Home Blog Page 945

ឥណ្ឌាផលិតទឹកអប់ដោយដៃសុទ្ធសាធ និងនាំចេញទៅប្រទេសជាច្រើន

0

ប្រទេសឥណ្ឌា ៖ បើនិយាយពីប្រទេសផលិតទឹកអប់នៅលើពិភពលោក មនុស្សភាគច្រើននឹងនឹកឃើញដល់ប្រទេសបារាំងមុនគេ ប៉ុន្តែឥណ្ឌា ក៏ជាប្រទសផលិតទឹកអប់ល្បីល្បាញដូចគ្នាដែរ ។ ការផលិតទឹកអប់នៅឥណ្ឌា ពុំបានប្រើប្រាស់ម៉ាស៊ីនដូចនៅប្រទេសផ្សេងទេ ប៉ុន្តែឥណ្ឌាប្រើប្រាស់ដៃសុទ្ធសាធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIjKmwDm1H1Gu6G6MH40yVxlZRoBQB2pite9Uod4vuHE-W3ZguGAW5CjR8fb-9wJn-OSPCCNJgWM_v8UD_KfH52Aje3IxnrSE2oQMmy23fCf20EXvibyttPdMVrCZpu2vS44SnS21ZGuQokqeW082aI9sEVWVGm6JR0JqtraMkQuQKdw9mmJYGMj5MFhyphenhyphenT/s1280/photo_2024-08-01_07-55-09%20(2).jpg

ទីក្រុងហាណូស ស្ថិតនៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា មានឈ្មោះល្បីល្បាញផ្នែកផលិតទឹកអប់ពីផ្កាកុលាប ហើយពលរដ្ឋរស់នៅទីក្រុងនេះចេះពីវិធីផលិតទឹកអប់តាំងពីជំនាន់ជីដូន-ជីតារបស់ពួកគេមកម៉្លេះ ។ ហេតុនេះ វាធ្វើឱ្យហាណូស ក្លាយជាទីក្រុងផលិតទឹកអប់ដ៏ធំបំផុតរបស់ឥណ្ឌា និងល្បីល្បាញពុំចាញ់ទឹកអប់ផលិតនៅប្រទេសបារាំង ។

ទឹកអប់ផ្កាកុលាប គឺជាផលិតផលសិប្បកម្មធ្វើពីដៃសុទ្ធសាធ ដែលបានបន្សល់ទុកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ។ ភាពល្បីល្បាញរបស់ទឹកអប់ផ្កាកុលាប គឺវាជាទឹកអប់បែបធម្មជាតិ១០០% និងគ្មានលាយជាតិអាល់កុល ឬសារធាតុគីមី ។ ពលរដ្ឋនៅទីនេះភាគច្រើនប្រកបមុខរបរជួញដូរទឹកអប់ ហើយទឹកអប់របស់ពួកគេបាននាំចេញទៅប្រទេសជាច្រើនទៀតផង ដូចជា ៖ សហរដ្ឋអាមេរិក, អង់គ្លេស ព្រមទាំងប្រទេសជាច្រើនទៀតនៅមជ្ឈិមបូព៌ា និងតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2-psLv_eHvoPPSJmjk4JGqVPnScjDBsed2eqfNqCuSZEp2QmcH8_OVc9BWxN_mOuvQfjlGBkVXIy7qH9bjQgbSNWfIhrAUR51K51GHW1-nz1buQqDduv5LDBBa_I8W-UvVReIqnXM_NC7AmYqHT0HiTStt49jaK4SCxCLCmsW8hzFrQY4ujP-mDGiU2K-/s1280/photo_2024-08-01_07-55-09%20(3).jpg

ការផលិតទឹកអប់នេះ គឺចាប់ផ្តើមពីការបេះផ្កាកុលាបនៅក្នុងចម្ការ រួចហើយយកផ្កាកុលាបស្រស់ៗទាំងនេះទៅកន្លែងផលិតទឹកអប់មួយកន្លែងក្នុងទីក្រុងហាណូស ។ កន្លែងផលិតទឹកអប់រំនេះបានដំណើរការអស់រយៈពេល១០០ឆ្នាំហើយ ដោយការផលិតតាមបែបបុរាណ ពុំប្រើប្រាស់អគ្គិសនី ឬម៉ាស៊ីន ប៉ុន្តែប្រើប្រាស់កម្លាំងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimH9ZvumexRSzvBGDENmPccm_C01kj_Kn5UVGXHzlg_jpVB_XXqj4XSsOdGCOlyjk5CHKdU20O1s1FKMus2hSFpV0YEcVd67qBBCO9PPYONtn4TOG9sK8IP-7JVQT-WMAPNrlhODGZxEyZoMZ_xGwiiANaD84IMG4Kkot50vOWr3pF7jSyQDfTdI5WLdDx/s1024/photo_2024-08-01_07-55-09%20(4).jpg

ចំណែកឧបករណ៍ផលិតទឹកអប់ គឺត្រូវប្រើប្រាស់ឆ្នាំងធំៗ និងដុតចង្ក្រានអុស ។ ប៉ុន្តែចំណុចពិបាកបំផុត គឺអ្នកធ្វើទឹកអប់ត្រូវប៉ាន់ស្មានបរិមាណទឹកឱ្យសមល្មមជាមួយទម្ងន់ផ្កាកុលាបសម្រាប់ដាក់ចូលឆ្នាំង ។ ដូច្នេះ អ្នកធ្វើការផ្នែកនេះត្រូវតែមានជំនាញ និងបទពិសោធន៍ យ៉ាងហោចណាស់ ៥ឆ្នាំ ។

ពេលដាក់ស្រទាប់ផ្កាកុលាបចូលឆ្នាំងហើយ គឺត្រូវយកដីមកបិតនៅជុំវិញមាត់ឆ្នាំងមុនពេលបិទគំរប ដើម្បីបិទប្រហោងកុំឱ្យចេញចំហាយទឹក និងចាប់ផ្តើមដុតភ្លើងនៅក្រោមឆ្នាំង ។ កំដៅបានពីការដុតអុសសមស្រប វានឹងធ្វើឱ្យទឹកផ្កាកុលាបក្លាយជាចំហាយហុយតាមបំពង់ឫស្សី ឬហៅថា «ឆាងកា» ។ ការផលិតទឹកអប់នេះបានផ្សំជាមួយប្រេងក្រអូបពីដើមចាន់ ខណៈការស្ងោរស្រទាប់ផ្កាកុលាប ត្រូវចំណាយពេល៦ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4S-qiUpMEpyOe1mWE8GALluttXvptnMeR_Lldgua9c0fvWm6ym1DSz3gaCFkme46bKfqPDybXChtk_CgOR4GTOAA15Pmor1-yjU8QUfPgPXc5eOAUPAVwryZjGbn6Z0k93f2BRH7HjrwEnW1k7lCxVqR6bMS2iqmUL4nYXHzfTuEVoDlGqCjSswDNMUqK/s1200/photo_2024-08-01_07-55-09.jpg

អ្នកធ្វើទឹកអប់មានតួនាទីជូតសម្អាតជុំវិញឆ្នាំង និងមើលភ្លើងកុំឱ្យឆេះខ្លាំងពេក ឬតិចពេក ដើម្បីឱ្យទឹកផ្កាកុលាបក្លាយជាចំហាយបន្តបន្ទាប់ ។ ការងារនេះត្រូវផ្អែកលើបទពិសោធន៍ទាំងស្រុង ពីព្រោះគ្មានការប្រើប្រាស់ម៉ាស៊ីន ហើយចំណុចសំខាន់ អ្នកធ្វើការត្រូវមានភាពអត់ធ្មត់យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOU3TqIuAVWaJZFGPAAMfAusrKxYMGL3TDcBQeJ7PyllJd1rYh2bHD-xd7Uc_d2lD8dDrTzk5vlbciPjpt__oir16PtriBy5wK-DHrahncaIxEbCTzGOgZxhGrewTg1lCNYDph26buwUDmOyPthNkwsyNBR15j3bX5T8ovN6Bop-YShsia6ZoVHa2fQsVL/s1280/photo_2024-08-01_07-55-11.jpg

ជំហានបន្ទាប់ គេត្រូវយកទឹកផ្កាកុលាបទៅផ្សំជាមួយរុក្ខជាតិមានក្លិនក្រអូបផ្សេងៗ ។ ពេលខ្លះ ពួកគេបានចំណាយពេលជាច្រើនខែ ទើបអាចផលិតទឹកអប់បាន១ដប ។ ការធ្វើទឹកអប់ដោយដៃ និងការយកចិត្តទុកដាក់នៅទីនេះ បានធ្វើឱ្យទឹកអប់ឥណ្ឌាក្លាយជាផលិតផលលក់ដាច់អស់រាប់រយឆ្នាំ ។ រីឯតម្លៃទឹកអប់១ដប ស្មើនឹង១ម៉ឺនរូពី (ឬស្មើជាង១០០ដុល្លារអាមេរិក) ៕

ស្ត្រីម្នាក់យកយន្តហោះធ្វើសង្សារ និងបដិសេធការស្រឡាញ់ពីមនុស្សប្រុស

0

ប្រទេសហុងគ្រី ៖ មនុស្សម្នាក់ៗតែងតែស្រឡាញ់ចូលចិត្តវត្ថុផ្សេងៗ ហើយពួកគេក៏ចាប់ផ្តើមសន្សំវត្ថុនោះទុកឱ្យបានច្រើន ។ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលស្រឡាញ់វត្ថុខ្លាំងបំផុត? កន្លងមក ប្រព័ន្ធផ្សព្វផ្សាយបរទេសបានផ្សាយពីនារីម្នាក់លង់ស្នេហ៍ជាមួយកូនយន្តហោះផ្លាស្ទិកយ៉ាងខ្លាំង រហូតដល់នាងសម្រេចចិត្តធ្វើសង្សារជាមួយយន្តហោះទៀតផង ។

