Home Blog Page 946

កុំឱ្យគេខ្ចីវត្ថុ៣យ៉ាងនេះដាច់ខាត បើមិនចង់បាត់បង់លាភសំណាង

0

បើតាមក្បួនហុងសុយជឿថា ការឱ្យអ្នកដទៃខ្ចីវត្ថុទាំងនេះ វានឹងធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិ មាសប្រាក់ និងលុយកាក់ ហើយជីវិតរបស់យើងកាន់តែលំបាកខ្លាំងឡើង ។ ហេតុនេះ បើទោះជាពួកគេស្និទ្ធស្នាលជាមួយយើងខ្លាំងយ៉ាងណាក្តី ក៏ពុំគួរឱ្យពួកគេខ្ចីវត្ថុទាំងនេះដាច់ខាត បើមិនចង់បាត់បង់លាភសំណាង ។

ខាងក្រោមនេះ គឺជាវត្ថុចំនួន៣ប្រភេទហាមឱ្យអ្នកដទៃខ្ចីដាច់ខាត ៖

១-កញ្ចក់ ៖ កញ្ចក់ ជាវត្ថុប្រើប្រាស់ចាំបាច់ និងពុំអាចខ្វះខាតបានក្នុងជីវិតប្រចាំថ្ងៃ ហើយយើងម្នាក់ៗតែងតែប្រើប្រាស់កញ្ចក់ ដើម្បីតុបតែងខ្លួនឱ្យកាន់តែមានសណ្តាប់ធ្នាប់ ។ បើតាមក្បួនហុងស៊ុយជឿថា កញ្ចក់មានកម្លាំងថាមពលពិសេសអាចស្រូបយករឿងល្អ និងរឿងអាក្រក់ ។ ដូច្នេះ យើងពុំគួរឱ្យអ្នកណាម្នាក់ខ្ចីកញ្ចក់ទៅប្រើប្រាស់ដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoAGT1348IaXr6dlS8sNqeX9vn5xX_03f2yaL7RclzXiQSoZ2Z-uconqm6odIGLJ_34TAL0Ji1DGsvGRmEJxBZfJygNDXvV_2OJSTfCXf7bJTs9LoZW9HgSU6DNcr3FP-18NSaupnox-TBr7yWVCav-2FrUEL6TlDILAK6s_rBkZ550f3WQwn5qcHNe1Ql/s1200/photo_2024-07-30_16-45-38.jpg

លើសពីនេះ យើងក៏ពុំគួរប្រើប្រាស់កញ្ចក់ចាស់ដែរ ពីព្រោះវានឹងនាំមកនូវហេតុការណ៍អាក្រក់ៗមកឱ្យយើង និងក្រុមគ្រួសារ ។ ក្រៅពីនេះ បើមានកញ្ចក់ក្នុងផ្ទះច្រើនពេក ក៏មិនល្អដូចគ្នាដែរ ដោយសារវានឹងធ្វើឱ្យក្រុមគ្រួសារបាក់បែក និងមានរឿងឈ្លោះប្រកែកគ្នា ។

២-កាបូបដាក់ប្រាក់ ៖ កាបូបដាក់ប្រាក់ ត្រូវបានគេចាត់ទុកថា គឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ។ ដូច្នេះ យើងពុំគួរឱ្យអ្នកណាម្នាក់ខ្ចីកាបូបដាក់ប្រាក់របស់យើងជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZTA1KXYD-FtDROsBUymS_4cgtMTnYDa8ztkJ_ro7jYGAjV8iCsY3EPPgS5cSIghC0F3UCFZiKb5J3eOowzszP_EYOH63GPkgslU6bk5XdR0999rPQxkitKetgMKhR1VIPtGUvxqHa9huSr1tRZeHAuBWvz1t13RE9sSNMgNs7bkCLmatr4JpctMJ0O9Fh/s800/photo_2024-07-30_11-24-44.jpg

ក្រៅពីនេះ ក៏មានជំនឿពាក់ព័ន្ធនឹងការឱ្យអ្នកដទៃខ្ចីប្រាក់ផងដែរ ដូចជា ៖ គួរតែចៀសវាងកុំឱ្យគេខ្ចីប្រាក់ក្នុងថ្ងៃចូលឆ្នាំថ្មី ឬថ្ងៃចូលឆ្នាំចិន ពីព្រោះបើតាមហុងស៊ុយជឿថា បើយើងឱ្យអ្នកដទៃខ្ចីប្រាក់ក្នុងថ្ងៃទាំងនេះ មានន័យថា យើងនឹងបាត់បង់លាភសំណាង ឬសំណាងល្អពីខ្លួន ។

៣-វត្ថុស័ក្តិសិទ្ធិតាមក្បួនហុងស៊ុយ ៖ វត្ថុស័ក្តិសិទ្ធិតាមក្បួនហុងស៊ុយនីមួយៗតែងតែត្រូវបានជ្រើសរើសឱ្យស័ក្តិសមជាមួយបុគ្គលម្នាក់ៗ ដើម្បីឱ្យវត្ថុទាំងនេះនាំមកនូវលាភសំណាងមកឱ្យម្ចាស់ ។ ប៉ុន្តែការឱ្យអ្នកដទៃខ្ចីវត្ថុស័ក្តិសិទ្ធិទាំងនេះ មានន័យថា វាជាការបណ្តេញលាភសំណាង ឬលុយកាក់ឱ្យចេញពីខ្លួនយើង ហើយវានឹងធ្វើឱ្យយើងជួបតែរឿងរ៉ាវអាក្រក់ៗជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh__2ITWrzPuhzSFOtblyBEdMvaz1L9GYwvLRbW6krj4XN75AonGotURgaWh9s12R72teEgcQjypTrzQhmXF7jPfdDjlRr8FJK78QOQX2ISSOldSp_uiifRXqpm0N2DYU1oPH4eyJGhkj5agvd25mccpVL7gvsEhqGym4wdvbcAPjW2nLUlff1kfUfJQKnB/s1280/photo_2024-07-30_16-45-39.jpg

សរុបមក ការរៀបរាប់ទាំងអស់ខាងលើនេះ គឺជាការដកស្រង់តាមជំនឿរបស់ក្បួនហុងស៊ុយ និងជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ ។ រីឯការជឿ ឬពុំជឿនោះ គឺវាអាស្រ័យលើការពិចារណារបស់បុគ្គលម្នាក់ៗថា តើវាសមហេតុសមផលដែរឬទេ ៕

ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយបង្កើនភាពបៃតងក្នុងប្រទេសកម្ពុជា តាមរយៈការដាំកូនឈើ ៧០០ ដើមក្នុងខេត្តកំពង់ស្ពឺ

0

ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយអង្គការស្នាមញញឹមនៃកុមារ (PSE) ដាំកូនឈើ ៧០០ ដើមក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។ គំនិតផ្តួចផ្តើមនេះដែលជាផ្នែកមួយនៃការគាំពារបរិស្ថានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស គឺជាការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់គោលដៅនិរន្តរភាពបរិស្ថានរបស់ប្រទេសកម្ពុជា និងស្របតាមទស្សនវិស័យរបស់ក្រសួងបរិស្ថានដើម្បីសម្រេចឱ្យបានគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០ ។

កម្មវិធីដាំកូនឈើនេះ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាល្ងឹមដែលស្រប និងគាំទ្រដល់ព្រះរាជបន្ទូលរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីក្នុងអំឡុងពេលរុក្ខទិវាដែលមានព្រះរាជបន្ទូលបញ្ជាក់អំពីសារសំខាន់នៃការសាមគ្គីគ្នាដាំកូនឈើ និងតួនាទីរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការការពារព្រៃឈើរបស់ជាតិ និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqFIXw5OxSbHcu0gKe7fRCdy9RXQMlmVoRcmHjWGvGyeHaNC7Cx5Cr_7Yfw0xKJsjeT4zSzArHYp9CeD5z4xxaih6mytbPPmupjDT_laKkqrVOqQkyyTV4K7Y6zCx9T9qAoUTQpqZC8nJ3_hw7AE5eZjmceYlDwwB1t38iziuczBHr2C0NMmJX_9hdBZX/s4193/1%20NagaWorld%20Kind%20Hearts%20and%20VIPs.jpg

មានមតិអំពីគំនិតផ្តួចផ្តើមដាំកូនឈើ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ណាហ្គាវើលដ៍ រក្សាការប្តេជ្ញាចិត្តរបស់ខ្លួនជួយលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន បង្កើនភាពបៃតង និងលើកស្ទួយសុខុមាលភាពសម្រាប់ក្មេងៗជំនាន់ក្រោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងដាំកូនឈើ និងផ្សារភ្ជាប់ជាមួយសហគមន៍ យើងជួយទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុក្នុងប្រទេសសកម្ពុជា និងគាំទ្រដល់ទស្សនវិស័យរបស់ជាតិក្នុងការសម្រេចឱ្យបាននូវគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០”។

កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ២០០ នាក់រួមទាំងអភិបាលរងស្រុកឱរ៉ាល់ ប្រធានការិយាល័យអប់រំស្រុកឱរ៉ាល់ បុគ្គលិកណាហ្គាវើលដ៍ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីអង្គការ PSE និងសាលាបឋមសិក្សាល្ងឹមនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍។ កម្មវិធីដែលដឹកនាំដោយសិស្សានុសិស្សមកពីអង្គការ PSE និងគាំទ្រដោយបុគ្គលិកណាហ្គាវើលដ៍នេះ ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសក្នុងការលើកស្ទួយសិស្សឱ្យជួយការពារបរិស្ថានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgrLjNnIGT1Ut5OWYHV3fffUVKGs5xPWuDakizHZCtAx1GQ3DFyQeUhAe3dk-6t70IKMDZOHOy_Pq0nC_DXEBwz2JPNBLLOmhWHq8oIfubUUef7HFLeiJOKI5HCvYip5vkV-9rzdHtCcHVxmN-WqkZaezEYS3mnT_gTDjRPq5vGO-OLRv2SeTPF5G02MBx/s4192/2%20Kind%20Hearts%20planting%20trees.jpg

អ្នកស្រី រដ្ឋា សុផារី អ្នកគ្រប់គ្រងបរិស្ថាននៃកម្មវិធីអប់រំបរិស្ថានរបស់អង្គការ PSE បានឱ្យដឹងថា “កម្មវិធីនៅថ្ងៃនេះក៏ជាវេទិកាដែលគាំទ្រដល់ភាពអ្នកដឹកនាំ និងការគាំពារបរិស្ថានផងដែរ។ ដោយមានការណែនាំ និងគាំទ្រពីណាហ្គាវើលដ៍បេះដូងសប្បុរស សិស្សានុសិស្ស ៣៤ នាក់មកពីក្លឹបសិក្សាបរិស្ថានរបស់អង្គការយើង ត្រូវបានផ្តល់ឱកាសក្លាយជាពិធីករ-ពិធីការិនី អ្នកធ្វើបទបង្ហាញ និងអ្នកសម្របសម្រួលកម្មវិធី។ ពួកយើងមិនត្រឹមតែដាំកូនឈើប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតការផ្លាស់ប្តូរវិជ្ជមានទៅលើអ្នកពាក់ព័ន្ធ និងបរិស្ថានទៀតផង”។

ដើមឈើដែលត្រូវបានដាំថ្មីៗ មិនត្រឹមតែពង្រីកទីតាំងបៃតង និងម្លប់ដ៏ត្រជាក់នៅក្នុងបរិវេណសាលារៀនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបណ្តុះនូវគុណតម្លៃបរិស្ថានដល់សិស្សានុសិស្សក្មេងៗផងដែរ ខណៈពួកគេប្តេជ្ញាជួយថែរក្សា និងការពារកូនឈើទាំងនោះឱ្យដុះលូតលាស់បានល្អ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxutEmYV6GQu1zfjEdFpmFR8tTDxuyqCgKdZ9o8dXE4ZUvw8nJf-b_yGf6InTdfQa868L3ag9yDheRZdlpc-7h884U14506zX8IlgcsFaj1KcVAUu9fJ2fd_nN7yHzxC6Zpqc5o9UapmcAiQ_Ct2BOx8CxozCj17WDia3W9ZSB89dZ-KcAygMTwbFXk3r6/s4985/3%20NagaWorld%20Kind%20Hearts%20and%20ALL.jpg

បញ្ជាក់អំពីការថ្លែងអំណរគុណ លោកស្រី ផល ចន្ធី អភិបាលរងស្រុកឱរ៉ាល់ បានឱ្យដឹងថា “យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងអង្គការ PSE ដែលបានជ្រើសរើសស្រុកឱរ៉ាល់ជាទីតាំងសម្រាប់ដាំកូនឈើ។ កូនឈើ ៧០០ ដើមដែលបានដាំនៅសាលាបឋមសិក្សាល្ងឹម មិនត្រឹមតែធ្វើឱ្យសាលារៀនស្រស់បំព្រងប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថានក្នុងចំណោមសិស្សានុសិស្សផងដែរ។ វាមានសារសំខាន់ណាស់សម្រាប់ក្មេងៗជំនាន់ក្រោយក្នុងការអនុវត្តវប្បធម៌ដាំកូនឈើដើម្បីធានាបាននូវអនាគតប្រកបដោយនិរន្តរភាព”។

គួរដឹងថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីបុគ្គលិក និងសហគមន៍ឱ្យចូលរួមការពារបរិស្ថានយ៉ាងសកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាពលរដ្ឋប្រមាណ ៤៤.០០០ នាក់តាមរយៈសកម្មភាពចំនួន ១៥០ ដែលបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម៕

ក្រុមហ៊ុន Vietjet ចេញរបាយការណ៍ពីប្រាក់ចំណេញលើប្រតិបត្តិការអាជីវកម្មដោយលើសពីការរំពឹងទុករហូតដល់ ២១% លើគោលដៅដែលបានកំណត់នៅឆមាសទីមួយនៃឆ្នាំ ២០២៤

0

ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ (H1/2024) ដោយរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnNL5hkKTgKisa93I6nwHonBtNXDno2euBkdHL6mMsR3ueRMnoTsPMMpjXfW6hpk6dYycWW97w3Ea7nFq5ye_8u5Eh2RYldLi26Y7AdSVyrHR-2V1uUTZTpdMuVH09ntwjafP5i3NaO3w0VkLVvvIuddOejaju7fcBBuNFLLP4o4EacC6m7WIer8jcINe/s1480/dieulethumbnail-1609390127692.jpg

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet មានការរីកចម្រើនខ្លាំងជារយៈពេលមុនការឆ្លងរាតត្បាតឆ្នាំ ២០១៩។ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ១៣,១ លាននាក់នៅលើជើងហោះហើរចំនួន ៧០.១៥៤ ដោយសុវត្ថិភាពក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio5XQib5qhRNCa5aHmA8mfjOeodjgdq_fi_Ps2BSe8jSvstpQ4cNNOzyY3HFwvpQ3G2aYI1dO001D5Njafsd3y66z-3W3s1bfJLmXjBOwGdzLg0A-ICk7K7VMTKwvA897nNJarkPSRKKBVJPD2OjO0X2T0oIHNUj0P-NYdXGR85jPE8U9fI_WlLl7GvmcS/s1920/Photo_3_Vietjet_launches_the_Hanoi_Melbourne_and_Sydney_routes_in.jpg

សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤ (Q2/2024) ក្រុមហ៊ុន Vietjet បានចេញរបាយការណ៍ប្រាក់ចំណូលពីការដឹកជញ្ជូនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៥,១២៨ ទ្រីលានដុង (ប្រហែល ៦០១ លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៥១៧ ប៊ីលានដុង (ប្រហែល ២០,៥៧ លានដុល្លារអាមេរិក) ដែលកំណើនពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន ២៣% និង ៦៨៣%។

ក្នុងរយៈពេលប្រាំមួយខែ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើងដល់ ៣២,៨៩៣ ទ្រីលានដុង (ប្រហែល ១,៣ ប៊ីលានដុល្លារ) កើនឡើង ៣១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញមុនបង់ពន្ធសម្រាប់រយៈពេលនេះមានចំនួន ១,១៧៤ ទ្រីលានដុង (ប្រហែល ៤៦,៧៧ លានដុល្លារអាមេរិក) កើនឡើង ៦៩០% បើធៀបនឹងឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iOQ9vodjozt77L2ugd-K6Z8eDVjw4wUVayGtE_VMGqgPiQy4ZDumwUnLZI3bdFpG6f5S0Ft3tfJdqmziSIte-5uEcfN-MSFIMK3pTSrXV0Tam7M4BWL1wpxT620EoDnQQdeC1uHvQ8ZEQ4BwO56IIah10RyrL1Z7V2M-yEPEdOaA6cwgKSMXlGttG83/s1600/Photo_2_Vietjet_grows_its_fleet_with_new_generation_A330neo_aircraft.jpg

ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុន Vietjet សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ មានចំនួនសរុប ៣៤,០១៦ ទ្រីលានដុង (ប្រហែល ១,៣៥ ប៊ីលានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធសរុបចំនួន ១,៣១១ ទ្រីលានដុង (ប្រហែល ៥២ លានដុល្លារអាមេរិក) ដែលមានការកើនឡើង ១៥% និង ៤៣៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញបានលើសពីគោលដៅនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ចំនួន ២១% ។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet មានចំនួនជាង ៩១,៧៥៥ ទ្រីលានដុង (ប្រហែល ៣,៦៥ ប៊ីលានដុល្លារអាមេរិក)។ កម្រិតបំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍នេះគឺស្ថិតនៅកម្រិត ២ ដែលទាបជាមធ្យមភាគជាមួយក្រុមហ៊ុនពិភពលោកទូទៅស្ថិតនៅកម្រិត ៥ នៃតម្លៃក្រុមហ៊ុនរបស់ខ្លួន ។ សាច់ប្រាក់ និងសមមូលសាច់ប្រាក់នៅចុង Q2/2024 ត្រូវបានរាយការណ៍ថាមានចំនួន ៤,១ ទ្រីលានដុង (ប្រហែល ១៦៣,១៨ លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwFG5BMteI6RFcwB-uAuoZRdQ-2toyDWl8FpCJGSGQyFhtIF1gwvciywOkYyXBTNs6S6eNnd7zXfGIOxmnmCx8urBtqHGQaj3XJF8k9bipXXgbYlTZlA_3pat6RSNaD_NJwuTzEDcdgyeZU2bIO0T0Q5dc00X34WMHXKuXLeuzImEoIcxD_4ii2wwuyre1/s1600/vietjet-aircraft-1704439900039.jpg

ការពង្រីកជើងហោះហើរអន្តរជាតិឈានមុខគេ

ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើររបស់ខ្លួនប្រមាណជាង ១៤៩ ផ្លូវហោះហើរនៅទូទាំងប្រទេសវៀតណាមនិងអន្តរជាតិ រួមទាំងផ្លូវក្នុងស្រុកចំនួន ៣៨ និងផ្លូវអន្តរជាតិចំនួន ១១១ ផងដែរ។

ផ្លូវថ្មីរួមមានការភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង ស៊ីអាន កោះភូកុក ជាមួយទីក្រុងតៃជុង និងទីក្រុងកៅសុង និងទីក្រុងហូជីមិញជាមួយទីក្រុង វៀងច័ន្ទ។ Vietjet ក៏ជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេ ដែលមានជើងហោះហើរតភ្ជាប់ពីប្រទេសវៀតណាមនិងកូរ៉េខាងត្បូង ហើយថែមទាំងបានបន្ថែមផ្លូវហោះហើរថ្មីចំនួនពីរគឺពីទីក្រុងហាណូយទៅកាន់ទីក្រុងមែលប៊ន និងទីក្រុងស៊ីដនីដែលនាំឱ្យចំនួនសេវាកម្មហោះហើរសរុបរវាងប្រទេសវៀតណាម និងអូស្ត្រាលីកើនឡើងដល់ប្រាំពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx5iehjRRPt8SrPhtKBGzZYMjU9LNAqryJ-BUXU3Q4sPYqYavPJlRpAWL7X2AcHqroNOr6bO4Gdu1anG3XqgVsDVGu4KCjqxdQQkLrAWS1vJO9UlApRdQG3HcV2wrpDJFZtgP-MTrZdNvTTBZH5kTk3RXtLRcCVh6JIIpQhkrN3RgfsOTXG2MiZmrcxJRd/s1600/vja330aircraft-1684210053664.jpg

កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមផ្លូវហោះហើរសៀមរាប-ហាណូយដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់អាស៊ីនៃខេត្តសៀមរាបក្នុងប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់វៀតណាម។ បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet ក៏ផ្តល់ឱ្យកម្ពុជា និងអ្នកធ្វើដំណើរមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។

ការរីកចម្រើននៃកងនាវាអាកាសចរណ៍ដ៏ទំនើប និងកាត់បន្ថយការបំភាយឧស្ម័នកាបូន

ប្រតិបត្តិការយន្តហោះជាង ១០៥ គ្រឿង (រួមទាំងយន្តហោះ Vietjet ប្រទេសថៃ) ជាមួយនឹងចំនួនអ្នកដំណើរកើនឡើងជារៀងរាល់ឆ្នាំក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងសកម្មអន្តរទ្វីប និងអភិវឌ្ឍកងនាវាអាកាសចរណ៍ថ្មីទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwbU7MVDEbapTMYdyfWUiRIQExeojD34VHzK4LPJYibE2Ylvrx-_1NU9ZyQjWsFHSZxCkjDNmW3uszdo3FSF9fOaPFAjt7IrECpY3uaJfwzLG5F874TbO6hJh_4CmRcL4xloV_sp4bwsJAdJOCeXmL_-WcDHhnk_WDn2g3hS3mtHp-jq15msMoYqzxMA4/s1701/Vietjet%E2%80%99s_regional_state_of_the_art_aircraft_maintenance_center.jpg
ដោយប្រកាន់យកនូវយុទ្ធសាស្ត្រ ចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សអាកាសចរណ៍តាមស្តង់ដារអន្តរជាតិ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet (VJAA) បានក្លាយជាដៃគូរបណ្តុះបណ្តាលរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ (VJAA) បានបណ្តុះបណ្តាលអាកាសយានឹកជាង ៤៣.០០០ នាក់ក្នុងវគ្គសិក្សាចំនួន ៣.៨៩៨ រួមទាំងអ្នកបើកយន្តហោះ និងវិស្វករយន្តហោះ (CRS)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនេះក៏បានដាក់ឱ្យដំណើរការនូវកាប៊ីនយន្ដហោះពិសោធន៏ទី ៣ ដោយពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកបើកយន្តហោះអន្តរជាតិឈានមុខគេក្នុងតំបន់ និងបានចូលរួមជាមួយសាកលវិទ្យាល័យនានាដើម្បីផ្តល់ជូននូវវគ្គសិក្សាតម្រង់ទិសអាជីពសម្រាប់អាកាសយានិក និងណែនាំអំពីឱកាសការងារនៅក្រុមហ៊ុន Vietjet ផងដែរ។

ក្រុមហ៊ុន Vietjet បានត្រួសត្រាយការស្រាវជ្រាវលើការអភិវឌ្ឍន៍ និងការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពដោយមានគោលដៅក្លាយជាក្រុមហ៊ុនអាកាសចរណ៍បៃតងដែលឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងសកម្មភាពដែលទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZfMA0xrSTP74UYcEyP-d7-j43-cYFVgoUbH9M1y80udyJIi6Y0lFLko8tTJx3X4UO2MxBwCJmAmnTkRrnveGRTjUYkN1ER4mYkUqUEaBVEgdn08YWCkYfIyHhTYokD_VmbMOdPhadoZ7x9QY_XxsoFqdDt5myTSqhG0HftZpAiRi70CS673PyRZ7E1E/s1912/a330-at-han-1688956488605.jpg

ដើម្បីគាំទ្រដល់ការពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួន ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើការបញ្ជាទិញយន្តហោះ A330neo ជំនាន់ថ្មីចំនួន ២០ ដែលមានតម្លៃ ៧,៤ ប៊ីលានដុល្លារអាមេរិកនៅឯពិព័រណ៍ Farnborough International Airshow ក្នុងខែកក្កដា ឆ្នាំ ២០២៤ ពីក្រុមហ៊ុន Airbus។

ឆ្នាំ ២០២៤ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងការអភិវឌ្ឍយ៉ាងទូលំទូលាយជាមួយនឹងបណ្តាញអន្តរជាតិកម្រិតមធ្យមដ៏ធំរបស់ខ្លួនដោយត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការដឹកជញ្ជូនក្នុងស្រុក ខណៈពេលដែលកំពុងរៀបចំបន្ថែមទៀតសម្រាប់ផ្លូវហោះហើរអន្តរជាតិបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy3unufbCJ4MB6gyTn9HUP8-w26SSvKhZL93bK7ZBwzw7rS1-iklxWr-gZmwYtFWu6OZPyov8Qh3LAZpu7wtGYJcnBpfvkNIqm-uF2gQrVK1hV8wbs3j2c4TwWIQlDC8dliHch6Ush8338n0OUKrSQjgAmL91AB-jlijOfE8HwVDieOTiL6xUkl36EJh4/s1800/vietjet-cabin-crew-1698652856007.jpg

