Home Blog Page 923

៩ ក្បាច់នៅផ្ទះដើម្បីទទួលបានចង្កេះរឹងមាំ ទាក់ទាញ ដោយមិនចាំបាច់ហាត់ប្រាណ

0

លោកអ្នកដែលកំពុងជួបប្រទះនឹងបញ្ហាក្បាលពោះធំ រាងមិនស្អាត ខ្ជិលហាត់ប្រាណ ចូលចិត្តញ៉ាំច្រើន ប៉ុន្តែចង់បានរាងស្អាតស៊ិចស៊ីអាចអុវត្តវិធីងាយៗទាំងនេះ ដើម្បីទទួលបានក្បាលពោះរាបស្មើ ចង្កេះរឹងមាំ និងមានភាពទាក់ទាញឡើងវិញ។ ដោយចលនាទី ១ អ្នកគ្រាន់តែអង្គុយនៅលើគែមសាឡុង ដាក់ដៃរបស់អ្នកនៅលើសាឡុង រួចប្រើសាច់ដុំពោះរបស់អ្នកដើម្បីលើកជើងទាំងពីររបស់អ្នកឡើងរយៈពេល ១-២ នាទី។ បន្ទាប់មកចលនាទី ២ ត្រូវផ្តេកបន្តិច ហើយប្រើសាច់ដុំពោះរបស់អ្នកដើម្បីតម្រង់ជើងឱ្យត្រង់ រួចធ្វើចលនាចុះឡើងឱ្យលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfmd9EjHeuejAntTyOOgDz9OCEDGmnnp6HUoaC9O8cvTdhoxMpsXDbx7-mydO9aX6b4NNqBH6KiLAKW9de_0j5wUiLRpsTL_FrJS8iFjpokpCbBqSE0pNGSNpfDHc89kx7TX6UhnL1jgl9tjUOjGnLtEz8gxPWwozkbP_RhtiHfzDqTd_x9-0aJ5lePJh/s475/dongtac1-0926.jpg

ចលនាទី ៣ គឺជាចលនាលើកជង្គង់ឡើងលើទាមទារតុល្យភាពរាងកាយឱ្យនៅស្ងៀម ដែលជួយបណ្តុះបណ្តាលសាច់ដុំស្នូល និងការស៊ូទ្រាំ។ រីឯចលនាទី ៤ វិញត្រូវយកចិត្តទុកដាក់លើចលនានៃរាងកាយខាងលើ និងដៃរួមបញ្ចូលគ្នានៃចលនាទាំងពីរនេះ មិនត្រឹមតែអាចធ្វើឱ្យក្បាលពោះ និងចង្កេះស្ដើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យរាងកាយមានតុល្យភាព និងស្ថិរភាពផងដែរ។ សម្រាប់ចលនាទី ៥ វិញវិធីសាស្រ្តនេះជួយឱ្យសាច់ដុំរាងកាយ-សរសៃពួរ-សន្លាក់កាន់តែមានភាពបត់បែន ដោយអ្នកត្រូវប្រើដៃសង្កត់ទ្រូង បើក និងបិទជើងរបស់អ្នកដូចជាជើងកង្កែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkcOlL9TY34cakvhzpBlYLFoQ_FaZym9M1_jLLaaMUCRM_otjDNBczjfvXUqZIrAbF8Lbo-jWQD5Sm5dliuldO1kNQ6D3DPcxwSwjSK3b_RcUMDuh6HIj4-5zpMmS0dXzsjZ3xZp0E7YXgrMWSDyKzc9NYsI5fPYohjRIAKsXvgzrhsfoxGeuM6xPfLZd/s515/dongtac2-0927.jpg

បន្ទាប់មកចលនាទី ៦ គួរយកចិត្តទុកដាក់ជាពិសេសនៅពេលដែលយើងបន្ទាបជើង មានន័យថាជើងរបស់យើងនឹងនៅខ្ពស់ពេញមួយលំហាត់។ ចំពោះចលនាទី ៧ វាមិនត្រឹមតែអាចធ្វើបានក្នុងពេលកំពុងដេកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើនៅលើសាឡុងក្នុងទីតាំងអង្គុយផងដែរ។ អាស្រ័យលើទម្លាប់ ឬកន្លែងទំនេររបស់អ្នក អ្នកអាចអង្គុយនៅលើគែមគ្រែ ហើយធ្វើចលនាដូច “ជិះកង់” ពីរបីជុំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVBZg4VtxM9X54T0lbEfWtuPSKinJkgkKJfDV9Op2r867S2-_V9hcC4nBpjZTPPYQHyJhUnLUpTgXHmcj2kI7OfzA3CCQb4zO5tQij-rx9iim-vfblEjbigf31VK1YVzIHDop8lnFyMf1A2ArkHONgCw_Pvp-SrVzmdAx44j6EeynZPh_4wEOJoHfKLbn/s471/dongtac6-0927.jpg

ចលនាទី ៨ វិធីសាស្រ្តនេះមិនត្រឹមតែជួយឱ្យអ្នកស្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងបង្ហាត់សាច់ដុំស្នូលរបស់អ្នកឱ្យបានទូលំទូលាយផងដែរ។ ដោយអ្នកគ្រាន់តែអង្គុយនៅលើគែមសាឡុង លាតដៃរបស់អ្នកឡើងលើ ហើយលើកជើងរបស់អ្នកឡើងតាមចង្វាក់នៃសាច់ដុំពោះរបស់អ្នក។ ចំណែកចលនាចុងក្រោយទី ៩ តម្រូវឱ្យអ្នកដាក់ដៃនៅពីក្រោយក្បាលរបស់អ្នក ហើយដាក់ជើងរបស់អ្នកឱ្យត្រង់ ដើម្បីលាតសន្ធឹងពោះរបស់អ្នក បន្ទាប់មកលើកជើងរបស់អ្នកចុះឡើងរយៈពេល ៣-៤ នាទីជាការស្រេច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkUUVfCji1ih2QFkmjQ8TnWO2zfj7-_EetpVpkodNIcnkEXDniLeiK3iALL-aN1SVH2qkhgnEKZxFJYxDKfIjrc5un2w8flZS0LlZNfC-2lS9zJZm_iIPja2Urij6Z9QXvg5CfSRWnNkTf0-yOVpbh_8QQRaOJc4hKu5HiSuhatPjJctXHZSng_EfLikmS/s467/dongtac8-0927.jpg

ព្រះអង្គវនវាសី ច័ន្ទមុន្នី រងការរិះគន់ ក្រោយលើកដៃសំពះ គ្រហស្ថ

0

ថ្មីៗនេះ មានរូបភាពមួយបង្ហាញពីព្រះអង្គវនវាសី ច័ន្ទមុន្នី លើកដៃសំពះ គ្រហស្ថ ដែលធ្វើឱ្យមហាជនសម្តែងការមិនចិត្ត ខណៈការធ្វើបែបនេះគឺខុសពីវិន័យសាសនា។

មនុស្សមួយចំនួនលើកឡើងថា “ព្រះអង្គវនវាសី ច័ន្ទមុន្នី ធ្វើបែបនេះមិនខុសអ្វីទេ ព្រោះជាការគោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមកក្នុងនាមជាមនុស្សដូចគ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdhW-QpVlMwohJogy8ENWAtis-AKNN0ub89iqmlqkO9IHnjGd0GteTxmWZWzUdPetJRJpYxocHbyn8YdxXHy_F3V1I8_11MVlsmqYYpgS30UHlpQXdHA2b4_X-6wovS2_jW_XpRpjvGAfK-wWw0ILIB1oqlME9d-Xy3HYHhqnTA1p5tjGTZKIXAXyqzRCG/s1278/454767129_1077160697537816_2950169222099195625_n.jpg

