ថ្មីៗនេះ កម្មវិធីប្រកួត Miss Grand Vietnam 2024 បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមជនជាតិខ្មែរ វៀតណាម និងថៃ ជាពិសេសគឺទៅឈុតតំណាងជាតិដែលបវរកញ្ញាកម្ពុជាក្រោមបានគ្រង ខណៈក៏ទទួលរងនូវមតិវែកញែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBjhsJNUs9QLnymRLhf2k97CYXvvbo91MP_tea-BuA-UxWs3IRwlWpukDm1LI8kPd_-KR1qtFBjFx7UNwymxVF-OdWjsqEwsgDQUxJyCwOZ89XzMP4RhifJu-3jxWAWkXbMUTECGC_MRc-dgtomwzQZ6MD4LQcZwgN7OEKmtlysKIVVDeiRc-ohKSZN4a7/s960/IMG_3040.JPG

កម្មវិធី Miss Grand Vietnam ប្រចាំឆ្នាំ២០២៤ ដែលរាត្រីនៃការប្រកួតឈុតតំណាងជាតិបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៣០ ខែកក្កដានេះ នៅឯទីក្រុង Phan Thiet ខេត្ត Binh Thuan ប្រទេសវៀតណាម។ ឈុតតំណាងជាតិជាច្រើនបានផុសចេញមកលើដងខ្លួនរបស់បវរកញ្ញាវៀតណាម ប្រកបដោយភាពស្រស់ស្អាត និងភាពច្នៃប្រឌិតខ្ពស់តាមវប្បធម៌របស់ជនជាតិវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmHyr01VDcvyW7QLTdQOAW86IMmw39DBQDaRAJ5NDJHVwRxQ1t5wwrG4lIscxWs6WrJioD3E91t_K927X6yYBqfMrpYmD1RQly9PTSAbQaJsfl3dpHSqr-oxTKHN7FTyBAvDXZQJa1JuR2S1zY-2oYi9E78f32fvGnqZINlaT4cTzxv95T43JrvxTueEa6/s1000/IMG_3039.JPG

យ៉ាងណាមិញ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ គឺទៅលើឈុតតំណាងជាតិរបស់ Miss Grand ខេត្តឃ្លាំង ជាអតីតទឹកដីកម្ពុជាក្រោម ដែលឈុតរបស់នាងត្រូវបានរចនាឡើងបំផុសគំនិតដោយគំនូរលើស្ថាបត្យកម្មសាសនាខ្មែរ បង្ហាញពីភាពស្រស់ស្អាតនិងស្រ្តីខ្មែរដ៏មានឥទ្ធិពល។ ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីវៀតណាម ដណ្តប់ដោយស្បៃធំបុរាណខ្មែរនៅលើ ដែលធ្វើឲ្យមហាជនខ្មែរជាច្រើនបានសម្តែងនៅការពេញចិត្តនិងកោតសរសើរព្រោងព្រាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqSKuJS3kDU67wkI3kegxHCyJvq97_Zt_yqCxZ31VNEUQERWRd1w7H3X18aKzTG1GTuCTLO9ti2Sd4LtCW9B1ea1ZBWqiOWfAJN4yGUzsCgMaf5h0ZBQOCUUrGL5OhWbnbsZ51FMh_IL21QdOfVYC1e47IFhvr1LU6IVOpwb4Imp4QoB0IYerStA6GdZcY/s2532/IMG_3041.PNG

ប៉ុន្តែបើក្រឡេកទៅកាន់ជនជាតិថៃវិញ ទាក់ទងជាមួយឈុតបវរកញ្ញាកម្ពុជាក្រោមនេះផងដែរ យោងតាមគេហទំព័រមួយដែលមានឈ្មោះថា Love Thai Culture បានវៀបរាប់ថា «ឈុតតំណាងជាតិដែលគ្រងដោយ Miss Grand កម្ពុជាក្រោមរូបនេះ បានក្លាយទៅជាប្រធានបទក្តៅនៅក្នុងចំណោមជនជាតិថៃគ្រប់ៗរូប ព្រោះឈុតនេះ ត្រូវបានគេស្គាល់ថាជា សម្លៀកបំពាក់របស់ក្រុមជនជាតិខ្មែរនៅភាគខាងត្បូងប្រទេសវៀតណាម (កម្ពុជាក្រោម)។ យ៉ាងណាមិញ ឈុតនេះ វាហាក់ដូចគ្នាស្ទើរតែបេះបិទទៅនឹងសម្លៀកបំពាក់របស់ព្រះមហាក្សត្រិយានីថៃ Sirikit ដែលព្រះនាងបានដាក់រាជបញ្ជាឲ្យក្រុមរាជវាំងរចនាឡើងផ្ទាល់ដៃ។ បើទោះបីជាឈុតបវរកញ្ញានោះបានគ្រង ជាការរចនាបញ្ចូលគ្នាជាមួយនឹងសម្លៀកបំពាក់ប្រពៃណី Ao Dai របស់វៀតណាមក្តី ក៏វានៅតែដូច ហើយជនជាតិថៃភាគច្រើនបាននិយាយថា សម្លៀកបំពាក់នេះត្រូវបានចម្លងចេញពីសម្លៀកបំពាក់របស់ម្ចាស់ក្សត្រី Sirikit »៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTORboSjLTYSi8ORv8HCGtQAvFzzK4q5m8ze_15fAxzrkIQmDWwtSZYk63xa1CgGC7Dt5cFO5e_ZqMF9PRQ9da3Uw-_0SL1FqgtWtRzIRKdw_PJwsO1F1DjRiP_CWXRLfRpZYfBCl5O31hck1lzXntVROtSn0Y17QTpfZAhbehSULKcrF5DVrRS7fl84Iu/s640/IMG_3037%20(2).JPG