Home ព័ត៌មានជាតិ ចង់ថតវីដេអូនៅអង្គរវត្ត ដោយប្រើប្រាស់ដ្រូន ត្រូវចំណាយដល់៤លានរៀល

ចង់ថតវីដេអូនៅអង្គរវត្ត ដោយប្រើប្រាស់ដ្រូន ត្រូវចំណាយដល់៤លានរៀល

54
0

អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាស ស្នើដល់សាធារណជនដែលចង់ថតរូប ឬវីដេអូផ្សេងៗ ត្រូវសុំសិទ្ធមុនរយៈពេល៥ថ្ងៃទៅ១០ និងតម្រូវឱ្យបង់ប្រាក់ជាមុន។

នៅក្នុងនោះ តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានាដែលដាក់ឱ្យអនុវត្តមានចំនួន ៤ជម្រើស។ អ្នកត្រូវការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យ ដែលចង់បាន ដោយរាល់តម្លៃសេវាទាំងអស់ ត្រូវបង់ផ្ទាល់ទៅក្នុងធនាគារជាតិសាខាខេត្តសៀមរាប។

ចំពោះតម្លៃស្នើសុំសិទ្ធថតនេះ តម្លៃធូរថ្លៃបំផុត៣០ដុល្លារសម្រាប់ភ្ញៀវទេសចរជាតិ ដែលចង់ថតភាពយន្តខ្នាតតូច ខណៈតម្លៃថ្លៃបំផុតដល់៥ពាន់ដុល្លារ សម្រាប់ការថតស្ពតពាណិជ្ជកម្មផលិតផលខ្នាតធំ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ការថតរូបភាព និងវីដេអូផ្សេងៗ ដោយប្រើប្រាស់ដ្រូន អាជ្ញាធរជាតិអប្សរា តម្រូវឱ្យបង់ប្រាក់រហូតដល់ ១០០០ដុល្លារ ដែលតម្លៃនេះហាក់ត្រូវបានអ្នកផលិតមាតិកាមួយចំនួនសម្តែងការមិនពេញចិត្ត។

តែយ៉ាងណាមិញ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម៉្លេះ និងពុំមានការតម្លើងតម្លៃណាមួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-pNQ-fcIHT4LE6-p5yeKOuDyWljUz1TEXaMc4txWnVpT8lP5UeD1NvnsKSiKdV4Ew4gBcRB3-E0DoyqgUbDxdZ-AAQU68ixxjL2MnD-ovWl0fwXuOa6DRrqsKABmai7ySwbRI6Rb-0v3fHGjaCnf6vbZO6QzNL-Kzvz58OKONdF1p0vCNi-SM1h2gFNB4/s1024/photo_2024-08-06_18-04-55-1024x722.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzAykmvnJPvesFjqXpkAalDLfLWJBLLrDdd_4-Pnz0ssbRDbwu5Y0w9RA77eLIBal1c0dgeg9O-RgedIhdtVRFmM-3ekeWHNXtcCFVDSlR1e4aP38x3SARTU6R3q8Su3GO2U5NWrrvRTMI0rPyoRU-eLaZghjvNrpjM35BEqvGZLHQ2nZT5RR8qCnmyeN_/s1024/photo_2024-08-06_18-04-56-1024x716.jpg