Home Blog Page 911

បារមីព្រះអង្គចន្ទមុន្នីល្បីរន្ទឺខ្លាំង! ទោះនិមន្តដល់ទីណា ក៏មានញាតិញោមចាំទទួល យករបស់របរមកប្រសិទ្ធីព្រោងព្រាត

0

ព្រះអង្គ ធម្មវនវាសី ចន្ទមុន្នី នៅក្នុងដំណើរនិមន្តទស្សនកិច្ចទៅកាន់តំបន់ CLV ទទួលបានការគោរពស្រលាញ់ពីញាតិញោមពុទ្ធបរិស័ទរាប់សែននាក់នៅចាំទទួលព្រះអង្គ ដែលបន្ថែមពីនេះក៏មានទាំងដាក់តម្រៀបដបទឹកសុទ្ធ ប្រេងក្រឡា របររបរប្រើប្រាស់ផ្សេងៗ ដើម្បីទទួលបានពរជ័យពីព្រះអង្គផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEJlHKIbaFXSYntYv63-7QDPfaeuKHF1zUcChxYv710sWgGRSt7VAoaFawx-j4_633fSYEPHopOYPqNi9iSeT_DjEqFBh7kCBb_30JP3VUOrhJ6gG2OkIYsfIeY5NLrHbS04OCl8Qh8yZfkJZt8JD7CauzBdyaMTASPcZyoKD5PVgFp7Z9XM2PvowiVAOX/s1280/IMG_4092.JPG
ក្នុងដំណើរនិមន្តទស្សនកិច្ចរយៈពេលប្រមាណនឹង៥ថ្ងៃកន្លងមកនេះ រាប់ចាប់ពីថ្ងៃទី ២០ ខែសីហាមក ព្រះអង្គ ធម្មវនវាសី ចន្ទមុន្នី គឺបាននិមន្តដល់ខេត្តនានាជាបន្តបន្ទាប់ ដែលក្នុងនោះគឺរួមមានខេត្តក្រចេះ មណ្ឌលគិរី និងរតនគិរីជាដើម ក៏ដូចជាបានទៅពិនិត្យមើលតាមបន្ទាត់ព្រំដែននានានិងសំណេះសំណាលជាមួយព័ទ្ធបរិស័ទទីនោះបានយ៉ាងរលូន។ ហើយនៅថ្ងៃទី ២៥ ខែសីហា ព្រះអង្គបាននិមន្តដល់ទឹកដីនៃខេត្តបាត់ដំបងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY-vTAdgqB76vyPu9XvmCYW13YIu6rJGu7uVF7QXNAp9Jt-IQElzzDv_Q2OTjQTIL3bk_QhBIpCD17PDgY2TM0m4M7W-5EUW9zDvaKuI7zxMZAhU6dAVIR1VDepwtSaAJvLtxmxkagUTuJyz_yU0F12jw3O6iCSNnX5GzceneTJ1wnmJRLuBLwWRlQ0uZ4/s1280/IMG_4091.JPG

អ្វីជាការកត់សម្គាល់ទោះទៅនិមន្តដល់ទីណាកន្លែងណា ព្រះអង្គតែងទទួលបាននូវការគោរពស្រលាញ់ពីញាតិពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈ ចាំទទួលយ៉ាងច្រើនកុះករ ក៏ដូចជាមានការអមដំណើរពីសំណាក់អភិបាលខេត្ត មន្ត្រី និងអាជ្ញាធរផងដែរ។ មិនត្រឹមតែប៉ុណ្ណេះ ដោយសារតែបារមីរបស់ព្រះអង្គចន្ទមុន្នីដ៏ល្បីរន្ទឺ ដោយសង្កេតឃើញថា ប្រជាជនគ្រប់ៗរូបក្នុងពេលមកទទួលដំណើរនិមន្តរបស់ព្រះអង្គ ពួកគេតែងតែដាក់តម្រៀបរបស់របរប្រើប្រាស់ផ្សេងៗនៅពីមុខខ្លួន ដែលរួមមានទាំងដបទឹកសុទ្ធ ទឹកអប់ ប្រេងខ្យល់ ប្រេងក្រឡា ផ្កាភ្ញីជាដើម ដើម្បីទទួលបានពរជ័យពីព្រះអង្គ ហើយគេជឿជាក់យ៉ាងមុតមាំថា របស់របរទាំងអស់នោះនឹងប្រែក្លាយជាសាកសិទ្ធផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcR03GAZsAGIQYYPuNo3WY7FxVqKTfFy2zyISb83QiwbdyRsNV2PbdD9_Q1fEW70Td7VU5ceazrJzN73JmkJZTJlqb70qIcOpclTC81mGOW1Z40OM4pi_W8I1YozNzLj7chVudphNWVmWhoNF7cAa5gRF-1A9vOBECHBRITG2uwrQmNTrY089eBQKtMlR1/s1200/IMG_4088.JPG

យោងតាមការបញ្ជាក់ពី ព្រះអង្គចន្ទ មុន្នី បានឲ្យដឹងថាគោលបំណងនៃដំណើរនិមន្តទស្សនកិច្ចនេះ គឺដើម្បីចូលរួមដោះស្រាយមន្ទិលសង្ស័យដើម្បីធ្វើអោយប្រាកដប្រជាជុំវិញរឿងបាត់បង់ទឹកដីដោយសារកិច្ចព្រមព្រៀង តំបន់អភិវឌ្ឍន៍ជាមួយវៀតណាមនិងឡាវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixDbt9SRoHF1DX7PpOkwS2gDBzOtz2AiRBE2QUuGa53Gxd4vYQ1dp-xDJ9qHtvBFKKUnrLj6fWZgfF7Z6Ub100Gb-ZboZS1nKSP-G3oSR1J2vkPhGcZa6IM3yMykafmfaEssI0uXqmfY9uw0-gK50ek3YJkPDktJnAuyHL9E0P-7cn74CvPTl7lLAwt-GD/s1200/IMG_4090.JPG