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066

អ្នកដឹកនាំរឿង Wong Jing ទម្លាយអាថ៌កំបាំងអតីតកាលរបស់ ទិនហ្វី

0

នៅក្នុងការបង្ហាញខ្លួនដំបូងនៅលើឆាណែល YouTube ផ្ទាល់ខ្លួន អ្នកដឹកនាំរឿងហុងកុង Wong Jing បានលាតត្រដាងអំពីបញ្ហាគ្រួសាររបស់ផលិតករភាពយន្តលោក Stephen Chow ឬទស្សនិកជនកម្ពុជាស្គាល់ថាជា ទិនហ្វី ដែលធ្លាប់ឆ្លងកាត់ការវះកាត់កែសម្ផស្ស ដោយបង្ហាញពីភាពជាដៃគូភាពយន្តរបស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងបញ្ហាគ្រួសាររបស់ទិនហ្វី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcqjGgJ2XGEEpxYxARI-hPZxgpULNld71fJo-e3EKqtqBNz9OBO6e1ISqUrtsGeFeb9O0dUvW7Yy8ALKO7cUo3oaFAorAm83TCgDFpFVHYVNHjMVW7zopjWMOyoSMpNsDb5ETaEvmxoShsCHf0k8qQ7mLsjVbeDVYjX6YPgE6zExiqhxmkG4CQfX23dn4d/s554/image_2024-07-30_11-08-17.png

ថ្មីៗនេះលោក Wong Jing បានបើកដំណើរការឆាណែលយូធូប របស់លោកដើម្បីឆ្លុះបញ្ចាំងពីអាជីពរយៈពេល ៥០ ឆ្នាំរបស់ខ្លួនក្នុងការផលិតខ្សែភាពយន្ត ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងការយល់ដឹងអំពីឧស្សាហកម្មកម្សាន្ត។ នៅក្នុងវគ្គដំបូងនៅថ្ងៃទី២៧ ខែកក្កដា លោក Wong បានពិភាក្សាអំពីរបៀបដែល ទិនហ្វី នៅតែជាប្រធានបទនៃការចាប់អារម្មណ៍ជាញឹកញាប់ ភាគច្រើនដោយសារតែការសហការគ្នាដ៏ជោគជ័យរបស់ពួកគេ និងខ្សែភាពយន្តល្បីជាច្រើនដែលពួកគេបានបង្កើតរួមគ្នាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4FZnqA0nBu7TWt08gjhva5Ze5hfV4F6bkOBlbc1nZZkYBBTVuawRGM8Nq8nC_iiZBIDPd6GvE-fjBPx-v3O1W8WuUW7DALdISsgPawJoVKycb8O5G9qfuiW5VYv2AMTSER0QnulDFho-oBoSY0yhC7qMKGJNu2GF32dJMw0sduEdojqqqTg8f1NebRZsF/s600/image_2024-07-30_11-08-18.png

ក្នុងវ័យកុមារភាព ឪពុកម្តាយរបស់ ទិនហ្វី រស់នៅមិនចុះសម្រុងជាមួយគ្នាឡើយ។ ថ្ងៃមួយពេល ទិនហ្វី លួចចូលរោងកុនហើយបានឃើញឪពុករបស់ខ្លួនជាមួយនារីម្នាក់ទៀតទិនហ្វីបានប្រាប់រឿងនេះដល់ម្តាយរបស់គេ ដែលនាំទៅដល់ការចាកចេញរបស់ឪពុកលោក។ បន្ទាប់មកម្តាយរបស់ ទិនហ្វី ត្រូវចិញ្ចឹម ទិនហ្វី និងបងប្អូនពីរនាក់របស់គាត់តែម្នាក់ឯងដោយបើកហាងតូចមួយ។

នៅដើមអាជីពរបស់ខ្លួន ទិនហ្វី បានធ្វើការវះកាត់ត្របកភ្នែក ដែលត្រូវការថែរក្សាសុខភាព អំឡុងពេលនោះមិត្តស្រីរបស់ ទិនហ្វី បានជួយមើលថែរៀបចំអាហារដល់ ទិនហ្វី ។ នៅឆ្នាំ ១៩៨៩ ទិនហ្វី មានទំនាក់ទំនងឯកជនជាមួយតារាសម្តែង Jacqueline Law ប៉ុន្តែ ទិនហ្វីបានសារភាពរឿងនេះទៅកាន់លោក Wong ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG0a5n7AKptsgVuPRFYKzQpar6OpVgeFWtQkKwvygEnTtMo8W2xNP5HPOw5GOUbcnzEZ0ltdklq7PwwnCvDp60xPOXhcavY7Qccq1cSmMnvVqQ4vsMdxo1rFq9kceV6T9TiCnxhsZ7zN2q8e4ino181XIsVzI1Bem78nvH880nJtQcxF4Gpbg7aXcfFls6/s900/image_2024-07-30_11-08-18%20(4).png

ទោះបីជា ទិនហ្វី មានអារម្មណ៍ចំពោះ តារាសម្តែង Jacqueline Law ប៉ុន្តែ ទិនហ្វី មិនទាន់ត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ទេ ខណៈដែលតារាសម្តែងស្រីរូបនេះចង់បានជីវិតគ្រួសារដែលមានស្ថិរភាព។ ទំនាក់ទំនងរបស់ពួកគេបានបញ្ចប់ ហើយនៅឆ្នាំ ២០០៨ តារាសម្តែង Jacqueline បានរៀបការជាមួយអ្នកជំនួញជនជាតិសិង្ហបុរីដែលមានទ្រព្យសម្បត្តិម្នាក់។ នាងបានស្លាប់ដោយជំងឺមហារីកនៅឆ្នាំ ២០១២ ។

ក្នុងកម្មវិធីនេះលោក Wong បានលាតត្រដាងថា ក្នុងការថតរឿង “Fight Back to School” ឆ្នាំ ១៩៩២ ទិនហ្វី មានការចាប់អារម្មណ៍លើតារាសម្ដែងហុងកុង Athena Chu។ នៅពេលនេះទំនាក់ទំនងអ្នកទាំងពីរមានភាពតានតឹង ដូច្នេះ ទិនហ្វី មិនបានពិភាក្សាពីអារម្មណ៍របស់ខ្លួនបន្ថែមទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIXY2jK8iqwyFlAwwBIW1xTq4KEoU-3Jg6JYwa6MXXHDRz_fjEpeQmds-5TZLHoCQUfn69kSqLfSRFtiEconBPOQWkPNqdn2ja5S-8-i38sKWmRnzuwhVXBzWofCQunARiEi7lgGA8JgdFix48gc6Sj_OiqggxcQ3TV_eRYtxzkabGv8eAnYvNf2cfiR4w/s1001/image_2024-07-31_13-54-11.png

លោក Wong បានរៀបរាប់ពីភាពស្និទ្ធស្នាលរបស់ពួកគេ ចែករំលែកអ្វីៗគ្រប់យ៉ាង ប៉ុន្តែក្រោយមកបានឃ្លាតឆ្ងាយពីគ្នា ដោយសារតែគំនិត និងឧត្តមគតិខុសគ្នា។ ទិនហ្វី ចូលចិត្តដឹកនាំខ្លួនឯង ហើយរក្សាគំនិតពិតរបស់ខ្លួនជាឯកជន។ លោក Wong ដែលជាអ្នកដឹកនាំរឿង ផលិតករ និងជាអ្នកនិពន្ធរឿងដ៏ល្បីល្បាញរបស់ហុងកុង បានសហការគ្នាដោយជោគជ័យជាមួយនឹងទិនហ្វី ដោយដឹកនាំរឿងល្បីៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDF8Oq8jIWfcqCZ-M2t3QCX26_-8d0CRZ6hIiBQ4Jn3s0L4EEdZjPgxFmuvzZMk_bAAQejOgJSSryyWoZC3PS-qFKAhtjiierT8ooClH721iql8TH6aLhbxn6pR5wxZ1te3hzBBssmRQ2LKxk5ACYpbaJPrE9dOI7ckmcl0hVHpnboQBLMNCGepZEan4-O/s600/image_2024-07-31_13-54-18.png

ទិនហ្វី បានចាប់ផ្តើមអាជីពរបស់ខ្លួនជាអ្នកបន្ថែមសម្រាប់ស្ថានីយ៍ទូរទស្សន៍ Rediffusion របស់ហុងកុង។ ក្រោយមកលោកបានចូលរួមជាមួយ TVB ក្នុងឆ្នាំ ១៩៨២ ហើយបានបង្ហាញខ្លួនជាលើកដំបូងរបស់លោកនៅក្នុងឆ្នាំ ១៩៨៨ ជាមួយនឹង «Final Justice» ដែលធ្វើឱ្យលោកទទួលបានពានរង្វាន់ Golden Horse Award សម្រាប់តារាសម្តែងគាំទ្រល្អបំផុត។ តារាសម្តែងដ៏ល្បីល្បាញរូបនេះបានផ្សងព្រេងក្នុងការដឹកនាំភាពយន្តក្នុងឆ្នាំ ១៩៩៤៕

