Home Blog Page 925

កុំភ្លេចជួយគាំទ្រ! ម្ចាស់មេដាយសុីហ្គេម ឈុន ប៊ុនថន នឹងប្រកួតល្ងាចនេះក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារីស២០២៤

0

នាព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ២០២៤នេះ កម្ពុជា នៅសល់តែអត្តពលិកម្នាក់ទៀតប៉ុណ្ណោះ ដែលនឹងប្រកួតនៅក្នុងថ្ងៃនេះ ខណៈអត្តពលិក២រូបផ្សេងទៀតបានបរាជ័យរួចមកហើយ។

អត្តពលិកកម្ពុជាចុងក្រោយគេនេះ គឺកីឡាករ ឈុន ប៊ុនថន ដែលត្រូវប្រកួតថ្ងៃទី៧ ខែសីហា ម៉ោង ៦ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ។

ឈុន ប៊ុនថន ជាម្ចាស់ជើងឯកលេខ១ ក្នុងវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ និង ១ ៥០០ម៉ែត្រ ក្នុងការប្រកួតកីឡាជាតិលើកទី១ និងលើកទី២ បាននាំមុខគេនៅក្នុងការប្រកួតជម្រុះរត់ចម្ងាយ ៨០០ម៉ែត្រក្នុងក្រុមទី២ ដែលមានកីឡាករ ៨ប្រទេសចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt2HwbwzubZgJD0NkGDYxrUo-zBEcCQodUN3PH72ikpiZfWs2tXOp5dr2xJxit8N5x-qXaQVTc-1-k86hDsw_aHlXp7TWI_ycIEd2Ob-C7YcNYLqSuqzu5CbV7ZP7r5Sko9zWnswJ2r9x9kmf-Q4C3_wNsC4YgLUBP7bkgDjeO0awQan-0Mx5C6A30fxiU/s828/378784576_808335597749784_4578787803844000684_n.jpg

មិនតែប៉ុណ្ណោះ រូបគេក៏ជាម្ចាស់មេដាយមាសសុីហ្គេមឆ្នាំ២០២៣​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

គួរបញ្ជាក់ផងដែរថា កម្ពុជា មានអត្តពលិក៣នាក់ប៉ុណ្ណោះ ដែលចូលរួមរឹត្តិការណ៍អូឡាំពិកប៉ារីស ដោយក្នុងនោះ កីឡាករ អង់គ្វីន ម៉ាតាំងក្លូឌ ដែលប្រកួតក្នុងវិញ្ញាហែលទឹកសេរី១០០ម៉ែត្រ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅបានបាត់បង់សិទ្ធឡើងទៅវគ្គបន្តហើយ ដោយធ្វើបានត្រឹមលេខ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLAUNSPTF_ZFSslgGBiQR16cSDeY2Sy6b2uq5YaeaS_NJLUS7HoGxjlVlEbIvsuNzfTjZ_kILuJAQRPhvb0E-KMPxmuDH3rYaARy757QYOEmQO04q1YdHpUz3AMz1aWykQ8oFBVcNI_eLjYVUl1VLYshv13oK7mFw_wOeeQUYT1PqMKC7oWoFEzriYFsve/s1267/image_2024-07-30_13-15-20.png

រីឯកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា ដែលប្រកួតលើវិញ្ញាសាហែលទឹក ៥០ម៉ែត្រ ក៏ធ្វើមិនបានល្អ បាត់បង់សិទ្ធឡើងទៅវគ្គបន្តផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiirkwh93oC5iiyjuUlD-G1x4DA4otCJ-F_zEPMLisNU25Iiut0qmsens0vcuyAv9-j_n5GIQoUapZLa5mgcqK51mDKtZMOAWS9kMhuAwuX-gnSCAlIMqBwWLDDp3GHcnbBR2a-Hc3rq3lwBm_KMf0JDJ4a_H90b69lx4PqsBDLHRUEmPlo_gXq4CjQLKMN/s1280/image_2024-07-30_13-15-40.png

រដូវទឹកឡើង! ទឹកជ្រោះប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី ជាជម្រើសទីមួយទៅកាន់ភ្ញៀវទេសចរគ្រប់ៗរូប

0

ទឹកជ្រោះប៊ូស្រានាជំនោរវស្សានេះ បង្កើតបានជាឋានសួគ៌គួរជាទីមនោរម្យ ដែលទាក់ចិត្តភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ មិនអាចមើលរំលងរមណីយធម្មជាតិមួយនេះឡើយ នៅពេលបានមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី។

ថ្មីៗនេះ យោងតាមវីដេអូដែលបានដាក់បង្ហោះដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម គឺបានបង្ហាញពីទិដ្ឋភាពទឹកជ្រោះប៊ូស្រាដ៏ស្រស់ត្រកាលនាជំនោរវស្សា ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«នេះជារបស់កូនខ្មែរ មិនបានកាត់ទៅឲ្យបរទេសណាទេ។ បើស្រលាញ់ សូមអញ្ជើញទៅលេងផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHZrWN1iMUZ6w63twwuj1yFZ7wLlCLwgwleJpcI-GnYasxSmqXuLir53milhF1GwJbMFwA4fQUOlsLv10tX9iCoEaex3uv-aMD4SXMMwIoS1t61Ms6TPLEKCowS44A1OKcBF0hBlM_RhggqL7DXHdFPB5tT73neUXgkS3wpjLjONEDi9JU1zmCFf24CQwV/s2048/453974458_3765064390476290_1810140212900218811_n.jpg

ទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ ហើយក៏ត្រូវបានគេចាត់ចំណាត់ថ្នាក់ថាជាទឹកជ្រោះធំជាងគេបំផុតមួយនៅកម្ពុជា។ ទឹកជ្រោះប៊ូស្រា ដែលមានទីតាំងស្ថិតនៅភូមិពូទិស ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានចម្ងាយប្រហែល ៤៣ គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPcmwcEYA_oKw2FT_qpmjBPOeacWi2jZ3v0kTCfTXOcHzXAPZ0BFw1Yvv3YUYN-GW7hszTaWDNIUBBhwqj2fx-GY8_a6kO8-nRMpvxoigqYfwOlkXt0CNJ2RXOBDLZdLxodP1wG1leiU28m_1OV96IR5WgZ2b6dtrloJ7F7BZxctnxQU8SVOepY1mLrkoJ/s1080/453741295_1020693889845500_1554021217007625785_n.jpg