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៩ខែសីហា យោងតាមប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ដែលបានធ្វើការណែនាំ និងផ្តាំផ្ញើរអោយអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ជួយបង្កលក្ខណៈងាយស្រួលដល់ព្រះអង្គចន្ទមុនី ក្នុងដំណើរនិមន្តទស្សនកិច្ចក្នុងខេត្តទាំង៤ដែលជាប់ពាក់ព័ន្ធនឹងគម្រោង CLV ព្រមទាំងផ្តល់ឲ្យនូវការរក្សាសន្តិសុខ និងសុខភាពប្រគេនព្រះអង្គ៕

Covid 19 ទើបតែស្ងប់ស្ងាត់! ជម្ងឺកាចសាហាវថ្មីប្រចាំឆ្នាំ២០២៤ ដែលឆ្លងពីអាហ្រ្វិកកំពុងរាលដាលនៅប្រទេសជិតខាង

0

ថ្មីៗនេះ ថៃបានក្លាយជាប្រទេសដំបូងគេក្នុងទ្វីបអាស៊ី ដែលបានរកឃើញជំងឺអុតស្វាពូជថ្មី ប្រភេទ Clade 1b ដ៏កាចសាហាវ ចំនួន ១ ករណីដែលឆ្លងពីអាហ្វ្រិក ខណៈពិភពលោកកំពុងតែបារម្ភថាអាចនឹងឆ្លងរីករាលដាលកាន់តែច្រើនមួយរំពេច ដូចទៅនឹងទ្វីបអាហ្រ្វិកនាពេលបច្ចុប្បន្ននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkMm3xCNeQF4OdVpqHRWP3QZNr5to1fhV8jtCK1j7fXZD2CgIqetdhfWEsb998-VbXW43l4eFk2FhI5f9BwxlaAeoWBjM8E8QPxahWJUBmtGHPKdj2_qARzWkDnH1QxSCwRglNeJyCzdrHXxWbdXcsdET88suWxZyJBPBuQjj2G25zqiOxLvwvX3iTCV11/s3460/image_2024-08-27_08-51-03.png

យោងតាម CNBC News ក្រៅពីថៃ ក៏នៅមានប្រភេទអាស៊ីមួយចំនួនទៀតក៏បានរាយការណ៍ករណីឆ្លងនៃជម្ងឺនេះដូចគ្នាដែរ ដូចជាហ្វីលីពីន ស៊ុយអែត និងប៉ាគីស្ថានជាដើម។ ឯប្រទេសចិននិងឥណ្ឌា ក៏កំពុងតាមដានករណីសង្ស័យនៃជម្ងឺនេះផងដែរ។ អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ១៤ ខែសីហា បានសម្តែងនូវការបារម្ភ ឲ្យប្រទេសនានាដាក់ចេញនូវវិធានការណ៍ដើម្បីទប់ស្កាត់។ តែយ៉ាងណា អ៊ុតស្វាមិនមែនជាជម្ងឺថ្មីដូចនឹងជម្ងឺកូវីដនោះទេ ដែលចំនួនឆ្លងស្ថិតនៅកម្រិតទាបនៅឡើយ ដូច្នេះអង្គការសុខភាពពិភពលោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការស្លន់ស្លោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgS5ZyToWx2Fxnkx02ka83vmqQVJQA3Lf2bekjSnTUh3H5I3GHFo5O2xEOm3r-HeDL42Q7-BUtIFHjZ4xA42_hDo0E58YQsQbcyN10ov30RCtvgLOZgNM4WN2UBiA4sKzq3PKOtpTcYjjaHrx9_cVKq-6S9zZZ2P4S7Ei7uQybKcxBBb3PYYQBSyp9a-HF/s690/image_2024-08-27_08-51-11.png

ជំងឺអុតស្វាគឺផ្ទុះជាសកលអំឡុងឆ្នាំ ២០២២ ជាប្រភេទដើម Clade 2 ហើយក៏វិវត្តន៍ខ្លួនជាប្រភេទ Clade 1b ដែលជាពូជកាចសាហាវ និងមានអត្រាមរណៈខ្ពស់ជាង ពូជ Clade 2ទៅទៀត។ បច្ចុប្បន្ន ជំងឺអុតស្វាពូជបំប្លែងថ្មី Clade 1b បាននឹងកំពុងរីករាលដាលពាសពេញប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិក ក្នុងនោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរាយការណ៍អំពីករណីស្លាប់ដោយសារជម្ងឺនេះប្រមាណជាង ៥០០ នាក់រួចទៅហើយ។ ជម្ងឺនេះឆ្លងខ្លាំងពិសេសលើកុមារ និងក្មេងជំទង់ក្នុងទ្វីបអាហ្រ្វិក ដោយជាង ៦០% នៃករណីស្លាប់ សុទ្ធសឹងតែជាកុមារដែលមានអាយុក្រោម ៥ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxBSASCJ2WfjBCJfw0dsMtStfpRu3qXNs9lpO9qZtqVhJV8zd7-gXKAc3cWa1GwReCjECqS6fCexCoa_Q3Vrb6BaxIqOH4-1PJBSOXBDNW3BQAqPoqHoy1v-wE4iB_pDIw74c6YdiFR8m3K-WN_EBkK3RdltZzk8OxPWC9L2EMvr9t4czuKGDRinoqS8Uj/s4095/image_2024-08-27_08-51-21.png

