Home Blog Page 922

លីម តិចម៉េង ចេញមុខបកស្រាយយ៉ាងក្តៅគគុ.កជុំវិញការភាន់ច្រឡំលើរឿង CLV

0

តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញមុខបកស្រាយយ៉ាងក្តៅគគុកករណីមានការភាន់ច្រឡំដោយមានការយក Live របស់លោកជាច្រើនខែមកហើយមកលាយឡំជុំវិញរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) ។ លោកថា លោកជាអ្នកចម្រៀងមិនមែនជាអ្នកនយោបាយនោះទេសូមកុំឱ្យមានការយល់ច្រឡំធ្វើឱ្យលោកមានបញ្ហា។ សម្តេចតេជោ ក៏បានកោតសរសើរដល់តារាចម្រៀងវ័យក្មេងរូបនេះដែលបានចេញបកស្រាយទាំងយប់ដើម្បីបញ្ជាក់ពីការយល់ច្រឡំលើបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiimMelu2mFSetHoZZAxRXYg7TTsYTe5G6zKX1lREKKmO4ZW7LJ_ohPGgHJtgLv95zpVNOLrigroxa8iB3gR295xxg3XJx-JFmn3J5n2S086XzlSvwgaApgb0x-3lALREaI-cAJzYS86czFOFWqpFjXh0e-pyLWrYflcN62C2NsyfQ8ihln4jtkzPEtZnkh/s1734/image_2024-08-12_10-41-11.png

នៅយប់ថ្ងៃទី១១ សីហា លីម តិចម៉េង បានចេញវីដេអូបកស្រាយជាង៦នាទីបន្ទាប់ពីមានគេយកវីដេអូចាស់លោកទៅផ្សារភ្ជាប់បញ្ហាផ្សេងៗជាពិសេសរឿងនយោបាយ។ តិចម៉េង បានបង្ហាញថាវីដេអូនោះគឺលោកបាន Live ជាយូរមកហើយហើយអត្ថន័យក្នុងវីដេអូគឺលោកចង់និយាយ៣សាច់រឿងទី១ទាក់ទងនឹងរឿងចម្រូងចម្រាសកីឡាប្រដាល់ កីឡាករណាដែលឈ្នះដណ្តើមខ្សែក្រវាត់តែងទទួលបានការគាំទ្រការស្វាគមន៍។ ចំណែកឯកីឡាករណាចាញ់តែងតែទទួលបានការជិះជាន់ដោយជនជាតិខ្មែរគ្នាឯង។ លីម តិចម៉េង បានបកស្រាយថារឿងទី២ទាក់ទងនឹងបញ្ហាដែលបានគិតថាប្រទេសថៃចម្លងប្រាសាទអង្គរវត្តពីយើងដោយមានបំណងនិយាយបែបក្នុងន័យស្ថាបនានិងរឿងទី៣និយាយទាក់ទងនឹងហ្វេនរបស់លោកផ្ទាល់ដោយឱ្យហ្វេនៗធ្វើអ្វីដែលល្អ ចេះស្រលាញ់គ្នាប្រសិនជាលោកត្រូវបានគេជេរឬហ្វេនៗឈ្លោះគ្នាឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw63LfHpKLv13nuU-M0Szal_WuNjTKhjDMqbh52mERWsXIGdrRCBdFfXQHVGF-tVcxGsA7C-xMjNjBY7VZZgtKRYZXG9ta9XpgkZG7YCWUN-qf3Zg9HF4-ERMO7MIidzhYHAVYKaZNW413rUgXeAKWA159TGSvLWNSrUs2Wbs3mwczE__RxiHQENzKCJdT/s850/452371677_2284965618507494_1329321877567032397_n.jpg

តារាចម្រៀងរូបនេះបានបន្ថែមដែរថា វីដេអូដែលលោកបានLive និយាយខាងលើនេះគឺបានលុបហើយប៉ុន្តែមានអ្នកមួយចំនួនបានថតយកកន្លែងហ្នឹងហើយបានផ្សារភ្ជាប់ទាក់ទងរឿងផ្សេងៗជាពិសេសគឺរឿងនយោបាយតែម្តងដែលវីដេអូនោះមានតាំងពីយូរមកហើយរហូតក្រោយមកផ្ទុះរឿងCLV ដែលធ្វើឱ្យមានការងឿងឆ្ងល់ច្រើនថាលោកនិយាយពាក់ព័ន្ធនឹងរឿងនេះឬយ៉ាងណា។ តិចម៉េង ថាលោកពុំបាននិយាយពាក់ព័ន្ធនឹងបញ្ហាCLVនោះទេមិនបាននិយាយទាក់ទងនឹងនយោបាយឡើយព្រោះលោកជាអ្នកចម្រៀងមិនមានជាអ្នកនយោបាយចេះដឹងអ្វីនោះទេហើយគោលបំណងរបស់លោកគឺចង់ឱ្យសាធារណជនទាំងក្នុងស្រុកក្រៅស្រុកទៅណាក៏ដោយដែលមានឈាមជាខ្មែរឱ្យចេះស្រលាញ់គ្នា កុំឱ្យមានការយល់ច្រឡំធ្វើឱ្យលោកមានបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgABOCgbk3m5oz5DmhNCQb5zVxbPklBmkQ_u2dIGkd8eapsEWQFyPFQDtygjk-J_selEw8aqBHvK0bXwWyUbP6U5Xm1ZcE3vdA9g2Ne5_VVznGFuehnXzaScahveVAfkLw4Gbz2Ds8_XfyUWG-Y2YsA-dblo0NvzpX66VTh4VC4fN0A_ZPmLdynFYrrf79w/s1280/455014593_910036231151967_2804432933424629021_n.jpg

ជាមួយនឹងការបកស្រាយនេះដែរសម្តេចតេជោ ក៏បានលើកឡើងនៅលើបណ្តាញសង្គមដែរថា «សូមស្តាប់ការបកស្រាយរបស់តារាចម្រៀងល្បីឈ្មោះ លីម តិចម៉េងដែលពួកជ្រុលនិយមបំពុលសង្គមលួចយកវីដេអូដែលលុបចោលរាប់ខែមកហើយមកបង្ហោះសាជាថ្មីដើម្បីផ្សាភ្ជាប់ជាមួយនយោបាយរឿងCLVក្នុងគោលដៅបង្កចលាចលនិងបំផ្លាញតារាចម្រៀងដែលគួរឱ្យស្រឡាញ់រូបនេះ។ ពុកសូមកោតសរសើរនិងអរគុណកូនប្រុសដែលបានចេញមកបកស្រាយទាំងយប់ដើម្បីរួមចំណែករក្សាសន្តិភាពស្ថេរភាពនយោបាយ បញ្ចប់ការ យល់ច្រឡំនិងធ្វើឱ្យក្រុមនិយមជ្រុលបរាជ័យលើរឿងមួយនេះ។ ម្នាលក្រុមនិយមជ្រុលតើពួកអ្នកចេះត្រឹមកុហកបោកប្រាស់ហ្នឹងឬ?គួររកវិធីសាស្ត្រថ្លៃថ្នូរដើម្បីជួយដល់ជាតិ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCHYARm7RpwASHlm6HyC2EGu76zwOCAYzgBx62lMOlJ7DpRGLtGraDodMhPsmArPWWG7tAwZVHsYjQ9DKjwo2Dt8G_-bQUmycFaRmQaNpAIAg2IshLRxda_2Y1KN4DZOSKFFoB7xFUOO2DgEaA7HMSNrrA-vAepcLodxolRCBPFI32SNg2TekejafF4FQE/s2048/image_2024-08-12_10-41-13.png

តារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ ទួញសោ.កដង្ហើយហៅប្រពន្ធកូនត្រឡប់មកវិញ

