Home ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍បើកកីឡាអូឡាំពិកឆ្នាំ២០២៤ នៅកណ្តាលទីក្រុងប៉ារីស បន្ទាប់ពីខកខានអស់រយៈពេល ១០០ ឆ្នាំ

ព្រឹត្តិការណ៍បើកកីឡាអូឡាំពិកឆ្នាំ២០២៤ នៅកណ្តាលទីក្រុងប៉ារីស បន្ទាប់ពីខកខានអស់រយៈពេល ១០០ ឆ្នាំ

78
0

នេះជាលើកដំបូងហើយក្នុងរយៈពេល ១០០ ឆ្នាំដែលទីក្រុងប៉ារីសរបស់ប្រទេសបារាំង បានទទួលសិទ្ធរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤។ កន្លងទៅប្រទេសបារាំងធ្លាប់បានរៀបចំព្រិត្តិការណ៍នេះចំនួន ២ ដងរួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩០០ ហើយលើកទីពីរនៅឆ្នាំ ១៩២៤។ ប៉ុន្តែមួយសតវត្សរ៍ក្រោយមក ទើបប្រទេសបារាំងមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកនេះជាថ្មីម្តងទៀត។ ដូច្នេះសរុបមកដល់ពេលនេះបារាំងបានក្លាយជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន ៣ ដងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD-MWz2gQ1kwrY4PRb3whHZ4QBQdBjyGj5ofE1oDfAy9S7PsUlzLin5gjvDPsz3CRx-ak8oyVZ7WxY1BcQjwBPx8mVJmigG-1i8b5mLOP2BZxDyGweleY7yseXIE5obFq5ZxJF4QfEOLir1tBdKCpmRtJlihSlcophMp8JkX1khESHqtOuyA7GBRzjSX9S/s2440/image_2024-07-27_10-06-32.png

ព្រឹត្តិការណ៍កីឡាអូឡាំពិកបានចាប់ផ្តើមសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ នៅដងទន្លេ Seine ដែលជាបេះដូងនៃទីក្រុងប៉ារីសប្រទេសបារាំង។ នេះក៏ជាលើកដំបូងដែរ ដែលកម្មវិធីបើកសម្ពោធផ្លូវការ ត្រូវបានរៀបចំនៅបរិវេណខាងក្រៅពហុកីឡាដ្ឋាន។ ពិធីនេះមានរយៈពេលជិត ៤ ម៉ោង ដោយនឹងចាប់ផ្តើមដើរក្បួនពីស្ពាន Austerlitz ទៅកាន់ស្ពាន Iena ដែលជាកន្លែងទីលាន Trocadero ដ៏ធំបំផុតមួយ។ នៅតាមដងទន្លេកន្លែងអមសងខាង មានរៀបចំឆាកពិធីសម្តែងសិល្បៈ និងកន្លែងអង្គុយសម្រាប់ទស្សនិកជននិងថ្នាក់ដឹកនាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnRbPydlhMX5YKr58RzOvsyE3khId3XnG2Va9ZVCEXlLemz7zl2qWx_a-uU0j8VYXeLa1A3RbJG9BWjBiLrO4_HMR8KTv_0fhVvUAo7nP1TEQRxhYRqG9bfxYoqm2UVcC8L9HKK7kCV20wjFU6OGBuHPPgmdVmIVBDF2jtWCUNt0G-3M94FD1e68hITcXG/s3000/image_2024-07-27_10-07-31.png

ក្នុងនោះមានសិល្បករជាង ២ ពាន់នាក់ចូលរួមសម្តែង រួមទាំងមានតារាចម្រៀងលំដាប់ពិពភលោកជាច្រើននាក់ចូលរួមផងដែរដូចជា Céline Dion និង Lady Gaga ជាដើម។ កម្មពិធីនេះប្រព្រឹត្តិទៅយ៉ាងរលូន និងយ៉ាងមហាឱឡារិក អមដោយភ្លើងរំលេចពណ៌ប្លែកៗយ៉ាងប្រណិត នឹងត្រូវបាញ់បញ្ចាំងឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដានេះតទៅរហូតដល់ថ្ងៃទី១១ សីហា ដោយមានអត្តពលិកចំនួន ១០,៥០០ នាក់ និងមានគណៈកម្មាធិការជាតិអូឡាំពិក ២០៦ នាក់ចូលរួម ក្នុងនោះមាន ៣២ មុខវិជ្ជា និង ៣២៩ វិញ្ញាសារ។ ក្នុងនោះកម្ពុជាយើងគឺមានអត្តពលិក ៣ នាក់ប៉ុណ្ណោះ ដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh001BOLgWo3GthYLG5HFLnQuODx8Bpo-Ol4SZmSDHf7X4m3pNBhtUHDARwYH61QPNfTFwyu0p_5cBX_ihIFc4bW2dZmnBLiMLjp_WEKi9rv0eh3vEHoOlnwumX_9yH1SpCn4mc1oOorsKdEtAn_HrlGCdIhRRGHgjbkZoQZ40ZAT8utuSdFT3K6ZkpV4Cr/s1920/image_2024-07-27_10-07-17.png

គួរបញ្ជាក់ដែរថា កីឡាអូឡាំពិកគឺជាប្រភេទកីឡាអន្តរជាតិចម្រុះដែលត្រូវបានបែងចែកជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង ប៉ុន្តែក្រោយមកវាក៏ត្រូវផ្លាស់ប្តូរមកត្រឹម ២ ឆ្នាំម្តងវិញ។ កាលពីឆ្នាំ ២០២០ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនគឺជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិក ហើយនៅឆ្នាំ ២០២២ ទីក្រុងប៉េកាំងរបស់ប្រទេសចិនគឺជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។ កីឡាអូឡាំពិកត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦ មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ានៃប្រទេសក្រិច ហើយត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ ១៨៩៦ ដូច្នេះប្រទេសក្រិកគឺជាប្រភពកំណើតដើមរបស់កីឡាអូឡាំពិកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeIBQZaEF50tnhCdTvzQMixdim55deTWxpwJW428z72N_QufeOd26_DxdnAZZzzz4QOOcQ5dZ_bIvbDJ3GRp7CvDU3OorHXuwhqgWu7FUNMVWKGs7eMYAj7vQJbBxckOTwAjBhyphenhyphenL580MyzWU_3XQzrBbuj0j-RQKEJEwjyA_Ex3zCJntUbjTKWrs40ndp9/s1200/image_2024-07-27_10-07-52.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnDFVTUuiT1JyvqwHUX8U2ENJkjNNTmQScxs5fANny299TeUEL535pXPym_PHxxDGEbObPE6M2-6S342CmEaqj23rBLddpkw8_jh0p7ZWKMtbOfqJHr749eVO7oXLBb1l6lxyTjaHj7NWNekVZoqQ_ZfWuCajflT21mMsblO5O1Mzuaxxb-RltST6shipU/s1500/image_2024-07-27_10-06-44.png