Home Blog Page 947

ឆឹម សក្កដា គូដណ្តឹង ពេជ្រ សោភា បង្ហោះសំណេរមួយរំជួញពេញប្រទេស

0

តារាសម្តែង ឆឹម សក្កដា ជាគូដណ្តឹងតារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងប្រទេសពីសំណាកមហាជន អ្នកក្នុងចង្កោមសិល្បៈចែករំលែកបន្តបន្ទាប់ពីលោកបានបង្ហោះសំណេរមួយក្នុងន័យប្រៀបធៀបហើយមានអត្ថន័យជា្រលជ្រៅ។ មិនត្រឹមតែមានការចាប់អារម្មណ៍ពេញប្រទេសប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាលោកក៏បានចូលទៅឆ្លើយតបនិងពន្យល់បន្ថែមទៀតនិងធានាអះអាងថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមដូចគេចោ.ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiok9NP4RRIIWeSzX4A95eyhPVGoHt1Ybias1qQI9wEwLdFwam9wJjdYmC4KRoHZs4lCv6EStrEEFZ4v3iC6LIAMhSUFBs1apmBIVqxW4PkkdGOxLqaAG1ZVqRMKIT7QEweZuPOUBpOimB11-QXS4caBTkvtbA0MIvZILE0r46JEUsG2u_a25J5rf2csTA/s1796/image_2024-07-27_13-33-48.png

កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ តារាសម្តែង ឆឹម សក្កដា បានបង្ហោះសំណេរមួយថា «ពុក កូនពិតជាចង់ឱ្យគ្រួសារយើងអភិវឌ្ឍន៍ តែកូនពិតជាខ្លាចបើឱ្យអ្នកដទៃមកលូកដៃចូលគ្រួសារយើង ព្រោះកូនខ្លាចគេមិនត្រង់ដូចយើង គេមកជួយយើងដើម្បីសម្លឹង ឃើញអ្វីមួយពីយើង។ កូនទ្រាំរស់ស៊ីអត់ស៊ីឃ្លានជាមួយបងប្អូនក្រុមគ្រួសារយើង ក៏កូនៗមិនចង់ស៊ីឆ្ងាញ់ តែដេកមិនស្រួលក្នុងចិត្តមិនស្ងប់នោះដែរពុក ។ កូនដឹងថាពុកមិនចង់ឱ្យកូនៗលំបាក កូនស្រលាញ់ទឹកចិត្តលោកពុក តែកូនៗសន្យាថា នឹងខំអភិវឌ្ឍន៍ខ្លួន មិនឱ្យពុកបារម្ភទេ សុំតែម្យ៉ាង សុំឱ្យគ្រួសារយើងប្រឹងដោយខ្លួនឯង ទោះយឺតបន្ដិចក៏កូនៗសប្បាយចិត្ត ទោះហូបតែប្រហុកផ្អក ក៏មានរសជាតិឆ្ងាញ់ ឱ្យតែគ្រួសារយើងមានសុភមង្គល។ ដោយការគោរពពីកូនៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2-MHgl3tz9GgkpzVF05Q5teYIUwkfp5PXtkXc-fJrsSMvUTSzNARnjpon_R7eFmVA3IcdLlNpiH3xxuDslW2TADiuqH7sgNZgt8K_XWnlvSUBZ43z5Et1-By58Sb5gTgTsEFlMqAiBt_W_fxVto6rEirk5cOyDTc-3CO2MzFUHNbhFuyIdhEwoxB7BDaf/s2048/image_2024-07-27_09-02-46.png

សំណេររបស់លោក ឆឹម សក្កដា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន អ្នកក្នុងចង្កោមសិល្បៈចែករំលែកជាបន្តបន្ទាប់មិនដល់២៤ម៉ោងផង មានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ចែករំលែកជាង១៦K ការបញ្ចេញមតិ៤ពាន់ និងការចុច Like ជិត៣០ម៉ឺន។ មិនត្រឹមតែមានការចាប់អារម្មណ៍ពីមហាជន ប៉ុណ្ណោះទេ ប៉ុន្តែសំណេររបស់តារាសម្តែងរូបនេះបានដឹងឮទៅដល់សម្តេចតេជោ ហ៊ុន សែន លោកក៏ចូលមកខម្មិនពន្យល់បន្ថែមទៀត។ សម្តេច បានសរសេរនៅលើការបង្ហោះរបស់លោក ឆឹម សក្កដា ថា «ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូនយល់។ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួន អនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាតិ។ ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh79ugBHaUauk7LYdOOcCifvARiFYxIbOQe55clXIpZ3lkNGUKYqF6BAFnZfOEm45RZRmCH-jO_QclW231H-eH6QSaAobh-eRZdIowr2rHB3DPu2LLX_DaxoCT8DzLW4Yze5nrkz5SckxEVIE61ZXD21L-svaQC7wDdxHNst6l07UjeayX4UFPP85M8Wfgg/s1280/image_2024-07-27_09-02-47%20(2).png

សម្តេចតេជោ បានគូសបញ្ជាក់ថា «កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ពន័ ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននឹងកាន់តែយល់។ ពុកទើបត្រឡប់មកពីវៀតណាមល្ងាចម៉ិញនេះ
(26/7/2024)ដែលម្សិលមិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឱ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឱ្យយើងដោយដំឡើងពី២៥០មេហ្រ្គាវ៉ាត់ដល់៤០០មេហ្រ្គាវ៉ាត់ដែលភាគីវៀតណាមយល់ព្រម។ យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឱ្យយើងមិនទាន់តាមកិច្ចសន្យា។ ការខិតខំរកទីផ្សារឱ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឱ្យបានល្អជាមួយប្រទេសជិតខាង ពិសេសតំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះ ផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សារ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivvtI88GYEFMNsBq7bZfpqeFybbYHUoHELKp3zrNLHHikZ6DkNPeTLgTFV1r8n6ZgOaqagcoFila7q0zInz3-miUXMxjq9UMbYmV1xk5KCG8TWofrfM5d9Uz-P8aWGio1CFnYZ3a1xLbxcs2N88UOwsedKaEXxlApJfO6QHqwIMYzkTyONH1aNkSG33uKW/s766/image_2024-07-27_09-02-49.png

សម្តេចបានអះអាងទៀតថា «២៥ឆ្នាំកន្លងមកហើយតើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែនដល់មុំ៣កម្ពុជា ឡាវវៀតណាមថែមទៀតផង។ ពុកទទួលយកការកង្វល់និងការព្រួយបារម្ភរបស់កូននិងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឱ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង»៕

សំណាងមកដល់! បុរសឥណ្ឌារកឃើញពេជ្រមានតម្លៃជាង៩ម៉ឺនដុល្លារអាមេរិក

0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន BBC រាយការណ៍ថា បុរសឥណ្ឌាម្នាក់ឈ្មោះ Raju Gound បានធ្វើការក្នុងអណ្តូងរ៉ែអស់រយៈពេលជាង១០ឆ្នាំហើយ ថែមទាំងជំពាក់បំណុលគេជុំទិសទៀតផង ។ ប៉ុន្តែវាសនារបស់លោកបានផ្លាស់ប្តូរភ្លាមៗ ក្រោយពីរកឃើញពេជ្រចំនួន១៩.២២ការ៉ាត់ ក្នុងអណ្តូងរ៉ែនៅរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា ដែលស្មើទឹកប្រាក់ប្រមាណ៨លានរូពី (ឬស្មើ៩៥.៥៥៧ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjARsTZfRgcPG8vfFMZ6kGhILNakmJJEGgJDH8tYJ1i2ZUVKPhHbKpriHyCZcvYrR7ZGRBFXaO3ty9TRMUnvqQaxtv2emPbTl9OyStnPjT8PqWL9xwX6HzdHBZPte4Sg0c1mZT7NAYIf-312iRA4uaUZ1tJjSFLiiG7uDY18ooHb2XeGlsNz80hoAAPqo4J/s1024/photo_2024-07-27_11-52-32%20(4).jpg

