Home ព័ត៌មានជាតិ រដូវទឹកឡើង មិនត្រឹមតែលិចស្រែ លិចចម្ការ! ខណៈក៏លិចផ្លូវធ្វើដំណើរ បង្កការលំបាកដល់សិស្សានុសិស្សក្នុងខេត្តកំពង់ចាម

រដូវទឹកឡើង មិនត្រឹមតែលិចស្រែ លិចចម្ការ! ខណៈក៏លិចផ្លូវធ្វើដំណើរ បង្កការលំបាកដល់សិស្សានុសិស្សក្នុងខេត្តកំពង់ចាម

68
0

ថ្មីនេះ វីដេអូចែកចាយពីបណ្តាញសង្គម បង្ហាញពីទិដ្ឋភាពនៅទីតាំងមួយកន្លែងស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ស្របពេលដែលរដូវទឹកឡើងកំពុងតែបង្កនូវផលលំបាកដល់ប្រជាពលរដ្ឋ ជាពិសេសគឺសិស្សានុសិស្សជាកុមារតូចៗ ដែលត្រូវធ្វើដំណើរឆ្លងកាត់ទីនោះជាប្រចាំ ដើម្បីឆ្ពោះទៅកាន់សាលារៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjd45eBjzQlZRXwmSy5IYmadOSNkj4jUNSdyJlU7aB0LWrR1wFQUwIcwx9PAtf8oKXs1HKNjBIf580-XQLo7ZRD58WxCgoealTXUOhHMP3tK4NjOio0tnCR7upPJjxpSqjO3CCFQnJYKO4o3vUoTXqwnvoUwjNd_Gwb31MoXnunKT2OeZ1OKIb8aWI3dAc/s1280/451789484_1036591294499168_6076816928231920391_n.jpg

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនីមួយ ដែលមានឈ្មោះថា Chhoeun Chheak បានចែករំលែកវីដេអូខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«ដល់រដូវទឹកឡើងទៀតហើយ សិស្សមានភាពពិបាកក្នុងការមកសាលារៀន ដូច្នេះហើយខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំឬសប្បុរសជននានា មេត្ដាជួយធ្វើស្ពានឲ្យផង ដែលស្ថិតនៅ ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdhRtq1AZD23nnFh1aUWiT1RsY3RPynCFWYpewtgu2ayrU9gpKuLOkmbnHkBr4meWVXuzr2okamZXuPE_6WxmS3lEr799fzeSo09qOCCYO4CppVMKVpfaiq7DXltDD4gbdGXE09PX1qnCCtUutq9I6CGSK15NXSWTdjlTYh5f3jEAZQlv986zCg6rTXvtS/s1280/451818470_1036591307832500_9064221261849623891_n.jpg

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់សិស្សានុសិស្សដែលជាកុមារភាគច្រើន ត្រូវបង្ខំចិត្តដើរឆ្លងកាត់ទីតាំងដែលលេចទឹកនោះ ដើម្បីឆ្ពោះទៅកាន់សាលារៀនរបស់ខ្លួនយ៉ាងលំបាកលំបិន។ ដោយហេតុថា ផ្លូវធ្វើដំណើរគឺបានលិចទឹកខ្លាំង ស្ទើរតែត្រឹមចង្កេះរបស់កុមារតូចៗទៅហើយ។ ខណៈនៅរាល់ពេលធ្វើដំណើរ លោកគ្រូអ្នកគ្រូនៅទីនោះតែងចេញមកចាំឃ្លាំមើល និងជួយសម្រួលខ្លះៗដល់សិស្សានុសិស្សខ្លួន ដើម្បីជៀសវាងនូវឧបទ្ទវហេតុកើតឡើងដោយប្រការណាមួយ។

តាមរយៈវីដេអូដែលបានដាក់បង្ហោះ ដោយបុរសម្នាក់ទំនងជាលោកគ្រូនៅទីនោះ បានធ្វើការសំណូមពរនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ អាចផ្តល់ជាជំនួយជួយចម្លងទូកដល់ក្មេងៗដើម្បីជៀសវាងនូវហានិភ័យ ឬបើអាចសាងសង់ជាស្ពានមួយ ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ដែលពិតជាការគាប់ប្រសើរខ្លាំងណាស់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1D2_3EJ6u281O-VwfQzP7Kdp52KtxZAvSm9kGBUkXUq2w7C9IHmF7quREhp0uWiAhnLfTkvip-Iu0W9i7wcN3_S7tevO_emRY7hizNZppzFPfKTMAdx8s-DGAXH-kuBKPmj3NxE-UZXeOCn77N3ktik-OAKX6PltytNyyCRNwR9unkxV3Z5KrvHOsI3mT/s1280/449474022_1036592787832352_4220894798077432693_n.jpg