បន្ថែមពីលើការគយគន់ទិដ្ឋភាពទឹកជ្រោះដ៏ស្រស់ត្រកាលគ្មានពីរ ព័ន្ធជុំវិញព្រៃប្រឹក្សាដ៏ខៀវស្រងាត់ហើយ នៅទីនោះភ្ញៀវទេសចរគ្រប់ៗរូបក៏អាចរីករាយជាមួយសកម្មភាពសប្បាយៗជាច្រើនទៀតដូចជា លេងទឹកឬហែលទឹក, ជិះខ្សែរ៉ក , ខ្យូសបរិភោគអាហារ ឬរៀបចំអាហារដោយខ្លួនឯងក៏បាន និងការស្លៀកពាក់បែបជនជាតិដើមភាគតិចព្នងដើម្បីថតរូបទុកជាអនុស្សាវរីយ៍ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_NR1ia-a2kykdRBW9hb-7GZqJ1hB1BNwK96T0Pmgr-27_DYP4A0ddbmROP7cXi7y6Cdem78ooDIqstFfIDn-2KKWKAuX8SYkO6yEdQXj3WQYraz-Lq5OWHftWGVIDuwdA9Ivcy_0A5W6gncujxBLB9KREG-pbnti1hFYdiRL8JZMBBXTL1Xd-UC3p5n95/s2048/453974480_3765064370476292_9056008029216813043_n.jpg

គួរបញ្ជាក់ថា ទឹកជ្រោះប៊ូស្រាមាន៣ ដំណាក់ ហើយអ្នកលេងទឹកភាគច្រើនគឺប្រជុំគ្នានៅដំណាក់ទី១។ កម្រមានអ្នកទេសចរទៅដល់ដំណាក់ទី៣ណាស់ ដោយសារស្ថិតនៅក្នុងព្រៃក្រាស់ ពុំមានផ្លូវសម្រាប់អ្នកថ្មើរជើង។
• ដំណាក់ទី១: ទឹកហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
• ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
• ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ៕

តារាសម្ដែង Huang Xiaoming ចែកអាំងប៉ាវ១០០នាក់ដើម្បីអបអរបងប្អូនជីដូនមួយទទួលបានមេដាយមាសអូឡាំពិក

0

តារាសម្ដែងចិន Huang Xiaoming អតីតស្វាមី Angelababy បានអបអរសាទរបងប្អូនជីដូនមួយរបស់លោក ដែលជាអត្តពលិក Chen Meng ឈ្នះមេដាយមាសក្នុងកីឡាវាយកូនឃ្លីលើតុនារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដោយផ្ញើអាំងប៉ាវចំនួន ១០០នាក់ទៅកាន់ទំនាក់ទំនងរបស់លោកតាមរយៈប្រព័ន្ធផ្ញើសារ WeChat។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8x6IUssr0Ff67tHPPjgO92gfZ_Narm_0XghgTWBwgk26Oe0RnIOVQNCja2U0D4yLeGomV3lyPxnt9Xg9WXj4GKNGeoDBRb3EFOdeuHYiCwWVx-F3sapR8DnNiwTi1_EK5Lr3CUbgSFWFsAWWDKA7vSK00uwahG6dFXHp2rxiif5uXVgS9vKyrFKaPQ6TC/s1360/image_2024-08-06_15-26-53%20(2).png

តារាសម្តែងវ័យ ៤៧ឆ្នាំរូបនេះបានសម្តែងនូវក្តីរំភើបរបស់លោកបន្ទាប់ពីកីឡាការិនី Chen Meng មានអាយុ ៣០ឆ្នាំបានយកឈ្នះលើមិត្តរួមក្រុមជនជាតិចិន Sun Yingsha ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ៣ខែសីហាជាមួយនឹងលទ្ធផល ៤-២។ នេះបើតាមការរាយការណ៍ដោយ The Straits Times ។ រូបថតអេក្រង់ពីការជជែកជាក្រុម WeChat ដែលក្រោយមកបានលេចឡើងនៅលើ Weibo បានបង្ហាញឱ្យឃើញលោក Huang Xiaoming និយាយបែបកំប្លែងថាលោកទទួលបានការអបអរសាទរចំពោះជ័យជម្នះរបស់បងប្អូនជីដូនមួយច្រើនជាងសមិទ្ធផលនៃការសម្ដែងផ្ទាល់ខ្លួនរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1sgEZcwUzY2QgzKlSoKa6pKoORq6DQSxRM9duKjn5dkc7xLlmBjVD1CRs9bkrL3sCK42H9ZBJX2F95lSRARZvTTaC01beqzqYXqFNFJShq1VpQ6bNAfvbAEc243d20JafwCXZBxcYyKuDT4uf6sodyQyS6SD5-D18lMMuPFpUqZGysu9T3RhwCwpqDK7N/s1920/photo_2024-08-06_15-26-50.jpg

តារាសម្តែងរូបនេះ ក៏បានសម្តែងការកោតសរសើរចំពោះការប្រកួតនៅលើ Weibo ដោយបញ្ជាក់ថា៖ «អរគុណដល់អត្តពលិកទាំងពីរដែលបានផ្តល់ឱ្យយើងនូវការប្រកួតដ៏រំភើបនេះ។ វាបានធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ អ្នកទាំងពីរគឺល្អបំផុត» ។ លោកបានបន្ថែមថា “សូមអបអរសាទរចំពោះ Mengmeng [ឈ្មោះហៅក្រៅប្អូនជីដូនមួយលោក] ។ «អ្នកបានគ្រប់គ្រងសម្ពាធទាំងអស់ ហើយម្តងទៀតបានបង្ហាញពីសមត្ថភាពរបស់អ្នក។ អ្នកនឹងក្លាយជាមោទនភាពរបស់យើងជានិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk6AAVeyRXDBZi79_EXPCt9LxocMonVSX7eE0hx818H8cZshf2kT475s_u3JvLElW8gvx9YfX1ZI3fLGbRNHWa_Kbip-NwhbFRGCxcEiNu0l1Ec19NTMs1rYs8-7qd4IQLyfZMqx0ubh2P6WbIatNAaYaPEFPVdBn6zNktO2YC-3Gxb8Ft3FADhoosum5d/s1200/image_2024-08-06_15-26-51.png

តារាសម្តែង Huang Xiaoming ត្រូវបានគេទទួលស្គាល់ថាជាតារាសម្ដែងដ៏ជោគជ័យ និងមានឥទ្ធិពលបំផុតរបស់ប្រទេសចិន ដោយមានតួនាទីគួរឱ្យកត់សម្គាល់ក្នុងភាពយន្ត និងរឿងភាគជាច្រើនគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAa5Fxd9L6tg7Km6X2_Ry9R0pQKpJ0bh2whdLIfojchDvbGQD7FDD-itqyunIJ8xnbVEkZWEpKGb1VvOMKI5tXcyKM8G2Gg1KI9RJlMQdOoDr8kwTzb5F3mE0RBSKMS6GWxNRDCFKNarAJ53Z_VJ2HMnoIuYQIBeloUsdG3Gpsu9G7sCwpknLbFlZzu93x/s876/image_2024-08-06_15-26-51%20(2).png