លោក Raju និយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា លោកបានជួលអណ្តូងរ៉ែក្នុងទីក្រុង Panna អស់រយៈពេលជាង១០ឆ្នាំ ហើយលោកសង្ឃឹមថា នឹងរកឃើញពេជ្រនៅទីក្រុង Panna ដែលល្បីល្បាញថាសម្បូរពេជ្រ ។ លោកបន្តថា មានមនុស្សជាច្រើនទៀតបានជួលអណ្តូងរ៉ែតម្លៃថោកពីរដ្ឋាភិបាល ដើម្បីស្វែងរកត្បូងមានតម្លៃ ។ ក្រៅពីនេះ ក្រុមហ៊ុនអភិវឌ្ឍន៍រ៉ែជាតិរបស់រដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យពលរដ្ឋ និងក្រុមសហគមន៍ជួលអណ្តូងរ៉ែដែរ ថែមទាំងមានឧបករណ៍ឱ្យប្រើប្រាស់ទៀតផង ។

លោកបន្តទៀតថា កាលពី២ខែមុន ឪពុករបស់លោកបានជួលអណ្តូងរ៉ែក្នុងភូមិមួយនៅក្បែរទីក្រុង Panna ។ គ្រួសារលោកតែងតែជួលអណ្តូងរ៉ែនៅរដូវប្រាំង ព្រោះវាជាពេលទំនេរពីការងារកសិកម្ម និងធ្វើឥដ្ឋ ហើយគ្រួសារលោកក្រីក្រខ្លាំងណាស់ គ្មានប្រាក់ចំណូលផ្សេងឡើយ ។ ដូច្នេះ គ្រួសារលោកក៏នាំគ្នាធ្វើការក្នុងអណ្តូងរ៉ែ ដើម្បីមានប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW1VxUGzSYzTfpLMVCkSMV3yc5mgG-C6oGkrjCkQmkV_3wC-pDBMfaI3XK8ZFc4tYqeuQ7nuJY5O0H7EAi2hYAEkachzH8OaQIByKlYWjdesk3zMITzWVeBtAaj5dkPEU950-be7xkiPwUtEDJlKRgbhYd4FJtvt7hh28nhohst-vIRrRiPs9mBMt_kBHT/s710/photo_2024-07-27_11-52-32.jpg

    នៅថ្ងៃទី២៧ ខែកក្កដា លោកបានមកធ្វើការក្នុងអណ្តូងរ៉ែតាមធម្មតា ហើយលោកក៏បានជីកដី និងលើកដុំដីលាយថ្មយកមកលាងក្នុងកញ្ច្រែង ។ បន្ទាប់មក លោកបានពិនិត្យថ្មតូចៗរាប់ពាន់ដុំយ៉ាងប្រុងប្រយ័ត្នដើម្បីរកមើលពេជ្រ ស្រាប់តែឃើញអ្វីម្យ៉ាងស្រដៀងកំទេចកែវ និងមានពន្លឺចែងចាំង ។ លោកដឹងភ្លាមថា វាជាគ្រាប់ពេជ្រ រួចហើយក៏យកពេជ្រនេះទៅឱ្យការិយាល័យត្រួតពិនិត្យពេជ្ររបស់រដ្ឋាភិបាលពិនិត្យ ។

    មន្ត្រីការិយាល័យត្រួតពិនិត្យពេជ្របានយកគ្រាប់ពេជ្រនេះមកថ្លឹងបានចំនួន១៩.២២ការ៉ាត់ ដែលស្មើទឹកប្រាក់ប្រមាណ៨លានរូពី (ឬស្មើ៩៥.៥៥៧ដុល្លារអាមេរិក) ។ លោកសង្ឃឹមថា នឹងយកប្រាក់បានពីការលក់ពេជ្រយកទៅសាងសង់ផ្ទះឱ្យគ្រួសារលោករស់នៅ និងបង់ថ្លៃសាលាឱ្យកូនៗ ។ បន្ទាប់មក លោកយកប្រាក់ទៅសងបំណុលគេ ស្មើជាង៥សែនរូពី (ឬជាង៦ពាន់ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTDbI1vaX5SRAxel92pqe06Uti8KazSe21WjH23R_j7L_J5ZX4IP9ojhQ43UmHpNC-bAM1RG8sPVBUAYT4MP6X4Aux-_6lwUyM6WGsSzmIzOvcNhiIG0u_HyvOkEJ3YbpHMcykxEjvEhoRGB02Gyujx86aZUcrOmLDPCH4jtHGPBekJd9t4MZNrGTxZsJ4/s713/photo_2024-07-27_11-52-32%20(3).jpg

    លោកមិនខ្លាចគេដឹងថា លោករកឃើញគ្រាប់ពេជ្រទេ ហើយលោកតាំងចិត្តថា នឹងបែងចែកប្រាក់ដែលបានមកនេះ ទៅឱ្យសាច់ញាតិរបស់លោកចំនួន១៩នាក់ផងដែរ ។ លើសពីនេះ លោកនឹងទៅស្វែងរកពេជ្រនៅអណ្តូងរ៉ែបន្តទៀត ។

    ចំណែកមន្ត្រីការិយាល័យពេជ្ររដ្ឋាភិបាលឥណ្ឌាបាននិយាយមកកាន់ BBC ថា បើពលរដ្ឋរកឃើញត្បូង ត្រូវប្រគល់វាទៅឱ្យការិយាល័យពេជ្ររបស់រដ្ឋាភិបាល ដើម្បីវាយតម្លៃបន្តទៀត ។ អណ្តូងរ៉ែទាំងនេះមានតម្លៃជួល ចាប់ពី២០០រូពី ទៅ២៥០រូពី និងអាស្រ័យតាមពេលវេលាកំណត់ ។ កាលពីឆ្នាំ២០១៨ អ្នកធ្វើការក្នុងអណ្តូងរ៉ែក្នុងទីក្រុង Panna បានរកឃើញពេជ្រស្មើទឹកប្រាក់១៥លានរូពី ប៉ុន្តែការរកឃើញពេជ្រនេះកម្រកើតឡើងណាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZAziNCNlLf9cx0kd4Lv4AQVoft5X044n0pXMqrfTLiDHZTRf5Mf_XhJM9u362ntqnGtOLW-IzvAe1iyrYfjTHP-2420rx10x-6Ps36pe8imdgHg7EnA74wtfA7Te76sl-ZtUbZhgH4ePG-9SLy0fz67yfz7AdjJZV3imNgT2V5pP53pfTtpSgy-3x4Pp/s703/photo_2024-07-27_11-52-32%20(2).jpg

កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងជើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ!