គួរបញ្ជាក់ថា រោគសញ្ញានៃជំងឺអុតស្វា នឹងបណ្តាលឲ្យមានកន្ទួល ពងបែកលើស្បែក ឬឈានដំបៅនៅគ្រប់ទីកន្លែងនៃរាងកាយសូម្បីតែប្រដាប់ភេទ ហើយអ្នកជំងឺក៏អាចកើតមានរោគសញ្ញាផ្សេងៗ ដូចផ្តាសាយ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់និងអស់កម្លាំងជាដើម។ វានឹងវិវត្តន៍រោគសញ្ញាក្នុងរយៈពេលពី ២ ទៅ ៤ សប្តាហ៍ ហើយឆ្លងពីមនុស្សទៅមនុស្សម្នាក់ តាមរយៈការប៉ះរាងកាយជិតស្និត ការរួមភេទ និងការប្រើប្រាស់របស់របររួមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiS84qq3MFE70w_yagucnojgouI5Nvcz_eoplIrPLM0rePWAcvPQJCZXXT_RetzIC_sCPrHURwCxp9KHEPc0NvkobcXpHA8sOg0h0lt-F07j7_EYc3VUbZNMcxmhwDPL8JkcVGPeR8ju199rhLfOne20brK9u3OOGZg8HxquG6FhIJUMaPXCpkO0zWfOKd/s984/image_2024-08-27_08-51-32.png

ហេតុអ្វីបានជាបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកមិននិយមបរិភោគត្រីទឹកសាប?

0

ត្រីទឹកសាបគឺជាប្រភពអាហារដ៏សំខាន់មួយ ដែលមានប្រជាប្រិយភាព និងពេញនិយមខ្លាំងបំផុតនៅអាស៊ីយើងនេះមិនថាប្រទេសកម្ពុជា ឬប្រទេសជិតខាងនោះទេ ប្រទេសដែលនៅទ្វីបអាស៊ីសុទ្ធតែចូលចិត្តត្រីទឹកសាបទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយដល់បណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកវិញ យើងតែងតែឃើញត្រីសមុទ្រលេចឡើងក្នុងមុខម្ហូបដ៏ពេញនិយមជំនួសឱ្យត្រីទឹកសាប។ នេះមានន័យថានៅអឺរ៉ុប និងអាមេរិកគឺពួកគេកម្របរិភោគត្រីទឹកសាបណាស់ ក៏ព្រោះតែមានហេតុផលជាច្រើនទាក់ទងទៅនឹងបរិស្ថាន វប្បធម៌ និងទំនៀមទម្លាប់ទើបប្រទេសនៅអឺរ៉ុប និងអាមេរិកមិននិយមបរិភោគត្រីទឹកសាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfs5E6i_nfp4PvQPbLfizlKwnFT2T6PW_1gCgrV4lmdsuj9MJwq6XplK9zhjK5HOV27BGiDIgi4HMc-8YrhC8rPIcYfKI5PtI9zGsdV307531twlPPMKI67J0HicknY9kb6obkJVuVAz9clACib0fdvFxrvVZqU42pEWWY9nUP5ioJyIdyVw-MBYtw8sMj/s1200/image_2024-08-27_08-48-19.png

ដូច្នេះសម្រាប់ហេតុផលទីមួយគឺទាក់ទងទៅនឹងបរិស្ថាន៖ ប្រទេសនៅអឺរ៉ុប និងអាមេរិកច្រើនគិតថា ការបរិភោគត្រីទឹកសាបគឺអាចបង្កឱ្យមានគ្រោះថ្នាក់ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាព ដោយសារក្នុងអំឡុងពេលនៃដំណើរការឧស្សាហូបនីយកម្ម រោងចក្រនៅអឺរ៉ុប និងអាមេរិកពួកគេបានបញ្ចេញជាតិពុលដោយផ្ទាល់ទៅក្នុងទន្លេ និងបឹង ដែលធ្វើឱ្យទឹកនៅកន្លែងទាំងនេះមានការបំពុលយ៉ាងខ្លាំង។ ជាលទ្ធផល សារពាង្គកាយដែលរស់នៅក្នុងប្រភពទឹកទាំងនេះ រួមទាំងត្រីទឹកសាប ត្រូវបានបំពុល ឬមិនអាចរស់រានមានជីវិត ដែលនាំឱ្យបរិមាណ និងគុណភាពត្រីទឹកសាបធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiADUFSdV0mrXjytslFzg4OL90Oim1WubwxKToSiDPUpLOOHcfUeSBTHYx9iBCWqwZbs2g7Ya2cC640EFSNloBCmqT-6_-dcMBUEMLa9ByZsjrAoJzpJRQvOk6QG-1PoQrn_BgEdBkvv3xyg9JbOlkIs6vFgcuVWKyP0KvhcxZghx7DxV9fi85F5GjcmrGv/s1991/image_2024-08-27_08-48-29.png

កត្តាមួយទៀតដែលរួមចំណែកដល់ការថយចុះប្រជាប្រិយភាពនៃត្រីទឹកសាបនៅក្នុងម្ហូបបស្ចិមប្រទេសនោះគឺភាពសម្បូរបែបនៃត្រីសមុទ្រ មានន័យថាត្រីសមុទ្រគឺមានច្រើនជាងត្រីទឹកសាប ដោយសារបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិក មានឆ្នេរសមុទ្រវែងៗ ជាប់នឹងមហាសមុទ្រជាច្រើន ដែលសម្បូរទៅដោយធនធានអាហារសមុទ្រ។ ដូច្នេះហើយវាមិនចម្លែកទេដែលត្រីសមុទ្របានក្លាយជាជម្រើសអាទិភាពរបស់មនុស្សនៅទីនេះ។ ត្រីសមុទ្រមានគុណសម្បត្តិដ៏អស្ចារ្យបើប្រៀបធៀបទៅនឹងត្រីទឹកសាប។ សាច់ត្រីសមុទ្រជាធម្មតាមិនមានឆ្អឹងតូចៗច្រើនទេ ងាយស្រួលក្នុងការរៀបចំ និងមិនមានក្លិនឆ្អាបដូចត្រីទឹកសាបឡើយ។ លើសពីនេះ ត្រីសមុទ្រច្រើនតែមានរសជាតិឆ្ងាញ់ជាង ដោយសារវត្តមានអំបិលសមុទ្រធម្មជាតិនៅក្នុងជម្រករបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVuF6ME6PkpTzrqqvPM6YKwAxBJU-ZFGCmyKdmCVu2r2-OIexH2Z9aPzbhLCfjLG2G04jPAYnsbfxuJxbrp7TlgmjnKpoQUjThSDH1FpWreVSEBC7KH1hYqFK4ySWxwewYUWApZVXvrFXChB8FSE3tV0J8DnGqPSoX4xiGIrKgnAgLpBmp74khefx7myM_/s700/image_2024-08-27_08-48-38.png

