Home Blog Page 956

កប៉ាល់ក្រុមហ៊ុនចិន មកដល់កម្ពុជា ត្រៀមជីកព្រែកជីកហ្វូណនតេជោ

0

កប៉ាល់ក្រុមហ៊ុនចិន CCCC បានធ្វើដំណើរមកដល់ទីតាំងរៀបចំបើកការដ្ឋានគម្រោងផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា”ព្រែកជីកហ្វូណនតេជោ”ដែលត្រូវស្ថាបនាបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg2-lvF0AlZxf5O8B-f3Tmwkx7GdMbqVzUbucaEdm0eCvtJ8NDrVJXbGL6TVj7xNTbeXUvyv0bnDmb8rI_6Upqn3cElu36vHpeO_O6f6OWEKsDc0O8SBnTcf1mzh8OSrIhcBzj8zYdg7KLDebqtAMcKZwyVJI5E2GEKi7f2-fK9fEsJnrRt40BRvTnQOVK/s960/452105015_794139819472629_3569521012617105583_n.jpg

ចំណុចចាប់ផ្តើមសាងសង់ដំបូង នៃគម្រោងនេះ នឹងបើកការដ្ឋាននៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMGQcsCDG9v6WHDbJHpaBJc-gi7rRAqiPRt5lrEO9AtAyTGvnPV_xMbG01JZ6OgRXzUoPVNORAfqusbsNioHtYascM2pY0CdQepnwlHiP7yT_6BIUXtCUCSfV1ZBFzfKx3eneTHNEj6FQN5tvgkfFoPcYKI3szngvzsexBBNTH1Ook9TYP5DZdl9vaCLC1/s960/452105063_794139846139293_3838018526135912740_n.jpg

គម្រោងព្រែកជីកហ្វូណនតេជោ មានតម្លៃ១៧០០លានដុល្លារមានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx3xqnQMx7wEAPPjKxQovgFo-qW_mQ40inJg0BlBOxC8sA8E_qUA_QRidCqfgLM43xTdkV1dQnsxBwlOyhG7dbouoZ04iq2fTCOvLvNo7DxyQgUiLB3rfYnO5DeAX5V2LwgXJmDud7Term3ySOgWid4T3abSbzK9Anx_wXtJ25stERltRCOWQSOigyu_05/s1080/452289140_794139962805948_4613901376988386903_n.jpg

មិនជឿកុំប្រមាថ! អបីយជំនឿ«ភ្នំខ្មោច»ថាអាចជាប់ពាក់ព័ន្ធនឹងឧបទ្ទ.វហេតុធ្លា.ក់ឧទ្ធម្ភាគចក្រនៅពោធិ៍សាត់ឬក៏យ៉ាងណា?

0

ថ្មីៗនេះ ការធ្លា.ក់ឧទ្ធម្ភាគចក្រ នៅក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ម្តុំភ្នំសំកុស ដែលត្រូវបានគេស្គាល់ថាជា ភ្នំខ្មោច ខណៈរយៈពេល១០ ថ្ងៃហើយនៅមិនទាន់រកឃើញតម្រុយឧទ្ធម្ភាគចក្រនិងជនរងគ្រោះនៅឡើយនោះទេ។ យ៉ាងណាមិញ មហាជនមួយចំនួនជឿជាក់ថា ឧ.បទ្ទវហេតុលើកនេះ អាចជាប់ពាក់ព័ន្ធនឹងអបី.យជំនឿនៃភ្នំខ្មោ.ចនេះក៏ថាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsdT3ZaqMK4hi7d5Q29OKfw6tJNLka4rMkd8iPsxbTvLY9Op5x8aOeVIuI1oTjbCM1Mql7hJV6TbhMNxtdoWD2qULlgSc5x6n3gACYNGtmZyi2yRlxoVuJ1Qonm1R8vZWYgKpenxwWJRtEv3iCMdA6sqL4sbxQgRGCoyBw8iVWL2Ee5FyRjmn0AO6TA4lL/s1280/IMG_2541.JPG

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅម្តុំភ្នំខ្មោច នៅក្នុងភូមិសាស្រ្តដែនជម្រកភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមមហាជន។ យ៉ាងណាមិញ គិតមកទល់ពេលនេះ រយៈពេលប្រមាណ ១០ ថ្ងៃហើយ កម្លាំងអាជ្ញាធរកំពុងតែបន្តប្រតិបត្តិការរុករក និងមិនទាន់ទទួលបានតម្រុយអ្វីនៅឡើយនោះទេ។

ភ្នំសំកុស ឬគេចំណាំហៅថា ភ្នំខ្មោច ជាភ្នំដែលខ្ពស់ជាងគេលំដាទី២នៅកម្ពុជា បន្ទាប់ពីភ្នំឱរ៉ាល់។ ភ្នំខ្មោច មានកម្ពស់១៧៥១ម ធៀបនឹងកម្រិតទឹកសមុទ្រ ស្ថិតនៅជួរភ្នំក្រវ៉ាញកណ្ដាលនិងក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំសំកុស ហើយមានភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានចម្ងាយប្រហែល៣២០គ.ម ពីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOEQx8iADHXi337cdgz1_m7ba_AQjO1MINvEMKL4jkJd-LBh20797asLLQzeMbXkxSR93P-Uv-O_PuDenq4oGuWIP4aQpXHrKy_jJ5WEoeT4PHb2xkaZtjOEj-CGBtm1ijjE_N6dvMOh_3aRZ-ukjUO32EbryVT-lNxA3trm0N6qD0uC22cCztLEHdXnna/s1280/IMG_2543.JPG

ភ្ញៀវទេសចរក៏អាចធ្វើដំណើរផ្សងព្រេងទៅកាន់ភ្នំសំកុស ឬភ្នំខ្មោចនោះ ដើម្បីកម្សាន្តនិងសម្រាកលំហែរកាយផងដែរ ព្រោះទីនោះគឺមានទេសភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់ស្រស់ស្អាត សត្វព្រៃជាច្រើនប្រភេទ បរិយាកាសស្ងប់ស្ងាត់ល្អ និងទទួលបានអារម្មណ៍បែបធម្មជាតិពិតៗ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងភ្នំខ្មោចនេះ មនុស្សម្នាភាគច្រើនបានជឿជាក់យ៉ាងមុតមាំថា ភ្នំនេះគឺមានប្រវត្តិដ៏យូរលង់ ទាក់ទងនឹងអបីយជំនឿខ្មែរដែលជឿតៗគ្នាមក។ ខណៈដែលមតិមួយបានលើកឡើងថា «លឺប៉ាខ្ញុំនិយាយថា ភ្នំខ្មោចនឹងគ្មានអ្នកណាហ៊ានទៅដល់ទេ ទៅបានត្រឹមជើងភ្នំអីទេ»។ អ្នកខ្លះថា«ភ្នំនឹងចូលបានចេញអត់បានទេ ភ្នំនឹងកាលពីមុនឈ្មោះទឹករាំផ្ការាំ»។ អ្នកខ្លះទៀតថា«ខ្ញុំស្គាល់ភ្នំខ្មោចនឹងមានរឿងច្រើនណាស់ចាស់ៗប្រាប់ថាហាមមិនឲ្យទៅម្តុំនឹងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIx9W5n1Vbdoldus_1A0iho_XL9X8m-eYYE9ccI9_9Gafe1m0zYPVCpavgYcvkvducykZ-QREPBgVZ6tcoCKTKgstT8tlYRlg35i7HhjHUEi3bcSHS7cNNTIDuARLniEGQouDyTdVjS3QFjpn4rUKZq7BWn_uLarqKVibv1qAtzhyhWXEjhblknAZV_jyl/s929/IMG_2540.JPG