0

កូរ៉េខាងជើង៖ សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបច្ចុប្បន្នគឺមានការកើនឡើងខ្លាំងមិនគួរឱ្យជឿរហូតដល់ ៣.១% ដែលចំនួននេះគឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១២។
បើយោងតាមការប៉ាន់ស្មានរបស់ធនាគារកណ្តាលកូរ៉េ (BOK) បានឱ្យដឹងថា បន្ទាប់ពីការធ្លាក់ចុះរយៈពេលបីឆ្នាំជាប់ៗគ្នា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងក៏បានកើនឡើងយ៉ាងខ្លាំងម្តងទៀតកាលពីឆ្នាំមុនរហូតមកដល់ឆ្នាំនេះ ដោយសារការកើនឡើងនៃពាណិជ្ជកម្មជាមួយប្រទេសចិន បន្ទាប់ពីវិធានការត្រួតពិនិត្យព្រំដែនក្នុងអំឡុងពេលជំងឺរាតត្បាតត្រូវបានបន្ធូរបន្ថយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitiGDrBDSq0rhh6YxzZd6pnt791L9bHAxXudga66SMpOrwoj-PDrbjDtyhtStN-igEmfUuoU-DOe03VcL0g5nLhio2_ofTj470ecXh1yiQCTLYVH1f3lnB6-vYlIYOhCSlzON0eyzSbOL73XGjSNm5FAxbQqFH07o0cF6G9aEoEGKXTQ7HWUjThyRVn1qC/s2560/image_2024-07-27_13-20-41.png

យោងតាម Reuters ការប៉ាន់ស្មានរបស់ BOK គឺជាសូចនាករដ៏គួរឱ្យទុកចិត្តបំផុតមួយនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើង។ មន្ត្រី BOK បាននិយាយថា ទោះបីជាការដាក់ទណ្ឌកម្មនៅតែមាន ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសនេះគឺនៅតែកើនឡើងខ្លាំងដោយសារតែការបន្ធូរបន្ថយការរឹតបន្តឹងទាក់ទងនឹង Covid រួមទាំងការកើនឡើងពាណិជ្ជកម្មជាមួយប្រទេសចិន និងលក្ខខណ្ឌអាកាសធាតុអំណោយផល។ ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរបស់កូរ៉េខាងជើងកើនឡើង ៧៤,៦% ដល់ ២,៧៧ ពាន់លានដុល្លារ ដែលក្នុងនោះពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងជើង និងចិនមានការកើនឡើងរហូតដល់ ៩៨,៣%។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSKPswCVJ4r5yLWPmrS4mgRf9KVW_u1B38Ldt8-7Crxg6cN00Se5PVaMmSntxzs7JQwkO5s5bXpmMCedZtP92BxJUZsLgGUWKz3lZ5GcCQ2yOsKKV2hccqMF0-sUGJcPBbcwVjv7Zn9hEqFVenvWZnF5U3ptxWM-yVacHOWqLDR8OJwlrJ7EpKQ8QEja2G/s620/image_2024-07-27_13-20-52.png

ការនាំចេញក៏បានកើនឡើង ១០៤.៥% ដែលនាំមុខដោយស្បែកជើង មួក និងសក់ពាក់ ខណៈដែលការនាំចូលកើនឡើង ៧១.៣% ជាមួយនឹងតម្រូវការជីកើនឡើង។ នៅឆ្នាំដដែលឧស្សាហកម្មមាន ៣០.៧% នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ខណៈដែលវិស័យកសិកម្ម និងសំណង់មានចំនួន ២២% និង ១១% រៀងគ្នា។ ទិន្នផលឧស្សាហកម្មបានកើនឡើង ៤.៩% ដែលជាល្បឿនលឿនបំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ ដែលដឹកនាំដោយការផលិតទំនិញដែក និងសក់ពាក់។ វិស័យសំណង់ក៏បានកើនឡើង ៨.២% ដែលជាល្បឿនលឿនបំផុតចាប់តាំងពីឆ្នាំ ២០០២ ដោយសារគម្រោងលំនៅដ្ឋានជាច្រើនដែលកំពុងត្រូវបានអនុវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_vVHP2yDm2p2aw-xEvX-G8eUxORuEZu7K2zx8Y9o-KwKc_GfTeV9y_fVymD3hOBrimk8vSlMI7j095jE9tbQD-TMu85cDH0h6DJBvT-FH6JagqvFoiL157tt3dHJuoezQljUrKk1toCdeiiF9fTzayyubYp9ifTwxjkEpJ6JTg3WwN9FqLhc4dfjYnA5R/s1280/photo_2024-07-27_11-15-30.jpg

ហេតុនេះប្រាក់ចំណូលបន្ទាប់បន្សំរបស់កូរ៉េខាងជើងសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១.៥៩ លានវ៉ុន (ប្រមាណជាង ១ ពាន់ដុល្លារអាមេរិក) ។ កន្លងទៅសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះ ០.២% ក្នុងឆ្នាំ ២០២២, និង ០.១% ក្នុងឆ្នាំ ២០២១ ក៏ដូចជា ៤.៥% ក្នុងឆ្នាំ ២០២០ ចំពេលមានការរឹតបន្តឹងទាក់ទងនឹង Covid-19 និងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាបើយោងតាម BOK បានវាយតម្លៃថានៅឆ្នាំ ២០២៤ នេះសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងគឺបានកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៅឆ្នាំ ២០២៣ ក៏ដូចជាលទ្ធភាពនៃកំណើនបន្ថែមទៀតនៅក្នុងពាណិជ្ជកម្មជាមួយប្រទេសចិន និងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៊ី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWnH0hKjT_am_7jrK4uSy0LNuapM-ARCnBQGEzTLp2_bJBR0XYENt-UhsWUGolU6h0bGWqOF4G1OUiWWltHhx3ZYOketGJsukoeB4yyrX9l-Va-AJbfKDSr6leOOY5L9cRcMaVs1j_IsXdlEQvJFqY15DyLB_M8_-MuPpV3rYmlD2qV_IX-v11YfbEsFdt/s1280/photo_2024-07-27_11-15-48.jpg

អាកាសធាតុប្រែប្រួលធ្វើឱ្យជប៉ុន និងប្រទេសផ្សេងទៀតមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

0

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Tohoku ជាពិសេស នៅខេត្តអាគីតាក់ និងខេត្តយ៉ាម៉ាកាតាក់ ។ ភ្លៀងធ្លាក់ខ្លាំងនេះ ដោយសារអាកាសធាតុប្រែប្រួលនៅរដូវវស្សា ហើយធ្វើឱ្យប្រទេសជប៉ុនមានភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃទី២៨ ខែកក្កដា ។

ក្រៅពីនេះ ភ្នាក់ងារឧតុនិយមជប៉ុនក៏បានប្រកាសឱ្យពលរដ្ឋរស់នៅក្នុងតំបន់នេះប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារការបាក់ដី, ទឹកជំនន់ក្នុងតំបន់ទំនាប និងកម្រិតទន្លេកើនឡើងខ្ពស់ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDcAkFktRWuBHZb9-XNb7dzp3UEjXp6I7hb6CJ9Be9W6A3aCxUl6mOtRnzT-PfvzhGBOYXhlMXk07q3OGO4gJ57wd68MJI2X80uZ1-3irIHcI2br23nJIdEspgr97ylW6j06Q2lvUHhDtDCKtyds1MKdoEokRQikIQA0PUtsk8VZ0dyEwR6im-KfDvMKqK/s780/image_2024-07-27_13-17-03.png

កន្លងមក កាលពីថ្ងៃទី១២ ខែកក្កដា អាកាសធាតុមិនល្អបានធ្វើឱ្យភាគខាងលិចប្រទេសជប៉ុនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានទឹកជំនន់ និងបាក់ដី ។ អាជ្ញាធរជប៉ុននិយាយថា ហេតុការណ៍នេះធ្វើឱ្យមនុស្សបាត់ខ្លួនចំនួន៣នាក់ ។

