Home Blog Page 961

សួនបិសាចជាតំបន់អាថ៌កំបាំងក្នុងព្រៃអាម៉ាហ្សូន និងធ្វើឱ្យអ្នកវិទ្យាសាស្ត្រស្រាវជ្រាវអស់ជាច្រើនឆ្នាំ

0

ព្រៃទឹកភ្លៀងអាម៉ាហ្សូន គឺជាព្រៃស្ថិតក្នុងតំបន់ក្តៅដែលមានទំហំធំបំផុតលើពិភពលោក ដោយសារវាលាតសន្ធឹងរហូតដល់៩ប្រទេសនៅទ្វីបអាមេរិកខាងត្បូង ។ ប៉ុន្តែក្នុងព្រៃនេះ មានតំបន់អាថ៌កំបាំងមួយត្រូវបានគេដាក់ឈ្មោះថា «សួនបិសាច» ហើយមានដើមឈើតែ១ពូជប៉ុណ្ណោះ ដែលអាចដុះលូតលាស់ក្នុងសួនបិសាចនេះបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCvb_3zx89wtXTtVD78C_8kvD1dXWups2M2lczbYd475vDWiqNg352BtO9LeLMQehG9LWH6PIVB4yflysLLBdAPH04GD2WDl-bQO86W5WlhuMZs5IX8x0CmU_NHubrGW1taAKtM6rIPCwe206QdoQlqXxBROWgSswnGzvfrnLM8hpR0N-cKWPioqiP82Rv/s2121/image_2024-07-25_08-26-13.png

ព្រៃអាម៉ាហ្សូនមានភាពចម្រុះផ្នែកជីវសាស្ត្រច្រើនបំផុតលើពិភពលោក ដោយសារព្រៃនេះមានដើមឈើរហូតដល់ជាង៩ម៉ឺន៩ពាន់លានដើម និងមានពូជឈើប្រមាណ១ម៉ឺន៦ពាន់ពូជ ។ ប៉ុន្តែក្នុងព្រៃនេះ បែរជាមានតំបន់មួយមានភាពអាថ៌កំបាំងខុសពីតំបន់ផ្សេងៗ ពីព្រោះមានដើមឈើតែ១ពូជប៉ុណ្ណោះ ដែលអាចដុះលូតលាស់ក្នុងតំបន់នេះបាន ហើយគេដាក់ឈ្មោះតំបន់នេះថា សួនបិសាច (Devil’s Garden) ។

ជនជាតិដើមភាគតិចនៅតំបន់ព្រៃអាម៉ាហ្សូន បានស្គាល់សួនបិសាចអស់រយៈពេលរាប់រយឆ្នាំហើយ ឬអាចស្គាល់តាំងពីរាប់ពាន់ឆ្នាំមុន ។ ពួកគេមានរឿងដំណាលគួរឱ្យព្រឺសម្បុរពាក់ព័ន្ធនឹងវិញ្ញាណខ្មោចអាក្រក់ថា ពួកវិញ្ញាញខ្មោចជាអ្នកដាំដើមឈើអាថ៌កំបាំងមួយប្រភេទឱ្យដុះលូតលាស់ពាសពេញព្រៃ រហូតដល់គេដាក់ឈ្មោះតំបន់នេះថា សួនបិសាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVeclkkgP2_uCKWK_wllNIq4xX6KtbkUvgGWnZSQXfRez3jAkulI92KBsiZtlp8v5CXwii2DhrkrcHTyItkFwn9M15djvXoK8jLNuRXc8KVBRK-L0pWmoNcsLDrAGvccIJSASmy-36s_WC_QO_J_gI7aVaQf1N7pg9LmicluJBkS46IuRNip2TzhFKoFhB/s990/image_2024-07-25_08-26-19.png

តំបន់នេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវ និងអ្នកជីវវិទ្យាជាច្រើននាក់ ដោយពួកគេឆ្ងល់ថា ហេតុអ្វីតំបន់ព្រៃដែលមានភាពចម្រុះផ្នែកជីវសាស្ត្រច្រើនបំផុតលើពិភពលោក បែរជាមានតំបន់មួយប៉ុណ្ណោះដែលមានដើមឈើតែ១ពូជអាចដុះលូតលាស់បាន? ពូជដើមឈើនេះឈ្មោះថា «Duroia Hirsuta» ។

រយៈពេលជាច្រើនឆ្នាំកន្លងមក អ្នកវិទ្យាសាស្ត្រជឿថា ឫសរបស់ដើមឈើ Duroia Hirsuta មានសារធាតុគ្លូមឺរីស៊ីន ដែលអាចទប់ស្កាត់កុំឱ្យដើមឈើផ្សេងទៀតដុះលូតលាស់បាន ។ ប៉ុន្តែក្រោយមក អ្នកវិទ្យាសាស្ត្របានដឹងការពិតថា សារធាតុគ្លូមឺរីស៊ីនចេញពីឫសឈើ ពុំមែនជាមូលហេតុសំខាន់ទេ ។ រីឯមូលហេតុពិតប្រាកដ ដែលធ្វើឱ្យដើមឈើផ្សេងទៀតពុំអាចដុះលូតលាស់ក្នុងសួនបិសាចបាន ដោយសារសត្វស្រមោចក្រូចឆ្មារ (Lemon Ant) ដែលស្រមោចនេះមានរសជាតិជូរដូចក្រូចឆ្មារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_vQ6HEsByx1gReNA-GzeARWdDtfCFLckRJCvvsgJkT9LVrVjXSVK8YQ14xvBoficIz9NMRF7hL4LiFbsP-Ny7sjxosTxYqWPrk7JQGdmTyl4VS1dR0q9H_fMZ-3vISTTlvS9iYno5LAVJK9jny15pS6THhNpfSEat3FlntemhHIOuK68pn1ujHPUzsMNz/s1600/image_2024-07-25_08-26-47.png

ហ្វូងស្រមោចទាំងនេះបានព្យាយាមធ្វើសំបុករបស់វាលើដើមឈើ Duroia Hirsuta ហើយវាបញ្ចេញអាស៊ីតហ្វ័រមីត ដាក់ដើមឈើផ្សេងទៀតដែលពុំមែនជាដើម Duroia Hirsuta (អាស៊ីតហ្វ័រមីត គឺជាសារធាតុកម្ចាត់ដើមឈើតាមធម្មជាតិ) ។ ហេតុនេះ ស្រមោចបានកម្ចាត់ដើមឈើផ្សេងៗ ហើយធ្វើឱ្យវាអាចធ្វើសំបុកកាន់តែច្រើននៅតំបន់នេះ គឺវាបានធ្វើសំបុកលើកូនឈើតូចៗ និងពង្រីកសំបុកទៅកូនឈើផ្សេងទៀត រហូតដល់កូនស្រមោចធំ ។

អ្នកស្រាវជ្រាវសន្និដ្ឋានថា ស្រមោចបានធ្វើសំបុកនៅតំបន់នេះប្រមាណជាង៨០០ឆ្នាំហើយ ។ បើតាមការសាកល្បងយកដើមឈើពូជផ្សេងទៅដាំក្នុងសួនបិសាច អ្នកស្រាវជ្រាវរកឃើញថា ស្រមោចចាប់ផ្តើមចាត់ការដើមឈើភ្លាមៗ ដោយពួកវាបញ្ចេញអាស៊ីតហ្វ័រមីតក្នុងស្លឹកឈើ ។ បន្ទាប់មក ដើមឈើទាំងនេះក៏ស្រពោនស្លឹក និងងាប់ក្នុងរយៈពេល២៤ម៉ោង ហើយដើមឈើភាគច្រើនរស់មិនដល់៥ថ្ងៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTh-UYsKVWVoE7MtnGLmvDOk2_X4Cn_vFJkyUk4UKx-tlE7xPxgKSJu6sQKH9OaH9GMs1SeO_-EkLDMO6xP7FyU4aUuhs39oO3OPX942PGNKEJZltmddNVMsB4rqmhQQ3CP1D8hYDdWKr4_psqKard-9gjNc3ixVK9-HC3i4yDEBWvl3zPNCNVDKwpKj5N/s866/image_2024-07-25_08-27-03.png

កាលពីមុន សួនបិសាច អាចមានត្រឹមតែរាជនីស្រមោចក្រូចឆ្មារ បានមកធ្វើសំបុកលើដើមឈើ Duroia Hirsuta តែ១ដើមប៉ុណ្ណោះ ។ ក្រោយមក ពួកវាក៏ចាប់ផ្តើមពង្រីកសំបុកកាន់តែច្រើនទៅៗ ។ បើតាមការវិភាគបង្ហាញថា ស្រមោចទាំងនេះបានធំលូតលាស់ប្រមាណ០,៧% ក្នុង១ឆ្នាំ ។ មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីព្រៃទឹកភ្លៀងអាម៉ាហ្សូន មិនក្លាយជាព្រៃមានដើមឈើតែ១ពូជ?