0

តារាចម្រៀងក្នុងទ្រនំសាន់ដេ លោក យឿន សូត្រអនុស្សាវរីយ៍ បានស្រក់ទឹកភ្នែក បង្ហោះនៅលើបណ្តាញសង្គមជាច្រើនដងដង្ហើយហៅប្រពន្ធកូនត្រឡប់មកវិញដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជុំវិញមូលហេតុដែលប្រពន្ធលោកចាកចោលលោកនេះ យឿន សូត្រអនុស្សាវរីយ៍ មិនបានបញ្ជាក់ហេតុផលឡើយ ខណៈសាធារណជនមួយផ្នែកធំទើបតែដឹងថាលោកមានប្រពន្ធមានកូន ដោយសារកន្លងមកលោកហាក់មិនបានបង្ហាញឡើយថែមទាំងមានរឿងអាស្រូវជាមួយនារីម្នាក់ធ្វើការនៅប្រទេសកូរ៉េទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs2FqVCt7hnIP7L6Pa6bK-KSKS39UWUou70ZjesDISE0kylkk9gJSzg7lf0AqAPqof6WDZv45VLmA6FiyMeV8-HDhvnm9r5ThNo7RAzhrFFAOCSn3VEjVfPPZdBxV8ZXrshlexmPJ9YTHAho_nLgk2AyxcgrWPrPu8O964SJ-XilXidAFK_S0BpEGRpczO/s2048/image_2024-08-12_15-38-54.png

ថ្មីៗនេះ យឿន សូត្រអនុស្សាវរីយ៍ ម្ចាស់បទ «ទីងមោង» និងប្រភេទបទមនោសញ្ចេតនាជាច្រើនទៀតដែលបានចេញនៅក្នុងផលិតកម្មសាន់ដេ បានចេញវីដេអូស្រក់ទឹកភ្នែកនៅលើបណ្តាញសង្គទិកតុក និងបង្ហោះរូបនារីម្នាក់អះអាងថាជាប្រពន្ធនៅលើបណ្តាញសង្គមដោយចង់ឱ្យនាងត្រឡប់មករកខ្លួនវិញ។ តាមរយៈខ្លឹមសារដែលតារាចម្រៀងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមទិកតុកអមដោយទឹកភ្នែកថា « អូននៅទីណាអូនប្តីនឹកអូនណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ZsdBF9D0xQC6AnUJCR9jNeqq4-xdg4puuBRLhBxKkknpv6326MB43CSEz6TkXpmnW03oeEfm9HgD5kt2djLRO9hMvSPnEd56HCVidk04Y9QAA-gkWwi8OHHaLmzrtxqt3Jyo7hBJu6L9ycQdghm66kKg9Z9lcTs52sAF1e36405uB8gUkWDT3BF8E3fb/s2000/image_2024-08-12_15-38-46.png

ងាកទៅបណ្តាញសង្គមហ្វេកប៊ុកវិញ តារាចម្រៀងរូបនេះបានបង្ហោះជាបន្តបន្ទាប់ថា «បងខុសហើយអូនអូនមកវិញមក, បងខំរកអូនណាស់ ប្រពន្ធសំលាញ់បងនឹកអូនណាស់, ត្រូវគ្នាវិញទៅប្រពន្ធសំលាញ់, ប្តីដឹងខុសហើយអូន»។ ការបង្ហោះរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកចំនួនបានលើកទឹកចិត្ត ចំណែកឯអ្នកខ្លះទៀតបង្ហាញការមិនពេញចិត្តដែលមានការចែកចាយរឿងនេះ ខណៈមួយចំនួនទៀតទើបតែបានដឹងថាលោកមានប្រពន្ធកូនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje2j1_yV1v8Z9BO3T1zGlheG_4Nyabczw7lM6m57sxx1LNCXvuxN6hPUzSFrj-YEpvxhGBNfCWHfpTRlzsNCIRhazxV6cAIdYBe_O_Tr2vu31L9pz9_SiS_2zORaqs92QwlnmHe7MQGDMI4bVz2FMaI7NtTEhG-O80G2nTmA3p8TvzvnFLqdKc-Xqrh-rT/s714/photo_2024-08-12_15-35-13.jpg

ភាពងឿងឆ្ងល់របស់សាធារណជនទៅលើរឿងលើឯកជនភាពរបស់ យឿន សូត្រអនុស្សាវរីយ៍ ពុំធ្លាប់បានដឹងដំណឹងរៀបការឡើយថែមទាំងមានកូនម្នាក់ហើយ អ្វីដែលមហាជនបានដឹងទូទៅចំពោះតារាចម្រៀងរូបនេះក្នុងរឿងអាស្រូវកន្លងមកគឺជំពាកលុយមិនសងគេនិងរឿងអាស្រូវកាលពីមួយថ្ងៃមុន ត្រូវនឹងខែសីហា ឆ្នាំ២០២៣ ល្បីខ្ទរខ្ទារពេញប្រទេសគឺមានសម្ព័ន្ធភាពស៊ីជម្រៅជាមួយនារីម្នាក់ធ្វើការនៅប្រទេសកូរ៉េរហូតគម្រាមប្តឹងប្តល់គ្នាទៀត។ ទោះយ៉ាងណា ក្រោយពីមានការគំរាមថាចែកចាយរូបភាពស្រាប់តែ យឿន សូត្រអនុស្សាវរីយ៍ចេញមុខសូមទោសដើម្បីបញ្ចប់រឿងតែម្តង៕

ឌីជេ ណាណា សរសើរទេពកោសល្យ វណ្ណដា ប៉ុន្តែមិនពេញចិត្តការបង្ហាញ «បា.រីនិងគ្រឿងស្រវឹង»

0

អ្នកនាង នាង សុវ៉ាតនា ហៅឌីជេ ណាណា បានកោតសរសើរទេពកោសល្យតន្រ្តីនិងសមត្ថភាពរបស់ តារារ៉េប វណ្ណដា ប៉ុន្តែបានបង្ហាញការមិនចូលចិត្តលើទៅលើរូបភាពបង្ហាញបារីនិងគ្រឿងស្រវឹង។ ក្នុងនោះពិធីការិនីរូបនេះចង់ឱ្យអ្នកមានឥទ្ធិពលទាំងឡាយព្យាយាមបង្ហាញគំរូល្អៗដល់ក្មេងជំនាន់ក្រោយ។

ការបង្ហាញខ្លួនរបស់ វណ្ណដា ក្នុងការសម្តែងបទ «Time To Rise» នៅឯពិធីបិទកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ បានធ្វើឱ្យមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីមិនមែនតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ។ កាសែតបារាំង សារព័ត៌មានអន្តរជាតិនានា រួមទាំងប្រទេសជិតខាងដែលឧស្សាហ៍ចុះផ្សាយភាពអវិជ្ជមានរបស់កម្ពុជាក៏បានបង្ហាញអារម្មណ៍មោទនភាពដូចគ្នាដែលតារាចម្រៀងរូបនេះមានវត្តមានក្នុងការសម្តែងព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនិងធំបំផុតលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaiwRq3xG8fnHDZpZN-Cy1dDskrgOSWdMshUHCQDjW9addMRQUz2NjtBH4vPTfIsZi-is9Avuw5V2-XhmuLN0TwR_fiacDisRDfKuDN9q2OGOqknEFRW5pjZg1g5X0kk0OsKd9AKhVcqoKw9yEAHz8RURw0kTo19mMfBV39tvZOdkRPCje9fLPfYffsdn_/s2048/image_2024-08-12_13-56-47.png

មិនត្រឹមតែហ្វេនៗប៉ុណ្ណោះទេ អ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបក៏បានបង្ហាញអារម្មណ៍មានមោទភាពចំពោះតារារ៉េប វណ្ណដា ដូចគ្នាដែលសាងភាពលេចធ្លាធ្វើឱ្យជាតិសាសន៍ដទៃកាន់តែស្គាល់ពីប្រទេសកម្ពុជាបានកាន់តែច្រើន។ ជាមួយគ្នានេះឌីជេ ណាណា ដែលជាពិធីការិនីនិងជាអ្នកនិយាយលើកទឹកចិត្តតាមបណ្តាញសង្គមដ៏មានប្រជាប្រិយភាពក៏បានសរសើរទៅលើសមត្ថភាពរបស់ វណ្ណដា ដូចគ្នាហើយអ្នកនាងក៏ហ៊ាននិយាយត្រង់ៗចំពោះរូបភាពដែលមិនពេញចិត្តសកម្មភាពចំនួនពីររបស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg22aYcUQLOX3cmNFmpRbavhDxUeCKqnQx4WQYenM2hCXFXKCrLxJnbm-z9_9XUqz8JfrLCs45lL_DYzhjChfm77blc4n28zewmu68oyZCSjf09sNRn7wgHw6RPy8qChg3zpP1BG8_GULqrGjbT5CCsrNcqbCNIJru97aRuRlA9vIgasoE_GgDZipm6MRSm/s2048/image_2024-08-12_13-56-49.png