ម្នាក់ទៀតថា«កាលពីមុន រឿងនឹងកើតឡើងយូរហើយ មានអ្នកនៅភូមិខ្ញុំបានឡើងទៅរកឈើជិត១០នាក់នៅលើភ្នំខ្មោចនោះ ក៏បាត់ដំណឹងជិតមួយខែ គ្រួសារភ័យណាស់ ក៏បានរកគ្រូទាយបានឲ្យដឹងថាអ្នកទាំងអស់នោះបានជាន់វល្ល៍វង្វេង។ បន្ទាប់មក គ្រូក៏ជួយនិយាយផ្លូវក្នុងអោយ ពួកគេក៏បានមកផ្ទះវិញ»។ ម្នាក់ទៀតថា «ការធ្លាក់ឧទ្ធម្ភាគចក្រនោះ ប្រហែលជាខុសមាត់ខុសកហើយ ទើបលោកតាម្ចាស់ដីម្ចាស់ទឹក បាំងមិនឲ្យរកឃើញទេ ទាល់តែលាមាត់លា ក បានរកឃើញ មិនជឿអត់ទៅទោះរក ប៉ុន្មានថ្ងៃទៀតក៏មិនឃើញដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw_MNnS5ZGrXQ0sXgmw_lOnjh18MDnT82pK2GQlHB2YboUmsDkdL2Tne5ygNUFwbDJh_phW8KvAjtLEWxsJeOPOh5pV2Vi7o3CLOAiDNVevoqXDyTkzDzEpaAdLgOzSxrbbl9TWGtF4QA1QkNtJwqf1o1NlGr1h186HqQr9Mnc6Jz66B8bKqJyxeZGlzBX/s1280/photo_2024-07-22_13-25-08.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZRGwX6Yvihyphenhyphen8YdJqqTdxNU-HmlpIgXMZ-ZHrbnOKZEHvmPp1JRnfeGDIl_slLamtK-gtTmY5J4Eddfel-LcmSLcUJxQBg_D6POqOf0K5CdC1ne6BU38hXsO1UlDDF8tuEVqEwUi-GUfmxCs-RUyIoTW1xEwwhA_8nn0lE2OEn4y_d5k98RdCHVumdQTcD/s1280/photo_2024-07-22_13-25-09.jpg

កម្ពុជា មានអត្តពលិក៣នាក់ប៉ុណ្ណោះ ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស

0

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូកីឡាកម្ពុជា អញ្ជើញដឹកនាំប្រតិភូកីឡាអូឡាំពិកចាកចេញពីមាតុប្រទេស នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY-cfTZZnuVvTA2IX4E1Or1WMRuS1MaoQAX8qEnh5nMZKirbNU5ZqHVhxI-eqcpJvMMhthcw4Q4XhIP3wKpwOXEpnbBWqetgbGjJR2UiSmaV7hjdzk54Msj8I0FnN-nL_wTxQ0trL2nEdzV7uaOfT-Dp15xC2joyMYCa4bZyMNlWH7olnMny153YeD0Zse/s1350/DSC03074.JPG

អត្តពលិកកម្ពុជា ដែលនឹងចូលរួមប្រកួតមាន ៣នាក់ គឺកីឡាករអត្តពលកម្ម ឈុន ប៊ុនថន និងហែលទឹកចំនួន ០២នាក់ គឺកីឡាករ កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា ការីណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQLVw5QVhao0DXyFAm2hYPkr_Zv4_aJiv1IyCCk6t5BzdO1Vx41E3LYngbha_e5lURRkFrwLe6XTFsTmR7bjc6QJ-KA_q348vqKvW4xCaW0MAtFBzxj0cjJgl6igC4UToJATK-AkkIMINzppnxaCP4yieqhzEcAR7ij07muQSZlKWJYKkVbvCZ2Gu2_uer/s1350/DSC03154.JPG

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស នឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ខាងមុខនេះ ខណៈប្រភេទវិញ្ញាសាកីឡាខ្លះត្រូវប្រកួតមុននៅថ្ងៃទី២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDhhxQYGWtuCBu6Y1wfjj8idXaEcW1V8okAaF1Z2r_jlCN0OFEA3GW3oVF1Ltfvj7uf__Vc3UPfqzvAqkATuMXM6jlRkr0yr1m9xntKOGHwAuUVb9PHHMc4m6sO-6NtwX1SPDwe0Yo5J66cd2sNFm6wTGKmxJtfd7XzOkkP__QvW_mQTt4Wxq1BG7uxJVw/s1350/DSC02962.JPG

បុរសអូស្ត្រាលីបរិច្ចាគឈា.ម រហូតដល់ជាង១ពាន់លើកជួយជីវិតកុមា.រ ជាង២លាននាក់

0

ប្រទេសអូស្ត្រាលី ៖ លោក James Harrison (ឬត្រូវបានគេហៅថា Man with the Golden Arm) គឺជាបុរសជនជាតិអូស្ត្រាលី ដែលបានបរិច្ចាគឈា.ម ច្រើនបំផុតនៅលើពិភពលោក ។ លោកបានបរិច្ចាគឈា.ម រហូតដល់ចំនួន១.១៧៣លើក និងអាចជួយសង្គ្រោះជីវិតកុមា.រ ជាង២លាននាក់ ។ ហេតុអ្វីទើបលោកសម្រេចចិត្តបរិច្ចាគឈាមជាច្រើនលើកបែបនេះ?

កាលពីឆ្នាំ១៩៥១ នៅពេលលោក James Harrison មានអាយុ១២ឆ្នាំ លោកបានទទួលការវះកាត់នៅមន្ទីរពេទ្យមួយកន្លែង ។ ពេលនោះ គ្រូពេទ្យបានវះកាត់យកសួតរបស់លោកចេញពីក្នុងខ្លួន ដើម្បីជួយសង្គ្រោះជីវិតលោក ហើយធ្វើឱ្យលោកត្រូវសម្រាកនៅមន្ទីរពេទ្យរហូតដល់ទៅ៣ខែ ។ ពេលលំបាកនេះហើយ ដែលធ្វើឱ្យលោកអាចរៀនសូត្រថា លោកអាចរស់នៅបន្តទៀតបាន ដោយសារលោកទទួលឈាមយ៉ាងច្រើនពីអ្នកបរិច្ចាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivgywPrVptT415ZQzN735he-HjcZdwdEKDB_BcSB57HLFrMaoImddQglkHyUPOt-BhwVPwEMNdDtbFLS4Q4ND4NM0IXkQ2PLdq2ru8phq934IlEQSoqRcDIOLgWpt5x8Ce0ymNJ1JIolz0gg-1rOHWyU7x2DfiNnPM-BUXuoSmx9r-ENDv3CPTd-qVrfvj/s1920/Blood-donor-James-Harrison-4.jpg

ហេតុនេះ លោកក៏សម្រេចចិត្តថា នៅថ្ងៃណាមួយ លោកនឹងអាចបរិច្ចាគឈាមរបស់ខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃដែរ ។ ប៉ុន្តែច្បាប់របស់អូស្ត្រាលីនាពេលនោះបញ្ជាក់ថា ពលរដ្ឋអាចបរិច្ចាគឈាមបាន លុះត្រាតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ។ ហេតុនេះ លោកត្រូវរង់ចាំរហូតដល់លោកមានអាយុគ្រប់១៨ឆ្នាំ ទើបអាចបរិច្ចាគឈាមលើកដំបូងបាន ។

