Home Blog Page 944

បើចង់ទៅលេងប្រទេសទាំងនេះសូមគិតម្តងទៀត! អឺរ៉ុបកំពុងចាត់វិធានការដេញភ្ញៀវទេសចរណ៍ដោយធ្វើរឿងនេះ

0

បរទេស៖ ប្រជាជននៅក្នុងប្រទេសអឺរ៉ុបដូចជាអេស្ប៉ាញ អ៊ីតាលី និងហូឡង់ បានកំពុងចាត់វិធានការដេញភ្ញៀវទេសចរណ៍ចេញពីស្រុក ដោយសារកំណើនលើសលប់ពេក ធ្វើឱ្យអ្នកស្រុកមានភាពតានតឹង។
យោងតាម CNN កាលពីដើមខែកក្កដា ប្រជាជននៅក្នុងទីក្រុងបាសេឡូណារបស់ប្រទេសអេស្ប៉ាញបានបាញ់ទឹកទៅលើអ្នកទេសចរ ដោយស្រែកឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ ខណៈកាលពីចុងខែកក្កដានៃឆ្នាំ ២០២៤ នេះអ្នកស្រុកនៅទីក្រុង Venice ប្រទេសអ៊ីតាលី និងប្រជាជននៅទីក្រុង Utrecht ប្រទេសហូឡង់ក៏បានដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗទ្វេរដង ក្នុងគោលបំណងឱ្យភ្ញៀវទេសចរត្រឡប់ទៅប្រទេសកំណើតវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGr5uCO8sQR912NGD0zfPkX5b7868Kifs65nV1AeCpzbSABsgRfc93ggqONdPQWP9pNbDWWO2wCetdZYdTu5foqDPPfvbIFJCM9jCkcVwwz6eJXt06DNrly1tTMyyxvCN92Gm2DebtDoiwqv8pg-AgHC3bvbRuISn_uY-ayPEj-0xc-gruKXiThZyCnYgw/s1200/image_2024-08-01_13-16-05.png

ការឡើងថ្លៃនៃទំនិញផ្សេងៗក៏ដូចជាដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានមិនមែនជាហេតុផលដើម្បីដេញភ្ញៀវទេសចរបានទេ វាក៏បូករួមជាមួយនឹងអាកប្បកិរិយាមិនគោរពរបស់ប្រជាជនទៅលើភ្ញៀវទេសចរផងដែរ។ ហេតុនេះសម្រាប់ភ្ញៀវដែលមានបំណងចង់ទៅទស្សនាក្នុងប្រទេសអឺរ៉ុបទាំងបីនេះគួរតែគិតមើលម្តងទៀត ព្រោះប្រទេសអឺរ៉ុបដូចជាអេស្ប៉ាញ អ៊ីតាលី និងហូឡង់ បានកំពុងចាត់វិធានការដេញភ្ញៀវទេសចរណ៍ចេញពីស្រុក ដោយសារកំណើនលើសលប់ពេក ធ្វើឱ្យអ្នកស្រុកមានភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-oEdRsZPQL5uTZmW3JAfCf56zEY4NLE8C4pRYwUu5XG4x0dKk7m84qSIy5nowgs7P9ufwCoOk-kw0ZUnb3uVV67raRU0HM1xpWLLzeXb6Q17-QbXJNf8iYX_LihvVfmDmLrgZGjLG-HLskgGqMtZX6sbuQKFP_gmNAoP_F2vdGRJdjbEUiomKgN5Hapsn/s1280/photo_2024-08-01_11-14-53.jpg

ក្រៅពីមូលហេតុកំណើនភ្ញៀវទេសចរលើសលប់ពេក ក៏ដោយសារមូលហេតុចម្បងផ្សេងទៀតដែរដូចជាភ្ញៀវភាគច្រើនមិនគោរព និងមិនឱ្យតម្លៃអ្នកស្រុក ប្រើអាកប្បកិរិយាមិនគួរសមទៅលើម្ចាស់ផ្ទះ។ ជាឧទាហរណ៍កាលពីឆ្នាំ ២០២៣ ភ្ញៀវម្នាក់ត្រូវបានចោទប្រកាន់ពីបទបំផ្លាញរូបសំណាកបុរាណមួយនៅឯប្រភពទឹក Neptune សតវត្សទី ១៦ របស់ Florence។ នៅឆ្នាំដដែលនោះ នៅឯគោលដៅមួយទៀតក្នុងប្រទេសអ៊ីតាលី ក្រុមអ្នកទេសចរមួយក្រុមក៏បានបំផ្លិចបំផ្លាញរូបសំណាកតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌នៅក្នុងវីឡាដែលពួកគេជួលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3m74rNhrOfCV2A4mRolvGdV56Fo1VfOY2xs7hGpzAuuxFIn-Vk3MdTvmOREg7EPLD0pR_PbCDXEUzDsC12SV3Ejxl5B_fbOAN8BcAr4YWjItH_4dZn9c75saUB4E8v-gObt6XmwTq-stMkGwwvgEFdqITsO7SeQbnkpIOk2C3xw9T4pGDbY1HPoynixi/s1280/photo_2024-08-01_11-15-07.jpg

លោក Sebastian Zenker សាស្ត្រាចារ្យផ្នែកទេសចរណ៍នៅសាលាពាណិជ្ជកម្មទីក្រុង Copenhagen បាននិយាយថា ដោយសារតែសកម្មភាពខាងលើរបស់អ្នកទេសចរ ទីក្រុងជាច្រើននៅអឺរ៉ុបក៏ត្រូវដំណើរការកម្មវិធីដើម្បីបង្អាក់វិស័យទេសចរណ៍។ នៅឆ្នាំ ២០២៣ ទីក្រុង Amsterdam ប្រទេសហូឡង់បានប្រកាសយុទ្ធនាការ “Stay Away” ដើម្បីបង្ហាញថាប្រទេសនេះមិនស្វាគមន៍ភ្ញៀវទេសចរដែលស្រវឹង និងរំខានឡើយ។ ប៉ុន្តែ Zenker ក៏ចង្អុលបង្ហាញផងដែរថា ប្រសិនបើប្រទេសទាំងនេះចាត់វិធានការដេញភ្ញៀវទេសចរចេញពីស្រុក នោះចំនួនអ្នកទស្សនានឹងថយចុះ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ចុះខ្លាំង៕null

