Home ព័ត៌មានអន្តរជាតិ ថ្ម iPhone នឹងខូចតាមពេលវេលា! ប៉ុន្តែបើអ្នកអនុវត្តវិធីសាស្ត្រនេះនឹងជួយឱ្យថ្មរបស់អ្នកប្រើបានយូរ

ថ្ម iPhone នឹងខូចតាមពេលវេលា! ប៉ុន្តែបើអ្នកអនុវត្តវិធីសាស្ត្រនេះនឹងជួយឱ្យថ្មរបស់អ្នកប្រើបានយូរ

129
0

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmYqlVq9cIv2vd-e3UkhHIbyRP_cMHFIntB-MwhY8Qkhk2vOlX9xm6qf_fRsjvgOU1Da5zp_Emp6OHin7XJbJIKu_IlwaqIT4FUMKZLlVhdWXuf593Wykwo2AZQcMTRMW8Qyj_mnatxwSptOM6rHoN-WsHCRsAZK6_I8AnsyYXFyJ_IX9_j4AHOIn4_Bxv/s1000/photo_2024-07-22_11-40-09%20(2).jpgនៅពេលដែលយើងប្រើប្រាស់ iPhone យូរទៅៗថ្មរបស់វានឹងប្រែប្រួលតាមពេលវេលា ដោយអ្នកប្រើប្រាស់អាចពិនិត្យមើលស្ថានភាពថ្មរបស់ iPhone ដោយចូលទៅកាន់ Settings រួចចុចលើពាក្យ Battery នោះអ្នកនឹងឃើញស្ថានភាពថ្មរបស់វាហើយ។ បើយោងក្រុមហ៊ុន Batteries Plus សុខភាពថ្មល្អបំផុតរបស់ iPhone គឺ ១០០% ប៉ុន្តែបើវាធ្លាក់ក្រោម ៨០% នោះមានន័យថាថ្មរបស់អ្នកនឹងខូចហើយ។ ទោះបីជាយ៉ាងនេះ វាមិនទាន់ហួសពេលទេប្រសិនបើអ្នកអនុវត្តវិធីសាស្ត្រដូចខាងក្រោម នឹងជួយពន្យារអាយុសុខភាពថ្មរបស់អ្នកឱ្យនៅឋេរ មានន័យថាថ្មរបស់អ្នកនឹងមិនធ្លាក់ចុះទៀតទេ ប៉ុន្តែប្រសិនបើអ្នកមិនធ្វើតាមការណែនាំ នោះថ្ម iPhone របស់អ្នកនឹងធ្លាក់ចុះជាបន្តបន្ទាប់។ ដូច្នេះដើម្បីថែរក្សាថ្មឱ្យនៅឋេរអ្នកគួរអនុវត្តវិធីទាំងនេះ៖

១.សាកថ្មឥតខ្សែ៖ ការសាកឥតខ្សែគឺមានភាពងាយស្រួល និងល្អបំផុតសម្រាប់ថែរក្សាសុខភាពថ្ម iPhone របស់អ្នកឱ្យនៅឋេរ ដោយអ្នកប្រើគ្រាន់តែដាក់ iPhone នៅលើកន្លែងសាកថ្មជាការស្រេច។ ទោះជាយ៉ាងណាអ្នកជំនាញក៏បានណែនាំឱ្យអ្នកប្រើប្រាស់កំណត់ការសាកឥតខ្សែ ហើយប្រើការសាកតាមខ្សែនៅពេលណាដែលអាចធ្វើទៅបាន មានន័យថាអ្នកត្រូវផ្លាស់ប្តូរការសាកថ្មទាំងមានខ្សែផង និងអត់ខ្សែផងទើបជាការល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicSRoEIlp8IzQSgFpBUo9oeWfzcsoUeWTGFQvLb6oFdXtxUg93ERACy_fNOGqUkV0hmLs1seE9-xWrt3hjBpOjNp-BPzSm6RUkV2-nza4U0UrwJuuS9ilCmpxOQZAAPIRS9h5cLKIEc4BkzzPa07W1F3rEq_pLExQznL7F89L3CJ8dveFMs0EzMAIS42co/s1200/photo_2024-07-22_11-40-07.jpg

២.កំណត់ការសាកថ្មលឿន៖ នៅពេលអ្នកប្រញាប់ ការសាកថ្មលឿនគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ iPhone ដើម្បីទទួលបានថ្មពេញយ៉ាងឆាប់រហ័ស។ ប៉ុន្តែអ្នកប្រើប្រាស់ក៏ត្រូវកំណត់ផងដែរ ដោយសារការសាកថ្មលឿននឹងបង្កើតកំដៅច្រើនជាងការសាកថ្មធម្មតា ក៏ដូចជាដាក់សម្ពាធយ៉ាងខ្លាំងទៅលើសុខភាពថ្ម និងកាត់បន្ថយភាពធន់។ ហេតុនេះអ្នកប្រើគួរតែសាកថ្មលឿនក្នុងពេលមានអាសន្នប៉ុណ្ណោះ សម្រាប់ការសាកថ្មប្រចាំថ្ងៃ វិធីសាស្ត្រសាកថ្មយឺតគឺល្អបំផុត។