ចម្លើយ គឺពេលស្រមោចពង្រីកសំបុក និងកូនចៅរបស់វាកាន់តែធំ សួនបិសាចក៏កាន់តែរីកធំឡើង លើសកម្លាំងដែលពួកស្រមោចអាចការពារការឈ្លានពានពីដើមឈើ ។ សួនបិសាច គឺជាការពិសោធន៍ឱ្យយើងឃើញថា វាអស្ចារ្យខ្លាំងណាស់ ពីព្រោះស្រមោចតូចៗអាចគ្រប់គ្រងបរិស្ថានរបស់ពួកវាបាន ។ ពួកវាបានធ្វើសំបុក និងពង្រីកតំបន់ ដោយការកំណត់ឱ្យមានដើមឈើតែ១ពូជដុះក្នុងតំបន់ ខណៈព្រៃអាម៉ាហ្សូនមានពូជដើមឈើច្រើនបំផុតលើពិភពលោក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeyCzR6tA3NwzMbw4ROIGL0fCGI07ph42xcC9BtAHZBiKSBwyRN87YH2Oo_4tLBiVqbdFMI0b2REt26jkAXOYMEenNKz8tJohQNQmgWZDxOBHCRkada-N6cv0Te6UuszDlCBlCGmxRoVmkm1Pnh3rfsNbhfustxBvKRn7yhVfYKjkG3b2yvIkq9TIVnzMh/s500/image_2024-07-25_08-26-34.png

មកស្គាល់ប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលគ្មានសត្វព្រៃរស់នៅ!

0

តើអ្នកដឹងទេថា នៅអាស៊ីអាគ្នេយ៍យើងនេះតើប្រទេសណាដែលគ្មានសត្វព្រៃរស់នៅ? ជាការពិតណាស់នៅតំបន់អាស៊ានរបស់យើងគឺមានប្រទេសសរុបប្រមាណ ១១ ដែលប្រទេសនីមួយៗសុទ្ធតែមានព្រៃ និងមានសត្វព្រៃកម្រជាច្រើនរស់នៅទីនោះ។ ទោះជាយ៉ាងណាក្នុងចំណោមប្រទេសទាំង ១១ គឺមានប្រទេសតែមួយប៉ុណ្ណោះដែលគ្មានសត្វព្រៃរស់នៅ ដែលប្រទេសនោះគឺជាប្រទេសសិង្ហបុរី។ សិង្ហបុរី គឺជាប្រទេសតូចជាងគេនៅតំបន់អាស៊ានដែលមានផ្ទៃដីសរុបជាង ៧០០ គីឡូម៉ែត្រក្រឡា ខណៈរដ្ឋាភិបាលបានកំណត់ទិសដៅថានឹងពង្រីងផ្ទៃដីឱ្យបាន ១០០ គីឡូម៉ែត្របន្ថែមទៀតនៅឆ្នាំ ២០៣០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH8H6UOt86fzUU0G8Bl7hhpRttEtLbjWO81CFZ71YXHWoG1P19bq5znDVilbvMDGroik6Ijt3E0cdKoCllwmiAQ8aqPqBGAE-TKTZSCOMZIG2q9k6kd1H6fqP1c6qNYGC10Fw2PpuPOsWzRxchtcv6-B8Ui7T024jgS02X9UvMR2pujdCAry5gmEy_HgrV/s900/image_2024-07-25_08-21-25.png

ដោយសារតែប្រទេសនាគអាស៊ីមានទំហំតូចទើបប្រទេសនេះមិនមានសត្វព្រៃរស់នៅតាមព្រៃភ្នំដូចប្រទេសដទៃឡើយ។ ប៉ុន្តែរដ្ឋាភិបាលនាគអាស៊ីមួយនេះបានរៀបចំជាសួនសត្វព្រៃធំមួយ សម្រាប់ឱ្យភ្ញៀវទេសចរទស្សនាកម្សាន្ត និងអាចទស្សនានៅពេលរាត្រីបានទៀតផង។ ដំណើរទស្សនាសត្វពេលរាត្រីនៅប្រទេសសិង្ហបុរីនេះ គឺបានបន្តមកជិតពីរទសវត្សហើយ ពោលគឺបានបើកសម្ពោធដំបូងនៅខែឧសភា ឆ្នាំ១៩៩៤ ដោយបានជាប់ឈ្មោះជាសួនសត្វពេលរាត្រីមុនគេបង្អស់នៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirdUk8rJwRciK4woIhWCSuCePnOXFiVN_zd30vwPki6pAmlBTOwAro9hC9NEmuD4jLyJRQ28W5M8WXdltTpXhZ9vr1cYFonLrRNkWfwFy380-nwUN8KNHWw_yezUoI45WLCC_7IaVRn4aDN__k75F2VeUuhBsaIWuNUD5gqBRBR_H1IamEPwFD0KDWYunX/s2048/image_2024-07-25_08-21-37.png

វាត្រូវបានចំណាយថវិកាស្ថាបនាអស់ប្រមាណ ៥២ លានដុល្លារអាមេរិក នៅលើផ្ទៃដីជាង ៤០ ហិកតា ដែលមានទីតាំងស្ថិតនៅសួនសត្វសិង្ហបុរី (Singapore Zoo) និងអាងស្តុកទឹក (Upper Seletar Reservoir) សួនសត្វរាត្រីនេះជាជម្រកនៃសត្វ ១២០ ប្រភេទខុសៗគ្នា ដែលមានចំនួនសរុប ១,០៤០ ក្បាល ក្នុងនោះមាន ៣០ ភាគរយ គឺជាប្រភេទសត្វកម្រ និងជិតផុតពូជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha84H8zQCDtAqKHkdj8rfwifsq3Md0QOxRe0t2_8f7CN0eqgQSs8uNx9v0iy_cqv87jqtNr2j9t7kWx3vv-UR6vTriSh4apExcR_wUKpHJQcn2KltoitJN-kxlxP0b6AikgAUmDJ1vGjofbf1rmifXYexmmadV7hsVNbquE4v9-qykj26p6BjWaF1PPIMX/s1598/image_2024-07-25_08-21-49.png

សួនសត្វរាត្រីទទួលបានភ្ញៀវទេសចរជាង ១ លាននាក់ជារៀងរាល់ឆ្នាំ។ ភ្ញៀវទេសចរដែលមកទីនេះនិយមគយគន់សត្វជាច្រើនប្រភេទរួមមាន សត្វរមាសពូជឥណ្ឌា សត្វកំប្រុកភ្នែកលៀនពូជកម្រ សត្វរមាំង ក្តាន់ និងសត្វកំប្រុកយក្សមានស្លាបចេះហោះសំកាំងខ្លួនជាដើម។ ថ្វីដ្បិតសួនសត្វនេះស្ថិតក្នុងពេលរាត្រីក៏ពិតមែន ប៉ុន្តែបច្ចេកទេសបំពាក់ភ្លើងដ៏ស្រទន់ដូចពន្លឺព្រះច័ន្ទ បានធ្វើឱ្យភ្ញៀវទេសចរហាក់មានអារម្មណ៍ថាកំពុងស្ថិតនៅក្នុងព្រៃពិតៗ ខណៈដែលពពួកសត្វទាំងនោះក៏មិនត្រូវបានរំខានដោយពន្លឺចែងចាំងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lEtcsn0SBQy6xbJWaQF0x-zsmPqngEVHMh0lUwX9dXJ7A5wylYSJJh1UfI1GSvf7DfXmQTofzflXxYak_zuxBOb7vH8774GBXJ1tS1lmTrj5EknA2G5t5MOHkVcgVPDOdEVkZN9Xmy39VBWRTJF6icjOiFQge3mJH8OZrMSM-PELR5utPfoZMmvbdSpn/s3001/image_2024-07-25_08-22-10.png

