Home Blog Page 912

សេវាល្អឬឆោត? បាត់កន្ត្រៃមួយគូរ ជប៉ុនសម្រេចលុបចោលនិងផ្អាកជើងហោះហើររាប់រយ ចលាចលពេញព្រលានយន្តហោះ

0

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលគឺបានកើតឡើងនៅឯអាកាសយាន្តដ្ឋានមួយក្នុងប្រទេសជប៉ុន បានបណ្តាលឲ្យកកស្ទះអ្នកដំណើរ និងចលាចលពេញព្រលានយន្តហោះ ព្រោះតែបាត់កន្ត្រៃមួយគូរ។ ភ្លាមៗនោះ ខាងអាកាសយាន្តដ្ឋានក៏បានសម្រេចលុបចោលជើងហោះចំនួន ៣៦ និង ២០១ ជើងហោះហើរទៀតក៏ត្រូវបានពន្យារពេល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5vGhi2GICde9OllDdZc2-xxgS2digl1c_lgTGv31zplWY5f8jXihY8oSUUn2yNZYPtsqXk57ozBybwwh7RMBJQzM81b_WdCgKYhXt0b_UGBIfq7bA_5ND94ATPhTjrY__ncQnlQAi0mi9crP5zJgmpYEw-nj_zzrnQNmig7bjC29oMf9aYtT5fwI8GO-j/s1480/image_2024-08-26_14-44-20.png

យោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាន BBC បានឲ្យដឹងថា ហេតុការណ៍នេះគឺបានកើតឡើងកាលពីថ្ងៃទី ១៧ ខែសីហា នៅឯអាកាសយានដ្ឋាន New Chitose ក្នុងទីក្រុង Hokkaido ប្រទេសជប៉ុន ក្រោយទីភ្នាក់ងារបានរាយការណ៍ថា កន្ត្រៃ ១គូរ បានបាត់ចេញពីហាងមួយកន្លែង ដែលមានទីតាំងនៅជិតច្រកទ្វារឡើងយន្តហោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj53VE7yXbe5NIdz9NybRDlW_dZ4gwCpRbXBe-6qLKJAlxO0Te9jYF2pVOiFZjZxpQPZ1uwW2ib5uuReng-BzQjadAqbk2PcSsvujBfY-bjabhN3C40KyJ2msQjfvnKC-ZVVUBeQLpmLnYw7NIMIziSevzPQf7k0phjtMBlHrLyE8S5k-8n-X12Vh3w2xVP/s1200/image_2024-08-26_14-44-27.png

ភ្លាមៗនោះ ទីភ្នាក់ងារអាកាសយាន្តដ្ឋាន ក៏បានធ្វើការត្រួតពិនិត្យប្រព័ន្ធសុត្ថិភាពឡើងវិញទាំងអស់ទៅកាន់គ្រប់អ្នកដំណើរ ដែលបានបណ្តាលឲ្យកកស្ទះពេញព្រលានយន្តហោះ ស្របពេលសេចក្តីប្រកាសថា ជើងហោះហើរចំនួន ៣៦ ត្រូវបានលុបចោល និងជើងហោះហើរចំនួន ២០១ ទៀតក៏ត្រូវបានពន្យារពេល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOQa4F72ck99Dsv0KGnR9VXB0QMadPFWcC96Wjtlpi8edpXmEoLoUq0cuPdlY1zVPZfeU0eDByzrLfyYtX3J_e_3gbjnmslgSggsgjt82tT1Q-au0rq8cZVv6aQqtpvqfTG8fmTJr3UVDUwzb6amjJnCYc15_jSLplTEQbED5oif6Mn3QdhoomSDZ_4b8o/s1200/image_2024-08-26_14-44-34.png

ទោះជាយ៉ាងណា ប្រតិបត្តិការត្រួតពិនិត្យពីអាជ្ញាធរជប៉ុននៅឯព្រលានយន្តហោះ រហូតដល់មានការពន្យាពេលនិងសូម្បីតែផ្អាកជើងហោះហើរមួយរំពេច ព្រោះតែគេខ្លាចថាអាចជាប់ពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុ ប្លន់ ឬភេរវកម្មផ្សេងៗ អំឡុងពេលហោះហើរ។ ជាការគាប់ប្រសើរ តាមរយៈការត្រួតពិនិត្យគឺគេមិនបានរកឃើញកន្ត្រៃមួយគូរនោះពីដំណើរណាម្នាក់នោះទេ។

បន្ទាប់មក នៅថ្ងៃទី ១៨ ខែសីហា ខាងអាកាសយានដ្ឋានបានប្រកាសជាសាធារណៈថា កន្ត្រៃត្រូវបានរកឃើញដោយបុគ្គលិកហាងនៅទីតាំងដដែលមិនបានបាត់ទៅណាទេ ដែលបានធ្វើឲ្យមនុស្សម្នាហួសចិត្តគ្រប់គ្នា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik1o-5WjxaJ21J1FwALxwJaqVeaiyDSXNcXKc7rgYmF4vYNyeh6a-1eBcZCuwHDscDfyDqt0x-zPFnhoRU2iXY50FtS_STNOaImUzHPQXpzTlU8obFY2NMym_C20aCxhhQ-jmp_c7P4O60Qmecr7qiJ9ZjyOUSFOtFVUrWfPlDJuJWXF2A51fOq2Jidk_Q/s1200/image_2024-08-26_14-44-40.png

គួរបញ្ជាក់ថា New Chitose គឺជាព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះដែលមមាញឹកបំផុតរបស់ប្រទេសជប៉ុនដែលមានអ្នកដំណើរច្រើនជាង ១៥ លាននាក់ យោងតាមរបាយការណ៍នៅឆ្នាំ ២០២២។ តាមរយៈហេតុការណ៍ថ្មីៗ គឺបទពិសោធន៍មួយសម្រាប់អ្នកដំណើរទាំងអស់ ក៏ដូចជាមានការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់និងប្រព័ន្ធសុវត្ថិភាពរបស់អាកាសយាន្តដ្ឋានជប៉ុន ស្របពេលដែលអ្នកដំណើរផ្សេងទៀតក៏បានសម្តែងនូវការអាក់អន់ស្រពន់ចិត្តខ្លះៗ ព្រោះតែខកជើងហោះហើរ ដើម្បីឆ្ពោះទៅបំពេញកិច្ចការសំខាន់របស់ពួកគេ៕

រៀនចប់ពីសកលវិទ្យាល័យ តែគ្មានការងារធ្វើ! មហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី២ លើលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច

0

អត្រាអត់ការងារធ្វើក្នុងចំណោមយុវជនចិនបានកើនឡើងដល់ ១៧.១ ភាគរយ កាលពីខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ ខណៈចិន មហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកកំពុងប្រឈmមុខនឹងមុខវិបត្តិសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ទៅលើវិស័យអចលនទ្រព្យ និងឧស្សាហកម្មធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJzIrvcb4Zmc7llz7Z8NKjBqFaEMPgT-aAGcLMB1m9ODPXkRi3QIbrEtFsyc7rgdOYsoYNQKEdOsR7xnW9arzx6ndW8l6oU4NLs2zVp2ZRNnrS4CsC96omaa6oz-5hHk6QcEp6PFHAc8AzsD-DjwBDKlqSs4Ei0WlgN-Ohhg5PN9O1GYO_JVeXHM3RxpK3/s3000/image_2024-08-26_14-16-42.png