ស្ត្រីរូបនេះឈ្មោះ សាន់ដ្រា អាយុ៣០ឆ្នាំ រស់នៅប្រទេសហុងគ្រី គឺនាងសម្រេចចិត្តឈប់សេពគប់ជាមួយមនុស្សប្រុស ដោយសារនាងស្រឡាញ់កូនយន្តហោះផ្លាស្ទិក១គ្រឿងយ៉ាងខ្លាំង ។ នាងស្រឡាញ់យន្តហោះតាំងពីនៅក្មេងមកម៉្លេះ រហូតដល់ពេលធំពេញវ័យ នាងក៏ចាប់ផ្តើមស្វែងរកការងារធ្វើផ្នែកអាកាសចរណ៍ ដើម្បីឱ្យនាងបានឃើញយន្តហោះនៅជុំវិញខ្លួនជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVlWUVSqIGOPbe7NztVF3uY4jpTe8N3YjwXo_jBTu5xG2rYkRS71a6voDTPFW0tDZMFfDsZw4MCaswvP71tBebP4xh_rYp3vo4eX3bHkL9Z4Ucgom2w67sKeyHtWhkGJMvOojjEsHmKIm9JZZIsC13HgFGho_i24AJSWIZ434F9xgK5HwPahPJkz7nmC7k/s1440/image_2024-08-01_08-29-54.png

ក្រោយពីនាង សាន់ដ្រា បានចែកផ្លូវគ្នាជាមួយសង្សាររួចមក នាងក៏សម្រេចចិត្តទិញកូនយន្តហោះផ្លាស្ទិក១គ្រឿង ដែលមានតម្លៃ៦០០យូរ៉ូ (ឬស្មើជាង៥០០ដុល្លារអាមេរិក) ។ នាងចាប់ផ្តើមលង់ស្នេហ៍ជាមួយយន្តហោះនេះតាំងពីពេលនោះមក ហើយបានដាក់ឈ្មោះវាថា លូសហ្វាន់ ។

នាង សាន់ដ្រា និយាយថា ៖ «ខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំស្រឡាញ់យន្តហោះខ្លាំងដល់ថ្នាក់នេះទេ ។ ខ្ញុំដឹងត្រឹមថា យន្តហោះនេះស្អាតសង្ហា និងជាគូព្រេងរបស់ខ្ញុំ ។ ជារៀងរាល់ថ្ងៃ ខ្ញុំបានឃើញយន្តហោះមុនគេពេលភ្ញាក់ពីគេងពេលព្រឹក និងឃើញវាចុងក្រោយគេ មុនពេលខ្ញុំគេងពេលយប់ ។ ដូច្នេះ ខ្ញុំបានធ្វើគ្រប់យ៉ាងជាមួយយន្តហោះនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEouafonaTVV3kT64lNU_X1VC8Iq4lzzzOPKIOcVhOS9yiCXgL_BfTyo7-T1SlBXb37iWFcTgsKpUnj7HkhWacgQFgpekvC7nZgYiPNj1Hfq0PoV-bkFNTYXAkHc667zFbvetZhbOjJ4gnj0FHXCy7rU9aTYVPk74N5Fozbo_q4ZkaEqQBLcXlDrX5J4Uc/s505/image_2024-08-01_08-30-10.png

ប៉ុន្តែគេពុំដឹងថា ការធ្វើគ្រប់យ៉ាងជាមួយយន្តហោះរបស់នាងមានអ្វីខ្លះទេ ។ បើទោះជានាងបានធ្វើការងារនៅក្បែរយន្តហោះជារៀងរាល់ថ្ងៃក្តី ប៉ុន្តែនាងនិយាយថា នាងគ្មានថ្ងៃក្បត់ចិត្តយន្តហោះ លូសហ្វាន់ ហើយទៅស្រឡាញ់យន្តហោះផ្សេងទៀតឡើយ ។

នាងបន្តថា ទោះជាពេលខ្លះ នាងបានថើប និងប៉ះពាល់យន្តហោះផ្សេងក្តី ប៉ុន្តែនាងគ្មានអ្វីលើសពីនេះទេ ។ នាងមានសម្ព័ន្ធភាពដ៏ពិសេស ហើយនាងមិនដែលមានអារម្មណ៍ចង់ធ្វើបាបកូនយន្តហោះ លូសហ្វាន់ ទេ ។ នាងប្រាប់ថា ៖ «ការងាររបស់ខ្ញុំគ្រាន់តែថើបយន្តហោះផ្សេងក្នុងអំឡុងពេលបំពេញការងារប៉ុណ្ណោះ តែខ្ញុំធ្វើគ្រប់យ៉ាងនៅផ្ទះជាមួយ លូសហ្វាន់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieWQz4SuDxBJP3oqYpNxHK5ZKMBkzVDrT2bGgydlPpb9fGj8peuAy0Npowz-vzLybh1o1iX7FPK7YBI42WDMNmxAj78_IIoi6IT3e1cx4UdK-wy6899hisg8rUr8vv-NX9TdKvHHhjnc6Y7hldIvQS2twfEBtqoAfzJsrImVUCMN-_aX1vnBY9pu7HJnha/s700/photo_2024-08-01_07-54-23%20(2).jpg

នាងបញ្ជាក់ថា សង្សារមុនរបស់នាងពុំបានថាអ្វីទេ ពេលនាងស្រឡាញ់យន្តហោះ ហើយនាងក៏ពុំធ្លាប់លង់ស្នេហ៍យន្តហោះពីមុនមកដែរ ។ ការរស់នៅជាមួយ លូសហ្វាន់ បង្ហាញថា វាល្អជាងសម្ព័ន្ធភាពទាំងអស់ដែលនាងធ្លាប់មានកន្លងមក ។

នាងពុំដឹងថា តើនាងអាចស្រឡាញ់បុរសដូចមុនវិញដែរឬទេ? ពីព្រោះនាងទុកចិត្តយន្តហោះជាងមនុស្សប្រុស ហើយនាងអាចជជែកជាមួយយន្តហោះគ្រប់ពេលវេលាទៀតផង ។ នាងពុំធ្លាប់មានអារម្មណ៍បែបនេះជាមួយសង្សារមុនទេ ហើយវាជាលើកដំបូង ដែលនាងមានស្នេហាពិតប្រាកដ ៕

គ្រាន់តែប៉ុណ្ណឹងសោះហ្នឹង! មហាជនថៃខកចិត្តខ្លាំងនឹងការថតវីដេអូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Apple

0

ប្រទេសថៃ ៖ មហាជនថៃសួរថា តើវីដេអូផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Apple គឺជាការមើលងា.យ ប្រទេសថៃដែរឬទេ? អ្នកប្រើប្រាស់បណ្តាញសង្គមថៃមិនពេញចិត្តនឹងការផ្សាយពាណិជ្ជកម្មថ្មីរបស់ Apple ឡើយ ពីព្រោះក្រុមហ៊ុននេះបានមកថតនៅប្រទេសថៃពិតមែន ប៉ុន្តែវីដេអូបែរជាបង្ហាញថា ថៃគ្មានការអភិវឌ្ឍ ហើយគ្រប់មធ្យោបាយធ្វើដំណើរពិបាកទាំងអស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC7ADwiSNSVjmmc_SCA2wG_prmitm8ITHQ5dzK0Ut0AAJ1KH_xBt9AfmIFizNOWo2fWROM8StWWbkdgQTB16M8IX3Vv4hCCo3HopKo4kpKw8wKztSL7IS2BNiJe8UAoH_R6zmgSie0SP_jxXvGZFvvsBSVWjZw-UDoCsS-9xeC7NkLKpkRch1Mup2ZhHJd/s1000/image_2024-08-01_08-24-24.png

អ្នកប្រើប្រាស់បណ្តាញសង្គមថៃសួរថា ពេលជនបរទេសមើលវីដេអូនេះរួចហើយ តើពួកគេចង់មកលេងថៃឬអត់? ពីព្រោះវីដេអូនេះហាក់ត្រឡប់ទៅរកអតីតកាល កាលពី២០ឆ្នាំ ឬ៣០ឆ្នាំមុន ។ ពីដំបូង ពលរដ្ឋថៃរីករាយណាស់ ពេលឃើញ Apple មកថតស្ពតពាណិជ្ជកម្មនៅប្រទេសថៃ ពីព្រោះគិតថា វាជា Soft Power ជំរុញសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរមកលេងថៃ ។ ប៉ុន្តែពេលមើលស្ពតនេះចប់ មហាជនសួរថា តើវាជាការមើលងាយប្រទេសថៃដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwUR0sd935RR7mC_VYRVcg6mNbz9eJ0lr6Fu6ImFNTc4XoizCk0S_P0A6S-9hAOq8_ql0KTVUT3zJFpFP0-sd79L-6M92j2sPFsXfGrP_XHzHjp7F5b3Luzsg_1fOCNt2MCU7lqos7LFzj-sQ_xArsjT-AO0scIOd766wBDIXDyfFbyn1HEAOORW3XuoDi/s936/image_2024-08-01_08-24-17.png
ដូចគ្នានេះ អាកាសយានដ្ឋាននៅប្រទេសថៃមានទំហំធំ និងទាន់សម័យខ្លាំងណាស់ ហេតុអ្វីអាកាសយានដ្ឋានក្នុងស្ពតពាណិជ្ជកម្មបែរជាមានទំហំតូច និងមិនទំនើប? រីឯការស្នាក់នៅក្នុងសណ្ឋាគារវិញ គឺជាសណ្ឋាគារចាស់ ពុំគួរស្នាក់នៅទេ ។ បើទោះជាពួកគេប្តូរទៅស្នាក់នៅសណ្ឋាគារផ្សេងក្តី ប៉ុន្តែជាសណ្ឋាគារចាស់ដដែល ថែមទាំងមានសត្វល្អិតរំខានទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAyPj4f8qHKAUNJKPnqaZQdabvWPsz2y0M0xQpl6XVb8N_8571jSjycaPSsCXmWOV0kcwgUpI8ayeAZpq4SkopyP6ZmZuEclhGClNSHKvacwUilxgn_ISaYaTIPI-d9jTtLR7pO_lMCzYMNw3wNHvjjReJYv4cqkTATNr0zTNlwV2-a4RRDqO25HZp8Owf/s559/photo_2024-08-01_07-52-28%20(2).jpg

