កាលពីវេលាម៉ោង ២៣:០០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង អធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
នៅក្នុងហេតុការណ៍៍នេះ សម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឈួម សុខវណ្ណី ហៅ ឃ្លោក ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង រកឃើញមានគ្រឿងញៀនគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកចំនួន ១៩៧៦គ្រាប់កាំភ្លើងម៉ាក ROLOចំនួន ១ដើម មានគ្រាប់ចំនួន ២៥គ្រាប់ និងសំបកគ្រាប់ចំនួន៦។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យ រួមជាមួយវត្ថុតាង រហូតមកដល់ពេលនេះ ត្រូវបានកម្លាំងជំនាញអធិការនគរបាលក្រុង កំពុងក៏សាងសុំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