សម្រាប់ហេតុផលទីពីរវិញគឺទាក់ទងទៅនឹងវប្បធម៌ទំនៀមទម្លាប់៖ បន្ថែមពីលើកត្តាបរិស្ថាន និងការផ្គត់ផ្គង់ ទម្លាប់ធ្វើម្ហូប និងវប្បធម៌ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិធីដែលប្រជាជនអឺរ៉ុប និងអាមេរិកទទួលទានត្រីផងដែរ។ ខណៈពេលដែលប្រទេសអាស៊ីជាច្រើនចាត់ទុកថាការបរិភោគត្រីទឹកសាបជាផ្នែកមួយដែលមិនអាចខ្វះបាននៃអាហារប្រចាំថ្ងៃនោះ នៅលោកខាងលិចក៏ចាត់ទុកថាត្រីសមុទ្រជាផ្នែកមួយដែលមិនអាចខ្វះបានដូចគ្នា។ នេះក៏ព្រោះតែប្រជាជននៅអឺរ៉ុប និងអាមេរិកភាគច្រើនផ្តោតទៅលើការធ្វើសាច់ត្រីច្រើនបំផុត ខុសពីការចម្អិនម្ហូបបែបអាស៊ី ដែលត្រីត្រូវបានគេប្រើទាំងមូលពីក្បាលដល់កន្ទុយ ហើយការរៀបចំគឺស្មុគស្មាញ ដែលហេតុផលទាំងនេះហើយធ្វើឱ្យប្រទេសនៅអឺរ៉ុប និងអាមេរិកកម្របរិភោគត្រីទឹកសាប៕

មានរឿងអី! នាយកប្រតិបត្តិ និងជាស្ថាបនិក Telegram ត្រូវបានប៉ូលីសចា.ប់ខ្លួន

0

បរទេស៖ នាយកប្រតិបត្តិ និងជាស្ថាបនិក Telegram លោក Pavel Durov ត្រូវបានប៉ូលីសចា.ប់ខ្លួនភ្លាមៗកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ នៅក្នុងប្រទេសបារាំងបន្ទាប់ពីលោកបានធ្វើរឿងនេះ។
យោងតាម Reuters បច្ចុប្បន្ន Telegram ដែលជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុតមួយ មានអ្នកប្រើប្រាស់ជាង ៩០០ លាននាក់ជុំវិញពិភពលោកបានកំពុងប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំងនៅអឺរ៉ុបពីពួក Hacker ដោយមនុស្សជាច្រើនបានប្តឹងនាយកប្រតិបត្តិ Telegram រូបនេះពីបទគ្មានទំនួលខុសត្រូវធ្វើឱ្យអ្នកប្រើប្រាស់រងគ្រោះ.ថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOvkeDB2YyaaqjUorpY3H9BRruYwuxULRatvxBpG88MTP9Xf3C-07HK6CQrBtJhlNjqRHjXdRnpEPgSPufgJOULZ-sWtp0tEHtX3fi-XNHX7-QVD-3dbB2BhypjBOvJEPt8s6w7B-xMZsMIQ_QEnlB8N_JZWndzqf7dD4XgMG5f_zjQ3jsB9SOcyeoj2xL/s768/image_2024-08-27_08-41-33.png

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ លោក Pavel Durov មហាសេដ្ឋីបច្ចេកវិទ្យាអាយុ ៣៩ ឆ្នាំត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋាន Le Bourget ទីក្រុងប៉ារីសបន្ទាប់ពីលោកត្រូវបានចោតប្រកាន់ពីបទអនុញ្ញាតឱ្យមានឧក្រិដ្ឋកម្មជាច្រើននៅលើ Telegram ដោយសារតែការខ្វះអ្នកសម្របសម្រួល និងកង្វះកិច្ចសហប្រតិបត្តិការជាមួយប៉ូលីស ដោយបច្ចុប្បន្នស្ថាបនិករូបនេះត្រូវបានដាក់ក្នុងមន្ទីរឃុំឃាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSWbmwtcdOmCBIMR3hwatFKO9riV7jcmfLkPFiAG4_QlcYKBD3Fr2BGOq3dO1HGIM2BeK5UzShgQcWQqpGHYPI0vIeyOe-ODZ_pnQTOUtHBOJly19aPo4fc-On0SYm1Pbe90ve9tNfHIptqRtGVarTM09UrhSJ0NeCWzBQmBNQvOppE3CUZRWNNwAzBLk/s680/image_2024-08-27_08-41-50.png

ទោះជាយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Pavel Durov បាននិយាយថា កម្មវិធីរបស់ខ្លួនគឺគោរពតាមច្បាប់របស់សហភាពអឺរ៉ុប រួមទាំងច្បាប់សេវាកម្មឌីជីថល ការសម្របសម្រួលរបស់វាស្ថិតនៅក្នុងស្តង់ដារឧស្សាហកម្ម និងកែលម្អឥតឈប់ឈរមិនមានកំហុសនោះទេ។ ទោះបីជាណានេះក្តី នាយកប្រតិបត្តិ និងជាស្ថាបនិក Telegram រូបនេះនៅតែផ្នែកមួយនៃការស៊ើបអង្កេតបឋមរបស់ប៉ូលីសបារាំង។ Telegram ដែលមានអ្នកប្រើប្រាស់សកម្មជិត ៩០០ លាននាក់ បានក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង WeChat ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1oVectpn5_OB4TR_81Gj2IV-rmmjnv7fHknrKUxmSYfqJcVm6ybsfZC39WspAqVZGfutS7wCTFX8qPxxz4-tcjzE7xnpG7_pz3HUw5490qgh8cnxwKyh5CFvn2XGozhBurYFcxZI58rjgtMWGQO7Mjgsv2NVZYCIILwMtDcFcXn74_atY6P2QsNo4obo0/s800/image_2024-08-27_08-42-11.png