ម្យ៉ាងវិញទៀត ពពួកសត្វទាំងនោះក៏មិនត្រូវបានជាប់ចំណង ឬដាក់ក្នុងទ្រុងឃុំឃាំងនោះដែរ ពោលគឺភ្ញៀវអាចជិះឡានបណ្តើរទស្សនាបណ្តើរ ជាមួយនឹងរនាំងការពារបែបធម្មជាតិ។ ក្រៅពីទស្សនីយភាពនៃជីវិតសត្វព្រៃខាងលើ អ្វីដែលពិសេសជាងនេះទៀតនោះ គឺមានការសម្តែងសិល្បៈវប្បធម៌របស់ក្រុមជនជាតិភាគតិច ការផ្លុំខ្លុយជនជាតិ និងការសម្តែងដុតភ្លើងក្នុងមាត់ផងដែរ ខណៈសត្វមួយចំនួនត្រូវបានគេយកទៅបង្វឹកឱ្យចេះសម្តែងសៀកក្នុងពេលរាត្រីទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgfart-c_Zrrr2tt7yjT57E-215kBqNxQFyyKZ8nIlCYXyG0H8jA4cUosTBIcsGWyvDTD6Pi-di0Ogconrtjr6I3QX5Yt4GFSU2U3E_frr4C4gyOVTwDu4q_vE2z1iZG_-KNm0lxBmoSS5ziYUhgqY5aTtqdFCNS1QCTG0tr2Ie3ckKIjfft81kGKptBib/s1145/image_2024-07-25_08-22-20.png

រស់ពីឡុតម្នាក់គត់ ក្នុងហេតុការណ៍យន្តហោះបើកធ្លាក់ផ្លូវនៅនេប៉ាល់

0

យន្តហោះខ្នាតតូចមួយគ្រឿង នៃក្រុមហ៊នអាកាសចរណ៍ Saurya បានបើកធ្លាក់ផ្លូវរត់ និងបណ្តាលឱ្យផ្ទុះឆេះសម្លាប់មនុស្សចំនួន១៨នាក់ ដោយក្នុងនោះមានតែពីឡុតម្នាក់គត់ដែលរស់រានមានជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_sB1VYqxB7XWm_5Crf0uq3P2_g8pR6nHnGHmgRDSpFnoIcmCuAZQ3lVGg58S1v1kb-aL_htgfnTOr03KJ0akNTJ5wseCorg-XyHDV3U5zlrk7zvDvG1Ph8sEt-AatGb-ZzDN9Qii7Jk57-J01UrzhsGqel0sjCThyphenhyphen-mHGvUFQ4uxnvg52XXRyQDVqZjHU/s1280/image_2024-07-24_15-55-39.png

ក្រុមជួយសង្គ្រោះ បានរកឃើញសាកសពមនុស្សចំនួន១៨នាក់នោះភ្លាមៗក្រោយពេលកើតហេតុ ខណៈពីឡុតដែលមានជីវិត ហាក់មិនត្រូវមានរបួសធ្ងន់អ្វីនោះទេ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Kathmandu Medical College។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHiy1NS448u11M3zItUe5L39zGuzyd9vrSTBxd3vBUV6QlYQlt2db-AXVMhoAbllSuMhetN_uczVQ0qxDDcxI9bU2FwcjmPHoYtIVuXbVUeyeqkMO0m3smSeSLzktZsj_spnQoB6kjA63xsgIJrROTKndIRVYGET8yltG_lQ3x3tthWxkWwGcJHjiVAR5/s768/image_2024-07-24_15-55-47.png

បើតាមមន្រ្តីនៃប្រទេសនេប៉ាល់បានលើកឡើងថា៖” យន្តហោះ បានធ្វើការការត្រៀមហោះហើយចេញអាកាសយានដ្ឋាន Tribhuvan ក្នុងទីក្រុង Kathmandu ទៅទីក្រុង Pokhara ក៏ប៉ុន្តែជាអកុសល ស្រាប់តែយន្តហោះ បែររអិលធ្លាក់ចេញពីផ្លូវរត់ទៅវិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil5byrjvWz4mb_flde-e3HYb0-qCCHyGOsv50FJwAH2cc0AqiX9DwM9d-hP-9levrOi7oozxOePqnn9JN2EtnqM1yrOyhjqy5Mc75IEcTNQ7jyjA6HxpHeySgD7JfkHFnmRMm1LvBiV0rHJnpb-Q69oP6-52qEu3PKM72DbLF7n0cWfWNYNkxlaGkrJLY1/s400/image_2024-07-24_15-55-52.png

គួរបញ្ជាក់ផងដែរថា ប្រទេសនេប៉ាល់ ត្រូវបានគេវាយតម្លៃថាជាប្រទេសដែលមិនសូវមានសុវត្ថិភាព ក្នុងការធ្វើដំណើរតាមផ្លូវអាកាសនោះទេ ដោយកាលពីដើមឆ្នាំ២០២៣ ក៏មានករណីធ្លាក់យន្តហោះមួយដែរ ដែលបណ្តាលឱ្យមនុស្ស៧២នាក់បាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjTEETFzO1IlDYVs2W_rsg0fRiz1bwYRwgYanHK_ANszdk_iC5rZLqbaidlLSCYwaZF99jsir5LJJE1OyGllUa-luqHkaPDAYZh-N5K97VcTaz1gPKKuSC7OCnv3bsrOXcoXJRORI64IxShBatBQYlJ7bFap0BOGEiRj-KfA3DURcZWunlU64WZdISp9wX/s640/image_2024-07-24_15-55-57.png

ឈ្វេងយល់ពីសក្តានុពលវិនិយោគក្នុងខេត្តរតនគិរី!

0

ខេត្តរតនគិរី មកពីពាក្យ «រតនៈ» ដែលមានន័យថា «កែវ ឬ ពេជ្រ» ហើយ «គិរី» គឺមានន័យថា «ភ្នំ ឬ បុព្វតា»។ ខេត្តរតនគិរី ល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ ជាប្រភពចំណូលដ៏កាក់កបសម្រាប់អ្នករកត្បូងមួយចំនួន។ ខេត្តនេះ អំណោយផលទៅលើ ៣ វិស័យធំៗ គឺវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ខណៈដែលប្រជាជនប្រមាណជាង ៦០% ទូទាំងខេត្ត សុទ្ធសឹងតែជនជាតិដើមភាគតិច ក្នុងចំណោម ៨ អម្បូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbjadKzJsokDalY9pljwaDLZSxqKZM3Ne7u_YSrPHkCZSKlmJK8xNZvFWlfDTqv6zStDMG2Oineu8TqhCTUI16yKkca2Wz42ZvhTxolaiksgwmb-88kv9l7SlmitXoU0nMqi_HK9KRMMiRoNT5PWr_ycwqkeQ2wCBwDagJaQHolaiQgXm0S6JwmTTe2w97/s959/248070907_3767064136851486_6576535913243472410_n.jpg

ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ៥៨៨ គីឡូម៉ែត្រ ដែលមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់វៀតណាម ខាងជើងជាប់ឡាវ និងខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី។ ខេត្តនេះមានផ្ទៃដីសរុប ១០៧២ គីឡូម៉ែត្រការ៉េ ហើយបើយោងតាមជំរឿនឆ្នាំ ២០១៩ ខេត្តនេះមានប្រជាជនសរុបប្រមាណនឹង ២១៧,៤៥៣នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYlKa0Ub5TjiBgc6sl90o2jXQ3wvtA9nafPIxTKO1gfK3XdoLyFeLb7BOB4O_CFEOGTSRqgrH_zdFVhp2pOdQQNAL9vEiZ0bNItKMKDeCQhWrtyNyEXiwg6qp0_Md0p0HeHieWLoJ9DK7vYmFpEgFfhEAFpOAEoAwXHYKqPmPo4jjB6naCrB8ZB_yu0vX6/s2048/449677856_868343488650879_2151024811232966842_n.jpg