តារាសម្តែង Ryan Reynolds សារភាពថាស្រលាញ់ក្រុមចម្រៀង BLACKPINK

0

ក្នុងអំឡុងពេលដំណើរទេសចរណ៍សារព័ត៌មានសម្រាប់ភាពយន្តកំពុងល្បីមានចំណងជើងថា Deadpool & Wolverine នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង អ្នកដឹកនាំរឿង Shawn Levy រួមជាមួយនឹងតារាសម្ដែង Ryan Reynolds និង Hugh Jackman បានស្លៀកពាក់ហាន់បុកដែលឈុតប្រពៃណីកូរ៉េជាកាដូសម្រាប់ការមកដល់របស់អ្នកទាំងបី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh513ecMcBuW5BxxvKr3Fi3S3bszSajp3QcjGIMfR_v_EBTIbDwhX5ud9s_r9KUdnL7ONrgYOiRPmRUC_6_vmUlXNJyAl6lndxlUigM0AHB0j_LDTAJHgUhRzMu7F_26OB4i5DEol3RJSPc8n1jjX4KdD6JjmbFGog-9DHPUlFPTW_uGpiJ-sNytzs33f1K/s1240/image_2024-07-31_13-42-29.png

ឈុត Hanboks មានរូបរាងស្រស់ស្អាតជាមួយនឹងពណ៌ដូចទៅនឹងខ្សែភាពយន្តសម្រាប់តួអង្គទាំងពីរមានពណ៌ក្រហម និងលឿង រួមបញ្ចូលគ្នាជាមួយនឹងលំនាំប្រពៃណីកូរ៉េ។ អ្វីដែលកាន់តែមានការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា នៅពេលដែលអ្នកសម្របសម្រួលបានចង្អុលបង្ហាញថាវាត្រូវបានរចនាឡើងដោយមនុស្សតែមួយដែលបានផលិតសំលៀកបំពាក់ Coachella របស់ BLACKPINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduriAuPFnBkhumntp84kJHLSZruWOzLkOm1kTnqyjOgWK_Uz4pFL0EQs73HZlI8KEv2o_M6qzNrM3t54lZOXTuTD2NLDjEzt7igXAkA-mpmOK1pquQ6rtjffH_ANlSLGCpjb2mDZdYEDqjLUWXkvLx3mZgJY8VmlSek4P446HS2YjxOpeLiUy8GCuY4-z/s634/image_2024-07-31_13-42-41.png

ទទួលបានការរៀបរាប់បែបនេះ Ryan Reynolds តារាសម្តែងដែលដើរតួជា Deadpool បានបង្ហាញថាលោកស្រឡាញ់ចម្រៀងរបស់ BLACKPINK។ ពាក្យនេះហើយបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ិនធឺណិត ជាពិសេសអ្នកគាំទ្ររបស់ BLACKPINK តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrxLgv915VcoeAGqFB7jVs6bbZ4obqZqW8A2Mab7jjeHt9PiGx-6AFhumIwXzPKmdLgP8KdRJYjQ-LV3KR1c2fAAKek72YLoQujQg7fflbmRtjVsOno0DAY1CV69UN3y5LuSeK2M5llbD46RwMKPnw5Mn3ilHWzhLQEEvOK9u1THpadDOEeApRP5CN6J-T/s1500/image_2024-07-31_13-42-52.png

គេចាំបានថា នៅឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានចាប់ផ្តើមបង្ហាញពីការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍របស់ BLACKPINK ជាក្រុមចម្រៀងនារី K-pop ដំបូងបង្អស់ដែលជាតួអង្គសំខាន់នៅ Coachella រហូតបានដាក់ឈ្មោះថា «កំណប់ជាតិនៃកូរ៉េខាងត្បូង» ។ ពួកគេក៏បានបង្ហាញពីភាពភ្ញាក់ផ្អើលរបស់ពួកគេចំពោះចំនួនអ្នកទស្សនាដ៏ច្រើនដែលមានវត្តមានទាំងដោយផ្ទាល់នៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមចម្រៀងនេះបានបង្កប់វប្បធម៌កូរ៉េទាំងនៅលើសំលៀកបំពាក់និងឆាកជាដើម។ នៅពេលនោះ អ្នកនិយមលេងអ៊ីនធឺណេតបានចូលបណ្តាញទំនាក់ទំនងសង្គមដើម្បីបង្ហាញពីមោទនភាពរបស់ពួកគេនៅក្នុងក្រុមនេះ ខណៈពេលដែលពួកគេបានប្រើប្រាស់ប្រពៃណីកូរ៉េ និងសំលៀកបំពាក់ឆាកដែលបំផុសគំនិតដោយ Hanbok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuSe4Hm4Ez0BogAMIYkB224Ziq5-HxmI3IS2z2YyIc66ezwY7d2xFi9A6ads3XdKTpwrt-lnNfC9vamwAr5V6R3DP6GZZw1VSW8LjYqa4ejUVdeh7XwOKvcx5lwTvU6LCCOMFyo8H4Wo7iGEwtppp43C0_TKbs1yHo7CQ3hzyfBSFpE9YSu7NmgJB89YdT/s1000/image_2024-07-31_13-43-52.png

គួរបញ្ជាក់ថា ភាពយន្ត «Deadpool & Wolverine» រកចំណូលបាន ៤៣៨ លានដុល្លារទូទាំងពិភពលោក បន្ទាប់ពីចាក់បញ្ចាំងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ ហើយភាពយន្តនេះកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន៕

ពេជ្រ សូលីកា ទោះបីគ្មានផលិតកម្មធំជាខ្នងបង្អែកនៅតែអាចរក្សាប្រជាប្រិយភាពបាន

0

តារាចម្រៀងដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា ត្រូវបានហ្វេនៗកត់សម្គាល់ថារាល់ពេលទម្លាក់បទមនោសញ្ចេតនាម្តងៗគឺត្រូវចិត្តមិត្តៗយុវវ័យទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ ជាក់ស្តែងថ្មីៗនេះបទថ្មីរបស់ សូលីកា ជាប់លេខ១មានការស្តាប់ច្រើននៅលើឆាណែលយូធូប។ នេះបញ្ជាក់ឱ្យឃើញថាទោះបីជា ពេជ្រ សូលីកា មិនមានផលិតកម្មធំជ្រកកោនជាខ្នងបង្អែកក្តីប៉ុន្តែប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះនៅតែរក្សាបានមានការស្តាប់រាប់លានដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwdivfG8_cPgW1G1yvG5GcHuP6NMP2FXT0e8Dc73nknCA7QpNT69g5JGRIMIU-uNAI2MBAsSo5j1VVmtCQsLJC2P-US5UqGpPR5LnPzCaJJLKBdevAzNnWarWCyRmixl110rrUYhTXzpoXbL_nS6WKl-Anr7hLn4Cu5NKpLxoeW-BxpWYGNms6uwgTiHBe/s1800/image_2024-07-30_15-31-28.png
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ តារាចម្រៀង ពេជ្រ សូលីកា បានទម្លាក់បទថ្មីមានចំណងជើងថា «ថែការចងចាំ» ដែលជាបទមនោសញ្ចេតនាឈឺចាប់ នៅតែព្រួយបារម្ភសុខទុក្ខរបស់គេ និងចងចាំតែម្នាក់ឯង ហើយគ្មានអ្នកផ្សេងមកជំនួសស្នេហាមួយនេះបាន។ មួយបទនេះកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនមានការស្តាប់ជាង៣០០Kហើយនៅលើឆាណែលយូធូបរបស់ ពេជ្រ សូលីកា។ គិតត្រឹមរសៀលថ្ងៃទី៣០ កក្កដា នេះ ថែការចងចាំបន្តជាប់ Trending លេខ១ នៅលើយូធូបប្រទេសកម្ពុជាដែលមានការស្តាប់ច្រើនជាងគេបង្អស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1L7h-RB6ipBFZIuZSvPcdOjORyWeCHY33J4Qg3Vb8Q3F_mTePfQGmSH3hp_g-53GW00typ7Lm1mqp5DyV6MhOuQGbudVDtAWMJ2sI2YUkm8XUeQaLveucRWnl13tuxWivmDTJdwZzM2diouQ32f9Tp3y3ujxE1kYxQbaFVpskCSEQ0xQFzZ3JJ2lg_261/s2048/image_2024-07-30_15-31-27.png

