មិនគួរឱ្យជឿសោះថា ទ្វីបដែលសម្បូររ៉ែជាងគេបំផុត តែបែជាក្រីក្រជាងគេបំផុតក្នុងពិភពលោក
នៅលើពិភពលោកយើងនេះគឺមានទ្វីបទាំងអស់ចំនួន ៧ រួមមាន៖ ទ្វីបអាស៊ី, អឺរ៉ុប, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អង់តាក់ទិក និងអូស្ត្រាលី។ ប៉ុន្តែតើអ្នកដឹងទេថា ក្នុងចំណោមទ្វីបទាំងអស់នេះ ទ្វីបណាដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗច្រើនជាងគេ? សារធាតុរ៉ែសំខាន់ៗដូចជាទង់ដែង លីចូម នីកែល cobalt មាស ពេជ្រ ផ្លាទីន និងអ៊ុយរ៉ាញ៉ូម គឺស្ថិតនៅទ្វីបអាហ្វ្រិកទាំងអស់ ដែលទ្វីបនេះកាន់កាប់ ៦៥ ភាគរយនៃដីបង្កបង្កើនផលរបស់ពិភពលោក និង ១០ ភាគរយនៃប្រភពទឹកសាបដែលអាចកកើតឡើងវិញបានខាងក្នុងរបស់ភពផែនដី។ ដូច្នេះអាហ្វ្រិកគឺជាទ្វីបដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗច្រើនជាងគេបំផុតនៅលើពិភពលោក។
សព្វថ្ងៃតម្រូវការសកលសម្រាប់សារធាតុរ៉ែសំខាន់ៗ ជាពិសេសលីចូម កំពុងតែកើនឡើងជាលំដាប់ ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាត និងការបញ្ចេញកាបូន។ លើសពីនេះសារធាតុរ៉ែដូចជាទង់ដែង នីកែល cobalt គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាថាមពលស្អាតដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននេះ ចាប់ពីទួរប៊ីនខ្យល់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ រហូតដល់រថយន្តអគ្គិសនី និងឧបករណ៍ឆ្លាតវៃផ្សេងៗជាដើម។ នៅទូទាំងពិភពលោក អាហ្រ្វិកបានលេចចេញជាទ្វីបដែលមានធនធានរ៉ែសំខាន់ៗច្រើនជាងគេ ដោយទ្វីបនេះកំពុងត្រូវបានដាក់ជាតួអង្គសំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃធនធានរ៉ែទាំងនេះ មានន័យថា ប្រសិនបើទ្វីបផ្សេងមានតម្រូវការ នោះទ្វីបអាហ្វ្រិកនឹងមានការផ្គត់ផ្គង់។
យោងតាមការវាយតម្លៃទីផ្សារសារធាតុរ៉ែសំខាន់ៗឆ្នាំ ២០២៣ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) តម្រូវការលោហធាតុទាំងនេះត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង ដោយរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣០ និងបួនដងនៅឆ្នាំ ២០៥០។ ដោយប្រាក់ចំណូលប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងឈានដល់ ៤០០ ពាន់លានដុល្លារអាមេរិក – លើសពីតម្លៃ នៃការជីកយករ៉ែធ្យូងថ្មនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ ទៅទៀត។
សម្រាប់លីចូម IEA បាននិយាយថា តម្រូវការសកលសម្រាប់លីចូមក៏បានកើនឡើងបីដងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ផងដែរ ដោយទទួលបានប្រាក់ចំណូលរហូតដល់ ៣២០ ពាន់លានដុល្លារអាមេរិក។ ហេតុនេះសម្រាប់លោកអ្នកដែលគិតថាអាហ្វ្រិកគឺជាទ្វីបក្រីក្រសូមគិតឡើងវិញម្តងទៀត ព្រោះបច្ចុប្បន្នប្រទេសជាច្រើននៅលើទ្វីបនេះគឺមានការអភិវឌ្ឍជឿនលឿនខ្លាំងគួរឱ្យកត់សម្គាល់៕





















.jpg)


















នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន សង្ឃឹមថា ការធ្វើឱ្យកាស៊ីណូនៅប្រទេសថៃស្របច្បាប់នឹងជួយទាក់ទាញការវិនិយោគពីក្រៅប្រទេស និងបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ផងដែរ ។ កាលពីឆ្នាំ២០២៣ ប្រទេសថៃទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ រហូតដល់១លាន២សែនលានបាត ហើយចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកថៃ ស្មើជាង២០លាននាក់ កើនឡើង៣៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។