ខេត្តរតនគិរីជាខេត្តសក្តានុពលមួយដែលអំណោយផលដោយវិស័យសំខាន់ៗចំនួន ៣ គឺវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ចំពោះវិស័យកសិកម្មនិងឧស្សាហកម្ម បច្ចុប្បន្ននេះគឺមានក្រុមហ៊ុនធំៗជាច្រើនបានវិនិយោគ ជាពិសេសទៅលើដំណាំកៅស៊ូ ស្វាយចន្ទី ម្រេច និងចម្ការប្រេងដូងជាដើម ជាមួយនឹងផ្ទៃដីដំាដុះរាប់ម៉ឺនហិចតាកំពុងតែដំណើរការនៅលើខេត្តរតនគិរី។ បន្ថែមពីនេះ ក៏នូវមានទាំងរោងចក្រកែច្នៃកៅស៊ូចំនួន ៧ទីតំាង សិប្បកម្ម ៩ទីតំាង និងឡសម្ងួត ១កន្លែងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZNeW10ilC9TcNwmdC1-1G1nbRgK_LbyFT3pInN2T8tKwp0lszvx4uOird94NkWnXxGr3UV1vB9REX0uW3-ogneJ-9JbQHY3DKR_6MtioXw2kZgZFm89RDCOGeFn7LCsWAMCkvF2gI7685zNkWTUwYaPi252GH8UbiGUhuSyh_xZqqvo7_m1P8ojsMg7rE/s1395/IMG_2617.JPG

ខេត្តរតនគិរី មានភូមិសាស្ត្រជាតំបន់ខ្ពង់រាបសម្បូរ ភ្នំ ជ្រោះជ្រលង ដងអូរ និងព្រៃឈើគ្រប់ប្រភេទ ហើយមានទន្លេឆ្លងកាត់ចំនួន ២ គឺទន្លេសេសាន និងទន្លេស្រែពក។ ខេត្តនេះមានសក្ដានុពលទេសចរណ៍សំខាន់ៗជាច្រើនកន្លែង សុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ និងវប្បធម៌ដូចជា បឹងយក្សឡោម បេះដូងនៃខេត្តរតនគិរី, ភ្នំឥស្សឹតបតមៈ,ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង, ទឹកជ្រោះអូសៀនឡៃ, ទឹកជួរតាតៃ , វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ, ភូមិវប្បធម៌ជនជាតិដើមភាគតិចជាដើម។ ម៉្យាងវិញទៀត សេវាកម្មស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងទំនិញនានាមាននៅគ្រប់ទីកន្លែងទូទាំងខេត្ត កំពុងរងចាំទទួលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY7LRuGTw94ja7cdie0rLiHK4-pG0iew2VAS4nlxFAISSTKbEJpNjtZqTPwnepmMk4SoLKUNkybdlrs3ePSP3V-z8HpRtxLhqZ7u1wL1B58nHHK0lKrkeNaa6GZnOLkolDjNxS-QDN-Btv1gzP_bOu_FRhn0NlPSneC1x0AXEKsdAKhL6dDhJ1OBnSoiWx/s1080/IMG_2625.JPG

គួរបញ្ជាក់ថា ខេត្តរតនគិរី បន្សល់ទុកជនជាតិដើមភាគតិចមានប្រមាណជាង ៦០% នៃប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនោះបានបែងចែកជា៨អម្បូរ គឺ ទំពួន គ្រឹង ចារាយ ព្រៅ កាវែត ព្នង កាចក់ និងលន់។ ជនជាតិដើមភាគតិចទាំងនោះនូវតែបន្តថែរក្សា ទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេបានយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្នផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9wge144H7ekGbvc65u37irGoKXDPAO6zhE1tnMUrTp8EzIxXBfBqhdLtaidxYTj-u_r4LHhvAOp6uoO4DDrIz9U2MQQn-oCz87oUgKfj4ZmHN4Nk0l942opR4aIJbnkrTkCr10H5yPcbqAWkageVY9LHOUMd9aIakAEB2mDFWNLDJpm1303NsKAPDW5Vj/s2048/IMG_2628.JPG

ពលរដ្ឋថៃបារម្ភពីទំនិញចិនហូរចូល ខណៈចិនចាប់ផ្តើមបើកហាងដាក់ស្លាកអក្សរចិនធំៗ

0

ប្រទេសថៃ ៖ បច្ចុប្បន្ន ពលរដ្ឋថៃដែលប្រកបមុខរបរលក់ទំនិញ, នំចំណី និងម្ហូបអាហារផ្សេងៗ មិនថានៅតាមផ្សារតូច ឬហាងទំនើបធំៗ បានត្អូញត្អែរដូចៗគ្នាថា ពួកគេលក់ពុំដាច់ដូចមុនទេ ដោយសារគ្មានមនុស្សដើរផ្សារ ។ រីឯអ្នកខ្លះទៀតថែមទាំងថតហាងលក់ដូររបស់ខ្លួនបង្ហោះក្នុងបណ្តាញសង្គម និងនិយាយថា មានសភាពស្ងាត់ជ្រងំដូចកន្លែងកប់ខ្មោ.ច ។

ក្រុមអាជីវករទាំងនេះបង្ហាញក្តីបារម្ភថា ទំនិញចិនគ្មានគុណភាព និងមានតម្លៃថោកៗបានហូរចូលមកប្រទេសថៃយ៉ាងច្រើន ហើយធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរទំនិញរបស់ជនជាតិថៃ ។ ថ្មីៗនេះ គេបានឃើញជនជាតិចិនចាប់ផ្តើមបើកហាងលក់ដូរនៅតាមបណ្តាខេត្តរបស់ថៃ និងដាក់ស្លាកសញ្ញាជាអក្សរចិនធំៗជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9F3W0YuDVYXfv3G85QI0pmEtPMzVErP3CSwEXS6ULuWbIai_CX3fMCvTXUNVEaR0LnmTjCa5BmpVPwMjHQ3sBBT82r2gJVWbzErE1xTSfHwZ8Z58JGu8fmZKv9fOmBbfs9Bg5omqfifDvdPUI4yUz2rDf1CiV0fYmQkdG2e99Y_z6TWFOor0FIEjZTlR/s1500/image_2024-07-24_14-50-55.png

ចុងក្រោយ គេបានឃើញការដាក់ស្លាកសញ្ញាដែលមានសរសេរអក្សរចិនធំៗថា «ផ្សារទំនើបចិន» ព្រមទាំងដាក់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៀតផង នៅតាមផ្លូវត្រង់ចំណុចកណ្តាលខេត្តនគររាជសីម៉ា ។ ហេតុនេះ ពលរដ្ឋថៃបារម្ភថា វានឹងធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់ពួកគេយ៉ាងខ្លាំង ។

ស្លាកសញ្ញានេះមានទំហំចិនធំៗ និងដាក់នៅមុខអគារកម្ពស់៤ជាន់ នៅតាមផ្លូវរ៉ាជដាំណឺន ស្ថិតក្នុងស្រុកមឿង ខេត្តនគររាជសីម៉ា ។ វាស្ថិតនៅឆ្ងាយពីទីលានអនុស្សាវរីយ៍ថាវស៊ុណារី (ឬទីលានយាយម៉ូ) ប្រមាណ៥០០ម៉ែត្រ ហើយស្លាកសញ្ញានេះសរសេរថា «ផ្សារទំនើបចិន, អាជីវកម្មចម្បង ដែលមានលក់អាហារចិន, នំ, គ្រឿងផ្សំ, អាហារក្រៀម, អាហារក្លាសេ និងទំនិញផ្សេងទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHi2x29pfkRqdu9D9CKw00kE1KAGT73rHQ5UcKl004XgCBZC2bAoGVFdTxPCX5srcIHT1QrSCyluN84UpK9iUPpwQrS_9vxpbeYvMue-m9MCPyTRb8RXNNKECXKmNMma3iO1pD5UgR4YcWvRu3UErfvh81sih_WvhRzOG7J8pGKRPHQ_hW_hcjFLue6Ji_/s600/image_2024-07-24_14-51-54.png

