Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីហាមឃាត់អាជីវកម្មអនឡាញចិន Temu ព្រោះហេតុផលនេះ

ឥណ្ឌូណេស៊ីហាមឃាត់អាជីវកម្មអនឡាញចិន Temu ព្រោះហេតុផលនេះ

73
0

ប្រទេសឥណ្ឌូណេស៊ី ៖ ​កាលពីដើមខែតុលា ឆ្នាំ២០២៤ ​មន្ត្រីឥណ្ឌូណេស៊ីបានហាមឃាត់ការធ្វើអាជីវកម្មអនឡាញ Temu របស់ប្រទេសចិន ដោយសារបារម្ភថា អាជីវកម្មនេះនឹងប៉ះពាល់ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ឥណ្ឌូណេស៊ី ។ ម្យ៉ាងទៀត ឥណ្ឌូណេស៊ីពុំទទួលបានប្រយោជន៍ ដោយសារ Temu លក់ផលិតផលពីរោងចក្រចិនមកអតិថិជនដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjakSESSAl2ayNOzDo3s1OH72WN4qW783kr_dPTtcEk2Fz62PQ3x3u9ftkx-lFsTPsTOwcXM1yOWiWnRAbmfqzWjSN1NRcdPgoDCt9tQycrGcZ5EQwFiaZPvfVdqisI68x7iinz0PpWeIETx4oMm4xW_BpmRKTppIeoVeV1HjQaq9WJ16xLNpy8icMpFHJz/s1200/image_2024-10-07_11-16-32%20(2).png

មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មឥណ្ឌូណេស៊ីឈ្មោះ Isy Karim និយាយថា ការធ្វើអាជីវកម្មអនឡាញ Temu ដែលលក់ផលិតផលពីរោងចក្រចិនមកកាន់អតិថិជនឥណ្ឌូណេស៊ីដោយផ្ទាល់ គឺផ្ទុយនឹងបទប្បញ្ញត្តិពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី ដែលកំណត់ឱ្យមានឈ្មួញកណ្តាល ឬអ្នកចែកចាយផលិតផលក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKZtp_sFPyrI6Xp7sLRlmgufzcbrWeKX2c68zY7EDxmQWfOv7WcMgmH7chRptATcDbke5QQdwh-hCrLGjlunSpBuw96svd2akpqbBw61AToF66ywUjvzaBkbUe4FLlwlH-awBs05EIwglDP8TJ9jNsStN1riR3zxKAI4TDSgbzvfM_aVBDUx4j3neJc3g/s3000/image_2024-10-07_11-16-32%20(3).png

រីឯលោក Budi Arie Setiadi រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងឥណ្ឌូណេស៊ី បានថ្លែងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ថា ការអនុញ្ញាតឱ្យអាជីវកម្មអនឡាញ Temu ចូលមកឥណ្ឌូណេស៊ីនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជាពិសេស គឺសហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSahyqQq7G7-0EsddLzaxrBGvtzjRWsPWQ2exb8RFyKmVsjE9sInwNdfBi2ai_NWqcFtznD6T4bCc7bd_lqwWPXhcCdu0P-Us3C9A9yRpMuulopguCjz-Ih_bnrl_FdH41wt41qcsMBUVdmSmUghy99h0Aifdu0Y63ETbjOTesnKtDGWIHuCJE-W67pDFv/s2560/image_2024-10-07_11-16-33.png

លោករដ្ឋមន្ត្រីថ្លែងថា ៖ «យើងត្រូវការឱ្យឌីជីថលមានអ្វីៗគ្រប់បែបយ៉ាង ដែលធ្វើឱ្យសង្គមអាចផលិតទំនិញ និងមានប្រាក់ចំណូលច្រើន ។ បើអាជីវកម្មអនឡាញចិនមានផលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក និងគ្មានប្រយោជន៍ដល់ឥណ្ឌូណេស៊ីទេនោះ យើងនឹងហាមឃាត់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQXMwpSCYqmGbFSTvfPCxrKas6o-LToKkf0fIvnGRaH4du2GJAU_05Krp45B0Ds4AJt_a762FP7TIuhFIVJ1SSg5Xh94tEwr3VrMio8-F8AEvnsN5uT0Ul_lNvi6Up4QK9PqCw277KRnnGadwDvQEmgJ1UsMrKEaed9PxEWybmqb5CC0W0e84O8U0FOQXv/s1360/image_2024-10-07_11-16-35.png

ក្រសួងពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យមឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២២ អាជីវកម្មអនឡាញចិន Temu បានព្យាយាមសុំចុះបញ្ជីពាណិជ្ជកម្មនៅឥណ្ឌូណេស៊ី ចំនួន៣លើក ប៉ុន្តែពុំទទួលការអនុម័ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhijKYgW81RhaCgcbxtGDA7o07D3v9X4PM5d7IWFaKtz3lnOysO8Du5YpTcs2zC09I4QGDTUKsSqghhLTiIrZOIQpdWPV1sB6V4hffidR7bYHbckwfiZQ9jUmWD4N_uaG2a4loh_R6TWJDC1nYtcgPsdDwAnDE0kqu3nGCipHCrMJxOXwx3ES_o3A3fs2b5/s1000/image_2024-10-07_11-17-30.png

អាជីវកម្មអនឡាញចិន Temu បានក្លាយជាប្រធានបទមានការជជែកគ្នាយ៉ាងច្រើននៅឥណ្ឌូណេស៊ី ក្រោយពីក្រុមហ៊ុននេះបង្ហាញខ្លួនក្នុងកម្មវិធី «2024 E-commerce Expo» ដែលរៀបចំចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហ្សារកាតា ។ បច្ចុប្បន្ន Temu បានដំណើរការនៅប្រទេសចំនួន៦០ និងចូលមកទីផ្សារអាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០២៣ គឺចូលមកហ្វីលីពីន នៅខែសីហា, ម៉ាឡេស៊ី ខែកញ្ញា និងពង្រីកទីផ្សារនៅថៃ ខែកក្កដា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJjsnIvT-VxZhIa4xRdFYKjeCcoDkgqIuL9-ZwJojr8KgWpPUra8TbsM19s_74goSV8_g2BqyDuyIr4e3sgUyrE4W80mOEMP-Neoel7EXGgRq4egmDsS98nQRhTyrNjJzeo8raTJHFLRMrUjTP3zckoaARzUvUIGuF1So6VIagIHK-6y1Y2n361EbRPbBK/s1440/image_2024-10-07_11-17-31.png

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៣ ឥណ្ឌូណេស៊ីបានហាមឃាត់ TikTok Shop ដើម្បីការពារអាជីវកម្មតូចតាច និងទិន្នន័យរបស់អ្នកប្រើប្រាស់ ។ ប៉ុន្តែនៅខែមករា ឆ្នាំ២០២៤ TikTok បានទិញភាគហ៊ុន ៧៥% ពី Tokopedia ជាអាជីវកម្មអនឡាញឥណ្ឌូណេស៊ី ដើម្បីត្រឡប់មកកាន់ទីផ្សារឥណ្ឌូណេស៊ីម្តងទៀត ៕