ធាតុអាកាសយានិក២រូប នឹងត្រូវដឹកមកភ្នំពេញ ក្រោយបូជារួចរាល់នៅក្បែរកន្លែងកើតហេតុ

0

យោងតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករក ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា សាកសពជនរងគ្រោះទាំង២រូប ត្រូវបានបូជារួចរាល់នៅក្បែរកន្លែងកើតហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGO3wnsCKE4097QFZVHIJXb-xtuFm4pDfSRiJCcBvIzwDhjP8QTFpb4keXYQrzx9D1C0YgOe5gbYNFCVGYAO0dnHoqxm-p5Z_En9tGlDqcf2ZsuYaSWivAeZNpKD-gePG4N8hkJehHAwb_JDdHZxwHUbD-5DlJggnv2ExkXolfaNcGVwHD3uInVmDJh68w/s900/453315039_897206149106878_5483011104764227241_n.jpg
ការបូជានេះ ក៏បានទទួលការយល់ព្រមពីសាច់ញាតិក្រុមគ្រួសារទាំងពីរ ដោយកត្តាអាកាសធាតុមិនអំណោយផល តែងតែភ្លៀងមិនចេញដាច់ ដែលហេតុធ្វើឱ្យការយកសាកសពចេញមានការពិបាកខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hLbvzbQB6Tvs302AOtCta9FaLhvem26t3-bdKdmG8HqM52rm1dKYGHyxJFD4NMpILHacNYsni6VUq7Tgq-qgKEOv0BvbVycatA-1HsEBlUUrL5jAjzSWo3mCMpDu8xDa-TtlAsKXq2lwabAh0D0tR37rori1m4VVGoDpHkTvSAYXnZGdt6UDiuH2TFkO/s1280/453211875_818229520400094_9079716658117613795_n.jpg
បើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា៖” ថ្ងៃទី១ សីហា នេះកងកម្លាំងប្រតិបត្តិការរុករកបានកំពុងតែរៀបចំដឹកជញ្ជូនអាកាសយានិករបស់យើងពីររូប ប៉ុន្តែការដឹកជញ្ជូននេះបានជួបកាលំបាកជាច្រើនដូចជា ភ្លៀងធ្លាប់ជាបន្តបន្ទាប់ ហើយភូមិសាស្ត្រដែលឆ្លងកាត់ជ្រោះជ្រៅ ទឹកហូរខ្លាំងពុំទប់ចោទ ដូច្នេះពេលវេលាដែលដឹកជញ្ជូននឹងអាចប្រើរហូតដល់៧ ឬ៨ថ្ងៃក៏ថាបាន ។ កម្លាំងដែលដឹកជញ្ជូនរបស់យើងមានការទ្រុឌទ្រោមជាខ្លាំង ក្នុងដឹកជញ្ជូននេះ ដូច្នេះផ្នែកតាមស្ថានភាពនេះ ព្រមទាំងមានការឯកភាពពីក្រុមគ្រួសារផងឱ្យគណៈបញ្ជាការរុករកនេះធ្វើការបូជាស.ព ដើម្បីសម្រួលក្នុងការដឹកជញ្ជូន ។ ដូច្នេះគណៈបញ្ជាការ និងដឹកអដ្ឋិធាតុរបស់ អាកាសយានិកមកដល់ភ្នំពេញថ្ងៃនេះ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OgqLous0rRkpH28GzC5DofBjHSIQumwsOion2zpjNdo2OU-raZDCnLVvBkFtQReyKW2VPKAHQOcgTPxC2EEBOC51u9f8KkvgB6_r8y89WezffkdbhrasO-iWNjS0VhhTDZ1yafnyw206QoOeaoS-U3sbqSHNLS437NwKRzxEkWGQypP8IK_zeUeui-Ng/s900/photo_2024-07-31_09-58-12.jpg

 

ស្ត្រីជប៉ុនម្នាក់ប្រាប់ភ្ញៀវទេសចរបរទេសឱ្យប្រយ័ត្នខ្លួនពេលមកប្រទេសថៃ

0

ប្រទេសថៃ ៖ ស្ត្រីជប៉ុនម្នាក់បានប្រាប់ភ្ញៀវទេសចរបរទេសឱ្យប្រយ័ត្នខ្លួនពេលធ្វើដំណើរមកកម្សាន្តប្រទេសថៃ ដោយការសរសេរចំណុចអវិជ្ជមានខ្លីៗក្នុងបណ្តាញសង្គម ក្រោយពីនាងរស់នៅប្រទេសថៃជាមួយស្វាមីជនជាតិថៃ អស់រយៈពេលជាង១០ឆ្នាំ ។ វាធ្វើឱ្យពលរដ្ឋថៃស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយអានចំណុចដាស់តឿនខ្លីៗរបស់នាងចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQhZsFAxknpXD24ppf3vNp6FXFV8xUWBYS-kLGZK_bi3hzwcHZ-hKphCkTqmiw3rr01-D0rtGt-eCZUc6sCBMAJ30NHHarNOmI_jeDmhJlgjrfMGfbw2xFfnHXWT3UpI1q0D4T_dziBdCu0auS_ejw341L6syAmvavgBbvxdvL2inl1viLHCaQmJ-kzDm7/s999/image_2024-08-01_11-19-47.png

ករណីនេះកើតឡើងក្រោយពីស្ត្រីម្នាក់ជាកូនកាត់ជប៉ុន-អាមេរិក បានសរសេររៀបរាប់ពីមូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្តមករស់នៅប្រទេសថៃ ក្នុងបណ្តាញសង្គម X ។ ការបង្ហោះរបស់នាងក្លាយជាប្រធានបទមួយដែលអ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសថៃ និងជប៉ុនចាប់អារម្មណ៍ ។

ស្ត្រីជាកូនកាត់ជប៉ុន-អាមេរិករូបនេះសរសេរថា នាងបានសម្រេចចិត្តមករស់នៅប្រទេសថៃ ដោយសារតែនៅទីនេះមានម្ហូបអាហារឆ្ងាញ់ៗ ហើយអាកាសធាតុមិនត្រជាក់ខ្លាំងពេក ។ ក្រៅពីនេះ ប្រទេសថៃមានសមុទ្រ, ភ្នំស្រស់ស្អាត, ការចំណាយផ្សេងៗក្នុងការរស់នៅមិនខ្ពស់, មានភាពកក់ក្តៅ ហើយពលរដ្ឋថៃចិត្តល្អផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSxn5WTfqm_K7qk-i5bMELNhdRr_nMwn_JbHi8EhOyAQ-bo3Louh_EX29T21bBtpwbMHwRdTs22WkER_REZk22N_s9k_RLcrwFqpo39P6tF7pwql-30YgdAxzUztBQ8Dy7Yr43tYpjLhJdxsnEb4bIStNg8JIDApVBzz7lu8hjRW0kyaFHNKQK0FZEJwqg/s2560/image_2024-08-01_11-20-12.png

ប៉ុន្តែមានស្ត្រីជប៉ុនម្នាក់ទៀត ដែលក្នុងបណ្តាញសង្គម X របស់នាងបញ្ជាក់ថា នាងបានរៀបការជាមួយស្វាមីជនជាតិថៃ និងធ្វើការនៅប្រទេសថៃអស់រយៈពេលជាង១០ឆ្នាំ បាន Share ការបង្ហោះខាងលើ ព្រមទាំងបញ្ចេញមតិថា ចំណុចទាំងនេះជារឿងល្អសម្រាប់ប្រទេសថៃ ។ បន្ទាប់មក នាងក៏ចែករំលែកបទពិសោធន៍អវិជ្ជមានមួយចំនួន ដែលនាងធ្លាប់ឆ្លងកាត់នាពេលកន្លងមក មានដូចជា ៖

-ប្រទេសថៃកកស្ទះ, មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍, មានការបំពុលបរិយាកាសក្នុងរដូវប្រាំង និងវិសមភាពសេដ្ឋកិច្ចស្ថិតក្នុងចំណោមប្រទេសមានវិសមភាពសេដ្ឋកិច្ចខ្ពស់បំផុតលើពិភពលោក
-លុយអាចទិញអ្វីៗបានគ្រប់យ៉ាង
-បើទៅប្តឹងល់សមត្ថកិច្ច គឺគ្មានការដោះស្រាយទេ
-ការមានទំនាក់ទំនងជារឿងសំខាន់
-មានករណីលួចចាប់ក្មេងយ៉ាងច្រើន
-មនុស្សម្នាពុំសូវគោរពពេលវេលា
-ពេលភ្លៀងធ្លាក់បណ្តាលឱ្យមានទឹកជំនន់
-ថ្លៃរថយន្ត, រថយន្តភ្លើង និងថ្លៃព្យាបាលនៅមន្ទីរពេទ្យខ្ពស់
-មានសមត្ថកិច្ចយ៉ាងច្រើនហៅទារលុយ និង
-បុគ្គលិកយ៉ាងច្រើននិយាយស្តីដោយពុំដឹងពីព័ត៌មានពិតប្រាកដ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeWCGEv3kV7IWWCbSjnnwECztWWf7ssfG7WvqKpfzABYrk0uGWTdZg51YJuOsd7sDnupnUS-bEyYMrag9bIxK7fzdBEA0TYBhe8ow0Dmxog4Ii-OF75Ii48wvnfYAmETTG9fTW3r4h-paPgbcssEqxO-LifE6gze1ll4Tw6yHjLr0egoyl5d6m4QWFwVxl/s1200/image_2024-08-01_11-20-00.png