ចាប់តាំងពីពេលនោះមក អស់រយៈពេលជាង៦០ឆ្នាំ លោកបានបរិច្ចាគឈាមរបស់ខ្លួនទៅឱ្យកាកបាទក្រហមអូស្ត្រាលី រហូតដល់ចំនួន១.១៧៣លើក ក្នុងនោះការបរិច្ចាគឈាមពីដៃស្តាំ ស្មើនឹង១.១៦៣លើក និងដៃឆ្វេង ស្មើនឹង១០លើក ។ កាកបាទក្រហមអូស្ត្រាលីបានបូកសរុបចំនួនមនុស្ស ដែលលោក James Harrison បានបរិច្ចាគឈាមជួយសង្គ្រោះជីវិត គឺស្មើរហូតដល់២លាន៤សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_lhy6_si_iPwqE5GnvkDvucLDXE7wpucM4Lhj6t6DR5p7AJffveOanm2BPdP4Bjzh-XpORpEB_Y-gMo1URm0y5Tk4mpgcBNEcAKVvtMb7APES9l0Qm1MpOd1Y8XtlXXEhVAHK0QvGMpKdXXhimqI6v0FIQZHQsTT7oMiv1jr3Wt25WzhfZsrnlXgNJGQ/s992/photo_2024-07-22_11-03-53.jpg

ជីវិតរបស់លោក James Harrison គឺលោកបានផ្តោតទៅលើការបរិច្ចាគឈាមជាចម្បង ពីព្រោះមិនត្រឹមតែលោកបានបរិច្ចាគឈាមច្រើនតែម្យ៉ាងទេ ប៉ុន្តែក្នុងឈាមរបស់លោកមានផ្ទុកនូវសារធាតុម្យ៉ាងពិបាកស្វែងរកបំផុត ។ នៅឆ្នាំ១៩៦០ ក្រុមគ្រូពេទ្យក៏បានយកឈាមរបស់លោកទៅធ្វើការពិសោធន៍ រហូតដល់អាចផលិតវ៉ាក់សាំងឈ្មោះថា «អេនទិប៊ី» ដោយជោគជ័យ ។

នាពេលនោះ ស្ត្រីអូស្ត្រាលីជាច្រើននាក់បានសម្រេចចិត្តយកកូនចេញ ដោយសារទារកមានបញ្ហាខួរក្បាលបណ្តាលមកពីជំងឺមួយឈ្មោះថា «ឌុយសាស់ឌីសេស» ។ វាជាជំងឺកើតឡើងដោយសារក្រុមឈាមអាអេស ពុំដូចគ្នា ទើបធ្វើឱ្យឈាមរបស់ម្តាយបំផ្លាញគ្រាប់ឈាមទារក ដែលទទួលបានពីឪពុកមានឈាមអាអេស ខុសគ្នា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWBR4PmC6iVWwVdhHm3gm4qhVrWpVwDgSRWBHt8jly9CPRDYPCPV0pN4QC1zo0Qot3-UykiwzNVvoqJVl4-zgFJnDPB6KiAAu9MW89AmxW96hjP51HiI4P2vkZr2Dbbu3U6WND578v6RtlhVipY2uIIkctaWwvY7byqjruKIPTUkPT0BvQBSNU0SSrtj8S/s1280/photo_2024-07-22_11-03-54.jpg

ហេតុនេះ វ៉ាក់សាំង «អេនទិប៊ី» បានជួយព្យាបាលជំងឺដ៏គួរឱ្យខ្លាចនេះ ហើយលោក James Harrison និយាយថា ៖ «ខ្ញុំនឹងបរិច្ចាគឈាមបន្តទៀត បើពួកគេអនុញ្ញាតឱ្យខ្ញុំបរិច្ចាគ» ។ ប៉ុន្តែបច្ចុប្បន្ន លោកពុំអាចបរិច្ចាគឈាមបន្តទៀតទេ ដោយសារលោកមានអាយុច្រើន ហើយអ្វីដែលលោកត្រូវធ្វើបន្តទៀតនោះ គឺថែទាំសុខភាពឱ្យបានល្អ ៕

ថ្ម iPhone នឹងខូចតាមពេលវេលា! ប៉ុន្តែបើអ្នកអនុវត្តវិធីសាស្ត្រនេះនឹងជួយឱ្យថ្មរបស់អ្នកប្រើបានយូរ

0

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmYqlVq9cIv2vd-e3UkhHIbyRP_cMHFIntB-MwhY8Qkhk2vOlX9xm6qf_fRsjvgOU1Da5zp_Emp6OHin7XJbJIKu_IlwaqIT4FUMKZLlVhdWXuf593Wykwo2AZQcMTRMW8Qyj_mnatxwSptOM6rHoN-WsHCRsAZK6_I8AnsyYXFyJ_IX9_j4AHOIn4_Bxv/s1000/photo_2024-07-22_11-40-09%20(2).jpgនៅពេលដែលយើងប្រើប្រាស់ iPhone យូរទៅៗថ្មរបស់វានឹងប្រែប្រួលតាមពេលវេលា ដោយអ្នកប្រើប្រាស់អាចពិនិត្យមើលស្ថានភាពថ្មរបស់ iPhone ដោយចូលទៅកាន់ Settings រួចចុចលើពាក្យ Battery នោះអ្នកនឹងឃើញស្ថានភាពថ្មរបស់វាហើយ។ បើយោងក្រុមហ៊ុន Batteries Plus សុខភាពថ្មល្អបំផុតរបស់ iPhone គឺ ១០០% ប៉ុន្តែបើវាធ្លាក់ក្រោម ៨០% នោះមានន័យថាថ្មរបស់អ្នកនឹងខូចហើយ។ ទោះបីជាយ៉ាងនេះ វាមិនទាន់ហួសពេលទេប្រសិនបើអ្នកអនុវត្តវិធីសាស្ត្រដូចខាងក្រោម នឹងជួយពន្យារអាយុសុខភាពថ្មរបស់អ្នកឱ្យនៅឋេរ មានន័យថាថ្មរបស់អ្នកនឹងមិនធ្លាក់ចុះទៀតទេ ប៉ុន្តែប្រសិនបើអ្នកមិនធ្វើតាមការណែនាំ នោះថ្ម iPhone របស់អ្នកនឹងធ្លាក់ចុះជាបន្តបន្ទាប់។ ដូច្នេះដើម្បីថែរក្សាថ្មឱ្យនៅឋេរអ្នកគួរអនុវត្តវិធីទាំងនេះ៖

១.សាកថ្មឥតខ្សែ៖ ការសាកឥតខ្សែគឺមានភាពងាយស្រួល និងល្អបំផុតសម្រាប់ថែរក្សាសុខភាពថ្ម iPhone របស់អ្នកឱ្យនៅឋេរ ដោយអ្នកប្រើគ្រាន់តែដាក់ iPhone នៅលើកន្លែងសាកថ្មជាការស្រេច។ ទោះជាយ៉ាងណាអ្នកជំនាញក៏បានណែនាំឱ្យអ្នកប្រើប្រាស់កំណត់ការសាកឥតខ្សែ ហើយប្រើការសាកតាមខ្សែនៅពេលណាដែលអាចធ្វើទៅបាន មានន័យថាអ្នកត្រូវផ្លាស់ប្តូរការសាកថ្មទាំងមានខ្សែផង និងអត់ខ្សែផងទើបជាការល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicSRoEIlp8IzQSgFpBUo9oeWfzcsoUeWTGFQvLb6oFdXtxUg93ERACy_fNOGqUkV0hmLs1seE9-xWrt3hjBpOjNp-BPzSm6RUkV2-nza4U0UrwJuuS9ilCmpxOQZAAPIRS9h5cLKIEc4BkzzPa07W1F3rEq_pLExQznL7F89L3CJ8dveFMs0EzMAIS42co/s1200/photo_2024-07-22_11-40-07.jpg