តែទោះជាយ៉ាងណា នៅក្នុងវិន័យសាសនា មិនថាអ្នកជានរណានោះទេ ក៏ព្រះសង្ឃមិនអាចលើដៃទៅថ្វាយបង្គំ ឬសំពះបានឡើយ។ កាលណាធ្វើបែបនេះ ភិក្ខុអង្គនោះនឹងត្រូវអាបត្តិទៅតាមផ្លូវវិន័យសាសនា។

ព្រះសង្ឃជាឧត្តមភេទ ភេទខ្ពង់ខ្ពស់ ភេទឧត្តុង្គឧត្តម ភេទប្រសើរថ្លៃថ្លា ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ដូច្នេះព្រះសង្ឃមិនអាចលើកដៃទៅសំពះគ្រហស្ថជាហីនភេទ(ភេទតូចទាប)បានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZZ38tWPRcluYNWVGf-9DIRJQ3kGKYaejtXUhstk6_NPiuJOrXqlVANur8dovK4djR9jo6K4sgv9JxzBC4D6E2-8lG28eLl18OFZrHA-rZT75tcsiudIoVTN5Ezb_AINwAf4EccrDFWaZ-KeRS_5XSyLfEdQsdlYnLA4W5s_D2zTdj1PHTQRQwum4p4ZM-/s1080/454586607_2564452887078783_2476476389729385139_n.jpg

ដោយឡែក ការដែលព្រះសង្ឃអាចលើកដៃសំពះបាន លុះត្រាជាព្រះសង្ឃដូចគ្នា តែបួសចាស់វស្សាជាង៕

ធ្លាប់តែឃើញទូរ ATM នៅទីប្រជុំជន តែទូរនេះនៅលើភ្នំទឹកកកដ៏ខ្ពស់

0

ប្រទេសប៉ាគីស្ថាន ៖ នេះជាទូរដាក់ប្រាក់ ATM ដែលមានទីតាំងនៅចំណុចខ្ពស់បំផុតលើពិភពលោក និងខ្ពស់ជាងកម្រិតទឹកសមុទ្រ រហូតដល់៤.៦៩៣ម៉ែត្រ ។ រយៈពេលជាច្រើនឆ្នាំមកនេះ ទូរ ATM បានក្លាយជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាទំនើប ដែលបានប្រើប្រាស់ច្រើនបំផុតលើពិភពលោក ។ ប៉ុន្តែមនុស្សភាគច្រើនពុំធ្លាប់ឃើញទូរ ATM មានទីតាំងនៅតំបន់ព្រៃក្រាស់ ឬនៅលើភ្នំខ្ពស់គ្របដណ្តប់ដោយព្រិលបែបនេះទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMU0UV09kAMJ7cnNvMhqE95m08p5KtC_LUo8sFv32iA2W-dr3CV2OuWgcYrprTR5dulSRy-yXp2ZZDl0RVb7V0GUE6KsEzqIvCKgTcSpWCcGJ-ogXa3n_dz308f-qagR4IR3issBjns4muBd_1H9YOxHQDyzLXXLYSgyFuzdOTgJO8xSVwebmaLw9qkQIV/s1280/image_2024-08-12_14-15-10.png

បើលោកអ្នកធ្វើដំណើរឆ្លងកាត់តំបន់គុនចារ៉ាប់ ខេត្តគៀវគីប បាន់ឌីស្ថាន ស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន លោកអ្នកនឹងបានឃើញទូរ ATM មួយកន្លែងអាចប្រើប្រាស់បាន ហើយវាស្ថិតនៅទីតាំងខ្ពស់បំផុតលើពិភពលោកផងដែរ ។

ទូរ ATM នេះត្រូវបានដំឡើងនៅឆ្នាំ២០១៦ ដែលអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់ទីនេះអាចដកជាប្រាក់សុទ្ធ ។ វាដំណើរការដោយកម្លាំងថាមពលព្រះអាទិត្យ និងកម្លាំងខ្យល់ ហើយវាជាកម្មសិទ្ធិរបស់ធនាគារជាតិប៉ាគីស្ថាន (National Bank of Pakistan-NBP) ។ អ្នកដំណើរឆ្លងកាត់ទីនេះភ្ញាក់ផ្អើលយ៉ាងខ្លាំង និងពុំនឹកស្មានថា នៅលើភ្នំទឹកកកដ៏ខ្ពស់បែបនេះ បែរជាមានទូរ ATM ដូចក្នុងទីក្រុងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkR0rCR1o-HB74AvGdwtweFUGJX_JKky2Evuy5vcraLVcIfswMizfxC-SknLVGOWAepzmCLsUPVSWxthJbsARKlQZwNers_1_THz_4bqkkNB9l8cIRbW6PyjV1Wl-SHwedCmT3gkcGw3-WErYTJJiXDowjtqpXvcbX9gUa10RWEXyPZW76GhV03oWCeXof/s1200/image_2024-08-12_14-15-22.png

ការដំឡើងទូរ ATM នៅទីតាំងខ្ពស់បំផុតលើពិភពលោក គឺមានការទទួលស្គាល់ពី Guinness World Records ។ ធនាគារប៉ាគីស្ថានបានចំណាយពេលរហូតដល់៤ខែ ទើបអាចដំឡើងទូរ ATM នៅទីនេះរួចរាល់ ហើយធនាគារត្រូវថែទាំ និងដាក់ប្រាក់ក្នុងទូរនេះជាប្រចាំ ។ វាជាការព្យាយាមមួយយ៉ាងខ្លាំង ដោយសារសាខាធនាគារ NBP នៅជិតបំផុតនៅឆ្ងាយពីនេះចំនួន៨២គីឡូម៉ែត្រ ។

នាយកគ្រប់គ្រងសាខាធនាគារ NBP នៅក្បែរនេះ បានបើករថយន្តទៅកាន់ទីតាំងទូរ ATM ស្ថិតនៅទីតាំងដ៏ខ្ពស់បំផុតជាញឹកញាប់ ដោយធ្វើដំណើរឆ្លងកាត់ខ្យល់បក់ខ្លាំង, ខ្យល់ព្យុះ និងធ្វើដំណើរឡើងភ្នំដ៏គ្រោះថ្នាក់ ដើម្បីទៅត្រួតពិនិត្យថា តើទូរនេះអាចប្រើប្រាស់បានឬអត់? ។ វាជាការផ្តល់ភាពងាយស្រួលដល់ពលរដ្ឋរស់នៅក្បែរនេះ ពុំចាំបាច់លំបាកទៅដកប្រាក់នៅទូរផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV-uthNsScdWm1mMlJswgRzC7QnKpBMrpZpR5Fv-FMfcrVdZURCPRN8zJU0d1a8noLcWAMfz3ewLYrEQMShP89tFPuv-vVnBKxjO8GorJ4Dqbi5TzEo6NfR9DqhETJRC7roDSFeFojRIr13Ij8ArbwYcOxme17sMsa60b_mPB5Fl6lyAJxG34Q_QR8ESPp/s900/image_2024-08-12_14-15-46.png