កាលពីខែមិថុនា ឆ្នាំ២០២៣ អត្រាអ្នកអត់ការងារធ្វើរបស់យុវជនចិនបានកើនឡើងដល់ ២១.៣% ក្រោយមកទើបរាជរដ្ឋាភិបាលចិន បានព្យាយាមកែសម្រួលយុទ្ធសាស្រ្តផ្សេងៗ។ យ៉ាងណាមិញ បើប្រៀបធៀបជាមួយនឹងខែមិថុនានៃឆ្នាំ២០២៤ តួលេខអ្នកអត់ការងារធ្វើនៅត្រឹម ១៣.២%។ ប៉ុន្តែអត្រានេះ បែរជាកើនឡើងគួរឲ្យកត់សម្គាល់កាលពីខែកក្កដា រហូតដល់ ១៧.១%។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtspWodGzPAt0-X3dGpERusggnNhImtN2sBkEMCqRWd9-vyChalc0_ojZNgby6dwinkMscstdHVIpWaxvnCep4Vq9Fq2_e4p_wrWh-YoTYvrIX0_pmsPRMbiTc9TME8FUUBGWkp5_DNb6sXDPbsjVvICZCQW4okWZoHwt8LRSoICA-oKulA-agQtIflR5i/s1024/image_2024-08-26_14-17-23.png

និស្សិតចិនជិត ១២ លាននាក់ បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យចិនក្នុងខែមិថុនាកន្លងទៅថ្មីៗនេះ បានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងក្នុងទីផ្សារការងារ ដែលនេះហើយទំនងជាមូលហេតុនៃអត្រាអ្នកគ្មានការងារធ្វើកើនឡើងខ្ពស់បែបនេះ។ ជាការកត់សម្គាល់ យុវជនចិន ដែលមានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំដែលរៀនចប់ពីសកលវិទ្យាល័យ គឺភាគច្រើនគ្មានការងារធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxCLkNuu9Imb6SZWz-bswsDj1iLPaqm3pxPYF0UfkN6JDH5dFQ-luIyCorgeVd0aY2D1aUkzeSPc644c9Xoct0FZj_IQM3Zouu-8LKaUg1E9qXi63O6eRD_RYBDMAw97UPorS0BrOMuBvfyMlYMEB0GMu7r8gKlacX-Xdmzk66ObaO5iMIo0G7IfWOy8vb/s1200/image_2024-08-26_14-17-43.png

ទិន្នន័យថ្មីៗនេះក៏បង្ហាញពីការធ្លាក់ចុះនៃកំណើនផលិតកម្មឧស្សាហកម្មក្នុងប្រទេសចិន ដែលធ្លាក់ចុះប្រមាណ ៥.១% កាលពីខែកក្កដា។ ចំណែកឯវិស័យអចលនទ្រព្យនៅតែបន្តជួបការលំបាក ដោយទីក្រុងធំៗរាយការណ៍ពីការធ្លាក់ចុះតម្លៃអចលនទ្រព្យជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីតម្រូវការថមថយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6pgxCGQsEhTr7bW_X6b-6urfnhhBQd0CbfGQTqyJat0xFtywWhCs0TzB3gceJ1I_ipktJD7V5jjv4QoEJQtis7LaxHMC33ZQWefB2z1RvTx4bp0T0VA_RYGm-khcGfiyPirPWakSrtBtKiQaN2SH1YQE0MebylNSXcwEpaV0ivy0k6lwZFITg7QAQ4Zay/s4500/image_2024-08-26_14-19-37.png

យ៉ាងណាមិញ ចិនក៏ទទួលរងសម្ពាធពីអន្តរជាតិ ដែលរួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បាននឹងកំពុងដាក់ទណ្ឌកម្មពាណិជ្ជកម្មកាន់តែខ្លាំងឡើង ជាពិសេសគឺលើផលិតផលចិនតម្លៃថោកៗ និងការប្រកួតប្រជែងលើវិស័យផ្សេងៗ។ បន្ថែមពីនេះ ចិនក៏ជាប្រទេសមួយដែលជំពាក់បំណុលច្រើនជាងបំផុតនៅលើពិភពលោកផងដែរ៕

យូរៗចូលកម្មវិធីសិល្បៈម្តង ថមមី ស្វាមី សួស វីសារ ពោលថាប្អូនជំនាន់ក្រោយខ្មឺតខ្លាំង លើសតារាហូលីវូដ

0

លោក ថមមី ស្វាមីតារាចម្រៀងល្បីឈ្មោះ សួស វីសារ បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅពេលចូលរួមកម្មវិធី Asian Film Festival 2024 បានពោលថាសិល្បៈរៀមច្បងគឺមានភាពរួសរាយតែជំនាន់ក្រោយលោក ខ្មឺតញាក់សាច់ អ្នកខ្លះលេងចរិតជាងតារាហូលីវូដទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglx9DQS-TH6Xir0TMW_jNUbIpe-AMgENWZ3XqtPrmiXyvj3QdbrEis1IGt7uQG3-WNeXYLtXgWDN1NtaU0PDE1OOWCNBr1OZrGVZifdHLlGNHKaXQlSkBu4sI5SVAiCIwutNtsfnhlqiC4aq_Jb6W9mKuHOot0iveeIfLIdCZJaoErOlqwUudY3_82tgxk/s2048/image_2024-08-26_09-24-57.png
កាលពីថ្ងៃទី២៤ ខែសីហា ក្នុងពិធី «មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ ឆ្នាំ២០២៤» ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញប្រមូលអស់តារាល្បីៗចូលរួមជាច្រើនរូប រួមទាំងផលិតករភាពយន្តផងដែរ។ កម្មវិធីដើរលើកម្រាលព្រំក្រហមនិងការប្រគល់ពានរង្វាន់ទៅកាន់សិល្បករសិល្បការីនីដ៏ធំមួយនេះលោក ថមមី ស្វាមីតារាចម្រៀង សួស វីសារ ក៏បានទៅចូលរួមដូចគ្នាប៉ុន្តែបាននឹងជួបហេតុការណ៍ប៉ះអ្នកជំនាន់ក្រោយខ្មឺតខ្លាំងរហូតចេញពីកម្មវិធីវិញយ៉ាងលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYrcnLYUEuwZvswVVXVoJKWrGDPJTJ5aJ8KJvqk6HeAAOLj7XwxDjgmE43NRvjL8B3iSTz3W3n6pPBqfnlfUdGPGEYRTnNqNfDdgW0LZAwUZznIHmeAlWKgjj6j5Zb248ZgRUNrLEk1VibGg5UkCGJxpdxjyZautol0WZx_mkaUZQIgvpSrr7-BV95JQ0L/s2048/image_2024-08-26_09-25-01.png