២.កំណត់ការសាកថ្មលឿន៖ នៅពេលអ្នកប្រញាប់ ការសាកថ្មលឿនគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ iPhone ដើម្បីទទួលបានថ្មពេញយ៉ាងឆាប់រហ័ស។ ប៉ុន្តែអ្នកប្រើប្រាស់ក៏ត្រូវកំណត់ផងដែរ ដោយសារការសាកថ្មលឿននឹងបង្កើតកំដៅច្រើនជាងការសាកថ្មធម្មតា ក៏ដូចជាដាក់សម្ពាធយ៉ាងខ្លាំងទៅលើសុខភាពថ្ម និងកាត់បន្ថយភាពធន់។ ហេតុនេះអ្នកប្រើគួរតែសាកថ្មលឿនក្នុងពេលមានអាសន្នប៉ុណ្ណោះ សម្រាប់ការសាកថ្មប្រចាំថ្ងៃ វិធីសាស្ត្រសាកថ្មយឺតគឺល្អបំផុត។

៣.ត្រូវទុកដាក់ iPhone នៅកន្លែងមានសីតុណ្ហភាពមធ្យម៖ ជាការពិតណាស់ iPhone មិនមែនចេះតែទុកដាក់ខុសរបៀបនោះទេ ប្រសិនបើសីតុណ្ហភាពខ្ពស់អាចបង្កើនល្បឿននៃប្រតិកម្មគីមីខាងក្នុង ដែលបណ្តាលឱ្យថ្មខូចកាន់តែលឿន ខណៈពេលដែលសីតុណ្ហភាពទាបកាត់បន្ថយដំណើរការ និងសមត្ថភាពថ្ម។ ដូច្នេះហើយ អ្នកប្រើគួរតែចៀសវាងការដាក់ iPhone ទៅនឹងពន្លឺព្រះអាទិត្យញឹកញាប់ ឬកន្លែងដែលមានប្រភពកំដៅខ្ពស់ ឬទាបពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmYqlVq9cIv2vd-e3UkhHIbyRP_cMHFIntB-MwhY8Qkhk2vOlX9xm6qf_fRsjvgOU1Da5zp_Emp6OHin7XJbJIKu_IlwaqIT4FUMKZLlVhdWXuf593Wykwo2AZQcMTRMW8Qyj_mnatxwSptOM6rHoN-WsHCRsAZK6_I8AnsyYXFyJ_IX9_j4AHOIn4_Bxv/s1000/photo_2024-07-22_11-40-09%20(2).jpg

៤.សាកថ្មឱ្យពេញត្រឹមតែ ៨០%៖ យោងតាម Pocket-link ដែនកំណត់សមត្ថភាពល្អបំផុតនៃថ្ម iPhone គឺស្ថិតនៅក្នុងចន្លោះពី ២០ ទៅ ៨០% ។ ការសាកថ្មរហូតដល់ ១០០% ពេញជារៀងរាល់ថ្ងៃអាចដាក់ “សម្ពាធ” បន្ថែមលើថ្ម ដោយហេតុនេះកាត់បន្ថយដំណើរការ និងបង្កើនល្បឿនដំណើរការចាស់នៃថ្ម។ ដូច្នេះហើយ អ្នកប្រើប្រាស់គួរតែសាកថ្មទូរស័ព្ទរបស់ពួកគេឱ្យបានប្រហែល ៨០% ហើយបើកមុខងារ Optimum Charging ដើម្បីការពារ iPhone មិនឱ្យលើសពីកម្រិតនេះ។

ទោះជាយ៉ាងណាក៏ដោយ អេក្រង់ក៏ជាផ្នែកមួយដែលប្រើប្រាស់ថាមពលច្រើនបំផុតនៅលើទូរស័ព្ទផងដែរ។ ដើម្បីជួយឱ្យថ្ម iPhone ប្រើប្រាស់បានយូរ អ្នកអាចប្រើប្រាស់មុខងារ Auto Brightness ដើម្បីកែតម្រូវកម្រិតពន្លឺអេក្រង់ អាស្រ័យលើបរិយាកាសជុំវិញ។ ក្រៅពីនេះ អ្នកក៏គួរបិទមុខងារដែលស៊ីថ្មពេលមិនប្រើដូចជាទីតាំង, Bluetooth, ឬ Wifi ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWNtSCy1O6dqwLaEkrEu9hyphenhyphenqG1MStrlB_7vBw1cmHDUojf3weHOGdfJWsoYHSgullfeYWkT_CAYwwlJ6-kOwjLihGdlYz_mDkNA3Z8Pe5kBaZHh759r5ihBYkq_TNqq4hyphenhyphenK_zS1Tcr-E9OpoteDCEbuwHKocyJGq6fZ9gVPFMuWqWpcvCsCXVylFHRhAjm/s1280/photo_2024-07-22_11-40-09.jpg

ក្នុងករណីដែលសមត្ថភាពថ្មមានកម្រិតទាប ប៉ុន្តែមិនមានប្រភពសាកទេ មុខងារ Low Power Mode អាចត្រូវបានបើក។ សម្រាប់ iPhones ដែលមានអេក្រង់ OLED ការបើកមុខងារ Dark Mode ជួយសន្សំសំចៃថាមពលបានកាន់តែច្រើន ដោយសារបន្ទះ OLED ប្រើប្រាស់ថាមពលតិចនៅពេលបង្ហាញពណ៌ងងឹត។ លើសពីនេះ អ្នកប្រើប្រាស់ក៏ត្រូវបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពទូរស័ព្ទ iPhone របស់ពួកគេឱ្យបានទៀងទាត់ ដោយសារការអាប់ដេតកម្មវិធីជារឿយៗរួមបញ្ចូលការបង្កើនប្រសិទ្ធភាពថ្មផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ0od2UUG63AbrAnW5M8gXjFdEYkY1JKAhEu2ECj1sAerueAZpjhs3BNsNWoojwyheOe9eNAEC5r6U2RFrEgEB_Z_peqkoG6PlmckCYpvkMVREtOeDslPEUXsF9fr2iz6GrxxYBLzOojv4Qvf6c94-fkEVxcMotQduz2OiMSHBOxSJBxajJI-1smYni3UD/s1280/photo_2024-07-22_11-40-06.jpg

កំពូលរថយន្ត Ford Ranger Raptor បានទទួលជ័យជំនះសារជាថ្មីម្តងទៀតហើយ!