កីឡាការិនី Chen Meng បានចូលរួមជាមួយក្រុមខេត្តនៅអាយុ ៩ ឆ្នាំ និងជម្រើសជាតិនៅអាយុ ១៣ ឆ្នាំក្នុងឆ្នាំ ២០០៧។ ការឈ្នះកាលពីពេលថ្មីៗនេះរបស់នាងនៅឯកីឡាអូឡាំពិកទីក្រុងប៉ារីសបានសម្គាល់ថានាងជាស្ត្រីទីបីក្នុងប្រវត្តិសាស្ត្រដែលសម្រេចបានមេដាយមាសអូឡាំពិកត្រឡប់មកវិញក្នុងកីឡាវាយកូនឃ្លីលើតុ បន្ទាប់ពីជោគជ័យពីមុនរបស់នាងនៅអូឡាំពិករដូវក្តៅឆ្នាំ ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕

អ្នកគាំទ្រផ្ទុះការមិនពេញចិត្តការកែពណ៌វីដេអូបទចម្រៀងរបស់ក្រុមTOP4

0

ថ្មីៗកន្លងនេះផលិតកម្មរស្មីហង្សមាសបានបង្កើតក្រុម TOP4 ដែលមានដូចជា លីម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន បញ្ចេញបទចម្រៀងបែបចង្វាក់ Acoustic អមជាមួយទេសភាពដ៏ស្រស់ស្អាតត្រជាក់ភ្នែកពីតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណា ការកែសម្រួលពណ៌វីដេអូនៅក្នុងវីដេអូខ្លីដែលទើបទម្លាក់បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនពេញចិត្តដោយសារកែសម្រួលខ្លាំងពេកធ្វើឱ្យតារាចម្រៀងមើលទៅឃើញចាស់ មុខស្លេកដូចជាអ្នកជំងឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRv_O7bCT9YjHuY4SciWslVk0CZHO9a7DjPeVmytmT52sNlphX2gHx97l30ckB7xZWYX-8QLko6gKZPtpZbOeCw-JXMuTeIo4QquH8uJ_uCZ-7cD7Jnny6QjEn4s_ml_yxLTE-ufopDmfH7DAKtRlafNKFIYJZXNsaOBOgwLAAjY8ULZDKvtfj4Uz7Ibs_/s1440/image_2024-08-07_09-30-01.png

TOP4 ជាអតីតបេក្ខភាពការប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលទទួលបានការគាំទ្រខ្លាំងពីស្រទាប់មហាជនក្មេងចាស់ប្រុសស្រី ខណៈផលិតកម្មបានផ្តល់រសជាតិថ្មីសម្រាប់អ្នកគាំទ្រនៅលើ Hang Meas Everlasting ជាមួយចង្វាក់ Acoustic ជាមួយនឹងបទចម្រៀងពីរោះល្បីៗ Cover ឡើងវិញជាមួយតារាចម្រៀង លីម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន។ បទស្វាគមន៍ទស្សនិកជនដំបូងគេរបស់អ្នកទាំង៤មានចំណងជើងថា «រស់មិនបានបើគ្មានអូន» បានទម្លាក់កាលពីថ្ងៃទី២៤ ខែកក្កដា។ មិនត្រឹមតែពីរោះប៉ុណ្ណោះទេប៉ុន្តែមួយនេះបានផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនៅតំបន់ទេសចរណ៍ខ្នងផ្សារ កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ខណៈនេះក៏ជាផ្នែកមួយជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoAZ_yGkzOxOab8qZocU_U1_xv2hEX_JUZus0sRmpHS_6jDzn6IEzUAhF9NxWMNGq4XmfaERZjEd3o-IiaF9YjeVzK4Fe4basPFmQFtXblRzV7fUwtY-TGMxrHfvm3KFr_waj3mByqp8m0S084HFMEZPV3nu5BLwdCbs1yaodatSgMdejWENBxPm33NHAY/s2048/image_2024-08-07_09-30-02.png

ទោះយ៉ាងណា បន្ទាប់ពីទម្លាក់បទ Acoustic បានចំនួនពីរបទ Hang Meas Everlasting បានទម្លាក់វីដេអូខ្លីនៃបទចម្រៀង «ស្រលាញ់បងឱ្យច្រើនៗ» កាលពីយប់ថ្ងៃទី៦ សីហា ជាមួយការកែសម្រួលពណ៌ក្នុងវីដេអូខុសពីបទចម្រៀងមុនៗ។ ការកែសម្រួលពណ៌នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់តារាចម្រៀងទាំងបួនផ្ទុះការមិនពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcM_5gKoJrRy5KcHr5Nk8M8k5U0SLE-x-gPsnF9aFw8bYEq2TaAt9xPpplVNrszzDfnNfAj4_37X33py5oA5AqPtPdQLNJLGYDitT1IR0Cme6sHL0GQ5SJ0igqt6A-Q2kAKU04jPBXX-XaPPwRtbwmQQ2JNNJ4KAzx3lD8FiYG9BG974jNUXFoZiQEL3T1/s2048/image_2024-08-07_09-30-08.png

អ្នកគាំទ្របានបញ្ចេញមតិថា «ពីរោះណាស់Top4 ទេសភាពក៏ស្អាត ប៉ុន្តែTOP4លេងfilterម៉្លេះ , Ftilter ពេកមុខម្នាក់ៗដូចទើបងើបពីឈឺ, ដាក់ធម្មជាតិៗទៅគ្នាឡើងស្អាតៗដាក់គ្នាមើលលែងយល់, filter ពេក ឡើងធ្មេញលឿង មាត់ខ្មៅអស់, ប្លង់ស្អាតហើយតែអេឌីតពេកមើលទៅស្លេកៗ»។ អ្នកផ្សេងទៀតបានលើកឡើងថា «មានអារម្មណ៍ថាពណ៌ background ទេសភាព ធ្វើឱ្យTop4 ក្លាយជាវ័យចំណាស់អស់ មិនគួរណាកែពណ៌ទេសភាពសោះ, ចម្រៀងពីរោះទេសភាពស្អាតប៉ុន្តែមើលទៅអ្នកចម្រៀងដូចអ្នកជំងឺចឹង, ទេសភាពOriginal ស្អាតសឹងអីមិនគួរកែសោះ, បទក្រោយៗកុំដាក់filter ចឹងទៀត បាក់សម្រស់អ្នកចម្រៀងអស់ហើយ..»៕

អត្តពលិកអូឡាំពិកជាច្រើនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ក្រោយឆ្លងជំងឺនេះ!