អាជ្ញាធរទីក្រុងម៉ាស៊ិយ៉ាម៉ាក់ ខេត្តអ៊ីហ៊ិមិ របស់ជប៉ុននិយាយថា មានហេតុការណ៍បាក់ដីកើតឡើងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋ និងបណ្តាលឱ្យបំពង់បង្ហូរឧស្ម័នបែក ។ ភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា មានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិច ព្រមទាំងសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នករណីបាក់ដី និងទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbHuhr9czLopT9Y3rUH9pIuyXO82gPcN19KCFNapNQDwGX0yLKEOu5nQUTuXpZVrpom4g6TI8iBd_iG8NV17HLyUzOydx8CpXdI2V9NwKry_DaY56FXRQPPrfQ95HszWPa-Elhj9jD8P3TyFHXBl_APcSBCE_eTgVDSptRtdDx_J7CLi-_yMD3vWz2HpUv/s1024/image_2024-07-27_13-17-20.png

ដោយឡែក នៅប្រទេសនេប៉ាល់ ភ្នាក់ងារសង្គ្រោះបានស្វែងរកអ្នកដំណើរបាត់ខ្លួន យ៉ាងហោចណាស់ ៦២នាក់ ក្រោយការបាក់ដីធ្វើឱ្យរថយន្តក្រុង២គ្រឿងធ្លាក់ចូលក្នុងទឹកកំពុងហូរខ្លាំង ។ គេរាយការណ៍ថា មានអ្នកដំណើរតែ៣នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត ដោយសារពួកគេបានលោតចុះពីលើរថយន្តក្រុង មុនពេលធ្លាក់ចូលទឹក ។ គ្រោះទឹកជំនន់ និងបាក់ដីនៅនេប៉ាល់ ធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៩១នាក់ គិតចាប់ពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ ។

ចំណែកនៅទីក្រុងដឺកាសឺវីល ស្ថិតនៅភាគកណ្តាលប្រទេសបារាំងឯណោះវិញ ក៏មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ផងដែរ ដោយសារឥទ្ធិពលខ្យល់ព្យុះរដូវក្តៅ ព្រមទាំងមានព្រិលធ្លាក់ក្នុងតំបន់មួយចំនួន ។ វាបណ្តាលឱ្យខូចខាតអគារ និងយានជំនិះអស់ជាច្រើនគ្រឿង ។ បើតាមសេចក្តីរាយការណ៍ថា ចរន្តអគ្គិសនីបានដាច់ក្នុងតំបន់ជាច្រើន និងបណ្តាលឱ្យផ្ទះសម្បែងពលរដ្ឋប្រមាណ៨ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ZJXGATC3LH4camNnantAmp5rpsqsede1UplFmKPaIERrOUwEa5OdzKo8opyWP7qynYwP3duNSSmUvS1I7RruzfLN0BOx4VE1zM6xwHHiVev1kynK0rt2qBL3V_VXdgUkRNO2Mq2AZPs3gKhSKlw8OTn-VIujGe_I7-_aBFv7y7mcTfKEiKC7fD9sDnJk/s992/image_2024-07-27_13-17-29.png

ដូចគ្នានេះ នៅប្រទេសស្លូវ៉ាគី មានភ្ញៀវទេសចរចំនួន២នាក់ស្លាប់ ក្រោយមានទឹកជំនន់ភ្លាមៗនៅតំបន់ភ្នំខ្ពស់ឈ្មោះ ហាយស្តាដ្រា កាលពីថ្ងៃទី១១ ខែកក្កដា ។ ភ្លៀងបានធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសស្លូវ៉ាគី ធ្វើឱ្យទឹកជន់លិចក្នុងតំបន់ជាច្រើន ។ អាជ្ញាធរស្លូវ៉ាគីនិយាយថា ភ្ញៀវទេសចរ១៦នាក់បានលាក់ខ្លួននៅទីជម្រកបណ្តោះអាសន្ន ប៉ុន្តែត្រូវបានទឹកហូរលិចជម្រកបណ្តោះនេះ ។

ហេតុការណ៍នេះបណ្តាលឱ្យភ្ញៀវទេសចររងរបួស៤នាក់ និង២នាក់ទៀតស្លាប់ ។ ស្ត្រីអ្នកនាំពាក្យរបស់ភ្នាក់ងារសង្គ្រោះ ដែលបានជួយជម្លៀសភ្ញៀវទេសចររងរបួសនៅស្លូវ៉ាគី និយាយថា បានបញ្ជូនអ្នករងរបួសមានមនុស្សចាស់៣នាក់ និងក្មេងម្នាក់ទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ។

រីឯនៅភូមិមួយក្នុងរដ្ឋ New Mexico ស្ថិតនៅភាគនិរតីសហរដ្ឋអាមេរិក ក៏មានភ្លៀងធ្លាក់ខ្លាំងកើតទឹកជំនន់ផងដែរ ។ ទឹកជំនន់ហូរពីជួរភ្នំមានសភាពល្អក់យ៉ាងខ្លាំងដូចភក់ ហើយវាហូរឆ្លងកាត់តាមផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikEP_ugvgkQ4vnbwkf-_Fbnac82rvYBbMHnwxLKntP83DiXPRlf1fxVztPZ0ClZrja8YHD1ssbG5QxNChiiU212ocgZEDQbdX0Q9G65qPrI_jxsG-Wx8JLEMUAKs3e_Qpxu7nrjwJpY6wE1HLYKGJhO7tBVncJu6qW0cfdVJdJkcz3IE1y-x464VVOeRhS/s800/image_2024-07-27_13-17-38.png

មូលហេតុដែលបុព្វបុរសខ្មែរច្រើនសាង”គូទឹក” នៅពេលសង់ប្រាសាទ

0

បុព្វបុរសខ្មែរ បានបន្សល់ទុកនូវសំណង់ប្រាសាទជាច្រើន ដែលជាកេរ្តិ៍ដំណែលមិនអាចកាត់ថ្លៃបាន ក្នុងនោះភាគច្រើននៃប្រាសាទគេតែងឃើញមាន”គូរទឹក”ព័ទ្ធជុំវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXUl6qcrZ5MTY6UP_3sDUsgZrh9Hl_idHqLwMWW0ByZoBnGAJhJkpsOIAbKXy1iTE9JZJ9SRjlTlaWwDJbDeU6yd95RUfMrqAP4t8q6TZkuxz8IqUxMoXNT18lIVd8bSoM5-THsizGjaUaEffRoXnSquilVpnu2qL5U21Hume35tTskEMc-3bi8kyjO8lo/s744/image_2024-07-27_10-51-23.png

បើតាមប្រវត្តិសាស្រ្ត បានកត់ត្រាថា៖”គូទឹកនេះសាងឡើង ដើម្បីការពារដល់តួប្រាសាទ ព្រោះថាស្ថាបត្យកក្នុងសម័យនោះ ច្រើនយកដីខ្សាច់ ដើម្បីចាក់គ្រឹះកសាងប្រាសាទ ព្រោះដីខ្សាច់អាចធ្វើឱ្យតួប្រាសាទ ឈររឹងមាំបានរាប់ពាន់ឆ្នាំ។ដីខ្សាច់ជាប្រភេទដីមានសំណើម ដូច្នេះហើយត្រូវការទឹកដើម្បីបន្សើមជាប្រចាំ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmThhS_snp5dpiriqTa_2ZVCjzCWECDF3KY6Hl5yrw9X6qRmmZ0LrNh2qtD3cd3hJhvWrLAssn0YGD2KDU3aaqqwzbId5_WK4wNwLoK1HVT74TX3JDupqhyphenhyphenKE1Tc-vpTXuZzGX_rBs28HuY5-imDmrNa5jtdmOJW_oxTNzSTTwnSrdp-AClBUn5ADSm5lC/s990/image_2024-07-27_10-52-05.png