0

កាលពីថ្ងៃទី10 ខែមិថុនា ឆ្នាំ2024 នៅឯប្រទេសអូស្រ្តាលី, កំពូលរថយន្ត Ford Ranger Raptor លេខរៀង 773 ដែលធ្លាប់បានទទួលជ័យជំនះក្នុងកម្មវិធី 2023 Finke Desert Race និងកម្មវិធី 2022 SCORE-International Baja 1000 បានវិលត្រឡប់មកវិញម្តងទៀតហើយ ដោយមានការរចនា និង រៀបចំថ្មីសម្រាប់ការប្រកួតក្នុងកម្មវិធី 2024 Finke Desert Race ក្នុងវិញ្ញាសាររក្សារថយន្តក្នុងសភាពដើមបំផុត និងគ្មានការកែឆ្នៃច្រើន ដើម្បីការពារពានរង្វាន់រថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1TDb7Bs9j0PeH8yrh7J6LAg-udrXuRtLw5ixXkj06yJ0QBzpFb1mM91t-7NIRKSakbWiUwyVudPrh28TElvLsWHUcxYo7NqpSChOK3gMjBuWdyfIbFcTs0T5ZzoLNzhrx-JPyaSPEWyqdDik6Ca5SwBvhi9NaXZ8icrMK6Lkr-Fg-G2Oy2nxwYVmlmTER/s7114/2.jpg

គួរបញ្ជាក់ផងដែរថា កំពូលរថយន្ត Ford Ranger Raptor គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor នោះទេ ដោយក្រោមការធ្វើតេស្តជាច្រើនពីក្រុមអ្នកជំនាញ Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ រួមទាំងបំពាក់នូវយ៉ាន់កង់អាលុយមីញ៉ូម 17អ៊ីញបូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលមាននៅចំពោះមុខ។ កំពូលរថយន្ត Ford Ranger Raptor ត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter) ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាពរបស់រថយន្តដោយមានការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9Jakhx0AinXFaqrtF2GocjfDDhVp7GCxI45hMMBZigpDkhftB96vjSpuxwkaZDjmMm__17bbO7fbNOpeZv_1xQ2gO3Bm1sXpj9rYHI3RiJpxQxpjM2p4Q1Hsl_G4_mCo71nRiL7lcuDElASn-_3eNsFm_9ThNi_EsqoAy6Nw-yFgkSZFQhtp6rBV7c24/s1526/Picture2.jpg

ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Ford Ranger Raptor និងក្រុមអ្នកជំនាញ Ford Performance ក្នុងការរៀបចំរថយន្តលេខរៀង 773 និងសិក្សាយ៉ាងម៉ត់ចត់សម្រាប់ការបើកបរលើទីលានប្រណាំងនេះ ទើបនាំអោយទទួលបានជ័យជំនះសារជាថ្មីម្តងទៀត ក្នុងកម្មវិធី 2024 Finke Desert Race ប្រទេសអូស្រ្តាលី ដែលបានរក្សាដំណែងដដែលជារថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024 និងអាចបញ្ចប់បេសកកម្មរបស់ខ្លួនល្អជាឆ្នាំមុនទៅទៀត ដោយការបើកបរក្នុងល្បឿនលឿន ពី 130km/h ទៅ 160km/h សម្រាប់ទីលានប្រណាំងផ្លូវឧបសគ្គដែលមានរយៈចម្ងាយរហូតដល់ 460km ដោយមានការចូលរួមពីគូប្រជែងមកពីគ្រប់ក្រុមហ៊ុនរថយន្តផ្សេងៗដែលបង្កភាពប្រកួតប្រជែងរវាងគ្នាទៅវិញទៅមកជាខ្លាំង ប៉ុន្តែសម្រាប់រថយន្ត Ford Ranger Raptor លេខរៀង 773 គឺអាចឆ្លងកាត់គ្រប់ឧបសគ្គទាំងអស់ រហូតដល់ទទួលបានជ័យជំនះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhktCCZ9V-KO3IHokS_dWHy3khDXW4pw8EDxZn3wF9uyGlXcxmLhK01hWHu4KXX9V42s-DBjKnj0EgngeEXL0whpp2SWsfWWxzDWpLAQtExI2fpLmuoKHoKWeL3S-iEn7JCHGbKEh0ZnhJjVX_0R60X-oyEtvqHErCpLmWkM_aKURkhLE_dRUB6PnQBq-ai/s1526/Picture1.jpg

សម្រាប់មានអតិថិជនដែលចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

ភ្លៀងធ្លាក់ខ្លាំងពេកបណ្តាលឱ្យបាក់ស្ពាន និងស្លា.ប់ មនុស្សនៅប្រទេសចិន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងបាក់ស្ពានមួយកន្លែងនៅប្រទេសចិន ។ រីឯអាជ្ញាធរចិននិយាយថា ភ្លៀងធ្លាក់ខ្លាំងនេះដោយសារមានខ្យល់ព្យុះបោកបក់ និងធ្វើឱ្យមនុស្សស្លា.ប់ អស់ចំនួន១២នាក់ ។ ពេលនេះ អាជ្ញាធរកំពុងតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួនជាង៣០នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhU4Te5oT8eDHrDdNxIg6ulop28orzAEl3zfOg_PmNmRPx2NeTGDWQx05rYecrdkVZmrl-uoN-j4eKAj-Mhs7J3X8m7W7SbDbp7TR0DtMqkddsUauYZ204wGEU2vNGJpo-qBKjKjDljZLuGjWvyxIZs6xVC4__2n9_voEF6d9sPMArYwPdiTXScPgkKoHz/s1440/26b3e68_1721507307718-c06df69-196ab32ee9b84fa4a7b6c580369c9a31-0-01decf2faea849dfa9f8d8edea378648.jpg

សារព័ត៌មានស៊ីនហួររាយការណ៍ថា ស្ពានមួយកន្លែងនៅទីក្រុង Shangluo ខេត្ត Shaanxi ស្ថិតនៅភាគពាយ័ព្យប្រទេសចិន បានបាក់ធ្លាក់កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានទឹកជំនន់ភ្លាមៗ ។ បន្ទាប់មក នៅថ្ងៃទី២០ ខែកក្កដា ភ្នាក់ងារសង្គ្រោះបានរកឃើញសាកសពសរុបចំនួន១២នាក់ ដែលសាកសពទាំងនេះនៅជាប់ក្នុងរថយន្តចំនួន៥គ្រឿង ខណៈរថយន្តទាំងនេះធ្លាក់ចូលទឹកទន្លេពេលស្ពានបាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTrE01QjaxyH8nmqR_IafnD7GhPk7RLyWoSOWIbjZ2-Tv4hGLHoYeqgZ9pVqU8sUXkO0y-CG3VLSgZopLFFVHriM2i9ET-crU-RZlCAeig2RznnT8DmlmAYstp0bnkOTZ96ABXztx0QueMA7zdFaRASS-72FZ3gg__37qjDOgzGIFyr_KfBnEszit2B265/s806/806x378-flash-floods-across-china-kill-at-least-20-dozens-missing-1721505826721.jpg

បើតាមរបាយការណ៍បញ្ជាក់ថា មានមនុស្សបាត់ខ្លួនយ៉ាងហោចណាស់ ចំនួន៣១នាក់ទៀត ដែលអាជ្ញាធរពុំទាន់រកឃើញនៅឡើយ ។ បើតាមការស៊ើបអង្កេតជំហានដំបូងបង្ហាញថា មានរថយន្តចំនួន១៧គ្រឿងបានធ្លាក់ចូលក្នុងទឹកទន្លេ និងរថយន្តដឹកទំនិញ៨គ្រឿងទៀត ក៏បានធ្លាក់ចូលទន្លេដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0nkvjuPQ-EpvvSgCojHOXPJ8L7_NqyJZTXB0n0nGD_VYtd0lfPNZJTS-6wIPbZBVqqwRrpoBvkojxjX4743K4M1qDVEHqWCbjmosyDm0BnYj6tikdC_sgcA635erg-KdPM9cdK0SqIg-yqryLR8unH-LR-a4Yjabjn_ODMWinxtLy5m_idoxwKthR8lM1/s700/1211821_2999850_Biejing_akhbar.jpg