កម្មវិធីនេះមានភាពល្បីល្បាញសម្រាប់លក្ខណៈពិសេសសុវត្ថិភាពខ្ពស់របស់វា និងសមត្ថភាពក្នុងការបង្កើតបណ្តាញព័ត៌មានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាបច្ចុប្បន្ន Telegram បានកំពុងប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំងនៅអឺរ៉ុបពីពួក Hacker ដោយមនុស្សជាច្រើនដែលលេងកម្មវិធីនេះកំពុងប្រឈមនឹងគ្រោះ.ថ្នាក់ធ្ងន់ធ្ងរ ខណៈនាយកប្រតិបត្តិមិនទទួលខុសត្រូវ ហើយសព្វថ្ងៃកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ក្រុមប៉ូលីសបារាំង៕

តិចអត់ដឹង! ពាក់វ៉ែនតាខ្មៅនៅពេលបើកបរអំឡុងមេឃភ្លៀងនឹងជួយឱ្យអ្នក…

0

ចូលដល់ដូវវស្សា មេឃប្រែប្រួលមិនទៀងទាត់ ដោយពេលខ្លះប្រែទៅជាពណ៌ខ្មៅងងឹត ខ្យល់បក់ខ្លាំង ហើយធ្លាក់ភ្លៀងស្ទើររាល់ថ្ងៃ ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យមានការពិបាកដល់អ្នកបើកបរលើដងផ្លូវ ដោយសារការមើលមិនសូវឃើញ ឬមើលមិនច្បាស់។ ទោះជាយ៉ាងណា យើងមានវិធីដោះស្រាយ ដោយអ្នកគ្រាន់តែពាក់វ៉ែនតាខ្មៅ ឬវ៉ែនតាការពារកម្ដៅថ្ងៃក្នុងអំឡុងបើកបររថយន្តនៅពេលមេឃភ្លៀងនឹងជួយឱ្យអ្នកមើលឃើញផ្លូវកាន់តែច្បាស់ជាងមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKIRZzFY1ErHCv6nPiXtGzjFyR2XuwK5LCXcY3anPdi7JteAwkvQvwHkglIScF6Ih50DKMYteP5xhXMqYIrurBUqlEziG79konexROPQA3zfys6K2K0c5QEEPxRGVnSf2BEynYp_u3pQJBNFUdZbsjrekd09cN2T_r08PNvOcp4b8yw-EwwXCNNeepEs6r/s1400/image_2024-08-27_08-38-33.png

មិនថាលោកអ្នកប្រើប្រាស់វ៉ែនតាម៉ូដែលណានោះទេ ឱ្យតែជាពាក់វ៉ែនតាខ្មៅ ឬវ៉ែនតាការពារកម្ដៅថ្ងៃ គឺអាចធ្វើឱ្យទិដ្ឋភាពខ្យល់ព្យុះបាត់ឯងៗ ដោយអ្នកបើកបរអាចឃើញ ដូចមិនមានភ្លៀងអ៊ីចឹង ដែលនេះនឹងជួយឱ្យអ្នកមើលឃើញផ្លូវ និងស្ថានភាពចរាចរណ៍កាន់តែច្បាស់ ហើយលោកអ្នកអាចពាក់បានទាំងពេលថ្ងៃ និងពេលល្ងាចតែម្តង។ ម្យ៉ាងទៀត ការពាក់វ៉ែនតាពេលធ្លាក់ភ្លៀង ក៏នឹងធ្វើឱ្យលក្ខខណ្ឌទិដ្ឋភាពមានកម្រិតធម្មតាដែរ មានន័យថា ភ្នែករបស់អ្នកគឺល្អដូចដើម មិនមានផលប៉ះពាល់អ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EMP377vncmdUCc_C1I-TUAZot5AA0AYNJpEsG33p5Bws1YK5DjzM8KBffegNgR3siZVLaGn5SN3CakqGEjno_E0XVLRYaC4NqVFAPc8np5gJYGQZRN9dSki0Tr_kCPctwEjZ8NWFq6APDszThe5E7j3fbNClnu79_O7XX3oTsteoVuvV64FnWN0y5Zp9/s1600/image_2024-08-27_08-38-37.png

ទោះជាយ៉ាងណាការប្រើវ៉ែនតាពេលយប់គឺមានស្ថានភាពងងឹត វានឹងធ្វើឱ្យទិដ្ឋភាពកាន់តែងងឹតថែមទៀត នេះមិនផ្ដល់ផលល្អក្នុងការសម្លឹងមើលនោះទេ។ ហេតុនេះអ្នកគួរតែប្រើវ៉ែនតាពេលថ្ងៃ ឬល្ងាចខណៈពេលភ្លៀង អាចប្រើការបាន ដរាបណាមេឃមិនចុះអ័ព្ទខ្លាំង។ ដូច្នេះហើយចំពោះវ៉ែនតាដែលអាចបង្កើនការមើលឃើញនៅពេលមេឃភ្លៀង ត្រូវតែជាវ៉ែនតាដែលប្រើកញ្ចក់ Polarized lens ដោយសារវារចនាឡើងដើម្បីកាត់បន្ថយបញ្ហាព្រិលភ្នែកអំឡុងពេលភ្លៀង ក៏ដូចជាជួយឱ្យអ្នកមើលឃើញផ្លូវ និងស្ថានភាពចរាចរណ៍ច្បាស់ជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg20b1rOuirp6j2jrfmKtAiQs4xClwI6NKeroVmMbhSkSo6zKG5SI233gwqhXW50AGDdFALPfja-8cz4CBVMIg6z4mrn4uZ7fMp8ZypVl7qfpNJmDMt8JCFpUARH9TAZzkYwVymknqHCNvC7lEE0mjapeSJkoLnas2KmreyXKc3Hjlm9TS9NIJKFrhEJYKs/s480/image_2024-08-27_08-38-44.png