0

បរទេស៖ ព្រឹត្តិការណ៍អូឡាំពិកដែលធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងហាក់មានការរិះ.គន់យ៉ាងខ្លាំង បន្ទាប់ពីអត្តពលិកតាមបណ្តាប្រទេសមួយចំនួនជួបប្រទះនូវផលលំបាកដូចជាកង្វះម៉ាស៊ីនត្រជាក់ ពុលអាហារ ខណៈអត្តពលិកខ្លះគេងនៅលើដី ឬកៅអីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAypbmUbpGJau8f1Ye7nm4PTnLbJEL1UEWMyKaV2CbSDvJ1mSs3a0g57UbxIj-0nVdjlZdO5ta9x_8-bd6VuDG77NJgY2GwdscHbQYnPlk8bmTiC9XFVatMjAXDdeEyQ1UbIwL_VIHbXH2I03zbVkJXFZ57g5VPwEquzPpd3FgaKOWip6bYiVFwhOi3VA3/s1280/image_2024-08-07_13-24-30.png
នេះបើយោងតាមសារព័ត៌មានអូស្ត្រាលី SBS ដែលបានចុះផ្សាយកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ថាបច្ចុប្បន្នអត្តពលិកអូឡាំពិកជាច្រើនបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៤-៥ ថ្ងៃហើយ ដោយសារឆ្លងបាក់តេរី E.coli ដែលត្រូវបានរកឃើញជាទូទៅនៅក្នុងពោះវៀនខាងក្រោមនៃសារពាង្គកាយដែលមានឈាមក្តៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQJja_zsRQQ1_p7fKL6m4CdemnreX-x3Hw5dWK-GoP97FtzPqrdUAmBdtvKQ3ScTil2ZYwR8l1aMP1rEk3ZyrzOOXA-j0xhaXMhSFCJCklfpv8eFm9PHN4YNXA7U-XaEp776OCFelSXY5xb6OI3_m_2JspMEkSbdTMf3_Y5T9pVw__ZOHQlXtfLUwdNMzU/s1600/image_2024-08-07_13-24-40.png

មេរោគនេះមិនសូវមានគ្រោះថ្នាក់នោះទេ ប៉ុន្តែពេលខ្លះវាក៏អាចបង្កជាជំងឺធ្ងន់ធ្ងរបានផងដែរ។ ដូច្នេះបើយោងតាម SBS ការឆ្លងបាក់តេរី E.coli អាចបណ្តាលឱ្យអ្នកជំងឺឆ្លងមេរោគពោះវៀន, រលាកក្រពេញប្រូស្តាត, រលាកអាងត្រគាក, ការឆ្លងមេរោគថង់ទឹកប្រមាត់, កើតជំងឺរលាកសួត ឬ រលាកស្រោមខួរជាដើម។ ទោះជាយ៉ាងណាបើយោងតាមប្រភពព័ត៌មានដដែរ បានបញ្ជាក់ថា អត្តពលិកអូឡាំពិកជាច្រើនគឺបានឆ្លងមេរោគពោះវៀន ដែលជាជំងឺស្រាលប៉ុណ្ណោះ ហេតុនេះអ្នកជំងឺនឹងជាសះស្បើយឡើងវិញក្នុងរយៈពេល ១០ ថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjabv0tSesMwna_6wt_2w3-jFWYpUaRRo0DRNDaLtfBhS7p8s2K78MtEObwHRHD3QGsdPVwkW8VgKRf2gUtVuJDA3tNALyJEX-n7ip2w2o-xp3N9mLE-FR7hgXCTIOCinBSh7FQiOXOpsRwiMJag6OevYWxA2ZQYVzgOnboKrA5lTvgdi68fRCogIXrvTJb/s4800/image_2024-08-07_13-24-52.png

យោងតាមអង្គការសុខភាពពិភពលោក មូលហេតុនៃការឆ្លងបាក់តេរី E.coli គឺដោយសារការប៉ះពាល់រួមមានអាហារកខ្វក់ ទឹក និងការប៉ះពាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អាហារដែលអាចបង្កមេរោគរួមមាន៖ សាច់, ទឹកដោះគោស្រស់, បន្លែ និងផ្លែឈើស្រស់ ដោយសារការលាងមិនបានស្អាតល្អ ធ្វើឱ្យបាក់តេរី E. coli មានឱកាសជ្រៀតចូលក្នុងអាហារទាំងនេះ។ រីឯប្រភពទឹកវិញដូចជាស្ទឹង ទន្លេ បឹង និងទឹកដែលប្រើសម្រាប់ប្រព័ន្ធធារាសាស្រ្តគឺមានការបំពុលខ្លាំង ដោយសារលាមកមនុស្ស និងសត្វអាចបំពុលប្រភពទឹក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj97w7mdLFxCh5pzeAywD2z1MCkrAnrlpsAbeGw3hOm1i9f6FJnVJLVYsEHLUQ4fKj3DVDZG7IxweXA2VqzS2X7D1XYuUG_RiIXy9OkwqJ0Ojxe5GWyvvOD4BiBEndaiNCPDCfLyGso9Kzw-3K6jKdphDIP4hT5aSV1ObUOODOGx7PcPXGhSFrBebICw_tM/s1200/image_2024-08-07_13-25-26.png

បច្ចុប្បន្ននេះមិនទាន់មានវ៉ាក់សាំង ឬថ្នាំសម្រាប់ការពារការឆ្លងមេរោគ E.coli នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវកំពុងព្យាយាមរៀបចំវ៉ាក់សាំងដែលមានសក្តានុពល ដើម្បីកាត់បន្ថយការប៉ះពាល់នឹង E.coli ដោយអ្នកជំនាញណែនាំឱ្យជៀសវាងការផឹកទឹកទន្លេ បឹង និងអាងហែលទឹក លាងដៃឱ្យបានញឹកញាប់ ជៀសវាងអាហារដែលមានគ្រោះថ្នាក់ និងយកចិត្តទុកដាក់ចំពោះការចម្លងមេរោគ។ ហេតុនេះដើម្បីបងា្ករការចម្លងរោគ អ្នកត្រូវលាងសម្អាតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ដូចជាកាំបិត កាជ្រុញឱ្យបានស្អាត ដោយទុកអាហារឆៅ និងឆ្អិននៅកន្លែងដាច់ដោយឡែកពីគ្នាទើបមានសុវត្ថិភាព៕

ធ្លាប់ឆ្ងល់អត់? ហេតុអ្វីប្រទេសកម្ពុជាយើងមិនមានគ្រោះរញ្ជួយដី?