៣.ត្រូវទុកដាក់ iPhone នៅកន្លែងមានសីតុណ្ហភាពមធ្យម៖ ជាការពិតណាស់ iPhone មិនមែនចេះតែទុកដាក់ខុសរបៀបនោះទេ ប្រសិនបើសីតុណ្ហភាពខ្ពស់អាចបង្កើនល្បឿននៃប្រតិកម្មគីមីខាងក្នុង ដែលបណ្តាលឱ្យថ្មខូចកាន់តែលឿន ខណៈពេលដែលសីតុណ្ហភាពទាបកាត់បន្ថយដំណើរការ និងសមត្ថភាពថ្ម។ ដូច្នេះហើយ អ្នកប្រើគួរតែចៀសវាងការដាក់ iPhone ទៅនឹងពន្លឺព្រះអាទិត្យញឹកញាប់ ឬកន្លែងដែលមានប្រភពកំដៅខ្ពស់ ឬទាបពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmYqlVq9cIv2vd-e3UkhHIbyRP_cMHFIntB-MwhY8Qkhk2vOlX9xm6qf_fRsjvgOU1Da5zp_Emp6OHin7XJbJIKu_IlwaqIT4FUMKZLlVhdWXuf593Wykwo2AZQcMTRMW8Qyj_mnatxwSptOM6rHoN-WsHCRsAZK6_I8AnsyYXFyJ_IX9_j4AHOIn4_Bxv/s1000/photo_2024-07-22_11-40-09%20(2).jpg

៤.សាកថ្មឱ្យពេញត្រឹមតែ ៨០%៖ យោងតាម Pocket-link ដែនកំណត់សមត្ថភាពល្អបំផុតនៃថ្ម iPhone គឺស្ថិតនៅក្នុងចន្លោះពី ២០ ទៅ ៨០% ។ ការសាកថ្មរហូតដល់ ១០០% ពេញជារៀងរាល់ថ្ងៃអាចដាក់ “សម្ពាធ” បន្ថែមលើថ្ម ដោយហេតុនេះកាត់បន្ថយដំណើរការ និងបង្កើនល្បឿនដំណើរការចាស់នៃថ្ម។ ដូច្នេះហើយ អ្នកប្រើប្រាស់គួរតែសាកថ្មទូរស័ព្ទរបស់ពួកគេឱ្យបានប្រហែល ៨០% ហើយបើកមុខងារ Optimum Charging ដើម្បីការពារ iPhone មិនឱ្យលើសពីកម្រិតនេះ។

ទោះជាយ៉ាងណាក៏ដោយ អេក្រង់ក៏ជាផ្នែកមួយដែលប្រើប្រាស់ថាមពលច្រើនបំផុតនៅលើទូរស័ព្ទផងដែរ។ ដើម្បីជួយឱ្យថ្ម iPhone ប្រើប្រាស់បានយូរ អ្នកអាចប្រើប្រាស់មុខងារ Auto Brightness ដើម្បីកែតម្រូវកម្រិតពន្លឺអេក្រង់ អាស្រ័យលើបរិយាកាសជុំវិញ។ ក្រៅពីនេះ អ្នកក៏គួរបិទមុខងារដែលស៊ីថ្មពេលមិនប្រើដូចជាទីតាំង, Bluetooth, ឬ Wifi ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWNtSCy1O6dqwLaEkrEu9hyphenhyphenqG1MStrlB_7vBw1cmHDUojf3weHOGdfJWsoYHSgullfeYWkT_CAYwwlJ6-kOwjLihGdlYz_mDkNA3Z8Pe5kBaZHh759r5ihBYkq_TNqq4hyphenhyphenK_zS1Tcr-E9OpoteDCEbuwHKocyJGq6fZ9gVPFMuWqWpcvCsCXVylFHRhAjm/s1280/photo_2024-07-22_11-40-09.jpg

ក្នុងករណីដែលសមត្ថភាពថ្មមានកម្រិតទាប ប៉ុន្តែមិនមានប្រភពសាកទេ មុខងារ Low Power Mode អាចត្រូវបានបើក។ សម្រាប់ iPhones ដែលមានអេក្រង់ OLED ការបើកមុខងារ Dark Mode ជួយសន្សំសំចៃថាមពលបានកាន់តែច្រើន ដោយសារបន្ទះ OLED ប្រើប្រាស់ថាមពលតិចនៅពេលបង្ហាញពណ៌ងងឹត។ លើសពីនេះ អ្នកប្រើប្រាស់ក៏ត្រូវបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពទូរស័ព្ទ iPhone របស់ពួកគេឱ្យបានទៀងទាត់ ដោយសារការអាប់ដេតកម្មវិធីជារឿយៗរួមបញ្ចូលការបង្កើនប្រសិទ្ធភាពថ្មផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ0od2UUG63AbrAnW5M8gXjFdEYkY1JKAhEu2ECj1sAerueAZpjhs3BNsNWoojwyheOe9eNAEC5r6U2RFrEgEB_Z_peqkoG6PlmckCYpvkMVREtOeDslPEUXsF9fr2iz6GrxxYBLzOojv4Qvf6c94-fkEVxcMotQduz2OiMSHBOxSJBxajJI-1smYni3UD/s1280/photo_2024-07-22_11-40-06.jpg