Home ព័ត៌មានអន្តរជាតិ កន្លែងអាថ៌កំបាំងចំនួន ៥ នៅកូរ៉េខាងត្បូងដែលមានទេសភាពស្រស់ស្អាតបំផុត

កន្លែងអាថ៌កំបាំងចំនួន ៥ នៅកូរ៉េខាងត្បូងដែលមានទេសភាពស្រស់ស្អាតបំផុត

87
0

ចាប់ពីខែតុលា ដល់ដើមខែវិច្ឆិកា គឺជាពេលវេលាដ៏ល្អបំផុតដើម្បីមើលស្លឹកឈើពណ៌លឿង និងក្រហមនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តរុករកកន្លែងថ្មីៗ បទពិសោធន៍ប្លែកៗ មិនសូវមានមនុស្សច្រើន តម្លៃសមរម្យ និងនៅជិតរដ្ឋធានីសេអ៊ូល។ ខាងក្រោមនេះគឺជាគោលដៅសម្ងាត់ចំនួន ៥ ដើម្បីទស្សនាស្លឹកឈើជ្រុះដ៏ស្រស់ស្អាតបំផុតដែលបង្ហាញដោយអង្គការទេសចរណ៍កូរ៉េ (KTO)។

១.សួនរុក្ខសាស្ត្រ Hwadam៖ Hwadam គឺជាថ្នាលអេកូឡូស៊ីដែលមានចម្ងាយប្រហែល ១ ម៉ោងកន្លះពីទីក្រុងសេអ៊ូលដោយការដឹកជញ្ជូនសាធារណៈ។ អ្នកទស្សនាអាចដើរយ៉ាងស្រួល និងគយគន់រុក្ខជាតិចម្រុះចំនួន ៤,៣០០ ប្រភេទនៅក្នុងខ្យល់អាកាសបរិសុទ្ធ ហើយអាចជួបសត្វព្រៃតូចៗមួយចំនួនដូចជា កាំប្រម៉ា និងកំប្រុកទៀតផង។ នៅទីនេះ ភ្ញៀវទេសចរអាចជិះរថភ្លើងទៅជុំវិញសួនច្បារ ដើម្បីមើលទេសភាពដ៏ស្រស់ស្អាតនៃរដូវស្លឹកឈើជ្រុះពណ៌មាសរបស់ប្រទេសកូរ៉េយ៉ាងត្រជាក់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2EVKsLEmdWMEWAbcb1KlRfUo2wM3WTllqaa0iNNCtNJlsjyIv0ymwNIEXhUwfV0hj42S3okcpcCrJT__vXPj1_BBPQPTDJYKr1s4b4FbjMGFH6F-CDCV846QJYjeaLCzdG4XvWfRPviQ2FK_6UKA1UapDjjk35-gQWbenNhueTa1W8uT9U_HjaC3zNAJ1/s1200/image_2024-10-07_11-25-40.png

២.ព្រៃ Ginkgo biloba៖ នៅរដូវស្លឹកឈើជ្រុះព្រៃ ginkgo biloba ដែលមានដើមឈើចំនួន ២,០០០ នៅទីក្រុង Hongcheon បានប្រែទៅជាពណ៌លឿងយ៉ាងស្រស់ស្អាតបំផុត។ ព្រៃនេះដ៏ស្ងប់ស្ងាត់មិនសូវមានអ្នកស្គាល់នេះស្ថិតនៅទីក្រុង Hongcheon ខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXecx4qIj8kK9s4JlIXD5oiIWh_EEnPekelh6qMeL1gHSxLYnU7vZsPopg9gti_0wvoIMEzxfmSfXTfyIFfokfov87BMloIFhYg4-XmgJD6nMXPOytkRiI13xm3W6NPPSctWAtdrADAVKHJyOyXeW-L3sLy7fDxQCixYYIPGyoWJ8LQIea3Aj_7KZmJC7W/s3251/image_2024-10-07_11-25-40%20(2).png