ថ្ងៃទី១២ សីហា ឌីជេ ណាណា បានចែករំលែកការសម្តែងរបស់ វណ្ណដា ក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិកថា «មិនចូលចិត្តតែមួយទេគឺការបង្ហាញបារី និងគ្រឿងស្រវឹងក្នុងMVនានាកន្លងមក តែក៏មិនអាចបដិសេធទេពកោសល្យ និងសមត្ថភាពរបស់គាត់ដែរ ហើយការសម្តែងមួយនេះ ពិតជាគួរឱ្យស្ញប់ស្ញែងមែន។ សង្ឃឹមថាមនុស្សមានឥទ្ធិពលទាំងឡាយ នឹងព្យាយាមបង្ហាញគំរូល្អៗដល់ក្មេងៗជំនាន់ក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJAkUWMMm589W83UAt9WohtvtP5rjd7PkG7mvVEYoRQP7ustlk_-YzfOGUINsbdzWSpd_1kdgPYcx0IW7RF6qyhHgsTkb88uA8QOpkDYU94Gi6jkEPEhKPHY6-t2C9lAA_7gfksxo5DGwuaHFC4VinMYEie9OJNoogZQS27tmJvaud9kJ9MLmw_9r4nHbg/s960/image_2024-08-12_13-56-50.png

ការលើកឡើងរបស់ ឌីជេ ណាណា បានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុកមួយដោយអ្នកខ្លះក៏បង្ហាញការយល់ស្របនៅការលើកឡើងនេះ ខណៈអ្នកខ្លះបានបកទៅកាន់ ឌីជេ ណាណា វិញថា រូបនាងក៏មានចំណុចខ្លះដែលគេមិនពេញចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJfnIk4RgJUJwapA7IRjFWXKWOT-FqkKau6GJvYTDxvLXCeR4-UTS7db7BsN4j05CCqUviOzHV8C1zgY7m3FrLCbtob7wmHMvsKsFNTXRMDyjBWBUa01IzYOe_8NoPFmow57Y-dWm8NGXpCcJ0a6XiKTxpmtUuSmHymnhwJ8RQoBBbUl9ee-RiXwkCClrA/s2048/image_2024-08-12_09-00-41.png

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ សីហា ម៉ោងនៅកម្ពុជាដែលត្រូវនឹងយប់ថ្ងៃទី១១ សីហា នៅទីក្រុងប៉ារីស មហាជនមានការភ្ញាក់ផ្អើលអមដោយអារម្មណ៍មោទនភាពយ៉ាងខ្លាំងចំពោះតារារ៉េប ម៉ាន់ វណ្ណដា ដែលក្លាយជាសិល្បកររ៉េបកម្ពុជាដំបូងបានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាធំបំផុតលើពិភពលោក។ ប្រវត្តិសាស្រ្តថ្មីនេះនាំមកនូវមោទនភាពពន់ពេកក្នុងការបង្ហាញវិស័យតន្រ្តីកម្ពុជាទៅកាន់ពិភពលោក ខណៈ វណ្ណដា បានស្លៀកសំលៀកបំពាក់បែបខ្មែរយ៉ាងស្រស់សង្ហានៅលើឆាកដ៏អស្ចារ្យនេះ៕

អូស្ត្រាលីគិតគូរពីសុខភាពពលរដ្ឋ ប្រកាសបិទក្រុង និងជម្លៀសពលរដ្ឋដោយសាររឿងនេះ

0

ប្រទេសអូស្ត្រាលី ៖ ទីក្រុង Wittenoom ស្ថិតនៅតំបន់ Pibara ភាគខាងលិចប្រទេសអូស្ត្រាលី ត្រូវបានគេចាត់ទុកថា គឺជាតំបន់មួយក្នុងចំណោមតំបន់មានជាតិពុលច្រើន ឬមានបរិយាកាសកខ្វ.ក់ បំផុតលើពិភពលោក ។ ប៉ុន្តែនៅតែមានភ្ញៀវទេសចរជាច្រើននាក់មកលេងទីក្រុងនេះជាបន្តបន្ទាប់ បើទោះជាអាជ្ញាធរបានដាស់តឿនពីគ្រោះថ្នា.ក់ ដល់ជីវិតយ៉ាងណាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFPXhANJlqmZSFdzL9IyRc4pR97PHeMuY8Z9hV5GdkaCETyN7nuaGgzvrVyoIa6Lw5WTA1zfu09otakcIH7huxSH8yGEO2wM8bgpYh9XsTUL_E8fK9EqL511As3JnWoLRJXYru-hXlQOZ-6tURT04quysn2YdwpwlR5gb2Iubb6nqqepF63NaFKteg08F6/s3456/image_2024-08-13_08-25-36.png

ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៦៦ ទីក្រុង Wittenoom មានពលរដ្ឋរស់នៅប្រមាណ២ម៉ឺននាក់ ហើយពលរដ្ឋភាគច្រើនធ្វើការក្នុងទីក្រុងនេះ ដែលបច្ចុប្បន្ន ត្រូវបានគេបោះបង់ចោល ។ ពួកគេធ្វើការផ្នែកជីកយករ៉ែថ្មធំៗដែលប៉ះពាល់ដល់ជីវិតជារៀងរាល់ថ្ងៃ ហើយបើទោះជាការជីករ៉ែថ្មត្រូវបានផ្អាកអស់ជាច្រើនឆ្នាំក្តី ប៉ុន្តែទីក្រុងនេះ បានគ្របដណ្តប់ទៅដោយរ៉ែថ្មប្រមាណ៣លានតោន និងធ្វើឱ្យអ្នករស់នៅទីក្រុងស្លាប់ដោយសារបរិយាកាសកខ្វក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSuisRSjEkeyOOcnbKu8bs4Ueh-nJrVp3cUSzX8PxcfbMa6xA6_ulGMWVztnwBbBzOVxh6HuXQE3ZTtiTelI61_kFfDeXOAEzU0OMn9oc-pmf_96dXeFEGXhIom9NltlDV2T7Qz9fSWTms4ICT_GpQCb0iFzgO6tneJ50W-ekKUB109ihFHQNQrj4N2_dq/s2000/image_2024-08-13_08-25-47.png

ពលរដ្ឋរស់នៅទីក្រុង Wittenoom ត្រូវបានអាជ្ញាធរជម្លៀសឱ្យទៅរស់នៅតំបន់ផ្សេងៗ ហើយមានពលរដ្ឋខ្លះពុំព្រមផ្លាស់ចេញពីទឹកដីកំណើតរបស់ខ្លួនទេ ។ ក្រោយមក នៅឆ្នាំ២០១៨ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចចិត្តទិញទ្រព្យសម្បត្តិរបស់ពលរដ្ឋចំនួន៣នាក់ ដែលរស់នៅទីក្រុងនេះឱ្យប្តូរទីលំនៅដើម្បីសុវត្ថិភាពពួកគេ ។ ប៉ុន្តែមានភ្ញៀវទេសចររាប់ពាន់នាក់បានមកលេងទីក្រុងនេះជារៀងរាល់ឆ្នាំ និងបង្ហោះរូបភាពក្នុងបណ្តាញសង្គមព្រោងព្រាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0w-hExrBn-JQuL8PgnsV0cBEYM-7Dg8b3ZVuyHJ3khKHfdSpTtXWMF2F2doOKo_aGSAyzXGMfaNNEfJjshIjjGNifJrN-JOfqvIE6g349yhLMJfIfW4oD5R1QY-N9NUe-W7Z0URnQnxOnWO8Nk47z5W91zH6pW49UAdCOJeVvEJYSLokdkrzQzVQm0ZQX/s1280/image_2024-08-13_08-25-54.png