តាមធម្មតា ទូរ ATM នេះគ្មានមនុស្សប្រើប្រាស់ច្រើនទេ ហើយភាគច្រើនសម្រាប់ឱ្យអាជ្ញាធរការពារព្រំដែនមកដកប្រាក់ខែរបស់ពួកគេ ។ ក្រៅពីនេះ ក៏មានពលរដ្ឋរស់នៅក្បែរនេះ និងអ្នកឆ្លងដែនបានមកដកប្រាក់នៅទីនេះដែរ ។ នៅរៀងរាល់២សប្តាហ៍ មានអ្នកមកដកប្រាក់នៅទូរនេះ ចាប់ពី៤លាន ទៅ៥លានរ៉ូពី ។

អ្នកនាំពាក្យរបស់ធនាគារជាតិប៉ាគីស្ថាននិយាយថា យើងត្រូវចំណាយពេលចាប់ពី២ម៉ោង ទៅ២ម៉ោងកន្លះ ដើម្បីធ្វើដំណើរទៅដល់ទីតាំងទូរ ATM ដ៏ខ្ពស់បំផុតលើពិភពលោក ពេលត្រូវការជួសជុលទូរជាបន្ទាន់ ។ បើទោះជាមានការដកប្រាក់តិចតួច ប៉ុន្តែខាងធនាគារបានផ្តល់ភាពសំខាន់លើទូរដកប្រាក់នេះ ដោយសារមានអ្នកចេញ-ចូលដកប្រាក់នៅទីនេះជាហូរហែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghEHDywQDvpO-AOTz9R1V5Zl0Q2StKZVcTGMGWHFeZgExptGrAUX4sQJpIQQFll2Oc8E5pwHN6SLsB8s3L7R0x5HbDLU08AhAauCoJgv-PYP97H7QKkSnEFzrZVmp3aXDfdv8RkfxMvxBb-FLq_MVqo8AfhQemRSOpxMsGzy7rVUjcb_cURnkXu4V57mip/s1350/image_2024-08-12_14-15-53.png

អ្នកនាំពាក្យធនាគារជាតិប៉ាគីស្ថានបន្តថា ពួកគេពុំអាចដកប្រាក់នៅទូរនេះច្រើនទេ ។ ការរស់នៅតំបន់នេះជួបការលំបាក ពីព្រោះគ្មានភ្នាក់ងារកណ្តាលណាមួយទទួលផ្ទេរប្រាក់ទៅឱ្យមនុស្សជាទីស្រឡាញ់ ឬគ្រួសាររបស់ពលរដ្ឋរស់នៅទីនេះឡើយ ៕

ក្នុងមួយឆ្នាំ ពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញ ជាមធ្យមរកចំណូលបានជិត៤ពាន់ដុល្លារ

0

ថ្មីៗនេះ វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ បានបង្ហាញពីប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗ (GDP Per Capita) នៅរាជធានីខេត្តទាំង ២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6FZZUoF2uXyxrRPmligRdtVD9tLwKkb4m1BT4b9tfdq-8TZZcRX9QjedEyQDjvgPEt57oSKZ9U2EkmvUshmFU1QM0uNWIAL92r5mKSqkaQx_qBdZpjGvCYzV4AmSvnSj5KwSHKJxj6rF8tbt9cSYLHCBbayRqwavcrmstZZFfERQhyaENtPy4Z_o_LzPd/s1280/image_2024-08-12_13-57-25.png

ក្នុងរបាយការណ៍បានបញ្ជាក់ថា ខេត្តព្រះសីហនុឈរនៅលេខ១ ដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់មានរហូតដល់ទៅ ៤ ៦០២ ដុល្លារ ខណៈរាជធានីភ្នំពេញឈនៅលេខ២ ក្នុងនោះពលរដ្ឋម្នាក់រកចំណូលបានជាមធ្យម៣.៩១៥ដុល្លារ។ បើធៀបទៅមនុស្សម្នាក់រកចំណូលបានជាមធ្យមក្នុងមួយខែ៣២៦.២៥ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgefk9-lIelVv5diA3ZUY9VEKoeXzCZhLIzNPwCr9uusK1JqNMR-9uHLINm85zJ8gZnQMYojfd-S9fUSNK-VKsDMfZzecS7m0959Xqux2ZBWHKSMMhmeQ44j1RkyzfRU3GRVpLY4XL92Oiuw4JhGoxZ2MLy7UOv1VbYcXKLk_d_LqrYerFa6j2HUtbVhivc/s1024/image_2024-08-12_14-00-32.png

ថ្វីបើប្រាក់ចំណូលខ្ពស់គួរសម តែពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានការចំណាយរៀងខ្ពស់បន្តិច បើធៀបទៅនឹងពលរដ្ឋរស់នៅបណ្តាលខេត្តផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxej7s2Hyemm9xwWm1SHZ8TrFWgwjlw37psCesy4g0d4oy8GBxg7zKdNxHJ3WA4h98wE0XOokGbXflc9eIJsr9Q90AeXyVm5Kq1VnUoLPrMTmtQ7kjuDvRPob-8rLMTvttvWgr2pfX4RvKPNT0r8LjVpJu3bMf8WxmkViegpkseyIZsyW-i_GUUmXSkpgA/s1170/image_2024-08-12_14-01-18.png

ភ្នំពេញ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដែលរួមចំណែកធំនៃអត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIDocLg4D8XJ2OApi-N63thKGgpUdUJ7zVKbfN_yHDhgsWFoFwGd1RxJKwb-V6bSv1BLgo5kPs4-oDiZ_pPFuU6o-AvMboS-g2izCozVmVRpwNxFNVhDF46gqJC_xicgaysSQEx3Yryt5m_F7-LLiDSC9cMOlvJcj8WNcLiV3c6e4ib7mPxR8DgruTsHm8/s1350/image_2024-08-12_14-01-25.png

ដង់សុីតេប្រជាជននៅរាជធានីភ្នំពេញ គិតត្រឹមឆ្នាំ២០២៣ មានប្រជាជនសរុបចំនួន២.៣ លាននាក់ និងមានអត្រាប្រជាជនចំនួន៥៧០០ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ៕

 

 

កសិករជប៉ុនសុខចិត្តរស់នៅកណ្តាលអាកាសយានដ្ឋាន បើទោះអាជ្ញាធរស្នើទិញដីក្នុងតម្លៃខ្ពស់

0

ប្រទេសជប៉ុន ៖ មនុស្សមួយចំនួនបានទទួលផ្ទះ និងដីធ្លីជាមរតកបន្សល់ទុកពីឪពុក-ម្តាយ ឬជីដូន-ជីតាចែកឱ្យ ដែលធ្វើឱ្យគេមានចិត្តស្រឡាញ់ផ្ទះមួយនេះយ៉ាងខ្លាំង និងពុំព្រមទៅរស់នៅកន្លែងផ្សេងឡើយ ។ ចុះលោកអ្នកវិញ បើមានអ្នកណាម្នាក់ចង់ទិញផ្ទះក្នុងតម្លៃខ្ពស់ តើលោកអ្នកយល់ព្រមរើទីលំនៅចេញពីទីនេះដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHibtmWCnQaEyrJVUtwmlaHGnts6EqyueH7BNa5iXmUEPnE9K1r1SNOq8fIfO_6h2UwhJVK43M6Y23-d47tfR6LxnnuO7v2rjAQ_7jOQGr1SpcvLM7hCzOba5DOt30IgvOu_urx2rJaMpRX4qD89ZmnHg8Rt-VsiH_S7LcY_pfYSrYwb_9RZo1kOHGKrAE/s1000/image_2024-08-12_13-19-27.png