ចុងក្រោយ ស្ត្រីរូបនេះសរសេរថា ចំណុចអវិជ្ជមានរបស់ប្រទេសថៃនៅមានច្រើនទៀត ប៉ុន្តែនាងសូមសរសេរត្រឹមតែចំណុចទាំងនេះសិន ។ ក្រោយពីស្ត្រីជប៉ុនរូបនេះបង្ហោះពីចំណុចអវិជ្ជមានរបស់ប្រទេសថៃរួចមក ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមថៃបញ្ចេញមតិខុសៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi94HeXzIW7jojfDmHbobOs84bXXic2btIvESWqAoucaVzaF_qaFtikSTKsOPw34ThyAEnu_Jov1wLaGrbwPBlnPoiaLhgdvOT3p-4hE-eMEEBs2d9_49B46cHDU1VDWmAh-y-CY_hdaNWpMHyqrqWzxsRBAq46n2Ilz1nIJ-3UqXSxEYKVXYPWGsVPoKIW/s1500/image_2024-08-01_11-20-31.png

ជនជាតិថៃម្នាក់និយាយថា ៖ «តែប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់លើគេ ដែលភ្ញៀវទេសចរបរទេសចូលចិត្ត ហើយថៃមានចំណាត់ថ្នាក់ខ្ពស់ជាងជប៉ុនទៅទៀត» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «រស់នៅថៃយូរពេក… ទើបមើលឃើញអ្វីៗសុទ្ធតែអវិជ្ជមានទាំងអស់ ។ ចាស់ៗពីមុនបានរស់នៅរហូតមកបច្ចុប្បន្ននេះ គ្មានអ្នកណាស្លាប់ដោយសារខ្យល់ពុល ឬផ្សែងឡើយ…» ។ ជនជាតិថៃផ្សេងទៀតថា ៖ «ជនជាតិថៃគ្នាឯង ក៏ត្រូវប្រយ័ត្នដែរ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8n6j2fsg6wEDF7rnTyJbzxaBz-5qYeBbQDcrq8hygfh6Hk4WAuTutChNV3xLlNjpffmoJJ2GO7_Oh1E2B9fnfdjOzy7wjAPKsKVoj42QVzNYLQ1yuc4KduIWsXKaiDaNCzJedor-MlO-vWnka7BEL6ks2zzo5IZguKwO2uNzIAOJjbpW2Hm8l7RYQrXEb/s600/photo_2024-08-01_10-32-45.jpg

ឈុតតំណាងជាតិ Miss Grand កម្ពុជាក្រោម! ពលរដ្ឋខ្មែរពេញចិត្តស្កូក ឯថៃវិញថា…ច.ម្ល.ងឈុតប្រពៃណីខ្លួន

0

ថ្មីៗនេះ កម្មវិធីប្រកួត Miss Grand Vietnam 2024 បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមជនជាតិខ្មែរ វៀតណាម និងថៃ ជាពិសេសគឺទៅឈុតតំណាងជាតិដែលបវរកញ្ញាកម្ពុជាក្រោមបានគ្រង ខណៈក៏ទទួលរងនូវមតិវែកញែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBjhsJNUs9QLnymRLhf2k97CYXvvbo91MP_tea-BuA-UxWs3IRwlWpukDm1LI8kPd_-KR1qtFBjFx7UNwymxVF-OdWjsqEwsgDQUxJyCwOZ89XzMP4RhifJu-3jxWAWkXbMUTECGC_MRc-dgtomwzQZ6MD4LQcZwgN7OEKmtlysKIVVDeiRc-ohKSZN4a7/s960/IMG_3040.JPG

កម្មវិធី Miss Grand Vietnam ប្រចាំឆ្នាំ២០២៤ ដែលរាត្រីនៃការប្រកួតឈុតតំណាងជាតិបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៣០ ខែកក្កដានេះ នៅឯទីក្រុង Phan Thiet ខេត្ត Binh Thuan ប្រទេសវៀតណាម។ ឈុតតំណាងជាតិជាច្រើនបានផុសចេញមកលើដងខ្លួនរបស់បវរកញ្ញាវៀតណាម ប្រកបដោយភាពស្រស់ស្អាត និងភាពច្នៃប្រឌិតខ្ពស់តាមវប្បធម៌របស់ជនជាតិវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmHyr01VDcvyW7QLTdQOAW86IMmw39DBQDaRAJ5NDJHVwRxQ1t5wwrG4lIscxWs6WrJioD3E91t_K927X6yYBqfMrpYmD1RQly9PTSAbQaJsfl3dpHSqr-oxTKHN7FTyBAvDXZQJa1JuR2S1zY-2oYi9E78f32fvGnqZINlaT4cTzxv95T43JrvxTueEa6/s1000/IMG_3039.JPG

យ៉ាងណាមិញ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ គឺទៅលើឈុតតំណាងជាតិរបស់ Miss Grand ខេត្តឃ្លាំង ជាអតីតទឹកដីកម្ពុជាក្រោម ដែលឈុតរបស់នាងត្រូវបានរចនាឡើងបំផុសគំនិតដោយគំនូរលើស្ថាបត្យកម្មសាសនាខ្មែរ បង្ហាញពីភាពស្រស់ស្អាតនិងស្រ្តីខ្មែរដ៏មានឥទ្ធិពល។ ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីវៀតណាម ដណ្តប់ដោយស្បៃធំបុរាណខ្មែរនៅលើ ដែលធ្វើឲ្យមហាជនខ្មែរជាច្រើនបានសម្តែងនៅការពេញចិត្តនិងកោតសរសើរព្រោងព្រាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqSKuJS3kDU67wkI3kegxHCyJvq97_Zt_yqCxZ31VNEUQERWRd1w7H3X18aKzTG1GTuCTLO9ti2Sd4LtCW9B1ea1ZBWqiOWfAJN4yGUzsCgMaf5h0ZBQOCUUrGL5OhWbnbsZ51FMh_IL21QdOfVYC1e47IFhvr1LU6IVOpwb4Imp4QoB0IYerStA6GdZcY/s2532/IMG_3041.PNG

ប៉ុន្តែបើក្រឡេកទៅកាន់ជនជាតិថៃវិញ ទាក់ទងជាមួយឈុតបវរកញ្ញាកម្ពុជាក្រោមនេះផងដែរ យោងតាមគេហទំព័រមួយដែលមានឈ្មោះថា Love Thai Culture បានវៀបរាប់ថា «ឈុតតំណាងជាតិដែលគ្រងដោយ Miss Grand កម្ពុជាក្រោមរូបនេះ បានក្លាយទៅជាប្រធានបទក្តៅនៅក្នុងចំណោមជនជាតិថៃគ្រប់ៗរូប ព្រោះឈុតនេះ ត្រូវបានគេស្គាល់ថាជា សម្លៀកបំពាក់របស់ក្រុមជនជាតិខ្មែរនៅភាគខាងត្បូងប្រទេសវៀតណាម (កម្ពុជាក្រោម)។ យ៉ាងណាមិញ ឈុតនេះ វាហាក់ដូចគ្នាស្ទើរតែបេះបិទទៅនឹងសម្លៀកបំពាក់របស់ព្រះមហាក្សត្រិយានីថៃ Sirikit ដែលព្រះនាងបានដាក់រាជបញ្ជាឲ្យក្រុមរាជវាំងរចនាឡើងផ្ទាល់ដៃ។ បើទោះបីជាឈុតបវរកញ្ញានោះបានគ្រង ជាការរចនាបញ្ចូលគ្នាជាមួយនឹងសម្លៀកបំពាក់ប្រពៃណី Ao Dai របស់វៀតណាមក្តី ក៏វានៅតែដូច ហើយជនជាតិថៃភាគច្រើនបាននិយាយថា សម្លៀកបំពាក់នេះត្រូវបានចម្លងចេញពីសម្លៀកបំពាក់របស់ម្ចាស់ក្សត្រី Sirikit »៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTORboSjLTYSi8ORv8HCGtQAvFzzK4q5m8ze_15fAxzrkIQmDWwtSZYk63xa1CgGC7Dt5cFO5e_ZqMF9PRQ9da3Uw-_0SL1FqgtWtRzIRKdw_PJwsO1F1DjRiP_CWXRLfRpZYfBCl5O31hck1lzXntVROtSn0Y17QTpfZAhbehSULKcrF5DVrRS7fl84Iu/s640/IMG_3037%20(2).JPG

ដឹងមូលហេតុហើយ! កញ្ញា ស៊ីន យូប៊ីន ពេញចិត្តទូរសព្ទស៊េរីថ្មី អេក្រង់បត់ Galaxy Z Flip6 & Galaxy Z Fold6 ដោយហេតុផលនេះសោះ!