អ្នកជំនាញដាស់តឿនថា ទោះភ្ញៀវទេសចរមកលេងទីក្រុងនេះរយៈពេលខ្លីក្តី ក៏អាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ហើយការកាន់រ៉ែថ្មតែ១ដុំ ក៏ធ្វើឱ្យភ្ញៀវទេសចរស្លាប់បានដែរ ។ រីឯអាជ្ញាធរបានធ្វើគ្រប់វិធីដើម្បីឱ្យភ្ញៀវទេសចរចាកចេញពីទីក្រុងនេះ ដោយលុបឈ្មោះទីក្រុង Wittenoom ចេញពីផែនទី និងដោះស្លាកឈ្មោះទីក្រុងនៅតាមដងផ្លូវ ។ លើសពីនេះ អាជ្ញាធរក៏បានផ្តាច់ចរន្តអគ្គិសនី និងដាក់ស្លាកសញ្ញាព្រមានផ្សេងៗ ប៉ុន្តែភ្ញៀវទេសចរពុំបានចាប់អារម្មណ៍នឹងការដាស់តឿនទាំងនេះសូម្បីតែបន្តិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz0GT3Ka8Os-pnKyj5ukSHDZfa57BZKdU5orO4l0ljH_zLJzdEOmgkpC-sB6TumcF80YfFX6vIqxLE6VHGPhNri4w2pFw_S72inoaLMwnLdKCZqVMfdo0K7KSxp_I64Yb2XIN-UCZ5mGsNUr0ZLqDbpg_x3zcO4fOR1VAENR491XrAtegvotm4j9ntk7C7/s1099/image_2024-08-13_08-26-14.png

បើទោះជារដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិដើមភាគតិចនិយាយថា ស្លាកសញ្ញាដាស់តឿនទាំងនេះ ពុំមែនសម្រាប់តុបតែងទីក្រុង Wittenoom ទេ ហើយសារធាតុពុលទាំងនេះនឹងធ្វើឱ្យប៉ះពាល់សុខភាពភ្ញៀវទេសចរយ៉ាងខ្លាំង ។ ហេតុនេះ ការធ្វើដំណើរមកកាន់ទីក្រុងនេះចាត់ទុកថា ឆោតល្ងង់ខ្លាំងណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgry1L-T1zWy_f0tQNm4e8GdrbOPb7MG7DVVyhQlz-eHMazGo-KETdnlh8MvwsY5kLIq-m2AYi4GMv3NY1GFhxhmoEshalrBQ9IzwhenauAzuipL93ZXHh0Khjp6HGxNTDu85ENkd-KkQXb-97vwiaPnm-HzgBkFzXhg9_9exCx1weSsiio1pCJmc3gTQ22/s959/image_2024-08-13_08-26-29.png

ភ្ញៀវទេសចរពុំដឹងថា ការចាប់កាន់រ៉ែទាំងនេះនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពពួកគេ ដូចជា ៖ កើតជំងឺមហារីកសួត និងរលាកសួតរ៉ាំរ៉ៃ ដែលជំងឺទាំងនេះនឹងកើតឡើងក្រោយពេលប៉ះពាល់រ៉ែជាច្រើនឆ្នាំ ។ នៅមីនា ឆ្នាំ២០២២ រដ្ឋសភាអូស្ត្រាលីបានធ្វើសេចក្តីព្រាងច្បាប់ដើម្បីបិទទីក្រុង Wittenoom ជាផ្លូវការ ដោយការទិញយកទ្រព្យសម្បត្តិនៅសេសសល់ទាំងអស់ក្នុងទីក្រុង ៕

ប្រទេសអាស៊ានទាំង ៥ ដែលទទួលបានមេដៃពីការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤!

0

ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា រួមទាំងការប្រកួតចាប់ពីថ្ងៃទី ២៤ ខែកក្កដា។ជាមួយគ្នានោះ កីឡាជាច្រើនប្រភេទក៏បានលេចឡើងនៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ ក៏ដូចជាមានការអញ្ចើញចូលរួមពីកីឡាករកីឡាការនីមកពីជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji8-bLeFplINnBX2hz61oaREjOgPqjBaZWoIUXm6mQFki7z7K6hB37KjZYTzVEmyyyIo37_BrsP3un4F4q7txtyuXx5rxGKbdDjcpZxWosebVHfWZb3Xv5e4NECkUdE3j4ZlxyKOqP4P8wVfRsaVBCX7AZ9wIcCQPA4dZang5ligT3Z3JV5ZtXZB5p4WIa/s768/image_2024-08-12_16-37-10.png

យោងតាមការចុះផ្សាយរបស់ Seasia Stats បានគូសបញ្ជាក់ថា បើនិយាយតែចំពោះតំបន់អាស៊ីអាគ្នេយ៍យើងទាំង ១១ ប្រទេស ក្នុងនោះគឺមានតែ ៥ ប្រទេសប៉ុណ្ណោះ ដែលទទួលបានមេដៃពីកាប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នេះ ។

ហ្វីលីពីនបាននាំមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ ៣៥ លើពិភពលោក ហើយទទួលបានមេដៃមាសចំនួន ២ និងមេដៃសំរឹទ្ធចំនួន ២។ តាមពីក្រោយដោយឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់លេខ៣៧ ដោយទទួលបានមេដាយមាស២ និងសំរឹទ្ធ១។ រីឯថៃវិញ ជាប់ចំណាត់ថ្នាក់លេខ ៤២ តែប្រមូលបានមេដាយច្រើនជាងគេ គឺមេដៃមាស១ ប្រាក់៣ និងសំរឹទ្ធ២។ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ ៨០ ទទួលបានសំរឹទ្ធ២ ហើយសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ៨៤ និងទទួលបានមេដៃសំរឹទ្ធចំនួន ១ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoqrhwCzyHpwbOBFuhFi4C7AH9ft4IndLI0fWKUqESV2-KfGuTYf-M715rq_33U8d95KyQhyW4oUG9i7yrPRaq9Gf4nH_XrHyNj0HE99K200h9ZRgea-KKrLwHKl1VWXnKajTP9k8x0fUmqE5W3ruLPBT-NLY_rndtzJ46sIa2n8bq58zzIKId3_N3gsqP/s720/image_2024-08-12_16-37-31.png

រីឯប្រទេសអាស៊ានចំនួន ៦ទៀត ដែលរួមមាន ប្រ៊ុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត និងវៀតណាម មិនទទួលបានមេដៃត្រឡប់ទៅផ្ទះវិញនោះទេ។ ជាមួយគ្នានេះ ក៏សូមចូលរួមអបអរសាទរដល់ម្ចាស់មេដាយទាំងអស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអត្តពលិកអាស៊ីអាគ្នេយ៍ទាំងអស់ដែលបានចូលរួមប្រកួតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzgFgiew_IZndtklL9kiu3w-MAbT93M8lzgkI11qv947uueAH4seFvSQ4rffXil5Zz4ObAibrMxCCRPbXnVc8fA9WUcsGj287q6dqIbylfTTm8GUT6On1Umz1dWd5-p0g-6jQIqtmMa-UAJ9-N5EUS9dLa4qJOQdGMxOVzhjBbvQCk__2Ylrit2bplmHNK/s2560/image_2024-08-12_16-36-15.png

គួរបញ្ជាក់ថា អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ គឺព្រឹត្តិការណ៍លើកទី៣៣ ដែលតាមរយៈការប្រកួតនេះមានអត្តពលិកចំនួន ១០,៧១៤ នាក់តំណាងឱ្យ ២០៦ប្រតិភូចូលរួមប្រកួតប្រជែងក្នុង ៣២ ប្រភេទ ដោយមាន ៣២៩ វិញ្ញាសា។ សហរដ្ឋអាម៉េរិកទទួលបានមេដាយមាសចំនួន ៤០ ដូចគ្នានឹងប្រទេសចិន ប៉ុន្តែបាននាំមុខលើមេដាយប្រាក់ ៤៤ ធៀបនឹង២៧ ដូច្នេះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៨គឺសហរដ្ឋអាម៉េរិក៕

ផ្ទុះការសរសើរ! ពិធីការិនី ពេជ្រ ច័ន្ទធីតា បកស្រាយបទ «ថែការចងចាំ» របស់ ពេជ្រ សូលីកា បានយ៉ាងពីរោះ

