រូបភាពចែកចាយពីបណ្តាញសង្គមបង្ហាញឲ្យឃើញពីទិដ្ឋភាពរបស់សិស្សានុសិស្សដែលជាកុមារតូចៗនៅលើទឹកដីកម្ពុជាក្រោម បានស្វះស្វែងមករៀនអក្សរខ្មែរនៅឯវត្តមួយកន្លែងនៅទីនោះ។

យោងតាមគេហទំព័រ «វប្បធម៌ខ្មែរក្រោម» បានដាក់បង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «កូនខ្មែរក្រោមភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង មកវត្តរៀនអក្សរខ្មែរកេរ្តិ៍ម៉ែទុកឱ្យ។ ទំពាំងស្នងឫស្សី កុមារា កុមារី ស្នងមនុស្សចាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPtCLGUScV_ys29vyyr8ayqVM4Od3w9nSGmCNM50gYmFaqVA8NMVFDb446zYgTfI5-M6pq5fMkSwpINhzDKMhIhpcSXV1aryveAdO6A56I9KCK-kjdAUO9rxDUsiL6ikrNL27EgtjzOmttkCfFYCgTRLObZkeA39Zjh-Ek81DvQvC6IJXHX3DUT8d-OZ5/s2048/453485291_913582264100091_813146860892032159_n.jpg

តាមរយៈរូបភាព ដោយសង្កេតឃើញថា សិស្សានុសិស្សដែលជាកុមារតូចៗជាច្រើន ដែលមានទឹកចិត្តស្រលាញ់ចង់ថែរក្សានូវសម្បត្តិវប្បធម៌និងប្រពៃណីខ្មែរ ឲ្យបានគង់វង្សនឹងស្ថិតស្ថេរ ដែលបញ្ជាក់អំពីឈាមជ័រនៃជាតិសាសន៍ខ្មែរពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO_XxLtDOwJgrVMDYJiYTS4wL6-m_mHWUY7nlitPxJFhkg7tmWAQy27NwKzKin93J7aVeRvtbHRXXZrpyXxz2f5rzYEvGRLpdiSXkrs7FrE9bsu4SUyfLPteeug_IFtDKxYTU0xHf7_NxgyZiYildauLW-AvVex7qeFzOoyVJxlyIW7OmmVxhSJN8pqVhd/s2048/453534658_913582237433427_4133033664582448127_n.jpg

គួរបញ្ជាក់ថា ខេត្តព្រះត្រពាំង គឺជាអតីតខេត្តមួយរបស់ខ្មែរ ស្ថិតនៅលើទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នខេត្តនេះ គឺបានប្តូរជាមកជាខេត្ត«ត្រាវិញ»តាមភាសាវៀតណាម។ ខេត្តព្រះត្រពាំង គឺជាមូលដ្ឋាននៃការរស់នៅតាំងពីយូរលង់ណាស់ហើយរបស់ជនជាតិដើមខ្មែរក្រោម ដែលបន្សល់ទុកនូវខឿនវប្បធម៌ អត្តសញ្ញាណជាតិខ្មែរជាច្រើនដូចជា ភាសា ,អក្សរ , មុខម្ហូប និងជាពិសេស គឺវត្តអារាមគឺជានិម្មិតរូបដ៏សំខាន់ជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBT6V9vQagjoTGksFIM19NsnPUp4N9O3z7PJoDMKzoy9sXVE0Zk9MtvMn-OgfzRQNtlkIAaX3whiwENRJIObR6kdaGqjRBM_nTr4cunvgaABVlUI9b0ekSjD0PwOvc_M3M3Cf-_6XFr8k_UbEdpd7EyoQgLBdyZ-iJCG8O9ja6p5GHPz_3Vt1usdH7JV2e/s2048/453536028_913582250766759_5718870288651060260_n.jpg

ខេត្តព្រះត្រពាំង ត្រូវបានកូនខ្មែរគ្រប់រូបចងចាំទុក វីរបុរសជាតិខ្មែរមួយរូបគឺ លោកឧកញ៉ា សឺន គុយ ជាចៅហ្វាយខេត្តព្រះត្រពាំងអំឡុងសតវត្សទី១៧ ដែលបានពលីជីវិត ជាថ្នូរនឹងការរក្សាទំនៀមទម្លាប់ប្រពៃណី និងព្រះពុទ្ធសាសនាថេរវាទខ្មែរ ឲ្យបានគង់វង្សសម្រាប់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោមប្រតិបត្តិរហូតមកដល់សព្វថ្ងៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVpSNFX_apHH3w7Od0L8kWMVjefqeVvGZuM-lSoicWe_UwcoJxF7aoqWQEjE5GT8-dhVT-qIJM4B5smXY4ZZOxNhFG4KGDtFRBRZcYah3FjR9AL1vX8KvvjCfQSQo4SYqj3ZAynjh8Wdi7DQOn4pyCMzIRuoVXgfGrgfNsyUTWzfV57mZO1JFeujYjIXNN/s2048/453598091_913582187433432_7249434988871851959_n.jpg