Home ព័ត៌មានជាតិ ដំណឹងល្អសម្រាប់អ្នកខេត្តកំពង់ធំ អាចទៅពិនិត្យ ព្យាបាលជម្ងឺទាំងនេះ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃពេញ!

ដំណឹងល្អសម្រាប់អ្នកខេត្តកំពង់ធំ អាចទៅពិនិត្យ ព្យាបាលជម្ងឺទាំងនេះ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃពេញ!

61
0

ប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងខេត្តកំពង់ធំផ្ទាល់ គឺអាចទៅទទួលសេវាពិនិត្យសុខភាព និងព្យាបាលជម្ងឺជាច្រើនមុខដូចជាជំងឺមាត់ធ្មេញ ពិនិត្យឈាម ថតឆ្លុះក្រពះពោះវៀន ជម្ងឺរោគស្ត្រី ជំងឺកុមារជាដើម ដោយឥតគិតថ្លៃ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែកក្កដានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisVB23GFrLQdifxOXNyEqxPj9axvOateXLFQf6U_-fmExAW0S5DqAmmR9zouDUVEnWgbJrgn1s7QM-ag_YXw3oQNkmBGsJmYJ98TxbtTR9H8kPzI-Q2r4MtmTycHdPBWPBWh-6VGN8Utsc9J0_JAZzeOo-fvWZ8_MeRvt0dHSB1wNRAhiScRYqpPjKoZr5/s1200/IMG_2651.JPG

កាលពីថ្ងៃទី២៣ ខែកក្កដានេះ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមគោរពជម្រាប និងជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំ ឱ្យបានជ្រាបថា៖ មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាមជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYn6VuyMJ9PNVwSOtcSj31lO7L-DQoMkMQhkdsWBILmBWHF4LyDNqB8W2x6HqdOr9hR8ltvzKxF8p1-hk-QQldrAuJhLzh3lKoT0MzqNNz0THBjwKJEPwOGlbTgfslcXKUMF_XQCk-KOpy2WVy7TkgAJFuUjVqosCCH_wek2SgHrW_0pfPnR7uO_58pWuo/s1200/IMG_2653.JPG

កម្មវិធីពិនិត្យព្យាបាលនេះធ្វើឡើងរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំតាមកម្មវិធីដូចខាងក្រោម៖

-ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ធ្វើការពិនិត្យ ព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijapVxBrZJ_ABUcJizKB9LY3Df44n_J8agsX4n75C5p78Vnu9yX4u7t6zMCkC7eyVFnXrUqfPObauSeNbhUMtMLjdR3X26LperzoSZ0Vx4srlFlG_to4PA9PWD8-Z79h8949du-V5LGQhB8CfnHkGSaRT7EcufZsIS0w25zSOU-WgiF6sNlrQf5oJgkyDM/s1200/IMG_2655.JPG

-ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbfNvnM5CFPyPGYY9tQ2zpzJWBzFGY7vJXQcgdUTset_9hCxLRXE1MPH1X8AwZMh0jhzXlQTS4Y4oY2D-ZkRPd48f1hx4tGMh4rr5EGSz-ShW4shvfGV5-63AEEeMlUAZ_-47ox4N9BqYzFWnG4LZUiY0FYzBbWgTZnGjwV8kPbF3GSX_FUx0Lh9BlHfAS/s1280/IMG_2656.JPG

-ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ ធ្វើការ ពិនិត្យព្យាបាលជំងឺជូនបងប្អូនដែលជាមន្ត្រីរាជការ និងកងកម្លាំងព្រមទាំងក្រុមគ្រួសារ ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ មេត្តារួសរាន់អញ្ជើញមកទទួលសេវាពិនិត្យព្យាបាលនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOUgfyt4KgPE4FweHZ9Q-aE4jpRl2JJaX9gzckWUyw0uDFYjS5riurkeCy4C2zcNv2VaYFVoKN1dDTL8jMluPFPgd0shlPwKOS3OUMQZWtNS4E613SXMp4c3w6v929xtMNaU9_mZEcAOX5gevF8CoAKkeihDN_lk402TO2RxXrcyAtI9Ruy6IRcXcnFTXH/s1280/IMG_2614.JPG