0

ពិធីការិនី ពេជ្រ ច័ន្ទធីតា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាថ្មីបន្ទាប់ពី Cover បទកំពុងល្បី «ថែការចងចាំ» របស់ ពេជ្រ សូលីកា។ ទស្សនិកជនបានសរសើរថានាងច្រៀងពីរោះពហុជំនាញទាំងការធ្វើជាពិធីការិនីក៏លេចធ្លោចំណែកឯការច្រៀងវិញក៏បាន។ មែនទែនទៅមុននឹងជោគជ័យអាជីពពិធីការិនី ពេជ្រ ច័ន្ទធីតា គឺធ្លាប់ចូលប្រកួតកម្មវិធីCambodian Idol រដូវកាលទី១ ថែមទាំងធ្លាប់មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc48iiWt1xJuPOvhz0bQV3hrJNpFCICRXA_m3q_gKtBdO4PQ8DkiGOPVemyUDGDLZbhfresa1gu0s1eWvI1AjJhmiBiwRO3eZlao9Ti8VZsLFT9sEMj-4b1p7J6rzcEREULFei4zpd9gO5vI_ns9YF0T8iCHN9FQfrV5w6tEKr6yB_Tcx54falsC5MFZcn/s2048/image_2024-08-10_16-15-33.png

«ថែការចងចាំ» ជាបទមនោសញ្ចេតនាឈឺចាប់ នៅតែព្រួយបារម្ភសុខទុក្ខរបស់គេ និងចងចាំតែម្នាក់ឯង ហើយគ្មានអ្នកផ្សេងមកជំនួសស្នេហាមួយនេះបានដែលជាសំនៀងដើមរបស់តារាចម្រៀង ពេជ្រ សូលីកា បានទម្លាក់កាលពីថ្ងៃទី២៦ ខែកក្កដា។ មួយបទនេះកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនមានការស្តាប់ជាង១លានដងហើយ ខណៈនៅបន្តជាប់នៅលើឆាណែលយូធូបTrending លេខ១ មកទល់ថ្ងៃទី១០ ខែសីហា លើឆាណែលរបស់ ពេជ្រ សូលីកា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtJ95UhoAkLpHz6bFucrFZmv_puBU4IUJeP_R18X_TOGEMQ8exhy_bBkhh-s9TZ6dBgDBHtg4_EXp58ACWvkUVKl_jTYoV5TCteDs9Dofjmvt52KGxaafiXzYSLr7kmDqz4S4-EOeydGG69SySC_aCyJuu-AVyCFvaDjAzAL2WPw0co1qyko39ucY0e3sA/s2048/image_2024-08-10_16-15-39%20(2).png

ថ្មីៗនេះទៀតសោតពិធីការិនី ពេជ្រ ច័ន្ទធីតា បានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាកហ្វេនៗក្រោយពី Cover ខ្លីទៅលើបទចម្រៀងមួយនេះ។ ទឹកដមសំឡេងរបស់ ធីតា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនសរសើរថាពីរោះរួមជាមួយនឹងសរសើរថានាងពហុជំនាញពេញខ្លួន។
ទស្សនិកជនមួយចំនួនដឹងរួចមកហើយ ហើយក៏ប្រហែលជាអ្នកមួយចំនួនអាចមិនទាន់ដឹងមុននឹងបោះជំហានទទួលភាពជោគជ័យលើអាជីពពិធិការិនី ពេជ្រ ច័ន្ទធីតា គឺជាអតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី១។ លើសពីនេះ ពេជ្រ ច័ន្ទធីតា ក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរមានចំណងជើងថា «សេ្នហ៍ខ្ញុំនៅទីណា?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRkOF-smnMGiukw4Ni_WhssrijWuQ3kX9ewPaLkosSMihfKcjpzkVE4j90a58qlXK2_gIJryWjBque1aKcwaHY99tM3ujlYCZ3HmWpAUVZTOB-4uc6IaD4SOs5M0vnVszwP_rT5RwAS-D80qJQ4M8VuDP6KC79Stqt1dvorJTTHlOAXZo5Nq7znCkqXTy0/s1800/image_2024-07-30_15-31-28.png

ក្រៅពីការងារសិល្បៈមានភាពរលូនលេចមុខតាមកម្មវិធីជាច្រើនងាកទៅកាន់ជីវិតឯកជនវិញ ពេជ្រ ច័ន្ទធីតា ក៏បានគូដណ្តឹងផងដែររង់ចាំតែថ្ងៃចូលរោងជ័យប៉ុណ្ណោះ៕

ផ្លែឈើនេះហើយដែល LISA BACKPINK ចូលចិត្តបំផុត និងមិនអាចខ្វះបានក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់នាង

0

មិនមែនមានតែ LISA BACKPINK ទេដែលបញ្ចូលផ្លែឈើនេះក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់នាង សូម្បីតែ Rosé BACKPINK, Irene Red Velvet, Song Hye Kyo និងកំពូលតារាល្បីៗជាច្រើនទៀតក៏បញ្ចូលផ្លែឈើនេះក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់ពួកគេផងដែរ ដោយសារវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយ និងសម្រស់។ ដោយជារឿយៗ LISA បានចែករំលែកអាហារពេលព្រឹករបស់នាងជាមួយនឹងគ្រឿងផ្សំដែលមិនអាចខ្វះបាននោះគឺផ្លែប៊ឺ ខណៈនាងតែងញ៉ាំផ្លែបឺរជាមួយនំប៉័ងមួយបន្ទះ ឬជាមួយស៊ុត និងបន្លែបៃតងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO8w70mR7_8bRQN6k6VS0hF_iY73vPYOad-SPHcGlwL1yW0-PGjege-K138GyAk4oTNSnM7PzLDwO1FO-rERIXo6SGBiBBdCd9anKqmBsgA6kPFCT7AOGCnB50mJ9FSnclcEfneSzuNHaoXtNzahOMbt1OlgizqSYHP13bOvh4kYrJMB-zhwwAgnS8JbAQ/s1109/photo_2024-08-12_15-21-20.jpg

ជាការពិតណាស់ផ្លែបឺរគឺមានប្រសិទ្ធភាពប្រឆាំងភាពចាស់ ព្រោះវាមានវីតាមីន E និង C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ជួយការពារស្បែកពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរី ដែលជាមូលហេតុនៃការប្រឆាំងភាពចាស់ និងស្នាមជ្រីវជ្រួញ។ លើសពីនេះផ្លែបឺរក៏ជួយផ្តល់សំណើមដល់ស្បែក កែលម្អនូវស្នាមអុចខ្មៅ និងការពារកំដៅថ្ងៃ ជាពិសេសវាក៏អាចប្រើសម្រាប់ធ្វើជាម៉ាសបិទភ្នែក បិទមុខ ដើម្បីផ្តល់ខូឡាជែន និងជួយកម្ចាត់កោសិកាស្បែកដែលងាប់យ៉ាងមានប្រសិទ្ធភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijY_tAI_gJTAmku3iQB-MBiwYsi4RnHR2ekP-YPqZ2-eTjMJOVki4ybtjRZcO8filIWpzibk5AF9WcSDRq4zPHXU2kkfk6ldxPDEIe2mazfEjo9INa73N1TQhAGxA_Fb5OSRUS9hmkE-cDcowPMf9SQSgIbY2o6Fgs3ZZZBpek4A5GaW4CbK9HNopIS24-/s960/photo_2024-08-12_15-21-24.jpg