0

ខណៈពេលដែលប្រទេសនានានៅជុំវិញពិភពលោកកំពុងប្រឈមនឹងគ្រោះរញ្ជួយដី ហើយប្រទេសជិតខាងដូចជាថៃ និងវៀតណាម ឡាវក៏ជួបប្រទះនឹងបញ្ហានេះញឹកញាប់ដែរ ប៉ុន្តែក្រលែកមកមើលប្រទេសកម្ពុជាយើងវិញគឺកម្រជួបប្រទះនឹងគ្រោះរញ្ជួយណាស់។ នេះមានន័យថាអាចនឹងកើតឡើងដែរប៉ុន្តែមិនញឹកញាប់ពេកនោះទេ ហើយបើកើតឡើងក៏មានកម្រិតស្រាលដែរ តើនេះមកពីមូលហេតុអ្វី? ជាការពិតណាស់លោកអ្នកប្រហែលជាធ្លាប់សិក្សារួចមកហើយ ដោយប្រទេសកម្ពុជាយើងមានទីតាំងនៅឆ្ងាយពីគែមនៃបន្ទះប្លាកែតដែលផ្លាស់ទី និងបុកគ្នាយ៉ាងជ្រៅក្រោមផ្ទៃ ដោយមានសណ្ឋានរឹង និងបិទយ៉ាងជិតល្អពីកំសួលចេញពីស្នូលភពផែនដី ជាហេតុធ្វើឱ្យប្រទេសយើងកម្រនឹងជួបគ្រោះមហន្តរាយនានាណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7VbgsBbxq2ZobofzrteS0wvMfSt5hPiW3We-_pjv-DkUSa5isj-fUsomqrsNEot5jiUzUgZufXN8J7ivARauJ_ElW0LuhUz2mYLz-VKUT0kXkLXt_ASgeIHZ01s0fCVC0wgip_3ctE5haBgIDg-pglL6hMBP-NMq2fqRNyFf4eQn4GdOC_4WyET-t85x/s990/image_2024-08-07_13-17-04.png

ដូច្នេះសណ្ឋានដី ឬថ្មបែបនេះ វាប្រៀបីដូចជាកម្រាលយ៉ាងក្រាស់ឃ្មឹក ដែលការពារយើងមិនឱ្យកើតមានរំញ័រដី ឬក៏ទទួលរងឥទ្ធិពលពីរំញ័រនៅតំបន់ក្បែរខាងនោះឡើយ។ លើសពីនេះទៀត បើយោងតាមក្រុមអ្នកអង្កេតផ្នែកភូមិសាស្ត្រ ឬក៏ការកត់ត្រាផ្នែកប្រវត្តិសាស្ត្ររបស់កម្ពុជាផ្ទាល់ បានឱ្យដឹងថា អស់រយៈពេល ១០០ ឆ្នាំកន្លងមកនេះប្រទេសយើងគឺមិនដែលទទួលរងគ្រោះរញ្ជួយដីនោះទេ ដោយសារកម្ពុជាស្ថិតនៅជ្រោយឥណ្ឌូចិន និងកណ្តាលតំបន់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាថ្មីៗនេះរំញ័រដីតិចតួចក៏បានកើតឡើងនៅក្នុងខេត្តរតនគិរីផងដែរ បន្ទាប់ពីមានបាតុភូតរញ្ជួយដីកម្រិត ៥,១ រ៉ិទ័រនៅប្រទេសវៀតណាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy6TCJcE8Bcvm3UhjREShMew0Ml83eHpsL1ifeH8BRQazq1fyiKFCaY9Gh8d7KTnZ1JUOrxE9GC_fP9aQ-jeeuXZo3mq_SQy7BXa6MA-3qlH22qKUs1LTYShHS1211FldvhX8snzCv8zh9IhHHl-ievXE7gtoxqIxctokf_hcmsmIrfYUl626ecpCvaOB_/s1920/image_2024-08-07_13-17-49.png

ទោះបីជាបែបនេះក្តី ការរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រគឺត្រូវបានចាត់ទុកថាជាកម្រិតមធ្យម ឬខ្សោយប៉ុណ្ណោះ បើទោះបីជាកើតមាននៅតំបន់ប្រជុំជន ក៏ទំនងជាមិនអាចបង្កការខូចខាតអ្វីនោះដែរ។ សម្រាប់អន្តរជាតិគ្រោះរញ្ជួយដីចាប់ពីកម្រិត ៦.០ រ៉ិចទ័រឡើងទៅ ទើបមានលទ្ធភាពបង្កគ្រោះមហន្តរាយដូចជាបាក់រលំអគារ និងលំនៅឋាន ព្រមទាំងមានគ្រោះថ្នាក់ដល់ជីវិតមនុស្សជាដើម។ លោក Michael Borgwardt និង Andrew Pike ដែលជាអ្នកស្រាវជ្រាវបានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគឺមិនអាចទទួលរងគ្រោះរញ្ជួយដី ឬបន្ទុះភ្នំភ្លើងនោះទេ ហើយបើតាមសណ្ឋានដីរបស់ប្រទេសយើង ទោះបីជាប្រទេសជិតខាងមួយចំនួនដូចជាថៃ វៀតណាម ឬឡាវមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរក៏ដោយ ក៏វាគ្មានឥទ្ធិពលអ្វីមកដល់ប្រទេសយើងនោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNWBP8rS7aHfbtX4mhJgElE7TdKbMXKZigNWDWox5Czn2wcN499kbTrHQWepXul_2uHXc0fN1yitaGqhPdCAom2n8jGcqjsA2EUXewVFjCI2ihRKAT3d3ArXfQNQdzeSp4YPfsG0HPEMoBlxK_xiul3MT1Z_ytN5vigmJKoukK2PyHSZEdrcHCEze0n0Q5/s2048/image_2024-08-07_13-18-31.png

សរុបសេចក្តីមក ប្រទេសកម្ពុជានឹងមិនអាចកើតមានគ្រោះរញ្ជួយដី ឬមួយក៏រលកយក្សស៊ូណាមិ និងបន្ទុះភ្នំភ្លើងបាននោះឡើយ ទាំងពេលនេះ និងទៅអនាគត ព្រោះយើងស្ថិតនៅក្នុងតំបន់ទ្រនរទ្វីបចាស់ ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ ដោយវាក៏មានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកម្មវិធីសិក្សារួចអស់ទៅហើយ ហេតុនេះប្រសិនបើមានក៏មានតិចតួចដែរ ហើយវាក៏មិនអាចកើតឡើងក្នុងកម្រិតធ្ងន់ធ្ងរដូចប្រទេសជិតខាងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__CUmUUV2E6ffhyphenhyphenu2_ZEatrT1R2FYSDt769_98lUViCBJR1-6OMnW8dQq1vcH7Wv_kkXa_7WQZeYOOs_V8HcrztwBq-zCTqL3uMcaYBtDC7DP0Vs0YrLAkMBbLSTC3LmRH4r3TYsNeI_KL57udwQLY92RCMJSxLY-b16LBXRBxc6vF691J5KVTFk0Ynz7/s1200/image_2024-08-07_13-18-55.png