0

អ្នកជំនាញ Review ស្មាតហ្វូនក៏ដូចជា Influencer ជាច្រើនផ្ទុះ ការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីការបើកបង្ហាញកំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 កាលពីពេលថ្មីៗនេះ ក្នុងនោះក៏មានវត្តមានកំពូល តារាដ៏ល្បីប្រចាំប្រទេសផងដែរ គឺកញ្ញា ស៊ីន យូប៊ីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOl-Px3nxtQDT4OTPRRYFQWgJCRwAaHau-ymId7g9yOqFc9l7GdyEUJRhorwgiIRU9TQvoL1xgWf-x0UH8V4eHydfSHvZ9zfVUmvNHMVaDBdA2V3bjWXepdyn0SF-D3dpLp5xVAu76OH45s_eE-YEjMpyE98mneFH9Sw80szbLiNNL4WKuF3waDnY2KSZX/s1512/FB_IMG_1722477209949.jpg
ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 ស៊េរីថ្មី នៅលើទីផ្សារកម្ពុជា យើងហើយ។

ហើយថ្ងៃនេះយើងនឹងមកដឹងពីមូលហេតុថា តើហេតុអ្វីបានជាកំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 នេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងបែបនេះ? សូម្បីតែ កញ្ញា ស៊ីន យូប៊ីន ក៏ជាប់ចិត្ត…ជាប់បេះដូងខ្លាំងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSA_GFZkT9vPurntuPuFk84Ejhyphenhyphen-wiLpgIHP62AMR9NwoxFXX3Dx_AWKAecb4Hgtv79IIf7KNIlx_8xh7GGBeoh4ccjBQIipwiZyLr_C_t6F0rO19aMLB22HICjp4QVEUohoGfj7lS443k6BbXgco7X3BeHfarp6FIDwPaLfTY2gF5vRRUtw36ZxWulCkx/s1174/FB_IMG_1722477477393.jpg

តស់! ចូលទៅឱ្យកាន់តែកៀក ហើយស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីដឹងកាន់តែច្បាស់ពីលក្ខណសម្បត្តិដ៏ល្អឥតខ្ចោះរបស់ Galaxy Z Fold6 និង Galaxy Z Flip6 ទាំងអស់គ្នា…!

1. New way to get things done៖
– Circle to Search៖ មុខងារស្វែងរកព័ត៌មាននៅលើ Google យ៉ាងងាយស្រួល តាមរយៈការគូសរង្វង់លើអេក្រង់ និងអាចរៀបចំផែនការដំណើរកម្សាន្តបានម៉ាឆ្ងាញ់ (Things to do) តាមរយៈ AI

– Note Assist៖ មុខងារកត់ត្រា និងកែសម្រួលអត្ថបទឱ្យខ្លី អាចបកប្រែភាសានៅលើកម្មវិធី Note ដោយផ្ទាល់ និងមានមុខងារអាចបកប្រែអត្ថបទនៅលើ PDF បានថែមទៀត

– Transcript Assist៖ មុខងារបំប្លែងសំឡេងឱ្យទៅជាអក្សរ ដោយអាចបែងចែកសំឡេង (Separated by speaker) ទៅតាមអ្នកនិយាយនីមួយៗ

– Browsing Assist៖ មុខងារសង្ខេបព័ត៌មាន និងបកប្រែភាសានៅលើ Browser (Samsung Internet) និងអាចបកប្រែអក្សរនៅលើ Poster បានhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqcTOVP6P31DNcJBtKPOQQXse0vzJAWkjzZk5wPyp8pboKNeypqf053gkypcwD5TmE7_yHevMsHw5lSKvNN-yJyfUbvMCr8VAGvaXIZ_VfAoVrIciW_pwAS6VapMlAOmEr2yWBG8nKCXzsMEZpckuHH4IUtshaE4BX43JuqfyU8zW0s8NheYRgfpGBQBuc/s1350/FB_IMG_1722477784541.jpg

2. New way to Create៖
– Smart Select & AI Drawing៖ រឹតតែអស្ចារ្យជាមួយមុខងារ AI Drawing គ្រាន់តែធ្វើការគូសរូបរាងអ្វីមួយ មុខងារនេះនឹងបង្កើតរូបភាពមួយទៀតដ៏ស្រស់ស្អាតភ្លាមៗ។ អាចថតយកទីតាំងណាមួយលើអេក្រង់ គ្រាន់តែគូសនៅលើទីតាំងនោះជាការស្រេច។

– Photo Assist៖ មុខងារកែប្រែ ផ្លាស់ប្ដូរទីតាំង ឬ លុបរូបភាពខ្លះៗតាមរយៈ AI និងមានបន្ថែមមុខងារប្ដូរទម្រង់មុខមនុស្សទៅជាទម្រង់បែប Comic/3D cartoon / Watercolor / Caricaturehttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi39UkfTDx8kWgL3-mqyFWBtlfGaiTpG-WA4MJ9uhyphenhyphen2DQj6Tpvi6ClcA3tEdtub1scVWbASe_TX8nv2gKRADpDYI58Slux9FIWWlHHie4H7hb1AImCr5VDPASbbnlpuKxMb3aJykz0i2a5cYB_4mcBzPbzzZKK1KC5px3M6hy-KFxPrcznHnmhk_KLtlzI-/s1620/FB_IMG_1722478454777.jpg

3. New way to Communicate៖
– Interpreter៖ មុខងារបកប្រែភាសាដោយផ្ទាល់ ទាំងសំឡេង និងជាអក្សរ អាចបើកបង្ហាញបានម្ដងទាំងពីរលើអេក្រង់ក្នុងពេលតែមួយ (Dual Screen Mode) និងមានបន្ថែមមុខងារស្ដាប់សំឡេងពីខាងក្រៅ (Listening Mode) ។ ពិសេស អាចធ្វើការបកប្រែដោយផ្ទាល់ភ្លាមៗទៅជាអក្សរថែមទៀតផង (តម្រូវឱ្យដាក់កាស់ Galaxy Buds)

– Live Translate & Call Assist៖ មុខងារបកប្រែភាសាតាមរយៈការ Call និងបន្ថែមមុខងារកាត់បន្ថយសំឡេងរំខានបានច្បាស់ល្អជាងមុន

– Chat Assist៖ មុខងារបកប្រែភាសាប្ដូរស្ទាយសរសេរ សម្រួលវេយ្យាករណ៍ តាមរយៈការផ្ញើសារ និងជួយរៀបចំទម្រង់នៃការសរសេរ (Format) តាមរយៈ (Composer) នៅក្នុង Chat Assisthttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY2ZVzCBnATT_Sz9kS0WijTcZ6aFFUHARVROkTVTgSQ99OFwfq0iLTwK23vEfi7CfqmSQ4kaoL7c_i1_BOCyWv8lmKBcuOuwI-8KNMSqt_F8VtZ57DHnXv8mHSqFMKSXfvf3Lo3FJYMyISt8bPGsnffaa4cLUzX6W49D05QltKqLjvStF9j-oRCT67BIou/s1350/FB_IMG_1722478504573.jpg

