Home ព័ត៌មានអន្តរជាតិ ឥណ្ឌាផលិតទឹកអប់ដោយដៃសុទ្ធសាធ និងនាំចេញទៅប្រទេសជាច្រើន

ឥណ្ឌាផលិតទឹកអប់ដោយដៃសុទ្ធសាធ និងនាំចេញទៅប្រទេសជាច្រើន

44
0

ប្រទេសឥណ្ឌា ៖ បើនិយាយពីប្រទេសផលិតទឹកអប់នៅលើពិភពលោក មនុស្សភាគច្រើននឹងនឹកឃើញដល់ប្រទេសបារាំងមុនគេ ប៉ុន្តែឥណ្ឌា ក៏ជាប្រទសផលិតទឹកអប់ល្បីល្បាញដូចគ្នាដែរ ។ ការផលិតទឹកអប់នៅឥណ្ឌា ពុំបានប្រើប្រាស់ម៉ាស៊ីនដូចនៅប្រទេសផ្សេងទេ ប៉ុន្តែឥណ្ឌាប្រើប្រាស់ដៃសុទ្ធសាធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIjKmwDm1H1Gu6G6MH40yVxlZRoBQB2pite9Uod4vuHE-W3ZguGAW5CjR8fb-9wJn-OSPCCNJgWM_v8UD_KfH52Aje3IxnrSE2oQMmy23fCf20EXvibyttPdMVrCZpu2vS44SnS21ZGuQokqeW082aI9sEVWVGm6JR0JqtraMkQuQKdw9mmJYGMj5MFhyphenhyphenT/s1280/photo_2024-08-01_07-55-09%20(2).jpg

ទីក្រុងហាណូស ស្ថិតនៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា មានឈ្មោះល្បីល្បាញផ្នែកផលិតទឹកអប់ពីផ្កាកុលាប ហើយពលរដ្ឋរស់នៅទីក្រុងនេះចេះពីវិធីផលិតទឹកអប់តាំងពីជំនាន់ជីដូន-ជីតារបស់ពួកគេមកម៉្លេះ ។ ហេតុនេះ វាធ្វើឱ្យហាណូស ក្លាយជាទីក្រុងផលិតទឹកអប់ដ៏ធំបំផុតរបស់ឥណ្ឌា និងល្បីល្បាញពុំចាញ់ទឹកអប់ផលិតនៅប្រទេសបារាំង ។

ទឹកអប់ផ្កាកុលាប គឺជាផលិតផលសិប្បកម្មធ្វើពីដៃសុទ្ធសាធ ដែលបានបន្សល់ទុកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ។ ភាពល្បីល្បាញរបស់ទឹកអប់ផ្កាកុលាប គឺវាជាទឹកអប់បែបធម្មជាតិ១០០% និងគ្មានលាយជាតិអាល់កុល ឬសារធាតុគីមី ។ ពលរដ្ឋនៅទីនេះភាគច្រើនប្រកបមុខរបរជួញដូរទឹកអប់ ហើយទឹកអប់របស់ពួកគេបាននាំចេញទៅប្រទេសជាច្រើនទៀតផង ដូចជា ៖ សហរដ្ឋអាមេរិក, អង់គ្លេស ព្រមទាំងប្រទេសជាច្រើនទៀតនៅមជ្ឈិមបូព៌ា និងតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2-psLv_eHvoPPSJmjk4JGqVPnScjDBsed2eqfNqCuSZEp2QmcH8_OVc9BWxN_mOuvQfjlGBkVXIy7qH9bjQgbSNWfIhrAUR51K51GHW1-nz1buQqDduv5LDBBa_I8W-UvVReIqnXM_NC7AmYqHT0HiTStt49jaK4SCxCLCmsW8hzFrQY4ujP-mDGiU2K-/s1280/photo_2024-08-01_07-55-09%20(3).jpg

ការផលិតទឹកអប់នេះ គឺចាប់ផ្តើមពីការបេះផ្កាកុលាបនៅក្នុងចម្ការ រួចហើយយកផ្កាកុលាបស្រស់ៗទាំងនេះទៅកន្លែងផលិតទឹកអប់មួយកន្លែងក្នុងទីក្រុងហាណូស ។ កន្លែងផលិតទឹកអប់រំនេះបានដំណើរការអស់រយៈពេល១០០ឆ្នាំហើយ ដោយការផលិតតាមបែបបុរាណ ពុំប្រើប្រាស់អគ្គិសនី ឬម៉ាស៊ីន ប៉ុន្តែប្រើប្រាស់កម្លាំងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimH9ZvumexRSzvBGDENmPccm_C01kj_Kn5UVGXHzlg_jpVB_XXqj4XSsOdGCOlyjk5CHKdU20O1s1FKMus2hSFpV0YEcVd67qBBCO9PPYONtn4TOG9sK8IP-7JVQT-WMAPNrlhODGZxEyZoMZ_xGwiiANaD84IMG4Kkot50vOWr3pF7jSyQDfTdI5WLdDx/s1024/photo_2024-08-01_07-55-09%20(4).jpg