ស្លាកសញ្ញាភាគច្រើនរបស់ជនជាតិចិន សុទ្ធតែសរសេរជាអក្សរចិនធំៗ ហើយសរសេរអក្សរថៃតែបន្តិចប៉ុណ្ណោះ ។ ពលរដ្ឋថៃរស់នៅខេត្តនគររាជសីម៉ា ឃើញហើយនាំគ្នាថតរូបបង្ហោះក្នុងបណ្តាញសង្គមព្រៀងព្រាត និងបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំង ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃបានមកសាកសួរអាជីវករដែលលក់ដូរនៅក្បែរស្លាកសញ្ញាចិននេះ ឱ្យដឹងថា កាលពីមុន អគារនេះធ្លាប់បើកជាក្រុមហ៊ុនទេសចរណ៍ ឬនាំភ្ញៀវទៅដើរលេងក្រៅប្រទេស ជាពិសេស ប្រទេសចិន ។ បន្ទាប់មក ក៏មានជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ទើបក្រុមហ៊ុននេះបិទទ្វារកាលពី៣ឆ្នាំមុន ។ ប៉ុន្តែនៅដើមខែកក្កដា ឆ្នាំ២០២៤ ស្រាប់តែឃើញស្លាកសញ្ញាអក្សរចិនបើកផ្សារទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXHgr6B7Jd8rq56qjdaoNPIky6uUxF9AeQrPzyJheVBA9c3iMkCteWBeRlOp7xg28PBj6F0GLpVWRSy1wwfzoGjjSsAL8EY1uARvifwjlVwFX_82XEwqZPGZ5SgcsJR5WhoO6NT2gbm9Qahb6kswb5e1uuGS8zH2_mNDZi95Op58VCFjwAd87fLbt2pCi9/s4533/image_2024-07-24_14-52-08.png

លោក ឆ័យឆាណាក់ ប្រាព្រឹតផុង អាជីវករនៅខេត្តនគររាជសីម៉ា និយាយថា លោកមើលឃើញ២ចំណុច ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មរបស់ចិន គឺ ទី១ ៖ វានឹងធ្វើឱ្យពលរដ្ឋខេត្តនគររាជសីម៉ា អាចទិញទំនិញ ឬវត្ថុធាតុដើមពីចិនក្នុងតម្លៃថោក ។ ទី២ ៖ វាគួរឱ្យបារម្ភសម្រាប់អាជីវករថៃ ពីព្រោះទំនិញចិនមានតម្លៃថោកខ្លាំង ថែមទាំងការដឹកជញ្ជូនសម័យនេះឆាប់រហ័សខ្លាំង ។ ការបញ្ជូនទំនិញពីចិនតាមរថភ្លើងល្បឿនលឿនមកដល់ឡាវ ចំណាយពេលតែ១ថ្ងៃប៉ុណ្ណោះ ហើយថ្ងៃបន្ទាប់ ទំនិញទាំងនេះមកដល់ថៃហើយ ។

ហេតុនេះ វាធ្វើឱ្យមានបញ្ហាទំនិញចិនតម្លៃថោកហូរចូលប្រទេសថៃ ដូចជា ៖ ផ្លែឈើ, អាហារស្រស់, អាហារសមុទ្រ និងទំនិញផ្សេងទៀត ។ នៅថ្ងៃអនាគត រថភ្លើងល្បឿនលឿននឹងធ្វើដំណើរមកដល់ខេត្តនគររាជសីម៉ា ពេលនោះ ការបញ្ជូនទំនិញចិនមកកាន់ខេត្តនេះ គឺចំណាយពេលត្រឹម១ថ្ងៃប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKgxHNYvMDhigScCIl5l20_l1mzJ_lUNISb3XSbkGk9T_SoNcN-7xhIcwlgZhwhP7fisBtYCnKgXsnFrGIWSbv6IN1Ed_WGcdQhjBdgXGVEo2G1Rvy9oGgtUo9cxv6JoUYsqSyL2Ns5iOMBAiDmVkxlUHPltWC4c1szc0HA9znlslY0xopEtzzSPOFDlwI/s1280/photo_2024-07-24_14-15-15.jpg

ចំណុចសំខាន់ ប្រទេសថៃបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិន ទើបធ្វើឱ្យទំនិញរួចពន្ធហូរចូលមកថៃកាន់តែច្រើន ខណៈថៃនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន៤០០បាត ទើបធ្វើឱ្យអាជីវកម្មថៃពុំអាចប្រកួតប្រជែងជាមួយចិនបានទេ ។ ហេតុនេះ លោកសូមឱ្យក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលជួយគ្រប់គ្រងទំនិញចិនផង ដើម្បីកុំឱ្យប៉ះពាល់អាជីវករតូចតាចនៅថៃ ។

លោក ឆ័យឆាណាក់ និយាយថា ៖ «បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចនៅខេត្តនគររាជសីម៉ា ធ្លាក់ចុះខ្លាំងណាស់ ជាពិសេស នៅទីរួមខេត្ត ។ រីឯចំណុចដែលមានស្លាកសញ្ញាអក្សរចិននេះ ហាងលក់ដូរនានាបានបិទទ្វារអស់ជាច្រើន ហាងខ្លះបានប្រកាសលក់ ។ បើរដ្ឋាភិបាលពុំធ្វើអ្វីសោះ គឺអ្នករកស៊ីតូចតាចមុខជាដាច់ពោះស្លាប់ច្រើនជាងនេះមិនខាន» ៕

រយាលពីការងារសិល្បៈយូរតារាហុងកុង Linda Chung ប្រកាសប្រគំតន្រ្តីភ្លាមសំបុត្រលក់ដាច់គ្មានសល់

0

Linda Chung តារាស្រីដ៏មានប្រជាប្រិយភាពលេចមុខតាមរយៈខ្សែភាពយន្តជាច្រើនរបស់ TVB បានរយាលការងារសិល្បៈអស់រយៈពេលជាច្រើនឆ្នាំដោយផ្តោតលើជីវិតគ្រួសារពេលនេះបានប្រកាសវិលត្រលប់មកវិញគ្រប់សកម្មភាពក្នុងអាជីពសិល្បៈ។ ជាពិសេសគ្រាន់តែនាងប្រកាសពីការប្រគំតន្រ្តីផ្ទាល់ខ្លួននាខែសីហា ខាងមុខនេះគឺសំបុត្រលក់ដាច់អស់គ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះសកម្មភាពនានាក្នុងវិស័យសិល្បៈនាងក៏ទទួលឡើងវិញដែរទោះបីជាដើរតួចិត្តអាក្រក់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXBWCBbCSB3ghWlwOxZMxt1EKw89pa5uC50KZllUqPxc06HFfc6Zd9TnELPBqNxphnyyxza28fq4y-jj_ai169al3i1CxD34Jf6MWpEZRXdO12bZE2XJNHTTSLkWe-rpQG_k3qCJfAvjLSWRRLw9p2fnocxFVntdFtnerrj5Tp3sM5WTqcdgqq83S7NCbm/s2048/image_2024-07-23_16-31-17.png

កាលពីថ្ងៃទី២២ កក្កដា តារាសម្តែង Linda បានចូលរួមក្នុងព្រឹត្តិការណ៍ផលិតផលមួយដោយបានផ្តល់សម្ភាសទៅកាន់អ្នកកាសែត។ តារាស្រីវ័យ៤០ឆ្នាំរូបនេះបានបង្ហើបថាឥឡូវនេះ នាងកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការប្រគំតន្ត្រីផ្ទាល់ខ្លួនរបស់នាងដែលនឹងប្រារព្ធឡើងនៅទីក្រុងក្វាងចូវក្នុងខែសីហា ។ Linda បានលើកឡើងទៀតថា នាងបានហាត់សមយ៉ាងខ្លាំងទៅលើបារ៉ូលចម្រៀង ក្បាច់រាំ ដើម្បីឱ្យកាន់តែល្អ ក្នុងការត្រលប់មកលើកនេះ ព្រោះវាជាការសម្តែងលើកដំបូងរបស់នាងដោយសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja6zXsWGXn-buEx7b9csaoA6ZlLTtCxN3zz-1q7tWtMFqNGcDARHu_MoVPnJ_WQ8C6aKbKbKCBjGy8RpZitT2WRBJtQ6fj_Q8-DVZat7iTtgeFzVenDEdPh-QAxMfMjV0rany-bJAQEU_PsEJMct7l4FD_cVk_rRvKALPpclwH4v2d1eUZhRTLkV8c1Wzl/s1800/image_2024-07-23_16-31-19.png
ជាមួយគ្នានេះដែរ Linda បាននិយាយថានាងទើបតែបានធ្វើដំណើរទៅទ្វីបអឺរ៉ុបជាមួយស្វាមីនិងក្រុមគ្រួសាររបស់នាងដល់ទៅជិតមួយខែដើម្បីអបអរខួបកំណើតម្តាយក្មេករបស់នាង។ លើកនេះនាងបានត្រឡប់ទៅហុងកុងដើម្បីធ្វើការតែម្នាក់ឯង ក្នុងការរៀបចំការប្រគំតន្ត្រីរបស់នាងនៅក្នុងខែសីហា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg96_-IefU_tqGfDZfHMqTfKWtp6XtkguEhdkdt2FUC9G1OF8O2TfGzccMyhftGd47I7c1CU6NNDEbm4GUZdT2M4woes4wR5G3y_KpJOvj9uOJCRH5tHEfFBIA4bsRnqmfaNo8FsyOdlpWzjeRyuRgGVZ9gHpiXdb5bNphvW6dfxRJaZQCUKiCm5s6aLdfW/s1800/image_2024-07-23_16-31-20.png