រីឯចំណុចដ៏ទាក់ទាញរបស់ Galaxy Z Flip6៖
– បំពាក់កាមេរ៉ាក្រោយធំជាងមុនទំហំ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP
– អង្គផ្ទុក/ Storage: 256GB + Ram 12GB, 512GB + Ram 12GB
– ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 3 for Galaxy (4nm)
– អេក្រង់ខាងក្រៅធំ 3.4 អ៊ីញ Super AMOLED 60Hz, អេក្រង់គោល 6.7 អ៊ីញ Dynamic AMOLED 2X, និងថាមពលថ្មរហូតដល់ 4,000mAh Super-Fast Charging
– បន្ថែមមុខងារ Auto Zoom on FlexCam (Zoom អូតូជាមួយមុខងារ Flexcam)
– មុខងារ Smart Reply ងាយស្រួលក្នុងតបសារភ្លាមៗលើអេក្រង់ខាងមុខ
– បំពាក់មុខងារ Cooling System (Vapor Chamber) ប្រើប្រាស់បានយូរ និងមិនងាយឡើងកម្ដៅhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdr86N-ibRipnbNkp-9ir6_I0EKtJ8_NxqtV0PBV0gMe7mGjYbVqOIupKbFx35GLY7TXL-IkCux-klYeJUKmq4ifYDYF_zxnSdxiUZ1j1M5NX288_uM6uPDcGWQzGjpB9RynCsCXrFw_K4RcRSlmD8t1S1L4CWJ3CMhEWTpxbpdQYq_n4KYxAhkmTSklve/s1350/FB_IMG_1722477305514.jpg

សម្រាប់ Galaxy Z Fold6៖
– បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP
– អង្គផ្ទុក/ Storage: 512GB + Ram 12GB, 1TB + Ram 12GB
– ល្បឿនដំណើរការខ្លាំងដោយ Snapdragon 8 Gen 3 for Galaxy 4nm
– អេក្រង់គោលធំ 7.6 អ៊ីញ រាងស្ដើង និងស្រាលជាងមុន
– ថាមពលថ្មខ្លាំងរហូតដល់ 4,400mAh Super-Fast Charging
– បន្ថែមមុខងារការពារជម្រាបទឹកបានយ៉ាងល្អ IP48https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMvqFKci8GjKqbl99exEGNd5z6sUDpEC3ey0_KU3TWRzFTD9FuQyczeYtyuMCD-HJsh4XvWVoYOUrUSt5s4sD3kWaoOzOP4G7SyIW5IvmOffK2nXeCMsR-Taj4zkYl6cTrUhgZSTWt0MXWppbxVECpsPsJ6ELpoArhnq-ZwGYC-mHxY-kcewrhfqDJxpMz/s960/FB_IMG_1722478750431.jpg

អស្ចារ្យបែបនេះ កាលីបទាន់សម័យបែបនេះ កាន់តែងាយ និងឆ្លាតវៃបែបនេះ គឺមានតែកំពូលតួឯកស្មាតហ្វូតអេក្រង់បត់ Samsung Galaxy Z Fold6 និង Galaxy Z Flip 6 តែប៉ុណ្ណោះដែលអាចធ្វើបាន…!

កាន់តែពិសេសសម្រាប់ការទិញ:
Galaxy Z Fold6
– ទទួលបានការបញ្ចុះតម្លៃ $250 (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)
– Clear Cover មួយ
– ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ
– ទទួលបានគម្រោង Smart package 48GB/1ឆ្នាំ (Internet 4GB/ខែ រយៈពេល 1ឆ្នាំ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkwlF7vcCTfxL_VG88KEebZzvCBf8IZ4pv8jvuXIM9zWbj0RvYWpicYI_335nJxx_gHsyS8z92qsoWvxD4IjtkqgbKUOGHW5yCfAXQ6HXIwTta-ZIO34okDhPpJuyTBHQQ90EyJxZouLHHwqtXfdER3xCqZTl-PZ-j8Qtmm1zLx0kCTVzxkUaoNGXfjfzy/s5168/010-kv-lifestyle-galaxy-zfold6-circle-to-search-spen-2p.jpg

Galaxy Z Flip6
– ទទួលបានការបញ្ចុះតម្លៃ $140 (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)
– Clear Cover មួយ
– ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ
– ទទួលបានគម្រោង Smart package 48GB/1ឆ្នាំ (Internet 4GB/ខែ រយៈពេល 1ឆ្នាំ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKKKH93AcF-rsSZ46v3Hi9TXJhPZlE9G7EdAo13u78WPgrWz7-AzEgujUGwMCLuiYKAPGqMTIOOrNyo1PtpyvKTQh1lG9hZ1R_YdHLhFfH2sNEWdIwKb_3yypFJBQkLrBBWJ1MEwDZqy0MWCI-N0letrmjxBrHYRk2o-4RI0uFr_Mr-E6ZVV8S_8S5CCbz/s5168/020-kv-feature-galaxy-zfold6-interpreter-2p.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi58tglf3mivgEwxhRyrROWhhCjndaB4unZqcX3QxFHxcxHZmbVkh8_Ta9hE3kl_vTr4rcDZ9yy5dW9Z8CeOLacjiKNb6meDbb0vx2AclVM2k1qFVvJfYjku7VVlRGzdWtfFf6cnAdb8hJbIPa4uhEUplvdOhGwDPlTu9LaBBaBWcOPNt2jJqNOeyAR3IK3/s5168/022-kv-feature-galaxy-zfold6-note-assist-spen-2p.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje3GoenxfihMFC4jr6BPL2x5UOO21awIU02LuN6Po3K_aJZe_9UuO5WVOSQtVwJXZVIWKcOfV4I4gUll6kMXC8yz2hajx3Rdcs7KX3sky7yu05M6rh8NxNua7dGHgRoeG0hKYSfir71y_bOceBKP0p3MD0nTPKhFhC7oByiLdsR4MgDb3OEYN-iLQkMld7/s1080/FB_IMG_1722481644748.jpg

តើចំណុចអ្វីខ្លះដែលថៃអាចទាញភ្ញៀវទេសចរបានច្រើនជាងគេនៅក្នុងអាស៊ីអាគ្នេយ៍?

0

ភ្ញៀវទេសចរអន្តរជាតិតែងតែនិយមធ្វើដំណើរកម្សាន្ត ឬស្នាក់នៅក្នុងប្រទេសថៃរយៈពេលយូរ ដោយសារពួកគេទំនងចង់ទទួលបានបទពិសោធន៍ថ្មីៗ ស្វែងយល់ពីវប្បធម៌របស់ប្រទេស ទំនៀមទំលាប់ ក៏ដូចជារបៀបរស់នៅ ឬចំណាយពេលរៀន Muay Thai ដែលជាសិល្បៈក្បាច់គុនដ៏ល្បីល្បាញលើពិភពលោក។ ទោះជាយ៉ាងណាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ក៏មានសិល្បៈវប្បធម៌ ក្បាច់គុន ប្រវត្តិសាស្ត្រជាច្រើនដែលអាចទាក់ទាញចិត្តភ្ញៀវទេសចរបរទេសបានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRDRq22fp8h74u99LuvY3vryfPFtKAbvlbeUq1YrYpsei2F_ELJjShgRRbuKCqx3VzZyPDXc_PasZSu7ZEKh3X6gVyWZ6demHqL9L08U7bPRPJjzQ4jSF-WUpDA-TC2MYidYEWis1HCpsRvY88lQVGPmVed8gGqNxJZIpEaRM0s0ES3q8ImnFWjAGpAG4W/s1920/image_2024-08-01_10-56-40.png
ប៉ុន្តែភាគច្រើននៃភ្ញៀវគឺសម្រេចជ្រើសរើសប្រទេសថៃជាចម្បង ដូច្នេះហើយតើកត្តាអ្វីដែលធ្វើឱ្យភ្ញៀវអន្តរជាតិសម្រេចស្នាក់នៅប្រទេសថៃរយៈពេលយូរ ឬនិយមធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃញឹកញាប់បែបនេះ? សម្រាប់ចម្លើយនោះគឺថៃជាប្រទេសដែលងាយស្រួលស្នាក់នៅជាងគេក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍។ ដោយសារប្រទេសនេះបានណែនាំទិដ្ឋាការថ្មី អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសទាំងអស់មានសិទ្ធស្នាក់នៅរហូតដល់ ១៨០ ថ្ងៃក្នុងមួយដំណើរទស្សនកិច្ច ដោយផ្អែកលើមូលដ្ឋានចូលច្រើនក្នុងរយៈពេល ៥ ឆ្នាំ (នេះមានន័យថាពួកគេនឹងត្រូវចាកចេញពីប្រទេសនៅពេលដែល ១៨០ ថ្ងៃរបស់ពួកគេផុតកំណត់ ហើយពេលវេលាកំណត់ឡើងវិញនៅពេលដែលពួកគេចូលម្តងទៀត)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXMy4LK0T4lAYVxWc99BX_hq9GsxyfE73bXQfxoNF_0lfccd7EqDk07QCwK1o1JQ-W6SySVG9aZRZnj15W704z8OdybWWeZfZO-MePYWfgcHDdleRS7Ikj7uDEhML7OKULqmVv7Zs4ikOvuzy0ddkqp3vk5NAwDYsmL6vEEQ1jSbVzIy5KMBbxtmiWLgM_/s1280/image_2024-08-01_10-56-33%20(2).png