ហេតុនេះអ្នកគួរជ្រើសរើសវ៉ែនតាណាដែលមានកម្រិតអាំងតង់ស៊ីតេកញ្ចក់ខ្ពស់ស័ក្តិសមនឹងលក្ខខណ្ឌពន្លឺ ព្រោះបើកញ្ចក់ងងឹតពេក នឹងអាចធ្វើឱ្យពិបាកមើលក្នុងអាកាសធាតុមានពពកក្រាស់។ ចំពោះវ៉ែនតាទូទៅដែលមិនមែនជាកញ្ចក់ Polarized ទោះបីជាវាអាចជួយកាត់បន្ថយបរិមាណពន្លឺក៏ដោយ ប៉ុន្តែវាមិនស័ក្តិសមសម្រាប់ការបើកបរក្នុងអំឡុងពេលភ្លៀងនោះទេ។ យ៉ាងណាមិញ ដរាបណាការណែនាំខាងលើត្រូវបានអនុវត្តតាម ការពាក់វ៉ែនតាពេលធ្លាក់ភ្លៀងគឺពិតជាមានប្រយោជន៍ច្រើន៕

មានតែសត្វទាំងនេះទេ ដែលអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារមុនគេបង្អស់!

0

ក្នុងរយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខអង្គការ NASA គ្រោងនឹងនាំយកមនុស្សទៅរស់នៅលើភពអង្គារ ក៏ដូចជាគ្រោងសាងសង់លំនៅឋានអចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទ ហើយនៅពេលដែល NASA បង្កើតមូលដ្ឋានក្រៅភពបានជោគជ័យនោះ មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី នឹងត្រូវនាំយកមកជាមួយទាំងអស់។ បន្ថែមពីនេះការនាំយកសត្វទៅរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារ ក៏អាចជួយបំពេញការងារសំខាន់ៗជាច្រើនដូចជា ការចិញ្ចឹមក្នុងរន្ធតូចៗសម្រាប់ជាអាហាររបស់មនុស្ស ក៏ដូចជាជួយស្វែងរកវិធីដោះស្រាយវិទ្យុសកម្មទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxGFQ_yS4CQrVXt0cVCzSx9A3MxCxnd9IiBY-314O17fIIVMQ1oBhGLpiNk2indglvLX3goJ7BvFaQFVDpjmnxnMGNM3-bH3n5SGCtTWkxzTxQVpG5_C4Emkfevd6cblpn5NbAZIr8Gmtt-Yr_0kmUQE625NzSgjS4DRABwG3oeQAzLJsgXLJqogVKsrtd/s1200/photo_2024-08-24_15-38-25.jpg

ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា សត្វណាខ្លះដែលអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារមុនគេបង្អស់? នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ បាននិយាយថា ត្រី បង្គា និងខ្លាឃ្មុំ tardigrades គឺជាសត្វដែលអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារដំបូងគេជាមួយមនុស្សនាពេលខាងមុខ។ យ៉ាណាមិញនេះគ្រាន់តែជាការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានភុស្តតាងច្បាស់លាស់នោះទេថាសត្វទាំងអស់នេះអាចរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារបានយូរប៉ុណ្ណា ដោយសារប្រព័ន្ធអេកូឡូស៊ីក្រៅភពគឺមានភាពស្មុគស្មាញ ហើយច្បាស់ណាស់ ទំនាញអាចជាឧបសគ្គដ៏ធំមួយរបស់មនុស្សសត្វ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzioaxqG8ZIZhMtMzXaRvx7_-mrkhv3WWxiGhm89GHRQh3z7_cxp8MVUgB064G7Fy5WLmoIvwgBrxIeQrehUIuHYK-1WCSQFciSuYinrtHH3SkGcacGj-2vcSFrK9tz0u6_zA3uHXxgXlvtLY19b9oejlnDFg4-mi5kJGFcxhhMb9MkwTK9VvgMuwx5An/s1200/photo_2024-08-24_15-38-28.jpg

លោក Christopher McKay អ្នកវិទ្យាសាស្ត្រភពផែនដីនៅមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់ NASA បាននិយាយថា “បញ្ហាសំខាន់បំផុតនោះគឺការថយចុះទំនាញផែនដី” ។ ការប្រែប្រួលទំនាញផែនដីអាចប៉ះពាល់ដល់ការលូតលាស់សាច់ដុំ និងឆ្អឹង ដែលធ្វើឱ្យសត្វនៅក្រៅភពមិនអាចឈរ ឬដើរបាននោះទេ។ នៅក្នុងលក្ខខណ្ឌទាំងនេះ សត្វតូចៗដូចជាកណ្តុរ និងប្រភេទសត្វក្នុងទឹកទំនងជាជម្រើសដ៏ល្អបំផុត ដោយសារវាមានភាពធន់ជាង។ នេះយោងតាមរបាយការណ៍ឆ្នាំ ២០២០ របស់សាកលវិទ្យាល័យ South Australia និង International Space University ក្នុងប្រទេសបារាំង បានឱ្យដឹងថា សត្វល្អិតក៏ជាសត្វចិញ្ចឹមដែលអាចឋិតឋេរបានយូរនៅក្នុងលំហផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKGy0M_IwEpx0sNmN4bkHAgVbgL0rR8aaHkVkQUQDPAQBjIpkXvkBWSuQk_g-_H6qw4qHbln7UJWitxDA18QnA5VoB72ger-GD1LXwP_x9sBubAyL3CpbjiSR0xSvlU4nZwOnanrBe6NcIaofsDZavHhXT20euhgHmF3t8rRLEClEasSnCPdDOH9RGd8t6/s1200/photo_2024-08-24_15-38-29.jpg