បុរសម្នាក់បានរួចផុតពីសេចក្តីស្លាប់ក្នុងហេតុការណ៍បាក់ស្ពាន រៀបរាប់ថា ពេលលោកបើកបររថយន្តមកដល់លើស្ពានត្រង់ ស្រាប់តែអ្នកបើករថយន្តផ្សេងទៀតស្រែកប្រាប់ឱ្យលោកបញ្ឈប់ការបើកបរជាបន្ទាន់ ។ ហេតុនេះ ទើបលោករួចផុតពីគ្រោះថ្នាក់ ប៉ុន្តែរថយន្តដឹកទំនិញនៅខាងមុខលោក ពុំព្រមឈប់ទេ ទើបធ្លាក់ចូលក្នុងទន្លេបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4MMWNP3kM219ifZttMDHkt7svfq9WQ58B70ASRwFvgTFDJ8_ZI1ZLmtWKCjjljAVxmO7wsEzntYBctUNTTVOsPZb_glL58iC64i8FayR_M12G4_enMtG1t1TSSs2ghtqzNO4W0j8DsAQbwj0rLGLvT5o8ZaGPGP1SwIHkvFKjdJPn0ic_kMQYRMcX9qlj/s681/bridge-collapse-681x404.jpg

ក្រោយកើតហេតុ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធប្រមូលកម្លាំងតាមស្វែងរកពលរដ្ឋបាត់ខ្លួន និងជួយសង្គ្រោះជនរងគ្រោះ ។ រីឯប្រព័ន្ធផ្សព្វផ្សាយ CCTV រាយការណ៍ថា មានមនុស្សបាត់ខ្លួនជាង៣០នាក់ទៀត កាលពីថ្ងៃទី២០ ខែកក្កដា នៅទីក្រុងយ៉ាអាន់ (Yaan) ខេត្ត Sichuan ស្ថិតនៅភាគនិរតីប្រទេសចិន ក្រោយពីមានខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCu4Yw8GEuqaz4zF2UABI3EZ8GZqFjzjmJ_5aUr4Xw_rRQaNl8lehyphenhyphenIUJwwV6ehWkGmIFeisFiK0SxAS0GOCn12Sxin42RpR3sZZK7LKIbRCuxTntCljeDZH_og4Gh3EAvstHLuK976ZLScHb6yJoj1JEYap2OFjwWurZyHsJKOsUy1bdTjJLF0lP88uY/s4032/lud0fli8_flash-flood-china_625x300_21_July_24.jpg

ក្រៅពីនេះ ក៏មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតទឹកជំនន់នៅខេត្ត Gansu ផងដែរ ខណៈទីតាំងភូមិសាស្ត្ររបស់ខេត្តនេះមានវាលខ្សាច់ពាក់កណ្តាល ។ រីឯបរិមាណទឹកភ្លៀងដែលអាជ្ញាធរបានវាស់វែងនៅទីក្រុង Nanyang ខេត្ត Henan កាលពីសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៤ គឺស្មើនឹងបរិមាណទឹកភ្លៀងធ្លាក់ពេញមួយឆ្នាំ ៕

កូរ៉េខាងជើង គ្រោងនឹងបើករមណីយដ្ឋានឆ្នេរដ៏ប្រណីតមួយ ត្រៀមស្វាគមន៍ភ្ញៀវទេសចរ

0

កូរ៉េខាងជើង៖ រមណីយដ្ឋាន Wonsan-Kalma Beach Resort នឹងបើកជាផ្លូវការនៅខែឧសភា ឆ្នាំ ២០២៥ ដែលត្រូវបានចាត់ទុកថាជារមណីយដ្ឋាន “ធំបំផុត និងល្អបំផុត” របស់ប្រទេសកូរ៉េខាងជើង។
យោងតាម Business Insider រមណីយដ្ឋាននេះដំបូងឡើយគ្រោងនឹងបើកនៅឆ្នាំ ២០១៨ មកម្លេះ ប៉ុន្តែដោយសារខ្វះសម្ភារៈសំណង់ ផលប៉ះពាល់សេដ្ឋកិច្ច និង Covid-19 ទើបគម្រោងត្រូវជាប់គាំងជាច្រើនដង។ ទោះជាយ៉ាងណាក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋាន Wonsan-Kalma Beach Resort ពាក់កណ្តាលសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក៏បានប្រកាសថា រមណីយដ្ឋាននេះនឹងបើកដំណើរការជាផ្លូវការតែម្តង នៅខែឧសភា ឆ្នាំ ២០២៥ ដែលត្រៀមសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDKFRp1rZp4NGEzV38AEyOReG4lp79zkjgKu-xUt7sjdQJuRtECk6QYZdEi4joEqqQTHA14Pt4Mcl3BkB6-5k_MKWmybSEO0wzdsir_K-37mAp1Bkf-FsnAhNp4amZ1GHRbPgxdvIiExNHJpr_i5z3p1eSTLOtBoi4NfOTx2uLI0tKc297r7RSyiOhZgDu/s1020/photo_2024-07-22_10-28-53.jpg

រមណីយដ្ឋាន Wonsan-Kalma Beach Resort មានទំហំ ២៤៥ ហិចតា មានឆ្នេរមួយដែលមានទឹកពណ៌ខៀវថ្លា និងខ្សាច់ពណ៌សក្បោះ ជាមួយនឹងអគារប្រណីតៗរាប់រយ និងបន្ទប់សណ្ឋាគាររាប់ពាន់។ Wonsan-Kalma ស្ថិតនៅចំកណ្តាលអាកាសយានដ្ឋានថ្មីនៅឆ្នេរសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងជើង។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នេះជាលើកទីមួយហើយដែលលោក គីម ជុងអ៊ុន បានវិលត្រឡប់មកកាន់ទីតាំងនេះវិញក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានប្រកាសថា ការសាងសង់បានចូលដល់ដំណាក់កាលចុងក្រោយហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir45pHgwEqmpTWKlcWZvgTEiojkD2vOtAOSwrc1E83yYsUzMudGY-N4S_r2wjvdf3OKom9GDDaURwbUMEuXcFPFfd7_XnHkIbt1hBmCp3rfQ55QhsGgbp-WKL9JWlBAOjC9rVdKtNB6mIowhmfg4qWZcPOskmmgMXwHc5x92OsTxz-6RryupYXxsxFe3qy/s1019/photo_2024-07-22_10-29-00.jpg

ដូច្នេះកន្លែងនេះនឹងក្លាយជា “តំបន់ឆ្នេរដ៏អស្ចារ្យ និងជារមណីយដ្ឋានដ៏ធំ និងល្អបំផុតរបស់កូរ៉េខាងជើង”។ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពកម្សាន្ត រួមទាំងសួនកម្សាន្ត ដើម្បីផ្តល់នូវបទពិសោធន៍ទេសចរណ៍ដ៏ទូលំទូលាយ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងកាកសំណល់ក៏ត្រូវបានចាត់ទុកថាជាអាទិភាពកំពូលផងដែរ។ អ្នកទេសចររុស្ស៊ីមួយចំនួនត្រូវបានគេនិយាយថានឹងមកលេងរមណីយដ្ឋាននេះ ទោះបីជាប្រទេសកូរ៉េខាងជើងមិនទាន់បានបើកទ្វារទទួលភ្ញៀវអន្តរជាតិភ្លាមៗក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrg__iHfJVVG1RfaOate7TE1D-_ZkTsg20c5nMHtr5Bo3X59L7NxjxgOYDde5lSFZQhC983N-c2cEWfK5Hk4qyvUp9ofHZfpf_QZm1BzJtQ5zNLYFMlx7nbGt1tpTPbliUBl_H3tnBvRAyBE-djGZwHKYcHo1RJp1qzXuCgMf08IOAznKeFyDton0TSRDB/s1280/photo_2024-07-22_10-32-45.jpg

