Home ព័ត៌មានអន្តរជាតិ បើទោះមានដីតូច ប៉ុន្តែគ្រួសារជប៉ុនមួយនេះអាចសាងសង់ផ្ទះគួរឱ្យចង់រស់នៅ

បើទោះមានដីតូច ប៉ុន្តែគ្រួសារជប៉ុនមួយនេះអាចសាងសង់ផ្ទះគួរឱ្យចង់រស់នៅ

54
0

ប្រទេសជប៉ុន ៖ ជប៉ុន គឺជាប្រទេសមួយដែលមានពលរដ្ឋពូកែច្នៃប្រឌិតគ្រប់បែបយ៉ាង ដូចជា ៖ ម្ហូបអាហារ, ការទុកដាក់សម្លៀកបំពាក់, ការរស់នៅ, ភាពស្មោះត្រង់ និងការនិយាយស្តី ។ ថ្ងៃនេះ សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកអំពីការសាងសង់ និងរចនាម៉ូដផ្ទះរបស់គ្រួសារជប៉ុន បើទោះជាផ្ទះនេះមានទំហំតូចក្តី ប៉ុន្តែវាគួរឱ្យចង់រស់នៅ ។ ចំណុចសំខាន់ គឺពួកគេបានប្រើប្រាស់ទីធ្លាដ៏តូចចង្អៀតឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRxT4Zyp7of3O0MLhtea0WL_8PJe3fGd04yv995N7fWsEJD2Ps3ucsft729H95eBtQTx0sWIeWbMX87rQMuVyRd-QoosJnNu42fY-0nt-h2RPex2bZVXs5otTFpy04kJmTAmtk88fHq9M4HM4tVxLFCt5n6D2JAuer_0NikC_V7A-BqjmPoS7wD5eDAvW/s2048/image_2024-07-31_16-30-14.png

ទីក្រុងតូក្យូរបស់ជប៉ុនមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក ហើយដោយសារការខ្វះខាតទីធ្លា ទើបធ្វើឱ្យយុវជនសម័យថ្មីនៅទីក្រុងនេះនិយមសាងសង់ផ្ទះមានទំហំតូចៗ ឬហៅថា Kyosho Jutaku កាន់តែច្រើន ។ ការរស់នៅផ្ទះតូចអាចឱ្យពួកគេកាត់បន្ថយការចំណាយដើមទុនសាងសង់ និងមានភាពសមស្របសម្រាប់ការរស់នៅទីក្រុង ។

ជាមួយគ្នានេះ ផ្ទះតូចៗជាច្រើនត្រូវបានសាងសង់ឡើងប្រកបដោយភាពឆ្លាតវៃ គួរឱ្យចង់រស់នៅ និងអាចប្រើប្រាស់ទីធ្លាដ៏តូចចង្អៀតឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។ ហេតុនេះ ពួកគេអាចរស់នៅក្នុងផ្ទះយ៉ាងកក់ក្តៅ និងរីករាយ បើទោះវាពុំមែនជាផ្ទះធំក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2F9jrY17DD-2biBFO7wl_IXNAaNwGP76qtgCFJzYMuVc-DDwcU94qxb9FqFCOkVaqWp4SlRpF5pwZyVhwp2_dsn3Xtjl4nJwZEgr1oJg0snoE079_ar0LHUnpKjs0nPTdr-L5ZLFSuVE1qs2QjXsXymh3Ox45BOtYWF71UmawONxSjJMSNeq1bUvstNAE/s1110/image_2024-07-31_16-30-19.png

ផ្ទះតូចដែលលោកអ្នកបានឃើញនេះ គឺមានកម្ពស់៣ជាន់ មានរូបរាងប្លែក ដែលបានសាងសង់នៅលើភ្នំមួយប្រកបដោយការរចនាម៉ូដយ៉ាងស្រស់ស្អាត ។ វាផ្ទះរបស់គូស្វាមី-ភរិយាចូលនិវត្តន៍ពីការងារ គឺលោក កូដាក់ហ្វូមិហុ និងអ្នកស្រី មីជិកុ រស់នៅជាមួយកូនប្រុស ។

នៅជាន់ទី២ របស់ផ្ទះនេះ គឺជាបន្ទប់ទទួលភ្ញៀវ និងចង្ក្រានបាយ ដែលមានទ្វារកញ្ចក់សម្រាប់ទទួលពន្លឺថ្ងៃយ៉ាងបើកចំហ ទើបធ្វើឱ្យបន្ទប់នេះមើលទៅកាន់តែធំទូលាយ ។ យើងអាចមើលទេសភាពផ្លាស់ប្តូរតាមរដូវកាលនៅខាងក្រៅតាមកញ្ចក់ផ្ទះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicxUSN5FU-qFnHM8zdiwzxlcSECDVRPyZPwPUOnSzdUEMMz7iz6iKlofOWBYiqigDNfvBkPtxfIhKvjymbXqQiUh-usTGFlCKvsZgWhudWnU3agHJ64D8DBbVGslhA7jJGsHDhMPtWxeyfm5mH1v4sZifyS18pBm1S1s8XNuLhFXeHzpg5Ley2xkMSjn-l/s1110/image_2024-07-31_16-30-36.png