ហេតុនេះប្រសិនបើអ្នកមានស្បែកងាយនឹងកើតមុន អ្នកគួរតែលាងសម្អាតមុខរបស់អ្នកជាមួយនឹងប្រេងផ្លែបឺរ ព្រោះប្រេងនេះអាចជួយកាតបន្ថយមុន និងការពារស្បែកពីការខូចខាតមួយចំនួនពីបរិយាកាសខាងក្រៅ។ ទន្ទឹមនឹងនេះផ្លែបឺរក៏ជួយសម្រកទម្ងន់ផងដែរ ដោយសារវាមានផ្ទុកវីតាមីន សារធាតុរ៉ែ ខ្លាញ់ និងជាតិសរសៃច្រើន ដូច្នេះវាតែងតែនាំមកនូវអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារយ៉ាងសំខាន់ ដូចជាជួយដុតបំផ្លាញជាតិខ្លាញ់លើស និងរក្សាលំនឹងទម្ងន់សម្រាប់ស្ត្រីផងដែរ ដែលនេះពិតជាស័ក្តិសមបំផុតសម្រាប់របបអាហារសម្រកទម្ងន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCQT9ICRlAUzNT2CxNe47A8jdLJ6RVdgqlHXB6Adtl5yvH-SJO8-UrkKxrZH-q0eBJD_hZqJLpfwHNLEFUHuNFUjVysZqCA2_vEVMXVriAVY4Mmq4WIiIbpOY78uV3G8BFtdIJX9hgC2KGMua7nejWHbB_UAuw-VfTGGILlizyNJ87px6p9BA03x8KJT7-/s1200/photo_2024-08-12_15-21-25.jpg

បន្ថែមពីនេះទៀតការញ៉ាំផ្លែបឺរជារៀងរាល់ថ្ងៃក៏ធ្វើឱ្យសក់និងក្រចកស្រស់ស្អាតខ្លាំងទៀតផង ដោយសារសារធាតុ Biotin, វីតាមីន B និង E របស់វាអាចធ្វើឱ្យសក់ប្រែមកជាភ្លឺចែងចាំង និងការពារសក់បែកចុង ហើយប្រេងផ្លែបឺរក៏ត្រូវបានគេប្រើសម្រាប់លាបលើក្រចក និងជើងដើម្បីឱ្យក្រចកមានសំណើមផងដែរ។ ដូច្នេះការបញ្ចូលផ្លែឈើនេះក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃ គឺពិតជាល្អបំផុតសម្រាប់សុខភាពរាងកាយ និងសម្រស់ ព្រោះវាជារបបអាហារដែលមានតុល្យភាពអាចជួយឱ្យអ្នកទទួលបានអ្វីដែលអ្នកត្រូវការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnPEuxB5Yro8X5QPQARiY8nJK6NujNZIcZJwvNUmYRq5073GxJlFogp6GHMywjgZRYK9Uv4LPuOwdJs_PTQnpzi8i0eOSLidKuWP8LkPmr8KsVpSdVTzYiABWFkbt8wVjeVkfA0ebPxd7yGnvXowjm615-rTx9Par5y_ZgOtyR2wJEl-ER9c2JkpLz_e1m/s478/photo_2024-08-12_15-21-25%20(2).jpg

តើការបើកបររថយន្តយឺតអាចជួយសន្សំសំចៃសាំងបានពិតមែនដែរឬទេ?

0

ការបើកបរយឺតៗគឺជាទម្លាប់មួយដែលមនុស្សជាច្រើនអនុវត្តដើម្បីជួយឱ្យរថយន្តរបស់ពួកគេអស់សាំងតិច។ ប៉ុន្តែតើការបើកបរយឺតពិតជាជួយសន្សំសំចៃសាំងរថយន្តបានពិតមែនដែរឬទេ? សម្រាប់ចម្លើយនោះគឺថា ពិតណាស់ព្រោះនៅពេលយើងបើកឡានយឺត កម្លាំងទប់ទល់ខ្យល់ដែលធ្វើសកម្មភាពលើរថយន្តនឹងតិចជាងមុន ហើយម៉ាស៊ីនក៏មិនចាំបាច់ធ្វើការខ្លាំងពេកក្នុងការផ្លាស់ទីរថយន្តដែរ លើសពីនេះទៀតល្បឿនម៉ាស៊ីននឹងមានកម្រិតទាប ជាលទ្ធផលការបើកបររថយន្តយឺតពិតជាអាចជួយសន្សំសំចៃសាំងបានពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGyP-YXHl192r8XRcCf4NnEVDOX5GjVaMdcc14SOazJmdj6zD9wJDaKO7bKnbdHxNCtFD33A_uSw95Gar3a8e14Qdz673gkTIQvnllaTnbAnswWg9_T5NMu4GswUZqEnQ5OkdHkvSXw4rkb3M8Zq4hsr1XCocetScbPId8jDWHTENrw79pNgH5MWMiE1Zv/s1170/image_2024-08-12_14-52-25.png

ទោះជាយ៉ាងណាប្រសិនបើអ្នកបើកបរក្នុងកម្រិតយឺតពេក ក៏មិនល្អដែរព្រោះវាអាចនឹងធ្វើឱ្យរថយន្តស៊ីសាំងទៅវិញទេ នេះក៏ដោយសារការបញ្ជូននឹងមិនកាត់បន្ថយដល់សមាមាត្រឧបករណ៍ខ្ពស់បំផុតទេ ធ្វើឱ្យល្បឿនម៉ាស៊ីនខ្ពស់ជាងការចាំបាច់។ ដូច្នេះហើយ អ្នកគួរបើកបរក្នុងល្បឿនមធ្យម ពោលមិនលឿនពេក មិនយឺតពេក ហើយល្បឿនល្អបំផុតនោះគឺប្រហែល ៨០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាស្រ័យលើប្រភេទរថយន្ត និងលក្ខខណ្ឌចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5b7tpHFPgXcusovLHmzCou4e638Ag5JAk9W3L0HrIQQYOkaRzAW94x1CRZQXMUqk8Ov0lTDDR3rnRj6czPz5XmzQ1YLrowKOx-mLSqzHC-D9tqRggAtdtSG7ewvkVX9alyTA-QjwEjUfvQDIQYxHlOcm-zTGc9diIBPBKHf0UKX6R1hgtC05FsG0eGpXV/s1200/image_2024-08-12_14-52-32.png

ក្រៅពីល្បឿន ក៏មានកត្តាជាច្រើនទៀតដែលប៉ះពាល់ដល់ការសន្សំសំចៃប្រេងផងដែរ ដូចជាស្ថានភាពរថយន្ត និងសំបកកង់ជាដើម ដែលការមិនមានតុល្យភាពទាំងនេះនឹងបណ្តាលឱ្យមានការកកិតកើនឡើង បណ្តាលឱ្យស៊ីប្រេងកាន់តែច្រើន ហើយការផ្ទុកទម្ងន់ច្រើនពេកក៏នឹងធ្វើឱ្យម៉ាស៊ីនធ្វើការកាន់តែខ្លាំងផងដែរ។ លើសពីនេះឥរិយាបថបើកបរក៏មានតួនាទីសំខាន់ផងដែរ ជាពិសេសគឺការបង្កើនល្បឿនឬហ្វ្រាំងភ្លាមៗ វានឹងធ្វើឱ្យស៊ីសាំងច្រើនជាងការបើកបរធម្មតា រួមទាំងការប្តូរប្រេងម៉ាស៊ីនតាមការកំណត់ ផ្លាស់ប្តូរតម្រងខ្យល់ និងការលៃតម្រូវសន្ទះបិទបើក។ ទន្ទឹមនឹងនេះការត្រួតពិនិត្យប្រព័ន្ធហ្វ្រាំងក៏នឹងជួយឱ្យរថយន្តរបស់អ្នក ដំណើរការកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃប្រេងខ្លាំងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS78QSWYqK8tqmFkmrjCkwnftDglyq9zESy6HsXM-jlRdbxiIWhp7gWtnAPtrGsXkFo8J-Yeg5RZfEg-rRqrAynwwdr2EfNuzg6Qi0UMeI_cTBJk3bvTfxcTnLzpdz6rz30W5oynH8JQ7shg68ZzACclFuvs7MTTWvqhu7z5H2Ec1g_ho1HS7fBkxrgpeG/s1500/image_2024-08-12_14-52-40.png