ជាមួយនឹងការលើកកម្ពស់វិស័យទេសចរណ៍ រមណីយដ្ឋាន Wonsan-Kalma Beach Resort ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចស្នូលនៃឧស្សាហកម្មទេសចរណ៍ ដោយកូរ៉េខាងជើងក៏បានលើកឡើងពីផែនការដើម្បីស្តារវិស័យទេសចរណ៍នៅក្នុងតំបន់ភ្នំ Kumgang, Mount Chilbo, Majon, Kumya, Riwon និង Yombunjin ផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៩ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៣០០,០០០ នាក់ ជាមួយនឹងប្រាក់ចំណូលពីទេសចរណ៍ចាប់ពី ៩០ ទៅ ១៥០ លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiesObrJib_JPCKf2jxAmfTjtORWApQRiF-c6Y6pSmK53Z38j-9rlERkxuhyphenhyphen2s9zuR1193jajMBnIp5jF39LtI0O8NHwusLv8WfgetWw_qQICuSzCWMkffLmUILBBR3RFWDmSHO62UYAgbpFDKP1T84QGl9TzRjzGmFQafD_mA_l1zf490AoKoJ13OepPT6/s1280/photo_2024-07-22_10-33-47.jpg

ព្រះកេសផ្សេង ព្រះកាយផ្សឹង កំពុងស្ថិតនៅក្នុងសារមន្ទីរប្រទេសថៃ ខណៈផ្ទុះចម្ងល់ដល់ជនជាតិខ្មែរ!

0

រូបភាពចែកចាយពីបណ្តាញសង្គមបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងសារមន្ទីរមួយកន្លែងរបស់ប្រទេសថៃ ដាក់តាំងបង្ហាញសុទ្ធតែព្រះកេស(ក្បាល)របស់រូបបដិមាយ៉ាងច្រើនពោរពាស ខណៈវាក៏បានលេចឡើងជាចម្ងល់ក្នុងចំណោមជនជាតិខ្មែរ ស្របពេលដែលចម្លាក់បុរាណនៅក្នុងប្រទេសខ្មែរ ខ្លះបន្សល់ទុកត្រឹមតែដងខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxLzhSYcfGHUq2c2MT4eKc0lH_dqKCEhufEq883RvmxZfZTXSJARqSM0DuzZGYBXeJytIdhy6yjJqYhyphenhyphennRQydVLF_Le4eGTBTr7LS9JaYkHiBJKo1iCpDJfEGBlRWBfW_Gh7PFk11D63iAqV6WG5Aw4iMrlLzdjrI05xpN5Dzel4tqd877SZF6D8kXpyPo/s960/451818583_2289401111411806_4830153758657002925_n.jpg

សារមន្ទីរមួយកន្លែងនៅក្នុងខេត្តប៉ាធុមថានី ប្រទេសថៃ ដែលមានដាក់តាំងបង្ហាញពីចម្លាក់បុរាណ រូបបដិមាផ្សេងៗពោរពាស។ យ៉ាងណាមិញ អ្វីដែលជាទីចាប់អារម្មណ៍នោះគឺ ដោយគេបានសង្កេតឃើញថា មានព្រះកេសរបស់បដិមាជាច្រើនដាក់តម្រៀបគ្នាជាជួរៗ ដោយមិនដឹងព្រះកាយនៅទីណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjePy2FNTSkuvA36ST4aGdmc3q4rWpnOC1iEIcqPo9lOHHnpJ5whUZgG7Z0tW_dhdCLh3REUtxZ7XX1hwNfWyn6l8kHpn5NxYf2nRAhejS9kt6wL0vpi6rWSZt36tMA_cuLsNmR5UZ2QOPfTP-EZKuyTDfXoERqDXR7l6SEC0CyH8dPULsl_9yUOa0eQobe/s960/451842478_2289401208078463_1236589794157347119_n.jpg

ស្របពេលដែលបានឃើញពីវត្តមានព្រះកេស(ក្បាល)របស់រូបចម្លាក់ជាច្រើន ស្ថិតនៅក្នុងប្រទេសថៃបែបនេះ វាក៏បានលេចឡើងជាចម្ងល់ក្នុងចំណោមជនជាតិខ្មែរគ្រប់ៗរូប ព្រោះថានៅកម្ពុជា គេក៏បានប្រទះឃើញរូបចម្លាក់មួយចំនួនសុទ្ធតែកំបុតក្បាលទាំងអស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSEwarr5wWzzEL-Lrnk2_l0dg5Ja_LwZGMANUaToCwKyuzbbmanPvSMAb2V_1HMru1b0j38biZUuS9amzKOeaELO4ufp2EDY-Bk5Udm6goLfcS51j3gDIiyysl05cmv9KvI4VVZdC0s_6uzn_2BRM9DOQobzR_YbfYLpPgVG6GdW98pPBKhGgOf6br1PeI/s960/451843004_2289400954745155_8310622022478926903_n.jpg

បើយោងតាមការលើកឡើងនៅលើបណ្តាញសង្គមដោយគណនីមួយបានឲ្យដឹងថា« រូបចម្លាក់ ប្រតិមា សិល្បៈបែបខ្មែរទាំងអស់នេះ ត្រូវបានយកចេញពីប្រាសាទរបស់ខ្មែរ បច្ចុប្បន្ន កំពុងដាក់តាំងនៅក្នុងសារមន្ទីរនៃខេត្ត ប៉ាធុមថានី ប្រទេសថៃ។ ក្នុងប្រាសាទខ្មែរជាច្រើនកន្លែង រូបចម្លាក់ កំបុតក្បាល(ព្រះសិរ) នៅសល់តែដងខ្លួន គឺដោយសារតែបែបនេះ។ ថៃ ប្រមូលខ្ទេច ប្រមូលខ្ទីពីខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4qlDXHzXerMEVC5_GFc7xxze_O4-GXtNntOjcfjdgk0u2duEJ7yreCdJp0gK69IVrUasG8ZD7nT6vb9-Meh5H48dP7pjxn1dfOoj5HWNivLLGqa0qufQIEuKQa_GgNX29rEZo8gokncJ_U1m1G_rGAVkS6B8iU2FeLLYrOVTZDj61uqpgCaxh35dJRaji/s800/452096048_2289401041411813_7643496287364047394_n.jpg

