លី តាវហួរ ឬ Andy Lau គឺជាតារាហុងកុងជើងចាស់ដ៏មានប្រជាប្រិយភាពម្នាក់ បើទោះជាមានវ័យ ៦២ ឆ្នាំក៏ដោយ ក៏លោកនៅតែសង្ហាដូចទើបតែមានអាយុ ៤០ ឆ្នាំអ៊ីចឹង ហើយសម្រាប់សកម្មភាពក្នុងអាជីពសិល្បៈរបស់លោកវិញ នៅតែមមារញឹក និងនៅតែបង្ហាញខ្លួននក្នុងខ្សែភាពយន្តជាហូរហែរ។ ទោះជាយ៉ាងណាមានថ្មីៗនេះអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើរូបរាងដ៏សង្ហាររបស់លោក ដោយសារតារារូបនេះមើលទៅដូចមិនចាស់ទាល់តែសោះ។
លី តាវហួរ ឬ Andy Lau ក៏បានចែករំលែកគន្លឹះធ្វើឱ្យសម្រស់នៅតែសង្ហា និងក្មេងជាងវ័យនៅលើបណ្តាញសង្គមរបស់លោក ជាមួយមុខម្ហូប ៣ មុខក្នុងមួយថ្ងៃ ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនភ្ញាក់ផ្អើល។ Andy Lau បាននិយាយថា ជារៀងរាល់ព្រឹកលោកតែងបរិភោគទឹកដោះគោជូរ គ្រាប់ធញ្ញជាតិ និងផ្លែឈើ ហើយសម្រាប់អាហារថ្ងៃត្រង់វិញគឺ គ្រាប់ធញ្ញជាតិ ឈីស សាច់មាន់ឆ្អិន និងបន្លែ ចំពោះអាហារពេលល្ងាចជាទូទៅលោកបរិភោគអង្ករសំរូបជាមួយបន្លែ និងប្រូតេអ៊ីន។
ក្រៅពីបរិភោគអាហារសុខភាពបីមុខនេះជាប្រចាំ លោកលី តាវហួរ ក៏ផ្តោតជាចម្បងលើការហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ។ ដោយលោកហាត់ប្រាណយ៉ាងហោចណាស់កន្លះម៉ោងក្នុងមួយថ្ងៃ រួមទាំងការរត់ ការលើកទម្ងន់ និងការធ្វើលំហាត់ប្រាណបែប Aerobic… នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវមុខងារ cardiopulmonary ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសាច់ដុំ និងភាពបត់បែនរបស់រាងកាយទៀតផង ជាហេតុធ្វើឱ្យលោកមានសុខភាពល្អរាងកាយមាំមួន សម្រស់ក្មេងជាងវ័យ។
ទន្ទឹមនឹងនោះ គន្លឹះនៃការថែសម្រស់របស់តារាប្រុសវ័យ ៦២ ឆ្នាំរូបនេះមិនត្រឹមតែបង្ហាញនៅក្នុងរបបអាហារ និងការធ្វើលំហាត់ប្រាណរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែនៅពេលប្រឈមមុខនឹងការអត្ថាធិប្បាយអវិជ្ជមានលើអ៊ីនធឺណិត ក៏លោកជ្រើសរើសការមិនឆ្លើយតប ដែលគន្លឹះអាថ៌កំបាំងនេះហើយ ធ្វើឱ្យលោករក្សានូវស្មារតីវិជ្ជមាន និងសុទិដ្ឋិនិយម ជាកត្តាសំខាន់ដែលជួយឱ្យតារាប្រុសរូបនេះរក្សារូបរាងនៅតែសង្ហា៕










