធារី បានក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia2024 ភូ ផាត់ធីយ៉ា លំដាប់រងទី៤ Miss Grand Cambodia2024 និង ស្រី រតនៈពេជ្រនី កំពុងប្រកួតប្រជែងផ្នែកចម្រៀងដ៏ល្បីថែមទាំងទទួលបានលទ្ធផលល្អទៀតក្នុងវគ្គដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPYTbmDmQn485rNv9peZjp982qUVNITvu796FTTr_FknjjD5XLMtpI-IcxQXoydWjdo1EenAGBnED1Rh4d4JDUzV4Mq29ziIKP0_Pz0Sr8wP1xWpzRKEbAzL-EWLLYU2b6s-CbT1jM6kSLK9AoiCYeLyWUVh0OOk45GWxnV9uzKECInA5kNftqaG4i0rYl/s2048/image_2024-07-24_14-17-18.png

ជឿជាក់ថា អ្នកតាមដានវិស័យបវរកញ្ញាអាចនឹងស្គាល់កញ្ញា ខាត់ ស្រីច័ន្ទ ភាគច្រើនមិនខាន នាងគឺអតីតបវរកញ្ញាមួយ ជាពិធីការិនី អតីត PD Miss Grand កំពង់ឆ្នាំង និងបច្ចុប្បន្នកំពុងឈានដល់កម្រិតមួយទៀតគឺជា ND កម្មវិធីដែលបង្កើតដោយកូនខ្មែរនោះគឺ Miss Planet Cambodia 2024 ។ ក្នុងពេលដែលនាងរៀបចំកម្មវិធី Miss Grand កំពង់ឆ្នាំង គឺត្រូវបានអ្នកគាំទ្រកម្មវិធីបវរកញ្ញាសរសើរថាធ្វើបានល្អ ខណៈតួលេខនៃការចំណាយត្រូវបានអតីត PD រូបនេះចាយអស់ជាង៤ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixinSHHAZawt0AiYeMPL8BA7JP-JpoD-InzMmI-uEBqjYFslsQCj5XVnOuyy2JC607mhwdgtRY-Yv9a9wyiuy0vIi8pO4LBK4Fe2EX0t6Nfp1n_hwHR2QMUQQaTFwmd-GdfX6rMP3Re-8LnMP00gThlR4DZdlol3EVwJzfPZc3igZoB4jcRn_Kec7FaZ2W/s2048/image_2024-07-24_14-17-14%20(2).png

បើនិយាយពីបេក្ខភាព TOP3 របស់ Miss Grand កំពង់ឆ្នាំងគឺសុទ្ធតែជើងខ្លាំងមានសមត្ថភាពពិតៗនិងកំពុងតែសាងប្រជាប្រិយភាពទាំងនៅក្នុងវិស័យបវរកញ្ញានិងវិស័យចម្រៀង។ ម្ចាស់ជ័យលាភី ប្រចាំខេត្តនេះគឺជា ប៊ី សុធារី ហើយក៏ក្លាយជាអ្នកតំណាងខេត្តកំពង់ឆ្នាំងចូលប្រកួតថ្នាក់ជាតិរហូតយកឈ្នះបេក្ខភាពប្រចាំខេត្តផ្សេងទៀតបានក្លាយជា Miss Grand Cambodia 2024 នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។ ម្ចាស់ជ័យលាភីរូបនេះកំពុងសាងប្រជាប្រិយភាពនិងទទួលបានការគាំទ្រច្រើនពីមហាជន។
ចំណែកឯកញ្ញា ភូ ផាត់ធីយ៉ា លំដាប់រងទី១ Miss Grand កំពង់ឆ្នាំង បានចូលប្រកួតMiss Grand Cambodia 2024 តំណាងឱ្យខេត្តបាត់ដំបងបានជាប់លំដាប់រងទី៤ ផងដែរ។ លទ្ធផលនេះមិនមែនបានដោយគ្មានការខំប្រឹងនោះទេ ខណៈរូបនេះធ្លាប់ចូលប្រកួតកម្មវិធីនេះពីមុនមកដូចគ្នាមុននឹងទទួលបានចំណាត់ថ្នាក់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3KlqcE9LT4KlTnH2Qa50GdBgcfRFDXeggxbKnAB-NFoQpZEh4dA0I7fq1DJiza7xa5Tw48iM-x3BrsjhW8Z8jFAXDqVtCN1kBUuExSUFKja56eRUDe1c0WMCGfv3h863Dvd1eql6P2G9G5ix8dePEoi2p-h9Q_Y_V7cVgcP7ImWlS-eiski8sHjsj7qB0/s2048/image_2024-07-24_14-17-15.png