ចំណែកឧបករណ៍ផលិតទឹកអប់ គឺត្រូវប្រើប្រាស់ឆ្នាំងធំៗ និងដុតចង្ក្រានអុស ។ ប៉ុន្តែចំណុចពិបាកបំផុត គឺអ្នកធ្វើទឹកអប់ត្រូវប៉ាន់ស្មានបរិមាណទឹកឱ្យសមល្មមជាមួយទម្ងន់ផ្កាកុលាបសម្រាប់ដាក់ចូលឆ្នាំង ។ ដូច្នេះ អ្នកធ្វើការផ្នែកនេះត្រូវតែមានជំនាញ និងបទពិសោធន៍ យ៉ាងហោចណាស់ ៥ឆ្នាំ ។

ពេលដាក់ស្រទាប់ផ្កាកុលាបចូលឆ្នាំងហើយ គឺត្រូវយកដីមកបិតនៅជុំវិញមាត់ឆ្នាំងមុនពេលបិទគំរប ដើម្បីបិទប្រហោងកុំឱ្យចេញចំហាយទឹក និងចាប់ផ្តើមដុតភ្លើងនៅក្រោមឆ្នាំង ។ កំដៅបានពីការដុតអុសសមស្រប វានឹងធ្វើឱ្យទឹកផ្កាកុលាបក្លាយជាចំហាយហុយតាមបំពង់ឫស្សី ឬហៅថា «ឆាងកា» ។ ការផលិតទឹកអប់នេះបានផ្សំជាមួយប្រេងក្រអូបពីដើមចាន់ ខណៈការស្ងោរស្រទាប់ផ្កាកុលាប ត្រូវចំណាយពេល៦ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4S-qiUpMEpyOe1mWE8GALluttXvptnMeR_Lldgua9c0fvWm6ym1DSz3gaCFkme46bKfqPDybXChtk_CgOR4GTOAA15Pmor1-yjU8QUfPgPXc5eOAUPAVwryZjGbn6Z0k93f2BRH7HjrwEnW1k7lCxVqR6bMS2iqmUL4nYXHzfTuEVoDlGqCjSswDNMUqK/s1200/photo_2024-08-01_07-55-09.jpg

អ្នកធ្វើទឹកអប់មានតួនាទីជូតសម្អាតជុំវិញឆ្នាំង និងមើលភ្លើងកុំឱ្យឆេះខ្លាំងពេក ឬតិចពេក ដើម្បីឱ្យទឹកផ្កាកុលាបក្លាយជាចំហាយបន្តបន្ទាប់ ។ ការងារនេះត្រូវផ្អែកលើបទពិសោធន៍ទាំងស្រុង ពីព្រោះគ្មានការប្រើប្រាស់ម៉ាស៊ីន ហើយចំណុចសំខាន់ អ្នកធ្វើការត្រូវមានភាពអត់ធ្មត់យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOU3TqIuAVWaJZFGPAAMfAusrKxYMGL3TDcBQeJ7PyllJd1rYh2bHD-xd7Uc_d2lD8dDrTzk5vlbciPjpt__oir16PtriBy5wK-DHrahncaIxEbCTzGOgZxhGrewTg1lCNYDph26buwUDmOyPthNkwsyNBR15j3bX5T8ovN6Bop-YShsia6ZoVHa2fQsVL/s1280/photo_2024-08-01_07-55-11.jpg

ជំហានបន្ទាប់ គេត្រូវយកទឹកផ្កាកុលាបទៅផ្សំជាមួយរុក្ខជាតិមានក្លិនក្រអូបផ្សេងៗ ។ ពេលខ្លះ ពួកគេបានចំណាយពេលជាច្រើនខែ ទើបអាចផលិតទឹកអប់បាន១ដប ។ ការធ្វើទឹកអប់ដោយដៃ និងការយកចិត្តទុកដាក់នៅទីនេះ បានធ្វើឱ្យទឹកអប់ឥណ្ឌាក្លាយជាផលិតផលលក់ដាច់អស់រាប់រយឆ្នាំ ។ រីឯតម្លៃទឹកអប់១ដប ស្មើនឹង១ម៉ឺនរូពី (ឬស្មើជាង១០០ដុល្លារអាមេរិក) ៕