Home ព័ត៌មានអន្តរជាតិ គ្រាន់តែប៉ុណ្ណឹងសោះហ្នឹង! មហាជនថៃខកចិត្តខ្លាំងនឹងការថតវីដេអូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Apple

គ្រាន់តែប៉ុណ្ណឹងសោះហ្នឹង! មហាជនថៃខកចិត្តខ្លាំងនឹងការថតវីដេអូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Apple

91
0

ប្រទេសថៃ ៖ មហាជនថៃសួរថា តើវីដេអូផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Apple គឺជាការមើលងា.យ ប្រទេសថៃដែរឬទេ? អ្នកប្រើប្រាស់បណ្តាញសង្គមថៃមិនពេញចិត្តនឹងការផ្សាយពាណិជ្ជកម្មថ្មីរបស់ Apple ឡើយ ពីព្រោះក្រុមហ៊ុននេះបានមកថតនៅប្រទេសថៃពិតមែន ប៉ុន្តែវីដេអូបែរជាបង្ហាញថា ថៃគ្មានការអភិវឌ្ឍ ហើយគ្រប់មធ្យោបាយធ្វើដំណើរពិបាកទាំងអស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC7ADwiSNSVjmmc_SCA2wG_prmitm8ITHQ5dzK0Ut0AAJ1KH_xBt9AfmIFizNOWo2fWROM8StWWbkdgQTB16M8IX3Vv4hCCo3HopKo4kpKw8wKztSL7IS2BNiJe8UAoH_R6zmgSie0SP_jxXvGZFvvsBSVWjZw-UDoCsS-9xeC7NkLKpkRch1Mup2ZhHJd/s1000/image_2024-08-01_08-24-24.png

អ្នកប្រើប្រាស់បណ្តាញសង្គមថៃសួរថា ពេលជនបរទេសមើលវីដេអូនេះរួចហើយ តើពួកគេចង់មកលេងថៃឬអត់? ពីព្រោះវីដេអូនេះហាក់ត្រឡប់ទៅរកអតីតកាល កាលពី២០ឆ្នាំ ឬ៣០ឆ្នាំមុន ។ ពីដំបូង ពលរដ្ឋថៃរីករាយណាស់ ពេលឃើញ Apple មកថតស្ពតពាណិជ្ជកម្មនៅប្រទេសថៃ ពីព្រោះគិតថា វាជា Soft Power ជំរុញសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរមកលេងថៃ ។ ប៉ុន្តែពេលមើលស្ពតនេះចប់ មហាជនសួរថា តើវាជាការមើលងាយប្រទេសថៃដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwUR0sd935RR7mC_VYRVcg6mNbz9eJ0lr6Fu6ImFNTc4XoizCk0S_P0A6S-9hAOq8_ql0KTVUT3zJFpFP0-sd79L-6M92j2sPFsXfGrP_XHzHjp7F5b3Luzsg_1fOCNt2MCU7lqos7LFzj-sQ_xArsjT-AO0scIOd766wBDIXDyfFbyn1HEAOORW3XuoDi/s936/image_2024-08-01_08-24-17.png
ដូចគ្នានេះ អាកាសយានដ្ឋាននៅប្រទេសថៃមានទំហំធំ និងទាន់សម័យខ្លាំងណាស់ ហេតុអ្វីអាកាសយានដ្ឋានក្នុងស្ពតពាណិជ្ជកម្មបែរជាមានទំហំតូច និងមិនទំនើប? រីឯការស្នាក់នៅក្នុងសណ្ឋាគារវិញ គឺជាសណ្ឋាគារចាស់ ពុំគួរស្នាក់នៅទេ ។ បើទោះជាពួកគេប្តូរទៅស្នាក់នៅសណ្ឋាគារផ្សេងក្តី ប៉ុន្តែជាសណ្ឋាគារចាស់ដដែល ថែមទាំងមានសត្វល្អិតរំខានទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAyPj4f8qHKAUNJKPnqaZQdabvWPsz2y0M0xQpl6XVb8N_8571jSjycaPSsCXmWOV0kcwgUpI8ayeAZpq4SkopyP6ZmZuEclhGClNSHKvacwUilxgn_ISaYaTIPI-d9jTtLR7pO_lMCzYMNw3wNHvjjReJYv4cqkTATNr0zTNlwV2-a4RRDqO25HZp8Owf/s559/photo_2024-08-01_07-52-28%20(2).jpg

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Apple បានផ្សព្វផ្សាយស្ពតពាណិជ្ជកម្មនេះក្នុង Youtube របស់ខ្លួន ដែលមានចំណងជើងថា «THE UNDERDOGS: OOO (OUT OF OFFICE) | APPLE AT WORK» ។ ស្ពតពាណិជ្ជកម្មនេះពីដំបូងឃើញថា បានថតនៅក្រៅប្រទេសមានទិដ្ឋភាពធម្មតា ប៉ុន្តែពេលបុគ្គលិកក្រុមហ៊ុនធ្វើដំណើរមកដល់ថៃភ្លាម ស្រាប់តែវីដេអូប្រែជាពណ៌លឿង និងបង្ហាញថា ថៃក្តៅខ្លាំង ពុំរីកចម្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1-nZqASuvM4jXN5E4FH8eeuWxUe0FSq6yT1DNHpEjLAqQz9VZ8x5CfnWdfXJfoBJwoODLdtJbB-P70O1eIEIKwAerchzEq7vTPPRu_dPrJmkxjKYHTe6Hl34_DgD8o7S4gwKyZVSJILOgDMfm1_R2iNkUK5t9YLgtT3XKitrUhNng4iHroFK-7CTwNrMV/s567/photo_2024-08-01_07-52-28%20(3).jpg
ខ្លឹមសារក្នុងស្ពតពាណិជ្ជកម្ម គឺបង្ហាញពីបុគ្គលិកក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកធ្វើដំណើរមកប្រទេសថៃ ដើម្បីស្វែងរករោងចក្រផលិតទំនិញ ។ ប៉ុន្តែក្នុងពេលពួកគេស្នាក់នៅថៃនោះ ពួកគេមានឧបសគ្គយ៉ាងច្រើន ដូចជា ៖ ផ្នែកភាសា និងវប្បធម៌ ហើយគ្រប់យ៉ាងបានដំណើរការល្អឡើងវិញ តាមរយៈការប្រើប្រាស់មុខងារផ្សេងៗរបស់ផលិតផល Apple ដែលជួយដោះស្រាយបញ្ហាទាំងអស់ ។

