កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា តារាសម្តែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកូរ៉េខាងត្បូង Song Hye Kyoបានចូលរួមក្នុងកម្មវិធី Blue Dragon Series Awards ដែលជាព្រឹត្តិការណ៍ផ្តល់ពានរង្វាន់ដល់តារាភាពយន្ត និងទូរទស្សន៍ ខណៈនាងជាអ្នកប្រកាសពានរង្វាន់ធំ។ Song Hye Kyo បានជ្រើសរើសរ៉ូបវែងពណ៌ស និងការតុបតែងតាមបែបធម្មជាតិជាមួយនឹងសំឡេងស្រាលស្រទន់ស្វាគមន៍អ្នកក្នុងកម្មវិធី។ ដ្បិតតែបង្ហាញខ្លួនត្រឹមតែប៉ុន្មាននាទីមែនពិតតែតារាសម្តែងរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជននិងអ្នកចូលរួមផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpNO445E3IRggG3kUjDdjY7nb9G9NtqFgOYwLRycjcml-6UGQBWkcq8H6_zcadLKwLo4xHkFbk0z-jpaDmM_B9uOKfxUstQ0LDe4QV4bEBAT8XnRYExCCvuQhzxOHCvB_xlFsqDqLsjapGoVA4Dg2AXcIRuwi4Hd09qZDZOe21oNfGKiY55QReQN97eccd/s813/image_2024-07-20_15-21-45%20(2).png

នៅលើទំព័រហ្វេកប៊ុកក្នុងទ្វីបអាស៊ី ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា រាល់ពេលដែលនាងចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ Song Hye Kyo បានបន្សល់ទុកនូវអាកប្បកិរិយាស្ងប់ស្ងាត់ និងរូបរាងស្រស់ស្អាតរបស់នាង។ នាងកម្រនឹងតុបតែងមុខដិតៗណាស់ ប៉ុន្តែសម្រស់ធម្មជាតិរបស់នាង ធ្វើឱ្យអ្នកផ្សេងចង់មើលជាងការតុបតែងខ្លួនបែបខ្លាំងៗនិងដិតៗ។ នៅក្នុងព្រឹត្តិការណ៍នេះ Song Hye Kyo បានប្រគល់រង្វាន់ Daesang (Grand Prize) សម្រាប់ខ្សែភាពយន្ត Moving ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSJ1Ac_b-WGrEkBjTogae4mpzYIigAK9TofL1xrSHgKksktL3kWLwHMacO80y3tyZC0_DmsAq8xVk0R53c9atETA1Mn9oXvNd0GCJjvvTAig2OpOv8IvZ386Bj0aC5EUzmqr6KHd0VcjlrLMf86vpjgvCYVOKHnilthqk3WXuNAInMctXog_zqBuS-zmqe/s825/image_2024-06-14_16-00-06%20(2).png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Song Hye Kyo បានលេចធ្លោទាំងក្នុងវិស័យភាពយន្ត និងម៉ូត។ កាលពីឆ្នាំ២០២៣ នាងបានឈ្នះពានរង្វាន់ជាតារាសម្តែងល្អបំផុតជាលើកដំបូងនៅក្នុងកម្មវិធី Baeksang Arts Awards ទៅលើខ្សែភាពយន្ត The Glory ។ តារាសម្តែងវ័យ៤៣ឆ្នាំរូបនេះគឺជាទូតសុឆន្ទៈនៃម៉ាកប្រណីតលំដាប់អន្តរជាតិជាច្រើន ហើយថែមទាំងផ្សព្វផ្សាយម៉ាកយីហោកូរ៉េជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqM8ihqUfYRywbHJ3QRZncRWZbzRW2sxu4yhUbOG2_wauhxj1PYUDCzuU9pJpyqsjxZKZqiVyeU4LXJ-Cy_-9Kn17rpjTcvnECfjuMxmt9KILsAh86m49FMl_CyKa2M0pj3uW6yAbMDhI3u9wIQnPlogPMpW7Ml0GXdHNSccbEdQ6T4uUjjadi_kUD-XsI/s1798/image_2024-06-14_15-53-31.png

ចាប់តាំងពីលែងលះជាមួយតារាសម្តែង Song Joong Ki ក្នុងឆ្នាំ២០១៩ មកតារាសម្តែងរូបនេះពុំទាន់មានទំនាក់ទំនងស្នេហាម្តងទៀតនោះទេ ខណៈអតីតស្វាមីជិតបានកូនពីរទៅហើយ។ Song Hye Kyo បានចូលប្រឡូកក្នុងវិស័យសិល្បៈនៅអាយុ១៤ ឆ្នាំក្នុងនាមជាតារាបង្ហាញម៉ូតរូបថត ដែលល្បីល្បាញនៅអាស៊ីតាមរយៈខ្សែភាពយន្តជាច្រើនជាពិសេសភាពយន្តដែលសម្តែងគូជាមួយអតីតស្វាមីតែម្តង៕