Linda ក៏បាននិយាយថា លើកនេះនាងនឹងត្រលប់មកវិញវនូវរាល់ការងារសិល្បៈរបស់នាង ក្រៅពីការច្រៀង នាងក៏អាចធ្វើជា ពិធីការិនី សម្តែងក្នុងខ្សែភាពយន្ត មិនថាការដើរតួជាតួឯក ឬតួចិត្តអាក្រក់គឺនាងព្រមទទួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3zDEGtnKGBgtPNcSViPGzA9g_mmkM6ONlCXfM184xwahSRUF01Or7UE7rex8309MuK5aKc-ooVKKKykO4eOcyy09QkN6zCB21nkiZAlMCTpe6dl9WqxKBpbHSCyps6xkdUb7i1gBIFZPl_bHxRDJJ7MUPyWZoj8DtejX-13ynV4qPQJ-ErIWS-txcVWv3/s1800/image_2024-07-23_16-31-26%20(2).png

គួរបញ្ជាក់ថា Linda ជាតារាសម្តែងហុងកុង មានដើមកំណើតនៅកាណាដា បានរៀបការក្នុងឆ្នាំ២០១៥ ដោយបច្ចុប្បន្នមានកូន៣នាក់ជាចំណងដៃ។ ទោះបីក្លាយជាអ្នកម្តាយកូន៣ទៅហើយក្តី ប៉ុន្តែតារាស្រី Linda បានថែរក្សារូបរាងឱ្យនៅតែស្រស់ស្អាតនិងខ្ញង់ដដែលមិនចាញ់ក្រមុំៗនោះទេ៕

ផ្ទុះការងឿងឆ្ងល់! រកលុយបាន២លានដុល្លារក្នុង១ឆ្នាំតែលុយប៉ុណ្ណោះសោះមិនព្រមបង់ឱ្យ ជូវី លីន

0

អ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់និងចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ជូវី លីន អតីតសិល្បករផលិតកម្មបារមីបានសម្តែងការខកចិត្តដោយបានបង្ហោះសំណេរមួយមិនបង្ហាញឈ្មោះថា រកលុយបាន២លានដុល្លារក្នុង១ឆ្នាំប៉ុន្តែលុយត្រឹមតែពីរបីរយមិនព្រមបង់ឱ្យលោក។ រឿងនេះបានធ្វើឱ្យមានការជជែកវែកញែកអ្នកខ្លះបានលើកឡើងថា សងលុយគេទៅកុំឱ្យអស់កិត្តិយសព្រោះតែលុយប៉ុននេះទាំងរកបានលុយទាំងលានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggzt-Iqpk77tCQyMzFOsXjYB_61kxooy7k4LIvKfhdCm2rzqDXggyQiq99BggIK_vlV4eKuSuCgy0NVhWcn2kIbm1wipyZXvtrPOM3xgtTlOUfXG_GjplsaXJiM-QH07HT6Sk7qN2AJNSvTNqg1cCI2xgk3SRJIFxt_gvLrUPBrfJet7FLn5lNVndNGxHI/s2048/image_2024-07-24_09-15-15.png

កាលពីថ្ងៃទី២១ កក្កដា តារាចម្រៀង ជូវី លីន បានបង្ហោះសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា «អ្នករកបាន ២ លានដុល្លារក្នុងមួយឆ្នាំ តែពីរបីរយអ្នកមិនបានបង់ឱ្យខ្ញុំ» ដោយតារាចម្រៀងរូបនេះបានដាក់ Hashtag ថា ខកចិត្ត។ ការបញ្ចេញអារម្មណ៍ខកចិត្តរបស់ ជូវី បានធ្វើឱ្យមានការពិភាក្សានៅលើប្រព័ន្ធអនឡាញមិនដឹងថាជាខាងណានោះទេដែលធ្វើទង្វើនេះដាក់ជូវី លីន បែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoNzjaDRq4SB70wKB9JA6qUHsO9R1wE9TbKmfM53YghaZ6UPR08cMaO7kl3dnU3BtFJ-zx5UTb6ASJu7nb3UzlzpVb29O-5lRHuMZaxd5l351XMjO82pepfxZw7lEWOGrBd-ODyvt9BOsys25YGrq4VQFMXhCUhPE_TTw1DbX4pamVSWuLQlaeGE37Dvqm/s2048/image_2024-07-24_09-15-16.png

អ្នកលេងបណ្តាញសង្គមបានចែករំលែកខ្លឹមសាររបស់ ជូវី ដោយអ្នកខ្លះចង់ឱ្យលោកដាក់ចំៗតែម្តងទៅឱ្យដឹងសខ្មៅ ស្រួលតតាំងគ្នា ចំណែកអ្នកខ្លះក៏លើកឡើងថារកលុយបានដល់ទៅ២លានដុល្លារក្នុង១ឆ្នាំតែមកថោកត្រឹមតែទឹកប្រាក់ពីរបីរយ។ អ្នកគាំទ្របានជជែកពិភាក្សាគ្នាយ៉ាងខ្លាំងនិងចង់ដឹងដូចគ្នាតើជានរណាដែលអាចធ្វើបែបនេះទៅរួចមិនចង់ឱ្យប្រាក់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1tNNMiQygecMafjLd17IMdDZktjcQSmCYoPg6Pcb-xgMM61Z8L7zSCwUYQCPyfmQU9hgVSYhdfxp3PKzDRfir39Aeg9I7bWtcRORyNR-9f-J_l1HQzCT3Lepn8eq5HCIxJ9YgBS2aPLiLYchxLdVAu9RNaFpFxoECkphYiAsG7HrTZPc7spDjUZzxK-6A/s2048/image_2024-07-24_09-15-21.png

គួរបញ្ជាក់ថាលោក ជូវី លីន គឺជាអតីតសមាជិកក្រុមប៉ូឡារិចក្រោមការគ្រប់គ្រងផលិតបារមីដោយមានសមាជិកមួយរូបទៀតគឺ នរិទ្ធ។ ទោះយ៉ាងណាក្រុមនេះបានប្រកាសរំសាយនៅថ្ងៃទី១០ ខែឧសភា ដោយលោក ជូវី សម្រេចចិត្តធ្វើជាសិល្បករឯករាជ្យ។ មិនត្រឹមតែជាតារាចម្រៀង ជូវី គឺជាអ្នកថតវីដេអូចម្រៀងមួយរូប ជាក់ស្តែងបទរបស់ វណ្ណដា មួយចំនួនគឺជាស្នាដៃរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUm6yLboQr1TdDszFUpjNuy92tW01lkFdYrRruoS_5AgYoYd2RJLv_fRutTlnDd8fzK2geoFav4AjzYVPqq660ESdbl4VcIt7SRg9350sr72W9mKJxL53VGRxXEh7jXWq9_gUXaoevPgl27vLaowSMq5CP2lfNz65WUUEr6Vk2xGxQQyI9BJ22RM3Zubr-/s2048/image_2024-07-24_09-15-26.png