លោក ថាខាអុ ឈិតុ ជាកសិកររស់នៅប្រទេសជប៉ុនបានស្រឡាញ់ផ្ទះ និងកសិដ្ឋានរបស់លោកយ៉ាងខ្លាំង រហូតដល់លោកពុំព្រមលក់ផ្ទះទៅឱ្យអ្នកផ្សេងទេ ។ ក្រុមគ្រួសាររបស់លោកបានដាំបន្លែបង្ការក្នុងកសិដ្ឋានជុំវិញផ្ទះតាំងពីជំនាន់ឪពុក-ម្តាយមកម៉្លេះ រហូតដល់ថ្ងៃមួយ ផ្ទៃដីនៅក្បែរៗបានលក់ឱ្យអាជ្ញាធរធ្វើអាកាសយានដ្ឋាន ប៉ុន្តែឪពុករបស់លោក ឈិតុ ពុំព្រមលក់ដីរបស់ខ្លួនដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsUk4PQ6UvABlKn5htSiMM2oaNRE65ypnTF09EMl_Ew8URxEK1mOBCITA3dxU0iWwc4VnkHTi_7LX48HI7lSiDpkV9QaW5cx8xxP7A2mvGF8rMeLGRDaSCdbF1qpaeI61StDdUjbnY6ptCt9sLETG1II0ZZrRA2AwyfU3IkfvEJETbLxIr_HsbF6Ll2L-h/s1024/image_2024-08-12_13-21-15.png

កាលពីមុន ផ្ទៃដីនៅបរិវេណនេះ គឺជាភូមិមួយមានកសិកររស់នៅចំនួន២៨គ្រួសារ ខណៈភូមិនៅក្បែរគ្នាមានកសិកររស់នៅ៦៦គ្រួសារទៀត ។ ក្រោយមក នៅឆ្នាំ១៩៦០ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តកសាងអាកាសយានដ្ឋានអន្តរជាតិតូក្យូថ្មី នៅទីក្រុង Sanrizuka (បច្ចុប្បន្ន គឺទីក្រុង Narita ហើយអាកាសយានដ្ឋានក៏ត្រូវបានប្តូរឈ្មោះជាអាកាសយានដ្ឋានអន្តរជាតិ Narita (ឬ Narita International Airport) ។

ពេលនោះហើយ គឺមានជម្លោះកើតឡើងយ៉ាងខ្លាំងរវាងពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន រហូតដល់គេដាក់ឈ្មោះថា «ជម្លោះនៅ Sanrizuka» ហើយមានពលរដ្ឋជំទាស់នឹងការសាងសង់អាកាសយានដ្ឋាន រហូតដល់១៧.៥០០នាក់ ។ វាបណ្តាលឱ្យមានហេតុការណ៍ចលាចលកើតឡើងយ៉ាងច្រើន និងមានការប៉ះទង្គិចគ្នាដោយអំពើហិង្សារហូតដល់អាកាសយានដ្ឋានត្រូវបានបំផ្លាញ១០លើក តាំងពីពេលបើកដំណើរការអាកាសយានដ្ឋាន រហូតដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB42dU2m32rk6B_C6G6ispYEwDK9ZcJXnqgmwYiawU4OGIjOe-oSxCmb9qgdX5gX4A_xSSi_VhsP7h37unsALmy_t1i5kaFKPKWG4XCLqcC9wyXOWdRr9o9x9SqkAVyAFsolKsxGWT89xLAY3x8PaliVFvbPIHsQf1AweqWQe0-JYGT28ssuSspm493gWo/s2048/image_2024-08-12_13-20-08.png

ទោះជារដ្ឋាភិបាលព្យាយាមចៀសវាងការដកហូតដីធ្លី ប៉ុន្តែរដ្ឋាភិបាលបានប្រើប្រាស់វិធីផ្សេងៗដើម្បីយកដីជាច្រើនពីពលរដ្ឋ ។ រីឯពលរដ្ឋរស់នៅភូមិរបស់លោក ឈិតុ បាននាំគ្នាជម្លៀសចេញពីភូមិជាបន្តបន្ទាប់ និងទទួលយកប្រាក់យ៉ាងច្រើនពីអាជ្ញាធរ លើកលែងតែឪពុករបស់លោក ឈិតុ បដិសេធពុំទទួលយកប្រាក់ចំនួន១៨០លានយេន ខណៈប្រាក់នេះមានតម្លៃខ្ពស់ស្មើនឹងការដាំបន្លែលក់ក្នុងកសិដ្នាន រហូតដល់១៥០ឆ្នាំឯណោះ ។ សមាជិកគ្រួសារនេះពុំចាប់អារម្មណ៍នឹងប្រាក់ឡើយ ប៉ុន្តែពួកគេត្រូវការដាំបន្លែក្នុងកសិដ្ឋានបន្តទៀត ។

ក្រោយពីឪពុករបស់លោក ឈិតុ បានស្លាប់ពេលអាយុ៨៤ឆ្នាំ លោក ឈិតុ ក៏បានលាឈប់ពីការងារក្នុងភោជនីយដ្ឋាន ដើម្បីមកថែទាំកសិដ្ឋានបន្លែរបស់គ្រួសារ ។ លោកនិយាយថា ៖ «ដីនៅទីនេះមានគុណភាពល្អ ហើយគ្រួសារលោកបានប្រមូលផលកសិកម្មលើដីនេះអស់ជាង១០០ឆ្នាំហើយ តាំងពីជំនាន់ឪពុកលោក ។ ការដាំបន្លែ, ការប្រមូលផល និងដឹកជញ្ជូនទិន្នផលកសិកម្មមានគុណភាពល្អធ្វើឱ្យអតិថិជនពេញចិត្ត ហើយធ្វើឱ្យខ្ញុំមានក្តីសុខ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCm4HRui8GZjWdFrO3-HC7cbPc8S2pL30QvxCP_BvTwp4QFYHoyMDSoBkMKTeoCKkrliZkhgUYeRBqq7iPxB-PWgW9c-Yu_a3hONigwa0w738LbbCTMo9gaHzGtaZzNiK7ADBjDJtJhrvJjUbjIaMoVgzqX28lbGyinkjA5O6j5GzwufhuUlyUXW8Pkp0U/s2048/image_2024-08-12_13-19-54.png

លោកបន្តថា ៖ «រៀងរាល់ឆ្នាំ ពួកយើងបានដាំការ៉ុត, ខ្ទឹមបារាំង, ខ្ទឹមស និងស្លឹកខ្ទឹម បើសរុប គឺយើងដាំបន្លែតាមធម្មជាតិជាង១០ប្រភេទ ។ ការដាំបន្លែជាការងារធ្ងន់មួយ រហូតដល់ខ្ញុំមិនសូវមានពេលទំនេរច្រើន តែខ្ញុំឆ្លៀតពេលទៅច្រៀងខារ៉ាអូខេ និងហូបអីខ្លះៗ» ។