ហេតុនេះសរុបមក ការបើកបរយឺតៗ ពិតជាអាចសន្សំសំចៃប្រេងសាំងបានពិតមែន ប៉ុន្តែកុំបើកយឺតពេក ហើយក៏កុំបើកលឿនពេកដែរ ចូរអ្នកបើកក្នុងល្បឿនមធម្យជាការល្អបំផុត ហើយល្បឿនដែរអ្នកគួរបើកគឺចាប់ពី ៨០ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអ្នកក៏គួរកែសម្រួលឥរិយាបថបើកបររបស់អ្នក និងថែទាំរថយន្តដើម្បីឱ្យវារួចរាល់សម្រាប់ការប្រើប្រាស់ ដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុតក្នុងការសន្សំសំចៃប្រេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhaIQbX6f8dA1QmcfFqilmEXOOApJOgw_fXE7ylTWZ12kLYEoJyu4VWJjA40OJE-EjRvgDApWd6X5hyphenhyphenyZlR8HsyYlCz-HDja-h4UDSVuWGAtR9mGyuKsAVZERI6mo83idqXsRyOiqf7HzBzLZx-m9a69LstTZxPoqEYgjmoxgt4q5KNT_P0DxRzGjJBFQB/s3072/image_2024-08-12_14-52-51.png

បង្ហាញខ្លួនលើឆាកអូឡាំពិកភ្លាម! វណ្ណដា ត្រូវបានកាសែតបារាំង គាស់កកាយប្រវត្តិរូបសង្ខេប

0

កាលពីថ្ងៃទី ១១ ខែសីហានេះ យោងតាមប្រភពសារព័ត៌មានរបស់ប្រទេសបារាំង Le Parisien បានចុះផ្សាយអំពីតារារ៉េបវណ្ណដា ក្រោមចំណងជើងថា«ពិធីបិទកីឡាអូឡាំពិកឆ្នាំ២០២៤ តើតារារ៉េបសញ្ជាតិខ្មែរ លោកវណ្ណដា គឺជានរណា?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqvHfLlxefxWk6VlrFZRHnRIEzHJMVZ_ACE2ruC0NK7QzbAqdnp1_mJS4uB6i9UBPbyUZFY73M0jleTv-IOYXxDDRA72liTjSkIKEo6sGPDJvGURb7DfyOzGU1A_vlIYydvHZVazGe1Fw_BBPtf58ZH2Bfo-ilIcTKMSlY47QFdp6-XfhOtmDa0Kcbx8fM/s2048/image_2024-08-12_09-00-41.png
យោងតាមខ្លឹមសារចុះផ្សាយរបស់កាសែតបារាំង Le Parisien បានរៀបរាប់ថា៖ «កាលពីថ្ងៃទី១១ ខែសីហានេះ វណ្ណដាបានចូលរួមសម្តែងក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅឯទីក្រុងបារីស ប្រទេសបារាំង។ នៅពេលបង្ហាញខ្លួននៅលើឆាក តារាចម្រៀងរ៉េបកម្ពុជារូបនេះ បានក្លាយទៅជាប្រធានបទគួរជាទីចាប់អារម្មណ៍ក្នុងចំណោមពលរដ្ឋបារាំងភាគច្រើន»។

«វណ្ណដា គឺជាតារាចម្រៀងរ៉េបសញ្ជាតិខ្មែរ អាយុ ២៧ ឆ្នាំ ដែលទំទុកច្រៀងរបស់គាត់គឺជាការលាយបញ្ចូលគ្នារវាងសំនៀងជាភាសាខ្មែរនិងអង់គ្លេស។ វណ្ណដា ត្រូវបានគេស្គាល់ថាជាតារារ៉េបដ៏ល្បីល្បាញប្រចាំតំបន់អាស៊ី មានអ្នក Subscribe ដល់ទៅជាង ៤ លាននាក់នៅលើយូធូបផ្លូវការ តែទទួលបាននូវការចូលទស្សនាច្រើនជាងមួយពាន់លានដង ជាហេតុនាំឲ្យលោកបានក្លាយទៅជាសិល្បករមួយរូបដែលគេទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyaAXO4Qxg_L5xaw3nksEChxsyeLCO_bJnpyw358JLQHEdV9Uuu1wRVwdqJqPX5MGt-ao635GLXGDB4_epV0PlSCopNm5h66YpW3itjidNtUQY-KUYlSPOMfYQ4DSHtmcNw4inSubqSXfiqEoI_TopMBfpSfJmcYK9porgYSTGkBpGi8zl97fqEAXkpjxn/s1280/image_2024-08-12_09-00-42.png

«កាលពីមិថុនា ឆ្នាំ២០២៤ លោកវណ្ណដា ជាសិល្បករខ្មែរដំបូង ដែលមានឱកាសបានចូលរួមសម្តែងនៅឯមហោស្រពតន្ត្រី Sabaidee Fest សហរដ្ឋអាមេរិក។ វណ្ណដា បានចាប់ផ្តើមនិពន្ធបទចម្រៀងដំបូងក្នុងឆ្នាំ ២០០៩ ហើយក៏បានសាងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈជាបន្តបន្ទាប់ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១០មក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgFkhYdTOJYSTLE92IhywEyR3BISUYaXWr2wtte3sSAc4kn4LvlhMvbt5ymCoZkjNSS5gezoIYiIYWSSBwF1Gb2xRV6PnS8-D1KtMtTm1m40YNNyavdRoVbUsDj-E78w5jyiWKPFH0h4oP7u4vZqbYarHMzCK0yE8CM_CET8LVTXFEU6JEjMaxqAdLs2df/s2532/IMG_3530.PNG

កាសែតបារាំង Le Parisien បានលើកឡើងទៀតថា «នៅឆ្នាំ ២០២០ វណ្ណដាបានបោះជំហានទៅមុខកាន់តែខ្លាំងនៅលើវិថីសិល្បៈ ពិសេសគឺការបញ្ចេញបទ “Time to Rise” កាលពី ៣ ឆ្នាំមុន ដែលមានអ្នកចូលទស្សនារហូតដល់ទៅ ១២៣ លានដងនៅលើ YouTube ។ គិតមកទល់ពេលនេះ ក្នុងចំណោមបទចម្រៀងខ្មែរទាំងអស់ មានតែបទរបស់វណ្ណដាតែមួយគត់ ដែលមានអ្នកចូលទស្សនាលើសពី ១០០ លានដង។ តាមរយៈបទ “Time to Rise” តារាចម្រៀងរូបនេះ បានរួមបញ្ចូលគ្នារវាងតន្ត្រីបុរាណ និងការរ៉េបសម័យទំនើប អមដោយឧបករណ៍បុរាណដូចជា ចាប៉ីដងវែង ដែលនេះគឺជាចំណុចខ្លាំងរបស់លោកផងដែរ»៕

អ្នកជំនាញជប៉ុនថាមនុស្សបើចង់រស់ដល់អាយុ១២០ឆ្នាំ កុំភ្លេចអនុវត្តតាមគន្លឹះ៣យ៉ាងនេះ

0

ប្រទេសជប៉ុន ៖ លោក ហ៊ីសាអ៊ុ ណាកាយ៉ាម៉ាក់ (Hisao Nakayama) អាយុ៩២ឆ្នាំ ជាអ្នកជំនាញផ្នែកគ្រប់គ្រងចំណីអាហារ និងអាយុវែងនៅប្រទេសជប៉ុន បាននិយាយយ៉ាងមានទំនុកចិត្តថា មនុស្សនឹងអាចរស់នៅរហូតដល់អាយុ១២០ឆ្នាំ ដោយគ្រាន់តែអនុវត្តតាមគន្លឹះចំនួន៣ចំណុច និងពុំចាំបាច់ហាត់ប្រាណ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgicD0gEHBrg-MO3E1tXtKJQ69O__z1hnBbDrD7XBXa7ROKejne02Aq8n25tTliPifjQkCiW4Rk6KuRfJMcyErS_47pVFtA6fAwdRbXTR2WpKwsmdACzBtC0U1VzlFBYPz6wZkqrJM9L4_vh68C7-lKI1diEQuiZ9I0ZwMh3Wo3MuQg7qFxn5fHU1K_ymcs/s640/photo_2024-08-12_09-22-59.jpg

