Home ព័ត៌មានជាតិ កម្ពុជា និងថៃសហការជំរុញវិស័យទេសចរណ៍រួមគ្នាក្រោមគំនិត «ប្រទេស២ គោលដៅទេសចរណ៍១»

កម្ពុជា និងថៃសហការជំរុញវិស័យទេសចរណ៍រួមគ្នាក្រោមគំនិត «ប្រទេស២ គោលដៅទេសចរណ៍១»

74
0

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា កម្ពុជា និងថៃបានធ្វើកិច្ចប្រជុំសហការជំរុញវិស័យទេសចរណ៍របស់ប្រទេសទាំងពីររួមគ្នា ដើម្បីឱ្យប្រទេសទាំងពីរឈានទៅសម្រេចគោលដៅទេសចរណ៍តែមួយ ។ ហេតុនេះ ពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅតំបន់អាស៊ាន ពួកគេនឹងអាចមកកម្សាន្តនៅកម្ពុជា និងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrS732VDmx4RnGsraHH4CAuYvUS69oz6yv4XjEhRRE_vqGvht2F3W1Ut5xGXAhUDUOBgXwXsz1UM3ryISuxFELM5oCTpQ3yFyhR4z4SB-ZRCffK8mJ33lYNPXQjDOG_SC20bzCez5OikfYSm7vAUaZ1bHbC2xTN8YW9-UsD7JCC-773PS-wn6Px1d5tJ65/s1200/photo_2024-07-20_10-53-34%20(2).jpg

មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលថៃលើកឡើងថា គណៈរដ្ឋមន្ត្រីថៃបានស្នើសេចក្តីព្រាងនៃឯកសារលទ្ធផលកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍រវាងប្រទេសថៃ និងកម្ពុជា លើកទី៣ ចំនួន២ច្បាប់ តាមការស្នើសុំរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ។ ក្រសួងទេសចរណ៍ និងកីឡាថៃ បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ថៃ និងកម្ពុជា កាលពីថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCbtTctsawTqAX8Q3F9HpGMBInoWJSnHR_evcwr4Dw8ummRbyNCGvc58pOHeOuciqcceoHTN2uWgr7nJAKR6dK859Sf6fWfTFMZVzrrNW21_jeitcb2K3XH3JK4KYtQuf_9Gr1vR9ElsJf-gds5SF37axtVHuCo0UgMCIJzV6yK9cnxTKjJsetPo8e5nlA/s1280/photo_2024-07-20_10-53-34%20(3).jpg

ក្រសួងទេសចរណ៍ និងកីឡាថៃ បានស្នើសេចក្តីព្រាងនៃឯកសារលទ្ធផលកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍របស់ថៃ និងកម្ពុជា លើកទី៣ គឺផែនការសកម្មភាពរួមសម្រាប់កិច្ចសហការវិស័យទេសចរណ៍ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ រវាងរដ្ឋាភិបាលកម្ពុជា និងថៃ ។ វាជាផែនការយុទ្ធសាស្ត្ររយៈពេលខ្លី ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការគាំទ្រឱ្យភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសទាំងពីរ ក្នុងគោលបំណងឱ្យភ្ញៀវទេសចរមកពីបណ្តាប្រទេសលោកខាងលិច ឬអូស្ត្រាលីមកលេងនៅកម្ពុជា រួចទៅថៃបន្ត ឬភ្ញៀវទេសចរមកលេងនៅថៃ រួចទៅកម្ពុជាបន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqm7h-9GuvGIoIZCWzFfNo53FHDbVPdeot1DJ8AXmz54Ms6OpHGROdGe8HWfHXMSD0GFEIZ6LcFfxdnDzJdEnUsECb69rs-0M5zPJgrqOQT69BLybkKpjoP70FunDW_6R1bfBxTk3fBSO_0YduMLb8HjReK6rZlK-w_bHhWFDUJ4THH2K7QRioKngfoFcq/s1200/photo_2024-07-20_10-53-34%20(4).jpg

កិច្ចសហការជំរុញវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងថៃ មានចំនួន៥ចំណុច ដូចជា ៖
១-កិច្ចសហការ និងទំនាក់ទំនងឆ្លងព្រំដែនដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរឆ្លងព្រំដែន
២-ការលើកកម្ពស់វិស័យទេសចរណ៍ និងទីផ្សាររួមគ្នា នៅក្រោមគំនិត «ប្រទេស២ គោលដៅទេសចរណ៍១»
៣-ការអភិវឌ្ឍសមត្ថកិច្ចធនធានមនុស្សផ្នែកទេសចរណ៍
៤-ការអភិវឌ្ឍគុណភាពទេសចរណ៍ និង
៥-ការវិនិយោគផ្នែកទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiacHVtAlaQdZfPbs_zr5gd7AJRLNxXhls3IuDBxzTvMCMBubtlh4mBj1aVzJXypaVeGKCxUHrr0DnqsFmi8lfnhaHDkCmbt_pEH5JMt22xmJuSURMUyCTiaYfrX1Ja9fI6TAKx0OWls4kTrI-UJUG5vVx_OB3sIffT_DDCOZ1fVj2Bq1PNPRQVdCsqQG2i/s1080/photo_2024-07-20_10-53-34%20(5).jpg

កិច្ចប្រជុំទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃ ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លើកទី៣ នេះ មានគោលដៅសំខាន់ៗ ដូចជា ៖ ការលើកកម្ពស់ និងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស, ផ្លូវសមុទ្រ និងផ្លូវគោក ពីព្រោះកម្ពុជា និងថៃ អាចធ្វើដំណើរទៅមករកគ្នាបានគ្រប់ច្រក ដោយសារប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏មានគម្រោង និងយុទ្ធសាស្ត្រទីផ្សារ ស្ថិតក្រោមគំនិត «ប្រទេស២ គោលដៅទេសចរណ៍១», ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សផ្នែកទេសចរណ៍ និងគាំទ្រការផ្លាស់ប្តូរធនធានមនុស្សផ្នែកទេសចរណ៍ទៅវិញទៅមក ក៏ដូចជាការអភិវឌ្ឍគុណភាព និងការវិនិយោគផ្នែកទេសចរណ៍របស់សហគ្រិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcNS08a54DgX0uravXeyrCj4V3OTJSEFX7x8Ox8237gCLNgqBRoYxsxKUu3FWyDEEKrrf_NVF1MLEb_J8g5YuNs9sG94b4h7N8_XIqukVGgLyCzd_aVADx7A7Xa2jJgh4aHEveGvWjiUd-qJE_-46JwNFFJv8nnnatAedwTKhT7b40hSeTSsy4RG8eCHcp/s1280/photo_2024-07-20_10-53-34.jpg

សារព័ត៌មានថៃបញ្ជាក់ថា ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះ គឺប្រទេសទាំងពីរមានគោលបំណងសហការគ្នាផ្នែកទេសចរណ៍ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់ និងគោលនយោបាយផ្សេងៗ ។ គោលដៅរបស់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកតំបន់អាស៊ាន គឺពួកគេចង់មកទីក្រុងបាងកក, ខេត្តភូកេត និងឈៀងម៉ៃ បន្ទាប់មក ពួកគេក៏បន្តដំណើរមករាជធានីភ្នំពេញ និងទៅទស្សនាប្រាសាទនានានៅខេត្តសៀមរាប ៕