បទរបស់ ពេជ្រ សូលីកា ទទួលបានការសរសើរយ៉ាងច្រើនមានទាំងអ្នកខ្លះបង្ហាញថាដូចជារឿងរបស់ខ្លួនជាដើម។ មិនត្រឹមតែបទថ្មីទើបតែទម្លាក់នេះទទួលបានការគាំទ្រប៉ុណ្ណោះប៉ុន្តែបទចម្រៀងជាច្រើនទៀតរបស់ ពេជ្រ សូលីកា ទទួលបានការគាំទ្រដូចគ្នាដោយបទទាំងនោះបានចេញនៅលើឆាណែលយូធូបផ្ទាល់ខ្លួនមិនមែនចេញនៅក្រោមផលិតកម្មធំនោះទេ។ បទល្បីៗដែល ពេជ្រ សូលីកា បន្តអាជីពដោយមិនមានផលិតកម្មជ្រកកោនទទួលបានការគាំទ្រមានដូចជា «ហេតុអ្វីយើងបែកគ្នា?» , «ស្នាមបេះដូង» «គ្មានឱកាស» «ផ្កាឈូកកំសត់» និងបទជាច្រើនទៀតសុទ្ធតែមានការស្តាប់រាប់លានដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3X7VjQHUufcIVmtPQI0BcufCReWIxeqJM6C22WM4OO4BNW0IXc4XwcA3nJQvuYgiixUMVOkjnNi-qlDAi6ERcbtaRHE9FWRL-s2geFTLueLNOO-PBpTAS9qsfC0HorYxDhZtU_FuZ2_2R4I9_NoKOA5jw7JWp1Y6NpHu-Dxmgrr3XabyghHuKnWQCCg2w/s1800/image_2024-07-30_15-31-23.png

ក្រៅពីទីផ្សារចម្រៀង ពេជ្រ សូលីកា ក៏ក្តោបឱកាសធ្វើជា BA ផលិតផលមួយចំនួនផងដែរ ថែមទាំងបណ្តុះបណ្តាលប្អូនស្រីដើរលើវិថីសិល្បៈដូចគ្នាទៀត។ នេះបញ្ជាក់ឱ្យឃើញថា ទោះបីជាពេលនេះ ពេជ្រ សូលីកា លែងមានផលិតកម្មធំជាខ្នងបង្អែកប៉ុន្តែអ្នកចម្រៀងរូបនេះនៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនបានដដែល។ ក្រៅពីកិច្ចការសិល្បៈ ពេជ្រ សូលីកា ក៏ខ្នះខ្នែងធ្វើកិច្ចការសប្បុរសធម៌ រួមទាំងចូលរួមការងារសង្គមក្លាយជាសមាជិកសមាគមកាយឫទិ្ធនារីកម្ពុជាមួយរូបផងដែរ៕

លោក ទេព រិនដារ៉ូ សរសើរ ខាត់ វៃហាំង តែងតែគោរពដល់សិល្បកររៀមច្បងជាភាពគំរូមួយ

0

តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាលោក ទេព រិន ដារ៉ូ បានកោតសរសើរទៅកាន់តារាសម្តែង ខាត់ វៃហាំង ដែលជាសិល្បករជំនាន់ក្រោយថា តែងតែគោរពដល់សិល្បកររៀមច្បងហើយនេះជាភាពគំរូមួយ។ ឃើញការសរសើររបស់រៀមច្បងដូចនេះ ខាត់ វៃហាំង បានពោលថា លោក ទេព រិនដារ៉ូ ជាវីរៈតារាសម្តែងក្នុងបេះដូងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRi6h9I4_EJcjRpyUGh7Y-vQ3PkY_mHj_Z5Ovr3YFQB8NcXOm63dTFbD1FsjriL3WQ5dHEdPrgpQ2HCFFY3FgljaexabYQrqY4Bhlr-QZXVJ4Qttp9BQsOGTdfmu8d7pNlrwZMTG4yEuhmll7sKEWuFnzoYe_64MgET0AlCqF98-SlkNSnqNSqeMlsV0i/s960/image_2024-07-30_14-16-25.png

ជឿជាក់ថាទស្សនិកជនក្មេងចាស់ប្រុសស្រី ពិតជាស្គាល់តារាសម្តែងដ៏មានប្រជាប្រិយលោក ទេព រិនដារ៉ូ មិនខានទោះបីជាប្រឡូកអាជីពសិល្បៈអស់រយៈពេលជាច្រើនទសវត្សរ៍ក្តីប៉ុន្តែប្រជាប្រិយភាពរបស់តារាសម្តែងជើងចាស់រូបនេះនៅតែត្រូវប៉ាន់ទីផ្សារមិនថាជាភាពយន្តខ្នាតធំ រឿងភាគ កិច្ចសម្ភាសន៍នានា រួមទាំងសម្តែងក្នុងរឿងខ្លីប្រូម៉ូតផលិតផលជាដើម។ ដ្បិតតែមានវ័យជ្រេក្តី ប៉ុន្តែភាពសង្ហារបស់លោក ទេព រិនដារ៉ូ នៅតែអាចរក្សាបាននិងត្រូវប៉ាន់ដើរតួឪពុករបស់តួឯកប្រុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZCwnFfr1qPW_UdfhyphenhyphenfcL9WUNKrVDsUjR03GSiLwNfpIzPKCwuR0sEGl1NWdqCMaYl06Gq01ANNE7NJ8pmQ4HbiqBlfSL8jE9YO2QCrPzb2aNSgC1wviTiHgNrbCyxAlqwqSCD9VsDuOyZ3v_p7oz0JiD_kE0n7bpdakQf5yBUClx8f86SO7BBUELwNFy3/s960/image_2024-07-30_14-16-26.png
មិនត្រឹមតែមានទេពកោសល្យខ្ពស់ក្នុងអាជីពសម្តែង និងភាពល្អមិនចេះរញ៉ៃមានរឿងអាស្រូវនៅលើបណ្តាញសង្គមលោក ទេព រិនដារ៉ូ តែងតែទទួលបានការគោរពស្រលាញ់ពីសិល្បករជំនាន់ក្រោយចាត់ទុកលោកជានិមិត្តរូប។ ថ្មីៗនេះលោក ទេព រិនដារ៉ូ បានសរសើរសិល្បករជំនាន់ក្រោយម្នាក់គឺជាតារាសម្តែង ខាត់ វៃហាំង ដែលជាសិល្បករគំរូមួយរូបគោរពរៀមច្បង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzR1aHpjYpoaEI0rUDghTUDCUrVZfaJkFzvT5as9l5j06p4fPMD1hyjDPN1486G2HfDdKj7xE4g-kz_1b49065frR3gI9k1wBk5jn8nokFud1i4D9Asz770nLZ0Ek3SyiyXBdiaJHIA1k6SAZk7N7_FwYhnSQIEAA2a9GnSTuzb5U_vVki_BAj_OLDe8ZC/s1962/image_2024-07-30_14-16-29.png

លោក ទេព រិនដារ៉ូ បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកនៅយប់ថ្ងៃទី២៩ កក្កដា ថា «អរគុណណាស់ ក្មួយ ខាត់ វ៉ៃហាំង ដែលតែងតែផ្តល់កម្លាំងចិត្តដល់ខ្ញុំ តែងតែផ្តល់ការគោរពនិងភាពស្និទ្ធស្នាលដល់សិល្បកររៀមច្បងដូចជារូបខ្ញុំជាដើម គឺជាគំរូដ៏ល្អមួយ។ សូមជូនពរឱ្យក្មួយទទួលបានជោគជ័យក្នុងអាជីពរបស់ក្មួយ សំណាងល្អក្នុងជីវិតនិងជាពិសេសសុខភាពល្អ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLEZ7UrvQhu9oPEucoOUDhgzGchX_9EMI3ErQ93wKdCCoOWXEVKXXH3LKlpvQTABqsVYk39m_mTLsJLZB_xaZYNE0QdKU8jAKw_u8L8dPpSz_xEkt3pebQh3XwnIBpTmHv5ifpqC7RRtKMi_g7aSAEhEpmbzusiyuSw5Y5nrBx6Mn4CglHKui2-bMw5Yxv/s1903/image_2024-07-30_14-16-30.png

ទទួលបានការសរសើរពីរៀមច្បងដូចនេះតារាសម្តែង ខាត់ វៃហាំង បានបង្ហាញដែរថាលោក ទេព រិនដារ៉ូ ជាវីរៈតារាសម្តែងក្នុងបេះដូង។ វៃហាំង បានចែករំលែកការបង្ហោះរបស់លោក ទេព រិនដារ៉ូ ភ្ជាប់មកជាមួយចំណងជើងថា «វីរៈតារាសម្ដែងក្នុងបេះដូង និង ជាទីគោរពស្រលាញ់»។ គួរបញ្ជាក់ថា តារាសម្តែងប្រុសទាំងពីរដួងនេះធ្លាប់បានសម្តែងរឿងជាមួយគ្នាជាច្រើនទាំងរឿងភាគនិងភាពយន្តខ្នាតធំ៕

 

 

 

អត្រាកំណើតធ្លាក់ចុះពេក! ចិនគ្រោងបន្ថែមមុខជំនាញអាពាហ៍ពិពាហ៍នៅក្នុងវគ្គសិក្សាជាលើកដំបូង

