Home ព័ត៌មានជាតិ រដូវទឹកឡើង! ទឹកជ្រោះប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី ជាជម្រើសទីមួយទៅកាន់ភ្ញៀវទេសចរគ្រប់ៗរូប

រដូវទឹកឡើង! ទឹកជ្រោះប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី ជាជម្រើសទីមួយទៅកាន់ភ្ញៀវទេសចរគ្រប់ៗរូប

57
0

ទឹកជ្រោះប៊ូស្រានាជំនោរវស្សានេះ បង្កើតបានជាឋានសួគ៌គួរជាទីមនោរម្យ ដែលទាក់ចិត្តភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ មិនអាចមើលរំលងរមណីយធម្មជាតិមួយនេះឡើយ នៅពេលបានមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី។

ថ្មីៗនេះ យោងតាមវីដេអូដែលបានដាក់បង្ហោះដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម គឺបានបង្ហាញពីទិដ្ឋភាពទឹកជ្រោះប៊ូស្រាដ៏ស្រស់ត្រកាលនាជំនោរវស្សា ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«នេះជារបស់កូនខ្មែរ មិនបានកាត់ទៅឲ្យបរទេសណាទេ។ បើស្រលាញ់ សូមអញ្ជើញទៅលេងផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHZrWN1iMUZ6w63twwuj1yFZ7wLlCLwgwleJpcI-GnYasxSmqXuLir53milhF1GwJbMFwA4fQUOlsLv10tX9iCoEaex3uv-aMD4SXMMwIoS1t61Ms6TPLEKCowS44A1OKcBF0hBlM_RhggqL7DXHdFPB5tT73neUXgkS3wpjLjONEDi9JU1zmCFf24CQwV/s2048/453974458_3765064390476290_1810140212900218811_n.jpg

ទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ ហើយក៏ត្រូវបានគេចាត់ចំណាត់ថ្នាក់ថាជាទឹកជ្រោះធំជាងគេបំផុតមួយនៅកម្ពុជា។ ទឹកជ្រោះប៊ូស្រា ដែលមានទីតាំងស្ថិតនៅភូមិពូទិស ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានចម្ងាយប្រហែល ៤៣ គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPcmwcEYA_oKw2FT_qpmjBPOeacWi2jZ3v0kTCfTXOcHzXAPZ0BFw1Yvv3YUYN-GW7hszTaWDNIUBBhwqj2fx-GY8_a6kO8-nRMpvxoigqYfwOlkXt0CNJ2RXOBDLZdLxodP1wG1leiU28m_1OV96IR5WgZ2b6dtrloJ7F7BZxctnxQU8SVOepY1mLrkoJ/s1080/453741295_1020693889845500_1554021217007625785_n.jpg

បន្ថែមពីលើការគយគន់ទិដ្ឋភាពទឹកជ្រោះដ៏ស្រស់ត្រកាលគ្មានពីរ ព័ន្ធជុំវិញព្រៃប្រឹក្សាដ៏ខៀវស្រងាត់ហើយ នៅទីនោះភ្ញៀវទេសចរគ្រប់ៗរូបក៏អាចរីករាយជាមួយសកម្មភាពសប្បាយៗជាច្រើនទៀតដូចជា លេងទឹកឬហែលទឹក, ជិះខ្សែរ៉ក , ខ្យូសបរិភោគអាហារ ឬរៀបចំអាហារដោយខ្លួនឯងក៏បាន និងការស្លៀកពាក់បែបជនជាតិដើមភាគតិចព្នងដើម្បីថតរូបទុកជាអនុស្សាវរីយ៍ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_NR1ia-a2kykdRBW9hb-7GZqJ1hB1BNwK96T0Pmgr-27_DYP4A0ddbmROP7cXi7y6Cdem78ooDIqstFfIDn-2KKWKAuX8SYkO6yEdQXj3WQYraz-Lq5OWHftWGVIDuwdA9Ivcy_0A5W6gncujxBLB9KREG-pbnti1hFYdiRL8JZMBBXTL1Xd-UC3p5n95/s2048/453974480_3765064370476292_9056008029216813043_n.jpg

គួរបញ្ជាក់ថា ទឹកជ្រោះប៊ូស្រាមាន៣ ដំណាក់ ហើយអ្នកលេងទឹកភាគច្រើនគឺប្រជុំគ្នានៅដំណាក់ទី១។ កម្រមានអ្នកទេសចរទៅដល់ដំណាក់ទី៣ណាស់ ដោយសារស្ថិតនៅក្នុងព្រៃក្រាស់ ពុំមានផ្លូវសម្រាប់អ្នកថ្មើរជើង។
• ដំណាក់ទី១: ទឹកហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
• ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
• ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ៕