ក្រោយចាកចេញពីផលិតកម្មបារមី ជូវី លីន បានបញ្ចេញបទថ្មីរបស់ខ្លួននៅលើបណ្តាញសង្គមផ្ទាល់ខ្លួននិងបានបញ្ចេញថ្វីដៃថតបទចម្រៀងឱ្យ តារារ៉េប Kingchi របស់ផលិតកម្ម CG ផងដែរ៕

លោក អេ ភូថង ភរិយា និងកូនស្រី នឹងត្រូវបន្ធូរបន្ថយការពិន័យ

0

លោក អេ ភូថង គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ អ្នកស្រី សាំង សុម៉ាលី មន្រ្តីបច្ចេកទេស និងកីឡាការិនី អេ យ៉ានុត នឹងត្រូវបន្ធូរបន្ថយការដាក់ពិន័យបន្ទាប់ពីទទួលស្គាល់កំហុស និងធ្វើការសូមទោសជាសាធារណៈ សន្យាមិនឱ្យកើតឡើងម្តងទៀតជាលើកទីពីរ។ គ្រួសារអ្នកប្រដាល់គុនខ្មែរនេះត្រូវបានសហព័ន្ធកីឡាគុនខ្មែរមិនអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាគុនខ្មែររយៈពេល៦ខែដែលរៀបចំដោយសហព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrRwiD9D_PnXfxxZzTqAxH9WAt17EUyxrzWBrc0pdvcJfkuRT3A4lkEN61A_bCGcSKqIabBs14saegCOafpAuofSaFlqwkdUAsnwRSuInrCHSSBAKPrqyDlcmVaSL2I4Pdv2AXHNvbFPtTk7h0u4FQCNUUXPm_YTGCl5_PVGAoQDZncqFDFtrwwr8My3wN/s2048/452457771_1015381943929404_475200954405136697_n.jpg

នៅថ្ងៃទី២៣ កក្កដា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើសន្និសីទសារព័ត៌មានជុំវិញការដាក់ពិន័យ លោក អេ ភូថង អ្នកស្រី សាំង សុម៉ាលី និងកីឡាការិនី អេ យ៉ានុត។ ក្រោយពីសម្របសម្រួលតាមការបញ្ជាក់ពីផេកសហព័ន្ធបានគូសបញ្ជាក់ថាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងសិក្សាបន្តជាមួយអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើសំណូមពរ សុំបន្ធូរបន្ថយការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYyaY0nOLyl6CCn1dk9hFhtkRgrkJSQVfGyOrP29LyrJZK6FQbo4OiTLbKuigjSOgDXuVUtMR8vyK_cPlnfLSclMltoyWHxnNaGJ6bRvEtwwV2heWmAMAR1mw0px6La7N9b7rKNnOAEX5BU21UzKPRKX8lbOFCbx7UedE-1b0KqU1bxnBLOFzZY9r117AN/s2048/452538380_1015382077262724_2698390473234963241_n.jpg

ការសុំបន្ធូរបន្ថយការដាក់ពិន័យនេះដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសូមទោសជាសាធារណ:ចំពោះកំហុសឆ្គងរបស់ខ្លួន ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ។ ការសម្របសម្រួលនេះបានបញ្ចប់ដោយរលូនឈរលើគោលការណ៍រួមគ្នាដើម្បីគុនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN8A9kirbzMqa3PBiZqNF2eR23X1Sajp1l1t0CzCI7XXStdumte9bQONa8Ni-oiTBy9QYF4xU0GLtk8ZQjMFb3Weth_imBlCc1ctvi0fUe61SF2C22a7zLNuJQ9e1M8rP7MNMHFtp7z7n1412IFGj5QIc7eyPki7CodjZrtMo40PhlK9ca2dlsRa1aDDk0/s2048/452748958_1015382200596045_8390857790208758668_n.jpg

គូសបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកក្កដា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចចិត្តដាក់ពិន័យលោក អេ ភូថង គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ អ្នកស្រីសាំង សុម៉ាលី មន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រូវជាភរិយាលោក អេ ភូថង រួមជាមួយកីឡាការិនី អេ យ៉ានុត ត្រូវជាកូនស្រី មិនអនុញ្ញាតឱ្យចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែររយៈពេល៦ខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimwMcybL4Q_6o5QtTaIjgEt2VGNCCc6ToMW3dYAvwFMO1ADHOzkYWb0gH7nS9hSrgMAaf89mc6U7HFIPvpnWJurc6kCOWsQ6W6UZBTNL1WUfw4ooqg4KIJvoL6gQQi-7RA-W6nIQrQP5EGfuMJ4kMyO41jXl32uqMow2ayraT1Q5OvW6x8Eg8cOOXCaxjt/s2048/452601742_1015382070596058_6759708992061230804_n.jpg

 

 

 

ទីលានចាក់សំរាមទំនើបមួយ នឹងលេចរូបរាងនៅខេត្តកំពង់ចាម

0

ទីលានចាក់សំរាមទំនើបមួយ ស្ថិតនៅភូមិកោះរកាឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថាបនាស្ថាបនាបានប្រមាណ៨០% ហើយ ដែលការគ្រោងទុក និងបញ្ចប់ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHAbI23VQVMkeueI7IjXbQoYLmWMdaBuNvB2rhrGb2uUE5GlTUX9z-eIXjSIletE0oQkWC8UE61Dz7NhFfNfkOgr1OEqNx9TejQwWLmjXHudx9qt6-3xIe7jzVlB706qT0XgfeR9hHDldUFb1iXz7LJZHvcQgDcGZ0dpuIRT24FDpe6g8QXegm-o7kaYWp/s1280/06e537a8a3dcb370209a0151edf88f68.jpg

ទីលានចាក់សំរាមនេះមានផ្ទៃដីប្រមាណជាង ១៨ហិកតា ដោយស្ថិតនៅឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណជាង ៥គីឡូម៉ែត្រ សាងសង់ឡើងក្រោមជំនួយ ADB។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4pwjDSITrSxUxuu71HoFH36f-54yPOi2vfgzjKBM8XKzAnG8Rsv59sUV5yOXqvaXD4qKsjqgoGsrbABkXDqaR6bQOB44lSpYb8iyisNtnNxIM1NxbA-TUaSSuKueUZR1Kt2T-WRTVMBzTzsRGO-cW19ytuTqnJGpxAwk21KhGdGkJqiyciBypjZRt69Yu/s1280/2aad77bc69094f98aa264ee663890329.jpg

បច្ចុប្បន្ន អាជ្ញាធរ បានឱ្យក្រុមហ៊ុនពន្លឿនការស្ថាបនាប្រព័ន្ធលូ និងការជីកទុយោទឹកបង្កប់តាមផ្លូវធ្វើយ៉ាងណា កែលម្អឱ្យបានដូចសភាពដើម ចៀសវាងកុំឱ្យពលរដ្ឋមានសតិអារម្មណ៍មិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYSEDNcu4JxsxwfpLN7Kj_Jkarw3opoNTfuzYiFkwPhOlqyvBkJi_RAZE8Ns1yty5XH8G6bT75sRXOpPcQEBUvqeGakHZv3packcdSRwk_AMg1_B-THK0D2uIXlDW6UDCFWZOt6HxxC5YIgu44EFw7ylbiYs4P41vrbOmNEcUlpQNn2D2gHwT095txz0y4/s1024/b4d36c6067c6f1c112e3f18c3371115b-1024x682.jpg

គួរបញ្ជាក់ថា ទីលានចាក់សំរាមថ្មីនេះ នឹងផ្តល់ភាពងាយស្រួលក្នុង ការដឹកជញ្ជូនសំរាម មិនមានការកកស្ទះ ខណៈដែលក្នុងមួយថ្ងៃៗសំរាម ក្នុងក្រុងកំពង់ចាមមាន ប្រមាណ៥០ ទៅ៦០តោន ហើយសំរាមដែលបានប្រមូលចេញពីក្រុង កំពង់ចាមគឺពិតជាបានចូលរួមលើកកម្ពស់សោភណក្រុងកំពង់ចាម អនាម័យបរិស្ថាន ទេសចរណ៍ទីក្រុងស្អាតជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiRrc54ojAYcYm4uwxuVD61EmYmXaRs8eHpYfte1D4noEbXBdHudnaxiWYcsqkByF02CbyAT-TP2BGgQEKpRCIRUNtz1ja9VWaL_qS4KpT_ZhVqgkeyqmiiL8wUA-ZUzWrFH75ZFJWPaq-FkHD9KnI9U9N-HWgZ4J7E7K01Bu3cHJHTR5Kgb1MCitmRn4n/s1280/d9c4627d5be861596c1a71be55efee5b.jpg