នៅលើបណ្តាញសង្គមរបស់លោក ថមមី បង្ហោះនៅយប់ថ្ងៃទី២៤ ខែសីហា បានឱ្យដឹងថា «ខានចូលរួមកម្មវិធីសិល្បៈយូរឆ្នាំមកហើយ ដល់ចូលរួមម្តងភ័យៗ ម៉េចទេ! តើហេតុអ្វីទៅណ ? ហេតុអ្វីមានអារម្មណ៍ភ័យៗហើយអៀនៗគេគ្រប់គ្នាអ្នកសិល្បៈទៅវិញមិនយល់សោះ ? ម៉េចទៅជាចឹងទៅ ទាំងខ្លួនឯងនេះ ស្តេចវហាស័ព្ទ ក្លាហានសឹងអី ហើយឥឡូវនឹងយូរៗខ្លាចចាញ់ច្រាបគេទៅវិញ »។
លោកបន្តទៀតថា «និយាយត្រង់អៀនៗមែន ហើយសិល្បះរៀមច្បងខ្ញុំសំពះជម្រាបសួរពួកគាត់គឺពួកគាត់រួសរាយណាស់ មិត្តៗជំនាន់ខ្ញុំអីហ្នឹងនិយាយពីឃើញគ្នានិយាយញញឹមហើយជម្រាបសួរគ្នា» ។ ស្វាមី សួស វីសារ លើកឡើងទៀតថា «តែណាស់តែប្អូនៗជំនាន់ក្រោយវិញ ញាក់សាច់ ខ្មឺតៗឆុយមាយ ទាំងខ្លះឯងមិនស្គាល់សោះនិយាយត្រង់ និយាយលេងចរិតជាង តារាHollywood ទៀត ចឹងៗខ្ញុំអៀនណាស់ ក៏ចេញពីកម្មវិធីគេវិញយ៉ាងលឿនមកផ្ទះ ព្រោះខ្មាស់ប្អូនៗ PMJKJ អស់នេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEHbL3-zKCO-dtfMxWDa5jhgYfcNqIRm_MicAc4YRGKILDuxn2P8SOvp-Rbceq6P_XrIzDB-ZzwxJSxb5aCwgSqnjYLkgiyI0Bk-AmnULA5feUHaAttXQa81Lwjw6tH8tamEA_YCwjDkQQmCMLllg7KYqswJ30jznhRwXAP4_Cjcuyc78eBV3SYA-1KXtQ/s1716/image_2024-08-26_09-25-03.png

មិនដឹងថាសិល្បៈជំនាន់ក្រោយរូបណានោះទេដែលលេងចរិតលលើសតារាហូលីវូដបែបនេះដល់ថ្នាក់លោក ថមមី ហួសចិត្តពេកបង្ហោះនៅលើបណ្តាញសង្គមតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuz-3ps0YTFiPpOFbA4iW_4OBapVSYZk77YFkBbt-2hA68vbyuYJqoHtxMIVKslZlBtiwkHwH2HK8eq9KDQ7M4aKJOR8bbZWkGxk-gX850RNbuIfmu-fb_W1XFfnMKqhGuxhJa54-bjrJUSw6AvXN4ulKV59Uq0Oy64fAhY7vE9MN-plTG1Zhd6VfSjkpc/s2048/image_2024-08-26_09-25-04.png

គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រៅពីការងារសិល្បៈ ថមមី និង សួស វីសារ ក៏ជាម្ចាស់ជំនួញច្រើនមុខផងដែរ និងបានបង្កើតកម្មវិធីផ្ទាល់ខ្លួនថែមទៀតខណៈអ្នកទាំងពីរទើបបង្ហើបប្រាប់អ្នកគាំទ្រដែរថា ពួកគេកំពុងពរពោះកូនទី២ហើយ៕

របួ.សផ្លូវចិត្តធំ ឌីជេ សូដា រើឡើងវិញក្រោយក្រុមហ៊ុនផលិតវីដេអូ១៨បូ.កជប៉ុនយករឿងនាងមកផលិត

0

ឌីជេ សូដា ដែលជាឌីជេកូរ៉េដ៏ល្បីមួយរូប បានសម្តែងការតក់ស្លុតនិងសោកស្តាយយ៉ាងខ្លាំងទៅកាន់ក្រុមហ៊ុន AV របស់ប្រទេសជប៉ុន ផលិតវីដេអូអា.សអាភា.ស ដោយប្រើឧប្បត្តិហេតុបៀ.តបៀ.នផ្លូវភេ.ទកាលពីអតីតកាលរបស់នាងជាគំរូរបស់ពួកគេដែលស្ថានភាពនោះជារបួសផ្លូវចិត្តធំសម្រាប់នាង។ លើសពីតួស្រីដែលសម្តែងក្នុងរឿងនោះបង្ហោះសប្បាយអរនឹងការថតធ្វើជាតួអង្គនាងថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLfVjx_HTlkPCrvv4Cs0yWxBq7Q6yMbI71CGz4eqpQgbOSPBFek0Aq_WQbLHFAaUoJcwZMj05jbOltXAAKf086MDEhtKY_Ig1hfkcE4aM6Xs0KOkkCwv0E-N47OnBx98ity4y73ypTm0A1UR9RquZftvVguLbzrBpMn3A1dtUrXiPUdPQ6-xGqNV7NtTfh/s1154/image_2024-08-24_15-40-42.png

ឌីជេ សូដា បានរៀបរាប់លើបណ្តាញសង្គមកាលពីថ្ងៃទី២៣ ថា «ឧបទ្ទវហេតុ បៀតបៀនផ្លូវភេទ កាលពីរដូវក្តៅមុន គឺជារបួសដ៏ធំមួយសម្រាប់ខ្ញុំ ប៉ុន្តែវាជាការបញ្ចប់ជាវិជ្ជមាននៃរបួស»។ នាងបានន្ថែមថា «ប៉ុន្តែមិនយូរប៉ុន្មាន បេះដូងខ្ញុំស្រក់ទឹកភ្នែកចំពោះព័ត៌មានដែលក្រុមហ៊ុនវីដេអូពេញវ័យរបស់ជប៉ុនផលិត AV ដោយផ្អែកលើឧប្បត្តិហេតុនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO4bQ21gw37KISlMYTQjFCxev5ObZNcQnLEhEwbIkudxIr97bdHDxw1cod2fQiDYNMBETq7Q6mxdxmaZdbJ4PLgYTjG-pr7SdXzLAbZmPDqrmK7dABzJ6-Cv9d_P_xsFMpEDWqTmJKZQ3vOkj6svy8uTFzf03LN6lOnLiX9MRmGkNGUIrWkytFj_WFnkhw/s2048/image_2024-08-24_16-42-53.png