ចំណែកផលប៉ះពាល់ពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត លោកនិយាយថា វាគ្មានផលប៉ះពាល់ទេ សូម្បីតែបន្តិច ប៉ុន្តែខ្យល់អាកាសកាន់តែបរិសុទ្ធ ។ ផ្ទះរបស់លោកក៏ស្ងប់ស្ងាត់ជាងមុន ពីព្រោះមានការធ្វើចរាចរលើអាកាសតិចតួច ។ ប៉ុន្តែក្តីសុខរបស់លោក និងគ្រួសារមិនស្ថិតស្ថេរទេ ពីព្រោះកាលពីខែធ្នូ ឆ្នាំ២០១៨ តុលាការខេត្តស៊ីប៉ាក់ បានសម្រេចឱ្យគេយកដីរបស់លោកធ្វើជា Runway ទី២ របស់អាកាសយានដ្ឋាន Narita ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLX1jjlXDEA0v1AUfEUamQ-xmqxv7dWcrVPf0IQh_TC_QM0-4TfbBZ7Bb3Oh3JwA_pIj5GGyk1CwK8JCOs5WIeeEgS9XHYS2n438Y5WHyLJZIpAP9W6jrDN9mtA0ffAaoQpncizUvnA6pDD95p6ni3Iu_Xcs7prhVRpHoECQg6R1zNDAh4wIAAPVmTsjdV/s1276/image_2024-08-12_13-19-42.png

ក្រោយមក តុលាការក្នុងតំបន់មួយទៀតបានសម្រេចឱ្យផ្អាកការសាងសង់ Runway និងរង់ចាំការកាត់ក្តីរបស់តុលាការឧទ្ទរណ៍នៅទីក្រុងតូក្យូ នាឆ្នាំបន្ទាប់ ។ បច្ចុប្បន្ន លោក និងគ្រួសារបានក្លាយជាអ្នកតំណាងផ្នែកតស៊ូមតិដើម្បីសិទ្ធិពលរដ្ឋ ដោយមានអ្នកស្ម័គ្រចិត្ត និងសកម្មជនជាច្រើនគាំទ្រលោកជានិច្ច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។

លោក និងគ្រួសារបានបន្តរស់នៅកណ្តាលអាកាសយានដ្ឋាន Narita និងមានយន្តហោះ ហោះលើដំបូលផ្ទះរបស់លោក ២៤ម៉ោង ។ វិធីមួយដើម្បីឱ្យលោកអាចចេញ-ចូលក្នុងកសិដ្ឋានដាំបន្លែបាន គឺត្រូវឆ្លងកាត់ផ្លូវរូងក្រោមដី ។ បើទោះជាលំបាកក្តី ប៉ុន្តែលោកបានរស់នៅលើទឹកដីកំណើតយ៉ាងមានក្តីសុខ ៕

មិនធម្មតាស្ងាត់ៗ! ប្រទេសឡាវគ្រោងបង្កើតធនាគារមាស

0

ប្រទេសឡាវ៖ ប្រទេសឡាវគ្រោងបង្កើត Bullion Bank ដែលជាធនាគារមាស ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងប្រាក់គីបឡាវ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់ Laotian Times បានឱ្យដឹងថា ការបង្កើតធនាគារមាសនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍គម្រោងយុទ្ធសាស្ត្រ ក៏ដូចជាលើកកំពស់ជំហរហិរញ្ញវត្ថុរបស់ប្រទេសឡាវនៅលើឆាកពិភពលោក ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលសម្រាប់ឯករាជ្យភាព និងស្ថិរភាពសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHkO2Uj23GZe5yegSR45fOQbc26OBMWa-6LSGN2TJ31E78i0EuDIRmpINY8YzJXaLhfaUtMWqvBDEztY6z0WCwZEwalegWjUiWp570tQhhhyYaEEm8dAJEHLLsufvPG-AiF7N6Few-YAQmIEMoqVPheHSABYP8coe8odfaxAaZnberQN7XLWq23KKpKJdp/s1200/image_2024-08-12_13-14-57.png

នេះបើតាមប្រភពបានឱ្យដឹងទៀតថា ការបង្កើតធនាគារ Bullion Bank ក្នុងស្រុកក៏ជួយប្រទេសឡាវដោះស្រាយការរំខានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជម្នះបញ្ហាប្រឈមសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រួមទាំងសម្រួលដល់ការរៃអង្គាសថវិកា និងកែលម្អសាច់ប្រាក់ងាយស្រួលផងដែរ។ លើសពីនេះធនាគារមាសក៏នឹងរក្សាប្រភពដែលមានស្រាប់ក្នុងប្រទេស ដែលនឹងធ្វើឱ្យប្រទេសឡាវមានសេដ្ឋកិច្ចនិរន្តរភាពដោយខ្លួនឯង រួមជាមួយនឹងការអាចបំពេញតាមស្តង់ដារទីផ្សារក្នុងតំបន់ និងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6-ZqjO9eZ_5iPEqw_8SSZB4fWC_Dm_NSz4yu2qE_AwH76nFmPoP03HeuUjOCniUGRha2_-O1Gxpp2yDzAuTxu5zTtd7A1y9h389O1_CMEwWcLJ7PEusrynvW11oDl62zn4Yizl6fd3YQ1X0ZyE5SLAvHDkbAzg5ku20xm-NkVd-uDCWT-O3lenxy-pLZw/s1240/image_2024-08-12_13-15-34.png

ដូច្នេះនៅខែក្រោយនេះ ធនាគារត្រូវបានគេរំពឹងថានឹងបើកដំណើរការជាដំណាក់កាលទី ១ ហើយនៅចុងខែវិច្ឆិកាឆ្នាំនេះ ធនាគារនឹងបើកដំណើរការសេវាកម្មពេញលេញតែម្តង។ នេះបើយោងតាមលោក Chanthone Sitthixay ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន PTL Holding Co., Ltd. ធនាគារមាស Bullion នឹងអនុញ្ញាតឱ្យទាំងបុគ្គល និងនីតិបុគ្គលដាក់ប្រាក់មាសរបស់ពួកគេ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្សេងទៀតដែលផ្តល់ដោយធនាគារ ដោយបង្កើនតួនាទីរបស់ខ្លួនជាស្ថាប័នកណ្តាលនៅក្នុងទីផ្សារមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1d_2bvDf9TG2_EvC2HvDyInaOeNF5ueDDXWl9gGYpd9OcW0ipKV2YFD3zsK_ogAuZxkfH1vRZENfo48RvS5sp77nlP4DpyveGD06q67ax_-QF2i4C9N71DkTgG4lCMhF2dicJQ3M-aSeTPvSe24y-EU-WZDgPnAce-FCO57MWXae1hudflRXDn4C4ONX7/s1290/image_2024-08-12_13-15-45.png

បន្ថែមពីនេះធនាគារក៏នឹងធ្វើស្ដង់ដារការធ្វើពាណិជ្ជកម្ម និងការវិនិយោគមាស ដោយទាក់ទាញភាគីពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេសផងដែរ។ គួរបញ្ជាក់ដែរថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PTL Holding Co., Ltd. នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្កើតធនាគារមាស Bullion ក្នុងគោលបំណងបង្កើតទុនបម្រុងមាស ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងប្រាក់គីបឡាវ៕