សម្រាប់លំដាប់រងទី២ Miss grand កំពង់ឆ្នាំងវិញគឺ ជា ស្រី រតនៈពេជ្រនី ថ្វីបើមិនទទួលបានលទ្ធផលល្អជាទីគាប់ចិត្តក្នុងវិស័យបវរកញ្ញាក្តី ប៉ុន្តែរូបនាងកំពុងសាងប្រជាប្រិយភាពលើផ្នែកចម្រៀងដែលជាក្តីស្រមៃរបស់នាងតាំងពីតូច។ ពេជ្រនី បានបង្ហាញខ្លួនជាបេក្ខភាពមួយរូបរបស់កម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥ ដោយក្នុងវគ្គ «Judge Audition » នាងទទួលបាន yes រហូតដល់៤ពីគណៈកម្មការ។ ពេលនេះ ពេជ្រនី កំពុងធ្វើឱ្យទស្សនិកជនស្គាល់នាងបានកាន់តែច្រើនផ្នែកមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPYTbmDmQn485rNv9peZjp982qUVNITvu796FTTr_FknjjD5XLMtpI-IcxQXoydWjdo1EenAGBnED1Rh4d4JDUzV4Mq29ziIKP0_Pz0Sr8wP1xWpzRKEbAzL-EWLLYU2b6s-CbT1jM6kSLK9AoiCYeLyWUVh0OOk45GWxnV9uzKECInA5kNftqaG4i0rYl/s2048/image_2024-07-24_14-17-18.png

នេះអាចបញ្ជាក់ថា បេក្ខភាព TOP ទាំង៣ ក្រោមការរៀបចំរបស់ ខាត់ ស្រីច័ន្ទ ពិតជាខ្លាំងៗពិតមែនជាគ្រាប់ពេជ្រកំពុងតែចាំងរស្មីទាំងវិស័យបវរកញ្ញានិងវិស័យចម្រៀង៕

ធ្លាយតម្លៃខ្លួន Celine Dion សម្តែងក្នុងពិធីបើកកីឡាអូឡាំពិកឆ្នាំ២០២៤

0

តារាចម្រៀងដ៏ល្បីឈ្មោះ Celine Dion ម្ចាស់បទ « My heart will go on» នឹងសម្តែងក្នុងពិធីបើកកីឡាអូឡាំពិកឆ្នាំ២០២៤។ នេះជាលើកដំបូងនៃការវិលត្រលប់មកវិញលើឆាកតន្រ្តីរបស់តារាចម្រៀងរូបនេះបន្ទាប់មានបញ្ហាសុខភាពអស់រយៈពេលជាយូរមកហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍តាមប្រភពមួយបានទម្លាយថា Celine Dion នឹងទទួលបានតម្លៃខ្លួន២លានដុល្លារក្នុងមួយបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZpGQnaALACRSuU9KrG30RQNjUBvuVfEYNojT6gVF-EzgUhnV3QWtG2VcGBUZrLxRgpy9IHrlFnj8whS5wClSLK2WoOKyK3PHdIuAcUlQoX_JMAl0fJxgcBfUuxNlIbJPIPB-dB3tVpVUuvJi3VN4lZ7tDMckwhFAbuDGVi-PUa7TWOcEazeiSjcXmxAJ9/s1250/image_2024-07-24_11-44-05.png