ហេតុដូច្នេះប្រសិនបើដីខ្សាច់គ្មានជាតិទឹក នោះតួប្រាសាទទាំងមូលអាចស្រុតចុះបាន។ ដោយមូលហេតុនេះ ហើយទើបស្ថាបត្យកររបស់ខ្មែរ ក្នុងសម័យនោះតែងជីកស្រះធ្វើជាគូទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhORxcJP0uRwwrIdyX9ynEgZdkesBCRlcAm-R8Yaad6T_J-Z0ppPZSEAPqnYZ4RQ5J3ut1Lsfp8c15wS8WTLcPRF0VpvjldmxLiYpZMhwRVIPpmy7UY2CXjXCdMdHnwUeArU6FlJoUCAbteDxfoRlzubiJAlFP-GViAYI6r_2ROP_-NY6lyQZDMhGDKBb79/s1593/image_2024-07-27_10-52-18.png

កាលដែលជីកហើយ មានភ្លៀងធ្លាក់នោះស្រះទឹកនឹងក្លាយជាគូទឹក អាចផ្ទុកទឹកសម្រាប់ទ្រទ្រង់ដល់តួប្រាសាទមិនឱ្យបាក់ស្រុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgumQGPJ2TzT3DlJW1X6-UJ9ww_pDnY80HmYxcYlpS9B7IWYV0h1Bs5OQGz68kGxmfhWjSiheR2oDmwjYLtnZHHFeS2Xhmzb1duVA8nzr4GeAFTiUkynNG6eSUyRIRL7MKdavefmMaItGGFhMFES5cxcuz_n4qVbYtM_66O30YGpF6I7gZYkS9s6mAfGnO/s830/image_2024-07-27_11-10-28.png

អត្តពលិកចូលរួមអូឡាំពិកទីក្រុងប៉ារីស ទទួលបាន Galaxy Z Flip 6 ម្នាក់មួយគ្រឿង

0

Samsung បានធ្វើការផ្តល់ជូន Galaxy Z Flip 6 Olympic Edition ទៅដល់អត្តពលិកប្រមាណ១០៥០០នាក់ ទុកជាការដូអនុស្សាវរីយ៍ សម្រាប់ការចូលរួមព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRX8EAyar-znE9SjNy0aIci5SCMWwkR4-PySq9qgItih8lR8w7sgJe70JB_z-CvN0Mah-lYT_FNlBzY-zmpqm1TeK33THvNaKERWVRHkVH2LeGG-kKBGouNGRp_QVwM-MsczUjIRqY514LbTAdLRaerx471I3faVhx2sFOtGJIbAzrQnlCeezQAtaBbOAT/s1920/453043326_463688506534632_8114104110992350316_n.jpg

Samsung Galaxy Z Flip 6 Olympic Edition នេះ ត្រូវបានរចនាឡើងដោយស្រោបពណ៌ទឹកមាស និងមានរំលេចដោយនិមិត្តសញ្ញាកងរង្វង់ 5 នៃកីឡាអូឡាំពិកនៅពីខាងក្រោយ។

នៅក្នុងទូរសព្ទដៃនេះ Samsung ក៏ដាក់បញ្ចូលជាពិសេស ដែលអនុញ្ញាតឱ្យអត្តិពលប្រើប្រាស់សម្រាប់យកភេសជ្ជៈដោយឥតគិតថ្លៃនៅក្នុងម៉ាស៊ីនលក់ដែលមានទីតាំងនៅទូទាំងព្រឹត្តិការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8fnvs53kKvfr6bPVAfBtOZPlMPhvsTBOnv-shi_pYw2DkMnrIU7jjQrYKGmJiD_tmlWnShyphenhyphenubyJ9Fpkd1Kzd8hSj9wi9dfmpC85kLMFUPAdNV2Na2c5WyopMTlE-oJx7iX4k58F9KBfchOhPubk9_pixQ8XAdaqK4sW3pc-rL2ZQoq1XeFYBmI7PsXpZx/s2048/451198774_1535279013752443_8665203832281870513_n.jpg

សម្រាប់ Galaxy Z Flip 6នេះ ត្រូវបានផលិតឡើង សម្រាប់តែការផ្តល់ជូនអត្តពលិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ព្រឹត្តិការណ៍អូឡាំពិកប៉ារីសនេះតែប៉ុណ្ណោះ គឺមិនមានដាក់លក់ជាសាធារណៈនៅលើទីផ្សារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNzXQLW0mMSfNC6n-fwJfWuiQWhqiLZ5zZ_G7QM39frVUTT-u-A_FaQe64nWFinJbKb9bLVGiRTzGjfP1rTXWy5cCgkQI6BkJIdiSblF3ZNocJ4QlJeR0HRmSEbMc7KIzE2lxVY35nbAvTO4o-3Y1NSnTItKIeu1Ob6P5pW5EIHiEWragLoiCwodypXM-r/s1000/image_2024-07-27_10-12-41.png

គួរបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ២០២៤នេះ កម្ពុជា ក៏បានបញ្ជូនអត្តពលិក៣នាក់ទៅចូលរួមមានផងដែរ ដែលរួមមាន៖

• កីឡាករអត្តពលកម្ម ឈុន ប៊ុនថន
• និងវិញ្ញាសាហែលទឹកចំនួន ០២នាក់ គឺកីឡាករ កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា ការីណា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYq_QUYiTfeMnUWqXUF7-sZBeZ-IY7hAfYgIBRFffX8WhC8aWr2YIL_vNEhKSTpQU9dlrHTQiON5Boe_9G2LutTA-KWaDpS4_Vrb_AMToqrExXKGd6gPKxcjYVDgb2swQnVDVExQqVrmolj76qoxOKCxN_YknahCJKx9iJwOdSVvgJ-tJCdxzNyV-CiJ9U/s2048/452936341_1463222557907917_6654170853761357165_n.jpg

ព្រឹត្តិការណ៍បើកកីឡាអូឡាំពិកឆ្នាំ២០២៤ នៅកណ្តាលទីក្រុងប៉ារីស បន្ទាប់ពីខកខានអស់រយៈពេល ១០០ ឆ្នាំ

0

នេះជាលើកដំបូងហើយក្នុងរយៈពេល ១០០ ឆ្នាំដែលទីក្រុងប៉ារីសរបស់ប្រទេសបារាំង បានទទួលសិទ្ធរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤។ កន្លងទៅប្រទេសបារាំងធ្លាប់បានរៀបចំព្រិត្តិការណ៍នេះចំនួន ២ ដងរួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩០០ ហើយលើកទីពីរនៅឆ្នាំ ១៩២៤។ ប៉ុន្តែមួយសតវត្សរ៍ក្រោយមក ទើបប្រទេសបារាំងមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកនេះជាថ្មីម្តងទៀត។ ដូច្នេះសរុបមកដល់ពេលនេះបារាំងបានក្លាយជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន ៣ ដងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD-MWz2gQ1kwrY4PRb3whHZ4QBQdBjyGj5ofE1oDfAy9S7PsUlzLin5gjvDPsz3CRx-ak8oyVZ7WxY1BcQjwBPx8mVJmigG-1i8b5mLOP2BZxDyGweleY7yseXIE5obFq5ZxJF4QfEOLir1tBdKCpmRtJlihSlcophMp8JkX1khESHqtOuyA7GBRzjSX9S/s2440/image_2024-07-27_10-06-32.png