អ៊ីតាលីផ្តល់ប្រាក់លើកទឹកចិត្តឱ្យពលរដ្ឋទៅរស់នៅលើកោះមួយដើម្បីអភិវឌ្ឍ

0

ប្រទេសអ៊ីតាលី ៖ មនុស្សភាគច្រើនគិតថា ការរស់នៅប្រទេសរបស់ខ្លួនគឺសប្បាយចិត្តបំផុត ប៉ុន្តែបើមានអ្នកណាម្នាក់ផ្តល់ឱកាសឱ្យយើងប្តូរទីលំនៅទៅរស់នៅលើកោះដ៏ស្រស់ស្អាតមួយ ដែលពោរពេញទៅដោយទេសភាពបែបធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ថែមទាំងផ្តល់ប្រាក់ឱ្យយ៉ាងច្រើន តើយើងយល់ព្រមដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBdSim0ptCagdHGNUUWDkU3GapuZBEZK0cz4LE209OVM1MeDVaTY74V9MfaBPdh-gd6IEVkgoq8SMjaMfBnfJOx8yn9YY88DRP3FQ2jXkM6Wgn5mAmI2B_Sq081j9hWHSppauIIrRdy_5Rq8oqg3yvonnlyg14UKEJK7KuBh4X_bVwm7UrpUeqRDUPrpc5/s1280/image_2024-08-12_11-45-29.png

កាលពីឆ្នាំ២០២២ អាជ្ញាធរកោះ Sardinia របស់អ៊ីតាលីបានផ្តល់ប្រាក់រហូតដល់១ម៉ឺន៥ពាន់អឺរ៉ូ (ឬស្មើនឹង១៣.៨៨៨ដុល្លារអាមេរិក) ដើម្បីឱ្យពលរដ្ឋផ្លាស់មករស់នៅលើកោះឋានសួគ៌ដ៏ស្រស់ស្អាតនេះ ។ អាជ្ញាធរសង្ឃឹមថា នឹងមានពលរដ្ឋអ៊ីតាលីសម្រេចចិត្តមករស់នៅលើកោះឆ្ងាយដាច់ស្រយាលនេះ ខណៈចំនួនពលរដ្ឋរស់នៅលើកោះបានធ្លាក់ចុះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiJkzp4gQ4KxK1Tp5QcOUf9_vC8N1qPHS0iSINLKM1zy5zYQLXfRP2_Ync02uBPqSoge7UoyezfQRMMfW5G-RkuPfCFUMinESP6mXvrQO61neoMPVzbNeAF8jcHJRpY-SzVlZUcb6_kJNdRb12ljuynK6DgBc57HdLR1YiKtviv13CCEqNwQOgfp84ZBEN/s4048/image_2024-08-12_11-45-39.png

ប៉ុន្តែប្រាក់ដែលអាជ្ញាធរផ្តល់ឱ្យ គឺពុំអាចយកទៅចំណាយអ្វីផ្តេសផ្តាសទេ គឺពលរដ្ឋត្រូវតែយកប្រាក់នេះទៅទិញផ្ទះ ឬជួសជុលផ្ទះមួយកន្លែងនៅលើកោះ ។ បន្ទាប់មក ផ្ទះរបស់ពួកគេត្រូវស្ថិតនៅទីតាំងដែលមានពលរដ្ឋរស់នៅតិចជាង៣ពាន់នាក់ ហើយត្រូវធ្វើសៀវភៅគ្រួសារលើកោះ Sardinia ក្នុងរយៈពេល១៨ខែ ក្រោយពីពួកគេធ្វើដំណើរមកដល់កោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvRFTtvqX0lvmQwQUEixLg13WS1MI8uiBchGuTiUh5UBm5XkZ5IAHD4-kkLhVCk8UNei_LLXrhE9w0aqYlDfh9Z5FjpmuX42-c9w33rFKg1zjn27zpZj8yzbgNZ_AnbNpLv5l0WPdkoj5yK7ZnhWqCWzCoU6PUkHT-_mKmPayp3lQITAJYNzGSNg_0RpTq/s810/image_2024-08-12_11-45-52.png

គ្រីស្ទាន សូឌីណាស់ ជាអាជ្ញាធរកោះ Sardinia និយាយថា យើងត្រូវតែអរគុណដល់គម្រោងសាងសង់ផ្ទះ ពីព្រោះនេះជាគុណសម្បត្តិដើម្បីឱ្យវាក្លាយជាតំបន់មួយសម្បូរបែបសម្រាប់ពលរដ្ឋណាសម្រេចចិត្តមករស់នៅលើកោះ និងបង្កើតក្រុមគ្រួសារនៅទីនេះ ។ ការរីកចម្រើននឹងពុំកើតឡើងទេ ប្រសិនបើគ្មានការអភិវឌ្ឍតំបន់ជនបទ ដែលជាតំបន់គ្មានឱកាសល្អៗសម្រាប់អ្នករស់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRP3GiDBjuDVB-gsVpnhTj8Cr6HzttQUmVWP3wOFMYY3anPnhZOjiJZkWj0YJvxi3SnwXM_2_FXztGW5jWA3GvpgTjW4Ugf2T19hUd4Jf1wgyQu9o44hxvbo0vEbtKfcNSx6-NFwdnlsEeBIsThKIxn-Jt93MXLK47GPzbFHVakYPz-oT0WhOSP723r_yP/s1920/image_2024-08-12_11-46-42.png

ហេតុនេះ យើងនឹងបង្កើតគោលនយោបាយថ្មីៗសម្រាប់បង្កើនចំនួនពលរដ្ឋរស់នៅលើកោះជាមុនសិន ។ កោះ Sardinia គឺជាតំបន់ស្វយ័តមួយស្ថិតនៅភាគខាងលិចប្រទេសអ៊ីតាលី ហើយវាជាកោះធំលំដាប់ទី២ ក្នុងសមុទ្រមេឌីទែរ៉ាណេ (Mediterranean) និងមានផ្ទៃដីធំទូលាយ (ឬធំជាងទីក្រុងបាងកក ប្រទេសថៃ ចំនួន៣ដង) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZlxnZLEQLAkLHYUOwYd6G0X-l23REux74nFm5m9V43MFL6Yt1n_zKBIcYQTQEJ5fS2ZjD99012EuSOpUNpriWuOcNUhB1aA5Q03FXrp1ckL6bTzC5IFZ2zQIyoSa0IkrPD_A2IxYLpfu03B9JzGqOk9EaE5A0cQwRZDoLxyXfhbxq32wADO5OZ_pZYPh/s2121/image_2024-08-12_11-47-00.png

នៅទីនេះ គឺជាតំបន់ជនបទដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលមានប្រវែងរហូតដល់១.៨៤៩គីឡូម៉ែត្រ ។ បើទោះជាផ្ទៃដីកោះភាគច្រើនសម្បូរទៅដោយច្រាំងថ្មចោទខ្ពស់ៗ ប៉ុន្តែនៅទីនេះ មានទឹកសមុទ្រថ្លា ប្រៀបដូចជាកោះឋានសួគ៌លើដី ៕

ស្ពានអាកាសទាំងអស់នៅក្នុងរាជធានីភ្នំពេញ

0

បច្ចុប្បន្ននៅក្រុងភ្នំពេញ មានស្ពានអាកាសចំនួន៨ ដែលកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ ខណៈនៅមានគម្រោងស្ពាន៣-៤ ត្រូវបានរដ្ឋាភិបាលកំពុងសិក្សាបន្ថែម។