អ្នកជំនាញរូបនេះបានចែករំលែកពីគន្លឹះធ្វើឱ្យអាយុវែងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ជប៉ុន នាពេលកន្លងមក ។ លោកមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការស្រាវជ្រាវពីឯកសារពាក់ព័ន្ធនឹងចំណីអាហារ និងទម្លាប់បរិភោគអាហាររបស់ពលរដ្ឋដែលរស់នៅតាមទីក្រុងផ្សេងៗរបស់ជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYETkNugejBkoi4leMg8YuXcf-MyMIbKJsrqmtQCCE8a2QxrS_wjbtUwXVXS7v0ZthXsP34LykfrZop4v_k4imkrzjADyKmdOBzC4DsZ6salqnSYXL67b9BlHAxNzXbPzE7Vz3FYGkohaKSrRDyjfZSJx07AaSkYKOl3eQZyIW11CUkXU4xx3RNSaM-HMh/s1000/photo_2024-08-12_09-22-59%20(2).jpg

បើទោះជាលោកមានអាយុជិត១០០ឆ្នាំក្តី ប៉ុន្តែលោកនៅតែមានរាងកាយរឹងមាំល្អ ហើយតែងតែចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃ អំពីការបរិភោគអាហារដើម្បីសុខភាព ។ លោកបញ្ជាក់ថា ការបរិភោគអាហារ គឺជាកត្តាសំខាន់មួយសម្រាប់សុខភាព និងធ្វើឱ្យយើងមានអាយុវែង ។

លោក ហ៊ីសាអ៊ុ បានមើលពិភពលោកក្នុងផ្លូវវិជ្ជមាន និងរីករាយក្នុងជីវិតជានិច្ច ។ ក្នុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ លោកនិយាយយ៉ាងមានទំនុកចិត្តថា ៖ «ខ្ញុំនឹងអាចរស់នៅរហូតដល់អាយុ១២០ឆ្នាំ ហើយវាពុំមែនជាក្តីសុបិនឡើយ» ។ លោកនិយាយបែបនេះ ដោយសាររយៈពេលជាច្រើនឆ្នាំកន្លងមក លោកបានរស់នៅយ៉ាងសាមញ្ញ ដើម្បីថែទាំសុខភាពរាងកាយ និងផ្លូវចិត្ត ដើម្បីឱ្យមានអាយុវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3jTtuzSBCcqN5zKyYaVI0ud44ZKnr6WchyphenhyphenabiA_3x3QPzn8S7JQeZrMRgg6gdtikAzn653OyqPXIkAtMgXfNXhKwXFLFbutOrWkYsm1ufzIdN9K4neSftjGJ2af9tw9cUiLzF4cLVxGPSrA087PY_3vB1XOi8uyNzNHVOA_q5kY6RIyY6vP3ZMptqwuCo/s1280/photo_2024-08-12_09-23-00%20(2).jpg

ខាងក្រោមនេះជាគន្លឹះសំខាន់ៗចំនួន៣ចំណុច ដើម្បីឱ្យអាយុវែងតាមអ្នកជំនាញជប៉ុន រួមមាន ៖

១-សម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន និងមានសេចក្តីសុខ ៖ លោកបានសង្កត់ធ្ងន់លើសំឡេងសើច ឬរស់នៅយ៉ាងមានសេចក្តីសុខ និងសម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ។ លោកពន្យល់ថា ៖ «ពេលយើងមានសេចក្តីសុខ និងរីករាយ រាងកាយយើងនឹងបញ្ចេញអូម៉ូនមួយចំនួន, ជួយពង្រឹងភាពស៊ាំ និងជួយការពាររាងកាយពីជំងឺផ្សេងៗ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhflDJkvZqtJS3Ej-HI5pOmJEgUcCMyTUIxgSuEL62t2VYwarvuUdGjDR0mwrhliCIdysUXQjDsujE-sytaxSCFpolyKrlr9pTul5TGXZ59BYT0DWzXiSs8b9vzjIWq-FDgjEZyzn4iaMtP9ii9S8RXwyMKrWuH5LeyOvzNy8WplkLFuVLzIisRJafGtsYM/s1200/photo_2024-08-12_09-23-00%20(3).jpg

ការអនុវត្តតាមចំណុចទាំងអស់បានល្អ គឺស្របតាមជនជាតិជប៉ុនបុរាណនិយាយជានិច្ចថា «ស្នាមញញឹមមានតម្លៃស្មើនឹងឱសថពេទ្យ ចំនួន១០គ្រាប់» ។

២-ប្រឹងប្រែងធ្វើការពេលអាយុកាន់តែច្រើន ៖ លោក ហ៊ីសាអ៊ុ និយាយថា ៖ «ការងាររបស់ខ្ញុំចាប់ផ្តើមដំណើរការល្អ ពេលខ្ញុំអាយុ៧០ឆ្នាំ ហើយការងារកាន់តែរីកចម្រើនខ្លាំង ពេលខ្ញុំអាយុ៨៥ឆ្នាំ ។ ហេតុនេះ អាយុពុំមែនជាកត្តាកំណត់ ឬឧបសគ្គមិនឱ្យខ្ញុំធ្វើការទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiij2IBYXOVvcF4aEeCDCC5LVsJ1QXn8-QL0LfCgxgUrPkoqDDofatxNMq1c_YlP7aYuUR_rYeZIHwmhYgM3nUGxLalB-SU-vVrgxKL4LhKzMX0a6uLnhWZ9mOtFH0r5vYVHLUEsq9-f_UnvYxxLh4gOCcWIZCAaAb3isKYuyL7LkT98_6elA1iSZiDfla7/s900/photo_2024-08-12_09-23-00%20(4).jpg

បើទោះជាលោកមានអាយុច្រើនក្តី ប៉ុន្តែលោកនៅតែមមាញឹកនឹងការងាររបស់ខ្លួន ។ លោកបានទទួលការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីទូរទស្សន៍ ឬវិទ្យុជានិច្ច ដើម្បីចែករំលែកបទពិសោធន៍សម្រកទម្ងន់ ហើយលោកថែមទាំងសរសេរអត្ថបទសុខភាព និងការចម្អិនអាហារក្នុងទស្សនាវដ្តីទៀតផង ។ លោកនិយាយថា ការធ្វើការមិនឈប់អាចជួយឱ្យលោកអាចបង្កើនល្បឿនដោះស្រាយបញ្ហាខួរក្បាល ។

៣-បរិភោគអាហារជួយសុខភាព ៖ លោកជឿថា អាហារ គឺជាកូនសោរដ៏សំខាន់សម្រាប់សុខភាព និងធ្វើឱ្យអាយុវែង ។ ការបរិភោគអាហារ ៣លើកក្នុង១ថ្ងៃ នឹងជួយរក្សាឆ្អឹង, សន្លាក់ និងសាច់ដុំឱ្យរឹងមាំ ព្រមទាំងជួយសុខភាពសរីរាង្គផ្សេងៗ ។ លោកបញ្ជាក់ថា ៖ «យើងត្រូវបរិភោគអាហារបែបសាមញ្ញ ប៉ុន្តែបរិភោគអាហារច្រើនប្រភេទ និងជ្រើសរើសអាហារតាមរដូវកាល» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirRHUMuZege8YrKVL-Rf4Yl9l0qhvuT8X_l081FXfubMj5JzOmtyt_Hl2OjvpiQSyu5Q-o86SlwZhI_Vm9YWHGV-u97rfb-dRe8itY4biEX321ph8vJcRcGTdIA7z_A_2XWCFntD2-ReWiXiAiZljMTV5zZ-_3jE0H1DTcqqYaJoIow6BVBCxS7bTkMkey/s1280/photo_2024-08-12_09-23-00.jpg

លោកបន្តថា ការបរិភោគអាហារតាមរដូវកាល វានឹងជួយឱ្យរាងកាយជ្រើសរើសអាហារមានជីវជាតិច្រើនបំផុត ហើយជួយឱ្យយើងអាចបរិភោគអាហារកាន់តែច្រើនប្រភេទ ។ ចុងក្រោយ លោកបញ្ជាក់ថា ការបរិភោគអាហារ៨ប្រភេទនេះប្រចាំថ្ងៃ នឹងជួយឱ្យអាយុកាន់តែវែង ពីព្រោះវាមានប្រយោជន៍ដល់សុខភាពយ៉ាងខ្លាំង ដូចជា ៖ បន្លែ, សណ្តែក, ត្រី, មាន់, ល្ង, ខ្ទឹមស, ដំណាប់ផ្លែ Apricots និងសារ៉ាយសមុទ្រ ៕