មកស្គាល់ឧទ្យានជាតិក្នុងទីក្រុងទាំង ៧ ដែលមានទំហំធំបំផុតលើពិភពលោក

0

សូមកុំបំផ្លាញព្រៃឈើ ប្រសិនបើអ្នកចង់រស់នៅប្រកបដោយសុខមាលភាព ពីព្រោះធនធានធម្មជាតិគឺជាឧទ្យានផលិតភាពបរិសុទ្ធជូនដល់យើងគ្រប់គ្នា ក៏ដូចជាកម្ចាត់ភាពកខ្វក់នៅក្នុងបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ប្រទេសជឿនលឿនគេបានអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងការអភិរក្សការពារធនធានធម្មជាតិនៅក្នុងទីក្រុង ឬនៅក្បែរទីក្រុង ដែលគេឱ្យឈ្មោះថា «ឧទ្យានក្នុងទីក្រុង»។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនាំប្រិយមិត្តមកស្គាល់ឧទ្យានក្នុងទីក្រុងទាំង ៧ ដែលមានទំហំធំបំផុតលើពិភពលោក៖

១.ឧទ្យានជាតិឈូហ្កាច៖ ឧទ្យានជាតិឈូហ្កាច (Chugach State Park) គឺជាឧទ្យានជាតិទីក្រុងដែលធំជាងគេបំផុតនៅលើពិភពលោក មានទំហំលើសពី ២,០០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅទីក្រុងអាន់ឆឺរ៉េក (Anchorage) រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNhELmnGvqN-uEzOXg5CIn__auFpRvy_qQ5gc8fhlPdPCLkbLByMCMEZ-Uo1Ycmze0sqC8NnnG1SHF62Q7OCqkuBpiD1U_V4GUW_O31of7PNrwn92rGK-iILtJ371HPP7xe0Q_RI4xUaFVf_ISKNASjwIOgPjWOVMw0fIKF1zNKy0iSJADCRAMKXVDdHN/s2520/1.png

២.ឧទ្យានជាតិភ្នំថេបល៖ ឧទ្យានជាតិភ្នំថេបល (Table Mountain National Park) ស្ថិតនៅទីក្រុងខេបថោន (Cape Town) នៃរដ្ឋធានីរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ ឧទ្យានជាតិនេះមានទំហំ ២២១ គីឡូម៉ែត្រក្រឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFlnnuKERQAaLOoNfmzdTrIS7u7Pdjhk8dM0WIYezcdbx4iNQNL2p0HRBRX6qQ0Y8bzFiASPmk1MkguNdAo84wuAQ6CqZ4a_-WCiV7C7uic1quj3_UlG5qfGnJUOG2KBvlrxReQRjn-gRLEHdfZWLmkT3iF2CT9Rxd62fh8iiEYH0xANap77gBQif6TZtp/s2560/2.png

៣.ឧទ្យានជាតិភ្នំម៉ាហ្កាឡា៖ ឧទ្យានជាតិភ្នំម៉ាហ្កាឡា (Margalla Hills National Park) មានទំហំ ១៧៣.៩ គីឡូម៉ែត្រ ស្ថិតនៅទីក្រុងអ៊ីស្លាមម៉ាបាដ (Islamabad) នៃរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKv_6oAY4sVwZsxOLaewiRKW1f3ZBgqnRtik4tcSOQOTiajH5yYXXyKLDyDx5WVQ2uvVzyoF-aXRMEiSNKvydxOqrPEa5jCZ4ubWhwbSUJI-HDZup1MGEIgn_HgTowoJZfNkmdcEGoLiJdWmZlrayuYf_sZWdYSePnLItV5KqYUB6Q3aHq0DSCKl9EulG/s1024/3.png

៤.ឧទ្យានជាតិភេត្រា-ប្រង់កា៖ ឧទ្យានជាតិភេត្រា-ប្រង់កា (Pedra Branca State Park) ស្ថិតក្នុងទីក្រុងរីយ៉ូដឺហ្សង់ណេរ៉ូ (Rio de Janeiro) ដែលជាក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល។ ឧទ្យានជាតិទីក្រុងនេះមានទំហំ ១២៣.៩៤ គីឡូម៉ែត្រក្រឡា ដែលត្រូវបានគេស្គាល់ថា «ព្រៃទីក្រុង» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilTCeXhHBjIk9yJ0X993R9xfI89sHXjV991J-heRzsvpqMM2vxUA6qDYvUhmyLjlY8duLsfI3RHDbaVRPzl36uvPyMcbEmQIL_tERrBmQiOTp2JrebKBWK3FX4LzCL8s_30A_l7HUH5Oanc_4ndckpdKGrqjxZ2lRtPEpxevi8jEB_VjEjjWk0MXwx5uru/s851/4.png

៥.តំបន់អភិរក្សម៉ាក់ដូវែល-សូណូរ៉ាន់៖ តំបន់អភិរក្សម៉ាក់ដូវែល-សូណូរ៉ាន (McDowell Sonoran Preserve) ស្ថិតនៅក្នុងទីក្រុងស្កត់ឌែល (Scottsdale) ក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ដោយឧទ្យានជាតិនេះមានទំហំ ១២៣ គីឡូម៉ែត្រក្រឡា ហ៊ុព័ទ្ធទៅដោយវាលខ្សាច់សូណារ៉ាន់ (Sonoran)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLChsNmgCbj2L6GDrkKMR9U6_DBofhiNrjcLSK5TIgEEL4_QilzKbAXP3ZaBMPDMw_fc6UsieZtMOGZ25hxwvl6HLoGpefjkxsp_CMo427IZJtmGtIpxKS9_sCfIk9xTBegZ1cME87gbrtGDMIfKydT2-ghH_jEcXgJuwpWGe7D67S5Si34Xmg_w8kFct7/s1486/5.png

៦.ឧទ្យានជាតិឡូស៊ីនី-អូស្ត្រូវ៖ ឧទ្យានជាតិឡូស៉ីនី-អូស្ត្រូវ (Losiny Ostrov National Park) ស្ថិតនៅក្នុងទីក្រុងមូស្គូ រដ្ឋធានីសហព័ន្ធរុស្ស៉ី។ ឧទ្យានជាតិនេះមានទំហំ១១៦គីឡូម៉ែត្រក្រឡា គ្របដណ្តប់ដោយព្រៃឈើលើសពី៨០% ខណៈដែលទំហំលើសពីពាក់កណ្តាលនៃឧទ្យាននេះមិនបើកជាសាធារណៈនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3E2a041d2TkN3fjc8zIzMpEojDiplAYcMjW0278A8xTD8OFx7x4jzzZf9YbRQwGa3GZ9Olzn_TAUozDXixlDTZV_XIBIXmjclKkGwHRBjZwgEo1hJ-P3dkdHRzdwNaC4iIX-7rrsLrJbRz5TsOw-HViQ0Ag8i1-Kp2MLfNfqyn6IWo44s4W35-HHeCR1H/s1000/6.png

៧.ឧទ្យានជាតិគិរីហ្វ្រែងឃ្លីន៖ ឧទ្យានជាតិគិរីហ្វ្រែងឃ្លីន (Franklin Mountains State Park) មានទីតាំងនៅជួរភ្នំហ្វ្រែងឃ្លីន ដែលស្ថិតនៅក្នុងទីក្រុងអែលផាសូ (El Paso) រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ឧទ្យានជាតិនេះមានទំហំ ៩៨.១២ គីឡូម៉ែត្រក្រឡា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiitA8KqGpovRDcP7lA3GDBdQ-55GQiMqJtf4h9J4eBiww7KeRvvnDzTKR61yU_3vdxRoIzGarzEgzN06yDcL8aAHzaR9xk5RYvmJgzWsLqhbz1mlfciA8gnuvKGaUt9iH2FAoXBJ9_RmFq3Osjg19KKV1qWhc8rCMAkiKR10WkHtlJlKKytYnSmXSaVc1x/s2048/7.png