ស្ពានអាកាសមរតកតេជោ ឬស្ពានអាកាសព្រះមុនីវង្ស សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងចំណាយថវិការប្រមាណ ៣៦,៧៧៥,០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDeTgfKbqX1bNQ5XdoUmL9usaofuv9Eayp_PCYe8T0HI8nT3guJw674onW8Zgx_K3pmxOICi-UDW-Xab-FJXfAMOOXASAniti3uCNSbwkvEgH2KFsjLkXyG5kb5_l419j7o0i3i135Kp0s_DyJePnWwJLaq2ij2iOKznfoimQftPUjvG7gzUPmIjZTJWZ1/s1280/image_2024-08-12_11-15-13.png

ស្ពានអាកាសឬស្សីកែវ សាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងចាប់ផ្ដើមសាងសង់នៅថ្ងៃទី៣១ មករា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw_BwzF7xoGZ5ADI1I_YZBLa1M0PmB7StdppuxZsrnV0XfIKVQHhMmdVzeI6LyDEIXrrji4Jnw7HCpcwXrY07jAGJdwIJHW2I2cEce0ijX32soOgHe3Bcs_-BYRm5aO8WZq3hYfmG-X9tYHCDVAF8gvvBxYg9A7d8Pfo-KMV4N86o0UYQoNUuiHw1FOxG1/s1000/image_2024-08-12_11-15-34.png

ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សាងសង់ដោយក្រុមហ៊ុន OCIC ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ដោយប្រើប្រាស់ថវិការអស់ប្រមាណ ២២ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS9bxfcuJUaCfmgyEgFTJr5_rxxSX_1VSNX5-x6nGfcYRorxdsR3zJ5XIPhC0rE0-CYv6spfEr63noqdmIYRRFFzQ5_22tQBbC4uBPzYxCW26UyNF5GVdQDYB8Clcg86ZiQdubU0neTBV0O-P8ZdecoacN59SHMr_NTu3GeZPk9_HJmjnMfaX5bpDaJBU2/s990/image_2024-08-12_11-15-49.png

ស្ពានអាកាសមិត្តភាពកម្ពុជា ចិនសែន សុខ (ស្ពានអាកាសស្តុបផ្សារដីហុយ) ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់នៅខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨ ដោយចំណាយថវិការប្រមាណប្រមាណ១៧ លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFxQpBrt3HERhNWRzqwFDAtgGU4XCzT2hoJUEhaTRfT-ncnAu_YxLVUMlDww-c0x9kvmMxlX4sIkYkM2d4OUNb7g16-MajU9zpWS6tWmTj2QMoQk8VDOqLqUZO0PuO_HU0TYCP_s5qHbEWpLEz1ZIhgIUlxfTtMHT2oDPzAP4PlqV3XPyOujyaz7E3rYxA/s1600/image_2024-08-12_11-16-09.png

ស្ពានអាកាស៥មករា ឬ ស្ពានអាកាសតិចណូ សាងសង់ដោយក្រុមហ៊ុន OCIC ដោយសាងសង់ឡើងនៅថ្ងៃទី ទី០៩ ខែកញ្ញា ឆ្នាំ២០១៤ បញ្ចប់ ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ដោយចំណាយថវិកាអស់ប្រមាណ១៤.៥០២.៤៧៦ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwKpxxONUizgrBuaGWXAV4rw_Jg2R7nfNrgMH0QWJuWcLZAyWxC8lNkOxIN7BFaY-ZkeOSwZ05lxwVYFrYxbT36u9zAanx2bjWV3ajYNrpxfOgWPus-VZmb27rT1eaTy_7TAPHxc0uZyzbXkewOfA57_-TrbrliLcR2CHWUaJ-mCsrMO2NTLOTBA-sRjaP/s550/image_2024-08-12_11-17-53.png

ស្ពានអាកាសស្ទឹងមានជ័យ សាងសង់ដោយក្រុមហ៊ុន OCIC និងសាងសង់ឡើងនៅថ្ងៃទី ទី២៦ ខែវិច្ចិកា ឆ្នាំ២០១២ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ដោយចំណាយថវិការអស់ ១៨.៩៧៦.៦៧៨ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr3qmtStM5VYw0zSn2N6Cn8lTRKJFBGOFtzT0Lopz9chxfu6udlRLhHAC4YzyqDmpigxY0LZ2nGHTuAGMaXBhttW9fCMxICvb3ko-bMqrIWtXI4lytQVD6UpK8E2eMqlczwKhLJ24Q4q4qZ-cZWTU2l959ZkpNKaufES6UNkXIT0MW-O81EjcjwV3lpF_m/s1280/image_2024-08-12_11-18-20.png

ស្ពានអាកាស៧មករា ឬ ស្ពានស្តុបពេទ្យលោកសង្ឃ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន OCIC សាងសង់ឡើងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ និងដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ដោយចំណាយថវិការអស់ ៨,៧០៥,៨០៨ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvX5qoA9eS-IoamffhJQ4wks7At8LLlnGy3QxE8DsLNOsLjpX5xWHfGe9xb9NB5ZKCDuY_Jfd3IPHKuwVq8iDqN0gmr5ujJZ-J0ypf4ZCkupSLFEqiDiKRVOINn5yOPpQmyul3NW9WMrtbd5sVY72hQ_IEfYNEsIloReEccviDtChbneqFJp0TZQ00C3V/s1500/image_2024-08-12_11-18-56.png

ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០០៩ និងសម្ភោធឱ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១០ ដោយចំណាយថវិកាអស់ ៦.៤៤០.២១៦ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8f2ihfebwA4sjZ0yEV7PD1Q-O4Gw8BLFXmdAQ1sEyF5zvrnGDEwWMsKuSIfgjQvPIO2fqzz9_ERGAdcG4V4UnY3Un5_EKZUPGsOJ-QGmqy4BXJuFQhFdwGxpJGth9VLTFnuApVev8QLYnGQd6Ju_BNeL29-Z6g9EaEDGWB_U_etm-kWsMmp9RJQRGZZAf/s1600/image_2024-08-10_10-26-09.png

កុមារបរទេសដែលបានអាហាររូបករណ៍ទៅរៀននៅជប៉ុនកើនខ្លាំងមិនធ្លាប់មាន!