ដូច្នេះទិដ្ឋាការនេះគឺបើកចំហសម្រាប់ប្រភេទជាច្រើននៃកម្មករដាច់ស្រយាល រួមទាំងអ្នកដំណើរតាមឌីជីថល និងភ្ញៀវទេសចរឯករាជ្យផ្សេងទៀត។ វាមានគោលបំណងចំពោះអ្នកដែលចង់ទៅលេងដើម្បីចូលរួមក្នុងសកម្មភាពដូចជាការបណ្តុះបណ្តាល Muay Thai ឬសិក្សាពីជំនាញធ្វើម្ហូបថៃ ឬមកសម្រាប់ការព្យាបាលវេជ្ជសាស្រ្តបន្ថែម។ ហេតុនេះដើម្បីដាក់ពាក្យ អ្នកដំណើរត្រូវបង្ហាញភស្តុតាងដែលថាពួកគេមានថវិកាយ៉ាងតិច ៥០០,០០០ បាត (ប្រហែល ១៣,៨០០ ដុល្លារអាមេរិក) ក៏ដូចជាឯកសារដើម្បីគាំទ្រគោលបំណងនៃដំណើរទស្សនកិច្ចរបស់ពួកគេ ដូចជាសំបុត្រពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ឬភស្តុតាងនៃការងារផ្សេងៗជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2xxJ2xlh3dHfh6eUY8fAlZ5pppWEkXJvv1KdL4bS-aZqBJR7SIJ1zbbIPGGV-SxBeouRKdSN6WXBb1c-viB6ybmvLezX_0DWZ4ctynO8rVcNtwse-GnWB4KE0fIWmQXRTRx1c-VikFEm4vvHpuRNhtHhha9m-XeNhuREbom0dqGK4CYmc6foSJuNmKwT/s1400/image_2024-08-01_11-01-48.png

យោងតាមរដ្ឋាភិបាលថៃបានពង្រីកបញ្ជីលើកលែងទិដ្ឋាការ ដោយបង្កើនពី ៥៧ ទៅ ៩៣ ប្រទេស និងពង្រីករយៈពេលស្នាក់នៅពី ៣០ ទៅ ៦០ ថ្ងៃ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលក៏បានបង្ហាញដែរថាប្រទេសថៃបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១៧.៥ លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង ៣៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមអ្នកជំនាញ កាលពីមុនភ្ញៀវអន្តរជាតិភាគច្រើនមកទីនេះ ស្នាក់នៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ទោះជាយ៉ាងណានៅពេលប្រទេសថៃបានរៀបចំគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការនេះ ភ្ញៀវទេសចរក៏ងាយស្រួលស្នាក់នៅប្រទេសនេះរយៈពេលយូរជាងមុន ជាហេតុធ្វើឱ្យប្រទេសនេះមានភាពទាក់ទាញជាងគេនៅអាស៊ីអាគ្នេយ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDcZMIFDeSk4w6LlIy2m2kVk329iyEGtif_dyowZatrox-kgB0muAYIOEnFSuaPTuFx2g0e6fDI2jEE_lDPD9oaWZgmNCoLHkrk0nqm1CEKbFoQhD56r5nOY6yz7Jr2qoriYrtIS19gXNbEllH2mv9Lp_Y7sNRIRTp3Vw-qtm5lXLRRPGm2NgM66bZjjQC/s1500/image_2024-08-01_11-02-18.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlIatrvUC-4HoXNNHk9WWYcA040n6zjLA0NIiqjLEPzHLf7bQyIhfJu6meJguU9-rKjQ4UDqwEHqA9WNrmGTl6prvxn8NTpHIPC5b9ldHTq3l2i8OBftjdM8QhsGO4hDT5ACQkyKHhdtEowClCdJg5xZGLtL_X9oz0FTHGT8rKzEVHAMV5wNtLkODVg4hT/s1200/image_2024-08-01_11-02-06.png

ក្រុមគ្រូពេទ្យវៀតណាមភ្ញាក់ផ្អើលយ៉ាងខ្លាំង! អន្ទង់រស់នៅក្នុងពោះបុរសឥណ្ឌាម្នាក់

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា វាធ្វើឱ្យក្រុមគ្រូពេទ្យនៅប្រទេសវៀតណាមភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានវះកាត់ពោះបុរសឥណ្ឌាម្នាក់ ដោយសារចុកពោះខ្លាំងពេក ។ គ្រូពេទ្យបានឃើញសត្វអន្ទង់រស់១ក្បាលមានប្រវែង១ម៉ែត្រជាប់ក្នុងពោះវៀន និងរន្ធគូទអ្នកជំងឺ ហើយអន្ទង់បានខាំពោះវៀនរហូតដល់ធ្លាយ ថែមទាំងមានក្រូចឆ្មារ១ផ្លែទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbs_PZ4Z4gQChk0UsM_WANyHZnVrkesP4NlPa_ifwvQPL8u012GPDE2EOyrx7TQTq7nAwVwe88yYM-cvaWlAcWekPDRIpoNtLhVgTWIW6-CrnOkZR_JyON5Qg4zq1WqdgV6qjMChCPVl6Eg5TbAIKUVVBC4F0wYSG7DbwhPQB6J2vDVo99ES7GalM8gLLH/s643/image_2024-08-01_09-57-51.png

បុរសឥណ្ឌារូបនេះ អាយុ៣១ឆ្នាំ រស់នៅប្រទេសវៀតណាម និងបានមកមន្ទីរពេទ្យដោយសារចុកពោះខ្លាំងពេកទ្រាំលែងបាន ។ ក្រោយការវះពោះអ្នកជំងឺរួចហើយ ស្រាប់តែក្រុមគ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះឃើញអន្ទង់រស់ប្រវែង១ម៉ែត្រក្នុងពោះ ព្រមទាំងមានក្រូចឆ្មារ១ផ្លែក្នុងរន្ធគូទថែមទៀត ។ ក្រុមគ្រូពេទ្យឆ្ងល់ថា តើអន្ទង់រស់ និងក្រូចឆ្មារនេះអាចចូលទៅក្នុងពោះអ្នកជំងឺដោយរបៀបណា?