0

ប្រទេសចិន៖ សកលវិទ្យាល័យមួយរបស់ប្រទេសចិនបានបង្កើតថ្នាក់បរិញ្ញាបត្រជំនាញវិជ្ជាជីវៈដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ជាលើកដំបូង គ្រោងនឹងចាប់ផ្តើមចុះឈ្មោះនិស្សិតនៅខែកញ្ញាឆ្នាំ ២០២៤ ខាងមុខនេះ។
យោងតាមសារព័ត៌មានបរទេស CGTN បានឱ្យដឹងថា សកលវិទ្យាល័យវិជ្ជាជីវៈកិច្ចការស៊ីវិលចិន គ្រោងនឹងចុះឈ្មោះសិស្សចំនួន ៧០ នាក់នៅក្នុងវគ្គសិក្សាដំបូង ដោយបង្រៀនស្តីពីការគ្រប់គ្រងសង្គមវិទ្យា វប្បធម៌គ្រួសារ ក្រមសីលធម៌ និងសេដ្ឋកិច្ច រួមជាមួយនឹងការបណ្តុះបណ្តាលជាក់ស្តែងលើផ្នែកដូចជា សមត្ថភាពដោះស្រាយបញ្ហា ការប្រឹក្សាគ្រួសារ ការរៀបចំផែនការអាពាហ៍ពិពាហ៍ និងសេវាកម្មផ្គូផ្គងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi19XH9_IuvXpTkg-RjPF6wAG7ld30X5ry0AaLvdThZhk7HFvRcgffNrJcqnuWJsVvRJhhjlfOePrTmOguJRo3fB6fSXLgZZY18FukySP8Yk5IQl99LqfeulKxoNKCqxnIdKHPHCjf5AxKNla4_zKkATxZyEyv3niJ61YzZbb66ZFP3tq_qedXnmvG1wxuK/s1280/photo_2024-07-31_13-24-51.jpg

លោក Zhao Honggang នាយករងនៃសាកលវិទ្យាល័យកិច្ចការស៊ីវិលចិន បាននិយាយថា ការបណ្តុះបណ្តាលផ្នែកសិក្សានេះនឹងមានប្រហែល ៤៥% ហើយការអនុវត្តជាក់ស្តែងនឹងមានប្រហែល ៥៥% នៃកម្មវិធី។ ដូច្នេះកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តោតសំខាន់លើការរៀបចំផែនការអាពាហ៍ពិពាហ៍ ដែលគ្របដណ្តប់គ្រប់យ៉ាងចាប់ពីការផ្គូផ្គង និងការប្រឹក្សាមុនពេលរៀបការ ការមានកូន ទំនួលខុសត្រូវគ្រួសារ រហូតដល់ការប្រឹក្សាមុនការលែងលះ។ លោក Zhao Honggang បានបន្តទៀតថា “បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចមានឱកាសស្វែងរកការងារធ្វើនៅក្នុងសមាគមឧស្សាហកម្ម ក្រុមហ៊ុនផ្គូផ្គង ក្រុមហ៊ុនសេវាកម្មអាពាហ៍ពិពាហ៍ និងទីភ្នាក់ងារប្រឹក្សាអាពាហ៍ពិពាហ៍ និងគ្រួសារ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixY5Gp67kkILY0UlMWqI6Qca1PCLIavnVrGYmbYs9n0JmrZPBLxB5y4qxlLZsf_O1aQab0AIOWGg8_azOMwZQLksZwPKqPB3r6hTGHtCiy6vx-DI0cAn4ei4PKahs-hsOJDszVJeE1NoYss1ieHzbuhC1GCFLI0AGXBODvNaURYTievxngBgUTCttQfYlz/s1020/photo_2024-07-31_13-25-07.jpg

បច្ចុប្បន្ននេះ វិស័យផ្គូផ្គង និងអាពាហ៍ពិពាហ៍កំពុងខ្វះអ្នកជំនាញដែលបានបណ្តុះបណ្តាលត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ឧស្សាហកម្មផ្គូផ្គងអនឡាញនៅតែរីកចម្រើនខ្លាំងនៅក្នុងប្រទេសចិន។ របាយការណ៍មួយបានប៉ាន់ប្រមាណថាទីផ្សារណាត់ជួបតាមអ៊ីនធឺណិត និងការផ្គូផ្គងរបស់ប្រទេសបានកើនឡើងជិតបីដងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣។ នៅក្នុងទីផ្សារនេះតម្រូវឱ្យនិស្សិតដែលបញ្ចប់ការសិក្សាអាពាហ៍ពិពាហ៍មានទេពកោសល្យច្នៃប្រឌិតដែលអាចផ្តល់សេវាកម្មរៀបចំផែនការអាពាហ៍ពិពាហ៍ដ៏ទំនើប ក៏ដូចជាការរចនា និងអភិវឌ្ឍសេវាកម្មផ្គូផ្គង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh228uxAWKP51-s95VeZyL4jMS6b_st0fccVr0cVJbFRdtOOKPMh_QycTfh-2YJJMdvuIDfkjJI1mFEx9AjblRXPNUA93B35u0jB6c0H-cX5jhUDrPsRdThHQPaY60uXRZR91P30VF1u8nT9HAKR58I8QfTXeaE8SY0Xg0N3_5GBcIrqUqUR4j_RWgZqZ28/s1000/photo_2024-07-31_13-25-31.jpg

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាអាពាហ៍ពិពាហ៍របស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង បើទោះបីជាមានការកើនឡើងបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ។ រដ្ឋាភិបាលរបស់ប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីលើកកម្ពស់ “ទំនាក់ទំនងអាពាហ៍ពិពាហ៍ និងគ្រួសារប្រកបដោយសមភាព ការចុះសម្រុងគ្នា និងស៊ីវិល័យ” ដោយណែនាំកំណែទម្រង់ថ្មីដើម្បីកាត់បន្ថយថ្លៃដើមអាពាហ៍ពិពាហ៍ និងការបង្កើនសេវាប្រឹក្សាអាពាហ៍ពិពាហ៍គ្រួសារ។ ហេតុនេះការបើកឧស្សាហកម្មបណ្តុះបណ្តាលសេវាកម្មអាពាហ៍ពិពាហ៍គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ប្រទេសចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqRus3z8XQtDQlS4-ck11sVZUqGLSeZTgcsuSmvN36JxiiMqW4POpHvzU_1w4DGjsApacU5fSwN3Tu_fOhobhS-UXddCLWapSynliIYfr5LocCYk70MGAZNDlT844m_F2WSFFpAw1rOAwIDYefxBUPuTqsm1zKkegYhfPzs_WDnjLu6Y86x_AWYdLqSz3/s1280/photo_2024-07-31_13-26-22.jpg

ចេះតែឆ្ងល់ គេដឹងហេតុការណ៍ធ្លាក់យន្តហោះបានដោយរបៀបណា? តាមពិត មកពីឧបករណ៍ពិសេសនេះ

0

ប្រអប់ខ្មៅ (Black box) គឺជាឧបករណ៍អេឡិចត្រូនិចសម្រាប់ផ្ទុកព័ត៌មានផ្សេងៗ អំឡុងពេលហោះហើរនៅលើអាកាស ខណៈវាគឺជាតម្រុយដ៏សំខាន់ក្នុងការស៊ើបអង្កេតទៅលើឧបទ្ទវហេតុនានា។ ប្រអប់ខ្មៅ មិនមែនមានពណ៌ខ្មៅទេ ផ្ទុយទៅវិញគឺជាប្រអប់មានពណ៌ទឹកក្រូចភ្លឺ ព្រោះថាវាងាយស្រួលដល់ភ្នាក់ងារក្នុងតាមរក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPFsL6JjkIp7leYndMTR1XX0BWviEgNT7wNTUU0qyoJyGtLZbUfyE8xWP46iHt9NproVphImVcVqQaS8G10VNYuBbwyJW9e1RtwEPmBkgB7fr-rhDiPMFnS3Mk6TdEutdYb-ULlEOHrm2vzcq03lkK5P8na_ifSUDVIlhyphenhyphenPUgyBQjiNY357OwRuZvnYmDm/s1200/IMG_3015.JPG