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Apple បានផ្សព្វផ្សាយស្ពតពាណិជ្ជកម្មនេះក្នុង Youtube របស់ខ្លួន ដែលមានចំណងជើងថា «THE UNDERDOGS: OOO (OUT OF OFFICE) | APPLE AT WORK» ។ ស្ពតពាណិជ្ជកម្មនេះពីដំបូងឃើញថា បានថតនៅក្រៅប្រទេសមានទិដ្ឋភាពធម្មតា ប៉ុន្តែពេលបុគ្គលិកក្រុមហ៊ុនធ្វើដំណើរមកដល់ថៃភ្លាម ស្រាប់តែវីដេអូប្រែជាពណ៌លឿង និងបង្ហាញថា ថៃក្តៅខ្លាំង ពុំរីកចម្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1-nZqASuvM4jXN5E4FH8eeuWxUe0FSq6yT1DNHpEjLAqQz9VZ8x5CfnWdfXJfoBJwoODLdtJbB-P70O1eIEIKwAerchzEq7vTPPRu_dPrJmkxjKYHTe6Hl34_DgD8o7S4gwKyZVSJILOgDMfm1_R2iNkUK5t9YLgtT3XKitrUhNng4iHroFK-7CTwNrMV/s567/photo_2024-08-01_07-52-28%20(3).jpg
ខ្លឹមសារក្នុងស្ពតពាណិជ្ជកម្ម គឺបង្ហាញពីបុគ្គលិកក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកធ្វើដំណើរមកប្រទេសថៃ ដើម្បីស្វែងរករោងចក្រផលិតទំនិញ ។ ប៉ុន្តែក្នុងពេលពួកគេស្នាក់នៅថៃនោះ ពួកគេមានឧបសគ្គយ៉ាងច្រើន ដូចជា ៖ ផ្នែកភាសា និងវប្បធម៌ ហើយគ្រប់យ៉ាងបានដំណើរការល្អឡើងវិញ តាមរយៈការប្រើប្រាស់មុខងារផ្សេងៗរបស់ផលិតផល Apple ដែលជួយដោះស្រាយបញ្ហាទាំងអស់ ។

វីដេអូនេះបង្ហាញពីការធ្វើការនៅប្រទេសថៃ ជាពិសេស ការធ្វើដំណើរតាមម៉ូតូកង់៣, រថយន្តតាក់ស៊ី, កាណូត, រថភ្លើង និងរថយន្តតូចគ្មានម៉ាស៊ីនត្រជាក់ ដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃ នឹងវឹកវរ ។ ហេតុនេះ មហាជនសួរថា តើការធ្វើដំណើរនៅប្រទេសថៃលំបាកបែបនេះ មែនទេ? បច្ចុប្បន្ន ទីក្រុងបាងកក ពុំប្រើប្រាស់រថយន្តតូចៗគ្មានម៉ាស៊ីនត្រជាក់ដឹកអ្នកដំណើរបែបនេះទេ ពីព្រោះថៃបានប្តូរជារថយន្តអគ្គិសនីទំនើប និងមានម៉ាស៊ីនត្រជាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAcwdS-dT_acDqLNrvch7WFkOBSSo8cUG9vd3IB1_dv34hL0gLmzwUVtjabnWOESXW3Nkpn5omrG0eUa6SpVKMKBEXbPuuKxP8jRqdOowMShi75ubr4FcKWhGpb-vCZhy8PE_cItnCaqye_SwRorvywrV615ZMeixEbg_4Z7LdC_J1ER0B3wrTda9QtKmX/s564/photo_2024-08-01_07-52-28%20(4).jpg

វីដេអូបានបង្ហាញពីការសម្រាកនៅតាមទីកន្លែងផ្សេងៗរបស់បុគ្គលិកក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកប្រកបដោយបរិយាកាសរីករាយ ហើយធ្វើឱ្យអ្នកទស្សនាចង់មកលេងថៃដែរ ពីព្រោះក្នុងវីដេអូបានបង្ហាញពីតំបន់ទេសចរណ៍ជាច្រើន ដូចជា ៖ ផ្លូវយ៉ាវរ៉ាជ, សណ្ឋាគារ និងម្ហូបអាហារផ្សេងៗលក់តាមផ្លូវ ។ ប៉ុន្តែមហាជនខកចិត្ត និងរិះគន់ថា ទីកន្លែងនានានៅប្រទេសថៃបច្ចុប្បន្ន គឺផ្ទុយពីអ្វីដែលក្រុមហ៊ុន Apple ថតស្ពតពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOsbHe-lnsnKvEb0eNXWaQ4Ugp1ujMaxFmtneT9l0VX5q8rHaz4y-i_L6wGisLT-Td3OwQcYp-DE_eVfuI78shS_BbDiW73-Xej09D0IH015yOhEWDWCko8GktAZWsw6gZoDXP49xkmiTm4r4UhT0PAH0n1-HP_yAxXSXcfr7DTNA6r9Z35-8kuob0RDkd/s561/photo_2024-08-01_07-52-28%20(5).jpg
វីដេអូនេះថែមទាំងបានប្តូរទៅជាពណ៌លឿង និងជាការបង្អាប់មុខមាត់ប្រទេសថៃថា ពុំរីកចម្រើន និងជាប្រទេសអភិវឌ្ឍន៍តិចតួច ។ រីឯការធ្វើដំណើរនៅថៃវិញបានបង្ហាញពីមធ្យោបាយធ្វើដំណើរតាមវិធីចាស់បុរាណ ហើយបើមើលការថតទីកន្លែងនានាក្នុងវីដេអូ ហាក់ដូចជាថតនៅប្រទេសផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK_IBzzDWJAhAATFqBgtlq5KuV0hhnqHWESNN-qTRqA3BgAeWbAEDXKN3TQXyYULC2SPkCrVy4wixRNwAB5-YCm1A0x3cExUHDvAb5l-lg7kTIinvbPDAdBOUs-8FxPx4L_2hPjjt4zQfbliKeXJdO3NImI4HMBQtHiTWeFodLItw0Qo-oGzuGt3_ug6fz/s569/photo_2024-08-01_07-52-28.jpg

ផ្ទុយទៅវិញ មតិខ្លះថា បើមកប្រទេសថៃ អ្វីៗល្អទាំងអស់ គ្មានបញ្ហានោះ តើក្រុមហ៊ុន Apple ចាំបាច់ធ្វើស្ពតពាណិជ្ជកម្មផ្សាយផលិតផលធ្វើអី? ហេតុនេះ Apple ត្រូវធ្វើឱ្យស្ពតពាណិជ្ជកម្មរបស់ខ្លួនមានបញ្ហាច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាដោយការប្រើប្រាស់ផលិតផល Apple ៕

បើទោះមានដីតូច ប៉ុន្តែគ្រួសារជប៉ុនមួយនេះអាចសាងសង់ផ្ទះគួរឱ្យចង់រស់នៅ

0

ប្រទេសជប៉ុន ៖ ជប៉ុន គឺជាប្រទេសមួយដែលមានពលរដ្ឋពូកែច្នៃប្រឌិតគ្រប់បែបយ៉ាង ដូចជា ៖ ម្ហូបអាហារ, ការទុកដាក់សម្លៀកបំពាក់, ការរស់នៅ, ភាពស្មោះត្រង់ និងការនិយាយស្តី ។ ថ្ងៃនេះ សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកអំពីការសាងសង់ និងរចនាម៉ូដផ្ទះរបស់គ្រួសារជប៉ុន បើទោះជាផ្ទះនេះមានទំហំតូចក្តី ប៉ុន្តែវាគួរឱ្យចង់រស់នៅ ។ ចំណុចសំខាន់ គឺពួកគេបានប្រើប្រាស់ទីធ្លាដ៏តូចចង្អៀតឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRxT4Zyp7of3O0MLhtea0WL_8PJe3fGd04yv995N7fWsEJD2Ps3ucsft729H95eBtQTx0sWIeWbMX87rQMuVyRd-QoosJnNu42fY-0nt-h2RPex2bZVXs5otTFpy04kJmTAmtk88fHq9M4HM4tVxLFCt5n6D2JAuer_0NikC_V7A-BqjmPoS7wD5eDAvW/s2048/image_2024-07-31_16-30-14.png

ទីក្រុងតូក្យូរបស់ជប៉ុនមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក ហើយដោយសារការខ្វះខាតទីធ្លា ទើបធ្វើឱ្យយុវជនសម័យថ្មីនៅទីក្រុងនេះនិយមសាងសង់ផ្ទះមានទំហំតូចៗ ឬហៅថា Kyosho Jutaku កាន់តែច្រើន ។ ការរស់នៅផ្ទះតូចអាចឱ្យពួកគេកាត់បន្ថយការចំណាយដើមទុនសាងសង់ និងមានភាពសមស្របសម្រាប់ការរស់នៅទីក្រុង ។