សារព័ត៌មានបរទេសរាយការណ៍ថា ករណីនេះបានកើតឡើងក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។ នៅពេលអ្នកជំងឺមកដល់មន្ទីរពេទ្យ គ្រូពេទ្យក៏បានថត X-ray ហើយលទ្ធផលបង្ហាញថា ក្នុងពោះអ្នកជំងឺមានអន្ទង់១ក្បាលប្រវែង១ម៉ែត្រ និងរើបម្រះចុះឡើងក្នុងនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjCx8JuIM1qUyGv8AAlrCbDU7Ntd5Mb266v0qIkLGiy3ekcL5wpFH6h4j3ZcdqxWz6F9xgdigEpkgx6U0OXKYP2Z8o_haChqiYr9ZcKEyJAyvstYC2BANfJT48vAXfMEv3je4Oj9TS-cHxQ0LUtQFJG2eQnxT1AVym8b5sL5p5pmJVZ7WjEFFb3FAm6PhB/s696/image_2024-08-01_09-57-59.png

ក្រោយមក គ្រូពេទ្យក៏បានធ្វើការវះកាត់ដើម្បីយកអន្ទង់ចេញពីពោះអ្នកជំងឺ ហើយក្នុងអំឡុងពេលគ្រូពេទ្យកំពុងតែវះកាត់នោះ គ្រូពេទ្យបានឃើញក្រូចឆ្មារ១ផ្លែមានទំហំ៤សង់ទីម៉ែត្រ នៅជាប់រន្ធគូទអ្នកជំងឺ ។ លើសពីនេះ ពោះវៀនអ្នកជំងឺត្រូវបានអន្ទង់ខាំរហូតដល់ធ្លាយ ហើយគ្រូពេទ្យក៏បានទាញអន្ទង់ចេញក្រៅ និងជួយសង្គ្រោះអ្នកជំងឺឱ្យផុតពីគ្រោះថ្នាក់ ។

ក្រោយការធ្វើរោគវិនិច្ឆ័យបង្ហាញថា អ្នកជំងឺមានបញ្ហារលាកពោះវៀនធ្ងន់ធ្ងរ និងទល់លាមកខ្លាំង ហើយគ្រូពេទ្យក៏បានសួរនាំអ្នកជំងឺលម្អិតពាក់ព័ន្ធនឹងអន្ទង់ ។ អ្នកជំងឺប្រាប់ថា កន្លងមក មានអ្នកជិតខាងប្រាប់ថា ឱ្យខ្លួនចាប់អន្ទង់រស់ញាត់ចូលរន្ធគូទ ដើម្បីដោះស្រាយបញ្ហារលាកពោះវៀនធំ និងទល់លាមកខ្លាំង ។ ដូច្នេះ ខ្លួនក៏ធ្វើតាមអ្នកជិតខាងប្រាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVyr52x_k3UkKP4QfkWzidNqxSRhnAHARQWfauBR5oUbUZEHEqZU-fUCPC_ddI9Saq44lHrS6bfsUdLhmvwyKPiJ9mAPeP7SLNHeCcjBUFd9v31NilSm1-0QmUfrmNUWWx_4wXqRiukaPbcx2odfRtHt50Dohx_jPSoJXUjNejqAjHLv-Q3s_LNRY9kKZN/s1200/image_2024-08-01_09-58-13.png

គ្រូពេទ្យបញ្ជាក់ថា ក្នុងអំឡុងពេលត្រួតពិនិត្យរាងកាយអ្នកជំងឺ ស្រាប់តែអាការៈអ្នកជំងឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ទើបគ្រូពេទ្យសម្រេចចិត្តវះកាត់ជាបន្ទាន់ ។ រីឯការត្រួតពិនិត្យរាងកាយរបស់អ្នកជំងឺ គឺគ្មានឃើញអ្វីខុសប្រក្រតីផ្សេងទៀតទេ ហើយគ្រូពេទ្យបានដេរភ្ជាប់ពោះវៀនធំដែលធ្លាយនេះរួចរាល់ហើយ និងប្រាប់ឱ្យអ្នកជំងឺទៅសម្រាកនៅផ្ទះ ៕

សហព័ន្ធប្រដាល់ សម្រេចបន្ធូរបន្ថយពិន័យក្រុមគ្រួសារលោក គ្រូ អេ

0

ក្រោយពីត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដាក់វិន័យ មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែររយៈពេល៦ខែ ក្រុមគ្រួសារ លោកគ្រូអេភូថង ពេលនេះត្រូវបានសហព័ន្ធប្រដាល់ សម្រេចបន្ធូរបន្ថយពិន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1PeeBHdwvvnLyDGMBkTZWLJB-cupMx6rzhJpdetuAuTmkRmXLYeoN3tRI_tnE4OaJTCX0EUwgq94P1R4qVUn0Yi-6rwZAxzqwwYbDtDbso0cJSHmCAf2kUqXCdD2Kl0QmwYuNbvrxfYS8PgtTsjKnR0NHx6fsMqrLlywVxIkOy-utKeDG-5e_weuF7g9/s2048/image_2024-07-23_11-33-32.png

ក្នុងនោះលោក អេ ភូថង បន្ធូរបន្ថយការពិន័យពីរយៈពេល ៦ខែ មកនៅត្រឹមរយៈពេល ៣ខែ ដោយត្រូវអនុវត្តវិន័យចំនួន ៤សប្តាហ៍ ចំណែកវិន័យដែលនៅសល់ត្រូវបានព្យួរ គិតពីថ្ងៃទី ៣០ ខែកក្កដាតទៅ។

អ្នកស្រី សាំង សុម៉ាលី ជាភរិយាបន្ធូរបន្ថយការវិន័យពីរយៈពេល៦ខែ មកដល់ត្រឹម៣ខែ ហើយកំណត់ឱ្យអនុវត្តការពិន័យនេះត្រឹមរយៈពេល ៦សប្តាហ៍ ចំណែកវិន័យដែលនៅសល់ត្រូវព្យួរ គិតពីថ្ងៃទី ៣០ ខែកក្កដាតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8j8apdBP-HImtGeaZnqsYohzHuGO8RDYbo3MkT6srGYs-gtzc_WB4HxqVB2aTYFWsuRDiwiIhmng393U53dNWVreHJQ2U2skocSmQYL5TH1YG1tb8cX3-e9lvPkXLzaUolqi1bDb_sUq2E4hEdLdBHnhV51xpn0auWBbGp_2HiGmXP5ACx6D2OgQLZXu/s879/image_2024-07-23_11-33-34.png

កីឡាការិនី អេ យ៉ានុត ដែលជាកូនស្រី គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅរក្សាការដាក់វិន័យរយៈពេល៦ខែដដែល ប៉ុន្តែកំណត់ឱ្យ យ៉ានុត អនុវត្តការវិន័យនេះត្រឹម៨សប្តាហ៍ទេ ចំណែកការវិន័យដែលនៅសល់ត្រូវព្យួរ គិតពីថ្ងៃទី ៣០ ខែកក្កដា។

គួរបញ្ជាក់ផងដែរថា អ្នកទាំង៣ ត្រូវបានសហព័ន្ធដាក់ពិន័យ ក្រោយប្រតិកម្មដោយកំហឹងទៅលើអាជ្ញាកណ្តាល ជ្រា សុភាព ដែលបានបញ្ឈប់កីឡាករ ម៉ឺន មេឃា ក្នុងទឹកទី៤ សម្រាប់ការប្រកួតការពារខ្សែក្រវាត់ពីការដណ្តើមរបស់កីឡាករ ចាន់ ប៊ុនហឿន នៅលើសង្វៀនប្រដាល់ PNN កាលពីថ្ងៃទី២២ ខែកក្កដា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNCpwwYDuJg8XfODdoUTx1Vgev4ijyR7klU81Z5SLOx-Ae45V5tgE5XJ-DiGS4_knSZxZwAsfj_RwyBSx4HKrdCXmBstABzp6PEEB9I1tNsbAotvQ5XVviW4d0ATVfu2BNbSxlJgpgY-ncKxBUClBEGiflmxIoq9sk0dJXe55kL_f60IzZ7MvUBs9okNl-/s1199/image_2024-07-23_11-38-27.png

កុមារតូចៗកម្ពុជាក្រោម មកក្រេបយកចំណេះវិជ្ជាខ្មែរនៅតាមទីអារាម!

