«The Idol» ដែលផលិតដោយ HBO មានការសម្តែងពី The Weeknd , Lily-Rose Depp កូនស្រីរបស់ Johnny Depp និង Jennie សមាជិកក្រុម BLACKPINK ថ្មីៗនេះបានទទួលការតែងតាំងសម្រាប់ពានរង្វាន់ Primetime Emmy Awards លើកទី ៧៦នៅក្នុងប្រភេទនៃ «ក្បាច់រាំឆ្នើម»។.png)
ក្បាច់រាំគឺជាទិដ្ឋភាពដ៏លេចធ្លោ និងចម្រូងចម្រាសនៃភាពយន្ត «The Idol» ដែលត្រូវបានចាត់ទុកថាមានភាពស្រើបស្រាលហួសហេតុ។ ជាពិសេស ឈុតឆាកសម្តែងរបស់ Jennie ជាមួយអ្នករាំប្រុសៗ និងសំលៀកបំពាក់ដ៏ស៊ិចស៊ីរបស់នាងក្នុងខ្សែភាពយន្តនេះ ត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញ ធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ។ នៅពេលនោះ មនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីបានជាតារាដ៏ល្បីដូចជា Jennie យល់ព្រមចូលរួមនៅក្នុងស៊េរីដែលបង្ហាញពីសារមិនច្បាស់លាស់បែបនេះអំពីឧស្សាហកម្មតន្ត្រី និងតួនាទីរបស់ស្ត្រី។.png)
កាលពីមុន «The Idol» បានបង្ហាញខ្លួនជាលើកដំបូងគួរឱ្យភ្ញាក់ផ្អើលនៅឯមហោស្រពភាពយន្តកានក្នុងឆ្នាំ២០២៣ ដោយទទួលបានមតិអវិជ្ជមានជាច្រើនអំពីខ្លឹមសារភាពយន្តនេះ ។ នៅពេលដែលវាចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ធ្វើឱ្យអ្នកទស្សនាមានការខកចិត្តកាន់តែខ្លាំងឡើង បង្កើតការជជែកដេញដោលយ៉ាងខ្លាំង។ អ្នកគាំទ្ររបស់ Jennie ក៏មានការខកចិត្តផងដែរចំពោះការសម្តែងរបស់នាង ។ ជាការឆ្លើយតបទៅនឹងប្រតិកម្មតបវិញ HBO បានសម្រេចចិត្តមិនផលិតរដូវកាលបន្ថែមនៃ “The Idol” ឡើយ ។
កម្មវិធី Primetime Emmy Awards លើកទី៧៦ “The Idol” នឹងប្រកួតប្រជែងជាមួយនឹងប្រជែងក្បាច់រាំផ្សេងទៀត បើទោះបៅជាបានត្រឹមការតែងតាំងពានរង្វាន់មិនបានឈ្នះពានក្តីអ្នកគាំទ្រថាក៏ជាភាពអស្ចារ្យមួយដែរដោយសារតែកម្មវិធីនេះជាការប្រគល់ពានរង្វាន់ដ៏ធំនិងត្រូវបានគោរពអស់ជាច្រើនទស្សវត្សរ៍ក្នុងវិស័យខ្សែភាពយន្តរបស់សហរដ្ឋអាម៉េរិក៕










