ថ្មីៗនេះ ការធ្លា.ក់ឧទ្ធម្ភាគចក្រ នៅក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ម្តុំភ្នំសំកុស ដែលត្រូវបានគេស្គាល់ថាជា ភ្នំខ្មោច ខណៈរយៈពេល១០ ថ្ងៃហើយនៅមិនទាន់រកឃើញតម្រុយឧទ្ធម្ភាគចក្រនិងជនរងគ្រោះនៅឡើយនោះទេ។ យ៉ាងណាមិញ មហាជនមួយចំនួនជឿជាក់ថា ឧ.បទ្ទវហេតុលើកនេះ អាចជាប់ពាក់ព័ន្ធនឹងអបី.យជំនឿនៃភ្នំខ្មោ.ចនេះក៏ថាបាន។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅម្តុំភ្នំខ្មោច នៅក្នុងភូមិសាស្រ្តដែនជម្រកភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមមហាជន។ យ៉ាងណាមិញ គិតមកទល់ពេលនេះ រយៈពេលប្រមាណ ១០ ថ្ងៃហើយ កម្លាំងអាជ្ញាធរកំពុងតែបន្តប្រតិបត្តិការរុករក និងមិនទាន់ទទួលបានតម្រុយអ្វីនៅឡើយនោះទេ។
ភ្នំសំកុស ឬគេចំណាំហៅថា ភ្នំខ្មោច ជាភ្នំដែលខ្ពស់ជាងគេលំដាទី២នៅកម្ពុជា បន្ទាប់ពីភ្នំឱរ៉ាល់។ ភ្នំខ្មោច មានកម្ពស់១៧៥១ម ធៀបនឹងកម្រិតទឹកសមុទ្រ ស្ថិតនៅជួរភ្នំក្រវ៉ាញកណ្ដាលនិងក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំសំកុស ហើយមានភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានចម្ងាយប្រហែល៣២០គ.ម ពីភ្នំពេញ។
ភ្ញៀវទេសចរក៏អាចធ្វើដំណើរផ្សងព្រេងទៅកាន់ភ្នំសំកុស ឬភ្នំខ្មោចនោះ ដើម្បីកម្សាន្តនិងសម្រាកលំហែរកាយផងដែរ ព្រោះទីនោះគឺមានទេសភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់ស្រស់ស្អាត សត្វព្រៃជាច្រើនប្រភេទ បរិយាកាសស្ងប់ស្ងាត់ល្អ និងទទួលបានអារម្មណ៍បែបធម្មជាតិពិតៗ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងភ្នំខ្មោចនេះ មនុស្សម្នាភាគច្រើនបានជឿជាក់យ៉ាងមុតមាំថា ភ្នំនេះគឺមានប្រវត្តិដ៏យូរលង់ ទាក់ទងនឹងអបីយជំនឿខ្មែរដែលជឿតៗគ្នាមក។ ខណៈដែលមតិមួយបានលើកឡើងថា «លឺប៉ាខ្ញុំនិយាយថា ភ្នំខ្មោចនឹងគ្មានអ្នកណាហ៊ានទៅដល់ទេ ទៅបានត្រឹមជើងភ្នំអីទេ»។ អ្នកខ្លះថា«ភ្នំនឹងចូលបានចេញអត់បានទេ ភ្នំនឹងកាលពីមុនឈ្មោះទឹករាំផ្ការាំ»។ អ្នកខ្លះទៀតថា«ខ្ញុំស្គាល់ភ្នំខ្មោចនឹងមានរឿងច្រើនណាស់ចាស់ៗប្រាប់ថាហាមមិនឲ្យទៅម្តុំនឹងទេ»។
ម្នាក់ទៀតថា«កាលពីមុន រឿងនឹងកើតឡើងយូរហើយ មានអ្នកនៅភូមិខ្ញុំបានឡើងទៅរកឈើជិត១០នាក់នៅលើភ្នំខ្មោចនោះ ក៏បាត់ដំណឹងជិតមួយខែ គ្រួសារភ័យណាស់ ក៏បានរកគ្រូទាយបានឲ្យដឹងថាអ្នកទាំងអស់នោះបានជាន់វល្ល៍វង្វេង។ បន្ទាប់មក គ្រូក៏ជួយនិយាយផ្លូវក្នុងអោយ ពួកគេក៏បានមកផ្ទះវិញ»។ ម្នាក់ទៀតថា «ការធ្លាក់ឧទ្ធម្ភាគចក្រនោះ ប្រហែលជាខុសមាត់ខុសកហើយ ទើបលោកតាម្ចាស់ដីម្ចាស់ទឹក បាំងមិនឲ្យរកឃើញទេ ទាល់តែលាមាត់លា ក បានរកឃើញ មិនជឿអត់ទៅទោះរក ប៉ុន្មានថ្ងៃទៀតក៏មិនឃើញដែរ៕