ជាមួយគ្នានេះ ផ្ទះតូចៗជាច្រើនត្រូវបានសាងសង់ឡើងប្រកបដោយភាពឆ្លាតវៃ គួរឱ្យចង់រស់នៅ និងអាចប្រើប្រាស់ទីធ្លាដ៏តូចចង្អៀតឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។ ហេតុនេះ ពួកគេអាចរស់នៅក្នុងផ្ទះយ៉ាងកក់ក្តៅ និងរីករាយ បើទោះវាពុំមែនជាផ្ទះធំក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2F9jrY17DD-2biBFO7wl_IXNAaNwGP76qtgCFJzYMuVc-DDwcU94qxb9FqFCOkVaqWp4SlRpF5pwZyVhwp2_dsn3Xtjl4nJwZEgr1oJg0snoE079_ar0LHUnpKjs0nPTdr-L5ZLFSuVE1qs2QjXsXymh3Ox45BOtYWF71UmawONxSjJMSNeq1bUvstNAE/s1110/image_2024-07-31_16-30-19.png

ផ្ទះតូចដែលលោកអ្នកបានឃើញនេះ គឺមានកម្ពស់៣ជាន់ មានរូបរាងប្លែក ដែលបានសាងសង់នៅលើភ្នំមួយប្រកបដោយការរចនាម៉ូដយ៉ាងស្រស់ស្អាត ។ វាផ្ទះរបស់គូស្វាមី-ភរិយាចូលនិវត្តន៍ពីការងារ គឺលោក កូដាក់ហ្វូមិហុ និងអ្នកស្រី មីជិកុ រស់នៅជាមួយកូនប្រុស ។

នៅជាន់ទី២ របស់ផ្ទះនេះ គឺជាបន្ទប់ទទួលភ្ញៀវ និងចង្ក្រានបាយ ដែលមានទ្វារកញ្ចក់សម្រាប់ទទួលពន្លឺថ្ងៃយ៉ាងបើកចំហ ទើបធ្វើឱ្យបន្ទប់នេះមើលទៅកាន់តែធំទូលាយ ។ យើងអាចមើលទេសភាពផ្លាស់ប្តូរតាមរដូវកាលនៅខាងក្រៅតាមកញ្ចក់ផ្ទះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicxUSN5FU-qFnHM8zdiwzxlcSECDVRPyZPwPUOnSzdUEMMz7iz6iKlofOWBYiqigDNfvBkPtxfIhKvjymbXqQiUh-usTGFlCKvsZgWhudWnU3agHJ64D8DBbVGslhA7jJGsHDhMPtWxeyfm5mH1v4sZifyS18pBm1S1s8XNuLhFXeHzpg5Ley2xkMSjn-l/s1110/image_2024-07-31_16-30-36.png

ចំណែកជាន់ទី៣ គឺមានទំហំស្មើនឹងជាន់ទី២ ដែលជាបន្ទប់ផ្ទាល់ខ្លួនរបស់អ្នកស្រី មីជិកុ សម្រាប់ផាត់ពណ៌គំនូរ និងមើលទេសភាព ។ នៅក្បែរនេះ គឺជាបន្ទប់សម្រាករបស់អ្នកស្រី និងស្វាមី ប៉ុន្តែពួកគេពុំប្រើប្រាស់គ្រែទេ ដើម្បីឱ្យបន្ទប់នេះមានទីធ្លាទូលាយអាចធ្វើការងារផ្សេងបាន ។ រីឯផ្នែកខាងលើជាបន្ទប់អានសៀវភៅរបស់លោក កូដាក់ហ្វូមិហុ ដែលមានគ្រែតូចមួយទុកឱ្យលោកសម្រាក ។

នៅជាន់ទី១ មានទីធ្លាតិចជាងជាន់ផ្សេងៗ ប៉ុន្តែវាជាជាន់មានការតុបតែងច្រើនបំផុតក្នុងផ្ទះនេះ ហើយនៅជាន់ក្រោមនេះ មានបន្ទប់សម្រាករបស់កូនប្រុសគូស្វាមី-ភរិយា ។ ការតុបតែង និងការសាងសង់ផ្ទះនេះបានធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgolZSnZwG8uShBGgLUsbQTdIp5skQScDyh-QSASEqME2z1J8qA05_1hIZk1U6RarM77eGR7UE3gSmTNe2vZ4OrX0hSpQg3n2APdcXCrCU16cwUwOWTzSxMngQGzPgs6_nksexrSJ7pZuARcNmen6zKQaCJnbHxAJFr5KzZbxjrvWeHzAlB6IX1D3TU1pBa/s640/image_2024-07-31_16-30-54.png

កាលពី២០ឆ្នាំមុន គូស្វាមី-ភរិយានេះបានសម្រេចចិត្តទិញដីលើភ្នំ ប៉ុន្តែវាមានទីធ្លាតូចចង្អៀតប៉ុណ្ណោះ ដែលរឹងមាំអាចសាងសង់ផ្ទះបាន ។ ហេតុនេះ គូស្វាមី-ភរិយាក៏បានពិភាក្សាជាមួយ សាកាណុ យ៉ូស៊ិណូរិ ជាអ្នកជំនាញសាងសង់ផ្ទះទំហំតូចៗ ។ បើទោះជាពីដំបូង វាជាការងារលំបាកសម្រាប់ សាកាណុ ប៉ុន្តែអ្នកជំនាញរូបនេះមានវិធីដោះស្រាយដើម្បីអាចសាងសង់ផ្ទះលើភ្នំបាន ដោយការបុកគ្រឹះផ្ទះឱ្យរឹងមាំសម្រាប់ទ្រទ្រង់ទម្ងន់ផ្ទះជាន់លើ ។

ក្រៅពីនេះ អ្នកជំនាញក៏មានគំនិតប្រើប្រាស់ទីធ្លាជុំវិញ ឬក្នុងផ្ទះផងដែរ ដើម្បីឱ្យគ្រួសារនេះរស់នៅយ៉ាងរីករាយ ដូចជា ៖ ការធ្វើជណ្តើរកណ្តាលផ្ទះដើម្បីងាយស្រួលឡើងទៅបន្ទប់ផ្សេងៗ ហើយនៅចន្លោះជណ្តើរមានពន្លឺថ្ងៃចូលទាំងមូល ។ លើសពីនេះ ក៏មានបន្ទប់ក្រោមដីសម្រាប់ឱ្យម្ចាស់ផ្ទះសម្រាកគេចពីអាកាសធាតុក្តៅក្នុងរដូវប្រាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN-CZETnHfF1-hvsqUuQcgpZCVBX5d6u3EKQNOkf0TsndA7t0fgNJfBhuGpi7y1iEBHIdNFmWp3Y1r_VelYmlpN5sSMg9Co6aRepCJDJcdb1oLpUgdYqUDrsx2C4HoXPobVGrFycurmxPPYZwU7J5mMtQGG7OdibNiFJoIx_ca56F7V6IESS7ptgYV7gAQ/s1900/image_2024-07-31_16-30-48.png

លោក អ៊ិន វិចិត្រ លើកឡើងបែបនេះដាក់លោកស្រី អ៊ឹម សុគន្ធា ក្រោយដឹងថាកម្ពុជាធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលក្នុងការប្រកួត MGI

0

ដ្បិតថារៀបចំកម្មវិធីប្រកួតបវរកញ្ញាផ្សេងគ្នាក្តីប៉ុន្តែលោក អ៊ិន វិចិត្រ បានចូលរួមសម្តែងក្តីត្រេកអរចំពោះលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ក្នុងឱកាសទទួលរៀបចំកម្មវិធី Miss Grand International ដោយបានលើកឡើងថានេះជាការលះបង់ដ៏ធំដើម្បីជាតិព្រោះត្រូវការចំណាយច្រើនហើយព្រឹត្តិការណ៍នេះនឹងលើកមុខមាត់ជាតិមួយកម្រិតទៀត។ លោកស្រី អ៊ឹម សុគន្ធា វិញក៏រំពឹងដែរថាការរៀបចំនេះនឹងរួមចំណែកមួយក្នុងការពង្រីកលើវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងឡើងខណៈបរវកញ្ញាជុំវិញពិភពលោក៧២ប្រទេសនឹងមកដល់ប្រទេសកម្ពុជាឆាប់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPMMGtDjOaFxItEudixRjbgPxXjcmZ7_NnXEJue7EjQgBS-Yw_HrsY_cRLJ0zeGyZYkGjvj1ooxOyUp2yc9OzDq1hhO2CdSWXQFcPplXqvakb2vptVRKaE_VTNsFzSsWghaH3Bjep0LuAmKbnOcxfQuCN_RhBXbXzccGNAEq8NTD8-yNSd49JUgowD4bx3/s2048/image_2024-07-31_10-26-39%20(2).png

អ្នកគាំទ្រវិស័យបវរកញ្ញាទាំងក្នុងស្រុកនិងក្រៅស្រុកមានការភ្ញាក់ផ្អើលអមដោយការរំភើបចិត្តមិនតិចនោះទេបន្ទាប់ពីស្ថាប័ន Miss Grand International បានប្រកាសកាលពីថ្ងៃទី៣០ កក្កដា ថាប្រទេសកម្ពុជានិងប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតឆ្នាំនេះ។ មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលសប្បាយចិត្តចំពោះដំណឹងនេះស្របពេលនេះជាលើកដំបូងសម្រាប់កម្ពុជាដែលមានឱកាសរៀបចំកម្មវិធីដ៏ល្បីល្បាញមួយនេះសូម្បីអ្នករៀបចំផ្ទាល់ក៏រំភើបចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbbZG_RcypYcvsL7jS-lkjweU42VKAaKJghPLD7IaenWHUsXjE0kCDZoHODde0oSVRFgPYXG-U3a7NbigVWYCGrnAeu9Wt5q_nAGEWymh6ri9A7TMyMiRqFShSl_l78TA1XKPEYG8ZWIqLQ3T0gOL_dAet5Vvc2t7ub7R1BJKFM0PeKvpxyj5q31CjF4e/s2048/image_2024-07-31_10-26-41.png