ហេតុនេះហើយ ដើម្បីធ្វើអាណានិគមលើឋានព្រះច័ន្ទ និងភពអង្គារអ្នកស្រាវជ្រាវកំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅលើ tardigrades ដែលជាសត្វដ៏តូចមួយ និងមានអាយុវែងបំផុតនៅលើផែនដី ដោយសារវាមានសមត្ថភាពក្នុងការទប់ទល់នឹងលក្ខខណ្ឌធ្ងន់ធ្ងរ រួមទាំងកំដៅ អាកាសធាតុត្រជាក់ខ្លាំង និងវិទ្យុសកម្ម។ បេសកកម្មកន្លងមកបានបង្ហាញថា ពួកវារស់បានរយៈពេល ១២ ថ្ងៃនៃការប៉ះពាល់នឹងកន្លែងទំនេរ ហើយអាចបន្តពូជបានដោយគ្មានផលប៉ះពាល់អវិជ្ជមាននៃការហោះហើរក្នុងលំហឡើយ។ ដូច្នេះសត្វតូចៗក្នុងទឹកដូចជា ត្រី បង្គា និងខ្លាឃ្មុំ tardigrades ត្រូវបានគេរំពឹងថានឹងអាចរស់រានមានជីវិត ក៏ដូចជានឹងក្លាយជាប្រភពអាហារដ៏សំខាន់របស់មនុស្សនៅលើឋានព្រះច័ន្ទ និងភពអង្គារនាពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjocCUOKlXBbK6lUIv7eLAaVAJonIkSRDgoCqeZcvVe_LkfebD9VAKB6ONhmqAEfXi3sznr7PGW6suW9GUuZED0SHYI_SHZmTHpCPhR8nj5i0utCiwIAXL6RaAvWrQRmLaasRePZVi4cnyVLlZmc_aXdUKgj8GJ9tct0wS0_jg2frLBrsS3edvpoOA4JKN9/s1280/photo_2024-08-24_15-38-31.jpg

ឃាត់ខ្លួនលោកផ្កាយ៣ម្នាក់ ក្រោយរំលោភលើទំនុកចិត្តទឹកប្រាក់ជាង៣លានដុល្លារ

0

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងករណីករណីរំលោភលើទំនុកចិត្តទឹកប្រាក់ជាង៣លានដុល្លារ។

លោកឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទប្រកាន់ថា៖”បានយកប្លង់ដីចំនួន៧ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណី សរុបទឹកប្រាក់ប្រមាណជាង៣លានដុល្លារ”។

ក៏ប៉ុន្តែនៅពេលដែលភាគីដើមបណ្តឹង យកទៅផ្ទៀងផ្ទាត់នៅខាងសូរិយោដី រកឃើញថា ប្លង់ដីទាំងអស់នោះ មិនមែនជាឈ្មោះ ស៊ុន ហួរ ទេ។ ហេតុដូច្នេះ ទើបភាគីដើមបណ្តឹង ប្តឹងសមត្តកិច្ចឱ្យជួយចាត់ការ ពាក់ពន្ធបទល្មើសព្រហ្មទណ្ឌ។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ក៏ធ្លាប់ត្រូវបានរងការចោទប្រកាន់ពី អ្នកវិនិយោគជនជាតិចិនម្នាក់ ដោយបានឆបោកប្រាក់ អ្នកវិនិយោគចិនយក ជាង៦០ម៉ឺនដុល្លារ រឿងលក់ដីខ្យល់មួយ កន្លែងនៅ ខេត្តព្រះសីហនុផងដែរ៕

ដំណើរការដល់ណាហើយ! គម្រោងសាង់សង់ស្ពានអាកាសផ្លូវ២០០៤?

0

គម្រោងសាង់សង់ស្ពានអាកាស គង់ សំអុល ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាងសង់តាំងពីឆ្នាំ២០២២ ក៏ប៉ុន្តែរំលងផុត២ឆ្នាំទៅហើយ គម្រោងនេះនៅតែមិនទាន់ចេញរូបរាងនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAL_va7XC1ARLI_77d_Z5XNNY4tE-HZkKsERNit6sxN-S5R032cwP2uoDR7eU2b3axsGG-vgGZO7c2C7XQxcmzMwVPeqZtZ91HNIEXTWQSJwh1_03tqC-8-FJgZaUjjeRYud1eGrwu56Wf7ozEePCUxWJXAjoXy5GG-PnYyBWWUNjh3Ns7CMhCpTG8EGKU/s2000/image_2024-08-24_14-02-20.png

ជុំវិញករណីនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានលើកឡើងថា៖” ដំបូងឡើយការសាងសង់ ស្ពានអាកាស គង់ សំអុល អាចចាប់ផ្ដើមអនុវត្ដយ៉ាងរលូន ក៏ប៉ុន្តែដោយសារតែនៅឆ្នាំ២០២៥ខាងមុខ រដ្ឋាភិបាលនឹងធ្វើការផ្ទេរទីតាំងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកកាន់ទីក្រុងតាខ្មៅវិញ ហេតុដូច្នេះការកកស្ទះចរាចរ ត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្សី និងមហាវិថី សម្តេចចៅហ្វាវាំង  គង់ សំអុល និងផ្លូវ ២០១១ ក៏នឹងត្រូវកាត់បន្ថយមួយកម្រិតធំ ជាហេតុធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញមិនទាន់មានតម្រូវការចាំបាច់ ក្នុងអទិភាពសម្រាប់ការសាងសង់ស្ពានអាកាសនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaZ4LcWAKc6oOJcPISw9J8rHmST6c_XZ_zWyAqrFIbjfXJKAQDI9rcmeVc-tKaCOIR3cpAqYB7eASqbqL8YtIkiNjsQ5YW9K8GcSkm61LCFYGtq4Cs6GDTHPRmRFTQWtxMp-NgkE9XJNvu8Xac6qm9Y5fUu_Cjxu0fHW511OaFxW2TypEBVBCHR_7adCzb/s960/image_2024-08-24_14-04-04.png