ឌីជេ សូដា បានបន្តថា៖ «វាពិបាកណាស់ព្រោះតួស្រីដែលលេងជាខ្ញុំមិនចេញពីគំនិតខ្ញុំដែលនាងបង្ហោះថាខ្ញុំសប្បាយនឹងការថតរឿងហ្នឹង។ ខ្ញុំចង់បិទបាំងវាដោយស្ងាត់ៗ ព្រោះវាជារឿងអាម៉ាស់របស់មនុស្សស្រី ប៉ុន្តែវាបានក្លាយជាព័ត៌មានទូទាំងពិភពលោកទៅហើយ ហើយវីដេអូនេះកំពុងរីករាលដាលដល់ការទាញយកខុសច្បាប់នៅពេលនេះ។ តើមានអ្វីដែលខ្ញុំអាចធ្វើបានទេ?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhth2nQmHgjkT0GETDYNU7G1FyiR6H2HNZQnK_Aj0J-Rfb3uoaLw4ZZXeTVaXsas-1VwVvMJUtZjGkno-8oIbSL1mfa0lEaitfy_IvyXoNAyL2zk97NvDE5Jtd96-9r6_aOQwsMRn74SMvmsD_PhTxCLsO2LsqGBbd3S4aFApD2FbqfSPs5PhBX_1fcH1ef/s1661/image_2024-08-24_16-42-56.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឌីជេ សូដា ត្រូវបានទស្សនិកជនមួយចំនួន បៀតបៀនផ្លូវភេទ ពេលចូលរួមក្នុងកម្មវិធី «មហោស្រពសៀកតន្ត្រី» ដែលធ្វើឡើងនៅទីក្រុងអូសាកា ប្រទេសជប៉ុន។ ទីភ្នាក់ងារជប៉ុនដែលរៀបចំព្រឹត្តិការណ៍នេះ បានចោទប្រកាន់បុរសពីរនាក់ និងស្ត្រីម្នាក់ពីបទបៀតបៀនផ្លូវភេទ ដោយ DJ Soda បានទទួលយកការសូមទោសរបស់ពួកគេនិងបញ្ចប់រឿង រួចហើយដែរដោយមិនមានការផ្តល់សំណងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrGETx9PgRhT7Erwenysspuv9E3H3clazgI2It47A8eUYf4DC9U3e9KYSoUbE7QGS_1rMdmGxltgQRA9NVBqa-RqFoYt2EFVk6cv97-2a9-hv6Is2lpR2_kazALUZzHsShd7FdYy2Z8VB5eUaQPO_xZ3MJ-gvZ7cUX_NR_JZ3TE_aqsk62LZRrp0uYbgCl/s591/image_2024-08-24_15-17-16.png
ទោះយ៉ាងរឿងអាស្រូវនេះបានផុសឡើងម្តងទៀតសម្រាប់ ឌីជេ សូដា នឹកទៅហេតុការណ៍ដែលបានកើតឡើងលើនាងក្រោយពីក្រុមអាសអាភាសជប៉ុនយកមកផលិតផ្អែកលើរឿងនេះទៅវិញ៕

ភឹម ស្រីនោ Miss Grand Cambodia 2023 តាំងពីផ្ទេរតំណែងរួចហឹរជាងមុនដាច់

0

ភឹម ស្រីនោ ចាប់តាំងពីផ្ទេរតំណែងរបស់ខ្លួនកាលពីខែកក្កដា កន្លងមកនេះត្រូវបានកត់សម្គាល់ឃើញថាបង្ហាញសកម្មភាពច្រើនជាងមុន។ Miss Grand Cambodia 2023 រូបនេះបានផ្លាស់ប្តូរការងារបែបកាន់តែហឹរចាប់ដៃគូជាមួយតារាប្រុសៗជាច្រើនរូបក្នុងនោះក៏មានតារាសម្តែង ណាខន ខណៈក៏មាន ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbPQCvSrGHo0-ODSSZkTssD_-Evx95diaMB_y8gMTRIPVaVzHBuHsfI4BA6Uh4Vtz-hWHnXEfHundjzRpFNOvqHJiCGDjHnt8BmxmDMKs8VFhYWoaRhGiktmD2TGc5s8zsOPs5uuIIrCAlviOhrtj5z9mwH9y-76YGbwlvMczBPRBSC24x3mCWzeIRM_cn/s1928/image_2024-08-24_14-31-05.png

ភឹម ស្រីនោ ជាបវរកញ្ញាកំសត់ម្នាក់ត្រូវបានទស្សនិកជនចាប់អារម្មណ៍ចុងក្រោយកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងថ្ងៃដែលត្រូវឡើងនិយាយមុនផ្ទេរតំណែងរបស់ខ្លួនហើយត្រូវបានជនខិលខូចលួចបំផ្លាញស្បៃរ៉ូបធ្វើឱ្យផ្អើលពេញវិស័យបវរកញ្ញា។ សកម្មភាពរបស់ ភឹម ស្រីនោ Miss Grand Cambodia 2023 ក្នុងពេលបំពេញតួនាទីរបស់ខ្លួនត្រូវរងនូវការវាយប្រហារច្រើនពីទស្សនិកជនហើយសកម្មភាពនានាការបង្ហាញរបស់នាងមានទាំងរូបភាពស្រគំស្រគុំនិងបញ្ចេញរូបភាពស៊ិចស៊ីមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP4FkhfQTZ2R8V8qrsvEofXb-Es5tQvmTFYZFsMldOziNPJZ3N-LINpHG2tkzs8zFHARTOPCi59e9GiYmjuQ-CM3nMR0Etssc0zzofs8SQhajG6anK8VQLgHPvILn-6SQVqxeZnPX2l3xOEp2hqs239P5Ck_mcR6Lo1mVP9d7p99ACCJ5TT3uc_PwI_rM-/s2048/image_2024-08-24_14-31-09.png

ទោះជាយ៉ាងណា បន្ទាប់ពីលាលែងតំណែងរបស់ខ្លួនរួច ភឹម ស្រីនោ ហាក់បង្ហាញខ្លួនកាន់តែពេញទំហឹងប្លែកជាងមុនដាច់។ គេបានឃើញនាងបង្ហោះរូបភាពហឹរៗស៊ីអារម្មណ៍ជាងមុន និងបានចាប់ដៃគូជាមួយតារាសម្តែងសង្ហាៗជាច្រើនរូបទាំងក្នុងនិងក្រៅស្ទូឌីយូ។លើសពីនេះទៅទៀត Miss Grand Cambodia 2023 បានបង្ហាញសកម្មភាពចាប់ដៃគូជាមួយតារាសម្តែង តារាម៉ូដែល មានបុរស៤នាក់ឈរសងខាងនាងនិងបានរួចការងារជាមួយតារាសម្តែង ណាខន ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8_TrTpK6-Gzvyd-nttK5C6vDhtI6wvvo21a7AvPoefHAezSb6mjyTwvqRgKANkI0JYLTu1YcLSsSfRSP-2V_sisjMQjpnpiACxW0dHhaXCsQJA2Qhh1fBTX29F-ApPB3SpDMk4c9N4XbvPeKNdBCe1PkxSV_93jfvXjBOfQiYh4xK5qDw1_wudrH-Ol-F/s2048/image_2024-08-24_14-31-10.png
ក្រៅពីរូបភាពសម័យបែបហឹរៗ ភឹម ស្រីនោ ក៏បានថតរូបជាមួយសំលៀកបំពាក់បែបខ្មែរ និងសំលៀកបំពាក់សម័យកាលបារាំងជាមួយ ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5Be-ei2VB_WNezHqtEWgt0RsbDoQDdmCgdl02AtHEMSshIA2M3jgiKkgUK9EuUuvjx1xiu5MbM9kh1pqnsUrZxfrygKdCQSi_kB_sWQcbD34TXy_FiMCudDL9brbcYBoQ6zUm-Pv7QW3tu_OIKRsLeiqVRhP0UaDamB6LNmR_9VX66vIHWS8pHGxZYLq/s2048/image_2024-08-24_14-31-11.png

គួរបញ្ជាក់ផងដែរថា ភឹម ស្រីនោ បានក្លាយជា Miss Grand Cambodia 2023 នៅរាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ដោយបានឆ្លងកាត់ការប្រលង៣ដងទើបទទួលបានជ័យជម្នះ។ នាងបានតំណាងប្រទេសកម្ពុជាប្រកួត Miss Grand International 2023 លើទឹកដីវៀតណាម កាលពីខែតុលា ឆ្នាំ២០២៣ ដោយមានបេក្ខនារីចូលរួមប្រកួតទាំងអស់ចំនួន៧០នាក់ ប៉ុន្តែ ស្រីនោ មិនបានជាប់TOPឡើយ៕

 

 

 