ព្រឹត្តិការណ៍កីឡាអូឡាំពិកបានចាប់ផ្តើមសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ នៅដងទន្លេ Seine ដែលជាបេះដូងនៃទីក្រុងប៉ារីសប្រទេសបារាំង។ នេះក៏ជាលើកដំបូងដែរ ដែលកម្មវិធីបើកសម្ពោធផ្លូវការ ត្រូវបានរៀបចំនៅបរិវេណខាងក្រៅពហុកីឡាដ្ឋាន។ ពិធីនេះមានរយៈពេលជិត ៤ ម៉ោង ដោយនឹងចាប់ផ្តើមដើរក្បួនពីស្ពាន Austerlitz ទៅកាន់ស្ពាន Iena ដែលជាកន្លែងទីលាន Trocadero ដ៏ធំបំផុតមួយ។ នៅតាមដងទន្លេកន្លែងអមសងខាង មានរៀបចំឆាកពិធីសម្តែងសិល្បៈ និងកន្លែងអង្គុយសម្រាប់ទស្សនិកជននិងថ្នាក់ដឹកនាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnRbPydlhMX5YKr58RzOvsyE3khId3XnG2Va9ZVCEXlLemz7zl2qWx_a-uU0j8VYXeLa1A3RbJG9BWjBiLrO4_HMR8KTv_0fhVvUAo7nP1TEQRxhYRqG9bfxYoqm2UVcC8L9HKK7kCV20wjFU6OGBuHPPgmdVmIVBDF2jtWCUNt0G-3M94FD1e68hITcXG/s3000/image_2024-07-27_10-07-31.png

ក្នុងនោះមានសិល្បករជាង ២ ពាន់នាក់ចូលរួមសម្តែង រួមទាំងមានតារាចម្រៀងលំដាប់ពិពភលោកជាច្រើននាក់ចូលរួមផងដែរដូចជា Céline Dion និង Lady Gaga ជាដើម។ កម្មពិធីនេះប្រព្រឹត្តិទៅយ៉ាងរលូន និងយ៉ាងមហាឱឡារិក អមដោយភ្លើងរំលេចពណ៌ប្លែកៗយ៉ាងប្រណិត នឹងត្រូវបាញ់បញ្ចាំងឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដានេះតទៅរហូតដល់ថ្ងៃទី១១ សីហា ដោយមានអត្តពលិកចំនួន ១០,៥០០ នាក់ និងមានគណៈកម្មាធិការជាតិអូឡាំពិក ២០៦ នាក់ចូលរួម ក្នុងនោះមាន ៣២ មុខវិជ្ជា និង ៣២៩ វិញ្ញាសារ។ ក្នុងនោះកម្ពុជាយើងគឺមានអត្តពលិក ៣ នាក់ប៉ុណ្ណោះ ដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh001BOLgWo3GthYLG5HFLnQuODx8Bpo-Ol4SZmSDHf7X4m3pNBhtUHDARwYH61QPNfTFwyu0p_5cBX_ihIFc4bW2dZmnBLiMLjp_WEKi9rv0eh3vEHoOlnwumX_9yH1SpCn4mc1oOorsKdEtAn_HrlGCdIhRRGHgjbkZoQZ40ZAT8utuSdFT3K6ZkpV4Cr/s1920/image_2024-07-27_10-07-17.png

គួរបញ្ជាក់ដែរថា កីឡាអូឡាំពិកគឺជាប្រភេទកីឡាអន្តរជាតិចម្រុះដែលត្រូវបានបែងចែកជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង ប៉ុន្តែក្រោយមកវាក៏ត្រូវផ្លាស់ប្តូរមកត្រឹម ២ ឆ្នាំម្តងវិញ។ កាលពីឆ្នាំ ២០២០ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនគឺជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិក ហើយនៅឆ្នាំ ២០២២ ទីក្រុងប៉េកាំងរបស់ប្រទេសចិនគឺជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។ កីឡាអូឡាំពិកត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦ មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ានៃប្រទេសក្រិច ហើយត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ ១៨៩៦ ដូច្នេះប្រទេសក្រិកគឺជាប្រភពកំណើតដើមរបស់កីឡាអូឡាំពិកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeIBQZaEF50tnhCdTvzQMixdim55deTWxpwJW428z72N_QufeOd26_DxdnAZZzzz4QOOcQ5dZ_bIvbDJ3GRp7CvDU3OorHXuwhqgWu7FUNMVWKGs7eMYAj7vQJbBxckOTwAjBhyphenhyphenL580MyzWU_3XQzrBbuj0j-RQKEJEwjyA_Ex3zCJntUbjTKWrs40ndp9/s1200/image_2024-07-27_10-07-52.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnDFVTUuiT1JyvqwHUX8U2ENJkjNNTmQScxs5fANny299TeUEL535pXPym_PHxxDGEbObPE6M2-6S342CmEaqj23rBLddpkw8_jh0p7ZWKMtbOfqJHr749eVO7oXLBb1l6lxyTjaHj7NWNekVZoqQ_ZfWuCajflT21mMsblO5O1Mzuaxxb-RltST6shipU/s1500/image_2024-07-27_10-06-44.png

ពស់ថ្លាន់យក្សប្រុងលេបបុរសម្នាក់ ខណៈកំពុងអង្គុយដោះទុក្ខសត្វពុំទាន់រួចរាល់

0

ប្រទេសឥណ្ឌា ៖ បុរសឥណ្ឌាម្នាក់ស្ទើរតែក្លាយជាចំណីរបស់ពស់ថ្លាន់យក្ស ដោយសារវារឹតខ្លួន និងកបុរសរូបនេះយ៉ាងណែន ពេលកំពុងអង្គុយដោះទុក្ខសត្វពុំទាន់រួចរាល់ ។ ប៉ុន្តែសំណាងល្អ មានមនុស្សម្នាឃើញហេតុការណ៍នេះ និងនាំគ្នាជួយសង្គ្រោះជីវិតជនរងគ្រោះទាន់ពេលវេលា ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍គួរឱ្យរន្ធត់មួយកើតឡើងនៅទីក្រុងចាបាលប៉ូ រដ្ឋម៉ាត់ថាយៈប្រាថេត ប្រទេសឥណ្ឌា គឺពស់ថ្លាន់យក្ស១ក្បាលព្យាយាមលេបបុរសម្នាក់ជាចំណី ។ វាព្យាយាមរឹតជុំវិញខ្លួនបុរសរូបនេះយ៉ាងណែន ខណៈពេលកំពុងអង្គុយដោះទុក្ខសត្វក្នុងព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEDYNov6XoCzUXzxMC2YwHk4J-ymZL06Nyhvvg3XF6WE9T9KBD9est6I3S_gSLjCAl-fpK8f8ESTqxsbxs-YxreKUsniJnooR68im5Tkdp6-NeUxiYZPzJ-eQJWKVdJqWKHOF1WDrJNzplcrBVOu0mEJXIzOMZS3YhTFmmNF8GIKVHlpSUvNIz6uWYMpo3/s549/image_2024-07-27_09-35-45.png

អ្នកភូមិរៀបរាប់ថា នៅថ្ងៃកើតហេតុ បុរសខាងលើបានមកធ្វើស្រែ ស្រាប់តែចុកពោះភ្លាមៗ ទើបចូលបន្ទោរបង់ក្នុងព្រៃ ។ ប៉ុន្តែពេលលោកបម្រុងអង្គុយចុះ និងស្រាតខោពុំទាន់រួចផង ស្រាប់តែមានពស់ថ្លាន់យក្ស១ក្បាលមករឹតខ្លួន និងក ។

