បុព្វបុរសខ្មែរ បានបន្សល់ទុកនូវសំណង់ប្រាសាទជាច្រើន ដែលជាកេរ្តិ៍ដំណែលមិនអាចកាត់ថ្លៃបាន ក្នុងនោះភាគច្រើននៃប្រាសាទគេតែងឃើញមាន”គូរទឹក”ព័ទ្ធជុំវិញ។
បើតាមប្រវត្តិសាស្រ្ត បានកត់ត្រាថា៖”គូទឹកនេះសាងឡើង ដើម្បីការពារដល់តួប្រាសាទ ព្រោះថាស្ថាបត្យកក្នុងសម័យនោះ ច្រើនយកដីខ្សាច់ ដើម្បីចាក់គ្រឹះកសាងប្រាសាទ ព្រោះដីខ្សាច់អាចធ្វើឱ្យតួប្រាសាទ ឈររឹងមាំបានរាប់ពាន់ឆ្នាំ។ដីខ្សាច់ជាប្រភេទដីមានសំណើម ដូច្នេះហើយត្រូវការទឹកដើម្បីបន្សើមជាប្រចាំ។”
ហេតុដូច្នេះប្រសិនបើដីខ្សាច់គ្មានជាតិទឹក នោះតួប្រាសាទទាំងមូលអាចស្រុតចុះបាន។ ដោយមូលហេតុនេះ ហើយទើបស្ថាបត្យកររបស់ខ្មែរ ក្នុងសម័យនោះតែងជីកស្រះធ្វើជាគូទឹក។
កាលដែលជីកហើយ មានភ្លៀងធ្លាក់នោះស្រះទឹកនឹងក្លាយជាគូទឹក អាចផ្ទុកទឹកសម្រាប់ទ្រទ្រង់ដល់តួប្រាសាទមិនឱ្យបាក់ស្រុត៕