លោកស្រី អ៊ឹម សុគន្ធា បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនបង្ហាញពីអារម្មណ៍ដែលទទួលបានឱកាសរៀបចំកម្មវិធីអន្តរជាតិនេះទោះបីជាពេលវេលានេះមិនទាន់ស័ក្តិក៏ដោយ។ ND Miss Grand Cambodia បានរៀបរាប់ថា «ទឹកភ្នែកខ្ញុំហូរដោយមិនដឹងខ្លួនហេតុអីបានជាខ្ញុំរំភើបម្ល៉េះហើយក៏មានអារម្មណ៍ថាភ័យដែរ ពីព្រោះជាលើកទីមួយសម្រាប់ខ្ញុំ ហើយអរគុណបងប្អូនហ្វេនទាំងអស់គ្នាបើមិនមានកម្លាំងចិត្តពីអ្នកទាំងអស់គ្នាទេ នាងខ្ញុំក៏មិនអាចធ្វើបានដែរ។ នាងខ្ញុំខិតខំដើម្បីមុខមាត់ប្រទេសជាតិហើយ ខ្ញុំមិនចង់បានអ្វីទេ ចង់ឱ្យតែប្រទេសកម្ពុជាយើងរីកចម្រើន ហើយឱ្យប្រទេសផ្សេងបានមកស្គាល់Cambodia ឱ្យកាន់តែច្រើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip3vw_PTVLpblJjds-HKzxq2P7r8L4CRdEWZyNkaQW8QuZq3zM1aXU9v3zOhE3hPD_6bS2y0j0ultK1IFiXW3HNwgQ_A_5ruonPFcJykbpUMzsg1lzZM1RTO6oUhkSoeyHgz-CKR-R2Mxif1VRCgRJUTypEAzek0pChdKPw5PyOhhMe1r0Ne3QDZCkOXn2/s2048/image_2024-07-31_10-26-44%20(2).png

លោកស្រី អ៊ឹម សុគន្ធា បានបន្តទៀតថា «ទោះក្នុងពេលវេលានេះមិនទាន់ស័ក្តិសម100%ក៏ដោយតែបើយើងមិនធ្វើក៏យើងមិនដឹងដែលថាលទ្ធផលនឹងត្រលប់មកវិញយ៉ាងណាដែរតែនាងខ្ញុំគិតថាឱកាសនេះ ពេលវេលាមួយនេះហើយដែលត្រូវជួយគ្នាបន្ថែម មិនអាចកាន់តែស្ងាត់ កាន់តែមិនធ្វើអីនោះទេ…ធ្វើបានកម្រិតណាក៏ដោយ ឱ្យតែមានឱកាសយើងត្រូវតែធ្វើឡើង មិនខុសអីពីការរកស៊ីទេ សង្ឃឹមថាឱ្យភ្ញៀវមកទិញយើងទាល់តែយើងចេះប្រម៉ូតផលិតផលមួយនោះថាមានអ្វីពិសេសខ្លះដែលធ្វើឱ្យគេចាប់អារម្មណ៍ ទិញតិចរឺក៏ច្រើនមិនសំខាន់យើងត្រូវតែប្រឹងប្រម៉ូតឱ្យច្រើនបំផុតដែលអាចធ្វើបាន ខ្ញុំជឿជាក់ថាជោគជ័យនឹងមិនរត់ចោលអ្នកតស៊ូព្យាយាមឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlIkYJQv894K8s7WiWpgTk-HvpLMqV2KNTwYcFUPJ74cMsqF98eaWnLF8Hljt-rtaO8s4FydK-K4GJk4TvWkbTsub9L79UYgCllk1e5KHzAKE0l4IWuALe5sYq3hgPYoqspchp92-9gyNnqr-kJnOxkiONzhPwSo9VIbeUFFDNSfjUh-lF-a9BX_EvaU0q/s2048/image_2024-07-31_10-26-40.png

«សង្ឃឹមថាកម្មវិធីMiss Grand Cambodia រួមជាចំណែកមួយក្នុងការពង្រីកលើវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងឡើង ដើម្បីទាក់ទាញភ្ញៀវពីជុំវិញពិភពលោកឱ្យមកទស្សនាប្រទេសកម្ពុជា។ បរវកញ្ញាជុំវិញពិភពលោក៧២ប្រទេស ពួកគាត់នឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ហើយនាងខ្ញុំសូមឱ្យក្រសួងពាក់ព័ន្ធទាំងអស់ជួយជ្រោមជ្រែង និងសម្របសម្រួលដល់កម្មវិធីផង»។

ទន្ទឹមនឹងការលើកឡើងរបស់ ND Miss Grand Cambodia ក្នុងការធ្វើជាម្ចាស់ផ្ទះជាមួយប្រទេសថៃ លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload ដែលមានសិទ្ធរៀបចំការប្រកួត Miss Teen និង Miss Pre Teen International Cambodia ក៏បានចូលរួមសម្តែងក្តីត្រេកអរនិងកោតសរសើរចំពោះលោកស្រី អ៊ឹម សុគន្ធា ផងដែរ។ លោកបានលើកឡើងដែរថា
ការទទួលរៀបចំកម្មវិធីលំដាប់សកលលោកបែបនេះ គឺត្រូវចំណាយកំលាំង និងថវិកាជាច្រើន ដូច្នេះនេះជាការលះបង់ដ៏ធំដើម្បីជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFtrvc8Cj6dNV80N8Fjp_XiwG-N0nsCZkkgkCUUn6p6GDQfUGu45auGdR5Pe06roXCRtBmVV1qE6nhuc-9bMdV9aAHSCRxxLXNJ0kfIEMdJb07U2M4e9cEpl7BfrfbzlmPpjpPAvmEj2BLyZSWtwCFnJ7-KCwD8A5OsycA8-W1fVnO0ebB_5O2OVhGv0bj/s2048/image_2024-07-31_10-26-46.png

នាយកប្រតិបត្តិរូបនេះបន្ថែមទៀតថា «ព្រឹត្តិការណ៍នេះនឹងលើកមុខមាត់ជាតិមួយកម្រិ តទៀត ជាពិសេសវិស័យបវរកញ្ញា។ Fans បវរកញ្ញាពិភពលោកនឹងចាប់អារម្មណ៍កម្ពុជា ហើយ Brand Cambodia នឹងកាន់តែល្អប្រសើរឡើង»៕

សម្រាប់អ្នកដែលនិយមធ្វើសមាធិ! វត្តមួយកន្លែងក្នុងខេត្តពោធិ៍សាត់ ក្លាយគោលដៅរបស់ពុទ្ធបរិស័ទ្ធមកពីគ្រប់ទិសទី

0

វីដេអូចែកចាយពីបណ្តាញសង្គម បង្ហាញឲ្យឃើញពីទីតាំងធ្វើសមាធិមួយកន្លែង នៅឯឧទ្យាននៃវត្តគិរីសន្តារាម ខេត្តពោធិ៍សាត់ ដែលអមជុំវិញដោយធម្មជាតិព្រៃប្រឹក្សាត្រជាក់ល្ហឹម ខណៈក៏តែងមានការអញ្ជើញចូលរួមពីពុទ្ធបរិស័ទ្ធ ព្រះសង្ឃ និងដូនជី ចម្រើនកម្មដ្ឋានទីនោះមិនដាច់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7gu3n0wZE3VOc6A0gxrRW_Kqv4r3ITc7ihgsGd8WwNIZziPJaFXkwGcfeECblvMM3KflYoGRNzaY6SEppMOt98ANZ6oON-vMpzRyADSlDBOfbI3s46y7cup5yy6zN6LSabFwQfqih-CqOBp8AOgiGwqB3ooruxiXnQwdVnwXrK95lKhU3mjhIjeI9WjFs/s2048/452631406_895841179251051_5137960002244686678_n.jpg

វត្តគិរីសន្តារាម(ភ្នំតូច) ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាទីស្ងប់ស្ងាត់សម្រាប់ព្រះសង្ឃ ដូនជី ក៏ដូចជាពុទ្ធបរិស័ទ្ធមកពីទីជិតទីឆ្ងាយ ក្នុងការធ្វើបុណ្យសន្សំកុសល ប្រកបដោយសទ្ធាជ្រះថ្លា ដែលបន្ថែមពីនេះ ក៏មានទីតាំងធម្មជាតិស្ងប់សុខសម្រាប់ធ្វើការចម្រើនកម្មដ្ឋានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn8EVL5Gih0CO0F1-jJiSGfdHsaPC8PnouAd8vdQ25rHzKf2-vQTsNrmU0BgsY060Bf08GzmHX0CVRKTxFH8E4Wliz0gAVm478h3LpIuMYIulVqQtJPLWWBCm4OtKfU2Vbp8JJr5QlzKzocGOWSxWAE4OzBp-GV9Tu9X_fqlqIsmbtp8CCIl2LBG3RZgc8/s2048/452862680_895841212584381_4308522797374693143_n.jpg

