ក្រោយពីត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដាក់វិន័យ មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែររយៈពេល៦ខែ ក្រុមគ្រួសារ លោកគ្រូអេភូថង ពេលនេះត្រូវបានសហព័ន្ធប្រដាល់ សម្រេចបន្ធូរបន្ថយពិន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1PeeBHdwvvnLyDGMBkTZWLJB-cupMx6rzhJpdetuAuTmkRmXLYeoN3tRI_tnE4OaJTCX0EUwgq94P1R4qVUn0Yi-6rwZAxzqwwYbDtDbso0cJSHmCAf2kUqXCdD2Kl0QmwYuNbvrxfYS8PgtTsjKnR0NHx6fsMqrLlywVxIkOy-utKeDG-5e_weuF7g9/s2048/image_2024-07-23_11-33-32.png

ក្នុងនោះលោក អេ ភូថង បន្ធូរបន្ថយការពិន័យពីរយៈពេល ៦ខែ មកនៅត្រឹមរយៈពេល ៣ខែ ដោយត្រូវអនុវត្តវិន័យចំនួន ៤សប្តាហ៍ ចំណែកវិន័យដែលនៅសល់ត្រូវបានព្យួរ គិតពីថ្ងៃទី ៣០ ខែកក្កដាតទៅ។

អ្នកស្រី សាំង សុម៉ាលី ជាភរិយាបន្ធូរបន្ថយការវិន័យពីរយៈពេល៦ខែ មកដល់ត្រឹម៣ខែ ហើយកំណត់ឱ្យអនុវត្តការពិន័យនេះត្រឹមរយៈពេល ៦សប្តាហ៍ ចំណែកវិន័យដែលនៅសល់ត្រូវព្យួរ គិតពីថ្ងៃទី ៣០ ខែកក្កដាតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8j8apdBP-HImtGeaZnqsYohzHuGO8RDYbo3MkT6srGYs-gtzc_WB4HxqVB2aTYFWsuRDiwiIhmng393U53dNWVreHJQ2U2skocSmQYL5TH1YG1tb8cX3-e9lvPkXLzaUolqi1bDb_sUq2E4hEdLdBHnhV51xpn0auWBbGp_2HiGmXP5ACx6D2OgQLZXu/s879/image_2024-07-23_11-33-34.png

កីឡាការិនី អេ យ៉ានុត ដែលជាកូនស្រី គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅរក្សាការដាក់វិន័យរយៈពេល៦ខែដដែល ប៉ុន្តែកំណត់ឱ្យ យ៉ានុត អនុវត្តការវិន័យនេះត្រឹម៨សប្តាហ៍ទេ ចំណែកការវិន័យដែលនៅសល់ត្រូវព្យួរ គិតពីថ្ងៃទី ៣០ ខែកក្កដា។

គួរបញ្ជាក់ផងដែរថា អ្នកទាំង៣ ត្រូវបានសហព័ន្ធដាក់ពិន័យ ក្រោយប្រតិកម្មដោយកំហឹងទៅលើអាជ្ញាកណ្តាល ជ្រា សុភាព ដែលបានបញ្ឈប់កីឡាករ ម៉ឺន មេឃា ក្នុងទឹកទី៤ សម្រាប់ការប្រកួតការពារខ្សែក្រវាត់ពីការដណ្តើមរបស់កីឡាករ ចាន់ ប៊ុនហឿន នៅលើសង្វៀនប្រដាល់ PNN កាលពីថ្ងៃទី២២ ខែកក្កដា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNCpwwYDuJg8XfODdoUTx1Vgev4ijyR7klU81Z5SLOx-Ae45V5tgE5XJ-DiGS4_knSZxZwAsfj_RwyBSx4HKrdCXmBstABzp6PEEB9I1tNsbAotvQ5XVviW4d0ATVfu2BNbSxlJgpgY-ncKxBUClBEGiflmxIoq9sk0dJXe55kL_f60IzZ7MvUBs9okNl-/s1199/image_2024-07-23_11-38-27.png