៣.ប្រាសាទ Seonunsa៖ ស្ថិតនៅលើភ្នំ Dosol នៃតំបន់ Gochang ប្រាសាទ Seonunsa គឺជាប្រាសាទពុទ្ធសាសនាដែលមានប្រវត្តិជាង ១,៤៦០ ឆ្នាំមកហើយ និងជាកន្លែងដែលល្បីល្បាញសម្រាប់ព្រៃឈើ camellia ពណ៌ក្រហមល្អឥតខ្ចោះ។ ប្រាសាទនេះគឺជាគោលដៅសម្ងាត់ដែលត្រូវបានវាយតម្លៃខ្ពស់ដោយអង្គការទេសចរណ៍កូរ៉េ KTO សម្រាប់រដូវស្លឹកឈើជ្រុះជាមួយនឹងទេសភាពដ៏ស្រស់ស្អាតបំផុតមិនធ្លាប់មាន។ ដូច្នេះភ្ញៀវទេសចរអាចដើរទស្សនាថតរូប និងអាចស្នាក់នៅពេញមួយយប់នៅប្រាសាទ Seonunsa បានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoutVtQ9rUM5jPnLnW2skwPzxca4S_b5vl2i8csO6xPlqDAADfT1UJ_-GSdsEZMOvkJIvABhfNsE7nVqwGr9ovQA0pSShXUns2jDcYrGVBUXgeBJYJVAGV0bhYUKtm4FDG0zW_y_22fvFX8Korge-Pvhle5CWx55IVZXn4JGswtTlV_3RDeWMMggg10ZmU/s699/image_2024-10-07_11-25-46.png

៤.ព្រៃ Gwanbangjerim៖ គឺជាទំនប់ទឹកប្រវែង ៦ គីឡូម៉ែត្រ ដែលសាងសង់តាមដងទន្លេ Gwanbangcheon ។ នៅតាមបណ្តោយមាត់ទន្លេមានព្រៃប្រវែង ២ គីឡូម៉ែត្រ ដែលនៅរដូវស្លឹកឈើជ្រុះ ព្រៃឈើទីនេះគឺបានទាក់ទាញអ្នកទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំដោយសារពណ៌លឿងនៃស្លឹក និងអ័ព្ទពណ៌សនៅពេលព្រឹក ហើយនៅពេលយប់វិញ ព្រៃគឺជាកន្លែងដ៏រ៉ូមេទិកមួយសម្រាប់គូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhToSuixoaF_5t1Xjw9q09P8_Exwn59GC4nJpgIp8QvV9zBGGe9dHmkEls__pzlKc-25CPngVtdkRy4CIhojTYCUlKejRQKvmnWMCYhicF9Ys0SDMOUAcol4331wdTR9Tt0oijeCTGdGXqlAof3WVDoLRO6uMYvy7Ftt3i4OdTuPvfs7BAdoWY9OqVnxJpK/s1080/image_2024-10-07_11-25-46%20(2).png

៥.សួនសម្ងាត់ Wondae-ri Birch៖ កន្លែងនេះមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាកម្សាន្តទេ ព្រោះវាស្ថិតនៅក្នុងតំបន់ប្រតិបត្តិការយោធា ទោះជាយ៉ាងណាភ្ញៀវត្រូវបានអនុញ្ញាតឱ្យថតរូបតែនៅតាមដងផ្លូវប៉ុណ្ណោះ។ នៅតាមដងផ្លូវនៃសួនច្បារនេះគឺមានទេសភាពស្រស់ស្អាតបំផុត ដូច្នេះវានៅតែជាគោលដៅពេញនិយមសម្រាប់អ្នកថតរូប។ តំបន់នេះមានភាពល្បីល្បាញដោយសារទេសភាពអាថ៌កំបាំងដែលបង្កើតឡើងដោយផ្លូវដីរាងអក្សរ S និងអ័ព្ទពេលព្រឹក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50IlGfH1m6XB_1z_yRwjkHRtmRvVcYY8ni1i9zsYWtJW4oDa55YumE5BNXuD0YL2xtt0RAPh7Jsi4OFyKXmLvYaWgwupvOMPM38mFeuDU619dC9AF-XRwV_C1pr0uWQAIZ1prDtqUEc1aYS6XSIm86qJrlSkJaZrpXXHb1DjlVi_ay3Zd1hQ2Lc92-kyi/s930/image_2024-10-07_11-25-47.png