ព្រះគោ ប្រាសាទដ៏តូចមួយ ដែលមានអាយុកាលចាស់ជាងគេនៅក្នុងតំបន់អង្គរ

0

នៅក្នុងតំបន់អង្គរ មានប្រាសាទប្រហែលជា៣០០ប្រាសាទ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានត្រឹមតែជាង ៤០ប្រាសាទប៉ុណ្ណោះ ដែលជាប្រាសាទមេ និងភ្ញៀវទាំងអស់អាចចូលទស្សនាបាន ខណៈដែលប្រាសាទមួយចំនួនធំមិនទាន់បានជួសជុល និងខ្លះទៀតស្ថិតនៅក្នុងព្រៃជ្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVb60hZ_KdFo6W1r-PCAWcQOOzqpMcalRmndyO9SwXdVrymZgvGTDeYk83vUa5FE-CBcJNlXpFPGsNLPAHCi9N85QDFNktZeBYwHimmQ6SsWLgKhB1y2iHGFt8q-J9gBK72b-8DmNB0fjyD16EuMqW5H-71545UuzjWjtKc-_3awvcCtuI4L2QLS1LMiuN/s870/image_2024-08-07_11-25-51.png

ក្នុងចំណាមជាង៣០០ប្រាសាទ មានប្រាសាទតូចមួយ ដែលជាប្រាសាទមានអាយុកាលចាស់ជាងគេនៅក្នុងតំបន់អង្គរ ស្ថិតក្នុងក្រុមប្រាសាទរលួស គឺប្រាសាទព្រះគោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif29aM0zU87R6-GV1Om2iP3U6aynYy71ULoySyjHTeEpdkweXEJ7WfIyaw1nv4uJROt2Wf0MKuuP0g46v5Qgv-WbXnRkx2i-ccRgQACOo9faIgWxeN5onHCapGu8Uk0qS1lG4rnT1XMZpFsvnFileTy5ZG9M-xlj9Zhj0-O1PmKXuFxgTJ8dw7qH6aa4pc/s1600/image_2024-08-07_11-26-35.png

ប្រាសាទព្រះគោ មានចម្ងាយប្រហែល១៣គីឡូម៉ែត្រភាគខាងកើតនៃខេត្តសៀមរាប ដោយសាងសង់ ពីដីឥដ្ឋ, ថ្មបាយក្រៀម និងថ្មភក់ ក្រោមស្នាមព្រះហស្តព្រះបាទឥន្រ្ទវរ្ម័នទី១ នៅពាក់កណ្តាលសតវត្សទី៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHyyOlWK3kaMRG1JaKzAoC00emPMibx6TlX-Pai3pfX_gzE3PKXRQsh_37fIdZswHITcHsITiW6JBefZphfEslwDEcHZmrQoo_VkLgK7LuSlAqN0G6YIKA-V93G2LAcLPQvHnpDgyyLHk1Un58FFrVUwSBevnKTSSUD1tjx8smXpEw1pdJjSAq3WV23ZgQ/s1600/image_2024-08-07_11-26-54.png

ចំពោះមូលហេតុដែល ហៅប្រាសាទនេះជាប្រាសាទព្រះគោ ព្រោះនៅមុខប្រាសាទនេះគេឃើញមានរូបចម្លាក់គោ ឬជាសត្វទេពនៅក្នុងសាសនាហិនឌូ ដែលជាយានជំនិះរបស់ព្រះឥសូរ ដូចនេះហើយបានជាគេហៅប្រាសាទនេះថា ”ប្រាសាទព្រះគោ” រហូតមកដល់សព្វថ្ងៃនេះ។ ប្រាសាទនេះ នេះអាយុច្រើនជាងប្រាសាទអង្គរវត្តប្រហែលជាង២០០ឆ្នាំឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5liKLjxPNwtTZz2_GPbhQAMytq2Nc6wNlQ-MKwwWONJh272gCWQAwxBnY1M9kZ56-NDEBXbmqtUXo5eGv8qW0bZNGx8BB9bQWN4JC98GPVBjZnHTsl-i8RT26ul4GYMjY0rFyHW_2oVa-qk6MziFQR6QC9G-hdheT_PzceZnO7yjEMP0l17oAbrQvUeu/s1600/image_2024-08-07_11-27-09.png

គួរបញ្ជាក់ផងដែរថា នៅក្នុងក្រុមប្រាសាទរលួស មានប្រាសាទសំខាន់ៗចំនួនបីគឺៈ ប្រាសាទបាគង ប្រាសាទព្រះគោ និងប្រាសាទលលៃ៕

ព្រែកស្រមោច ខេត្តសៀមរាប ជាអតីតព្រែកជីកបុរាណមួយនៅកម្ពុជា!

0

ព្រែកស្រមោច ជាព្រែកជីកបុរាណមួយនៅកម្ពុជា ដែលមានប្រភពចាប់ពីភ្នំគូលែនចុះមកដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប។ ព្រែកបុរាណនេះត្រូវបានមន្រ្តីជំនាញអាជ្ញាធរជាតិអប្សរាសន្និដ្ឋានថា មានប្រវត្តិតាំងពីមុនសម័យព្រះបាទជ័យវរ្ម័នទី៧ ទៅទៀត ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ កាលពីសម័យបុរាណគឺគ្មានប្រព័ន្ធធារាសាស្រ្ត ឬវិស្វកម្មនៅឡើយនោះទេ ទើបចម្ងល់ជាច្រើនបានលើកឡើងថា តើព្រែកស្រមោចនេះត្រូវបានលេចចេញជារូបរាងដោយរបៀបណា? និងមានតួនាទីពិសេសអ្វី?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiccHg-24zEhAnByYsGfQTHeKGg41OzDiajYy8LJOf_9IJkd0E-9aOxxE6HNzA5j0rZxPbeDVxSMIqJTacUnNnXBfyIPk1OjsMn1jv8xXk8vevSHgZfSZMwdf1KieY5D1gWMuKmmE7HHalCKEzAxE0AwtIlv7ofjIOJ4ZxGJTNO6dZ5O8UdeNpyzmK5ncdC/s1024/438086850_840520847898602_1376338892776084838_n-1024x918.jpg
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយអាជ្ញាធរ ជាតិអប្សរាដែលជាប្រធានគម្រោងបានគូសបញ្ជាក់ថា ក្រុមស្រាវជ្រាវបានប្រើប្រាស់រូបថតពីលើអាកាសដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូងចេញពីភូមិសាស្ត្រឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលេខ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ។

ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពីទន្លេសាប ច្រាលចូលក្នុងព្រែក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8A_lHzAylZIexVmvIOqxTIkLAf-RANd_hHrFytrRMiJCMwJxNBP1edzPTwUUutfya_DNB4McWy8VF9EZxGpEQg1XLDKeWazFiAgYMIkx5QNyPBLkJAounLmfJohsLlFIFZLXmeMgdKmoA581uHPmenF7MI8lPC4Tdi7NlIyOnqgUzOXZSKweCEU2DaLKa/s1658/IMG_3357.PNG