យោងតាមការបង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា «វត្តគិរីសន្តារាម ហៅវត្តភ្នំតូច» បានគូសបញ្ជាក់ថា «ជារៀងរាល់ថ្ងៃ សៅរ៍ អាទិត្យ និងច័ន្ទ លោកម្ចាស់និងញាតិញោម អាចនិមន្តអញ្ជើញមកចម្រើនកម្មដ្ឋានបានចាប់ពីវេលាម៉ោង ១ រសៀល រហូតដល់ម៉ោង ៧យប់។ សេនាសនៈ បច្ចុប្បន្នគឺមានតែ ៥០ សេនាសនៈ ប៉ុណ្ណោះ។ ចំពោះទីតាំងនឹងប្រព្រឹត្តិទៅនៅឯឧទ្យានបដិច្ចសមុប្បាទ នៃវត្តគិរីសន្តារាមនេះផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFqYp0V_GnXBUORLYD8Y5505p7BzX52a-4Buf_st7M7rNYp70GVcvp3fN5JPAqieSO_dyyKZ12bQv8FVe5HmL6kGz7VqW0EZSwQsX1HuScANRLswJln-2JbXokpILmBsrNn_toC_xtYjtY-c-aSiSZQ23wztzQUV-k4Q-UXVbxtLuyfK11aYh7ctHM7M_n/s1280/453164009_898880028947166_7171242951839044351_n.jpg

គួរបបញ្ជាក់ផងដែរថា សមាធិ ឬ ភាវនា គឺមានន័យថាការតម្កល់ចិត្តឲ្យស្ងប់ក្នុងអារម្មណ៍តែមួយ។ ខណៈដែល សមាធិ ចែកចេញជាពីរគឺ៖ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន។ សមថកម្មដ្ឋាន៖ គឺជាហ្វឹកហាត់ចិត្តឲ្យស្ងប់ ការតម្កល់ចិត្តឲ្យមូលក្នុងអារម្មណ៍ណាមួយដែលជាកុសល ការបង្កើនសន្តិភាពជាមួយខ្លួនឯង ឬរបៀបគ្រប់គ្រងចិត្ត។ រីឯវបស្សនាកម្មដ្ឋាន៖ គឺជារៀនដើម្បីបង្កើនបញ្ញា ពោលគឺដើម្បីកាត់ផ្តាច់នូវសេចក្តីទុក្ខ (លោភៈ ទោសៈ មោហៈ) ក៏ដូចជាជាការមើលឃើញអំពីសេចក្តីពិតនៅក្នុងវិស័យចិត្ត និងកាយទៅតាមដំណើនៃធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio6h68acvK4WXdCmb7UZLWlnKaQOXPxpGMyM3ex4FPlGkfuUR_rS2S0JyC3iLiHdHzmpcIF5aPHJKBgIQnGO3eVm2I4B8RfIZsXFy-P4uIgF_JUuIumby3o8bbiMRy_tEGGt8E11kj5Mlfwx-kvPzm8-wqzsEr0znHfPg_0gB7eTr6lJX-9F0Orz0GEjwf/s1280/453310108_898879858947183_7468762147016755196_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ននេះ ដោយសង្កេតឃើញថា មនុស្សម្នាជាច្រើនហាក់ងាកមកចាប់អារម្មណ៍នឹងការធ្វើសមាធិ ក្នុងន័យឆ្ពោះទៅរកសេចក្តីស្ងប់សុខទាំងផ្លូវកាយនិងផ្លូវចិត្ត នៅក្នុងធម៌វិន័យព្រះពុទ្ធសាសនា ទើបទីតាំងសមាធិនានាបានលេចឡើងស្ទើរតែគ្រប់ទិសទី ទំាងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដូចជាបាត់ដំបង កំពង់ចាម ពោធិ៍សាត់ ព្រៃវែងជាដើម៕

ត្រូវចំណាំទុក! ក្រុមហ៊ុនអចលនទ្រព្យ និងគម្រោងដីឡូត៍ ៣ កន្លែងនេះ គ្មានអាជ្ញាបណ្ណត្រឹមត្រូវ

0

ជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបន្ថែមការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ថ្មីៗនេះ អ្នកជំនាញបានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីក្រុមហ៊ុន/គម្រោងអភិវឌ្ឍដីឡូត៍ចំនួន ៣ កន្លែង ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។

កាលពីថ្ងៃទី២៩ ខែកក្កដានេះ យោងតាមគេហទំព័រផ្លូវការរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញក្រុមហ៊ុន/គម្រោង ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ មានដូចតទៅ៖
១.ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អ៉ិនវេសម៉ិន ឯ.ក គម្រោង «ដីឡូត៍ ស្កាយ ហ្គាឡាក់ស៊ី» ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
២.គម្រោង «ដីឡូត៍ ទីក្រុងមាស» ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង
៣.គម្រោង «ដីឡូត៍ សំបួរមាស» ដែលមានទីតាំងគម្រោងស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

អាស្រ័យហេតុនេះ (ន.អ.ប.) សូមអំពាវនាវទៅកាន់សាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬ ពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍដីឡូត៍ដែលគ្មានអាជ្ញាបណ្ឌទាំង ៣ ខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ប្រយោជន៍ជាយថាហេតុណាមួយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp2k4VZ0GF1WObGgdDVuJYtGoV4c5J536fDAH92rUpW5tx2PAWHpGCN9KYviwEPynnE_pXRlV86lqbEcW0InDt0_NdQbm6ZX18ljQ_8gQ5IxLpfCEvZtdg-FNwcJLDZVRbotUOJOxNW84PfULmDzrqugVkx6Ft86umOLe4aaWbfpdMaUbWCti25n10es6_/s2048/453248650_883266720509624_3652273421696169611_n.jpg

បើចៀសបាន ចៀសទៅ! កុំរើសរបស់ពីរនេះតាមផ្លូវដាច់ខាត ព្រោះវានឹងផ្តល់នូវសំណាងអាក្រក់

0

បើតាមក្បួនហុងស៊ុយបានណែនាំថា យើងពុំគួររើសរបស់ពីរនេះនៅតាមផ្លូវដាច់ខាត ឬកុំយកវាទៅផ្ទះឱ្យសោះ ដើម្បីការពារកុំឱ្យយើងជួបនូវរឿងរ៉ាវមិនល្អ ឬសំណាងអាក្រក់កើតឡើងក្នុងក្រុមគ្រួសារ ។ តើលោកអ្នកជ្រាបទេថា របស់ទាំងពីរនេះមានអ្វីខ្លះ?

១-លុយ ៖ បើទោះលុយជានិមិត្តរូបនៃសំណាងល្អក៏ដោយ ប៉ុន្តែតាមជំនឿបុរាណថា ការឃើញលុយ ពុំមែនសុទ្ធតែជារឿងល្អទាំងអស់ទេ ពីព្រោះលុយធ្លាក់នៅលើដី ច្រើនតែបង្ហាញពីសំណាងអាក្រក់ ។ លើសពីនេះ ក៏មានជំនឿការហាមរើសលុយជ្រុះនៅលើផ្លូវផងដែរ ជាពិសេស ពុំគួររើសលុយ៣ប្រភេទ ដូចខាងក្រោម ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp3sPLrbeMKLxnWgEunCKRFN2BkgAcePEwHyIeWiwjNWUBC98VjxUZpnmg7Pb-eDaLYMSCQuDg7NIvQtFZ2GQxGrIhfVq3A_-Jovuk2Qsttlg7Hh4j5ZTahVcWrBIU7ImXGVkabxZ_mgV4O6fWuG9sTGUyGcPjxwrwMD6WecF9mR-O24Px8K96T7bSlLvi/s1600/image_2024-07-31_14-36-42.png

*ហាមរើសលុយដែលបានបត់ជារូបរាងផ្សេងៗ ៖ គេជឿថា លុយបានបត់ជារូបរាងផ្សេងៗ គឺជាលុយប្រើប្រាស់សម្រាប់ធ្វើពិធីអ្វីមួយ ហើយអ្នកធ្វើពិធីនឹងបោះចោលលុយមានរូបរាងប្លែកៗទាំងនេះ ដើម្បីបណ្តេញហេតុការណ៍ ឬសំណាងអាក្រក់ចេញពីជីវិតរបស់គេ ។ ហេតុនេះ បើយើងរើសលុយនេះដាក់តាមខ្លួន មានន័យថា យើងបានប្រមូលសំណាងអាក្រក់ដាក់ខ្លួន ។ ប៉ុន្តែគួរគិតឱ្យបានច្បាស់លាស់ផងដែរ មុនពេលរើសលុយមានរូបរាងប្លែកៗ ពីព្រោះពេលខ្លះ លុយទាំងនេះត្រូវបានគេធ្វើជ្រុះក៏មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKXx6FCetksfW5GpHW5D7kiJwjrK7BmcEQc6lmryOBeeFtffMgx3Uim0cmr57OorI9x8bmENVrCd-3KhZKgTXfhKtLkpo6ZiiAKHbKv0A-WDCzivirO8Lluy0bRJxEyY7EgfKMzcF5ESnJFVFYfsUDbQNR9le4C3rG8bomW6SunBGX3FQjOLGeSDAgeCtZ/s602/image_2024-07-31_14-37-01.png

