Home ព័ត៌មានជាតិ ខេត្តទី៨ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តទី៨ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

56
0

នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់អ្នកខេត្តកំពង់ចាម ក្រោយខេត្តនេះទទួលបានជ័យលាភី ជាខេត្តទី៨បញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល ដោយពិធីនេះប្រកាសនេះ ធ្វើឡើងនៅលើបរិវេណ មុខសាលាខេត្តកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifeuefhMKP1WCrEJPBObpKk7GXCDTTLVYYLPEr5VNLaBC55V0b5M_HckVhdLfivFoyisIyHxvhEgGkSORpJgaHO3e3mPmiOSW1zFaSwc6nMRdIWO9ysA08diN4qfjXLeYPEG-650kEgSggrB7sr9CRI7GVJCw_WUz9PAaWYghsElbjrjxbKawKKKY2heJD/s960/452911887_1039548507536780_6488950728892888776_n.jpg

ក្រុមការងារចុះផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តកំពង់ចាម មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះ ផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញថា នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅមាត់ទន្លេ មាត់បឹង ក៏គ្មានភស្តុតាងបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixvDl6WEBtLtkeBWiqbzijYoPO7g2RSSrvLQoxbTl9VzyinUhEyiEn4DHllVcICQN1WO6AUbDwIvx9njSAC1iQeEjdXxxikJCPmNEpA8yX2y2CvGw89qJhlXqmSQ47ZwJGAZNVmNz4Zgf1lzL3qB6Db35aWig3GAXrxIq4Zj5IZUGDGyFo6fyT1Ns3b6ST/s1280/452915073_1039549394203358_2919627721049248645_n.jpg

បច្ចុប្បន្ន តំបន់សង្ស័យទាំងនោះ ប្រែក្លាយទៅជាលំនៅឋានស្អេកស្កះ មានរបៀបរៀបរយ មានទេសភាព សោភ័ណ្ឌភាព អនាម័យ និងបរិស្ថានល្អប្រសើរ ដែលទាំងនេះបង្ហាញឱ្យឃើញថា ខេត្តកំពង់ចាម ស័ក្តសមទទួលបានពានជ័យលាភី ជាខេត្ត ODF យ៉ាងពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxxJFckD23Bab7VSpm6tcQSidXINhBhNU-aj6trha9ubJ7PMRs-GvASl_aWE1gOGefriXHmKoOstjbqtmJso9RBC2dS9R6klgQ83zFATmYCegFlhKHS-Z9aJkeCEMaf2ZnE21VRg45MLlxZM8y0HYIkC96GVhNNAPBb7j6kDBtZagLAFd69tpjW1aQjq6b/s1280/452922140_1039549337536697_3220553142997078125_n.jpg

គួរបញ្ជាក់ផងដែរថា នាបំណាច់ឆ្នាំខាងមុខនេះ សៀមរាប នឹងក្លាយជាខេត្តទី៩ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCcAES3Qrm37p3v-Kp-7VKylzGnL7wdzBCQTY7GVnCbC-TAxrGpXZgY2jGmg45X7BPoKlPhQmUXq6X5RU43Igs-3wV59pbOLojVLdTu0vAZPsdnmlE1Jxs3O7SyBKYWNSpWCzHwb_sDVim_BkrxNpyuSzN2w4Gn7a_4WEjoVgU7-Q_Azmk_SNpv0WIzH03/s1280/452922652_1039549417536689_4349816135886391923_n.jpg