ចំណែកជាន់ទី៣ គឺមានទំហំស្មើនឹងជាន់ទី២ ដែលជាបន្ទប់ផ្ទាល់ខ្លួនរបស់អ្នកស្រី មីជិកុ សម្រាប់ផាត់ពណ៌គំនូរ និងមើលទេសភាព ។ នៅក្បែរនេះ គឺជាបន្ទប់សម្រាករបស់អ្នកស្រី និងស្វាមី ប៉ុន្តែពួកគេពុំប្រើប្រាស់គ្រែទេ ដើម្បីឱ្យបន្ទប់នេះមានទីធ្លាទូលាយអាចធ្វើការងារផ្សេងបាន ។ រីឯផ្នែកខាងលើជាបន្ទប់អានសៀវភៅរបស់លោក កូដាក់ហ្វូមិហុ ដែលមានគ្រែតូចមួយទុកឱ្យលោកសម្រាក ។

នៅជាន់ទី១ មានទីធ្លាតិចជាងជាន់ផ្សេងៗ ប៉ុន្តែវាជាជាន់មានការតុបតែងច្រើនបំផុតក្នុងផ្ទះនេះ ហើយនៅជាន់ក្រោមនេះ មានបន្ទប់សម្រាករបស់កូនប្រុសគូស្វាមី-ភរិយា ។ ការតុបតែង និងការសាងសង់ផ្ទះនេះបានធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgolZSnZwG8uShBGgLUsbQTdIp5skQScDyh-QSASEqME2z1J8qA05_1hIZk1U6RarM77eGR7UE3gSmTNe2vZ4OrX0hSpQg3n2APdcXCrCU16cwUwOWTzSxMngQGzPgs6_nksexrSJ7pZuARcNmen6zKQaCJnbHxAJFr5KzZbxjrvWeHzAlB6IX1D3TU1pBa/s640/image_2024-07-31_16-30-54.png

កាលពី២០ឆ្នាំមុន គូស្វាមី-ភរិយានេះបានសម្រេចចិត្តទិញដីលើភ្នំ ប៉ុន្តែវាមានទីធ្លាតូចចង្អៀតប៉ុណ្ណោះ ដែលរឹងមាំអាចសាងសង់ផ្ទះបាន ។ ហេតុនេះ គូស្វាមី-ភរិយាក៏បានពិភាក្សាជាមួយ សាកាណុ យ៉ូស៊ិណូរិ ជាអ្នកជំនាញសាងសង់ផ្ទះទំហំតូចៗ ។ បើទោះជាពីដំបូង វាជាការងារលំបាកសម្រាប់ សាកាណុ ប៉ុន្តែអ្នកជំនាញរូបនេះមានវិធីដោះស្រាយដើម្បីអាចសាងសង់ផ្ទះលើភ្នំបាន ដោយការបុកគ្រឹះផ្ទះឱ្យរឹងមាំសម្រាប់ទ្រទ្រង់ទម្ងន់ផ្ទះជាន់លើ ។

ក្រៅពីនេះ អ្នកជំនាញក៏មានគំនិតប្រើប្រាស់ទីធ្លាជុំវិញ ឬក្នុងផ្ទះផងដែរ ដើម្បីឱ្យគ្រួសារនេះរស់នៅយ៉ាងរីករាយ ដូចជា ៖ ការធ្វើជណ្តើរកណ្តាលផ្ទះដើម្បីងាយស្រួលឡើងទៅបន្ទប់ផ្សេងៗ ហើយនៅចន្លោះជណ្តើរមានពន្លឺថ្ងៃចូលទាំងមូល ។ លើសពីនេះ ក៏មានបន្ទប់ក្រោមដីសម្រាប់ឱ្យម្ចាស់ផ្ទះសម្រាកគេចពីអាកាសធាតុក្តៅក្នុងរដូវប្រាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN-CZETnHfF1-hvsqUuQcgpZCVBX5d6u3EKQNOkf0TsndA7t0fgNJfBhuGpi7y1iEBHIdNFmWp3Y1r_VelYmlpN5sSMg9Co6aRepCJDJcdb1oLpUgdYqUDrsx2C4HoXPobVGrFycurmxPPYZwU7J5mMtQGG7OdibNiFJoIx_ca56F7V6IESS7ptgYV7gAQ/s1900/image_2024-07-31_16-30-48.png