*លុយធ្លាក់លើផ្លូវយ៉ាងច្រើនសន្ធឹកសន្ធាប់ ៖ ពេលឃើញលុយធ្លាក់លើផ្លូវយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺយើងពុំគួររើសលុយទាំងនេះទុកឡើយ ពីព្រោះលុយទាំងអស់ជាកម្មសិទ្ធិរបស់អ្នកដទៃ ។ បើយើងរើសលុយទាំងអស់មកទុក គឺវានឹងធ្វើឱ្យលាភសំណាងរបស់យើងធ្លាក់ចុះ ។ ដូច្នេះ កុំរើសលុយនេះដាច់ខាត ប៉ុន្តែគួរប្រគល់វាទៅឱ្យសមត្ថកិច្ចតាមស្វែងរកម្ចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4HiAxsL7r7pRAD222z9umFMkwK8CO3AL_kBN9KGddcAVpP7HNjH9SZuigez9_hDtcYs-XDyBqMrkiBkab-spF4xaytTmAZe6hTSUCUtmS0eJf0a3cshFv56Pi6LGuNdHuuJFTbY3qrc-N-IX-FWiXLWitQ0zEFqY9ID7NQKTSqLWJzgWunk0GuGvhG_jL/s756/image_2024-07-31_14-37-10.png

*លុយត្រូវបានវេចខ្ចប់យ៉ាងល្អ ៖ តាមធម្មតា មនុស្សភាគច្រើនធ្វេសប្រហែសធ្វើឱ្យជ្រុះលុយនៅតាមផ្លូវ គឺអាចមានលុយក្រដាស៥ពាន់ ឬក្រដាស១ម៉ឺន ។ ប៉ុន្តែលុយដែលគេចង ឬវេចខ្ចប់យ៉ាងល្អនោះ គឺជាលុយសម្រាប់ធ្វើពិធីអ្វីម្យ៉ាង ។ វាអាចជាលុយសម្រាប់ធ្វើបុណ្យ ឬជួយជីវិតអ្នកណាម្នាក់ ហើយវាជាលុយសំខាន់បំផុត ។ ហេតុនេះ ហាមរើសទុក ឬកុំយកទៅផ្ទះ ។

ម្យ៉ាងទៀត អ្នកដែលធ្វើឱ្យជ្រុះលុយមុខជាពិបាកចិត្តខ្លាំង និងជួបទុក្ខលំបាក ពីព្រោះលុយទាំងនេះចាំបាច់សម្រាប់ដោះស្រាយបញ្ហាសំខាន់របស់ពួកគេ ។ យើងគួរយកវាទៅប្រគល់ឱ្យសមត្ថកិច្ចដើម្បីស្វែងរកម្ចាស់ ។

២-សម្លៀកបំពាក់បោះចោល ៖ ពេលឃើញសម្លៀកបំពាក់ត្រូវគេបោះចោលនៅតាមផ្លូវ កុំរើសវាឱ្យសោះ ពីព្រោះបើតាមប្រពៃណីក្នុងតំបន់មួយចំនួន គឺគេនិយមព្យួរសម្លៀកបំពាក់តាមផ្លូវសម្រាប់ឱ្យព្រលឹងខ្មោចយកទៅប្រើប្រាស់នៅភពផ្សេង ។ ដូច្នេះ ការរើសសម្លៀកបំពាក់ទាំងនេះ នឹងធ្វើឱ្យអ្នកដទៃពុំអាចបញ្ជូនសម្លៀកបំពាក់ឱ្យព្រលឹងខ្មោចបានទេ ម្យ៉ាងទៀត វាក៏កខ្វក់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcSmCquUhT6Pb3jnQ4-kSukbsq9bYBsFPnT8scBA6rg2n4zklJvOzpQl9_TejWVXv2e5ul2coS6JhDbdtD1D2CMxa_CcceXE5upYyCemv22V8y2QDT8vlxlBKxglJzKUThEd9hg95rCGcBKLvZX3gRQkWVp7dSQPJZdi4JoDt1KalSklkriJYvEt2n4zud/s1024/image_2024-07-31_14-38-26.png

កុំរំលងឱ្យសោះ! កន្លែងទេសចរណ៍ទាំងនេះគឺល្បីបំផុតក្នុងខេត្តកោះកុង

0

កោះកុងគឺជាខេត្តមួយស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ២៧១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិដ៏មហាសាល មានជ្រោះជ្រង ជ្រលងបុព្វតា ប្រកបដោយទេសភាពដ៏ស្រស់ត្រកាល។ មិនត្រឹមជាខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនោះទេ ខេត្តកោះកុងក៏សម្បូរតំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិជាច្រើនកន្លែងរាប់មិនអស់ដែលមានដូចជាការជួលទូកជិះស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះនៅបាតសមុទ្រ ព្រមទាំងការជិះទូកទស្សនាតំបន់កោះនានា ស្ថិតនៅប្រជុំកោះក្បែរៗនោះផងដែរ។ ដូច្នេះភ្ញៀវជាតិ និងអន្តរជាតិនៅពេលមកដល់ខេត្តកោះកុងហើយ សូមកុំរំលងកន្លែងល្បីៗទាំងនេះឱ្យសោះ។

១.កោះកុងក្រៅ៖ កោះកុងក្រៅស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រលាតសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ជាប់ឈ្មោះជាកោះដែលធំជាងគេបំផុតក្នុងប្រទេសកម្ពុជាយើង។ តំបន់កោះកុងក្រៅមានឆ្នេរចំនួន ៧ ផ្សេងទៀតដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl71F9wlGQ9_NeI_ikPwIMmcyi2kObFFb-zMonoWzM6moKQcDwPaUPoi6d9MqISe245vIaO6tWvNZ5_xipv8dPHanV_TYCOcge5hhcc5H1MQCZy6jFlmrsP6vcejG1Ec1TdwlGeL9HZCQLr4cERzhx3tiXwqdhfzY5SMk-ldMXl_wKSC2HAi0KLWHfiz8l/s2048/image_2024-07-31_14-20-55.png

តំបន់ទាំងនេះសម្បូរទៅដោយធនធានធម្មជាតិជាពិសេសជីវចម្រុះ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ និងអាចចាប់ក្ដាម ចាក់មឹក ឬស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្តងក៏បាន។ កោះកុងក្រៅ ជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដែលហ៊ុព័ន្ធដោយធម្មជាតិនៃដើមឈើទាបខ្ពស់គ្រប់ប្រភេទ ជាប់នឹងផ្ទៃសមុទ្រពណ៌ខៀវចាំងឆ្លុះពីផ្ទៃមេឃដ៏ធំល្វឹងល្វើយ។

២.ទឹកធ្លាក់តាតៃ ៖ ទឹកធ្លាក់តាតៃ គឺមានតំបន់រមណីយដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ អមដោយទេសភាពព្រៃឈើដ៏ល្អឥតខ្ចោះ ស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង និងជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាយើង។ ទឹកធ្លាក់តាតៃនេះមានចម្ងាយប្រហែល ២០ គីឡូម៉ែត ខាងកើតទីរួមខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨ ដូច្នេះភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅលេងកម្សាន្តនៅទីនោះបានយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCsYCNvwsCIV_I3t5L7mZatPIWj3YspAXrACxmbEhD8rbUbvzf7xzyT9VmQsIjjSnhQ8V7ug1WmPnMfIM2PYAAcEiOWzAkQT05GORBPTxRxuOpMhHTgBzY72CrhmIwtODk16aGRKSJY7tfW_vmNg1L5MO9JkFya48UQRIUenBY3ZpDZn4ozsbmLUTOKRHB/s1024/image_2024-07-31_14-21-14.png

៣.កោះស្ដេច៖ កោះស្ដេចគឺជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងចំណោមប្រជុំកោះទាំង ១២ នៅស្រុកគិរីសាគរ ខេត្តកោះកុង។ កោះនេះមានចម្ងាយប្រមាណ ២គីឡូម៉ែត្រពីពយជប៉ុន ដូច្នេះភ្ញៀវទេសចរអាចធ្វើដំណើរតាមអូប័រ ទៅដល់កោះស្ដេច ដោយចំណាយពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ។ នៅពេលទៅដល់ភ្ញៀវនឹងបានឃើញទេសភាពទឹកសមុទ្រដែលមានសភាពថ្លាឆ្វង់ សម្បូរទៅដោយប្រព័ន្ធជីវចម្រុះយ៉ាងសម្បូរបែប ជាកន្លែងដ៏អំណោផលឱ្យភ្ញៀវទេសចរជ្រមុចទឹកទស្សនាកម្សាន្ត។ បន្ទាប់ពីសកម្មភាពកម្សាន្តពេញមួយថ្ងៃភ្ញៀវទេសចរក៏អាចទៅអង្គុយសម្រាកលម្ហែកាយនៅឆ្នេរដូងនៃកោះស្ដេច រង់ចាំទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតបំផុតទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8addOMkW-2uMO4O7FnlBKYcgVXCd0FbL5IR9VnzrDyyeQ9preXHVX12-HD96Zo7yA2NgOWoZBEY4gurbPNXQSfDMpy8UuGwofCV8zE3ZYFP4Lv9-2TxCUlpwnTlbkPbHJD783LZwfFq8ivhJ0WV7JF8ognUUyCxCaa5Dne9hJmCagjltxRiuCsmOeWJGr/s1600/image_2024-07-31_14-21-34.png

៤.ឆ្នេរនេសាទ៖ ឆ្នេរនេសាទ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង និងមានចម្ងាយ ២៥ គីឡូម៉ែត្រពីផ្លូវបំបែកស្រុកស្រែអំបិល។ ក្នុងចំណោមឆ្នេរល្បីៗនៃខេត្តកោះកុង ឆ្នេរនេសាទគឺមានប្រជាប្រិយភាពបំផុត និងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរ។ ឆ្នេរនេះស្ថិតក្នុងសភាពធម្មជាតិស្ទើរតែទាំងស្រុង គឺជាឆ្នេរខ្សាច់ដ៏វែងអន្លាយ លាតសន្ធឹងក្រោមម្លប់ដើមដូងរាប់រយដើម និងប្រមូលផ្ដុំនូវបរិយាកាសសមុទ្រដ៏ស្រស់ត្រកាលបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBq5MdUwHGVeWLEf78dsCw4MV37kvIKDkSCSzmOKTrowsXB_3XYtfSlvI4Fa4Li3Z6Ipp8cjMuXvXBlrov4sgr7xHWQqHrNtHgH_inGtn9vyMRj-mcLWs-sd20f99bUoQuYsjjMQ3MuqDMCKIXlODKlJ32F9gWM-21rDXldYctWTrQlQ6Uf-rWqti0PyVl/s960/image_2024-07-31_14-21-51.png