កាលពីថ្ងៃទី២៣ ខែកក្កដា ប្រភពពីទស្សនាវដ្តី TMZ បានរាយការណ៍ថា តារាចម្រៀង បារាំង Celine Dion បានទៅទីក្រុងប៉ារីស ដើម្បីរៀបចំការសម្តែងនៅថ្ងៃទី២៦ ខែកក្កដា។ យោងតាមគេហទំព័រនេះ តារាចម្រៀងវ័យ៥៦ឆ្នាំរូបនេះនឹងទទួលបានតម្លៃខ្លួនពីរលានដុល្លារដើម្បីច្រៀងចម្រៀងនៅក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងបទសម្ភាសន៍មួយកាលពីខែមេសា តារាចម្រៀងរូបនេះបានបង្ហើបថានាងអាចនឹងទៅប្រទេសបារាំងក្នុងពេលដ៏ខ្លីខាងមុខ ដោយបានដាក់គោលដៅគឺចង់ឃើញ Eiffel Tower ម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigiMKAUDjp12hmiOWrb5x4SpXIzr0Ais_VUNWcGKIPjqMpFQSdG9sEgnwzRvTSvheudMMGpV1l17qJDc1KL_-HK3QyseUhQ5FFCH_NBoEpAOp3wEEerEG0B-jl8MIPVbWGtMFpAAmSKNZ1zHXQKDDJyVT6M2aOvLiEQLRX4FCNTHu2H0NnnfTltUYPEZwR/s1500/image_2024-07-25_08-33-52.png

Celine Dion គឺជាមុខមាត់ដែលធ្លាប់ស្គាល់នៅឯកីឡាអូឡាំពិក។ នៅឆ្នាំ១៩៩៦ តារាចម្រៀងរូបនេះបានសម្តែងក្នុងការបើកការប្រកួតកីឡាអូឡាំពិកជាមួយនឹងបទចម្រៀង The Power of the Dream ។ ព្រឹត្តិការណ៍នេះមានមនុស្សជាង ៣.៥ ពាន់លាននាក់បានទស្សនាពិធីបើកការផ្សាយផ្ទាល់ជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6_ZbG4vQDTX2YTW-Neyg1F3m2PrjhwyIiXakRggqymFfx0okGbEh3Z5sgbc63sWWECZZKaP-hwPwwf3ecyBMGkXDlYZi1PgJTn3h2bn_NFB_Jgz3MaTnJFKWLHdDykMlhGNe0lbXUTrtUgT01cJ3Uw2uo4IErcKhdlFfjFSzPEHIbZB00SXoVvZfbxcyM/s1200/image_2024-07-25_08-34-10.png

អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ គឺព្រឹត្តិការណ៍លើកទី៣៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា រួមទាំងការប្រកួតចាប់ពីថ្ងៃទី ២៤ ខែកក្កដាផងដែរ។ ការប្រកួតនេះមានអត្តពលិកចំនួន ១០,៧១៤ នាក់តំណាងឱ្យ ២០៦ប្រតិភូចូលរួមប្រកួតប្រជែងក្នុង ៣២ ប្រភេទ ដោយមាន ៣២៩ វិញ្ញាសា។ ពិធីបើកព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅនៅដងទន្លេ Seine ដែលមានតារាសម្ដែង អ្នករាំ និងតារាចម្រៀងចំនួន ៣ ៥០០នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiaLHCPOERzKLYKJsUU_Qhyphenhyphenzn9PBboSYJDhY5D9KUZXoNLdC9j9gP4ctytl6AZLILBOOYK-F9g9wblw-F2u9EwOUCKELorAcHhdm81JfgnW8c4YgA6edF35zDuBm2Rt6GkycOjWyPLsBGI0rYxrqK_FfQodzD7OBhPiXDv-62rZ9v2jKl3QycEeQCa9Uik/s767/image_2024-07-25_08-34-36.png