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ ឆ្នាំ ២០២៤

0

អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ ប្រេងឥន្ធនៈ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ខែ…….ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី….១០….ខែ…….ឆ្នាំ ២០២៤ វេលាម៉ោង០៧៣០ទីត។ ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង០៧៣០០០ពិតថ្ងៃទី១០ខែ អាឆ្នាំ ២០២៤។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1_ZXdQPIa3hOr4D95zgPU-VzFXBjsGoO-aDsklBDSbwEzBtn0zZwJJWj2fL86sYbJ9B2BXirtXsO0y4TY8FbB-4reR3dJEwMbbGaCCqt8Y-SuSR0y7o9B1W8kp5CQPXQF2L_QXcTtMPEUlfnJimk3jsHaJdp1BC37Y0pq_OkhhWZ6y-ty2Dlog15zK2K7/s7015/%E1%9E%96%E1%9E%B7%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%94%E1%9F%92%E1%9E%9A%E1%9F%81%E1%9E%84_%E1%9E%A2%E1%9E%B6%E1%9E%87%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%92%E1%9E%9A_%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%99_27_08.jpg

ក្រៅពីប្រាសាទអង្គរវត្ត តើខេត្តសៀមរាបមានកន្លែងទេសចរណ៍ល្បីៗណាខ្លះ?

0

នៅពេលនិយាយពីខេត្តសៀមរាប យើងគ្រប់គ្នាប្រាកដជានឹកឃើញដល់ប្រាសាទអង្គរវត្តដែលជាប្រាសាទអច្ឆរិយៈរបស់កម្ពុជា រួមទាំងប្រាសាទបាយ័ន និងប្រាសាទបាពួនជាដើម។ ទោះជាយ៉ាងណាក្រៅពីប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញទាំងនេះ ទឹកដីនៃខេត្តសៀមរាបរបស់យើងក៏សម្បូរទៅដោយរមណីយដ្ឋានសប្បាយៗជាច្រើនទៀតផងដែរ រួមមានទាំងបែបវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ។ ដូច្នេះនៅក្នុងអត្ថបទនេះក្រៅពីប្រាសាទ យើងនឹងនាំប្រិយមិត្តមកស្គាល់កន្លែងទេសចរណ៍ល្បីៗជាច្រើននៅខេត្តសៀមរាប។

១.បារាយទឹកថ្លា៖ បារាយទឹកថ្លា ឬបារាយខាងលិច គឺជាអាងស្តុកទឹកដ៏ធំល្វឹងល្វើយ ដែលមានប្រភពទឹកមកពីភ្នំគូលេនបានកសាងឡើងតាំងពីសម័យបុរាណក្នុងសតវត្សទី១១ មកម្លេះ។ កន្លែងនេះគឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ដែលមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត ដែលភ្ញៀវទេសចរអាចមកសិក្សាអំពីរប្រវត្តិសាស្រ្ត ក៏ដូចជាសម្រាកលំហែកម្សាន្ត មើលប្រាសាទ ស្រស់ស្រូបអាហារក្នុងតំបន់ និងថតរូបទុកជាអនុស្សាវរីយ៍ជាដើម។ សហគមន៍ទេសចរណ៍បារាយទឹកថ្លា មានទីតាំងស្ថិតនៅក្នុងភូមិជ្រៃ ឃុំទឹកវិល ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ១០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-d0vg4HnmZTdAHIlTXEFN0KKCrQmOYE_NAt6jGla7Ih6DzZ2E1gR_nwZBgIu08eVGDmRKzj9Kzd_2yt1j3xyK7v7_vnjAeHAyhKVcg0vlYDridxWOIdnJpgqaUrjUuPwRhxFRJzmTM3WXN73zdILH9aPz2lM_P2VuJsJ04c-SaxfncgCCQUHNbovr2Rt/s1539/image_2024-08-26_10-03-34.png

២.ល្ខោនសៀកកម្ពុជាហ្វារ៖ ហ្វារសៀកកម្ពុជា គឺជាផ្ទាំងទស្សនីយភាពមួយដែលពិតជាអស្ចារ្យ ដែលអ្នកមិនគួររំលងឡើយ ព្រោះនៅទីនេះអ្នកនឹងបានឃើញការសម្តែងរបស់ហ្វារ ដែលមានលក្ខណះពិសេសលើសពីសៀកទៅទៀត មានន័យថាក្រុមអ្នកសម្តែងប្រើប្រាស់រោងមហោស្រព ភ្លេង ក្បាច់រាំ និងសិល្បៈសៀកទាន់សម័យ ដើម្បីនិទានរឿងរបស់ខ្មែរដូចជា រឿងប្រវត្តិសាស្ត្រ ឬរឿងបែបសម័យទំនើប។ ដូច្នេះសម្រាប់ពេលល្ងាចបន្ទាប់ពីទស្សនាតំបន់កម្សាន្តផ្សេងៗរួច សូមកុំរំលងកន្លែងនេះអី ព្រោះវានឹងធ្វើឱ្យអ្នកស្ងើចសរសើរអំពីទេពកោសល្យ ថាមពល មនោសញ្ចេតនា និងការសម្តែងរបស់ក្រុមសិល្បៈករ សិល្បៈការិនីវ័យក្មេងខ្មែរយើងជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ_dnKH1EkwmLhohCg0NhOg3mfjI1KN42dDGHWB4TpMmjXNL95rFgC3juPn8e3zgDn7y67LJ2WivLnj6i37gXVsIlwiMoFkgStrUvkAAgp9sohXk4CmdvVxhU8B9XShiUPr5_Krz1cYkvp0HLMEH8T2vTDVd9YIMNAIWPhwLZdnbSs7F209GTKlgXcRwG_/s800/image_2024-08-26_10-04-13.png

៣.ភូមិវប្បធម៌កម្ពុជា៖ ភូមិវប្បធម៌កម្ពុជាគឺជាកូនស្រុកគំរូមួយដែលមានសំណង់ ផ្ទះ និងអគារប្រវត្តិសាស្រ្តទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និងជីវភាពរបស់ជនជាតិទាំងអស់។ ក្នុងភូមិវប្បធម៌កម្ពុជាមានភូមិចំនួន១២ ដែលតំណាងឱ្យវប្បធម៌ផ្សេងៗគ្នា និងចរិតលក្ខណៈរបស់ជនជាតិ១៩។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសម្តែងរបាំអប្សរា និងរបាំរបស់ជនជាតិភាគតិចនៅកម្ពុជា និងអាចទស្សនាការសម្តែងអំពីប្រពៃណីរៀបអាពាហ៌ពិពាហ៌របស់ជនជាតិខ្មែរជាដើម។ ហើយនៅតាមភូមិនីមួយៗ អ្នកទេសចរក៏អាចមើលឃើញការបង្ហាញអំពីរបៀបឆ្លាក់លើថ្ម លើឈើ ដំគ្រឿងប្រាក់ និងឆ្នៃត្បូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1y7RDEGlO38kitFSqu4YM5Xv01AZJeWIqDvARTtG_U7zo-ExWujCevXyxpnZwzvTldGZzZyBuGOMTQslgpsczMgtnve1p5u7FdFloFHLLRHdXxvHc8norMHRGLsfWKT9g7y_kj-ayEk1BUpK5vpY11hpJb-uO0rJGpUQgCnOSGDo9N1UCh0XrSslX02gM/s960/image_2024-08-26_10-05-15.png