0

រូបភាពចែកចាយពីបណ្តាញសង្គមបង្ហាញឲ្យឃើញពីទិដ្ឋភាពរបស់សិស្សានុសិស្សដែលជាកុមារតូចៗនៅលើទឹកដីកម្ពុជាក្រោម បានស្វះស្វែងមករៀនអក្សរខ្មែរនៅឯវត្តមួយកន្លែងនៅទីនោះ។

យោងតាមគេហទំព័រ «វប្បធម៌ខ្មែរក្រោម» បានដាក់បង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «កូនខ្មែរក្រោមភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង មកវត្តរៀនអក្សរខ្មែរកេរ្តិ៍ម៉ែទុកឱ្យ។ ទំពាំងស្នងឫស្សី កុមារា កុមារី ស្នងមនុស្សចាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPtCLGUScV_ys29vyyr8ayqVM4Od3w9nSGmCNM50gYmFaqVA8NMVFDb446zYgTfI5-M6pq5fMkSwpINhzDKMhIhpcSXV1aryveAdO6A56I9KCK-kjdAUO9rxDUsiL6ikrNL27EgtjzOmttkCfFYCgTRLObZkeA39Zjh-Ek81DvQvC6IJXHX3DUT8d-OZ5/s2048/453485291_913582264100091_813146860892032159_n.jpg

តាមរយៈរូបភាព ដោយសង្កេតឃើញថា សិស្សានុសិស្សដែលជាកុមារតូចៗជាច្រើន ដែលមានទឹកចិត្តស្រលាញ់ចង់ថែរក្សានូវសម្បត្តិវប្បធម៌និងប្រពៃណីខ្មែរ ឲ្យបានគង់វង្សនឹងស្ថិតស្ថេរ ដែលបញ្ជាក់អំពីឈាមជ័រនៃជាតិសាសន៍ខ្មែរពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO_XxLtDOwJgrVMDYJiYTS4wL6-m_mHWUY7nlitPxJFhkg7tmWAQy27NwKzKin93J7aVeRvtbHRXXZrpyXxz2f5rzYEvGRLpdiSXkrs7FrE9bsu4SUyfLPteeug_IFtDKxYTU0xHf7_NxgyZiYildauLW-AvVex7qeFzOoyVJxlyIW7OmmVxhSJN8pqVhd/s2048/453534658_913582237433427_4133033664582448127_n.jpg

គួរបញ្ជាក់ថា ខេត្តព្រះត្រពាំង គឺជាអតីតខេត្តមួយរបស់ខ្មែរ ស្ថិតនៅលើទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នខេត្តនេះ គឺបានប្តូរជាមកជាខេត្ត«ត្រាវិញ»តាមភាសាវៀតណាម។ ខេត្តព្រះត្រពាំង គឺជាមូលដ្ឋាននៃការរស់នៅតាំងពីយូរលង់ណាស់ហើយរបស់ជនជាតិដើមខ្មែរក្រោម ដែលបន្សល់ទុកនូវខឿនវប្បធម៌ អត្តសញ្ញាណជាតិខ្មែរជាច្រើនដូចជា ភាសា ,អក្សរ , មុខម្ហូប និងជាពិសេស គឺវត្តអារាមគឺជានិម្មិតរូបដ៏សំខាន់ជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBT6V9vQagjoTGksFIM19NsnPUp4N9O3z7PJoDMKzoy9sXVE0Zk9MtvMn-OgfzRQNtlkIAaX3whiwENRJIObR6kdaGqjRBM_nTr4cunvgaABVlUI9b0ekSjD0PwOvc_M3M3Cf-_6XFr8k_UbEdpd7EyoQgLBdyZ-iJCG8O9ja6p5GHPz_3Vt1usdH7JV2e/s2048/453536028_913582250766759_5718870288651060260_n.jpg

ខេត្តព្រះត្រពាំង ត្រូវបានកូនខ្មែរគ្រប់រូបចងចាំទុក វីរបុរសជាតិខ្មែរមួយរូបគឺ លោកឧកញ៉ា សឺន គុយ ជាចៅហ្វាយខេត្តព្រះត្រពាំងអំឡុងសតវត្សទី១៧ ដែលបានពលីជីវិត ជាថ្នូរនឹងការរក្សាទំនៀមទម្លាប់ប្រពៃណី និងព្រះពុទ្ធសាសនាថេរវាទខ្មែរ ឲ្យបានគង់វង្សសម្រាប់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោមប្រតិបត្តិរហូតមកដល់សព្វថ្ងៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVpSNFX_apHH3w7Od0L8kWMVjefqeVvGZuM-lSoicWe_UwcoJxF7aoqWQEjE5GT8-dhVT-qIJM4B5smXY4ZZOxNhFG4KGDtFRBRZcYah3FjR9AL1vX8KvvjCfQSQo4SYqj3ZAynjh8Wdi7DQOn4pyCMzIRuoVXgfGrgfNsyUTWzfV57mZO1JFeujYjIXNN/s2048/453598091_913582187433432_7249434988871851959_n.jpg

ទុកពេលឱ្យ១សប្ដាហ៍! រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឱ្យបោសសំអាតសារធាតុខុសច្បាប់តាមបៀហ្គាឌិន

0

ថ្លែងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យបោសសំអាតគ្រឿងញៀនតាមខារ៉ាអូខេ និងក្លឹបរាត្រី ដោយទុកពេល ១សប្ដាហ៍ ដើម្បីអនុវត្តផែនការhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjAogXK4LOZ-ND0lybsQ8OaUaAJ1Q-oH9bBrEOfY0crqB07W1enSfUvzF-pWr4tktzXFZEE_3KaF-Y1dVuZGIfHTO4P3DA-xJ7UypDt6kM9NsGJ2wd8EEa1eaAGHNrQfLgpzQ2IH_EhfoL6ww0ldaA3PT45TdrwdsdBLgpNBJiqcptoxYnURqZRddyNCG/s1280/453246990_1046560120163019_7898012783191378390_n.jpg

ឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងថា៖” ខ្ញុំណែនាំទៅដល់ស្នងការរាជធានី-ខេត្តទាំងអស់ គឺទុកពេលឱ្យ១សប្ដាហ៍ ដើម្បីរៀបចំផែនការ ហើយចាប់ផ្ដើមអនុវត្តការងារនៅក្នុងសប្ដាហ៍ទី២ យ៉ាងយូរ ក្នុងការបោសសម្អាតតាម KTV ជាពិសេសខាងមុខប្រើប្រាស់ជាស្លាកយីហោ បៀហ្គាឌិន ប៉ុន្តែផ្ទុយទៅវិញគឺជាការប្រើប្រាស់ដោយសេរីនៃការប្រើប្រាស់គ្រឿងញៀន និងសារធាតុផ្សេងៗ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxga-IJXCZzVmTznMm_1xQDj5R-DfbdSBr_DSDKKHcNwD6FpV5zdpX9UyLRp02IpuP03Ekzerf7vfKim2_pEiQM4C7ncrKo66PeIyrzr2tsD1FfYeMX3MWd8j7ZalFo-w9RddtHkVAdLQGfEteUHGPxv2JGDTmTa5JzQTBLEFSbA94ScLkdGwqvEyxGzhi/s480/image.img.480.high.jpg

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានសង្កត់ធ្ងន់ថា៖”ឥឡូវនេះម្ស៉ៅ លែងបានក្លាយជាគ្រាប់ហើយ ត្រូវបានគេយកទៅកិនឱ្យម៉ង់បំផុត ថោកបំផុត ធូរថ្លៃក្នុងការទិញ ហើយមានភាពប៉ះពាល់អាក្រក់ទៅកាន់អ្នកប្រើប្រាស់មែនទែន។ ហើយប្រសិនជាអ្នកប្រើប្រាស់នៅអាយុក្រោម ១៨ឆ្នាំ ប្រើតែបីដងគឺខូចខួរក្បាលតែម្ដង”៕