៥.ទេសចរណ៍ធម្មជាតិពាមក្រសោម ឬហៅថាព្រៃកោងកាង៖ មានទីតាំងស្ថិតនៅភូមិពាមក្រសោម ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នៅពេលទៅដល់ទីនោះភ្ញៀវទេសចរនឹងឃើញធម្មជាតិដ៏ស្រស់ស្អាតនៃព្រៃកោងកាង ទស្សនាទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជិះទូក ឬជិះទូកកាយ៉ាក, ស្ទូចត្រី, ញុំអាហារជួបជុំបងប្អូនគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtQmm-r2KlrjLcGbxIfJUeQaaOs7EvmDN3GuDKhbTIFvnTjSItQ8jS-rnvsu7El4zvOwNjbpHIaMWmX272DvOTXs_k7NA8VCEpIZ88w_3hHZaJMLThZE4Q0XDvfGQ8fqOwglbIrkos9On4r1tHe5QwUdc5YQGk5LtGDSlJeS3vk46kkuVQ9P5Y_mJCPbJa/s628/5ab8c8ec96127.jpg

៦.តំបន់អេកូទេសចរណ៍ជីផាត៖ មានទីតាំងស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង គឺជាតំបន់ដែលស្ថិតនៅក្នុងប្រភេទទឹកជ្រោះ ឬទឹកធ្លាក់, និងជាឧទ្យានជាតិអេកូទេសចរណ៍។ នៅទីនេះភ្ញៀវទេសចរអាចជិះទូក, បោះជំរុំ ឬបោះតង់, ទស្សនាព្រៃកោងកាង, ហែលទឹកលេងកម្សាន្ត គយគន់ថ្ងៃលិច មើលសត្វចម្រុះ, និងមានកន្លែងពិកនិចជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIFpEP5mP1wA376Yy7BVIO4gW2ZrGE_lGeXaXXMWENKebzHUBgM-X6_6hcb0c3DlRpiGM77XL3zV5gTEGVGrywf5TdGdP2jA6Bdlz9JpDuKTXpgdPD9bQualJ_O8nyQyi01-wwSiQGww_0l3tg_bb-DDkTSAXuoMB1Eu248NfMXK3RpCb2p9SG-My03vJ6/s1000/image_2024-07-31_14-22-13.png

ភ្ញៀវទេសចរឈ្លក់វង្វេងនឹងសម្រស់ដើមឈើរាំរបាំលើកោះនៅឥណ្ឌូណេស៊ី

0

ប្រទេសឥណ្ឌូណេស៊ី ៖ មនុស្សភាគច្រើនពុំធ្លាប់ជ្រាបថា នៅលើពិភពលោកនេះពិតជាមានដើមឈើរូបរាងប្លែកៗ ឬដូចគ្នានឹងវាកំពុងរាំរបាំបង្អួតសម្រស់ទៅកាន់ភ្ញៀវទេសចរ ។ នៅកោះ Sumba ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេចាត់ទុកថា គឺជាតំបន់ធម្មជាតិដ៏អស្ចារ្យមួយ និងពុំដូចតំបន់ផ្សេងទៀតនៅលើពិភពលោក ដោយសារកោះនេះមានដើមឈើរាំរបាំយ៉ាងរស់រវើកពេលគ្មានមនុស្ស ប៉ុន្តែវានឹងនៅស្ងៀមដូចត្រូវគេក្លាសេទឹកកក ពេលមានមនុស្សនៅក្បែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH6PRECHREABb6eRvlcSpo_-_pYaykld_gAlUs1iFSk_b4lIzS1dWRDLUxP-T9ePonyCUu26Mx6bE20hQBdQElRT6258-OSF6rUBRJWxRQrsc7WlOJ5xifAFE3cTJv7ChJ9TB6qjlm1xUQEn2oQkPzKuo56H4AbL7N9Kew6ktx3Wj7_no5ZYnPGM1fW_B-/s2121/image_2024-07-31_14-15-22.png

តើលោកអ្នកជ្រាបឬទេថា មានដើមឈើកំពុងតែរាំរបាំនៅលើកោះមួយឈ្មោះ «Sumba» ដែលជាកោះដាច់ស្រយាលរបស់ប្រទេសឥណ្ឌូណេស៊ី ។ ឆ្នេរខ្សាច់ Walakiri ដែលស្ថិតនៅភាគខាងលិចរបស់កោះ Sumba មានទឹកសមុទ្រថ្លានៅហ្នឹងថ្កល់ និងមានឆ្នេរខ្សាច់ពណ៌ស ។ ប៉ុន្តែចំណុចទាំងអស់ពុំបានធ្វើឱ្យកោះនេះល្បីល្បាញឡើយ ប៉ុន្តែទីនេះល្បីល្បាញដោយសារមានដើមកោងកាងមានរូបរាងចម្លែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSg_OL235x0lsde0w-fr-u_9kWmhgb2Xj-irRS3AGQbkGLLwIVHJgsR0Guu0AO2B9ak44DENzmR89YdZZvvrh_o3ZQbPCfXaFy7n4ZyadPV-iVDVxW-gFgKcbll3-Ng8a0-5q2n87WAKSE5GYyU7PCUM7V_XDguGG3Z0mvrLxaHgvEEQEfCexjPYoeF7Vz/s2560/image_2024-07-31_14-15-43.png

ដើមឈើទាំងនេះមើលទៅរស់រវើក និងគួរឱ្យទាក់ទាញបំផុត ហាក់ដូចជាពួកវាកំពុងតែរាំរបាំ ។ ដើមទាំងនេះបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកកម្សាន្តនៅឆ្នេរខ្សាច់ Walakiri លើកោះ Sumba ។ ភ្ញៀវទេសចរនិយាយថា វាមានរូបរាងដូចគ្នានឹងដើមឈើក្នុងភាពយន្តរឿង «The Lord of the Rings» ហើយរូបភាពរបស់ដើមឈើទាំងអស់មើលទៅ គឺដូចគ្នានឹងដើមឈើក្នុងរឿងនិទាន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilhd-U-ZK5eTIqfQNyujBv6ZjoMZMSaRTFf1Q8qAW_X-bbUfh3GaDV65NANdQjYi1-IvIj3uv-B7_yTIrNZ0pJp0SN9KHHziOzxwcH9vsnnIGjPVjFB9XUItzJ4A7ytrUQfetiOU2Yv9SZ3jvVgped0N5uMLK2YGe6uQoePs-tyVHv4I0DTGfTRr2t-Du_/s1487/image_2024-07-31_14-15-59.png

ចំណែកពេលវេលាល្អបំផុតដែលភ្ញៀវទេសចរអាចថតរូបជាមួយដើមឈើទាំងនេះ គឺពេលព្រះអាទិត្យលិច ពីព្រោះវាជាពេលដែលទឹកនៅបរិវេណឆ្នេរខ្សាច់ស្រកចុះជាបន្តបន្ទាប់ ហើយភ្ញៀវទេសចរនឹងបានឃើញឫសឈើ ។ ដូច្នេះ ក្រុមអ្នកថតរូបទាំងអស់ មិនថាមានស្នាដៃថតរូប ឬគ្មាន តែងតែធ្វើដំណើរមកកាន់វាលខ្សាច់នេះ ដើម្បីថតរូបដើមឈើដ៏ស្រស់ស្អាតបំផុតនៅប្រទេសឥណ្ឌូណេស៊ី ។

នៅលើកោះនេះមានដើមកោងកាងជាច្រើនដើមដុះពាសពេញឆ្នេរខ្សាច់ ហើយរូបភាពដើមឈើទាំងនេះ ហាក់បានប្រាប់នូវរឿងរ៉ាវអាថ៌កំបាំងថា ពួកវាជាដើមឈើមានជីវិតនាំគ្នារាំរបាំ ដោយសារកម្លាំងខ្យល់ពេលគ្មានមនុស្ស ប៉ុន្តែពួកវានឹងនៅស្ងៀមដូចត្រូវគេយកទៅក្លាសេទឹកកក ពេលមានមនុស្សមកក្បែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB-qhVbSgn5yQmv55S3QsbI6wUJiUrRZMj5KdtkLAo020g9p6sMhGdMQe5_8cBjlqQMjBj_UqgwAaNoYpHzD_Pno4rNEodMLI3qEVP_prUPOdcMIwDoPAxeYOVcFs9RupaEOuuWfSTIDlfmopfuWp0zZgVW7Cm0vNw-izUin5ntaktPLlobiYGI3Dp45Lg/s1500/image_2024-07-31_14-16-09.png

ទោះយ៉ាងណា គ្មានអ្នកណាម្នាក់អាចបកស្រាយបានថា ហេតុអ្វីទើបដើមឈើទាំងអស់មានមែកចម្លែកៗបែបនេះ ។ ក្រៅពីដើមឈើទាំងអស់បានទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកហើយនោះ វាក៏បានបង្ហាញពីភាពសម្បូរបែបរបស់ធម្មជាតិនៅតំបន់នេះផងដែរ ៕