0

ប្រទេសជប៉ុន៖ គិតត្រឹមខែឧសភា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ចំនួនកុមារបរទេសដែលបានអាហាររូបករណ៍ទៅរៀននៅប្រទេសជប៉ុនក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យគឺបានកើនឡើងខ្លាំងមិនធ្លាប់មាន។
នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងអប់រំជប៉ុន ដែលធ្វើឡើងជាមួយក្រុមប្រឹក្សាអប់រំនៃទីក្រុងចំនួន ១,៧៤១ នៅទូទាំងប្រទេសបានឱ្យដឹងថា កុមារបរទេសដែលមានសិទ្ធិចូលរៀនថ្នាក់បឋមសិក្សា និងមធ្យមសិក្សាគឺបានកើនឡើងចំនួន ៤១៨ នាក់បើធៀបនឹងឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwHQSBgg-aXCvzq6Q9DqoTPzkBS7rmwguuOsZvtXJ5ISHMwYKLK4YibW6AhHBnpQj3citn6kDJ5FZA4SkGdBCBEvjwf5iG2mUXTitH8HJeEtMWt4nVqX6B5HqDLu8-AU2qXahXGya_RDz8LQk5bpK9B7exTYSOhu75d-u0M-XxUrG9BdSkCCa25lbj9xCf/s1000/photo_2024-08-12_10-40-53.jpg

ដូច្នេះសរុបមកសិស្សបរទេសដែលបានចុះឈ្មោះសុំអាហាររូបករណ៍ទៅរៀននៅជប៉ុនគឺមានចំនួន ១៥០,៦៩៥ នាក់ កើនឡើង ១៣,៧៧២ បើធៀបនឹងឆ្នាំមុន ដែលក្នុងនោះមានកុមារបឋមសិក្សាមានចំនួន ១០៦,៥៤០ នាក់ ហើយកុមារមធ្យមសិក្សា និងវិទ្យាល័យគឺមានចំនួន ៤៤,១៥៥ នាក់ ។ ដោយសិស្សបរទេសចំនួន ៥៧,៧១៨ នាក់នៅក្នុងសាលាបឋមសិក្សា មធ្យម និងវិទ្យាល័យ ដែលត្រូវការការបង្រៀនភាសាជប៉ុនពិសេសបានកើនឡើង ២១.២% ខ្ពស់ជាងការស្ទង់មតិមុនក្នុងឆ្នាំ ២០២១ ទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9UiY8VcuyiuhOORzD9cEBL4h7tliikn7iH2Di5ONfm3t6YoVb46RdLAIHJ7T8KtLr6vRcN6oc4oMijL1slFNXHBHziDYknmRhNYfaQU3qriBNHIkY8f5IZe59nHbvQr49wVA7JG1kNyXc0Z17yZnyaTftIiUSSAsIaBdZf6xZJUqCkXkKNXNS4I1Oy1z/s660/photo_2024-08-12_10-41-17.jpg

ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះកុមារបរទេស ៩៧០ នាក់គឺមិនជាប់អាហាររូបករណ៍នោះទេ ខណៈដែល ៧,១៩៩ នាក់ទៀតមិនអាចទាក់ទងបាន និង ៤៣២ នាក់មិនត្រូវបានស្ទង់មតិដោយក្រុមប្រឹក្សាអប់រំ។ យោងតាមរបាយការណ៍របស់ក្រសួងអប់រំបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលសិស្សបរទេសមិនបានចូលរៀន។ កាលពីឆ្នាំ ២០១៩ គឺមានកុមារបរទេសប្រហែល ២០,០០០ នាក់ក៏មិនបានចូលរៀនដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZgKKJjCRp2x5ZlUtXy4NhMt0yv9NToK8O0DBqpxqZoAV2htZJ2qUK-kwAHRDERCaYUjpFWiniwCWcvc_5LVnwCm2TXwbRySLNkV8cx2KKVyiqee4dSOMyvKQ8qaAIpoIitnaLRgEYf5QMs_YdZ0r9d5I7Ug2JrQtP7edOpy43iItufl1pph0y1zulQxR/s1280/photo_2024-08-12_10-41-51.jpg

ទោះបីជាយ៉ាងនេះក្តី ក្រសួងអប់រំរបស់ប្រទេសជប៉ុនបានបង្ហាញថា នៅឆ្នាំនេះកំណើនកុមារបរទេសដែលបានអាហាររូបករណ៍គឺគួរឱ្យកត់សម្គាល់ មានន័យថាកើនឡើងខ្លាំង ខណៈកាលពីកន្លងទៅសិស្សបរទេសមិនសូវទទួលបានអាហាររូបករណ៍មករៀននៅប្រទេសជប៉ុនឡើយ។ ការកើនឡើងចុងក្រោយនេះ អាចបណ្តាលមកពីការកើនឡើងនៃចំនួនកុមារបរទេសសរុបនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុន៕

ខេត្តខ្មែរមួយ ស្ថិតក្នុងគម្រោង CLV ជាអតីតរាជធានីចេនឡាទឹកលិច

0

តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តួចផ្តើមឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgABOCgbk3m5oz5DmhNCQb5zVxbPklBmkQ_u2dIGkd8eapsEWQFyPFQDtygjk-J_selEw8aqBHvK0bXwWyUbP6U5Xm1ZcE3vdA9g2Ne5_VVznGFuehnXzaScahveVAfkLw4Gbz2Ds8_XfyUWG-Y2YsA-dblo0NvzpX66VTh4VC4fN0A_ZPmLdynFYrrf79w/s1280/455014593_910036231151967_2804432933424629021_n.jpg

នៅក្នុងគម្រោង CLV នេះ មានចំនួន១៣ខេត្ត មកពី៣ប្រទេស ខណៈកម្ពុជាបានបញ្ចូលខេត្ត៤ ដោយរួមមានរតនរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw63LfHpKLv13nuU-M0Szal_WuNjTKhjDMqbh52mERWsXIGdrRCBdFfXQHVGF-tVcxGsA7C-xMjNjBY7VZZgtKRYZXG9ta9XpgkZG7YCWUN-qf3Zg9HF4-ERMO7MIidzhYHAVYKaZNW413rUgXeAKWA159TGSvLWNSrUs2Wbs3mwczE__RxiHQENzKCJdT/s850/452371677_2284965618507494_1329321877567032397_n.jpg

ក្នុងចំណោម៤ខេត្តនេះ ខេត្តក្រចេះ ជាដែនដីប្រវត្តិសាស្ត្រមួយ តាមដងទន្លេមេគង្គ ជាអតីតរាជធានីនៃ “ចេនឡាទឹកលិច” ដែលមានឈ្មោះដើមថា “ក្រុងសម្ភុបុរៈ” និងបច្ចុប្បន្នមានឈ្មោះ”ស្រុកសម្បូរ”។

ខេត្តនេះ ជាខេត្តមួយស្ថិតនៅភូមិភាគឦសាន ដែលមានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មខ្នាតតូច-មធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirWaa4NEMtH6cS79PTkko-TwV2UosYR2RYT3kaI_OpyaWCXnfF0qxJ8uCSgKcYn2-3MH9fA_yLFRT_IKq2lLkZPvdRJmYRSw71V62ZPXEhbB9pZl98FwSRlaOIPUYO4jbm1Da0tkC0AM7ecLvBcwQUf7VjQvuqEzzaeVaeb16CVU-jmFiM5jgIB2K8hFcK/s1024/image_2024-08-12_10-18-55.png

ក្រចេះ មានធនធានវប្បធម៍ និងធម្មជាតិ ដ៏ច្រើនសំបូរបែប ជាពិសេសធនធានរ៉ែមាស ធ្យូងថ្ម ថ្មសំណង់ ថ្មម៉ាប ក្រួស ខ្សាច់ សម្រាប់ធ្វើអាជីវកម្ម។

គួរបញ្ជាក់ថាគម្រោង CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0l20lXC_4HG8knjocCjW6Or2KIbAIW12Gwx97eOvcYFMG1NKOOFSjoA1WZPeP8UR546hOPBn3uYAm5nbKPzXBmjHRPlzIsKHOk-MImlTa6o4ISc4mDAVaVOyG-0TlWL8sT-fFWiA5VSB2HgSVSJ3MXgK39unAYiRYgHoqtlsnsw4RG2M0SYw5seF3mLt/s1098/452225787_959132639557917_376541686123011400_n.jpg