ប្រអប់ខ្មៅ ចែកចេញជា ២ ប្រភេទ ដែលមានមុខងារខុសៗគ្នា ប៉ុន្តែមានសារៈសំខាន់ដូចគ្នា នោះគឺប្រភេទ CVR និង FDR ។ ខណៈដែលនៅលើយន្តហោះជាទូទៅត្រូវតែមានប្រអប់ខ្មៅទាំង ២ ប្រភេទនេះ ដើម្បីកត់ត្រាទិន្នន័យ។ ប្រអប់ខ្មៅទាំង២ នេះ ជួនកាលត្រូវបានគេដាក់បញ្ជូលវានៅក្នុងប្រអប់ខ្មៅតែមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlxmoT38hS-gqrD9UHOnhnToXRDOXDZDhE-JEs9O96zABWPaRqVkF4UHUPu_tax4IFdFgkc9xjcMBpYdoIl22u2fDdzFL4MgdPZ22bP_Y0cu-GLQrXPYm4SOky0g2sVo9Y3OCSWoHxnG56smhLbBa2DnhE8AxgiXuPA-8Vjy9Zg25y8pprFz-TvXfNv2Zj/s2040/IMG_3022.JPG

CVR (Cockpit Voice Recorder) ៖ ប្រអប់ខ្មៅប្រភេទនេះ ត្រូវបានគេប្រើសម្រាប់តាមដានការសន្ទនារបស់អាកាសយានិក និង រវាងអាកាសយានិកជាមួយអ្នកគ្រប់គ្រងផ្លូវអាកាសចរណ៍នៅឯព្រលានយន្តហោះ។ យ៉ាងណាមិញ ឧបករណ៍នេះនឹងថតសំឡេងរបស់អាកាសយានិកក្នុងរយៈពេល២៥ម៉ោងចុងក្រោយមុនពេលកើតហេតុ។

FDR (Flight Data Recorder) ៖ ឧបករណ៍នេះ ត្រូវបានគេប្រើសម្រាប់ចាប់យកនូវទិន្នន័យសំខាន់ៗមានដូចជា រយៈកម្ពស់ ល្បឿន កូអរដោនេទីតាំងភូមិសាស្ត្រ មុំរបស់ស្លាបយន្តហោះ សីតុណ្ហភាព សម្ពាធខាងក្នុង និងឥន្ធនៈរបស់យន្តហោះជាដើម។ ប្រអប់ខ្មៅ្មប្រភេទនេះលក្ខណៈធន់ខ្លាំងណាស់ អាចការពារទិន្នន័យខាងក្នុងរហូតដល់កម្តៅរាប់ពាន់អង្សាជាមួយនឹងសម្ពាធយ៉ាងធ្ងន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW_nModLh1l4IbFV-VaxFiBm1izgc5dWj1ukm2-gxJhdZg_IInKDbmc5vgHO7xfsBtLkvfJw_n2rEAmzV3_x6YMFSecJ5g-kCIHvyCIYSM2faTW4jTxFB6qJLLgLBtzAeu05gox4DyRLS1E8nACMGN1rApQtcUIcVcOAuv_T3B506vfbrx0te30kMpHOL5/s1600/IMG_3009.JPG

ម៉្យាងវិញទៀត ប្រអប់ខ្មៅ ក៏មានបំពាក់នូវឧបករណ៍ចាប់សញ្ញាក្រោមទឹកផងដែរ ក្នុងករណីធ្លាក់យន្តហោះកណ្តាលសមុទ្រ ឧបករណ៍នេះនឹងបញ្ជូនសញ្ញានៅពេលដែលប៉ះនឹងផ្ទៃទឹក យ៉ាងហោចណាស់គឺរយៈពេល ១ ខែ ទើបវាអស់ថ្ម។ ឧបករណ៍នេះនូវតែអាចផ្តល់សញ្ញាបាន កាលណាវាស្ថិតក្នុងជម្រៅទឹកប្រមាណ ៤,២៦៧ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1fM-KoYTAypzUdefSyMaSvptEosyVSTz31YH7rxgLQ2DIgJk1eI6mVvLYVrZDDPCR7LQ6oj7GNMXgmrIgKbqHF-veXnYtNDL1FIxmmITPfpBEwkisZ1sKZ33AEI30V5xaTUz9qzLj8OJfyY1hZ8vEFe0z1NDrB2h3Fhyphenhyphene-othMwUuh-5hHbiV2uLzocei/s1280/IMG_3010.JPG

បន្ទាប់ពីប្រទះឃើញប្រអប់ខ្មៅហើយ ភ្នាក់ងារនឹងយកវាទៅវិភាគនៅឯមន្ទីរពិសោធន៍ ដែលក្រុមអ្នកស៊ើបអង្កេតអាចដឹងពីតម្រុយនៃឧបទ្ទវហេតុ តាមរយៈការវិភាគទិន្នន័យដែលផ្ទុកនៅក្នុងប្រអប់ខ្មៅទាំង២ប្រភេទនោះ។ ចំពោះដំណើរការនៃការវិភាគហេតុការណ៍ គឺអាចប្រព្រឹត្តិទៅរយៈពេលជាច្រើនសប្តាហ៍ឬក៏រាប់ខែ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTEkSUEHlsDfmPthBu7QNb_s4iUxtuSuAb84yjtB8aMKtZKjUbQ8cmwe89BK_TrBA_cABpFZw3K99JmYo4MStjVitKkP0rpbHE1STvEigHsVj8SGbCzqhbbhGawJYBV8SgjDvONn_9RV3MlrtnNEMUzPCPnhuldryN0tTjlthKx9KrJxtOrvKSqN_GKIPS/s668/IMG_3013.JPG

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ ប្រអប់ខ្មៅមិនមែនមានតែនៅក្នុងយន្តហោះទេ វាក៏ត្រូវគេបំពាក់នៅក្នុងរថយន្តប្រភេទមួយចំនួនផងដែរ ដែលត្រូវបានគេស្គាល់ថាជា ប្រអប់ខ្មៅប្រភេទ EDR ដែលមានមុខងារក្នុងការកត់ត្រាទិន្នន័យ ត្រួតពិនិត្យពីប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត ជាពិសេសជាតម្រុយដឹងពីឧបទ្ទវហេតុដែលកើតឡើងដោយប្រការណាមួយផងដែរ៕

រដ្ឋាភិបាល ត្រៀមមឈូស​រួចជាស្រេច ដើម្បីបូជាសពអាកាសយានិកទាំងពីររូប

0

ក្រោយចំណាយពេល១៨ថ្ងៃចុះរុករកឃើញសាកសពអាកាសយានិកទាំងពីររូប ដែលបានជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ពេលនេះរាជរដ្ឋាភិបាល បានត្រៀមមឈូស២រួចជាស្រេច ដើម្បីបូជាទៅតាមប្រពៃណីជាតិខ្មែរ និងធ្វើឱ្យស័ក្តិសមនឹងកិត្តិយសរបស់អាកាសយានិកទាំងពីររូបនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOM5WJZZ_HV3Ydq8fQxTwHMsVsm0HyfEPl8cocobJUmmsk01mG4ls1zwoLkgLII1Zb7FAimYi_VZa-Lw9tgGjMwGyt43Yvw-1IjJ24tAdh8C-99zH5T4M8z45ldZ7tdpoJ-8uAU9Lp06yyFWNgZVZUzNDwft4fEDASyhIXDuQSlr3gdvNhNVhL0QR6p95Z/s1280/453211875_818229520400094_9079716658117613795_n.jpg

បច្ចុប្បន្នមឈូសចំនួន ២បានដាក់តាំងនៅវត្តថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈសាកសពកំពុងត្រូវបាននាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងត្រួតពិនិត្យ ដំណើរការយកសាកសពចេញពីព្រៃ ខណៈអាកាសធាតុមិនអំណោយផល ដោយមានភ្លៀងធ្លាក់មិនឈប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh970aDwxqCpCzWJUeHnw4UNZ0PcmTsqWsXp6cpBebYBgtLvI8Sl6J-tzHc4n54snvhlJ0ptGrxmGKILVSLs3l3ObN-9s3wXIdsNIjekSAygpjZFNmUfRNMZ09yaZQWjVzXnf6yC-pJ7w3irOMqjJYuZLpdq-HW4wUSRP5aeaBUozMVfN2APY3nrswDGqmb/s1280/453254562_910104307820573_186216768968082972_n.jpg

ដោយឡែក នៅពេលដែលសាកសពអាចដឹកជញ្ជូនចេញពីព្រៃហើយ នឹងត្រូវបញ្ចុះក្នុងមឈូសដែលបានត្រៀមជាស្រេចនៅវត្តថ្មដា មុននឹងដឹកជញ្ជូនបន្តមកភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDlseZa18Ln8S7I-DMwNu05t_d31Cdkbww0a3SkE4_aggEn56m_7qVfzAnt7LY2kxreDVNLYJIEKZUl1k9iqIgMJ9Q_Rx8zeDD4sLP32hBmZQ4cZbAWM1VSPDnpxw3C79Zv5oqyinTBCoUFO0Uyz_Tm649IIwBXDlFQvC8615yrhhbb1g_qJOG_N9ip-8v/s900/photo_2024-07-31_09-58-12.jpg