គួរបញ្ជាក់ផងដែរថា គម្រោងសាង់សង់ស្ពានអាកាសគង់ សំអុល មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រប្រវែងទទឹងតួស្ពាន ១៥.៨ម៉ែត្រ កំពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០ ស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេច ចៅហ្វាវាំង គង់ សំ អុល (ផ្លូវ២០០៤) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTXxbFCrfEFZIy0SB1Ve3IdiSXOJC-l5KxFH21FSkmkNtO7tI5oEKpqxTrSFfovmzipEWfoHcwZWS_zU-H4cxi-glGq4sxjkdVywX0GYE4hlpSfKrZvYpgf4WiKsvfzLvt7djT0hr0H3FEV58o6eXraIui-BdVO6RW5qyw7uSujNZqJeCapYwcCTd9bpw/s686/image_2024-08-24_14-02-47.png

 

​ករណី​ឆបោក​ប្រាក់ និង​ចេញ​សែក​ស្អុយ​ តាមច្បាប់ត្រូវជាប់ទោសប៉ុន្មានឆ្នាំ?

0

កាល​ពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន លោក គុយ វ៉ា​ត ថៅកែ​ហាង​ Park Cafe ក្រោយពីបានឆបោក​ប្រាក់ និង​ចេញ​សែក​ស្អុយ​រាប់​លាន​ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg5iuHc24DgbDfnNESWRleFPL1F2WWBghtXwIcrwatEhTY5dJg45v5Pf-5t6Z_A1ZBVtmvCz3ERp79Tn90IlsQK1RMplSBjZN8TFVM6IXYHnxtgP-vguQtal6scKflbT7YckAyG68_saZCMgGi8a7d2GUWhlagj7bMcuNeWgWocxNS-TrjGprz75F8PyNV/s960/image_2024-08-26_15-33-39.png

ពាក់ព័ន្ធនឹងករណីនេះ លោក គុយ វ៉ា​ត ត្រូវរងបណ្តឹងចំនួន២ផ្សេងគ្នា ដែលអាចឱ្យលោកប្រឈមមុខជាប់ពន្ធនាគារជាច្រើនឆ្នាំ លើករណីការឆបោក​ប្រាក់ និង​ចេញ​សែក​ស្អុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXT4HTenYfZroFsT7BufMqmyYe8iMTZlkm7dbn3C9F3XSXTnMNdAhJGq25Umn44_Vh_VPUHPtZ7rOBsxecN3dciA-3GyH__wjdFifQ3nywuNKAR3r_6cvK3ySltGlaGYBHkfMrtVDXQauY_J-caUMGeg60JONAbR-VO2_vgpch3OUjMPAfssQwCHwr-eKI/s1100/image_2024-08-26_15-33-46.png

បទល្មើសទីមួយការចេញ​សែកស្អុយនេះ បើតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានចែងថា ‌”ចំពោះបុគ្គលណាដែលផ្តល់សិទ្ធិអំណាចឱ្យផ្ទេរប្រាក់ចេញពីគណនីរបស់ខ្លួន ដោយមានបំណងឱ្យបញ្ជាទូទាត់ តែមិនត្រូវបានទូទាត់សង ឬកែបន្លំឧបករណ៍អាចជួញដូរបាន ហើយបានប្រើប្រាស់ដោយដឹងជាឧបករណ៍អាចជួញដូរបានទាំងនោះ ជាឧបករណ៍កែបន្លំ ឬក្លែងក្លាយ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ៥លានរៀល ដល់ ៥០លានរៀល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvQE00_b6Q46qcq3oHKH-I9T1mTfF8G9e-vPrL2yWNKY5mhyEfl0NHuhwXTj3EkWSHA7YtxxuPK0upHRHxQG0E0zO_yJfCCLH7rryY2YG18DnorQKlaMbl5NXkCp9MhmAlppCBMi1hJRju3q1txl2V1flTT5ihAdFwjdd_IlQgn3yA-8YCErogk8d_pl1N/s546/image_2024-08-26_15-33-54.png

ដោយឡែកមួយករណីទៀត ការឆបោកវិញ អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៦លានរៀល តាមស្ថានទម្ងន់ទោសដែលខ្លួនបានប្រព្រឹត្តិ៕

ក្រសួង បញ្ចេញវេបសាយឱ្យបេក្ខជនតេស្តមុនការប្រឡងបាក់ឌុបចូលមកដល់

0

មុននឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ចូលមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបញ្ចេញវេបសាយមួយ ដែលអនុញ្ញាតឱ្យបេក្ខជនអាចធ្វើតេស្តសាកល្បងលំហាត់ និងសំណួរ-ចម្លើយផ្សេងៗទៀត។

រាល់លំហាត់ និងសំណួរ-ចម្លើយ នៅក្នុងវេបសាយនេះ គឺសម្រាប់ឱ្យបេក្ខជនពង្រឹងសមត្ថភាពខ្លួនឯងប៉ុណ្ណោះ ខណៈលំហាត់ និងសំណួរ-ចម្លើយ ទាំងនេះ មិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងនោះឡើយ។

ដើម្បីប្រើប្រាស់វេបសាយនេះ សូមចូលទៅកាន់តំណភ្ជាប់នេះ https://exam.moeys.gov.kh

គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7kt1PXIdNWgwuaBXvNenrc94rJb21a67zwI-16bGwDTc6-YpHlmQPq4nt1miBuVNIKrGKtdYPFCbBWkjp7BV30oJPLeXMjOQ_fobqcAvt-QhAc28cb7JTUEgfVm03Xnh9nFa3XJGxEmYqHN-TC4kmGi29qrgAClfGETLfJnlRGbmQnn6HDoM_gz421tcd/s1894/Screenshot%202024-08-26%20152752.png