បរទេស៖ ប្រជាជននៅក្នុងប្រទេសអឺរ៉ុបដូចជាអេស្ប៉ាញ អ៊ីតាលី និងហូឡង់ បានកំពុងចាត់វិធានការដេញភ្ញៀវទេសចរណ៍ចេញពីស្រុក ដោយសារកំណើនលើសលប់ពេក ធ្វើឱ្យអ្នកស្រុកមានភាពតានតឹង។
យោងតាម CNN កាលពីដើមខែកក្កដា ប្រជាជននៅក្នុងទីក្រុងបាសេឡូណារបស់ប្រទេសអេស្ប៉ាញបានបាញ់ទឹកទៅលើអ្នកទេសចរ ដោយស្រែកឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ ខណៈកាលពីចុងខែកក្កដានៃឆ្នាំ ២០២៤ នេះអ្នកស្រុកនៅទីក្រុង Venice ប្រទេសអ៊ីតាលី និងប្រជាជននៅទីក្រុង Utrecht ប្រទេសហូឡង់ក៏បានដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗទ្វេរដង ក្នុងគោលបំណងឱ្យភ្ញៀវទេសចរត្រឡប់ទៅប្រទេសកំណើតវិញ។
ការឡើងថ្លៃនៃទំនិញផ្សេងៗក៏ដូចជាដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានមិនមែនជាហេតុផលដើម្បីដេញភ្ញៀវទេសចរបានទេ វាក៏បូករួមជាមួយនឹងអាកប្បកិរិយាមិនគោរពរបស់ប្រជាជនទៅលើភ្ញៀវទេសចរផងដែរ។ ហេតុនេះសម្រាប់ភ្ញៀវដែលមានបំណងចង់ទៅទស្សនាក្នុងប្រទេសអឺរ៉ុបទាំងបីនេះគួរតែគិតមើលម្តងទៀត ព្រោះប្រទេសអឺរ៉ុបដូចជាអេស្ប៉ាញ អ៊ីតាលី និងហូឡង់ បានកំពុងចាត់វិធានការដេញភ្ញៀវទេសចរណ៍ចេញពីស្រុក ដោយសារកំណើនលើសលប់ពេក ធ្វើឱ្យអ្នកស្រុកមានភាពតានតឹង។

ក្រៅពីមូលហេតុកំណើនភ្ញៀវទេសចរលើសលប់ពេក ក៏ដោយសារមូលហេតុចម្បងផ្សេងទៀតដែរដូចជាភ្ញៀវភាគច្រើនមិនគោរព និងមិនឱ្យតម្លៃអ្នកស្រុក ប្រើអាកប្បកិរិយាមិនគួរសមទៅលើម្ចាស់ផ្ទះ។ ជាឧទាហរណ៍កាលពីឆ្នាំ ២០២៣ ភ្ញៀវម្នាក់ត្រូវបានចោទប្រកាន់ពីបទបំផ្លាញរូបសំណាកបុរាណមួយនៅឯប្រភពទឹក Neptune សតវត្សទី ១៦ របស់ Florence។ នៅឆ្នាំដដែលនោះ នៅឯគោលដៅមួយទៀតក្នុងប្រទេសអ៊ីតាលី ក្រុមអ្នកទេសចរមួយក្រុមក៏បានបំផ្លិចបំផ្លាញរូបសំណាកតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌នៅក្នុងវីឡាដែលពួកគេជួលផងដែរ។
លោក Sebastian Zenker សាស្ត្រាចារ្យផ្នែកទេសចរណ៍នៅសាលាពាណិជ្ជកម្មទីក្រុង Copenhagen បាននិយាយថា ដោយសារតែសកម្មភាពខាងលើរបស់អ្នកទេសចរ ទីក្រុងជាច្រើននៅអឺរ៉ុបក៏ត្រូវដំណើរការកម្មវិធីដើម្បីបង្អាក់វិស័យទេសចរណ៍។ នៅឆ្នាំ ២០២៣ ទីក្រុង Amsterdam ប្រទេសហូឡង់បានប្រកាសយុទ្ធនាការ “Stay Away” ដើម្បីបង្ហាញថាប្រទេសនេះមិនស្វាគមន៍ភ្ញៀវទេសចរដែលស្រវឹង និងរំខានឡើយ។ ប៉ុន្តែ Zenker ក៏ចង្អុលបង្ហាញផងដែរថា ប្រសិនបើប្រទេសទាំងនេះចាត់វិធានការដេញភ្ញៀវទេសចរចេញពីស្រុក នោះចំនួនអ្នកទស្សនានឹងថយចុះ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ចុះខ្លាំង៕