Home ព័ត៌មានអន្តរជាតិ ក្រុមគ្រូពេទ្យវៀតណាមភ្ញាក់ផ្អើលយ៉ាងខ្លាំង! អន្ទង់រស់នៅក្នុងពោះបុរសឥណ្ឌាម្នាក់

ក្រុមគ្រូពេទ្យវៀតណាមភ្ញាក់ផ្អើលយ៉ាងខ្លាំង! អន្ទង់រស់នៅក្នុងពោះបុរសឥណ្ឌាម្នាក់

63
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា វាធ្វើឱ្យក្រុមគ្រូពេទ្យនៅប្រទេសវៀតណាមភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានវះកាត់ពោះបុរសឥណ្ឌាម្នាក់ ដោយសារចុកពោះខ្លាំងពេក ។ គ្រូពេទ្យបានឃើញសត្វអន្ទង់រស់១ក្បាលមានប្រវែង១ម៉ែត្រជាប់ក្នុងពោះវៀន និងរន្ធគូទអ្នកជំងឺ ហើយអន្ទង់បានខាំពោះវៀនរហូតដល់ធ្លាយ ថែមទាំងមានក្រូចឆ្មារ១ផ្លែទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbs_PZ4Z4gQChk0UsM_WANyHZnVrkesP4NlPa_ifwvQPL8u012GPDE2EOyrx7TQTq7nAwVwe88yYM-cvaWlAcWekPDRIpoNtLhVgTWIW6-CrnOkZR_JyON5Qg4zq1WqdgV6qjMChCPVl6Eg5TbAIKUVVBC4F0wYSG7DbwhPQB6J2vDVo99ES7GalM8gLLH/s643/image_2024-08-01_09-57-51.png

បុរសឥណ្ឌារូបនេះ អាយុ៣១ឆ្នាំ រស់នៅប្រទេសវៀតណាម និងបានមកមន្ទីរពេទ្យដោយសារចុកពោះខ្លាំងពេកទ្រាំលែងបាន ។ ក្រោយការវះពោះអ្នកជំងឺរួចហើយ ស្រាប់តែក្រុមគ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះឃើញអន្ទង់រស់ប្រវែង១ម៉ែត្រក្នុងពោះ ព្រមទាំងមានក្រូចឆ្មារ១ផ្លែក្នុងរន្ធគូទថែមទៀត ។ ក្រុមគ្រូពេទ្យឆ្ងល់ថា តើអន្ទង់រស់ និងក្រូចឆ្មារនេះអាចចូលទៅក្នុងពោះអ្នកជំងឺដោយរបៀបណា?

សារព័ត៌មានបរទេសរាយការណ៍ថា ករណីនេះបានកើតឡើងក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។ នៅពេលអ្នកជំងឺមកដល់មន្ទីរពេទ្យ គ្រូពេទ្យក៏បានថត X-ray ហើយលទ្ធផលបង្ហាញថា ក្នុងពោះអ្នកជំងឺមានអន្ទង់១ក្បាលប្រវែង១ម៉ែត្រ និងរើបម្រះចុះឡើងក្នុងនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjCx8JuIM1qUyGv8AAlrCbDU7Ntd5Mb266v0qIkLGiy3ekcL5wpFH6h4j3ZcdqxWz6F9xgdigEpkgx6U0OXKYP2Z8o_haChqiYr9ZcKEyJAyvstYC2BANfJT48vAXfMEv3je4Oj9TS-cHxQ0LUtQFJG2eQnxT1AVym8b5sL5p5pmJVZ7WjEFFb3FAm6PhB/s696/image_2024-08-01_09-57-59.png

ក្រោយមក គ្រូពេទ្យក៏បានធ្វើការវះកាត់ដើម្បីយកអន្ទង់ចេញពីពោះអ្នកជំងឺ ហើយក្នុងអំឡុងពេលគ្រូពេទ្យកំពុងតែវះកាត់នោះ គ្រូពេទ្យបានឃើញក្រូចឆ្មារ១ផ្លែមានទំហំ៤សង់ទីម៉ែត្រ នៅជាប់រន្ធគូទអ្នកជំងឺ ។ លើសពីនេះ ពោះវៀនអ្នកជំងឺត្រូវបានអន្ទង់ខាំរហូតដល់ធ្លាយ ហើយគ្រូពេទ្យក៏បានទាញអន្ទង់ចេញក្រៅ និងជួយសង្គ្រោះអ្នកជំងឺឱ្យផុតពីគ្រោះថ្នាក់ ។

ក្រោយការធ្វើរោគវិនិច្ឆ័យបង្ហាញថា អ្នកជំងឺមានបញ្ហារលាកពោះវៀនធ្ងន់ធ្ងរ និងទល់លាមកខ្លាំង ហើយគ្រូពេទ្យក៏បានសួរនាំអ្នកជំងឺលម្អិតពាក់ព័ន្ធនឹងអន្ទង់ ។ អ្នកជំងឺប្រាប់ថា កន្លងមក មានអ្នកជិតខាងប្រាប់ថា ឱ្យខ្លួនចាប់អន្ទង់រស់ញាត់ចូលរន្ធគូទ ដើម្បីដោះស្រាយបញ្ហារលាកពោះវៀនធំ និងទល់លាមកខ្លាំង ។ ដូច្នេះ ខ្លួនក៏ធ្វើតាមអ្នកជិតខាងប្រាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVyr52x_k3UkKP4QfkWzidNqxSRhnAHARQWfauBR5oUbUZEHEqZU-fUCPC_ddI9Saq44lHrS6bfsUdLhmvwyKPiJ9mAPeP7SLNHeCcjBUFd9v31NilSm1-0QmUfrmNUWWx_4wXqRiukaPbcx2odfRtHt50Dohx_jPSoJXUjNejqAjHLv-Q3s_LNRY9kKZN/s1200/image_2024-08-01_09-58-13.png

គ្រូពេទ្យបញ្ជាក់ថា ក្នុងអំឡុងពេលត្រួតពិនិត្យរាងកាយអ្នកជំងឺ ស្រាប់តែអាការៈអ្នកជំងឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ទើបគ្រូពេទ្យសម្រេចចិត្តវះកាត់ជាបន្ទាន់ ។ រីឯការត្រួតពិនិត្យរាងកាយរបស់អ្នកជំងឺ គឺគ្មានឃើញអ្វីខុសប្រក្រតីផ្សេងទៀតទេ ហើយគ្រូពេទ្យបានដេរភ្ជាប់ពោះវៀនធំដែលធ្លាយនេះរួចរាល់ហើយ និងប្រាប់ឱ្យអ្នកជំងឺទៅសម្រាកនៅផ្ទះ ៕