ដោយហេតុថា កម្ពុជាគឺជាប្រទេសមួយបានឆ្លងកាត់សម័យសង្រ្គាមរាប់ភ្លេចទៅហើយ ដែលបណ្តាលឲ្យសម្បត្តិវប្បធម៌ វត្ថុបុរាណជាច្រើនបានបាត់បង់ទៅ ហើយនាពេលបច្ចុប្បន្ននេះ រូបចម្លាក់ខ្លះក៏បានលេចវត្តមាននៅឯសារមន្ទីរប្រទេសនានាលើពិភពលោក។ ដោយកាលពីពេលថ្មីនេះ រូបចម្លាក់បុរាណខ្មែរចំនួន១៤ ក៏ត្រូវបានសារមន្ទីររបស់សហរដ្ឋអាមេរិក ប្រគល់ជូនមកខ្មែរវិញតាមការស្នើសុំផងដែរ។
យ៉ាងណាមិញ ព្រះកេសរបស់រូបបដិមាជាច្រើនដែលបានដាក់តាំងបម្រៀបនៅឯប្រទេសថៃនោះ ត្រូវបានជនជាតិខ្មែរភាគច្រើនលើកឡើងថា វាគឺជាចម្លាក់ក្នុងរចនាបទខ្មែរ ដែលបានបាត់ទៅក្នុងសម័យសង្គ្រាម។ ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាការលើកឡើងនិងសេចក្តីសន្និដ្ឋានខ្លះៗរបស់ជនជាតិខ្មែរប៉ុណ្ណោះ រីឯភស្តុតាងពិតប្រាកដនោះគឺនូវតែមិនទាន់មាននៅឡើយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtV0qiG86uY6IclbTU75cQMMDWelLuvpqVE8XoUDDsfv1N5APpM0VYudG6YOl8xqSucBFr4uBZF7_2kPhKCybEQUlRjq8bvG5J43VnPlcOddKrWboICD34WEGQqIc8AVsfHZvHblN9xuPpwQ5vuJk6WrrOOe9nCN24qdqBH1dXOi_wp99OYuJyV3QuG49p/s800/452106197_2289401231411794_5718159398182595115_n.jpg

ដំណឹងល្អ! 2NE1 នឹងរៀបចំការប្រគំតន្ត្រីជុំគ្នាជាលើកដំបូងនៅចុងឆ្នាំនេះ

0

កូរ៉េខាងត្បូង៖ បន្ទាប់ពីបាត់មុខជាក្រុមអស់រយៈពេល ៧ ឆ្នាំ 2NE1 ស្រាប់តែប្រកាសត្រឡប់មកវិញជាក្រុមម្តងទៀតនៅឆ្នាំនេះ ថែមទាំងកំពុងរៀបចំការប្រគំតន្ត្រីជុំគ្នាជាលើកដំបូងនាពេលខាងមុខ ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG Entertainment ធ្វើឱ្យអ្នកគាំទ្រ K-pop ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង។
បើយោងតាម Koreaboo ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថាក្រុមចម្រៀង K-pop ជំនាន់ទីពីរនេះនឹងរៀបចំការប្រគំតន្ត្រី Global Tour នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង រួមទាំងទីក្រុងតូក្យូ និងអូសាកាប្រទេសជប៉ុននៅចុងឆ្នាំនេះ ព្រមទាំងរៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅឆ្នាំ ២០២៥ ខាងមុខនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGWI-tm2OVrvgloTlkPel4rloeIGwxYgaymWSCDxiPv-FkHFZ5fA-VYlsbwogKxC2ZBY9R50SicwpVIgdps03sl1k0iMDT9s4_6Z-HT8kSwL_h0zVMZ935RBflqGNho5bz7EkHlqC1vOQTTmigdpFubwReKiIBRpswtfuMpwCeMpJhAi_1RPWZbIvff-mX/s1060/2ne1_adidas_2013.jpg

ដំណឹងនៃការប្រកាសរបស់ផលិតកម្ម YG បានធ្វើឱ្យ Blackjack ភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ដែលនេះគឺជាការវិលត្រលប់មកវិញជាផ្លូវការរបស់ 2NE1 ដែលគ្រប់គ្នាតែងតែទន្ទឹមរងចាំអស់ជាច្រើនឆ្នាំមកហើយ។ បើយោងតាមលោក Yang HyunSuk ម្ចាស់ផលិតកម្ម YG បាននិយាយថា សម្រាប់ការប្រគំតន្ត្រីរបស់ 2NE1 នឹងរៀបចំឡើងនៅខែតុលាខាងមុខនេះនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ហើយនៅខែវិច្ឆិកា និងខែធ្នូ នៃឆ្នាំ២០២៤ នេះ 2NE1 នឹងប្រគំតន្ត្រីនៅទីក្រុងតូក្យូ និងអូសាកាប្រទេសជប៉ុន។ លោក Yang HyunSuk បានបន្តទៀតថា ពួកគេនឹងធ្វើ Concert ទេសចរណ៍ពិភពលោកនៅទីតាំងផ្សេងៗទៀតដែលអាចនឹងប្រកាសជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR6jyBAiMEbVxDtpyuhyoy0O5QBwwY06vcdzV2MA1gvgKA8YBxfLShIkHm-Zo6S-opnQcoJUq3pywLpucSWz0Rpflzplh_pSfXwR2pBsQxFJJEBHiT2Gt1Kq3i-6aVZVsmGm7obuJuHmI-Bi9NqXeAy6GNQum5SXiHcEie16p0c8xMxaSh0bWDwUa5CwvF/s600/2NE1_from_acrofan.jpg

គួរបញ្ជាក់ដែរថា 2NE1 បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៩ គឺជាក្រុមចម្រៀងនារី K-pop ដ៏មានឥទ្ធិពលបំផុតក្នុងផលិតកម្ម YG Entertainment។ ក្រុមនេះត្រូវបានគេទទួលស្គាល់ថា ជាក្រុមនារីដ៏ជោគជ័យបំផុតនៅក្នុងឧស្សាហកម្មតន្ត្រីកូរ៉េខាងត្បូង ហើយក៏បានក្លាយជាតារានាំមុខគេផងដែរ។ 2NE1 មានភាពល្បីល្បាញលើពិភពលោកសម្រាប់ស្នាដៃជាបន្តបន្ទាប់ដូចជា Go Away, Fire Lonely, I Am The Best, I Love You, Come Back Home ។ ក្នុងឆ្នាំ ២០១៥ ទស្សនាវដ្តី Billboard បានដាក់ចំណាត់ថ្នាក់ 2NE1 ជាក្រុមចម្រៀងនារី Kpop លេខមួយប្រចាំទសវត្សរ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL9-AKrvMjAvx5_hMbO_uz64blF-f_SfhAXkwU4X3Tnqe9yxanyqAbq6GM5GIbWYYBgTI4HKc1Y55Fi4P80JYrUKvXZaCg8us_cXpERzvChi8Cus62K-y7OKx2FCiCkrjOVOcEMN3hTJOC3_DPxdMv2XE1W5eJNmbgNZ_ZsNtfoXepUI3PR0Nyl2UEd1Nx/s1000/photo_2024-07-22_09-21-22.jpg

ប៉ុន្តែនៅឆ្នាំ ២០១៦ ដោយសារមានរឿងផ្ទៃក្នុងជាមួយផលិតកម្ម ពួកគេទាំងបួនក៏បានបំបែកគ្នា ហើយក៏បានចាកចេញពីផលិតកម្ម YG។ ទោះជាយ៉ាងណា បន្ទាប់ពីចាកចេញអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រុមនេះក៏មានបំណងរួបរួមគ្នាវិញក្រោមទ្រនំចាស់ ដោយថ្មីៗនេះផលិតកម្ម YG ក៏បានប្រកាសថាសមាជិកក្រុម 2NE1 នឹងវិលត្រលប់មកកាន់ផលិតកម្ម YG Entertainment សារជាថ្មីម្តងទៀត ដែលដំណឹងនេះពិតជាធ្វើឱ្យអ្នកគាំទ្រ K-pop ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2vAowgSdnZ9KFkmiVXyH8RIHeKctz3GBorJzkzvnUs68LbexcPHkt8GvQCMqtUhxFtipZcXkcdDzXchk8u6qOoeQqdCBlaMJxWxR1QCIxYUXUCer-oVg48ipcUNijZPYt6FouejN1q1q6ndSatEj5A5c8ZT614BUuyLo8u2v39pEekH3r5o735wAv2NY/s1280/photo_2024-07-22_09-22-00.jpg