ប្រធានគម្រោងស្រាវជ្រាវព្រែកជីកស្រមោចបានឲ្យដឹងទៀតថា យើងពុំដឹងថាព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ បន្ទាប់មកប្រហែលជាព្រែកជីកនេះមានដំណើរការ រអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។

បើយោងតាមសម្តីអ្នកស្រុកមួយចំនួនបានដំណាលតៗគ្នាមកថា ព្រែកស្រមោចគឺជាផ្លូវទឹកបុរាណមួយដែលមានសំពៅចរាចរជាប្រចាំ ចុះឡើងចន្លោះពីទន្លេសាបទៅដល់ភ្នំគូលែន និងជាផ្លូវដឹកជញ្ជូនថ្មទៅសាងសង់ប្រាសាទនៅអង្គរដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfwIz-DkEgMNzAglBZ6oDD9kcJvtsjgJAMUlwkpjITTvJLkAhqRphUBSKUkT0XCj5EK_hu1oHc5hp8tMCvcDVPfgmJqzZpIXpdS8R7iQluIoIA3w7B_qXz_NRh7V7YC8M0cj213ANo868y0gOXzUtI3PNxEFEPoSdeSfCjtCicjw9ZnVwZy7kMr98ECsBQ/s1768/IMG_3359.JPG

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមការងារស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបន្តធ្វើកំណាយនៅម្តុំនោះ ហើយក៏ទទួលបានតម្រុយខ្លះៗ ដោយបានរកឃើញកុលាលភាជន៍ខ្លះៗ ដូចជាកុលាលភាជផុយ ភាជន៍មានលាបទឹកថ្នាំពណ៌ក្រហម ជាភាជន៍ផលិតនៅចុងសម័យមុនអង្គរ ឬដើមសម័យអង្គរផងដែរ៕

បើមានគ្រោះមហន្តរាយទូទាំងពិភពលោកកើតឡើង មានតែសត្វទាំងនេះទេដែលអាចរស់រានមានជីវិត!

0

បច្ចុប្បន្នអាកាសធាតុពិភពលោកគឺមានការប្រែប្រួលញឹកញាប់ ទោះជាយ៉ាងណាប្រសិនបើមានគ្រោះមហន្តរាយសកល ដូចជាផលប៉ះពាល់អាចម៍ផ្កាយ ឬការផ្ទុះជំងឺរាតត្បាតធ្ងន់ធ្ងរផ្សេងៗអត្រានៃការបំផ្លាញជីវិតមនុស្ស និងប្រភេទសត្វនៅលើផែនដីគឺមានភាគរយច្រើននៃការបាត់បង់ជីវិត។ នេះបើយោងតាមអ្នកជំនាញ Eleanor Higgs ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Reading ចក្រភពអង់គ្លេសបានឱ្យដឹងថា នៅពេលដែលពិភពលោកជួបគ្រោះមហន្តរាយមានតែសត្វទាំងនេះប៉ុណ្ណោះ ដែលមានឱកាសរស់រានមានជីវិតខ្ពស់ក្នុងករណីគ្រោះមហន្តរាយបែបនេះកើតឡើង។ ដូច្នេះសត្វទាំងនោះរួមមាន៖ ខ្លាឃ្មុំទឹក, សត្វកន្លាត, សត្វត្មាត, ត្រីឆ្លាម Greenland និងសត្វភេនឃ្វីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeMKBF1D8vfZD1qEiePa94-4I29o7_WbEhmed4oPnDTUl9bBfclcFPn4MrwhhRafzzLQlZWXFk-E3EXRYyZcwEBYnJezpfa7F4fu7WThg6iaj1vJrofZO8DOMfXW3sY1aV0xnNaGQ7_Hn1NZ_mfW9LhaE5weBKjh1PlIP-lbKNwx3cTfAXZZVb43whPuaP/s1200/image_2024-08-07_10-02-33.png

យោងតាម National Geographic ខ្លាឃ្មុំទឹកគឺជាសត្វទីមួយនៅក្នុងបញ្ជីដោយសារពួកវាមានសមត្ថភាពរស់រានមានជីវិតស្ទើរតែគ្រប់មជ្ឈដ្ឋានដ៏អាក្រក់ទាំងអស់របស់ផែនដី។ ហេតុនេះវាជាសត្វដែលពិបាកសម្លាប់បំផុតនៅលើផែនដី សម្រាប់មូលហេតុគឺថាប្រូតេអ៊ីនមួយហៅថា Dsup អាចការពារហ្សែននៅក្នុងកោសិកានីមួយៗរបស់ខ្លាឃ្មុំទឹក ឬ tardigrade ដោយបង្កើតជាខែលតូចមួយប្រឆាំងនឹងភាគល្អិតគ្រោះថ្នាក់។ ចំពោះបញ្ហានេះពួកវាគឺអាចរស់បាននូវកម្រិតខ្ពស់នៃវិទ្យុសកម្មដែលសារពាង្គកាយផ្សេងទៀតភាគច្រើនមិនអាចរស់បានដូចវានោះទេ ដោយអ្នកខ្លះថែមទាំងជឿថាពួកវាអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0-nCZw9KP7qe_8U7NsdN1RldG5NIoBOWSNjjdptNQ6R8oFAx5_RxavZeS3_pocn8iQTQ41Hp4O_3fVBovmKj3nDl4FpvTRCmawn4okXi5nfdM7Ob78Z6FnM1zKo9t3rg6xAgHTK2AJD870rJG8NKNKJlg_E75JFxlebzfDRfh0Pu4lgXx7T_0ETM-Z8_2/s3000/image_2024-08-07_10-07-54.png

ចំពោះសត្វកន្លាតវិញក៏ជាសត្វមានឱកាសរស់រានមានជីវិតខ្ពស់ផងដែរ ប្រសិនបើគ្រោះមហន្តរាយពិភពលោកបន្ទាប់កើតឡើង។ ដោយសារពួកវាធ្លាប់បានរួចរស់ជីវិតពីការប៉ះទង្គិចគ្នារវាងផែនដី និងអាចម៍ផ្កាយ Chicxulub ដែលជាគ្រោះមហន្តរាយដ៏ធំបានបំផ្លាញដាយណូស័រ ដូច្នេះពពួកសត្វនេះក៏កើតជំនាន់ដាយណូស័រដែរ ហើយនៅតែអាចរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្នបាន។ រីឯសត្វត្មាតវិញក៏មិនធម្មតាដែរ ក្នុងអំឡុងពេលមានគ្រោះមហន្តរាយជាសាកល សត្វនេះទំនងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារសត្វផ្សេងៗទៀតបានស្លាប់ ធ្វើឱ្យសត្វត្មាតដែលជាសត្វចូលចិត្តស៊ីសាកសពមានឱកាសរីកចម្រើនថែមទៀត។ ក្រៅពីសត្វទាំងបីខាងលើត្រីឆ្លាម Greenland ក៏ជាសត្វដែលមានអត្រារស់រានមានជីវិតខ្ពស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho7MgNEU9fxkVPyZfT2QAHmJX3IAq7AiOj3yKhqLj66yYtbwsr7CmE5tuLvvRGzAxItb_OJYZ7m-ly4zQRL4QhpZ_ztAwxq8PKO5-6YamuvgaAMB3Z93b9hGxGfqSt8ZbHeJH0ZaoYrRofjl0jSSGRXvxf3tdNHXTVsxzxOpjk2OI4KhPRcUkWQrT2U-cw/s5715/image_2024-08-07_10-03-59.png