៤.ពើងគំនូរ៖ នៅទីនេះ មានដើមឈើត្រឈឹងត្រឈៃ ហ៊ុមព័ទ្ធដោយផ្ទាំងថ្មធំៗ ហើយមានចម្លាក់ជាប់ផ្ទាំងថ្មដ៏អស្ចារ្យ ដែលបន្សល់ទុកតាំងពីសតវត្សទី ១១ មកម្លេះ។ ចំណែកឯផ្លូវចូលមានដើមឫស្សីដុះយ៉ាងក្រាស់ឃ្មឹកអមសងខាងគ្របលើផ្លូវចូល ប្រៀបដូចជាល្អាងភ្នំមួយយ៉ាងវែងអន្លាយរហូតដល់ទៅ ៣ គីឡូម៉ែត្រឯណោះ។ នៅទីនោះគឺមានអាកាសធាតុត្រជាក់ស្រឹប ព្រោះតែឥទ្ធិពលនៃផ្ទាំងថ្ម និងដើមឈើធំៗធ្វើឱ្យយើងមានអារម្មណ៍ថា កំពុងស្ថិតនៅទីតាំងមួយដូចគេប្រសិទ្ធឡើងយ៉ាងដូច្នោះ។ ហេតុនេះដើម្បីអាចទៅដល់ទីតាំងដ៏អស្ចារ្យនោះ គឺត្រូវធ្វើដំណើរតាមផ្លូវទៅប្រាសាទបឹងមាលា ជិះទៅត្រង់រហូតដល់ផ្លូវបំបែកស្វាយលើ បត់ទៅទិសខាងកើត ឬស្ដាំដៃប្រហែល ១ គីឡូម៉ែត្រ នោះនឹងទៅដល់ជើងភ្នំគូលែន។ នៅពេលទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវមួយដែលគ្របដណ្ដប់ដោយឫស្សីប្រមាណ ៣ គីឡូម៉ែត្រទៀត ទើបទៅដល់ទីតាំងប្រវត្តិសាស្ត្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMX6x7SE5vh1Z_3B0Vz7gmIugd1bJvJ1G0w6Q4K17OJikqL2pdm47Hb2x-PQvlIWGtjHi-n1OdyvFjvzL49Phyphenhyphen0o0rgWPcRh0TjRavIoCp8XD3Lwno5Ms8O1YvT1xxg1XnrzN8Oogjs2A-ARAlo6cTZ2oz5cc8YaQydP6M373SA5Zc4luVhu6_Edp26ycg/s1280/image_2024-08-26_10-06-13.png

ក្រៅពីរមណីយដ្ឋានទាំងបួនខាងលើ សៀមរាបក៏មានតំបន់ទេសចរណ៍ល្បីៗជាច្រើនទៀតដូចជា ឧទ្យានភ្នំគូលែន សហគមន៍ទេសចរណ៍បន្ទាយស្រី ទំនប់ម្កាក់ ភូមិលិចទឹកកំពង់ភ្លុក ទឹកធ្លាក់ក្បាលស្ពាន ភ្នំក្រោមនិងសួនផ្កាភ្នំក្រោម ផ្សាររាត្រីអង្គរ ស្រះដូរីក ភូមិលិចទឹកមេជ្រៃ សួនមេអំបៅ កសិដ្ឋានចិញ្ចឹមក្រពើ កសិដ្ឋានចិញ្ចឹមសេះ Pub Street ភ្នំអំពិល ពិភពទឹកអង្គរ និងរាប់រយកន្លែងទៀត៕

តើអ្នកដឹងទេ មនុស្សដែលមានអាយុវែងអាស្រ័យលើកម្ពស់ខ្ពស់ឬទាបដែរឬទេ?

0

កម្ពស់របស់មនុស្សយើងនៅលើផែនដីនេះគឺមានភាពខុសៗគ្នា ដោយអ្នកខ្លះខ្ពស់ដូចត្នោត និងអ្នកខ្លះទៀតទាបខ្លាំង ជាហេតុបណ្តាលឱ្យមានសំនួរមួយចោទសួរថា តើកម្ពស់របស់មនុស្សយើងអាចប៉ះពាល់ដល់អាយុជីវិតដែរឬទេ? ហើយរវាងមនុស្សដែលមានកម្ពស់ខ្ពស់ និងទាបមួយណាមានអាយុវែងជាង? នេះបើយោងតាមការសិក្សាស្រាវជ្រាវឆ្នាំ ២០២៣ បានឱ្យដឹងថា មនុស្សដែលមានកម្ពស់ទាបទំនងមានអាយុវែងជាងមនុស្សដែលមានកម្ពស់ខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs6bBmjS8v4bVPRf6ugdJlx_j5SY_K8lu6nlDU1Jr70WSHI7alyuTvhDEQabqxzRHYaYk8cGHcwIR4csF8Zahbp6BkYQHoI8wAPD9o3bpxLIoo1kSIOdutPkeHnrj2a9xLmhLCJzw9s6JMz7DOTsu8oDBlzHW-FCNDvBGaWtcd1LiCXm4nZMj7cIe7uOeM/s2197/image_2024-08-26_09-57-01.png

យោងតាមការសិក្សាបានបង្ហាញថា ក្នុងអំឡុងឆ្នាំ ២០១៤ ក្រុមស្រាវជ្រាវបានធ្វើការសិក្សាទៅលើបុរសជនជាតិជប៉ុន និងអាមេរិកជាង ៨,០០៣ នាក់។ ហើយប៉ុន្មានឆ្នាំក្រោយមក សុខភាព និងរបៀបរស់នៅរបស់អ្នកចូលរួមក្នុងការសិក្សាត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។ ក្នុងចំណោមអ្នកចូលរួមនោះ មានបុគ្គលដែលមានកម្ពស់ទាបប្រមាណ ១.២០០ នាក់បានឈានដល់កម្រិតអាយុ ៩០ និង ១០០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXA5p4BBJT9g9_fWmzSyL2zdsTVmz3GJVUz00gLOv2f7Idw4T-3RqMFd5gr4iSb9HOy4dVydjNQCz4b2dSyb_7qX0CTf-O5zaCClWtitdJGXXByKrhqP2nZTfs8_j8OnwG9YDa4_ghptSd0QfjFG9Hxjky1Q_kj4tKHV7D7ZO98betAXKTZlpgebhlMAZ2/s1024/image_2024-08-26_09-57-06.png

ដូច្នេះការស្រាវជ្រាវបង្ហាញថាបុរសដែលមានកម្ពស់ទាបត្រូវបានការពារដោយហ្សែនមួយហៅថា FOXO3 ដែលរួមចំណែកដល់ការវិវត្តនៃរូបរាង ដោយពួកវាអាចមានសមត្ថភាពពន្យារអាយុជីវិត។ លើសពីនេះ បុគ្គលទាំងនេះច្រើនតែមានកម្រិតអាំងស៊ុយលីនក្នុងឈាមទាប និងមានហានិភ័យទាបនៃជំងឺមហារីក។ ជាពិសេស មនុស្សដែលមានកម្ពស់ក្រោម 1m57 មានទំនោររស់នៅបានយូរជាងមនុស្សដែលមានកម្ពស់លើសពី 1m62។ ដូច្នេះការរកឃើញទាំងនេះគឺជាការស្រាវជ្រាវដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលបញ្ជាក់ថាកត្តាហ្សែន និងសរីរវិទ្យាជាច្រើនអាចដើរតួយ៉ាងសំខាន់ក្នុងការកំណត់សុខភាព និងអាយុវែងរបស់មនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jdwLdZvjz3gGZpqgH2hUCUcxocNrhvWuJtrub2nEY4s2Or4TvnIS5JgfnP5wQXmalpVncUzwe_BW32zYxJW5mibuRulLwuAztU7INk_4uZpy061hUKa7b34K3CKfrPn3SptRKQTBX6Wa7r9j3k6lB4xKFNyU0AT8_PXCdAijQTWhOhC59LhCAk_8iq6c/s1200/image_2024-08-26_09-57-15.png