វីដេអូនេះត្រូវបានថតដោយអ្នកភូមិដែលឃើញហេតុការណ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីអ្នកភូមិឮសំឡេងបុរសខាងលើស្រែកឱ្យជួយ ។ ភ្លាមនោះ អ្នកភូមិក៏ជួយគ្នាទាញពស់ចេញពីរាងកាយបុរសរូបនេះ ប៉ុន្តែពស់កាន់តែព្យាយាមរឹតកកាន់តែខ្លាំងជាងមុន ។ ហេតុនេះ ដោយសារពស់រឹតខ្លាំងពេក អ្នកភូមិពុំអាចទាញពស់ចេញពីរាងកាយជនរងគ្រោះបានទេ ទើបអ្នកភូមិម្នាក់យកពូថៅមកកាប់ពស់តែម្តង ។

សារព័ត៌មានឥណ្ឌារាយការណ៍ថា អ្នកភូមិបានកាប់ពស់ថ្លាន់ដាច់ពីគ្នា ប៉ុន្តែវានៅតែពុំព្រមដោះលែងបុរសរូបនេះ ។ សំណាងល្អ អ្នកភូមិក៏អាចជួយបុរសរូបនេះបាននាពេលបន្ទាប់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ គេចាត់ទុកថា វាជាពស់មានគ្រោះថ្នាក់បំផុតលើពិភពលោក និងអាចសម្លាប់មនុស្សបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Hbigrdt4NhMLE_QiB9XBZuMQIeuqrSaQQMYnpTJZD2_Lx9VFoFV-E_JsRaXcAzkuDV4wKCrtHESNFn1i2RiKtLIvxA2M1anJCSZ-ItXZi7HGxOb4n66Jo1m_-MIrmbKFtGRaqwqe4Eb6oQDMNXnBKc2cGPPoHkQ_W41ekOqglucN4S-jjW-70Dxs-rKZ/s720/photo_2024-07-27_09-30-39.jpg

នេះពុំមែនជាលើកដំបូងទេ ដែលពស់បានលេបមនុស្សជាចំណី ។ កាលពីឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ក៏មានពលរដ្ឋម្នាក់បាត់ខ្លួនផងដែរ ក្នុងអំឡុងពេលប្រមូលជ័រកៅស៊ូក្នុងចម្ការកៅស៊ូ ហើយ២ថ្ងៃក្រោយមក អ្នកភូមិក៏បានឃើញពស់ថ្លាន់នៅក្បែរនោះ ក្រោយពីវាលេបមនុស្សរួចរាល់ ។ ពស់ថ្លាន់នោះបានចំណាយពេលរឹតមនុស្សប្រមាណ២ម៉ោង មុនពេលមនុស្សស្លាប់ ។

ហេតុការណ៍មួយទៀតក៏កើតឡើងនៅឥណ្ឌូណេស៊ីដែរ គឺកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ស្ត្រីម្នាក់អាយុ៥០ឆ្នាំ ដែលមានកូន៤នាក់ បានបាត់ខ្លួនពេលដើរក្នុងព្រៃ ។ ក្រោយមក គេបានឃើញសាកសពស្ត្រីរូបនេះនៅក្នុងពោះរបស់ពស់ថ្លាន់យក្សប្រវែង៦ម៉ែត្រ ហើយអ្នកភូមិបានជួយគ្នាវះពោះសត្វពស់ ដើម្បីយកសាកសពចេញ ៕

ម្ជូរឆ្ងាញ់! តែបើញ៉ាំរាល់ថ្ងៃអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរទាំងនេះ

0

គ្រឿងម្ជូរដូចជា ក្តិបស្វាយ, ស្វាយខ្ចី, ម្កាក់, ត្របែក, ប៉ិកួ:, អំពិល, កំពីងរាជ, ខ្វិត និងជាច្រើនមុខទៀត សុទ្ធតែជាអាហារសម្រន់ដែលមនុស្សភាគច្រើនចូលចិត្ត មិនថាប្រុសឬស្រីនោះទេ។ ដោយជាទូទៅគេនិយមញ៉ាំជាមួយអំបិលម្ទេស, កាពិ, ប្រហុក, និងទឹកត្រីស្ករជាដើម ដើម្បីបន្ថែមរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា។ ប៉ុន្តែតើអ្នកដឹងទេថា ការញ៉ាំម្ជូរគ្រប់មុខបែបនេះគឺអាចបណ្តាលឱ្យអ្នកប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺលើសសម្ពាធឈាម, បញ្ហាតម្រងនោម, ជំងឺពុកឆ្អឹង, ជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQNqDaAHOTToXyxVuAQU4Bv0glLoz_UVbe4RzdRjiQ2iHmyvml6N3FkH4hqEy-xCbkeWCjHV15s2b17LLo0B1oYKxouw2CWAHSkfcwNoqzg1oNPI56vbBjh2jOdgHYAZjRICVai2HQ5vvccYuyXZlySLMk26n1F4tWQNm54SyZnxYKKhvSdwjjuFR0wA5A/s1280/photo_2024-07-26_16-25-02.jpg

លើសពីនេះប្រសិនបើអ្នកឧស្សាហ៍ញុំាម្ជូរញឹកញាប់នឹងធ្វើឱ្យអ្នកមានអាការៈហើម, ស្រេកទឹកខ្លាំង, ផ្លាស់ប្តូរពណ៌ទឹកនោម, ឈឺឆ្អឹង, រមួលក្រពើ, ឈឺក្បាល និងពិបាកផ្តោតអារម្មណ៍ ឬការចងចាំចុះខ្សោយជាដើម។ ដូច្នេះដើម្បីឱ្យការទទួលទានម្ជូររបស់យើងប្រកបដោយសុខភាពល្អយើងត្រូវ៖ ផឹកទឹកឱ្យបានច្រើន ប្តូរទម្លាប់ញុំាម្ជូរមកញុំាបន្លែ និងផ្លែឈើវិញ ឬញ៉ាំម្ជូរយូរៗម្តងបានហើយ ជៀសវាងអាហារដែលសម្បូរដោយជាតិអំបិល និងឧស្សាហ៍ហាត់ប្រាណ ដើម្បីរក្សាភាពសកម្មនៃរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC2q76GMlD0JdB536mq4yO1c-zlFPWQfzHXoYByv-KuhLNP0Im70DgJsda_n0Q-v0W3p1lVHIIUz4pp1Hzn1qcRfCgrKEaBJdvYihO6Y-rBKn3giIlzkuipKy0NNSE9mVj5kajV0J4CL-cFRQLtZ3_O-J3y8ZcErkjUWRQ35WTlv_wYW3P7bSl2wWgw2ww/s1280/photo_2024-07-26_16-25-24.jpg