សត្វនេះត្រូវបានគេស្គាល់ថាជាសត្វមានអាយុវែងបំផុតក្នុងលោកដែលពួកវានីមួយៗអាចមានអាយុលើសពី ៤០០ ឆ្នាំទៅទៀតបានរួចរស់ជីវិតទាំងសង្គ្រាមលោក និងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ ត្រីឆ្លាមមានវត្តមាននៅលើផែនដីតាំងពីមុនពេលមានដើមឈើ និងមុនពេលភពសៅរ៍កើតឡើងទៅទៀត ដូច្នេះវាពិតជាទំនងណាស់ដែលត្រីឆ្លាម Greenland នឹងរួចផុតពីគ្រោះមហន្តរាយពិភពលោក។ ចំណែកអធិរាជភេនឃ្វីនវិញក៏មិនធម្មតាដែរ ដោយសារពួកវាអាចរស់នៅសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតនៅតំបន់អង់តាក់ទិក រួមទាំងល្បឿនខ្យល់ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងសីតុណ្ហភាព -៥០ អង្សារសេ ដោយមិនចាំបាច់ញ៉ាំអាហារ ថែមទាំងអាចរស់នៅក្នុងតំបន់ដាច់ស្រយាលបំផុតមួយនៅលើភពផែនដីផងដែរ ជាហេតុធ្វើឱ្យពួកវាត្រូវបានចាត់ទុកថាមានឱកាសរស់រានមានជីវិតខ្ពស់ក្នុងករណីគ្រោះមហន្តរាយបែបនេះកើតឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRhgUVBjgpPd2zZLiJqdHr_ViDa3mfeEirsmCxbS3NdD6aQCvxONzsMzTw3WNszFMzkUzBa0Ibpv6IJyF_QrCAl0IpyLK_Qn_0iHcg5mOoCoAecEb8vzcrgyhQHk0ADoJiAy-rsS4wVF-5NxYjLJtyw2K51TuZgfu8ColrQaBuF36OLpyJM5Ks5dlqJlln/s5311/image_2024-08-07_10-04-46.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWeWb6z20z9PHZOm_drcbb6xVTLmBRo6rla_JdFNHnncdLBLmJ7hiAlphvBZA1FGknwWRhZaP43i7I9GGXx4hNN4ZK-71A9euBliGyjd2Bd-90u-E0qsyXjIPW7OfqQTZFadcC0MssSb9WPuIGxvXXn2-aEKAZO8B_pqZMR0CafUut2SxRZEEiNUJ7qYAz/s3072/image_2024-08-07_10-04-16.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQtQ1Xx8d4bFhnyLuVUSYZ6GPWCdG_Ixy0MB7uFvMhsI5pvmEdV-UlUlDj7KmgQiidCj9hnMGUKJ4ZLBMFtP0iOUWj7PK1aDyEV2rQrp9MrhHB1Z6iHZDdwwy3NElXy_-NVeLQyq_tbP29kuhGBCN709pLFzBSjCxBg4mZYXnFVdWiw_fuAMCMkk8VIDO1/s1626/image_2024-08-07_10-05-02.png

ចង់ថតវីដេអូនៅអង្គរវត្ត ដោយប្រើប្រាស់ដ្រូន ត្រូវចំណាយដល់៤លានរៀល

0

អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាស ស្នើដល់សាធារណជនដែលចង់ថតរូប ឬវីដេអូផ្សេងៗ ត្រូវសុំសិទ្ធមុនរយៈពេល៥ថ្ងៃទៅ១០ និងតម្រូវឱ្យបង់ប្រាក់ជាមុន។

នៅក្នុងនោះ តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានាដែលដាក់ឱ្យអនុវត្តមានចំនួន ៤ជម្រើស។ អ្នកត្រូវការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យ ដែលចង់បាន ដោយរាល់តម្លៃសេវាទាំងអស់ ត្រូវបង់ផ្ទាល់ទៅក្នុងធនាគារជាតិសាខាខេត្តសៀមរាប។

ចំពោះតម្លៃស្នើសុំសិទ្ធថតនេះ តម្លៃធូរថ្លៃបំផុត៣០ដុល្លារសម្រាប់ភ្ញៀវទេសចរជាតិ ដែលចង់ថតភាពយន្តខ្នាតតូច ខណៈតម្លៃថ្លៃបំផុតដល់៥ពាន់ដុល្លារ សម្រាប់ការថតស្ពតពាណិជ្ជកម្មផលិតផលខ្នាតធំ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ការថតរូបភាព និងវីដេអូផ្សេងៗ ដោយប្រើប្រាស់ដ្រូន អាជ្ញាធរជាតិអប្សរា តម្រូវឱ្យបង់ប្រាក់រហូតដល់ ១០០០ដុល្លារ ដែលតម្លៃនេះហាក់ត្រូវបានអ្នកផលិតមាតិកាមួយចំនួនសម្តែងការមិនពេញចិត្ត។

តែយ៉ាងណាមិញ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម៉្លេះ និងពុំមានការតម្លើងតម្លៃណាមួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-pNQ-fcIHT4LE6-p5yeKOuDyWljUz1TEXaMc4txWnVpT8lP5UeD1NvnsKSiKdV4Ew4gBcRB3-E0DoyqgUbDxdZ-AAQU68ixxjL2MnD-ovWl0fwXuOa6DRrqsKABmai7ySwbRI6Rb-0v3fHGjaCnf6vbZO6QzNL-Kzvz58OKONdF1p0vCNi-SM1h2gFNB4/s1024/photo_2024-08-06_18-04-55-1024x722.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzAykmvnJPvesFjqXpkAalDLfLWJBLLrDdd_4-Pnz0ssbRDbwu5Y0w9RA77eLIBal1c0dgeg9O-RgedIhdtVRFmM-3ekeWHNXtcCFVDSlR1e4aP38x3SARTU6R3q8Su3GO2U5NWrrvRTMI0rPyoRU-eLaZghjvNrpjM35BEqvGZLHQ2nZT5RR8qCnmyeN_/s1024/photo_2024-08-06_18-04-56-1024x716.jpg