នេះបើតាមអ្នកជំនាញផ្នែកប្រជាសាស្រ្តលោក Jean-Marie Robine ក៏បានពន្យល់ដែលថា មូលហេតុដែលមនុស្សខ្ពស់ទំនងមានអាយុខ្លីជាងមនុស្សទាបគឺដោយសារមនុស្សខ្ពស់មានកោសិកាច្រើនជាងមនុស្សដែលមានកម្ពស់ទាប។ ជាលទ្ធផល រ៉ាឌីកាល់សេរីនិងសារធាតុបង្កមហារីក អាចមានឥទ្ធិពលខ្លាំងទៅលើកោសិកាទាំងនោះ ជាហេតុធ្វើឱ្យមនុស្សខ្ពស់ច្រើនតែប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35R68Z4mIMESDKf2q01guKh-atROXcRJ2ZPNiK7FHGKuFsEQwhRF_KB8W88wChEWSoPe3vlUtrmq9P1pxblIFp1ObBYaMiRTa4FMebIZJvlQt0XBDn5XqqMqCmHIB-2pd3VtvuC7UuQGV59bOPLxIYM8b051Xi0zYzZvIbi8BMoI2jYLVH8eWWkR3xJay/s4394/image_2024-08-26_09-57-28.png

យោងតាមការស្រាវជ្រាវពីវិទ្យាស្ថានជំងឺមហារីកជាតិអាមេរិកក៏បានឱ្យដឹងទៀតថា កម្ពស់ត្រូវបានផ្សារភ្ជាប់ជាវិជ្ជមានជាមួយនឹងហានិភ័យនៃជំងឺមហារីក។ នៅពេលដែលមនុស្សខ្ពស់កាន់តែចាស់ ស្ថានភាពសរសៃឈាមនឹងរឹង សាច់ដុំរួញ ហើយបន្ទុកលើបេះដូងកើនឡើង ធ្វើឱ្យការផ្គត់ផ្គង់ឈាមកាន់តែពិបាក។ ទោះជាយ៉ាងណាអ្នកជំនាញសង្កត់ធ្ងន់ថាកម្ពស់គ្រាន់តែជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលទាក់ទងនឹងអាយុវែងប៉ុណ្ណោះ។ កត្តាដែលសំខាន់បំផុតនៃសុខភាព និងអាយុវែងរួមមានបរិយាកាសរស់នៅ ទម្លាប់រស់នៅប្រចាំថ្ងៃ លក្ខខណ្ឌសេដ្ឋកិច្ច និងទិដ្ឋភាពជាច្រើនទៀតនៃជីវិត៕

ពិភពលោកភ្ញាក់ផ្អើល ខណៈរថយន្តអគ្គិសនីបានវ៉ាដាច់រថយន្តសាំងនៅទ្វីបអាហ្វ្រិក

0

អ្នកណាថាទ្វីបអាហ្វ្រិកសម្បូរទៅដោយប្រទេសក្រីក្រច្រឡំធំហើយ ស្ងាត់ៗប្រទេសមួយក្នុងទ្វីបនេះកំពុងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿធ្វើឱ្យពិភពលោកកោតសរសើរយ៉ាងខ្លាំង នៅពេលដែលប្រទេសអេត្យូពីប្រកាសហាមប្រើរថយន្តសាំង ដោយប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីវិញ ដើម្បីរក្សាបរិស្ថាន និងដើរឱ្យទាន់សម័យកាល។
នេះបើយោងតាម CNN រថយន្តអគ្គិសនីល្បីៗជាច្រើនកំពុងមានវត្តមាននៅលើទឹកនៃប្រទេសអាហ្រ្វិកមួយនេះ ដោយបច្ចុប្បន្នអេត្យូពីមានរថយន្តអគ្គិសនីប្រមាណ ១០ ម៉ឺនគ្រឿងទូទាំងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxhqxJWu-7UJvIYjcBfhxNlVBJ_8c5K667-7xPF19naUbFksPNBKWH_YuLuLFMNaPquK9QtBaW0Pu0in7QkRo6zlVD9j1nHDzXf8sMzEhGVrYY6S-9hEV73uqhm4e2ccKhlw9FoMuVnIwoG7sWOp-V1D2jqKawyPXTMhYsmCHG6ByN11MRamym6WVqSDKK/s770/image_2024-08-26_09-17-51.png

ដោយសារតែគោលនយោបាយដ៏អង់អាចរបស់ប្រទេសអេត្យូពីកាលពីដើមឆ្នាំ ២០២៤ ក្នុងការហាមឃាត់ការនាំចូលរថយន្តដឹកអ្នកដំណើរដែលប្រើសាំងទាំងអស់។ រដ្ឋាភិបាលអេត្យូពីបានប៉ាន់ប្រមាណថាចំនួនរថយន្តអគ្គិសនីនឹងកើនឡើងបួនដងនៅឆ្នាំ ២០៣២ ធ្វើឱ្យប្រទេសអេត្យូពីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានហាមឃាត់ការនាំចូលរថយន្តសាំង។ ប្រទេសនៅអាហ្រ្វិកនេះក៏បានកែសម្រួលពន្ធគយលើរថយន្តនាំចូលផងដែរ ដោយពន្ធលើយានជំនិះដែលប្រើសាំងមានរហូតដល់ ២០០% មុនពេលការហាមឃាត់ ខណៈដែលពន្ធនាំចូលលើរថយន្តអគ្គិសនីដែលបានដំឡើងពេញលេញមានត្រឹមតែ ១៥% ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzN1kwJhT1B7ggDT5SrIpLyJjUonQ87iHwYhZfxxgbs_2vph2GeR50VmbzGMpyvw6dbhsdmv7HDFvWImqJRZvO9vVd1DJnsoR4RcgiLMYa4rPRM973xX_XLwQv2bUU0mqcFj84qtmc1qvCZeRV28j_RmMOFl5mhZ0JXLahUFQlsgUpXzpcUZSKfC3ISqm8/s1280/photo_2024-08-22_11-04-33.jpg

នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយរដ្ឋាភិបាលក្នុងការដាក់រថយន្តអគ្គិសនីបន្ថែមទៀតនៅតាមដងផ្លូវ។ អត្រាពន្ធទាបក៏ជំរុញការផលិតរថយន្តអគ្គិសនីក្នុងស្រុកផងដែរ។ រថយន្តរាប់រយគ្រឿងត្រូវបានប្រមូលផ្តុំដោយក្រុមហ៊ុន Belayneh Kindie Group ដែលមានមូលដ្ឋាននៅប្រទេសអេត្យូពី ដោយប្រើប្រាស់គ្រឿងបន្លាស់ដែលនាំចូលពីប្រទេសចិន។ នាយក Besufekad Shewaye បានប្រាប់ CNN ថាពន្ធនាំចូលគឺ “ស្ទើរតែសូន្យភាគរយ” លើគ្រឿងបន្លាស់រថយន្តអគ្គិសនីដែលបានដំឡើងនៅក្នុងប្រទេសអេត្យូពី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlRVCnLZ0Iwk-jtI9f4StFlvh5gQH5PCQ731pKc4MGoO96HiXjbcOg2t9g7BzC7jr92U2_-J5zQxVDoFpaDewOhlpPe1dtdaqWC9MsgQ3hwpWdk3Aw23L1xNix26J5Cu71Y6zQGmRql2E-sVB7zHmZzZ4mIDsVDwVPUdXZ_UJCveozC8fLFjEmQJJEleD/s1280/photo_2024-08-22_11-04-42.jpg