ទោះជាយ៉ាងណាប្រសិនបើអ្នកញ៉ាំម្ជូរម្តងម្កាល តែមានបញ្ហាដូចជា រាគរូស, ពុលក្អួត ,វិលមុខ ,ឈឺពោះ, រលាកក្រពះ និងឆ្លងជំងឺផ្សេងៗ គឺដោយសារអ្នកញ៉ាំម្ជូរគ្មានអនាម័យ ជាពិសេសគឺម្ជូរដែលគេត្រាំទុកយូរ ឬម្ជូរជ្រក់ ដោយសារម្ជូរទាំងនោះមានជាតិហ្គាសខ្ពស់ ឬជារបស់ដែលនៅសល់ដូច្នេះអ្នកមិនគួរទិញឡើយ។ អ្នកអាចទិញម្ជូរស្រស់ ហើយយកមកក្រឡុកជាមួយអំបិលដោយខ្លួនឯង ទើបជាការល្អហើយមានអនាម័យ។ បន្ថែមពីនេះវាក៏ទាក់ទងទៅនឹងគ្រឿងជ្រលក់ផងដែរដូចជា៖ អំបិល កាពិ ទឹកប្រហុក ទឹកត្រីស្ករ សុទ្ធតែជាគ្រឿងជ្រលក់ជាមួយម្ជូរដ៏ពេញនិយមដើម្បីបង្កើនរសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjdnUryGIM49z8RYwAKNQ8BIlIKmmRe48UbLP6T5DQ8q3ax9taI6v-5dMQxDpk3oSCjvTTSbNp4jZ6eXkrSzMQ_eZAU6uwCqBUwZyFteWjl1QtLLdh9bnSS07JPMxW3LMpLojiuAgAP1QJztLv4smbby7Ib-fjSGrAbVRjt3ku-y2ZUMbxiIVriqB4HikZ/s1280/photo_2024-07-26_16-27-49.jpg

ប៉ុន្តែបើអ្នកជ្រលក់ច្រើនៗ ហើយញុំារាល់ថ្ងៃទៀត វាអាចបង្កហានិភ័យដល់សុខភាពរបស់អ្នក ដោយសារតែវាមានរសជាតិដិតខ្លាំង ទាំងផ្អែម ទាំងប្រៃ ទាំងហឹរ ដែលប៉ះពាល់ខ្លាំងដល់ក្រពះ សម្ពាធឈាម ជាតិស្ករ នៅក្នុងខ្លួនដែលសុទ្ធតែអាចបង្កជំងឺកាចសាហាវទៅថ្ងៃខាងមុខ។ ជាការពិតណាស់សម្រាប់អ្នកចូលចិត្តម្ជូរ អនាម័យគឺជាកត្តាចំបងដែលអ្នកលក់ម្ជូរគួរតែមាន។ មិនថាអ្នកទៅទិញគេ ឬធ្វើខ្លួនឯងញ៉ាំទេ អ្នកត្រូវមើល និងទុកដាក់ដោយមានគម្របបិតជិត បង្ការកុំឱ្យមានរុយ ឬសត្វល្អិតអ្វីមកទំបានឱ្យសោះ។ វាអាចធ្វើឱ្យអ្នករាគ ឬឆ្លងជំងឺកាចសាហាវផ្សេងៗទៀតដោយមិនដឹងខ្លួន៕

បុរសក្រមិចក្រមើម និងធ្វើឱ្យគេគ្រប់គ្នារីករាយ គឺ Mr Bean ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យ តើពិតរឺទេ?

0

Mr Bean តារាកំប្លែងក្រមិចក្រមើមជើងចាស់មួយរូប ប្រចាំទូរទស្សន៍អង់គ្លេស ដែលមានឈ្មោះពិតប្រាកដថា Rowan Atkinson។ គាត់កើតនៅថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៥៥ ខណៈសព្វថ្ងៃនេះ គាត់កំពុងស្ថិតនៅក្នុងវ័យ ៦៩ឆ្នាំហើយ។ Mr Bean បានចូលសម្តែងនៅលើកញ្ចក់ទូរទស្សន៍ដំបូងអំឡុងឆ្នាំ ១៩៩០ និងទទួលបាននូវភាពល្បីល្បាញតាំងពីពេលនោះមករហូតមកដល់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitNHEhrAGwCqpuiR2bslbp15szNFyImkTTPddfmuI3Y0HzV_3rFXTc3i_ybogfPz8QR18tI4lotHnoGsxhrf9mvHOEQqYUQJmxcMbjFKzm2jft5aC__rXpx0AeK3jA8IkMyhxMOXySexyAsktwzGa_7Sh5f0Hqiyh-srLIh3_O1_MfsHQmkR7hwYy3QuO_/s1200/image_2024-07-27_08-56-45.png
ខ្សែភាពយន្តរបស់គាត់ជាច្រើនក៏បានលេចចេញមក ទាំងសម្តែងដោយគាត់ផ្ទាល់ ក៏ដូចជាចម្លងចេញជាភាពយន្តគំនូជីវចល Mr Bean ជាហូរហែរផងដែរ។ ជាមួយនឹងភាពលេចធ្លោរបស់គាត់ សម្ភារៈផ្សេងៗជាអត្តសញ្ញាណរបស់ Mr Bean ក៏បានដាក់លក់នៅលើទីផ្សារ ក៏ទទួលបាននូវការគាំទ្រព្រោងព្រាត មានដូចជាអាវរូប Mr Bean ,របស់របរប្រើប្រាស់,សៀវភៅ, និងតុក្ខតា Teddy របស់គាត់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNqBidsjvie9JGnOQbPiUMz3EFr-VcnxXwimZ_Fkq0YZRz1LoHWN67-z9-U0-zklaG8Emog8sraq9ZeuQc8MAUnHPNY9JU8kOVqqhkkuwC3Ez1R7_7eFNLXkzXkVuP6IpyxeS3XV0KDEs9Z9_UqUhxUYso3c2hsuUlUWSu1Mob3b4QlhqEyc-1CIxE6If9/s1200/image_2024-07-27_08-57-34.png

រូបភាពចែកចាយពីបណ្តាញសង្គមនិងកំពុងតែល្បីល្បាញយ៉ាងខ្លាំងក្នុងអំឡុងពេលនេះ គឺ Mr Bean ត្រូវបានគេប្រទះឃើញថាកំពុងដេកនៅគ្រែ និងមានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ទើបបណ្តាលឲ្យមហាជនភាគច្រើនបានសម្តែងនៅការព្រួយបារម្ភពីបញ្ហាសុខភាពរបស់គាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPLECoO6NLiP76qDINykLmHlzeOQbfYaILsonPU6SdGLpW1xxRXwPUFUf3_EIsCofE1i7C9qstQPglzCfQV5echtcoFEC2g2LXPU9ls6mJ0ukg637vnjXJZCns8w79xiDOaufeaT23t703n6BkrKbCCpB-6rtf9k0cty8kuz5cO7rxynSbi4a1TMsTnVeq/s2109/image_2024-07-27_08-57-16.png

ជាការឆ្លើយតបរហ័ស ក្រុមអ្នកពិនិត្យក៏បានបើកការស៊ើបសង្កេតបានឲ្យដឹងថា រូបភាពមួយនេះ តាមពិតទៅគឺជារូបភាព AI ទេ និងជាព័ត៌មានក្លែងក្លាយ ព្រោះថាបច្ចុប្បន្ននេះ Mr Bean នៅមានសុខភាពល្អជាធម្មតា។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក Atkinson ឬ Mr Bean ត្រូវបានគេប្រទះឃើញនៅក្នុងបទសម្ភាសន៍មួយ ដែលលោកបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ហើយមើលទៅលោកពិតជាមានសុខភាពល្អ ស្មារតីរឹងមាំ និងមិនមានរោគសញ្ញាបញ្ជាក់ថាលោកកំពុងតែឈឺឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN7S9EDjaUvBehS_Mm6idEtGQ6Kn2Pq1GOIdm1Lbn4gWyNSxNb_PmOYs8jV9l6bp3anBX9LqHufu_P5yWXbWSz_r1JAseD6ZVmP9H1caXJoWjjbVhRV_XmJsNZW4CpK6_h9sPXOeff3abSt3T0n8vCYcKFnbDU4ATRq9Plbc0jQ2q8apm9nXG-OjOS-OOI/s1404/IMG_2806.JPG