សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្ញៀវទេសចរមកកម្សាន្តនៅឧទ្យានជាតិ Yellow Stone សហរដ្ឋអាមេរិកស្ទើរតែក្លាយជាជនរងគ្រោះ ពេលទឹកក្តៅក្នុងឧទ្យានជាតិនេះផ្ទុះខ្លាំងដូចភាពយន្ត សំណាងល្អ គ្មានភ្ញៀវទេសចរណាម្នាក់មានគ្រោះថ្នា.ក់ ទេ ។ កាលពីមុន វាជាតំបន់ភ្នំភ្លើងដ៏ធំ ប៉ុន្តែអ្នកជំនាញថា វាមានឱកាសផ្ទុះតិចណាស់ ។
សារព័ត៌មានបរទេសរាយការណ៍ថា នៅពេលភ្ញៀវទេសចរមកកម្សាន្តនៅឧទ្យានជាតិ Yellow Stone ស្រាប់តែទឹកក្តៅក្នុងឧទ្យានជាតិនេះផ្ទុះឡើងយ៉ាងខ្លាំង និងបណ្តាលឱ្យចេញផ្សែងខ្មៅ និងកំទេចកំទីថ្មយ៉ាងច្រើន ។
តាមវីដេអូរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលបានបង្ហោះក្នុងបណ្តាញសង្គម គេឃើញភ្ញៀវទេសចរជាច្រើននាក់រត់ចេញពីកន្លែងកើតហេតុ ព្រមទាំងស្រែកដោយការភ័យខ្លាច ខណៈភ្ញៀវទេសចរខ្លះទៀតឈរមើលនៅក្បែរទឹកក្តៅផ្ទុះ ។
ជំហានដំបូង មន្ត្រីភ្នាក់ងារធរណីវិទ្យាជាតិអាមេរិកបានចុះត្រួតពិនិត្យនៅតំបន់កើតហេតុ និងបិទបរិវេណជុំវិញដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ។ រីឯខាងឧទ្យានជាតិ Yellow Stone ដែលជាឧទ្យានជាតិធំបំផុតរបស់សហរដ្ឋអាមេរិកឱ្យដឹងថា គ្មានភ្ញៀវទេសចរណាម្នាក់រងរបួស ឬស្លាប់ឡើយ ហើយឧទ្យានជាតិនឹងសហការជាមួយភ្នាក់ងារធរណីវិទ្យាជាតិ ដើម្បីស្វែងរកមូលហេតុនៃការផ្ទុះទឹកក្តៅនេះ និងប្រកាសជាផ្លូវការឱ្យសាធារណជនបានជ្រាប ។.jpg)
ឧទ្យានជាតិ Yellow Stone ធ្លាប់កើតហេតុការណ៍បែបនេះកាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០០៩ រហូតដល់មានសំណួរថា តើភ្នំភ្លើងនៅក្រោមឧទ្យានជាតិនឹងផ្ទុះនាពេលឆាប់ៗដែរឬទេ? បើតាមការស្ទង់មតិរបស់អង្គការ NASA នាពេលកន្លងមកឱ្យដឹងថា ឧទ្យានជាតិ Yellow Stone គឺជាតំបន់ភ្នំភ្លើងដ៏ធំ ហើយបើភ្នំភ្លើងផ្ទុះនោះ វានឹងបណ្តាលឱ្យប៉ះពាល់ដល់ទ្វីបអាមេរិក ។.jpg)
ភ្នាក់ងារធរណីវិទ្យាជាតិអាមេរិកបញ្ជាក់ថា ភ្នំភ្លើងនៅក្រោមឧទ្យានជាតិ Yellow Stone មានឱកាសផ្ទុះត្រឹមតែ០.០០០១៤% ប៉ុណ្ណោះ ហើយវាមានឱកាសផ្ទុះតិចជាងអាចម៍ផ្កាយបុកផែនដី ។ ការផ្ទុះទឹកក្តៅនៅក្រោមដីពុំងាយកើតឡើងទេ គឺជាមធ្យម វាផ្ទុះចាប់ពី២០០ឆ្នាំ ទៅ៣០០ឆ្នាំម្តង ។ ប៉ុន្តែអ្នកជំនាញនិយាយថា គ្មានអ្វីអាចបញ្ជាក់ថា ហេតុការណ៍បែបនេះនឹងពុំកើតឡើងឡើយ ៕.jpg)