វីដេអូនេះបង្ហាញពីការធ្វើការនៅប្រទេសថៃ ជាពិសេស ការធ្វើដំណើរតាមម៉ូតូកង់៣, រថយន្តតាក់ស៊ី, កាណូត, រថភ្លើង និងរថយន្តតូចគ្មានម៉ាស៊ីនត្រជាក់ ដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃ នឹងវឹកវរ ។ ហេតុនេះ មហាជនសួរថា តើការធ្វើដំណើរនៅប្រទេសថៃលំបាកបែបនេះ មែនទេ? បច្ចុប្បន្ន ទីក្រុងបាងកក ពុំប្រើប្រាស់រថយន្តតូចៗគ្មានម៉ាស៊ីនត្រជាក់ដឹកអ្នកដំណើរបែបនេះទេ ពីព្រោះថៃបានប្តូរជារថយន្តអគ្គិសនីទំនើប និងមានម៉ាស៊ីនត្រជាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAcwdS-dT_acDqLNrvch7WFkOBSSo8cUG9vd3IB1_dv34hL0gLmzwUVtjabnWOESXW3Nkpn5omrG0eUa6SpVKMKBEXbPuuKxP8jRqdOowMShi75ubr4FcKWhGpb-vCZhy8PE_cItnCaqye_SwRorvywrV615ZMeixEbg_4Z7LdC_J1ER0B3wrTda9QtKmX/s564/photo_2024-08-01_07-52-28%20(4).jpg

វីដេអូបានបង្ហាញពីការសម្រាកនៅតាមទីកន្លែងផ្សេងៗរបស់បុគ្គលិកក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកប្រកបដោយបរិយាកាសរីករាយ ហើយធ្វើឱ្យអ្នកទស្សនាចង់មកលេងថៃដែរ ពីព្រោះក្នុងវីដេអូបានបង្ហាញពីតំបន់ទេសចរណ៍ជាច្រើន ដូចជា ៖ ផ្លូវយ៉ាវរ៉ាជ, សណ្ឋាគារ និងម្ហូបអាហារផ្សេងៗលក់តាមផ្លូវ ។ ប៉ុន្តែមហាជនខកចិត្ត និងរិះគន់ថា ទីកន្លែងនានានៅប្រទេសថៃបច្ចុប្បន្ន គឺផ្ទុយពីអ្វីដែលក្រុមហ៊ុន Apple ថតស្ពតពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOsbHe-lnsnKvEb0eNXWaQ4Ugp1ujMaxFmtneT9l0VX5q8rHaz4y-i_L6wGisLT-Td3OwQcYp-DE_eVfuI78shS_BbDiW73-Xej09D0IH015yOhEWDWCko8GktAZWsw6gZoDXP49xkmiTm4r4UhT0PAH0n1-HP_yAxXSXcfr7DTNA6r9Z35-8kuob0RDkd/s561/photo_2024-08-01_07-52-28%20(5).jpg
វីដេអូនេះថែមទាំងបានប្តូរទៅជាពណ៌លឿង និងជាការបង្អាប់មុខមាត់ប្រទេសថៃថា ពុំរីកចម្រើន និងជាប្រទេសអភិវឌ្ឍន៍តិចតួច ។ រីឯការធ្វើដំណើរនៅថៃវិញបានបង្ហាញពីមធ្យោបាយធ្វើដំណើរតាមវិធីចាស់បុរាណ ហើយបើមើលការថតទីកន្លែងនានាក្នុងវីដេអូ ហាក់ដូចជាថតនៅប្រទេសផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK_IBzzDWJAhAATFqBgtlq5KuV0hhnqHWESNN-qTRqA3BgAeWbAEDXKN3TQXyYULC2SPkCrVy4wixRNwAB5-YCm1A0x3cExUHDvAb5l-lg7kTIinvbPDAdBOUs-8FxPx4L_2hPjjt4zQfbliKeXJdO3NImI4HMBQtHiTWeFodLItw0Qo-oGzuGt3_ug6fz/s569/photo_2024-08-01_07-52-28.jpg

ផ្ទុយទៅវិញ មតិខ្លះថា បើមកប្រទេសថៃ អ្វីៗល្អទាំងអស់ គ្មានបញ្ហានោះ តើក្រុមហ៊ុន Apple ចាំបាច់ធ្វើស្ពតពាណិជ្ជកម្មផ្សាយផលិតផលធ្វើអី? ហេតុនេះ Apple ត្រូវធ្វើឱ្យស្ពតពាណិជ្ជកម្មរបស់ខ្លួនមានបញ្ហាច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាដោយការប្រើប្រាស់ផលិតផល Apple ៕