Shewaye បាននិយាយថា “សព្វថ្ងៃនេះ ម្ចាស់រថយន្តភាគច្រើនចូលចិត្តរថយន្តអគ្គិសនី ជាពិសេសរថយន្តធុនស្រាល… ដោយតម្រូវការកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។ បច្ចុប្បន្នការរីកចម្រើននៃរថយន្តអគ្គិសនីនៅទូទាំងទ្វីបអាហ្រ្វិកគឺកំពុងមានការកើតឡើងមិនគួរឱ្យជឿ ទោះបីជាគ្មានការហាមឃាត់ក៏ដោយ។ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ម៉ូតូអគ្គិសនីកំពុងមានការរីកចម្រើនខ្លាំងមិនធ្លាប់មាន ហើយនៅបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្វ្រិកកំពុងសម្លឹងមើលរថយន្តអគ្គិសនីបន្ថែមទៀត។ នេះសរបញ្ជាក់ឱ្យឃើញថាប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿ៕

Hello Kitty កំពុងវាយលុកយ៉ាងខ្លាំងលើឧស្សាហកម្មម៉ូដ ខណៈគេជឿថានឹងជំនួសតំណែងតុក្កតា Labubu

0

ថ្មីៗនេះតុក្កតា Hello Kitty បានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារម៉ូដជុំវិញពិភពលោក ហើយត្រូវបានលក់ដាច់អស់ពីស្តុក មិនចាញ់តុក្កតា Labubu ឡើយ។ យោងតាមទស្សនាវដ្តី Vogue នាពេលបច្ចុប្បន្ននេះ Hello Kitty បានក្លាយជានិន្នាការដ៏ពេញនិយមមួយមិនថាកុមារឬមនុស្សវ័យកណ្តាលសុទ្ធតែចូលចិត្តតុក្កតាឆ្មាដ៏ល្បីល្បាញនេះ បន្ទាប់ពីក្រុមហ៊ុនផលិតតុក្កតាបានរៀបចំពិធីខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់តួអង្គឆ្មា Hello Kitty។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJm2yMZRmvreDcQwpk-GhSibVxdzucOoK9hEJ_M9GhN51k_7LbJoXOSi_b18pUJD_i0rCAl-NwVV8AQ9mryJ5_dhmODahfX62Um8xUJ4fNbrUxLSuRVH1AoY-i0kzzjWdR8Fhe3LGSwIUWZwy8hE-t_NntPsk5eSgCQVKfRcBvpxC4W_Qk9NSxeN-EVQry/s1200/photo_2024-08-23_14-19-09.jpg

កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សារព័ត៌មាន Hollywood Reporter បានឱ្យដឹងថា ផលិតផលម៉ូដដូចជាសម្លៀកបំពាក់មានរូប Kitty វ៉ែនតា Kitty ស្បែកជើង Kitty និងសម្ភារៈជាច្រើនទៀតរបស់ម៉ាកល្បីៗ Adidas, Champion, Crocs, Forever 21 និង OPI បានកំពុងលក់ដាច់អស់គ្មានសល់ ហើយទំនិញខ្លះក៏ត្រូវបានលក់ដាច់អស់ពីស្តុកតែម្តង។ លើសពីនេះតារាម៉ូឌែលល្បីៗជាច្រើនក៏បានស្លៀកឈុតតុក្កតា Kitty បង្ហាញម៉ូដលើឆាកអន្តរជាតិផងដែរ ដែលនេះនឹងធ្វើឱ្យឧស្សាហកម្មម៉ូដ Hello Kitty កាន់តែល្បីល្បាញខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEpOpxmW52cuNamJS3mpst_R1l_4cqFLGf4X4WwLSsUQxldbxXtzg2-h7LBSoPfQ-7bzXdJ8MLFpXmTy1cq6GFvn1p0Bbnh-LjZLSC3vP6yM1PoOp72CnEN1UjzI6jt6pWiSJ4i1l-prajZpGgGw360gfCCNbpDXGi8H9aEST74VUt7HFmLgZxWGajt42T/s1200/photo_2024-08-23_14-19-10.jpg

នាយកប្រតិបត្តិក្រុមហ៊ុន Forever 21 Winnie Park បានប្រាប់ទស្សនាវដ្តី Vogue ថាមុនថ្ងៃបើកសម្ពោធក្នុងខែកក្កដា អ្នកគាំទ្របានតម្រង់ជួរនៅមុខហាងដើម្បីទិញផលិតផលម៉ូដរបស់យើង។ ហើយម៉ាកយីហោម៉ូដតាមដងផ្លូវផ្សេងទៀតក៏បានដាក់បង្ហាញផលិតផលម៉ូដ Hello Kitty ផងដែរ។ តុក្កតា Hello Kitty គឺជាតួអង្គប្រឌិតដែលរចនាដោយ Yuko Shimizu នៃក្រុមហ៊ុនជប៉ុន Sanrio បានចាប់ផ្តើមនៅឆ្នាំ ១៩៧៤ និងបង្ហាញខ្លួនដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៦។ ឆ្មាដ៏ល្បីល្បាញនេះមានរូបរាងស្អាត និងគួរឱ្យស្រឡាញ់ គឺជាផលិតផលនៃវប្បធម៌ kawaii (cute)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheliHSF1VHhKp6QOJAQeD5eQr5jeXLg8EUl_CvK1y84Y7Nop6tYVDCGmfBEvQy7Gxj1ahifVl3r2pZJ2Iz8Bny9fDmviQUzc56utPmGxCi1hTnUHcBovlwPXMgEW11f9Dkb1oT96tvM2OYJB_nh0iYwJmeWgXKw-8nkzzdbJx3XiiNjTskaciHY4vwZDge/s1200/photo_2024-08-23_14-19-12.jpg

គួរបញ្ជាក់ដែរថា អស់ជាច្រើនទស្សវត្សមកហើយ Hello Kitty នៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យជាច្រើន រួមទាំងម៉ូដ និងសម្រស់ផងដែរ។ តុក្កតានេះត្រូវបានគេជឿថានឹងជំនួសតំណែងតុក្កតា Labubu នាពេលខាងមុខ។ ដោយតារាពិភពលោកមួយរូបគឺ Jennie Blackpink កាលពីពេលថ្មីៗនេះក៏បានស្លៀកខោជើងធំដែលមានលំនាំតុក្កតា Kitty ដែរ ហើយ Jisoo Blackpink ក៏ជាអ្នកគាំទ្រដ៏កំពូលម្នាក់របស់ Hello Kitty ផងដែរ មិនថាខ្សែដៃ ខ្សែក ស្រោមទូរស័ព្ទ បន្តោងសោរ សុទ្ធតែមានរូបតុក្កតា Kitty ទាំងអស់៕