Home ព័ត៌មានអន្តរជាតិ តើសំឡេងអាថ៌កំបាំងនៅបាតសមុទ្រជ្រៅបំផុតលើពិភពលោក ជាសំឡេងអ្វីឱ្យប្រាកដ?

តើសំឡេងអាថ៌កំបាំងនៅបាតសមុទ្រជ្រៅបំផុតលើពិភពលោក ជាសំឡេងអ្វីឱ្យប្រាកដ?

93
0

តើលោកអ្នកគិតថា វាជាសំឡេងអ្វីឱ្យប្រាកដ នៅពេលអ្នកវិទ្យាសាស្ត្របានឮសំឡេងអាថ៌កំបាំងចេញពីបាតមហាសមុទ្រដ៏ជ្រៅបំផុតលើពិភពលោក ។ កាលពីឆ្នាំ២០១៤ អ្នកវិទ្យាសាស្ត្រមួយក្រុមបានឮសូរសំឡេងយ៉ាងចម្លែកចេញពីបាតសមុទ្រ Mariana ដែលជាចំណុចនៃមហាសមុទ្រជ្រៅបំផុតលើពិភពលោក និងស្ថិតនៅភាគខាងកើតកោះកួម (Guam) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQfhOHqxVwXKjQOEwVad3Ur1QbTTbyKDPZ2RoPNwA5gdGtO6h4oHo0MEqmVAbprYBR7Ie467CxS2VkIRaXO_-_rD8JTIuduq8VHluhmT0pHHbQBXLfJzsVCxZ3PUJ05MFuvtBwyLy1cpHMX13boDMrytzhahjhDRFlszam9hUhJ_T4aaFvN0JaY53gup-y/s1280/image_2024-08-08_16-46-37.png

ជាទូទៅ ម៉ាស៊ីនថតសំឡេងនឹងត្រូវបញ្ជូនទៅកាន់ចំណុចផ្សេងៗរបស់បាតសមុទ្រដែលមានជម្រៅរហូតដល់១ពាន់ម៉ែត្រ ដើម្បីថតសំឡេងត្រីបាឡែន ហើយវាតែងតែថតបានសំឡេងប្លែកៗជានិច្ច ។ ពេលមួយ ម៉ាស៊ីនថតសំឡេងបានថតជាប់សំឡេងអាថ៌កំបាំងមួយនៅបាតសមុទ្រជ្រៅបំផុតលើពិភពលោក ដែលសំឡេងនេះមានរយៈពេល៣.៥វិនាទី ហើយអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះសំឡេងអាថ៌កំបាំងនេះថា «Western Pacific Biotwang» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglKJNVJsSYHr8X8gp6Bd6dlH2mi9tAZM-Klaotzvg2JCoWusTDI7oW7zisIvEJ5JHk647WmK5QoRcWiOfy8EpDQ9lYfNXrX-5R-L_ebdOW7INOm_udX6gfKbHbnt5Eui3dzCSS-8nGb4jn6naWZ71RBghyphenhyphen5FyMnip1TPSk9PfWEXRRhT-M3asjChKdBFPI/s862/image_2024-08-08_16-46-49.png

ចំណែកពាក្យថា Biotwang គឺបានមកពីការបញ្ចូលគ្នារបស់ពាក្យ Bio+Twang ។ ពាក្យ «Bio» មានន័យថា ៖ សត្វមានជីវិត ខណៈពាក្យ «Twang» មានន័យថា ៖ សំឡេងខ្លាំងចេញពីតន្ត្រី ។ ពេលនោះ ក្រុមអ្នកវិទ្យាសាស្ត្រពុំដឹងថា តើវាជាសំឡេងអ្វីឱ្យប្រាកដ? ពីព្រោះពេលស្តាប់សំឡេងនេះហើយ គឺដូចគ្នានឹងសំឡេងរបស់មនុស្សយន្ត, សំឡេងម៉ាស៊ីន ឬសំឡេងអេលៀនមនុស្សក្រៅភព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_wq_mEDmbtPA7LeijnoEWMjLeV4gjM4wGpqH2KVyLeUXE1Unr69C4zGOwRcm_rEZg5ca0dro2vy53fTEoAPV6iXLfvUoz_NAwCUuvXg8aeFM_ecK_dLEV6rSHbO5I1jxYps7nEePn2xuSJSGjAk56jiVZ7Z7jCDrAicAOA5o8ygqUVN6vB7RXo2wlLqfu/s1500/image_2024-08-08_16-46-10.png

ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យរដ្ឋ Oregon សហរដ្ឋអាមេរិក បានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវក្នុងទស្សនាវដ្តី Acoustical Society of America ថា សំឡេងដែលស្រដៀងនឹងមនុស្សយន្ត ឬមនុស្សក្រៅភព គឺអាចជាសំឡេងរបស់ត្រីបាឡែនឈ្មោះ «មីន» ដែលជាពូជរបស់ត្រីបាឡែនបាលីន (Baleen) ។ សំឡេងប្រេងកង់ទាប គឺជាសំឡេងធម្មតារបស់ត្រីបាឡែនបាលីន ដោយសារវាមានសំឡេងខុសប្លែកពីត្រីបាឡែនផ្សេងទៀត ដែលអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះថា «ស្តាវ៉ល» ។

Sharon Niekerk ជាអ្នកស្រាវជ្រាវផ្នែកសមុទ្រនិយាយថា ៖ «យើងបានផ្សព្វផ្សាយទិន្នន័យទាំងនេះ ហើយសង្ឃឹមថា នឹងមានអ្នកវិទ្យាសាស្ត្រផ្សេងទៀតអាចបញ្ជាក់ថា វាជាសំឡេងអ្វី ។ ហេតុនេះ យើងនឹងអាចសន្និដ្ឋានថា តើសំឡេងនេះចេញពីប្រភពណា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz1KA0pFZy0WP22EdiUj3CorgqtQqeSwuhYwB72GEiJj15Nm_XXndyBRGW8fhKGr5ArjwKTVJX-ck0o_dZKyvfyhMrJEBmPOJXbI62PTLVLm8_7X3vXVHFwdYhpYtE3QTzG14BgUvYlYJmF4nmnwmzLsJPif6QXoHuC5H4ZTN1dUPlRvx78ypNRzVl3Z30/s2517/image_2024-08-08_16-45-47.png

បើទោះជាសំឡេងរបស់ត្រីបាឡែនបាលីន មិនដូចសំឡេងអាថ៌កំបាំងនៅបាតសមុទ្រដែលអ្នកវិទ្យាសាស្ត្របានឮក្តី ប៉ុន្តែពួកគេសន្និដ្ឋានថា សំឡេងទាំងពីរនេះប្រហាក់ប្រហែលគ្នាបំផុត ។ ចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺសំឡេងអាថ៌កំបាំងខាងលើមានសំឡេងប្រេកង់ខ្ពស់-ទាបខុសគ្នាយ៉ាងខ្លាំង ហើយធ្វើឱ្យពិបាកក្នុងការបញ្ជាក់ថា តើវាជាសំឡេងរបស់ត្រីបាឡែនបាលីនមែនឬក៏អត់?

ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើសំឡេងប្លែកៗនៅបាតសមុទ្រនេះ គឺជាសំឡេងអ្វីឱ្យប្រាកដ? ឬលោកអ្នកគិតថា មានអ្វីរស់នៅបាតសមុទ្រដ៏ជ្រៅបំផុត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5iuUtLs2nAU1OthDmGi3zTRdxVtTFkBa7BkVidncFY9Nly97wImGCUgqwFRlfC419MIv3avYi1vmEwljgS3Ww775LchlCKCltgDD30oCa3cDfU-aSvcoSs-FCY6ROKPfr0Kf0xVlOHTWVH6mujw8XN4frF502YMPQa9H3zEVB-vsSbDd-rrN8TWnMAQHM/s1920/image_2024-08-08_16-48-42.png